Home Blog Page 1095

ម្រេចកម្ពុជា២កុងតៃន័រ ត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ប្រទេសចិន

0

ថ្មីៗនេះ ម្រេចខ្មៅរបស់កម្ពុជា ចំនួន២កុងតៃន័រ ដែលស្មើប្រមាណជាង៣០តោន ត្រូវបាននាំចេញទៅកាន់ទីក្រុង Qingdao ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4l7hC5bZW27gZsdpCUKsaqsurAB_REXF0D4OQHU2mFpUuKVR7UmOqgayYmxuo4nADwKxwej4evc4dykFrIn0EstQeODwklq-CkFHKU_0n851zo40Q8wtQbW6RF7F39DVXiIQ0os3sGaJa1f-2z_rVLIhR8IOcN3b1c1_IeAOlpXQQLpO97l0UNAroevY/s1280/440763996_918887310043398_8691830053811786589_n.jpg

ម្រេច គឺជាផលិតផលកសិកម្មដំបូងរបស់កម្ពុជាដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ប្រទេសចិន ហើយក៏ជាគ្រឿងទេសដំបូងគេដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ទីផ្សារប្រទេសចិនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwknk93nhcJdWk2bmKBpvtzuJsrq1y5c-Jjl34w-wwinJJe7CJEOH8SUcVTOSnniGlor8F3Xuo27iMjpnHE0zXMxoCXe4IR0VIn0S7UKgfl0DOoGOMec-z22tQt_0k348dUG2_OlkVytCEIBxrKI65IjJvZhWTn2djOImtUA-iKpdMzYLyiibrN3HeXtU/s959/440935420_918887373376725_7672883183780296896_n.jpg

ម្រេចកម្ពុជាត្រូវបានទទួលស្គាល់ថាជាប្រភេទម្រេចដែលមានគុណភាពល្អក្នុងការនាំចេញទៅកាន់ពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIX2zM4NWBXm70IA05Sb62bf3UNuO7Q9l0PW3OKGfUFatm4i1RYUXoQzMS_uY5Q0wEHGzF8fx06UazwNBzu-_CA-f4_Q6Yy3tqHWlgbGr86iRP_31ANf8FOGSw0OrG-hhoNzaG4DWKm59gCLGugGVVFdpiXJ7l-cbO-KmDS98YL4807tVUCgX1t3QYJcY/s1280/441056441_918887353376727_7580725559942921273_n.jpg

គួរបញ្ជាក់ផងដែរថា នៅកម្ពុជា ទីតាំងដាំម្រេចចំនួន២៨កន្លែង និងរោងចក្រវេចខ្ចប់ចំនួន ៧កន្លែង ត្រូវបានចុះបញ្ជី និងទទួលបានការអនុញ្ញាតពីភាគីចិន ក្នុងការនាំចេញ៕

អ្នកបើកតាក់ស៊ីនៅមីយ៉ាន់ម៉ាត្អូញត្អែរពីការបាត់បង់ចំណូលដោយសារមូលហេតុនេះ

0

ប្រទេសមីយ៉ាន់ម៉ា ៖ សីតុណ្ហភាពកើនឡើងខ្ពស់ក្នុងតំបន់ជាច្រើននៅប្រទេសមីយ៉ាន់ម៉ា បានធ្វើឱ្យប៉ះពាល់ដល់សុខភាព និងការរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋ, សត្វពាហនៈងា.ប់ ជាបន្តបន្ទាប់, ផលដំណាំជាច្រើនខូចខាត រួមទាំងប៉ះពាល់អ្នកបើកបររថយន្តតាក់ស៊ីផងដែរ ។ អ្នកបើកបរតាក់ស៊ីម្នាក់នៅទីក្រុង Mandalay ប្រាប់ថា មនុស្សភាគច្រើនបានសម្ងំនៅតែក្នុងផ្ទះ ជាពិសេស ពេលរសៀល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAzoXz6nHBW8yrQjGRn0ExVDwB3N5ku6oeGkMPbjTliWIkBsM65fYetQLI4HQ3yPhDNquHGTwRpXg-uK2UaCRfgU9Zx90BHlK4r7za7CsAbGabYvmGJ3c5Vdkl1Fl2j5uv1CaTiAuGBvQRN78VBvvlqhrVvaAkw0mhbNrcQYtXgDkcD6ZkSooaOFOlWMY/s529/Taxi-Yangon.png

សារព័ត៌មានស៊ីនហួរបានរាយការណ៍ពីទីក្រុងយ៉ាំងហ្គន ប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ ថា យោងតាមរបាយការណ៍របស់នាយកដ្ឋានឧតុនិយមមីយ៉ាន់ម៉ាបញ្ជាក់ថា ខេត្ត-ក្រុងជាច្រើនបានប្រឈមនឹងអាកាសធាតុក្តៅខ្លាំង ដូចជា ៖ ទីក្រុងយ៉ាំងហ្គោន មានសីតុណ្ហភាពកើនឡើងរហូតដល់៤០អង្សាសេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj75BJAHyJ4k7b4pB_w-DaOy7AzpWWkVH6kxTEOEQupNTcTJFa0H1qVS5Xu9qUvobwmUMAqJQdMV5bKdJw93ahyphenhyphenmAuEhXzN5aMARDaaGWhHOm_bHS3_V6O1l1LLeLOOzSTiUdeog651uOrGRWBj8pBN_2A7Tz63fcvbsVM7glf5PSW-ybNHzTHqtSTK_es/s1440/Taxi.jpg

ពេលអាកាសធាតុក្តៅខ្លាំងនៅទូទាំងប្រទេស ក្រសួងសុខាភិបាលមីយ៉ាន់ម៉ាបានជូនដំណឹងឱ្យពលរដ្ឋទាំងអស់អនុវត្តវិធានការការពារចាំបាច់ដើម្បីសុវត្ថិភាព និងណែនាំពីវិធីការពារខ្លួនពេលស្ថិតនៅក្រោមកំដៅថ្ងៃ ។ លើសពីនេះ ក្រសួងសុខាភិបាលក៏បានណែនាំពីវិធីកាត់បន្ថយផលប៉ះពាល់ពីកំដៅព្រះអាទិត្យ ដែលមានគ្រោះថ្នាក់ដល់សុខភាពផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgG_qt2blDJS8X8e68UiV444fj3TqKUvUtw-O3eYi5TkVR66oy5orcvRKefZzP2GMHf29REKovUT1vbAufs5yod5EyIARot0IBOLGYS3ZneIi-k3aijev_sUTvbetCvx9TE9fzMvHUJb1jTSNUG1NH8iWJ6uqBkLYkenyb1pAMzR6A7yu_Ackrq31AVlpo/s900/Screen-Shot-2018-01-31-at-6.35.20-PM.png

លោក U Thein Tan អ្នកបើកបរតាក់ស៊ីនៅទីក្រុង Mandalay និយាយថា អាកាសធាតុក្តៅខ្លាំងបានធ្វើឱ្យប្រាក់ចំណូលរបស់លោកធ្លាក់ចុះអស់ពាក់កណ្តាល ហើយរាល់ថ្ងៃ លោកទទួលបានប្រាក់ចំណូលពីអតិថិជនដែលចាំបាច់ត្រូវធ្វើដំណើរទៅក្រៅប៉ុណ្ណោះ ។ រីឯមនុស្សភាគច្រើនមិនធ្វើដំណើរទៅណាមកណាទេ ពេលអាកាសធាតុក្តៅខ្លាំងបែបនេះ គឺពួកគេសម្ងំនៅតែក្នុងផ្ទះ ។

