Home Blog Page 1073

ថៃក្លាយជាគោលដៅទទួលយកកាកសំណល់ពុល និងសំរាមពីប្រទេសជឿនលឿន

0

ប្រទេសថៃ ៖ សារព័ត៌មានបរទេសជាច្រើនបានផ្សព្វផ្សាយពីស្ថានភាពបរិស្ថានបច្ចុប្បន្នរបស់ប្រទេសថៃថា ថៃបានក្លាយជាគោលដៅទទួលយកកាកសំណល់ពុល, សំរាមអេឡិចត្រូនិក និងសំរាមផ្លាស្ទិកមកពីប្រទេសជឿនលឿនជាច្រើននៅលើពិភពលោក ។ សារព័ត៌មានបរទេសបញ្ជាក់ថា កាកសំណល់គីមី និងសំរាមអេឡិចត្រូនិកដែលបញ្ជូនមកពីប្រទេសជឿនលឿនបានធ្វើឱ្យប៉ះពាល់ដល់ការរស់នៅ និងសុខភាពរបស់ពលរដ្ឋថៃយ៉ាងខ្លាំង ។

តាំងពីរដ្ឋាភិបាលចិនបានប្រកាសអនុវត្តច្បាប់ថ្មីកំណត់ការនាំចូលសំរាមផ្លាស្ទិក និងសំរាមអេឡិចត្រូនិកយ៉ាងតឹងរ៉ឹង បានធ្វើឱ្យប្រទេសជឿនលឿនជាច្រើន ដូចជា ៖ អាមេរិក, អង់គ្លេស, ចិន, កូរ៉េខាងត្បូង, ជប៉ុន, សិង្ហបុរី និងអូស្ត្រាលី នាំគ្នាផ្តោតមកលើគោលដៅថ្មីដើម្បីបញ្ជូនកាកសំណល់គ្រោះថ្នាក់ដល់បរិស្ថាន និងពិបាកកែច្នៃឡើងវិញ ។ រីឯគោលដៅថ្មីនេះ គឺបណ្តាប្រទេសក្នុងតំបន់អាស៊ី ដែលគ្មានច្បាប់តឹងរ៉ឹងសម្រាប់គ្រប់គ្រងបរិស្ថាន ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisJw57B2Mwhzjifi44ZamxPEspE-5gLc84VV6XMoEpYmcpbvI4ba5XQQExt95YaLoVTbP6U2qdxymYqArQ8IdrGA5vm_vVRd8JU00LENBUc7QPSJ8ogOa8TP_ihE2M6_g7F-xXRa6AEYv7dKqy-1kShSQ6XuRLFCYH7hKjta39rS-cvMqT29lQTHz71Bk/s1280/photo_2024-05-21_16-29-53%20(2).jpg

តាមការផ្សព្វផ្សាយរបស់សារព័ត៌មាន ABC News និងសារព័ត៌មាន The Guardian បានបញ្ជាក់ថា ថៃស្ថិតក្នុងចំណោមប្រទេសគោលដៅថ្មីសម្រាប់បោះបង់កាកសំណល់ពុល ដោយសារមានអាជីវកម្មបែងចែក និងកៃច្នៃសំរាមដុះដូចផ្សិតនៅតាមបណ្តាខេត្តរបស់ថៃ ។ អាជីវកម្មភាគច្រើនជាកម្មសិទ្ធិរបស់ក្រុមហ៊ុនខុសច្បាប់ គ្មានលិខិតអនុញ្ញាតត្រឹមត្រូវ ហើយក្រុមហ៊ុនខ្លះមានម្ចាស់ជាជនជាតិថៃ និងខ្លះទៀតមានម្ចាស់ជាជនជាតិចិន ។

សារព័ត៌មាន ABC News បញ្ជាក់ថា ការកែច្នៃកាកសំណល់នៅប្រទេសថៃ គឺជាអាជីវកម្មស្វែងរកប្រាក់ចំណេញរបស់ក្រុមហ៊ុន ដោយសារពួកគេអាចបំបែកសារធាតុរ៉ែ និងលោហៈដ៏មានតម្លៃចេញពីសំរាមអេឡិចត្រូនិកយកទៅលក់បន្តទៀត ដូចជា ៖ មាសធម្មតា, មាសក្រហម និងប្រាក់ ។ ប៉ុន្តែសំរាមអេឡិចត្រូនិកមានតម្លៃទាំងនេះ គឺលាយឡំទៅដោយសារធាតុគីមីពុលផងដែរ ដូចជា ៖ កាដ្យូម, សំណរ និងបារ៉ត ។ បើពួកគេធ្វើពុំបានល្អក្នុងអំឡុងពេលបំបែកសារធាតុរ៉ែមានតម្លៃចេញពីសំរាមទេនោះ នឹងធ្វើឱ្យជាតិពុលបង្កគ្រោះថ្នាក់ដល់បរិស្ថាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi59yGxUHU3e4v5sqH4rOTqtmA-bXzxF-d_uPh8tCx6dPkC8k56eBcOryFCgAgDyMjPFgBh83ubvLGj5Vq8jOSwehjgyLeY27vA4r0TP4f4aMzpzx1SHc4Ep9vp3thOpRPKcASeH2A2KWlPCxwWKrn0n357B-XTieaaEff1OKAoXjNtc2n3vUGfRfKCQwQ/s800/photo_2024-05-21_16-29-53%20(3).jpg

