Home ព័ត៌មានអន្តរជាតិ អ្នកស្រាវជ្រាវសិង្ហបុរីរកឃើញវិធីថ្មីអាចកាត់បន្ថយកំដៅផែនដី

អ្នកស្រាវជ្រាវសិង្ហបុរីរកឃើញវិធីថ្មីអាចកាត់បន្ថយកំដៅផែនដី

97
0

ប្រទេសសិង្ហបុរី ៖ យោងតាមការស្រាវជ្រាវថ្មីមួយរបស់សិង្ហបុរីបង្ហាញថា ការលាបជញ្ជាំងផ្ទះអាចជួយកាត់បន្ថយកំដៅផែនដី និងធ្វើឱ្យសីតុណ្ហភាពក្នុងទីក្រុងធ្លាក់ចុះ១.៥អង្សាសេ ។ អាកាសធាតុក្តៅខ្លាំងបណ្តាលឱ្យប៉ះពាល់ដល់ជីវិតមនុស្ស សត្វ និងរុក្ខជាតិ ជាពិសេស ប៉ះពាល់ដល់អ្នករស់នៅក្នុងទីក្រុងធំៗ ហើយពួកគេពុំអាចរត់គេចពីបញ្ហានេះទេ ។

ការស្រាវជ្រាវមួយរបស់សាកលវិទ្យាល័យ Nanyang Technological នៅប្រទេសសិង្ហបុរីបង្ហាញថា ការជ្រើសរើសថ្នាំពណ៌សម្រាប់លាបដំបូលផ្ទះ, ជញ្ជាំង និងចិញ្ចើមផ្លូវក្នុងតំបន់ឧស្សាហកម្មនានាអាចជួយឱ្យសីតុណ្ហភាពក្នុងទីក្រុងធ្លាក់ចុះ១.៥អង្សាសេ ។ បើទោះជាការប្រើប្រាស់ថ្នាំពណ៌កាត់បន្ថយផលប៉ះពាល់ដោយសារអាកាសធាតុក្តៅនៅទីក្រុងធំៗមិនមែនជារឿងថ្មីក្តី ប៉ុន្តែការសាកល្បងអនុវត្តក្នុងតំបន់ជាក់ស្តែងរបស់ការស្រាវជ្រាវនេះបង្ហាញថា វាអាចជួយកាត់បន្ថយសីតុណ្ហភាពក្នុងទីក្រុងធំៗពិតមែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZKpN3zFgSvkli05erOh3uzQP8upOpJ0dTz4KW0Fl_DLZKTbnO1mzqBrHIMBno7dt7RFtME49-bFphetp1RRhxvz4EHL9VccgxVXWhyktW1ej9d5bIO0NQPBGYDNZmwtBqZ9_pD23AOw0a9DagO696nYeLmxbihE6_Y0etMdsN55Hv1CECRR-T6iicTc0/s1200/1200x799.jpg

កន្លងមក ការស្រាវជ្រាវភាគច្រើនពាក់ព័ន្ធនឹងការលាបថ្នាំផ្ទះច្រើនតែសាកល្បងធ្វើលើគំរូ ប៉ុន្តែអ្នកស្រាវជ្រាវរបស់សាកលវិទ្យាល័យ Nanyang Technological បានអនុវត្តការសាកល្បងក្នុងតំបន់ជាក់ស្តែង ។ ពួកគេអាចប្រៀបធៀបសីតុណ្ហភាពរវាងតំបន់លាបថ្នាំពណ៌ជាមួយតំបន់ផ្សេងទៀត តាមរយៈការត្រួតពិនិត្យការបម្លាស់ទីរបស់អាកាសធាតុ, សំណើម និងវិទ្យុសកម្មកំដៅរយៈពេល២ខែ ហើយពួកគេរកឃើញថា តំបន់លាបថ្នាំពណ៌ Cool Paint អាចកាត់បន្ថយកំដៅរហូតដល់៣០% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgq6gLR80SyClXk0Ze1PDj26u6mLZrt1zpP51O4_-nf9Cp6b_yS22d53ruVTcXI1WSSnaMSPEKZzZEtmw5X2s8slSrz6OZs23WxxLqYPY10bVo_9PSbGnGoIcBzXNgB5xBlBqWIfCjsoKdcb5WWAdM5KDngs5yEKTDNzyS5TtcucZU-d2A0WWYfe1RkhP0/s1024/photo_2024-05-06_10-37-22%20(2).jpg

អ្នកស្រាវជ្រាវម្នាក់ឈ្មោះ Kiran Kumar Donthu និយាយថា ៖ «ការស្រាវជ្រាវរបស់យើងបង្ហាញថា ការលាបថ្នាំ Cool Paint អាចជួយកាត់បន្ថយកំដៅផែនដី និងធ្វើឱ្យសីតុណ្ហភាពក្នុងទីក្រុងធំៗធ្លាក់ចុះ» ។

ការរកឃើញនេះនឹងក្លាយជាប្រយោជន៍សម្រាប់ទីក្រុងផ្សេងៗ ដែលកំពុងស្វែងរកវិធីកាត់បន្ថយកំដៅផែនដីយ៉ាងឆាប់រហ័ស និងសន្សំសំចៃប្រាក់សម្រាប់ដោះស្រាយបញ្ហាកំដៅ ដែលបណ្តាលឱ្យប៉ះពាល់ដល់ជីវិតមនុស្ស ។ វាមិនត្រឹមតែជាប្រយោជន៍សម្រាប់សិង្ហបុរី ដែលមានអាកាសធាតុក្តៅពេញមួយឆ្នាំប៉ុណ្ណោះទេ ប៉ុន្តែវានឹងផ្តល់ប្រយោជន៍សម្រាប់ទីក្រុងផ្សេងទៀតដែលកំពុងប្រឈមនឹងកំដៅខ្លាំង ហើយប្រទេសនានាលើពិភពលោកត្រូវសហការគ្នាដោះស្រាយបញ្ហានេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRChgk3xFL2gw0_zzdQFi2MfilRhsGpv55xaUA1-XD5n-lah_N5eGItu6Ba3HSa7h4vvvyxLo3UK3E6908obcVkTuKsjV_tzUR_1JWwPq6XijpdxTuaLF8sN7NF_Ct28YXFFkzT9uYNqRjd4YJ7fGJHJahLaNmMuO9si4x_7gEkKD1JU9PBPGFhxLKXMI/s1280/photo_2024-05-06_10-37-22.jpg

សាស្ត្រាចារ្យប្រធានក្រុមស្រាវជ្រាវ ឈ្មោះ Wan Man Pun និយាយថា ៖ «កំដៅផែនដីបានធ្វើឱ្យមនុស្សចាប់ផ្តើមរកវិធីរក្សាភាពត្រជាក់កាន់តែខ្លាំង ហើយការស្រាវជ្រាវរបស់យើងបញ្ជាក់ថា ការលាបថ្នាំពណ៌ Cool Paint គឺជាវិធីកាត់បន្ថយផលប៉ះពាល់ពីរលកកំដៅក្នុងទីក្រុងនាថ្ងៃអនាគត» ៕