បរទេស៖ អាកាសធាតុក្តៅខ្លាំងបានធ្វើឱ្យទុរេននៅក្នុងកសិដ្ឋានថៃទុំមុនអាយុមិនត្រូវស្តង់ដារនិងខូចគុណភាពដែលប៉ះពាល់ដល់ប្រាក់ចំណូលរបស់កសិករ ខណៈការនាំចេញទុរេនវៀតណាមក៏មានការធ្លាក់ចុះខ្លាំងផងដែរដោយសារការប៉ះទង្គិចជាមួយដៃគូប្រកួតប្រជែងម៉ាឡេស៊ី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSLFCzE897F0L-K52O27TgirUd8psPfjVyic_F4PtltWS7F-tCxhoKr4bWZISexBVUU6YtZzUSXo2nQV57pnSfEXmgaTkHQ_040UX0sCFLoXZz6omr27vMVa8CV_Sknp5-ExBAPm44SIs8iTHsoPAoDTtFKWUJt9XFya4mD-zc0V7UtRy7NwGeCz63wZA/s899/2023121175566a2639f74783bdad668da359558b_XxjwshE007060_20231211_CBMFN0A002.jpg
ទុរេនជាផលិតផលនាំចេញដ៏សំខាន់មួយដែលនាំមកនូវប្រាក់ចំណេញខ្ពស់នៅក្នុងប្រទេសថៃ និងវៀតណាម។ ទោះជាយ៉ាងណាក៏ដោយ រលកកំដៅដ៏ខ្លាំងនៅអាស៊ីអាគ្នេយ៍ និងការប្រកួតប្រជែងកាន់តែខ្លាំងឡើង បានធ្វើឱ្យទិន្នផលទុរេនធ្លាក់ចុះ ហើយការចំណាយកើនឡើងដល់កម្រិតខ្ពស់។ ដូច្នេះហើយបច្ចុប្បន្នអ្នកដាំទុរេន និងពាណិជ្ជករនៅក្នុងប្រទេសថៃកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង នៅពេលដែលកំដៅផែនដីបានបំផ្លិចបំផ្លាញធ្វើឱ្យខូចឧស្សាហកម្មរបស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXAv529QpN_RoQ5iARXWUD-7OGJ9hB-iJu-zB0jtjMvaPvdGZT_qvETin4t82NkvdOGdYMnyv6QSanl8NfPLYKoxntwQJNXiazMUzET5rJNzdCaw9TnfVowgYXgvayPpX-fIB_iHrID5PJSMos3GQsWcUcI9mxcasCeJFU7LLjuEcQdA6vBCwaOSMW2N8/s1200/f6fac79b-e39d-430d-894e-ea9bd361ab8f.jpeg

កសិករទុរេនឈ្មោះ Busaba Nakpipat អាយុ ៥៤ ឆ្នាំបាននិយាយប្រាប់សារព័ត៌មានថា៖ «ឆ្នាំនេះមានវិបត្តិដោយសារការនាំចេញធ្លាក់ចុះខ្លាំង។ អ្នកស្រី Busaba ដែលបានកាន់កាប់ចម្ការទុរេនរបស់ឪពុកម្តាយនាងនៅខេត្ត Chanthaburi ភាគខាងកើត ដែលជាចម្ការទុរេនដ៏សំខាន់របស់ប្រទេសថៃកាលពីបីទសវត្សរ៍មុន។ អ្នកស្រីបាននិយាយថា៖ «ប្រសិនបើកំដៅនៅតែបន្តកើនឡើងនៅពេលខាងមុខ អ្វីៗនឹងចប់ ហើយកសិករនឹងមិនអាចផលិតទុរេនបានទៀតទេ»។ រដូវទុរេនជាធម្មតាចាប់ផ្តើមពីខែមីនា ដល់ខែមិថុនា ប៉ុន្តែសីតុណ្ហភាពកើនឡើងខ្ពស់ ហក់ឡើងប្រហែល ៤០ អង្សាសេអស់រយៈពេលជាច្រើនសប្តាហ៍នៅក្នុងខេត្តចាន់ថាបុរី ហើយគ្រោះរាំងស្ងួតបានធ្វើឱ្យការប្រមូលផលខ្លី។ យោងតាមអ្នកស្រី Busaba អាកាសធាតុក្តៅ ធ្វើឱ្យផ្លែទុរេនទុំមុនអាយុ និងខូចគុណភាព ក៏ដូចជាគ្មានស្តង់ដារត្រឹមត្រូវ ដែលធ្វើឱ្យតម្លៃទុរេនធ្លាក់ចុះមិនអាចលូតលាស់ដល់ទំហំដែលនាំមកនូវតម្លៃខ្ពស់បំផុតនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXeUHF696nu3nBXQ3paPkwrgx-61aQRDIVxkhLDh6cBM-mmbbFspCZkQHLiXoCIGz9uJPLSQiTP6HtphtuPPuFLv-s1dCKA9RNWFRU9_01YkhpZeC7hbE_8SbClqCVlWR0ZAyN2lDuDN_SCkeBCkfolMnv1arc4AYFC5eW6D8lXW86kipf5msw88eAdZU/s680/sau-rieng-1-192305_684-205138.jpg