ចំណែកសារព័ត៌មាន Channel News Asia របស់ប្រទេសសិង្ហបុរីធ្លាប់បានបញ្ជូនបុគ្គលិករបស់ខ្លួន ដើម្បីសរសេរព័ត៌មានអំពីកាកសំណល់ពុលនៅខេត្តសមុទ្រប្រាកាន ប្រទេសថៃផងដែរ ។ សារព័ត៌មាននេះរាយការណ៍ដូចគ្នាថា ថៃបានក្លាយជាគោលដៅមួយដែលបណ្តាប្រទេសជឿនលឿនបានបញ្ជូនកាកសំណល់ពុលមកបោះចោល ។

សារព័ត៌មាន Channel News Asia បានសម្ភាសន៍ពលរដ្ឋម្នាក់រស់នៅភូមិណងផាវ៉ា ខេត្តរ៉ាក់យ៉ង ព្រមទាំងក្រុមអភិរក្សបរិស្ថាន ហើយសន្និដ្ឋានថា កាកសំណល់គីមី និងសំរាមអេឡិចត្រូនិកដែលបញ្ជូនមកពីប្រទេសជឿនលឿនបានធ្វើឱ្យប៉ះពាល់ដល់ការរស់នៅ និងសុខភាពរបស់ពលរដ្ឋយ៉ាងខ្លាំង ។ ពលរដ្ឋនិយាយថា គ្មានស្ថាប័នរដ្ឋាភិបាលណាមួយចាត់វិធានការក្រុមហ៊ុនកែច្នៃសំរាមទាំងនេះទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiY-Xin-aD5YmSfvnbnvxXOiEqh3GpV0JPkEPd8q5ES_lDwn_j8TIPrgnlNDNqDrt0IbuB-M1MOcs_eAenmEgHIBK3Ar7PcrsQVqHtwjp6xFESceMkgQoGvvh0r6zHHdq1DyFUSLTs-haxaw_C5VKCcXNbE684DJyzOH1h5EINGGyCjr6UHzhe1qzj8YgM/s1280/photo_2024-05-21_16-29-53.jpg

រោងចក្រកែច្នៃសំរាមដែលដំណើរការដោយខុសច្បាប់នៅប្រទេសថៃ គឺបានបំផ្លាញបរិស្ថាន និងសុខភាពពលរដ្ឋ ។ បើរោងចក្រទាំងនេះត្រូវបានបញ្ជាឱ្យបិទដំណើរការ ក៏ពួកគេនៅតែអាចដំណើរការជាថ្មីឡើងវិញ និងបង្កបញ្ហាដល់បរិស្ថានបន្តទៀត ៕

មុខជំនាញកំពូលៗទាំង ៤ អាចនឹងត្រូវបានគេលុបចោលនាពេលអនាគត

0

ចំនេះជំនាញគឺជាអ្វីដែលមនុស្សគ្រប់រូបត្រូវតែមាន នៅពេលសិស្សានុសិស្សបញ្ចប់ថ្នាក់វិទ្យាល័យពួកគេនឹងចូលសាកលវិទ្យាល័យដើម្បីជ្រើសរើសជំនាញណាមួយដែលពួកគេចូលចិត្ត ដូច្នេះការរៀនអំពីមុខជំនាញ គឺជាជំហានដ៏សំខាន់មួយសម្រាប់សិស្សក្នុងការអភិវឌ្ឍន៍ខ្លួនឱ្យប្រសើឡើងនាពេលអនាគត។ ទោះជាយ៉ាងណាការអភិវឌ្ឍន៍នៃបច្ចេកវិទ្យាកំពុងធ្វើឱ្យវិជ្ជាជីវៈជាច្រើនប្រឈមនឹងហានិភ័យនៃការបាត់ខ្លួន ដោយសារតែបច្ចេកវិទ្យាអាចនឹងដណ្តើមការងាររបស់មនុស្សនាពេលអនាគត។ ដូច្នេះខាងក្រោមនេះគឺជាមុខវិជ្ជាចំនួន ៤ ដែលអ្នកជំនាញជាច្រើនបានព្យាករថាអាចនឹងបាត់ខ្លួននៅពេលអនាគត៖

១.អ្នកសរសេរកម្មវិធី៖ កំណើតនៃកម្មវិធីជជែក AI កំពុងធ្វើឱ្យអ្នកសរសេរកម្មវិធីប្រឈមមុខនឹងហានិភ័យខ្ពស់នៃភាពអត់ការងារធ្វើ។ ជាពិសេសចាប់តាំងពី Chat GPT ដែលជា chatbot បង្កើតឡើងដោយ OpenAI ត្រូវបានចេញផ្សាយជាសកល។ បច្ចុប្បន្ននេះ ប្រហែល ៤០% នៃបន្ទាត់ពាក្យបញ្ជាកម្មវិធីកុំព្យូទ័រកំពុងត្រូវបានកែសម្រួលដោយបញ្ញាសិប្បនិមិត្ត ដោយមិនចាំបាច់ប្រើមនុស្ស ជួយកាត់បន្ថយពេលវេលាដើម្បីបញ្ចប់ការងារ និងសម្រេចបាននូវប្រសិទ្ធភាពល្អបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4uS1HadyX6MvcIrTu-l8fB2KAKUylUlxUFEu2VypN9Sl9Wu_PouMLxOBlKzkXgJF5JSqsS8qVnTz56N0eQuDEwS9edmaWP7M1d_nLoP1m0Krg-J2npRgfHYyHoyzz-yZ8MnPNWRARjuVKOV82duWu2_ffPvhOLmdSrPOqRXcDQM-6QEPfhoIuv6dc9x8/s560/1697788915533.jpg