Mandalay គឺជាទីក្រុងធំលំដាប់ទី២ របស់មីយ៉ាន់ម៉ា បានប្រឈមនឹងអាកាសធាតុក្តៅខ្លាំងបំផុតកាលពីខែមេសា ឆ្នាំ២០២៤ ហើយផលប៉ះពាល់ខ្លាំង គឺអ្នកជិះកង់នៅតាមផ្លូវ ព្រោះទីក្រុងនេះសម្បូរអ្នកជិះកង់ច្រើនជាងរថយន្ត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaqWfs4Yl9SSthCDquWlec8UtJZj6NM8pf_q_hgMQ6JfEuupDtO_gl8816nrNsCx_tFQGLwN7df9Mqp1Wrb0SdefUVMEHXVve0pzAlcWfV8vY1KsaxA8lZrzi1UvdO_MDIETTOVmd5H9Jd_UmXEjkwfwLBwiSCQj9G2MUur3AaiPcPoJ7RqA8kdWIgeKg/s4032/LYNXMPEG9B0QI.jpg

កាលពីថ្ងៃទី២៨ ខែមេសា កន្លងមក សីតុណ្ហភាពនៅទីក្រុង Mandalay បានកើនឡើងរហូតដល់៤៤.៨អង្សាសេ ជាហេតុធ្វើឱ្យពលរដ្ឋរស់នៅទីក្រុងនេះស្លាប់ដោយសារជំងឺដាច់សរសៃឈាមខួរក្បាល ស្មើជាង៥០នាក់ ៕

ធ្លាប់ឆ្ងល់អត់? មូលហេតុអ្វីបានជាមានគេបែកចែកឱ្យមាន ៤ រដូវនៅលើផែនដី?

0

ជាធម្មតាក្នុងមួយឆ្នាំៗ ផែនដីតែងឆ្លងកាត់រដូវផ្សេងៗ ដូចជារដូវក្តៅ រដូវផ្ការីក រដូវស្លឹកឈើជ្រុះ និងរដូវរងាជាដើម។ មូលហេតុដែលបង្កឱ្យមានជារដូវបែបនេះ គឺដោយសារតែអ័ក្សរបស់ភពយើងមានលក្ខណៈផ្អៀងមិនត្រង់ស្មើ ដែលធ្វើឱ្យអ័ក្សរង្វិលខ្ញាល់របស់ផែនដីទ្រេតក្នុងរង្វាស់មុំ ២៣.៤ ដឺក្រេ ជាហេតុធ្វើឱ្យផ្នែកខុសៗគ្នានៅលើផែនដី ទទួលរងពន្លឺព្រះអាទិត្យខុសកម្រិតគ្នាដែរ នៅពេលវាគោចរជុំវិញព្រះអាទិត្យ។ ទោះជាយ៉ាងណាមានមនុស្សជាច្រើនយល់ថា រដូវកើតឡើងដោយសារគន្លងគោចររបស់ផែនដីវិលជុំវិញព្រះអាទិត្យ ដែលពេលខ្លះនាំភពយើងទៅកៀកនឹងវា បណ្តាលឱ្យកើតទៅជារដូវក្តៅ ហើយពេលនៅឆ្ងាយពីគ្នាវិញនាំឱ្យកើតជារដូវរងា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7RxnoiqBGrRQo5_2WC35aCiUDx4UhFMOrRHx3XUuUlX3uqxuADK6FNeFUdug7Tg3bA2z49TKP38vhhNyOZahvyGJlQJAzrCAbOVN0bn8eTPDCjwtYw1hQasGe2ci6MTNOGwUmf_QelOep0S90_vF_iBzvEMcxWxaX8EyKXbza8bQ30ruMa22EGsKxros/s1000/photo_2024-05-06_15-52-52.jpg
ការយល់ឃើញនេះគឺមិនត្រឹមត្រូវទេ ទោះបីវាជាការពិត ដែលគន្លងគោចររបស់ផែនដី មិនមានរាងជារង្វង់មូលល្អឥតខ្ចោះតែម្តងក៏ដោយ ក៏ពេលខ្លះផែនដីនៅជិតព្រះអាទិត្យ និងពេលខ្លះនៅឆ្ងាយពីព្រះអាទិត្យ ប៉ុន្តែដោយសារគម្លាតដ៏សែនឆ្ងាយរវាងវត្ថុទាំងពីរ ការប្រែប្រួលបន្តិចបន្តួចនេះ មិនអាចជះឥទ្ធិពលអ្វីលើអាកាសធាតុនៅលើភពយើងទេ។ ដូច្នេះអ័ក្សរបស់ផែនដីគឺជាបង្គោលអរូបិយមួយ ហើយភពយើងវិលជុំវិញបង្គោលនេះដែលការវិលបានមួយជុំគឺស្មើនឹងមួយថ្ងៃ ហើយវាក៏ជាមូលហេតុបណ្តាលឱ្យមានពេលយប់ និងថ្ងៃនៅលើផ្ទៃផែនដីដែរ។ ប្រសិនបើអ័ក្សនេះមិនទ្រេតទេនោះ គឺត្រង់ស្មើពីលើដល់ក្រោម នោះក៏មិនអាចមានរដូវដូចបច្ចុប្បន្នដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhES4Rt2rV0MeBbq-RQ9fsAFJrhbr0SC_nHUizwk2MFaVw2BdZE425RT6tjOoPT47WYjP9ThxmLorEBwzL6QZOm6lyJfpFaHytbKD4wxaCpRtywx_-TSml43Fx4lCEFpGQbfQR77EmQ9oMG9PEACho09GCMN1JoX-bHRhQC5XnCcQjaGIrhn18pBBFBtCA/s1280/photo_2024-05-06_15-53-17.jpg

ស្របពេលផែនដីគោចរជុំវិញព្រះអាទិត្យ អ័ក្សដែលទ្រេតរបស់វាចង្អុលទៅរកទិសតែមួយជានិច្ច។ ដូច្នេះហើយពេញមួយឆ្នាំ ទីតាំងខុសៗគ្នារបស់ផែនដី ទទួលបានពន្លឺព្រះអាទិត្យបាញ់ចំផ្ទាល់។ ជាទូទៅនៅកំឡុងខែធ្នូ បណ្តាប្រទេសភាគច្រើននៅអឌ្ឍគោលខាងត្បូង នឹងទទួលរងរដូវក្តៅ ខណៈប្រទេសភាគច្រើននៅអឌ្ឍគោលខាងជើងនឹងទទួលរងរដូវរងា ព្រោះពេលនោះ អឌ្ឍគោលខាងត្បូងទ្រេតមករកព្រះអាទិត្យខ្លាំង រីឯអឌ្ឍគោលខាងជើងទ្រេតចេញពីព្រះអាទិត្យ។ បាតុភូតនេះគេហៅថា December Solstice ឬ Winter Solstice។ ចំណែកនៅកំឡុងខែមីនា បណ្តាប្រទេសនៅអឌ្ឍគោលខាងត្បូងនឹងទទួលរងរដូវស្លឹកឈើជ្រុះ ហើយប្រទេសនៅអឌ្ឍគោលខាងជើងនឹងទទួលរងរដូវផ្ការីក ខណៈព្រះអាទិត្យជះពន្លឺក្នុងកម្រិតស្មើគ្នាមកលើអឌ្ឍគោលទាំងពីរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRykYb42kyHHGRypP6RQ52OkscDLvD2yvnFIJDhXcCxKq8LJU8_a411SzrnoopKB-DJOX39Rs_PwuaPWpVOQYZF6ldPRIOvwaB8fdhzsjHHhALQ8iFFkGqvSHQZtT0Z5Gm6RZfN8IeDfeGjRvbfKxhliUFAmU5xVJkLFoVJM0HEX5zD-wXRwBo029ao6Y/s1200/photo_2024-05-06_15-51-04.jpg

