កន្លងទៅថ្មីៗនេះ រថយន្ត Next-Generation Ford Ranger ត្រូវបានផ្លាស់ប្តូររូបរាងថ្មី និងកំណែទម្រង់ថ្មីទាំងស្រុងដែលមានភាពហាប់ណែន រឹងមាំជាមុន និងរួមទាំងបូក​បញ្ជូល​​​នូវ​ប្រព័ន្ធសុវត្ថិភាពទំនើបៗជាច្រើន​ទៀត រហូតដល់បានជាប់ជារថយន្តPick-Up សុវត្ថិភាពបំផុត ក្រោមការធ្វើតេស្តសុវត្ថិភាពកម្រិតខ្ពស់ពីកម្មវិធីវាយតម្លៃរថយន្តថ្មីរបស់សហភាពអឺរ៉ុប EuroNCAP ​(European New Car Assessment Programme)​និង ការធ្វើតេស្តសុវត្ថិភាពកម្រិតខ្ពស់ពីកម្មវិធីវាយតម្លៃរថយន្តថ្មីរបស់អូស្រ្តាលី​ និងនូវែលសេឡង់ ANCAP (Australasian New Car Assessment Programme)​ ដោយទទួលបានលទ្ធផលចំណាត់ថ្នាក់ផ្កាយ៥ ទៅលើប្រព័ន្ធសុវត្ថិភាពរបស់រថយន្ត សម្រាប់ប្រព័ន្ធការពារអ្នកបើកបរ ប្រព័ន្ធការពារអ្នករួមដំណើរ និងប្រព័ន្ធបញ្ចៀសគ្រោះថ្នាក់។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqk30VOnsfj8CGhmIiZyhYrd52KLSAbwA2qgkqXlHfX74NpNiEodma3prIuSDUWmDZEVKEcbbIN7w9czxY5ZvTSgPGY-kB4owvA0AgqGG7jjcamZiJLf_gW5HQXtaGeDaiiFxYl91HTdjsAMEqJtOp5vX8sC4T12lANa6okrIqKlYpJ5B04rO0tfHfm9Hj/s5120/Wildtrak%20-%201.jpg

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuGJfvGnlMlugin83mZkVBodvISW2pK124KUk5goFOjXeidQyX8KPzosYZTMsR-LYWPClznKBOMhBVaG5NfCT4ZMW7WVTV2ltGCsOPxbNXB8FHXqRUSoeU7YTzh21B2xn1uwFuwSyEGQF9HCpoiuz__tuXWmLMpvrqDOhwkcbIh7JPkh4_9Z3sEOHTBBqi/s4000/Wildtrak%20Int%20-%201.pngរថយន្ត Next-Generation Ford Ranger ត្រូវបានធ្វើតេស្តទៅតាមសុវត្ថិភាពកម្រិតខ្ពស់នៃស្តង់ដារអឺរ៉ុប និងធ្វើតេស្តទៅតាមសុវត្ថិភាពកម្រិតខ្ពស់នៃស្តង់ដារអូស្រា្តលី និងនូវែលសេឡង់ផងដែរ ដូចជាការធ្វើតេស្តសម្រាប់អ្នកធ្វើដំណើរ ការធ្វើតេស្តសម្រាប់កុមារ ការធ្វើតេស្តសម្រាប់សុវត្ថិភាពអ្នកថ្មើរជើង និង ការធ្វើតេស្តសម្រាប់ប្រព័ន្ធសុវត្ថិភាពផ្សេងៗរបស់រថយន្ត។ សម្រាប់ការធ្វើតេស្តសុវត្ថិភាពរបស់អ្នកធ្វើដំណើរ និង​ការធ្វើតេស្តសុវត្ថិភាពសម្រាប់កុមារ គឺគេធ្វើតេស្តទៅលើការបុកប៉ះ និងគ្រោះថ្នាក់ផ្សេងៗ​​ ដែលអាចកើតឡើងពីគ្រប់ស្ថានភាព ដើម្បីធានានូវសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់រថយន្តរួមទាំងផ្តល់នូវទំនុកចិត្តដល់អ្នកមានបំណងចង់ទិញរថយន្ត។​ លើសពីនេះទៅទៀតក៏មាន ការធ្វើតេស្តសម្រាប់ប្រព័ន្ធសុវត្ថិភាពផ្សេងៗរបស់រថយន្ត ដើម្បីបញ្ចៀសគ្រោះថ្នាក់សម្រាប់អ្នកបើកបរ និងឧបសគ្គផ្សេងៗ ក្រោយការធ្វើតេស្តរួច នោះទទួលបានលទ្ធផលល្អបំផុតសម្រាប់ប្រភេទរថយន្ត​ Pick-Up​   ដោយលទ្ធផលទាំងអស់នេះ គឺបូករួមទៅលើគ្រប់ម៉ូដែលនៃរថយន្ត Next-Generation Ford Ranger។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiv-DoXmAwSH6mgplYryVfPu3KpLdDHf8QWdyf2meiizqBS4mavRAuKYkmPmAH-BjS3q4IWkzFtYB0S6S5FicwGSEYp7SHHE2QqN75Or9APjHdxTxbPSV8N3YiObBhnA2tAL6F62hOthb6GrIP0BDbGRGR5-Hzzzk4ZjOpOlJDKYTABjGtCHGIEcCi_-Lce/s1181/Wildtrak%20Testing%20-%201.jpeg