២.មេធាវី៖ យោងតាមអត្ថបទមួយនៅលើកាសែត VnExpress មេធាវីគឺជាវិជ្ជាជីវៈមួយដែលអាចនឹងរលាយបាត់នាពេលអនាគត នៅពេលដែលបញ្ញាសិប្បនិម្មិត (AI) អាចត្រូវបានប្រើដើម្បីជំនួសអ្នកជំនាញក្នុងវិស័យច្បាប់។ សូម្បីតែជាមួយនឹងស្ថានភាពបច្ចេកវិទ្យាបច្ចុប្បន្ន ដោយផ្អែកលើខ្លឹមសារច្បាប់បច្ចុប្បន្ន និងសំណួរបញ្ចូលរបស់អតិថិជន ប្រព័ន្ធ AI អាចផ្តល់នូវការឆ្លើយតបត្រឹមត្រូវ និងមានប្រយោជន៍បំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXHTAlykfAcaTut1SzgXOlrZwQuRiAJbCrES4mv8bdmlGQ82Pejqlr_LksVKAUVadUp-P8PP_hMv27hE14lCL_FEuHoJ8OoC52re8UG4GN7idg7RJ9GfI0BxK0PlUa4bRB6QK82KMI9b2Gqbl27QkMjpOf8E4GG5C7EdlPr2PXv-3J5WEuR82mDmYP3Fk/s959/Paralegal_vs._Lawyer.jpeg.jpg

៣.រចនាក្រាហ្វិក៖ បច្ចុប្បន្ននេះនៅលើពិភពលោកមានកម្មវិធីបញ្ញាសិប្បនិមិត្តជាច្រើនដែលមានសមត្ថភាពរចនាផលិតផលដោយប្រើពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។ ជាឧទាហរណ៍ Dall.E និង MidJourney បានធ្វើឱ្យមនុស្សជាច្រើននៅក្នុងឧស្សាហកម្មរចនាក្រាហ្វិចឈប់ធ្វើការ ពីព្រោះអាជីវកម្មគ្រាន់តែត្រូវការការបញ្ចូលទៅក្នុងឧបករណ៍ AI ទាំងនេះ ហើយពួកគេអាចបង្កើតផលិតផលក្រាហ្វិក និងឡូហ្គោជាមូលដ្ឋានបាន។ ទោះជាយ៉ាងណាក៏ដោយ AI អាចជំនួសបានតែផ្នែកមួយនៃការងាររបស់សិល្បករប៉ុណ្ណោះ ព្រោះស្នាដៃដែលបានបង្កើតត្រូវតែមានលក្ខណៈដើម និងផ្អែកលើបំណងប្រាថ្នា និងការបំផុសគំនិតពិសេសរបស់វិចិត្រករ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5PQsK2_WoA0pNnmP5BzCRn7kPBlLVMnE_TEx8n36BeX-KB181KBftc8BS0czGTiSsBBD9BMnweFN98oF5GhkIb7yiblOqWPS-IkATrv7P0feEvlhMV7JbmavPw1DN6Ob5C9BBC2ty7FLV9LReTOPuGolPwC-4gCWPXAg5tW_ItoaSqxVb-Xr_DRkQhl8/s1280/photo_2024-05-21_16-02-26.jpg

៤.ការបកប្រែ៖ ការលេចឡើងនៃកម្មវិធីសំឡេង និងអត្ថបទជួយឱ្យមនុស្សបកប្រែកាន់តែងាយស្រួល ជំនួសឱ្យការរកមើល និងបកប្រែអត្ថបទតាមតម្រូវការ កម្មវិធីទាំងនេះឥឡូវនេះនឹងជួយអ្នកបង្កើតការបកប្រែដែលមានលក្ខណៈអក្សរ និងលឿនជាងមុន។ ការបង្ហាញតាមអ៊ីនធឺណិតជាច្រើនបង្ហាញថា ChatGPT ធ្វើការងារបកប្រែប្រសើរជាង Google Translate ទៅទៀត។ ដូច្នេះនៅពេលដែលក្រុមហ៊ុនប្រកួតប្រជែងដើម្បីកែលម្អគំរូភាសារបស់ពួកគេ និងបណ្តុះបណ្តាលប្រព័ន្ធរបស់ពួកគេជាភាសាបរទេស តម្រូវការសម្រាប់អ្នកបកប្រែកម្រិតចូលនឹងថយចុះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguCF_2Geghf4IXrOJ77VkvVH9YcQJKqFbGVZl73fIzbG39tcAq5ruoGACxY-md4s-IgFCt2P4gQ8ToMhJmm4LOimSG0_xwFy9KZ-EoXR8aN8cMhYH85iCHcEscIvuyFJn37U7sSlXJQlUEAPbwuCZ2g0R06-vyOfjxhxvpZz2InQTMWqdmUHGSHVfjvDs/s750/What_Degree_Need_Become_Translator.jpg

អ្នកចិញ្ចឹមឆ្មាភាគច្រើនពុំបានគិតដល់ចំណុចនេះ! អាជ្ញាធរអូស្ត្រាលីកំណត់ឱ្យពលរដ្ឋចិញ្ចឹមឆ្មាក្នុងផ្ទះដោយសារមូលហេតុមួយ

