ភ្នំខ្នងព្រះ ជាគោលដៅទេសចរណ៍បែបផ្សងព្រេងថ្មីលើទឹកដីខេត្តពោធិ៍សាត់ កំពុងតែទាក់ទាញភ្ញៀវទេសចរឱ្យចង់ដឹងចង់ស្គាល់ពីសក្កានុពល សម្រស់ដ៏ស្រស់ត្រកាលនៃតំបន់ទេសចរណ៍ធម្មជាតិ ដែលមានទេសភាពស្អាត មានព្រៃឈើតូចធំ ខៀវស្រងាត់អមដោយផ្កាព្រៃចម្រុះពណ៌ និងមានជីវៈចម្រុះជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYfREUOYzx8aHYb18OmN69UC6Rg7c23XAGoZ-cXIOz7P6tbCohofMOoXzgDoi4fJs-XyM6KIY3B_xGlU6NR6iCknE6woBiWnhFqwSv_tgxM2VUKb3p30IY1Rixz_yPTsJMmAJ_6DZErqcfk-P8Z_772rLniDHswq0OSqI4388g4MRFcp5A1B8GEHGRaMg/s2048/63fae0a25ddad.jpeg

បើតាមប្រជាសហគមន៍តំបន់ភ្នំព្រះបានអោយដឹងថា ភ្នំព្រះគឺមកពីភ្នំដែលមានទីតាំងក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ភូមិសាស្រ្តឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ភ្នំនោះទៀតសោតគឺមានរាងដូចព្រះពុទ្ធនិព្វាន ដែលយើងអាចមើលឃើញតាមរូបភាពនៃភ្នំខាងក្រោមនេះ។
ព្រះសិរ=ក្បាល
ព្រះនាសា=ច្រមុះ
ព្រះឧ៌ស្ន=មាត់
ព្រះប្រឹស្តាង្គ=ខ្នងhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcTi5QCPAECJZRIeHfwICkmx6CY2eW448vxUeA0M5IhW-QNWZ-82Z7YgPU6ErFoacaf4E22m0N1I1uDdxEWo4kNl5SDyNrGHchzrdz15OoCYb0uiZKRNeEsC0Zv2J_-Mp1Bz_arbKYmXWNXrbw-XjlNdD5HgXlL2MbFCiFgG0YSyMez1r3FukdzRAgSfg/s1440/440930955_976652684465000_3251951601803443026_n.jpg

សូមបញ្ជាក់ផងថា ភ្នំខ្នងព្រះ ស្ថិតនៅតាមតំបន់ភ្នំ ១៥០០ នៃឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ភ្ញៀវទេសចរអាចធ្វើដំណើរឡើង លើភ្នំនេះ ដោយថ្មើជើងប្រហែលជា ៥ទៅ៦ម៉ោងអាស្រ័យទៅលើអ្នកដំណើរដើរយឺត ឬដើរលឿនតែប៉ុណ្ណោះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimqHhv2QfeJQdYRlcFZnedBSIevh_M5Fyc1fAONOeFmXEH7TUdKCcYgFC9LaePBH4C-76xhysct7ZEhS85SjFliJrFNImPnoyTt-stbYI22sbFmv3C6a_QZrOtVVvo9R5Mjuq3R4eJe0j6aewTLQnJ3nj2tVRR82paI8eKflDDzgHIpyjEc8k5_LVtXHE/s2048/274229609_5640852259275963_4692044293536582050_n.jpg