បាតុភូតនេះគេហៅថា March Equinox ឬ Spring Equinox។ នៅកំឡុងខែមិថុនាវិញ គឺមានលក្ខណៈបញ្រ្ចាសគ្នាពីខែធ្នូ (June Solstice ឬ Summer Solstice) រីឯនៅកំឡុងខែកញ្ញាគឺបញ្ច្រាសគ្នាពីខែមីនា (September Equinox ឬ Fall Equinox)។ ប្រហែលជាមានអ្នកឆ្ងល់ថា ចុះហេតុអ្វីបានជាអ័ក្សផែនដីទ្រេតបែបនេះ។ បើតាមការអះអាងរបស់អ្នកវិទ្យាសាស្រ្ត តាំងពីយូរលង់មកហើយ នៅពេលផែនដីនៅមានអាយុក្មេងខ្ចី គេជឿជាក់ថាមានវត្ថុធំមួយដែលមកបុកភពរបស់យើង ហើយធ្វើឱ្យអ័ក្សរបស់វាមានការប្រែប្រួល គឺពីត្រង់ស្មើមកជាទ្រេតបន្តិច។ វត្ថុធំនោះត្រូវគេហៅថា Theia ដែលបានបង្កជាប្រហោងធំមួយលើផ្ទៃផែនដីនាពេលនោះ ហើយធ្វើឱ្យខ្ទាតកម្ទេចកម្ទីយ៉ាងច្រើនសម្បើមទៅក្នុងគន្លងអវកាស។ អ្នកវិទ្យាសាស្រ្តភាគច្រើនជឿថា កម្ទេចកម្ទីផែនដីទាំងអស់នោះហើយ ដែលបានបង្កើតជាព្រះចន្ទរបស់យើង៕

ឆន សុវណ្ណារាជ សរសើរ ថុល សុភិទិ ថាពូកែទើបដើរមកដល់ចំណុចនេះបាន

0

តារាចម្រៀង ឆន សុវណ្ណារាជ បានពោលសរសើរតារាចម្រៀង ថុល សុភិទិ នៅក្នុងកម្មវិធីប្រគំតន្រ្តីមួយនៅតែចិញ្ចឹមចិត្តស្រលាញ់សមត្ថភាពរបស់ភិទិតាំងពីប្រលងរបស់មកដល់បច្ចុប្បន្នថាពូកែទៅលើការបកសា្រយបទចម្រៀងមានសមត្ថភាពនេះហើយទើប ភិទិ អាចឈានមកដល់បច្ចុប្បន្ននេះបានមានឈ្មោះបោះសំឡេងក្នុងអាជីពសិល្បៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPwhAPQC1c_1dqsAHxDIYdqLyx7prlnwaFWIcDTjL7AgHM9IU5k0p6ynFjI_JCmfRgNs8j88oLeo7uDpf_Hg3itjZ7vQQtAWUEjEeatrm-6pTTv1aENgR1njkR16FuS_iEbwoXQSsbgXO4nUiOZy9Qyoj19HSX-tMN0uJ9cWK0VQKhO_wYYZ5fzy0WH60/s2048/284674938_578414163648740_6359159933809236804_n.jpg

ក្នុងកំឡុងពេលប្រកួតកម្មវិធី Cambodian Idol រដូវកាលទី៤ លោក ឆន សុវណ្ណារាជ គឺជាគណៈកម្មការមួយរូប ខណៈ ថុល សុភិទិ គឺជាបេក្ខជន ប៉ុន្តែពេលនេះអ្នកទាំងពីរបានក្លាយជាសិស្សច្បងនិងសិស្សប្អូនក្នុងអាជីពសិល្បៈហើយថែមទាំងឡើងកម្មវិធីជាមួយគ្នាទៀត។ តាំងពីប្រកួត ឆន សុវណ្ណារាជ គឺជាគណៈកម្មការមួយរូបដែលបានចំហថាលោកគឺអ្នកគាំទ្រម្នាក់របស់ ភិទិ ព្រោះលោកស្រលាញ់ពេញចិត្តចំពោះទឹកដមសំឡេង ភិទិ យ៉ាងខ្លាំង ខណៈថ្មីៗនេះលោក ឆន សុវណ្ណារាជ នៅតែពោលសរសើរ ភិទិមិនដាច់ពីមាត់ដដែល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7jJljGsmgWlg-I_tpPZDMrj2EvApo3oHQORXSqTJY7MRdzfXcUMGD4UB6pyPIn_Y7llapbhwyFw8Ro28LYcaqUD-YKK74soUb2LjHNuQtRaZXSYvtTyusxfjntfCWVpV2kI_Y8ajGD3keGS_uu4Ty_vZUjVvHVrbYt-d4upfC_BkR2flcfahyvCu-BMk/s1440/image_2024-05-06_14-36-24.png

ក្នុងកម្មវិធីប្រគំតន្រ្តីមួយ រៀមច្បង ឆន សុវណ្ណារាជ បាននិយាយថាត្រឡប់ទៅពេលវេលានៃការប្រលងថា ភិទិ ជាបេក្ខជនម្នាក់ដែលពូកែវល្លិ៍ រ៉ាប់រងក្នុងបទចម្រៀងហ្នឹង ហើយលោកនិងអ្នកនាង ឱក សុគន្ធកញ្ញាពិតជាស្រលាញ់សមត្ថភាពភិទិ រួមទាំងគណៈកម្មការផ្សេងទៀតដូចគ្នា តែលោកនិង ឱក សុគន្ធកញ្ញា គឺហ្វេនភិទិខ្លាំងតែម្តង។ តារាចម្រៀងរូបនេះបានលើកឡើងទៀតថា សូម្បីតែឥឡូវច្រៀងបទលោកផ្ទាល់ក៏ដោយតែភិទិ នៅតែបន្ថែមភាពឆ្ងាញ់នៅក្នុងបទចម្រៀងហ្នឹង សូម្បតែរូបលោកជាអ្នកចម្រៀងអាជីពវល្លិ៍ពេលខ្លះមិនហ៊ានប្រថុយទេទាល់តែច្បាស់ដូចជា ភិទិ ទើបអាចប្រថុយទៅបាន ដែលជាសមត្ថភាពរបស់ភិទិ ហើយក៏ជាអ្នកលេងភ្លេងម្នាក់ ហើយលោកសរសើរភិទិតាំងពីប្រលងមកដល់ពេលនេះទើប ភិទិ អាចដើរមកដល់ចំណុចដូចរាល់ថ្ងៃនេះបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgr_lNM98wr4aL9bAI1RsuA8sERxfKIDZanqZFnJ6MSRglA6GSjpbxDxefYAHDACArYQeTX1dpv_2qlVtNQShgMkMjYr0pTkOwG1z2JiMH7P_I8l1K7P6hwsZKqNydH_WWen5dH_QQhY-lQP52GZk7khbPc1_CXcHwFsXXAI895T81BZxfClC-_qyMa_RY/s1440/image_2024-05-06_14-36-27%20(2).png