0

ប្រទេសអូស្ត្រាលី ៖ មុនសម្រេចចិត្តចិញ្ចឹមឆ្មា អ្នកចិញ្ចឹមឆ្មាភាគច្រើនពុំបានគិតដល់ចំណុចនេះទេ! អាជ្ញាធរអូស្ត្រាលីកំណត់ឱ្យពលរដ្ឋចិញ្ចឹមឆ្មាក្នុងផ្ទះ ដោយសារមូលហេតុមួយដែលគួរឱ្យភ្ញាក់ផ្អើល ។ ពលរដ្ឋអូស្ត្រាលីបានចិញ្ចឹមឆ្មាកាន់តែច្រើននាពេលបច្ចុប្បន្ន បើតាមការកត់ត្រាបង្ហាញថា មានឆ្មាសរុបស្មើរហូតដល់ជាង៥លានក្បាល ហើយម្ចាស់ឆ្មាភាគច្រើនបានព្យាយាមចិញ្ចឹមឆ្មានៅតែក្នុងផ្ទះ ឬឱ្យឆ្មារត់ទៅ-មកនៅបរិវេណទទួលខុសត្រូវ ។

បច្ចុប្បន្ន អាជ្ញាធរក្នុងតំបន់មួយចំនួនបានកំណត់ឱ្យពលរដ្ឋចិញ្ចឹមឆ្មាក្នុងផ្ទះប៉ុណ្ណោះ ប៉ុន្តែមានឆ្មាផ្សេងទៀតរត់លេងនៅបរិវេណក្រៅផ្ទះ, ដើរតាមផ្លូវ ឬដើរតាមសួនច្បារក្រោយផ្ទះអ្នកជិតខាង ។ អាជ្ញាធរក្នុងតំបន់១ក្នុងចំណោម៣ នៅប្រទេសអូស្ត្រាលីបានកំណត់ឱ្យពលរដ្ឋទាំងអស់ត្រូវទុកឆ្មាក្នុងផ្ទះនៅពេលយប់ ឬទុកឆ្មាក្នុងផ្ទះរយៈពេល២៤ម៉ោង ។ ការកំណត់បែបនេះភាគច្រើនស្ថិតនៅទីក្រុងក្នុងរដ្ឋ Australian Capital Territory និង Victoria ។ ចំណែកមូលហេតុដែលអាជ្ញាធរប្រាប់ឱ្យពលរដ្ឋទុកឆ្មានៅក្នុងផ្ទះរបស់ខ្លួន ដោយសារឆ្មាជាទីស្រឡាញ់ទាំងនេះអាចរំខានអ្នកជិតខាង ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdpUbQLy2M7aKI3oqBRWShXa3VK6k5yXUcyCWCPBcgs0HWhCQx75uHyb_5R95aJmA-sKf9uSKU4ivN5zdvyNa2HdlL8A12YJQoIGK1hvvpI_KqtUT8KSJxjx1GujWEOCQa39ospFxyjkjnRqTVXWIBWqFzGkosmofgLQtT6ojbA1dW-ZtFciQk29-mgC4/s850/KittensInBox850.jpg

បើតាមរបាយការណ៍បង្ហាញថា ឆ្មាអាចសម្លាប់សត្វស្លាបជាច្រើនក្បាលក្នុង១ថ្ងៃ ហើយសត្វស្លាបស្មើជាង៩៩% បានរស់នៅតាមតំបន់ធម្មជាតិ និងជាសត្វសាបជិតផុតពូជស្មើជាង៧១ប្រភេទ ។ ជាទូទៅ ឆ្មាគ្មានម្ចាស់បានសម្លាប់សត្វស្លាបជាមធ្យមចំនួន៣១៦លានក្បាលក្នុង១ឆ្នាំ ខណៈឆ្មាមានម្ចាស់បានសម្លាប់សត្វស្លាបអស់៦១លានក្បាលក្នុង១ឆ្នាំ ។

សមាគមអភិរក្សសត្វរបស់អង់គ្លេសលើកឡើងថា ក្នុង១ឆ្នាំៗ ឆ្មាបានសម្លាប់សត្វស្លាបស្មើជាង២៧លានក្បាល ទើបអង្គការ International Union for Conservation of Nature (IUCN) បានចាត់ចំណាត់ថ្នាក់ឱ្យឆ្មាស្ថិតក្នុងបញ្ជីប្រភេទសត្វឈ្លានពាន និងគួរឱ្យខ្លាចបំផុតលើពិភពលោក ។ ការចិញ្ចឹមឆ្មានៅក្នុងផ្ទះ គឺជាការកាត់បន្ថយការសម្លាប់សត្វស្លាប និងសត្វតូចៗ ហើយនឹងធ្វើឱ្យវាមានសុខភាពល្អផងដែរ ។ វានឹងពុំឆ្លងជំងឺពីខាងក្រៅ ហើយអាចចម្លងជំងឺនេះមកមនុស្ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2fXQUq6M_CozXFsTtfXS9SeI-xAHHY_zs2ynqy8O8B8O2Hdxr-A_zDxFBrObpP1mt7841tWkcN-dacoMTqTm0zFAWHJeZu1fMa9DnK2eh7lirZxmAkqtjub9zZqfWmarEgQORPlrGZeHmb6N7HIxrFn5wz6FAaOowz86YXX10Uet4zde4lpI3ZQ-gwVY/s800/photo_2024-05-21_14-49-28%20(2).jpg

ទោះយ៉ាងណា គោលនយោបាយកំណត់ឱ្យឆ្មាគ្រប់ក្បាលនៅតែក្នុងផ្ទះ ឬស្ថិតនៅផ្ទះពេលយប់នឹងទទួលបានលទ្ធផល បើមានអ្នកអនុវត្តតាម ។ ហេតុនេះ សាកលវិទ្យាល័យ Monash បានស្ទង់មតិមនុស្សជាង៣.៤០០នាក់ ដើម្បីចង់ដឹងថា តើពួកគេនឹងគាំទ្រគោលនយោបាយកំណត់ឱ្យម្ចាស់ឆ្មាទុកឆ្មាក្នុងផ្ទះដែរឬទេ?

