គ្រីស ឌីវ៉ា សិល្បករនិងជាអ្នកច្នៃម៉ូតដែលធ្លាប់បញ្ចេញស្នាដៃជូនតារាចម្រៀង ទេព បូព្រឹក្ស បានប្រកាសបញ្ចប់ទំនាក់ទំនងស្នេហា៨ជាមួយ DJ អេឡិច បន្ទាប់ពីអ្នកទាំងពីរបានពិភាក្សាមួយរយៈពេលធំមក។ ការប្រកាសបញ្ចប់ទំនាក់ទំនងស្នេហាដែលធ្លាប់តែឃើញពីភាពផ្អែមល្ហែមអ្នកទាំងពីរនេះបានធ្វើឱ្យអ្នកគាំទ្រពួកគេសោកស្តាយយ៉ាងខ្លាំងចំពោះដំណឹងបែកបាក់នេះ។ យ៉ាងណា អ្នកទាំងពីរក៏បានប្រកាសថាទោះអ្នកទាំងពីរលែងមានឈ្មោះជាសង្សារក្តី ប៉ុន្តែអ្នកទាំងពីរនៅបន្តរាប់អានគ្នាជាមិត្ត និងជាដៃគូសហការការងារជាមួយគ្នាដដែល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhatHN7gGPXGMBwY50TfeLF3Z2agRobhBsyMMGw-WawjKfsmrGpwtixtTjp2Dk5dVKzur-QJsXWjtFuqEbrCHBRchGMQzgK-vKhXU3TwdF-3gSa27UFHcC3AdfgfwuRKTZfKKPFKZC_BPR3aPtpoHzgCD6uhUlRv0ta_0QKbH3fITA_ljQU_WtHh3k0eD8/s2048/image_2024-05-06_10-09-03.png

នៅយប់ថ្ងៃទី៥ ឧសភា គ្រីស ឌីវ៉ា បានប្រកាសយ៉ាងដូច្នេះថា «ជូនចំពោះអ្នកគាំទ្រជាទីគោរព!ខ្ញុំចង់ចែករំលែកព័ត៌មានផ្ទាល់ខ្លួនមួយចំនួនជាមួយអ្នកទាំងអស់គ្នា ។ បន្ទាប់ពីការពិភាក្សាគ្នាមួយរយះធំមកនេះ DJ អេឡិច និងខ្ញុំបានសម្រេចចិត្ត [ ប្រកាសការបញ្ចប់ទំនាក់ទំនងស្នេហា ] រយះពេល ៨ឆ្នាំ របស់យើងទៅកាន់អ្នកគាំទ្រជាទីស្រលាញ់ ។ ចំពោះកាងារ និងការសម្ដែងនានាពួកយើងនៅទទួលធ្វើការជាមួយគ្នាធម្មតា ក្នុងនាមជាដៃគូសហការ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiU0dxqOkydlF6qymwV03vOsdkuyndF9DrsGUym-fy6a5XyknPoqei-tZZRl8IHK2F_preii4KjG8ZIYEKbNAOFxLGcdXUyhL7vjLTRVSv3bJL1WssMPA0UAmQJ7i-EObpBrD9BLJ0Pjhw11ZNVDMHx-wZOtaBrR8edxY4_IfYxYaIIRjRC2X3AQHK0Owo/s2048/image_2024-05-06_10-09-04.png
គ្រីស ឌីវ៉ា បានបញ្ជាក់ថា ការសម្រេចចិត្តនេះមិនងាយស្រួលនោះទេ អ្នកទាំងទាំងពីរជឿថាវាជាជម្រើសដ៏ល្អបំផុតសម្រាប់ការលូតលាស់ និងសុភមង្គល របស់ពួកគេម្នាក់នឹងបន្តគាំទ្រគ្នាទៅវិញទៅមកក្នុងនាមជាមិត្តភក្តិល្អ និង ដៃគូសហការ។
អ្នកច្នៃម៉ូតបែប fashion រូបនេះរំលេចថា «ខ្ញុំចង់បង្ហាញពីការដឹងគុណដ៏ជ្រាលជ្រៅរបស់ខ្ញុំចំពោះ DJ Alex Matt សម្រាប់ក្ដីស្រឡាញ់ សំណើច និងការបំផុសគំនិតដែលបានចែករំលែកក្នុងអំឡុងពេលយើងទាក់ទងជាមួយគ្នា។ ទំនាក់ទំនងរបស់យើងគឺជាប្រភពនៃកម្លាំង និងការច្នៃប្រឌិត ហើយខ្ញុំពិតជាដឹងគុណជារៀងរហូតចំពោះការចងចាំដែលយើងបានបង្កើត។ ពួកយើងពិតជាមិនអាចមានថ្ងៃនេះបានទេ បើយើងទាំង២មិនបានស្គាល់គ្នា ។ កំឡុងពេលនេះ ខ្ញុំសុំឱ្យអ្នកទាំងអស់គ្នាយល់ និងគោរពចំពោះភាពឯកជនរបស់យើង។ ការគាំទ្ររបស់អ្នកតែងតែមានន័យជ្រាលជ្រៅ ធំធេង ប្រៀបបាននឹងពិភពលោកសម្រាប់ខ្ញុំ ហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងបន្តឈរក្បែរពួកយើង និងគាំទ្រពួកយើងជាបន្តទៀត ។
អរគុណសម្រាប់ក្តីស្រលាញ់ និងការលើកទឹកចិត្តដែលមិនផ្លាស់ប្តូររបស់អ្នក។ ដោយក្តីស្រលាញ់ និងការដឹងគុណ គ្រីស ឌីវ៉ា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3jEIDJUxn7nNcuDnqrZBMEnrCpRuXqq5XC-pXmZZHNUM7NVdQ3id9Esydx9sx5iPwA5aRMPyuUjVCDQqyYAC7gadAEfVAiySChnVyZxjFhD88r8bEWgaKiLL7xF4nc_5HgRv47Y4tm9Iz3cJ6LYBh3aXLEfjGfOth0LBfdGCWQVxkYruC5itXrPiodoU/s2048/image_2024-05-06_10-09-08.png

