ចាប់ពីថ្ងៃទី៦ដល់ទី៨ ខែឧសភានេះ នឹងមានសម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង ដែលស្ថានភាពបែបនេះនឹងធ្វើឱ្យតំបន់វាលទំនាប មានសីតុណ្ហភាពអប្បបរមា២៥°C និងសីតុណ្ហភាពអតិបរមា៣៦°C ខណៈខេត្តបន្ទាយមានជ័យ សៀមរាប បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ចាម ស្វាយរៀង ព្រៃវែង កណ្តាល និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី២០%។

ដោយឡែកតំបន់ខ្ពង់រាប មានសីតុណ្ហភាពអប្បបរមា២៤°C និងសីតុណ្ហភាពអតិបរមា៣៧°C ស្របពេលដែលខេត្តឧត្តរមានជ័យ ប៉ៃលិន ព្រះវិហារ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ត្បូងឃ្មុំ ក្រចេះ និងតំបន់ជួរភ្នំក្រវាញអាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី២៥%។

រីឯតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា២៤°C និងសីតុណ្ហភាពអតិបរមា៣៥°C។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី២០%។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiphYloDl45m-UpQgjWQFUzuk5y7Ip1_FmPjJSXy-9Kg0qgZy7Zu1NwAF6U7fgJI17mLcJXASEaJdXc9fFatO94_yXEAZ9jYq0eyNLn5e26ibfFKjE89YAgIwYLywnmarEP_QP_Ljyk84xlBNXNHuBTj4G8ayCOmLHqzQ1fjuLmesWyVu8OQDat6ByLgSw/s701/440798702_754029730242704_1460609725390514971_n.jpg