តាមលទ្ធផលការស្ទង់មតិបង្ហាញថា អ្នកឆ្លើយតបភាគច្រើនស្មើនឹង៦៦% បានគាំទ្រឱ្យទុកឆ្មានៅក្នុងផ្ទះ ខណៈអ្នកឆ្លើយតប៨% ជំទាស់ ។ រីឯអ្នកឆ្លើយតប២៦%ទៀត មិនច្បាស់លាស់ ។ ក្រៅពីនេះ ឆ្មាស្មើ២លាន២សែនក្បាល (ឬស្មើ៤២%) ត្រូវបានម្ចាស់របស់វាចិញ្ចឹមនៅក្នុងផ្ទះស្រាប់ហើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLZ8ztHfmjX80-4z0vRlYJscW8KgOSY1Pi48LqWASGC4KmazflyJH-IxmsBHUpPwajU7mBuw2xrEsnuVAKJDAovJQFEgkVOvYU3L3HyRfEukJsxDy05uQCO0Bl_Pou0r4SvMqsSBqbhnwDnWpoTAnar7IJrfYsuE2bi_OQjlz40hznz888TYwDr2wGFmQ/s1200/photo_2024-05-21_14-49-28.jpg

ការចិញ្ចឹមឆ្មានៅក្នុងផ្ទះ គឺងាយស្រួលគ្រប់គ្រងពួកវា ប៉ុន្តែបញ្ហាលំបាកបំផុត គឺពិបាកគ្រប់គ្រងឆ្មាគ្មានម្ចាស់ ។ ការប្រមូលឆ្មាគ្មានម្ចាស់បញ្ជូនទៅកន្លែងចិញ្ចឹមឆ្មា និងចាប់ក្រៀវ អាចជាវិធីដោះស្រាយបញ្ហាឆ្មាអនាថាដើរតាមផ្លូវ ដែលតែងតែសម្លាប់សត្វស្លា និងសត្វតូចៗជាប្រចាំ ៕

ភ្នំពីរ៉ាមីតប្រទេសចិនកំពុងទាក់ទាញចំណាប់អារម្មណ៍ខ្លាំង អាចនឹងវ៉ាដាច់ប្រាសាទពីរ៉ាមីតនៅអេហ្ស៊ីប!

0

វីដេអូដែលបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបង្ហាញពីកំពូលភ្នំជាច្រើន នៅឯប្រទេសចិន ស្រដៀងទៅនឹងប្រាសាទពីរ៉ាមីតនៃប្រទេសអេហ្ស៊ីប ដែលបានបង្កឱ្យមានការជជែកវែកញែកតាមអ៊ីនធឺណិតអំពីការករកើតភ្នំមួយនេះថាត្រូវបានបង្កើតឡើងដោយធម្មជាតិឬក៏សុប្បនិម្មិត្ត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3l-v63rrtOVtUeHzhw_dazzlzvAz_ucYJbpJgY2jW_nsLJJ3HWt9e0Ggwog1DYLLByaC7csp7i7lpX_LZ_ffydxjJSq7s1gsMCTbCro7rrJI2DIcMH9I7OVNznSa49fP0O81w2cgDOonxBhEmixAf2ZlnJ29UB1Wv-cGbcLf-bwQrffPzpF8bHlcbeUU/s1280/photo_2024-05-21_15-30-18%20(2).jpg

រូបភាពចែកចាយពីបណ្តាញសង្គម នៃជួរភ្នំមួយកន្លែងស្ថិតនៅតំបន់ Anlong ខេត្ត Guizhou ភាគនិរតីនៃប្រទេសចិន បានធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណិតចាប់អារម្មណ៍យ៉ាងខ្លាំង។ ភ្ញៀវទេសចរគ្រប់ៗរូបដែលគ្មានឱកាសទៅទស្សនាប្រាសាទពីរ៉ាមីតនៅឯប្រទេសអេហ្ស៊ីប គឺអាចមកទស្សនាភ្នំពីរ៉ាមីតនៅឯប្រទេសចិននេះជំនួសវិញបាន។ ខណៈដែលបច្ចុប្បន្ន វាបាននឹងកំពុងក្លាយទៅជាកន្លែងទាក់ទាញដ៏ពេញនិយមក្នុងចំណោមភ្ញៀវទេសចរមកពីទូទាំងប្រទេសចិន និងជុំវិញពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQ3nFEA0MdcssaL9UITEmGfmujAuQialO7D-cFktUUiGQD4fI7ee1jTyi68WXFy76XenW3EWpolJsIXcpkmID5h00UgrNHMQE7ZD-1HJvCCdE2Lfc95WNtDJ6EEKj191UUdlqH2xqMPnUvKtpvbI_c7oWt-sB8ARowl9PubqAi6GoOhBQDFwJCRaFb3uk/s1280/photo_2024-05-21_15-30-18.jpg