ថុល សុភិទិ គឺជាតារាចម្រៀងដែលដុះចេញពីកម្មវិធីប្រកួត Cambodian Idol រដូវកាលទី៤ ដែលមានសន្ទុះការគាំទ្រខ្លាំងជាងគេពីសំណាកទស្សនិកជននាប៉ុន្មានរដូវកាលមកនេះ។ តារាចម្រៀងរូបនេះបានក្រសោបភាពល្បីល្បាញមានហ្វេនគាំទ្រច្រើនបន្ទាប់ពីជ្រើសរើសបទរបស់ ម៉ម ពេជ្ជរិទ្ធ មានចំណងជើងថា «មិនអាចឃាត់ទេ« ប្រកួតក្នុងវគ្គ Live Show សប្តាហ៍ទី១។
ទោះបីជាមិនបានជ័យលាភីឯក និងមានរឿងអាស្រូវទាំងអំឡុងពេលប្រកួតនិងក្រោយការប្រកួត ថុល សុភិទិ នៅតែក្តោបប្រជាប្រិយភាពបានតាមរយៈទឹកដមសំឡេងរបស់ខ្លួន។មកទល់ពេលនេះ ថុល សុភិទិ មានបទចម្រៀងផ្ទាល់ខ្លួនដែលមានការគាំទ្រខ្លាំងបទនីមួយៗសុទ្ធតែខ្ទង់លាន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglc_FQqRvh7tw5Q1A4JmO-6xJDIUhDMhkjMnOCx79b2Ff0deeLZVsLYyadgRxSsOMGTIFYvkxs_Djl5GSHAhZ2FMhdkIV0ou-JA5y7Op8PzpiUcrFgVfsOK3E6wS8WEYV_wUInhXTHDEaSWpI8Lt-HwOBS7RC5jvAY0JG9W7sRvV9g3fpZbOBVe17kK2U/s2048/image_2024-05-06_14-36-25.png

តារាហុងកុង Roger Kwok មានទ្រព្យសម្បត្តិរៀបការ ១១ លានដុល្លារ តែអតីតភរិយាគ្មានទ្រព្យ

0

តារាសម្តែង Roger Kwok អាយុ ៦០ ឆ្នាំមានផលប័ត្រដ៏ទូលំទូលាយដែលមានតម្លៃ ៩០ លានដុល្លារហុងកុង ប្រមាណ១១.៥ លានដុល្លារ ដែលមិនមែនជាសហកម្មសិទ្ធិដោយអតីតភរិយា Cindy Au ។ គូស្វាមីភរិយាជាអ្នកសិល្បៈមួយគូនេះបានចែកផ្លូវគ្នាបន្ទាប់ពីរៀបការបាន១៨ឆ្នាំ និងមានកូនពីរនាក់ជាចំណងដៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8aUcIPiSZBB7dntGpFEyKS5Ofsom7HsrcI28JzeHaOMuq5VYBPG5oqc9_W-lvIKQxuVnfBTm4f_Fys9vp6bqWMY1ocHGf691DrmOvSbOfDmoGL3vVXHzmzFmAWYgUbNG1BWpxhCsJoqV5oFkzfbNob48vHxxIbdgrDR7S4sPbSMVRo2Mlyumu_jt5Gh0/s640/7cn_cindyrogerdismissrumoursthird00.jpg

ដកស្រង់ពី HK01 សារព័ត៌មាន Znews បានរាយការណ៍ថា ក្នុងអំឡុងពេលរៀបការរបស់ពួកគេ Roger និង Cindy មានការជឿជាក់ខ្ពស់ចំពោះគ្នាទៅវិញទៅមក។ ហេតុដូច្នេះហើយតារាសម្តែង Roger តែម្នាក់ឯងកាន់កាប់កម្មសិទ្ធិលើទ្រព្យសម្បត្តិអាពាហ៍ពិពាហ៍របស់ពួកគេ ដោយ Cindy ជ្រើសរើសមិនធ្វើជាកម្មសិទ្ធិរួមរបស់ពួកគេដើម្បីរារាំងផលវិបាក។ នេះបានធ្វើឱ្យការបែងចែកទ្រព្យសម្បត្តិរបស់គូស្នេហ៍មួយគូក្លាយជាប្រធានបទក្តៅនៃការពិភាក្សាបន្ទាប់ពីប្តីប្រពន្ធមួយគូនេះ ប្រកាសលែងលះគ្នាកាលពីថ្ងៃទី២ ឧសភា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1hrYLG84uA3w9wjertedN_NqQr0G_YX-4wqoxNQ9wbHHPMKx_6mlecw5BwvqHFxENG6VktmRShkZs6fJHRDDFpOvAlyOlHLqPNFjaRVGMhzccvOkUxgn1TLZf3Of-jk5gPmvCGPauqSkk5eaHySVMVQEXwgDqGsBrB5dHtMXD9LCMfun01s_7w66ilms/s1350/image_2024-05-06_11-21-12%20(2).png

ក្នុងចំណោមទ្រព្យសម្បត្តិដែលបានចុះបញ្ជីក្រោមឈ្មោះរបស់ Roger មានអចលនទ្រព្យដ៏មានតម្លៃជាច្រើននៅហុងកុង ទាំងអគារពាណិជ្ជកម្មនិងអគារលំនៅដ្ឋានជាដើម។ គួរកត់សម្គាល់ថាសូម្បីតែកូនពីរនាក់របស់ពួកគេក៏មិនត្រូវបានចុះបញ្ជីថាជាម្ចាស់នៃអចលនទ្រព្យទាំងនេះដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSMkKQDLxE7qFqz-XftiAU5k2WD59vVIu0bF8UZmQof-HpPDeQxN8UMFt7n6FjDiFkobFEjcHqssaydJqldeByosWYbeADNcesSNRKXW1e6iBlWEwpItODrXk93BBx1WzWwDTjUakA1-xjRjFu9r1mvA2gO6cddrVGcVS5zmkHUS2GHLV3iO1DvjWvvlk/s1920/image_2024-05-06_11-21-54.png

Roger Kwok ជាតារាសម្ដែងដ៏ល្បីមួយរូបរបស់ TVB ដែលល្បីក្នុងការសម្ដែងក្នុងរឿងជាច្រើន។ លោកឈរក្នុងនាមជាតារាសម្ដែងមួយរូបក្នុងចំណោមតារាសម្ដែងមួយចំនួនដែលបានឈ្នះពានតារាសម្ដែងល្អបំផុតក្នុងកម្មវិធី TVB Anniversary Awards ចំនួនបីដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhu8IUMjRld_EWwDJHUNvhu2PsNaPpCmWJvMFhIdu4QKbHeLAZDHsjhkjAjLx4q7yoC3bqOUHSqvJHQPltdxRZD-6S20wcnjVKQgwFsRbdTLwSsIcx17KwMTl-bdhjLHKnrdIAeq1FkvkXwjL19XN5FMdQT5laNiUfVy94e31dvK3gXvCFXPChGhgM6gB4/s920/image_2024-05-06_11-21-12.png

