ប្រទេសបារាំង ៖ បារាំងបានបំបែកកំណត់ត្រានៅលើពិភពលោក ដោយក្លាយជាប្រទេសផលិតនំប៉័ងវែងបំផុតនៅឆ្នាំ២០២៤ បន្ទាប់ពីប្រទេសអ៊ីតាលី ដែលធ្លាប់បានផលិតនំប៉័ងវែងជាងគេ កាលពីឆ្នាំ២០១៩ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglQvhuPSeKs3YCko6-PMfG-4V74Vyjr3oA6Swab-fXVF67oZb6p0vqqvc6PplsoFAGYubAwcoHsMV3YlyvHV5m3CqYDrY2j36Tv6K9Ybh63sjqvAKzq1D5iUv5u5wuPya6WlQbXeItJ78MeF1LFXa_VQR5s-z93AcABcHvyApGiOBZl2CFfqdIkjrYolU/s1500/636160_0.jpeg

កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារដុតនំប៉័ងជនជាតិបារាំងចំនួន១៨នាក់ បានជួយគ្នាដុតនំប៉័ងនៅតំបន់ Surens ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ។ ពួកគេបានប្រើប្រាស់ម្សៅមានទម្ងន់រហូតដល់៩០គីឡូក្រាម, ទឹក៦០លីត្រ, អំបិល១,២គីឡូក្រាម និងម្សៅ Yeast ១,២គីឡូក្រាមទៀត ដើម្បីធ្វើនំប៉័ងមានទម្ងន់១៥២គីឡូក្រាម និងចំណាយពេលអស់១០ម៉ោង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgl83asaX7znj3dgV0OhSOOnrdOtF8JyUpx5BO7ZZJcOKgUtKG-17N9gmFrFz_Qo3HVcS4RbLxhrncOwMd16qVHoiQ0Ql9NVestNXDhokerS2vWpIH3Jt5qJJXFa8Kz4LW8s42bveNMF37xT6VAkmPDSTtUDk5PnC8TenY8FS8j01xWzNEFHjrLo3uIEqE/s5500/ZNSFIISMVJP7XDSMMYH3X63HJA.jpg

ការផលិតនំប៉័ងមានប្រវែងវែងបំផុតនៅលើពិភពលោកនេះ បានបំបែកកំណត់ត្រាលើពិភពលោកចាស់ ដែលប្រទេសអ៊ីតាលីធ្លាប់ទទួលបានចំណាត់ថ្នាក់ផ្នែកផលិតនំប៉័ងវែងបំផុត កាលពីឆ្នាំ២០១៩ គឺមានប្រវែងជាង១៣២ម៉ែត្រ ។

ការចុះកំណត់ត្រាលើពិភពលោកថ្មីរបស់ Guinness World Records នៅតំបន់ Surens ទីក្រុងប៉ារីស បញ្ជាក់ថា នំប៉័ងផលិតនៅប្រទេសបារាំង មានប្រវែងរហូតដល់ជាង១៤០ម៉ែត្រ និងមានកម្រាស់៥សង់ទីម៉ែត្រ ។ ចំណុចទាំងអស់នេះ គឺគ្រប់តាមលក្ខខណ្ឌកំណត់របស់ Guinness World Records ។https://img.resized.co/breaking-news/eyJkYXRhIjoie1widXJsXCI6XCJodHRwczpcXFwvXFxcL2NvbnRlbnQuYXNzZXRzLnByZXNzYXNzb2NpYXRpb24uaW9cXFwvMjAyNFxcXC8wNVxcXC8wNTE5NTIyM1xcXC9jMTY4MjRmYS0wNjZjLTRhNDEtYWFkYy0xYzYyZGQ3OTUyNjguanBnXCIsXCJ3aWR0aFwiOjk1MyxcImhlaWdodFwiOjYzNCxcImRlZmF1bHRcIjpcImh0dHBzOlxcXC9cXFwvd3d3LmJyZWFraW5nbmV3cy5pZVxcXC9pbWFnZXNcXFwvbm8taW1hZ2UucG5nXCIsXCJvcHRpb25zXCI6e1wib3V0cHV0XCI6XCJ3ZWJwXCJ9fSIsImhhc2giOiI2OGIyZTE4MWJjNTY0NDlkZjY3NThjMjI0ODEwMzg2MzM5ZTUxZjA3In0=/world-record-for-longest-handcrafted-baguette-broken-in-france.jpg

ក្រោយពី Guinness World Records ប្រកាសថា នំប៉័ងដ៏វែងនេះជាបេតិកភណ្ឌវប្បធម៌ដ៏ល្បីល្បាញរបស់ប្រទេសបារាំងរួចមក អ្នករៀបចំកម្មវិធីដុតនំប៉័ង ក៏បានបែងចែកនំប៉័ងឱ្យអ្នកមកចូលរួមទស្សនាទាំងអស់បរិភោគ និងទទួលយករសជាតិដ៏ឆ្ងាញ់បំផុត ៕