ទោះជាយ៉ាងណា យោងតាមសាស្ត្រាចារ្យ Zhou Qiuwen ភូគព្ភវិទូមកពីសកលវិទ្យាល័យ Guizhou Normal បានឲ្យដឹងថា ភ្នំដែលមានរាងដូចពីរ៉ាមីតប្រទេសចិនទាំងនេះ មិនមែនជាសំណង់ដែលបង្កើតឡើងដោយមនុស្ស ឬជាកន្លែងផ្នូរបុរាណដូចទៅនឹងការលើកឡើងរបស់សាធារណជននោះទេ។ ផ្ទុយទៅវិញ ភ្នំនេះគឺបង្កើតឡើងដោយធម្មជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipWCZ8LQnp3DX8XLI1xJi4mx8_Lwx9NDsciWyHhANhkqv4YSkqLPcvGBkAbHer1V5G-jKmEySY1FEJiM-1rDeV84Ncp92JtwMMBfvqrM_s6AFdwd38hJbNuGSFTtVEuC6iSBMXk1em1ogNNhjG9zYtrbf33z_kVCc3bqdfG4NroeRWILiW59vNb86M5P0/s900/photo_2024-05-21_15-30-19.jpg

Guizhou ជាខេត្តមួយនៅភាគនិរតីនៃប្រទេសចិន ត្រូវបានកំណត់លក្ខណៈដោយជួរភ្នំជាច្រើនដែលមានកំពូលភ្នំដ៏ចោតស្រួចនិងជ្រលងជ្រៅ។ ភ្នំដែលមានរាងបែបនេះគឺកើតឡើងដោយសារតែការរលាយនៃថ្មកាបូនរលាយតាមធម្មជាតិរបស់វា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQeXe7CBlB61AnSAg6b2AH7ehVKEbxIipq06myHlcLl3rd02jHycgPUolzagHtN6vIFngj38f0N7FduSUxbik3m9rOPy0olBl6U10rI9WQboooePsz4jP3hVRysKC-U4COj095toDYkxloby3BtDJLwoskzDqxlvxfDw3hIHvRo9RMHF4BlaARxQX-MaQ/s900/photo_2024-05-21_15-30-20.jpg

លោកសាស្ត្រាចារ្យរូបនេះបានពន្យល់ទៀតថា៖«ការហូរច្រោះទឹកពីលើកំពូលភ្នំចុះក្រោមតាមជ្រលងភ្នំបានបណ្តាលឲ្យមានការសឹករិចរើល ជាពិសេសគឺថ្មដែលស្ថិតនៅផ្តុំបរិវេនផ្នែកខាងលើនៃកំពូលភ្នំ ទើបបណ្តាលឲ្យមានរាងស្រួចនៅចុងកំពូលបែបនេះ។ ថ្មនៃភ្នំទាំងនេះទៀតសោត គឺជាប្រភេទថ្មកំបោរ ដែលត្រូវបានប៉ាន់ស្មានថាមានអាយុកាលជាង ២០០ លានឆ្នាំមកហើយផងដែរ៕

តើពិតទេហូបទុរេន រួចផឹកកូកា កាហ្វេសុរា អាចធ្វើឱ្យគ្រោះថ្នាក់ដល់ជីវិត?

0

បច្ចុប្បន្នរដូវកាលផ្លែទុរេនក៏បានមកដល់ហើយ ជឿជាក់ថាអ្នកដែលចូលចិត្តផ្លែទុរេនខ្លាំងប្រាកដជាបានទិញមកបរិភោគរួចទៅហើយផងដែរ។ យ៉ាងណាមិញ ចម្ងល់មួយគឺតែងតែលេចឡើងនៅក្នុងចំណោមមហាជន ទាំងអ្នកដែលចូលចិត្តនិងមិនចូលចិត្តផ្លែទុរេន ខណៈពាក្យចចាមរាមមួយបានលើកឡើងថា ការបរិភោគផ្លែទុរេន ស្របពេលដែលផឹកស្រា កូកា ឬកាហ្វេនោះ នឹងបណ្តាលឲ្យពុ.លស្លា.ប់ភ្លាមៗតែម្តង តើវាជាពិតឬទេ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZPtED_8GgKgSNNNJY9jthdgWYnhkYNxtNGUVS2WMo61OA34m0rP6b1xmGd7X53FomzjDiWYnqFLfWjPKAGnVCwwoqSNYS-433evvQ-js2GF-dh99-1oEzkLOFUJ4uJsUHSKGND7UUibqy6fHr6Xi1AYuEMinJM-BR4YscXv5EUbY_kWl1U493pu3zdcQ/s1200/2fk713vg_fizz_625x300_14_December_23.jpg

ទុរេនគឺផ្លែឈើហូបផ្លែម៉្យាងដែលមានតម្លៃថ្លៃ និងជាទីពេញនិយមបំផុតក្នុងចំណោមប្រជាជននៅក្នុងប្រទេសកម្ពុជា ព្រោះតែវារសជាតិផ្អែមឆ្ងាញ់ ប្លែកនិងមានក្លិនក្រអូប ថែមទាំងកម្រដាំបានទៀតផង។ ទោះជាយ៉ាងណា ក៏នូវមានមនុស្សមួយចំនួនទៀតដែលមិនចេះទទួលទានផ្លែទុរេននេះទេ ដោយគេលើកឡើងថាផ្លែរបស់វាគឺមានក្លិនស្អុយទៅវិញ។