Cindy Au មានអាយុ៤៤ឆ្នាំ ចាប់ផ្តើមអាជីពជាអ្នកចម្រៀង មុននឹងប្តូរមកសម្តែង។ នាងទទួលបានភាពល្បីល្បាញសម្រាប់ការសម្តែងរបស់នាងនៅក្នុង «Journey to the West II» ឬយុទ្ធសិល្ប៍ស៊ុនអ៊ូខុង វគ្គ២។ អ្នកទាំងពីរមានទំនាក់ទំនងស្នេហារយៈពេល ៧ ឆ្នាំមុនពេលរៀបការក្នុងឆ្នាំ ២០០៦ ខណៈការលែងលះនេះគឺមានរយៈពេល១៨ឆ្នាំនៃជីវិតអាពាហ៍ពិពាហ៍របស់ពួកគេ៕

 

ប្រុងប្រយ័ត្ន! មានករណីឆបោកទៅលើសមាជិក ប.ស.ស. តាមរយៈបង់ភាគទាន

0

ថ្មីៗនេះមានករណីឆបោកទៅលើសមាជិក ប.ស.ស. តាមរយៈបង់ភាគទាន ដោយជនឆបោកបានផ្ញើសារទៅសមាជិក ប.ស.ស. ដោយផ្ទាល់ និងបានបញ្ចុះបញ្ចូលឱ្យសមាជិក ប.ស.ស. បង់ប្រាក់មកគណនីធនាគាររបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj28xUnTOcRLIyqKvyModxzwnOspG3HaUzx463BD_sc7TNiZuo5DDjwph7Ehv3DygUWHFPUr6glcad9HBGDGxv60v_BnfGr9xYuba1106MkEIb0PD3ykwPfjtwG_hXMyVHYsjPB3Z9-ZYGWEZTSpdHytn89qTfr7BsWwvne9gcCZRg3pAGSP1O5A6K60_c/s1280/438275278_987429426105947_2114020818127314964_n.jpg

ហេតុដូច្នេះ បងប្អូនមេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់ ចំពោះការឆបោករបស់ក្រុមជនអនាមិកទាំងនេះ ចៀសវាងខាតបង់ប្រាក់ ឬទ្រព្យសម្បត្តិផ្សេងៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiioIDCQZspvFaIphWSZ3836uGcdINiZRd-nshj25KxlrYO6UZWM2WUUI_V3lEBJ2ueS6XqIblcPk6C9T4n71UYfgQpqPh0tvcIsI5uuhug9pFm0t2D0jZJ_gn_vinOfVKAxqVSOAsttKAbxE419BLZR1FJXjdBjNqAVWTgqmAeLBUU8vV44I7k5bqJVdI/s1280/438301512_987429429439280_4786860333639509074_n.jpg

គួរបញ្ជាក់ថា សម្រាប់បងប្អូនសមាជិក ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍ រាល់ពេលបង់ភាគទានមក ប.ស.ស. ត្រូវរកមើលពាក្យ “ប.ស.ស. បង់ភាគទានស្វ័យនិយោជន៍” ឬជាភាសាអង់គ្លេស “NSSF Self Employed” ហើយប្រសិនបើពេលចុចបង់ភាគទាន តែមិនមានឃើញឈ្មោះដូចខាងលើទេ គឺមិនមែនជាគណនីរបស់ ប.ស.ស. ឡើយ ដូច្នេះ សូមកុំចុចបង់ ព្រោះជាការឆបោករបស់ក្រុមជនអនាមិក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIq32KW-U_lyTmOjJYoIeN7MjSxpvbLeB5KTSQRytc0fD5US7dns4g14eHnWetFsJxEq84z80T56z5a27CmfDFenT-reHG6WKZygTJooZ2_Z6MiMKiZg9y3vg43RlybTGNR3AYfMJeKOrOwYPiwDorreSidwWqnUv4LApiDUYZCRzyymPyNRAHcx7UjF8/s1280/438301847_987429442772612_4518881531802173758_n.jpg

ដាណឺម៉ាកគ្រោងហាមហាត់ការលក់សម្លៀកបំពាក់ និងសម្ភារៈប្រើសារធាតុគីមី PFAS

0

ប្រទេសដាណឺម៉ាក ៖ ប្រទេសដាណឺម៉ាកគ្រោងហាមឃាត់ការលក់សម្លៀកបំពាក់ និងសម្ភារៈផ្សេងៗដែលប្រើប្រាស់សារធាតុគីមី PFAS ក្នុងការផលិត ហើយបម្រាមនេះនឹងអនុវត្តនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ តទៅ ។ សម្លៀកបំពាក់នាំចូល និងសម្លៀកបំពាក់ផលិតក្នុងប្រទេសទាំងអស់ បើអាជ្ញាធររកឃើញមានសារធាតុគីមី PFAS គឺមិនអាចលក់នៅដាណឺម៉ាកបានទេ ។

PFAS គឺជាសារធាតុគីមីមានភាពធន់ខ្ពស់ និងចំណាយពេលរាប់រយឆ្នាំ ទើបវារលាយតាមធម្មជាតិ ។ គេបានផ្សំសារធាតុគីមីប្រភេទនេះក្នុងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ដើម្បីឱ្យសម្ភារៈទាំងនេះអាចធន់ជាមួយទឹក ឬកំដៅ ដូចជា ៖ សម្ភារៈផ្ទះបាយ, បំពង់ពន្លត់អគ្គិភ័យ, សម្លៀកបំពាក់, សម្ភារៈវេចខ្ចប់អាហារ, គ្រឿងសម្អាង និងគ្រឿងសង្ហារិម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIf-Z-qqAxzEgULujjPOsDkM40Ib_uIPAaM5trBlWCbRxVO0LyXormbkqDfihIyGOAL62BxmijVdEHHblnSCnc64C5g1HppPkd_GVXsFwGG_f8HQvhSzK0beRfo1pWbK0b8Nv2fAlzXCK_dPfKZLSRiXDPdJvbaIhAkU1_fb5cQPTA7hHyc07sZT_SN9c/s2000/-1x-1.jpg

នៅដើមខែឧសភា ឆ្នាំ២០២៤ ក្រសួងបរិស្ថានដាណឺម៉ាកមានគម្រោងហាមឃាត់ការលក់សម្លៀកបំពាក់, ស្បែកជើង និងសម្ភារៈមិនជ្រាបទឹកទឹកអស់ ដែលផ្ទុកសារធាតុ Per- និង Polyfluoroalkyl ជាសារធាតុស្ថិតនៅក្នុងក្រុមសារធាតុគីមី PFAS ដោយអះអាងថា ប្រឈមមុខនឹងគ្រោះថ្នាក់ដល់សុខភាព ។