ងាកទៅកាន់ អេឡិច វិញបានបង្ហាញអារម្មណ៍របស់ខ្លួនដែរថា «ការសម្រេចចិត្តមួយនេះគឺយើងទាំងពីរ បានពិភាក្សាគ្នាយ៉ាងច្បាស់ ទើបយើងសំរេចចិត្តរើសផ្លូវមួយនេះ ! ៨ឆ្នាំមកនេះ អនុស្សាវរីទាំងអស់នឹងស្ថិតនៅជាប់បេះដូងបងជារៀងរហូត ។ បងក៏សូមអគុណនូវការតស៊ូជាមួយគ្នា លះបង់ខំប្រឹងជាមួយគ្នាតាំងពីបាតដៃទទេរហូតយើងមានថ្ងៃនេះ
ហើយពួកយើងក៏នៅតែបន្តធ្វើការជាមួយគ្នាដដែល ! សូមអ្នកទាំងអស់គ្នាគោរពការសម្រេចចិត្តមួយនេះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQpXeMNW-U39eSLJpoNQUmFCRdaFne89gX4_Jnjz2ZDHdqnQdTdwJk24WQBSXihyM9syak9P7Sect08ZChthn-6Aazj3MTZha-3psWmR5g2PrUgaijwL4Lxej3xDI_DNKxVWyIATz0WQ10bD2N0Gcq_pcXmuI9pfFhBa6a6QlVvH0LKY5xs7LfBok5e54/s2048/image_2024-05-06_10-09-10.png

ការបែកបាក់គ្នានេះបានធ្វើឱ្យអ្នកគាំទ្របានបង្ហាញការសោកស្តាយយ៉ាងខ្លាំងចំពោះទំនាក់ទំនងស្នេហាអ្នកទាំងពីរដែលឈានដល់ការប្រកាសចែកផ្លូវគ្នា ខណៈកន្លងមក គ្រីស និងអេឡិច តែងតែបង្ហាញភាពផ្អែមល្ហែមជីវិតគូជាមួយគ្នានិងខិតខំបំពេញការងារជាមួយគ្នា។ ទោះយ៉ាងណាអ្នកគាំទ្រក៏មានភាពរីករាយខ្លះដែរដែលឃើញអ្នកទាំងពីរបញ្ចប់ទំនាក់ទំនងជាមួយគ្នាដោយសន្តិវិធី និងនៅបន្តធ្វើជាមិត្តល្អជាមួយគ្នា៕