យោងតាមការបញ្ជាក់ពីគេហទំព័រ Hello គ្រូពេទ្រ ,លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅ បានប្រាប់ឲ្យដឹងថា បន្ទាប់ពីបរិភោគទុរេនហើយ អាហារ២ប្រភេទដែលអ្នកមិនគួរទទួលទានតាមក្រោយភ្លាមៗនោះគឺ ប្រភេទអាហារដែលមានជាតិហ្គាស និងអាហារមានជាតិផ្អែម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNhrryD476IKoP-CSyy3LSKqwt4TMaFkQznugkwAP5Trmgg3mj5AcL5evFnK2OLl6MJ3bp3HEdYmLdu3qb1Z7fPhsN1vpYUZtD5EQoyW07BFo1fL5HaFqBPXJGGSgk2dRi6nNDUZ3DCAZRKa6hAckuciPueVhs-VmLoEwK_V1TNFCCGAk9H-CkeZQzgTs/s600/durian-hand-plate.webp

លោកវេជ្ជបណ្ឌិតបានសង្កត់ធ្ងន់ថា ការញ៉ាំអាហារ២ប្រភេទនេះភា្លម ក្រោយញ៉ាំទុរេន អាចបណ្តាលឲ្យមានអាការៈមួយចំនួនដែលអាចនឹងផ្តល់ផលអវិជ្ជមានទៅកាន់រាងកាយ។ ចំពោះអាហារមានជាតិហ្គាស នឹងបណ្តាលឈឺពោះ, ឆ្អល់ពោះ ,ហើមពោះ, រាក,និងក្អួត។ ហើយបើញ៉ាំអាហារមានជាតិស្ករថែមទៀត អាចបណ្តាលឲ្យរងាក់រងើក ដោយសារលើសជាតិស្ករផងដែរ។ ទាំងនេះហើយគឺជាកត្តារួមចំណែកនៃការស្លាប់ដោយសារតែការបរិភោគផ្លែទុរេន។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZPtED_8GgKgSNNNJY9jthdgWYnhkYNxtNGUVS2WMo61OA34m0rP6b1xmGd7X53FomzjDiWYnqFLfWjPKAGnVCwwoqSNYS-433evvQ-js2GF-dh99-1oEzkLOFUJ4uJsUHSKGND7UUibqy6fHr6Xi1AYuEMinJM-BR4YscXv5EUbY_kWl1U493pu3zdcQ/s1200/2fk713vg_fizz_625x300_14_December_23.jpg

បើយោងតាមការសិក្សាស្រាវជ្រាវផ្សេងទៀតបានឲ្យដឹងថា ការទទួលទានទុរេនក្នុងពេលតែមួយជាមួយស្រាអាចបណ្តាលឱ្យមានបញ្ហាសុខភាព ដូចជា ក្អួតចង្អោរ និងញ័រទ្រូង។ អ្នកវិទ្យាសាស្ត្រជឿជាក់ថាសមាសធាតុដូចទង់ដែងនៅក្នុងទុរេនអាចការពារអង់ស៊ីមមួយចំនួនពីការបំបែកជាតិអាល់កុលដែលបណ្តាលឱ្យកម្រិតជាតិអាល់កុលកើនឡើងនៅក្នុងឈាម ធ្វើឲ្យស្ទះឬដាច់សរសៃឈាម។ បន្ថែមពីនេះក៏នឹងមានបញ្ហាដល់ការរំលាយអាហារ និងខ្យល់ដង្ហើមមិនល្អជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYItnlH7VtzNAJS_on6wmxOCAaEhY2P5BWFt5wp9SRW1Hjucm7dkeduKT_o12Jedji4QvqxMq880Gol99y6nISaTaHajBq5_vvG7C5eCIjhyphenhyphenvy6dVYflhsy1ykSsMSyKEX_GoWNshIfcUuTJj2wQRu9nf8f4OeATvqr3a6g8Jpb9Yx1wH6yWWWTKLCQkk/s602/main-qimg-2b5d9404596a9c724701b81bfdc904f4-lq.jpg

ចំណែកការផឹកកាហ្វេនិងភេសជ្ជៈមានជាតិហ្គាសវិញ បន្ទាប់ពីពិសារទុរេនរួចនឹងងាយប្រតិកម្ម បណ្ដាលឲ្យតានតឹងក្នុងសារពាង្គកាយឈានទៅដល់គាំងបេះដូងបាន។ លើសពីនេះ ទុរេនសម្បូរជាតិស្ករ កាឡូរីនិងកូឡេស្តេរ៉ូលខ្ពស់, វាគឺមិនសក្ដិសមទេសម្រាប់អ្នកមានជំងឺទឹក នោមផ្អែម អ្នកធាត់ និងអ្នកមានសម្ពាធឈាមកើនឡើងខ្ពស់។ ចំពោះអ្នកដែលមានជំងឺបេះ ដូង តម្រងនោម ក៏ពុំគួរបរិភោគទុរេនដែរ ព្រោះតែផ្លែទុរេនមានផ្ទុកនូវបរិមាណប៉ូតាស្យូមខ្ពស់ខ្លាំងណាស់ ដែលងាយប្រតិកម្មនិងគាំងបេះដូងភ្លាមៗតែម្តង៕