សារធាតុគីមីក្នុងក្រុម PFAS នេះបានផលិតឡើងលើកដំបូងនៅឆ្នាំ១៩៣០ និងត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយនៅឆ្នាំ១៩៥០ ដោយសារវាមានគុណសម្បត្តិជាច្រើន ដូចជា ៖ ការពារកំដៅ និងការពារទឹក ។ ហេតុនេះ សារធាតុគីមី PFAS បានផ្ទុកកក្នុងសម្ភារៈជាច្រើន ដូចជា ៖ សម្ភារៈផ្ទះបាយ, សម្ភារៈប្រើប្រាស់, ឧបករណ៍រថយន្ត និងសម្លៀកបំពាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-7_X0Bm4QMrHeCu0oYtX3FNXVPS0HqHnCqkYTT0B8F-qc43yRGQNGsCk1jqdBwW6avBDCLeoonkwB9Y0uzV4fclYY9vO-nXgC7fsoju_8l6rxrxg9k7RtXb5SCPsOBDs-2xbAr5IO9LXxKUIBcS3jGmHpg6a5bW-haOj3ecvVkYaHAM6YFWJBWl5fLVQ/s904/Hiking-Trousers.png

បញ្ហាចម្បង សារធាតុគីមីនេះបានចំណាយពេលរាប់រយឆ្នាំ ទើបវារលាយតាមធម្មជាតិ ។ ដូច្នេះ គេបានដាក់ឈ្មោះវា «សារធាតុគីមី PFAS» ដោយសារវានៅលាយឡំជាមួយបរិស្ថាន ។ រយៈពេលជាច្រើនឆ្នាំកន្លងមក មានការស្រាវជ្រាវពីផលប៉ះពាល់របស់សារធាតុគីមីនេះ ហើយអ្នកវិទ្យាសាស្ត្ររកឃើញថា សារធាតុគីមី PFAS ពាក់ព័ន្ធនឹងបញ្ហាការបន្តពូជ, ការលូតលាស់របស់កុមារយឺតយ៉ាវ, ជំងឺមហារីក និងកូឡេស្តេរ៉ុលខ្ពស់ ។

លោក Magnus Heunicke រដ្ឋមន្ត្រីបរិស្ថានថ្លែងថា ៖ «យើងត្រូវតែនាំមុខគេក្នុងការកម្ចាត់ប្រភពសារធាតុគីមី PFAS ហើយការចេញបម្រាមថ្នាក់ជាតិនឹងជាប្រយោជន៍ដល់សុខភាព និងបរិស្ថាននៅដាណឺម៉ាក» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpdHnmoM37ZNUFMv-mZedEThyrhJH2xRzCnFB_Lhcry985o4imKtO3Kxw06oEJ7grQcwAZp_DM_TQdA_WlUSmMNVq4I0aWkx5ilU1dQctwoh5VKXXlIR_2u9QlpLevwTwv7QHW3eE4KycrPq9aX9fWqRmSLLG0UOPeKJTpo9IHUqQDTn7DRZFKoU6BCF8/s1200/store-1338629_1920.jpeg

គម្រោងហាមប្រើប្រាស់សារធាតុគីមីរបស់ដាណឺម៉ា នឹងមានការសហការពីប្រទេសនៅសហភាពអឺរ៉ុបចំនួន៤ គឺអាល្លឺម៉ង់, ហូឡង់, ន័រវែស និងស៊ុយអែត ។ វាជាការហាមប្រើប្រាស់សារធាតុគីមីគ្រោះថ្នាក់ខ្លាំងបំផុតលើសម្លៀកបំពាក់, ស្បែកជើង និងសម្ភារៈការពារទឹកផ្សេងៗ ប៉ុន្តែរដ្ឋាភិបាលដាណឺម៉ាកបញ្ជាក់ថា សម្លៀកបំពាក់ពេទ្យ និងសម្លៀកបំពាក់ពន្លត់អគ្គិភ័យ នឹងគ្មានការហាមឃាត់ទេ ។

លោក Magnus Heunicke បន្ថែមថា ៖ «ការហាមនាំចូល និងហាមលក់សម្លៀកបំពាក់, ស្បែកជើង និងសម្ភារៈការពារទឹក ដែលមានសារធាតុគីមី PFAS ទូទាំងប្រទេសដាណឺម៉ាក គឺជាជំហានសំខាន់ដើម្បីកម្ចាត់ការបំភាយឧស្ម័នផ្ទះកញ្ចក់ និងផលប៉ះពាល់បរិស្ថាន ។ ក្រៅពីនេះ វាជាសញ្ញាបញ្ជាក់ទៅកាន់ពិភពលោកថា យើងត្រូវបញ្ឈប់ការប្រើសារធាតុគីមីទាំងនេះយ៉ាងឆាប់រហ័ស» ។https://assets-global.website-files.com/5d1b6f249f13c39849ae932d/62bb67157f1e347d972d749c_know-your-h20-pfas-in-products.png

ចំណែកសមាគមឧស្សាហកម្មវាយនភ័ណ្ឌ និងការច្នៃម៉ូដអាល្លឺម៉ង់លើកឡើងថា នឹងមានសារធាតុគីមីជាង១២.០០០ប្រភេទទៀត ក៏ត្រូវហាមឃាត់ដែរ ។ បច្ចុប្បន្ន អាល្លឺម៉ង់បានកំណត់វិធានការពាក់ព័ន្ធនឹងសុវត្ថិភាព និងបរិស្ថាន សម្រាប់ក្រុមហ៊ុនផលិតសម្ភារៈប្រើសារធាតុគីមី PFAS ហើយរំពឹងថា ប្រទេសនៅសហភាពអឺរ៉ុបទាំងអស់នឹងអនុវត្តបម្រាមនេះ ៕

សូមប្រុងប្រយ័ត្ន! បម្រែបម្រួលអាកាសធាតុអាចធ្វើឱ្យមានការកើនឡើងនៃពស់ពិសជុំវិញពិភពលោក

0

បរទេស៖ ក្រុមអ្នកស្រាវជ្រាវបានព្យាករណ៍ថា ប្រទេសទាំងអស់ជុំវិញពិភពលោកគួរតែត្រៀមខ្លួន និងប្រុងប្រយ័ត្នឱ្យបានខ្ពស់ ខណៈដែលអាកាសធាតុប្រែប្រួលមិនល្អនាំឱ្យមានការកើនឡើងនៃពស់ចឹក ដោយពស់ពិសរាប់ពាន់លានក្បាលបច្ចុប្បន្នបាននឹងកំពុងចូលលុកលុយនៅលើផែនដីនៅពេលអាកាសធាតុពិភពលោកមិនអំណោយផល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7FRYzpZKRcmTdKAul9o1fvzcJhQjOs1BG7hWl1G_w-qdy9QsHNfOZVzg5jrm09khwKhTpAKaUOpD-iwe85H6f2-sRe7RC8xFZvg__2xsK-tR_ljCmdfiHOUj7lRZIIytqRbBe2g4MUYfRuxvdnFwoyA4mYsPVsMPFDEW2E5w4JEJ0bRqtXrQkOBFSDeE/s1024/%E1%9F%A1-80-1024x683.jpg
យោងតាម The Guardian ដែលបានរាយការណ៍កាលពីថ្ងៃទី ៣ ខែឧសភា ឆ្នាំ២០២៤ ថាបម្រែបម្រួលអាកាសធាតុទំនងជានាំពស់ពិសគ្រប់ប្រភេទពីបណ្តាប្រទេសជុំវិញពិភពលោកទៅកាន់តំបន់ថ្មី និងប្រទេសមួយចំនួនដូចជា ប្រទេសនេប៉ាល់ នីហ្សេរីយ៉ា ណាមីប៊ី ចិន និងមីយ៉ាន់ម៉ា ដោយប្រទេសទាំងនេះអាចនឹងទទួលរងឥទ្ធិពលពស់ចឹកប្រសិនបើពួកគេមិនប្រុងប្រយ័ត្ននៅពេលដែលអាកាសធាតុកាន់តែក្តៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjS9nWVOXgff-MispDjd2UbgpvVxCpV2UaEYP1A-5TPjH-2q9ud2oGxb1QfpPMslQrni4tyX23qHwkI90S9XIaifzO4883TMmHh4OgmgDI9WyxsMc4365ODHBGtyG0e8ODz6P8NtkcI_ObMVgE5NlIHdyVPE6a_mtVs7N6viUdgbcRBn44v4gPaeOUGCag/s679/%E1%9F%A1-81-679x445.jpg