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJZiPZDN8pDZWHGKoZYDG3a8MgqY-d-fFvodtdKJg9xkXkCEE9EoDFD86Q1Y5zAkM-899-yx5ybIxFLMCBaG8chKJ65-UpId_ePCXBzCyJgepGjqcJgrT2lMH67qooMcd0lCXmVD4R-QZwukjsCNE-XduC30_6rdYj0vb0NMxFPuyULY0lyeFveFBxf_S_/s875/Wildtrak%20Testing%20-%202.jpegមូលហេតុដែលរថយន្ត Next-Generation Ford Ranger ទទួលបានលទ្ធផលល្អបំផុតបែបនេះ ដោយសារតែ រថយន្ត Next-Generation Ford Ranger គឺបានបំពាក់នូវប្រព័ន្ធសុវត្ថិភាពដ៏ឆ្លាតវៃជាច្រើនដូចជា ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរឆ្លងកាត់ និងប្រព័ន្ធចាប់ហ្រ្វាំងបន្ទាន់ដោយស្វ័យប្រវត្ត ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលថយក្រោយ និងប្រព័ន្ធចាប់ហ្រ្វាំងបន្ទាន់ពេលថយក្រោយដោយស្វ័យប្រវត្ត ប្រព័ន្ធផ្តល់ដំណឹងគ្រោះថ្នាក់ផ្នែកចំហៀង និងខាងក្រោយរថយន្ត ដោយសេនសឺផ្នែកខាងមុខ និងសេនសឺផ្នែកខាងក្រោយចំនួន ៨គ្រាប់ ដែលផ្តល់នូវទំនុកចិត្តដល់អតិថិជនប្រើប្រាស់ និងសាធារណជនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8hMJfKzRKFmB9RUDO7Z4LlyIf3c5QS1-LfHbXTk_72ib5T0CquVdfDqHXrh31Zxu-XYTNTQUvfLNgiKtUQZd88m0Ew8MYRX0X_unRVIrfiSphgQ_rydKJw7sd3J8SVLfHlc7yWsx1mS3o1zikWl_k4wZpexCJxF0WldhCVr1E4Ra5ApbHNR-NRlnt3FZr/s2048/Wildtrak%20-%202.png

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiSD0M6iQCthyphenhyphenbyTW-4DoalYSt6zpuw1ra5m3bqkL93lJRv3pJL3KJB1YwH6iTtyS1Zeh7pzhYXQjZofCQBSoXc1CpAZdWhGXTZSDsRYWEMLTDFPTqhYBmYVS6_W6f4s3al8g-6t2GMfC9BB3uUuYK0ygWcMimfxGNF0-UU7OlssB39d5w5a-6MBoKaacV/s2048/Wildtrak%20Int%20-%202.pngសម្រាប់ការទំនាក់ទំនងផ្នែកលក់ និង បើកបរសាកល្បងរថយន្ត Next Generation Ford Ranger សូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 078 333 748 និង 016 333 785។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIgNDWSwxMhINfWCLEJ6qFpbYhNHZBYGztqkaEnxHEKUldFLjC2DLlsSjAarGiTIVPcXtXt1A2uPR55CzbIh5RfmHs-jtSYUPpZ4ABnnEqCv2RioS3GgoK6z0xFbCK5VeSXIQNncbuSgvBVseY0sSNTPzSuPoBT_rESfratB67spVLHvTJ5CGLd2Ka3vXr/s3000/Wildtrak%20Testing%20-%203.jpg