បើយោងតាមសារព័ត៌មានវៀតណាមវិញ បច្ចុប្បន្នចម្ការទុរេនក្នុងខេត្ត Tien Giang កំពុងឈានចូលដល់រដូវច្រូតកាត់ ប៉ុន្តែរដូវច្រូតកាត់ដ៏សំខាន់នេះបានធ្វើឱ្យកសិករមិនសប្បាយចិត្តឡើយ ដោយសារផលិតភាពបានធ្លាក់ចុះ ហើយតម្លៃក៏បានធ្លាក់ចុះយ៉ាងខ្លាំងផងដែរ។ យោងតាមអាជីវករដែលមានឯកទេសក្នុងការទិញផ្លែទុរេនដើម្បីនាំចេញ បានឱ្យដឹងថា មូលហេតុដែលនាំឱ្យតម្លៃផ្លែឈើនេះធ្លាក់ចុះយ៉ាងខ្លាំងគឺដោយសារតែ “ការប៉ះទង្គិច” ជាមួយផ្លែទុរេនថៃ និងម៉ាឡេស៊ី។ យោងតាមមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្ត Tien Giang បច្ចុប្បន្នផ្ទៃដីដាំដុះទុរេនសរុបក្នុងខេត្តមានប្រមាណ ២១.៧៩០ ហិកតា ក្នុងនោះជិត ១៥.០០០ ហិកតាកំពុងដាំផ្លែ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDsZSzXpjv7ToXj3fNdbSGK0claccLus4OwU8Ow_oa6snm33C2sFphHJWZDZw9bZhKl4Iq0D3RTqem7ucZC09ZxPlgULLXVxhWAy9R9ObSoAnXZ5k1O4Cd3Tn7JpNqvRpXYuqLv-ejeaKp0W2P45yICcD3f1jmt7n64axQlnEuE_1aIQy6MYKGCymzZPA/s800/sau-rieng-theinvestor-1043.jpg

លោក ទ្រីញ វ៉ាន់ស៊ី ម្ចាស់ចម្ការទុរេន ១ ហិកតា និងជាម្ចាស់ឃ្លាំងទិញផ្លែឈើសម្រាប់នាំចេញបាននិយាយថា កាលពី ២ ខែមុន តម្លៃធូរេន Monthong ជាង ២០ ម៉ឺនដុង/គីឡូក្រាម (ប្រមាណ ២៨,០០០ រៀល) ឥឡូវនេះវាបានធ្លាក់ចុះមកត្រឹម ១០ ម៉ឺនដុង/គីឡូក្រាមប៉ុណ្ណោះ (ប្រមាណ ១២,០០០ រៀល)។ រីឯទុរេន Ri6 តម្លៃ ១៥ ម៉ឺនដុងក្នុងមួយគីឡូក្រាម (ប្រហែល ២០,០០០ រៀល) ឥឡូវធ្លាក់មកត្រឹម ៥៥ ០០០ ដុងក្នុងមួយគីឡូក្រាម (ប្រហែល ៨,០០០ រៀល) វិញ ទោះជាយ៉ាងណាតម្លៃនេះនៅតែចំណេញសម្រាប់កសិករ ប៉ុន្តែមិនដំណើរការល្អដូចមុនទេ៕