បើយោងតាមការព្យាករណ៍របស់អ្នកជំនាញ ប្រទេសដែលមានចំណូលទាបនៅអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ក៏ដូចជាផ្នែកខ្លះនៃទ្វីបអាហ្រ្វិក ក៏នឹងងាយរងគ្រោះដោយសារការកើនឡើងនៃពស់ចឹកផងដែរ។ យោងតាមការសិក្សានេះបានឱ្យដឹងទៀតថា ប្រភេទពស់ពិសចំនួន ២០៩ នឹងអាចបង្កឱ្យមានភាពអាសន្នដល់មនុស្ស ខណៈដែលប្រភេទសត្វពស់ពិសមួយចំនួនដូចជាពស់វែកហ្កាប៊ុនអាហ្វ្រិកខាងលិចនឹងកើនឡើង២៥០% នៅឆ្នាំ ២០៧០។ រីឯពស់ពិសដ៏កាចសហាវនៅជួរនៃ asp អ៊ឺរ៉ុប និងវាលខ្សាច់ horned viper ក៏ត្រូវបានព្យាករណ៍ថានឹងមានច្រើនជាងពីរដងនៅឆ្នាំ ២០៧០ ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-kGm5tjBtm7IaoYL1l9DIFB5-wZMfELa_0UtNhUcbzGpaW-TlwWPTV6FnlCiCX_rSFCcI27f_h1l2xfJ4bxvt1807xoqBRbkNTtZclEsgEJcFiAqDWX9EUNgFrIpDYmZVI3n-_tON3sRiYMv7C8LG-BCMYcDMGe1uz44JIm40S-OzBSRpdHVSYxcRbdo/s1280/photo_2024-05-06_13-47-04.jpg

យោងតាមសហអ្នកនិពន្ធ Pablo Ariel Martinez នៃសាកលវិទ្យាល័យ Sergipe Federation ក្នុងប្រទេសប្រេស៊ីល និង Talita F Amado នៅមជ្ឈមណ្ឌលស្រាវជ្រាវជីវចម្រុះក្នុងទីក្រុង Leipzig ប្រទេសអាល្លឺម៉ង់ ក៏បានបង្ហាញលទ្ធផលស្រាវជ្រាវដែរថា ប្រភេទពស់ពិសមួយចំនួនអាចសម្របខ្លួនទៅនឹងដីស្រែចម្ការ ហើយថែមទាំងលូតលាស់នៅតំបន់ដំណាំ ឬបសុសត្វផ្តល់ប្រភពអាហារដូចជាកណ្តុរជាដើម។ យោងតាមអង្គការសុខភាពពិភពលោក (WHO) បានប៉ាន់ប្រមាណថា មនុស្សប្រហែល ១.៨ – ២.៧ លាននាក់ត្រូវបានខាំដោយពស់ពិសជារៀងរាល់ឆ្នាំ ដែលបណ្តាលឱ្យមនុស្សស្លាប់ចំនួន ១៣៨,០០០ នាក់ និងយ៉ាងហោចណាស់ ៤០០,០០០ ករណីគឺពិការភាពអចិន្ត្រៃយ៍ដោយសារពស់ចឹក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgK0A8xYixestCBKm7GyUdQi7K0jBl5CCrzI_-djIO1tR37u7KF1QGhdcPGj-ZprKlENkVfjv-qwSvIa1drPBamI1EXS_i6gUpv0KfT-Cl-oPvwcb6e_TOl5_Ldm3Y5_uzZGNNFvisTXZtCkEI1nt32OMxPb4YKsAphq2zjfMI2E-WcIixQiJGzR9tpols/s824/photo_2024-05-06_13-47-50.jpg

លោក Anna Pintor អ្នកវិទ្យាសាស្ត្រឯកទេសជំងឺត្រូពិចនៅ WHO បាននិយាយថា ប្រភេទសត្វពស់នឹងផ្លាស់ប្តូរការចែកចាយរបស់វាទៅតាមការប្រែប្រួលអាកាសធាតុ។ ការព្រួយបារម្ភនោះគឺថា ពួកវានឹងខាំមនុស្សកាន់តែច្រើន ប្រសិនបើសីតុណ្ហភាពក្តៅ អាកាសធាតុសើម និងទឹកជំនន់ធ្វើឱ្យមនុស្ស និងសត្វពស់បាត់បង់ផ្ទះសម្បែងកើតឡើងញឹកញាប់។ ហេតុនេះហើយយើងត្រូវតែការពារខ្លួនជានិច្ច នៅពេលដើរចូលក្នុងព្រៃ ឬនៅពេលទឹកជំនន់ ក៏ដូចជាត្រូវយល់ឱ្យកាន់តែច្បាស់ថាតើវាប៉ះពាល់ដល់កន្លែងណាដែលមនុស្សត្រូវពស់ចឹក ហើយមនុស្សប៉ុន្មាននាក់ដែលត្រូវពស់ចឹកនៅកន្លែងនោះ ដូច្នេះយើងនឹងអាចត្រៀមខ្លួនបាន៕

កាន់តែល្បីល្បាញ! ល្អហួស ត្រូវកម្មវិធីប្រកួតបវរកញ្ញាចក្រវាលថៃ Nonthaburi អញ្ជើញចូលរួម

0

ល្អហួស Miss Preteen Junior Idol World 2024 បានបង្ហាញវត្តមានក្នុងកម្មវិធីប្រកួត
Miss Universe Thailand Nonthaburi ជាមួយនឹងសម្រស់ស្អាតនិងមានភាពទាក់ទាញយ៉ាងខ្លាំង។ បវរកញ្ញាវ័យក្មេងរូបនេះពិតជាមិនធម្មតានោះខណៈកម្មវិធីក្រៅស្រុកចាប់អារម្មណ៍អញ្ជើញចូលរួមកាន់តែបោះជំហានទៅមុខជាលំដាប់ដូចជារៀមច្បងក្នុងវិស័យបវរកញ្ញាគឺ ពេជ្រ វត្តីសារ៉ាវឌ្ឍី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFvhFlvNjSY0ToB9fPeH_R5ih2kIKtYtNrYfZSQUcrEpc8S7iMBdYHYXaRDZOc3MauhNiRqFs-fkRYB-h7hFrpH0hf1dM_vrKZQ4YD0-nM6h5ei8f4qrSy1C4CVy4iFEdQbd00GwgwBda55Ccf_tQZTsK9U1Tuo8Io3s1COzPn3miPdVhXSrnwzn3bGp4/s2048/image_2024-05-06_09-10-25.png

កាលពីរាត្រីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ ក្នុងវគ្គផ្តាច់ព្រ័ត្រការប្រកួត Miss Universe Thailand Nonthaburi ល្អហួស បានចូលរួមជាភ្ញៀវពិសេសក្នុងការប្រកួតនេះរួមជាមួយបវរកញ្ញាវ័យក្មេងម្ចាស់ជ័យលាភីផ្សេងទៀត។ ល្អហួស បានគ្រងឈុតរាត្រីស្រមោលសដ៏ស្រស់ស្អាតជាមួយទឹកមុខញញឹមយ៉ាងស្រស់ស្អាត និងមានភាពទាក់ទាញយ៉ាងខ្លាំង។ នៅក្នុងរូបភាពដែល ល្អហួស បានចែករំលែកនៅលើបណ្តាញសង្គម ល្អហួស ក៏បានឈរជិតបវរកញ្ញា Anntonia Porsild ជា Miss Universe Thailand 2023 និងជា លំដាប់រងទី១ Miss Universe លើកទី៧២ ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTx__ETN1mUE0-cBvky_iuaUjuTGo54U83-EIXAzbw77iTBIAoyXs3aJJ7TrfWA0MkKLQYqYJ60Vu_HPmZVrokXYK_1vc_U_9RAb1dPrt54TxBelExGFbJYjb2JwwFheqa7Dq2Va607R7dYxJCEoJyxYyfIzYLjjyovWIoASBJjiVh_FFR7KI7r4fyqag/s2048/image_2024-05-06_09-10-26.png

ការចូលរួមរបស់ ល្អហួស ក្នុងកម្មវិធីបវរកញ្ញាក្រៅស្រុកនេះដែរកាន់តែធ្វើឱ្យអ្នកគាំទ្របង្ហាញពីភាពសប្បាយរីករាយជាមួយកេរ្តិ៍ឈ្មោះរបស់នាងជាបវរកញ្ញាវ័យក្មេងដ៏មានសក្កានុពលរបស់ប្រទេសកញ្ញា។ ល្អហួស បានសាងមុខមាត់ជូនប្រទេសជាតិដោយបានឈ្នះមកុដនៅលើឆាកអន្តរជាតិកាលពីកន្លងមកនេះ។
នេះមានន័យថា ល្អហួស បានសាងភាពល្បីល្បាញជាខ្លាំងនៅក្នុងវិស័យបវរកញ្ញាវ័យក្មេង ដែលធ្វើឱ្យកម្មវិធីក្រៅស្រុកពេញចិត្តអញ្ជើញចូលរួមនៅក្នុងកម្មវិធីដូចជារៀមច្បង ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែរទៅតាមកម្មវិធីបវរកញ្ញាផ្នែកខុសគ្នា ប៉ុន្តែអ្វីដែលដូចគ្នានោះគឺជាបវរកញ្ញាកម្ពុជាដែលមានឈ្មោះបោះសំឡេងខ្លាំងដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiM-IIVh9cdcAGaTSeJszcCqCQvDxSOgczftz66FsDbcUaecvGrpuUmY7zYJJ5XkKIsM-lmk1aKvl98sFr9Z1QE0ME9ifUJ2GVKhHscKhotvGS-v8OA0o-K0zUEHfKJXJwvTybmNQ-_t2xRL4xUXgAVJOoKJ2jaoSDrn5cA8MQFF7lLkaHn6X2MaU7KNi8/s2048/image_2024-05-06_09-10-23%20(2).png

គួរបញ្ជាក់ថា ល្អហួស ជាបវរកញ្ញាវ័យក្មេងពោរពេញដោយសមត្ថភាពទាំងព្រម ពូកែសឹងតែគ្រប់ផ្នែក ហើយអ្វីដែលអ្នកគាំទ្ររំពឹងខ្ពស់ក្នុងការដណ្តើមមកុដក្នុងកម្មវិធីធំនោះគឺនៅពេលល្អហួសគ្រប់អាយុ១៨ឆ្នាំរូបនាងនឹងវិលមកប្រកួតបវរកញ្ញាវិញដែលអ្នកគាំទ្ររំពឹងថា ល្អហួស នឹងអាចតំណាងប្រទេសកម្ពុជាចូលប្រកួតដណ្តើមមកុដអន្តរជាតិម្តងទៀត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgowskTBdbggWzqg8bUA7E_LZj_8MgIpbqQcF6Pf9BcuMD_XnYMuE_AI7V5JiepoRLVaQwpwQs4Xp9Kh7MVvyy1-lNOnVCaVegZTiQi7KQETNBEeiEmX6c6ZrXl5bUXWNiICaYljctCS8SuHu4esh0txX_s0ZkwJ5F_5mYLIw9X3-YM5Ge4x_cMResBuag/s2048/image_2024-05-06_09-10-20.png

សម្តេចធិបតី អនុញ្ញាតឱ្យសាច់ញាតិយោធិនដែលបានពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់នៅយោធភូមិភាគទី៣ ចូលបម្រើកងទ័ពបន្តវេនពីឳពុក

0

យោងតាមការបង្ហោះនៅលើបណ្តាញសង្គមផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា៖”ខ្ញុំបានឃើញសាររបស់ក្មួយ ជាសំណាង រស្មីសត្យា ជាកូនបង្កើតរបស់វរសេនីយ៍ទោ ជា សំណាង ជាយោធិនដែលបានពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់នៅយោធភូមិភាគទី៣ ដោយក្មួយបានស្នើសុំក្របខ័ណ្ឌ ចូលបម្រើក្នុងជួរកងយោធពលខេមរភូមិន្ទដើម្បីបានបន្តវេន្តពីឪពុក។ ខ្ញុំឯកភាពតាមសំណើរបស់ក្មួយប្រុស រស្មីសត្យា។
មិនត្រឹមតែសម្រាប់ក្មួយប្រុស រស្មីសត្យា តែម្នាក់ទេ ខ្ញុំនឹងផ្តល់ក្របខ័ណ្ឌជូនដល់សាច់ញាតិបង្កើត របស់យោធិនពលីទាំង ២០នាក់ (អាចជាកូន ជាចៅ ឬជាបងប្អូនបង្កើត និងអាចជាស្រី ឬជាប្រុសក៏បាន) ដើម្បីអាចបានចូលបម្រើក្នុងជួរកងទ័ពបន្តវេនពីឳពុក ឬបងប្អូនរបស់គាត់”។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ កន្លងទៅ មានឧបទ្ទវហេតុផ្ទុះគ្រាប់នៅទីបញ្ជាការយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ ដែលបង្កឱ្យយោធិនចំនួន២០នាក់ បានពលីជីវិត និងយោធិនមួយ ចំនួនទៀតរងរបួស ដែលបណ្តាលមកពីបញ្ហាបច្ចេកទេសដោយសារប្រភេទអាវុធជាតិផ្ទុះចាស់ៗ ខូចគុណភាព រួមជាមួយ អាកាសធាតុឡើងកម្ដៅ៕