ដឹងទេថាទឹកភ្លៀងធ្លាក់មកមានលាយសារធាតុគីមីបង្កជំងឺមហារីក

0

យោងតាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Stockholm បញ្ជាក់ថា ទឹកភ្លៀងដែលបានធ្លាក់នៅទូទាំងពិភពលោក រួមទាំងនៅតំបន់ឆ្ងាយៗ ដូចជា ៖ អង់តាកទិក និងតំបន់ខ្ពង់រាបទីបេ គឺសុទ្ធតែលាយឡំជាមួយសារធាតុគីមីឈ្មោះ «PFAS» ។ រីឯការស្រាវជ្រាវផ្សេងទៀតបង្ហាញថា ការប្រើប្រាស់ ឬប៉ះពាល់ទឹកភ្លៀងនឹងធ្វើឱ្យកើតជំងឺមហារីក ។

PFAS គឺជាសារធាតុគីមីមួយប្រភេទដែលត្រូវបានប្រើប្រាស់ក្នុងឧស្សាហកម្មផលិតសម្ភារៈផ្ទះបាយ, ឧបករណ៍ការពារភ្លើង, សម្លៀកបំពាក់, ព្រំការពារការជ្រាបទឹក, ថ្នាំពណ៌, ទឹកថ្នាំលាងសម្អាត និងវត្ថុជាច្រើនទៀត ។ បញ្ហាសំខាន់ គឺសារធាតុគីមីនេះបានចំណាយពេលរលាយក្នុងធម្មជាតិរហូតដល់ជាង១០០ឆ្នាំ ទើបគេហៅថា សារធាតុគីមីក្ររលាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUHR9KdzVSFBb56NqgTEj9-QL7OpjL9V3Kco8brLcg6txSJ0BsXEPcxug_09gbAqYG0fLPTN7wOqc1UGrBIf7kabnBg57M-kBUMenjLZvb4y9VJq9iPdDJnPzl9UoLwzpx8QNqTdNH_CTk_blujZHM_3q_4mhj_YrRuxtYJVg62lGDiO0FB9SEijvx4GQ/s1200/4382.webp

ការស្រាវជ្រាវពីគ្រោះថ្នាក់ដែលបង្កឡើងដោយសារធាតុគីមីក្នុងទឹកភ្លៀង បានផ្សព្វផ្សាយក្នុងទស្សនាវដ្តីឈ្មោះ «Environmental Science & Technology» កាលពីឆ្នាំ២០២២ ។ ការស្រាវជ្រាវនេះបញ្ជាក់ថា រយៈពេលជាច្រើនឆ្នាំកន្លងមក អ្នកវិទ្យាសាស្ត្របានកាត់បន្ថយការប្រើប្រាស់សារធាតុគីមី PFAS ក្នុងធម្មជាតិជាបន្តបន្ទាប់ ព្រោះបើសារធាតុនេះនៅលាយឡំជាមួយទឹកភ្លៀងច្រើនកម្រិតណា វានឹងមានគ្រោះថ្នាក់កម្រិតនោះ ។

កាលពីខែមិថុនា ឆ្នាំ២០២២ ភ្នាក់ងារការពារបរិស្ថានរបស់អាមេរិកបញ្ជាក់ថា ការប៉ះពាល់ជាមួយសារធាតុគីមីដែលនៅលាយឡំជាមួយទឹកភ្លៀង នឹងមានគ្រោះថ្នាក់ដល់សុខភាព គឺកើតជំងឺមហារីក ហើយការផឹកទឹកភ្លៀងគ្មានសុវត្ថិភាពទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrIJdXq5Eof2Ph7mvxvTwXpRobhUcysU89SupafBmNCAUlOEVe9U9cDBNPlSDLF2SZY0L17lfhH4Vsfmzk_OHW0fSpEEhaLUiWorlRD4Wsh20YpMZNEajkpLw3Pnv_cThdeUZf1euLIBG6pjsemGGi8nRg48UDfFqwSigmElRf2uNMZwxzmKuQQem-Tuc/s1280/101102985.webp

Ian Cousins ជាអ្នកសរសេរពីគ្រោះថ្នាក់នៃទឹកភ្លៀងដែលលាយឡំជាមួយសារធាតុបង្កជំងឺមហារីក និយាយថា ៖ «បើទោះជាបច្ចុប្បន្ន មនុស្សគ្រប់គ្នាពុំសូវផឹកទឹកភ្លៀងដូចមុន ប៉ុន្តែមានមនុស្សជាច្រើននាក់នៅទូទាំងពិភពលោក គិតថា ពួកគេអាចផឹកទឹកភ្លៀងដោយសុវត្ថិភាព ហើយទឹកភ្លៀងជាប្រភពសម្រាប់ផលិតទឹកបរិសុទ្ធជាច្រើន» ។

បញ្ហាសំខាន់ ពលរដ្ឋរស់នៅប្រទេសក្រីក្រ ឬមានចំណូលតិច ឬរស់នៅឆ្ងាយពីទីប្រជុំជន តែងតែប៉ះពាល់ជាមួយទឹកភ្លៀងជាញឹកញាប់ ។ ការស្រាវជ្រាវបញ្ជាក់ទៀតថា បើទោះជាការប្រើប្រាស់សារធាតុគីមី PFAS បានធ្លាក់ចុះខ្លាំងក្នុងប៉ុន្មានឆ្នាំចុងក្រោយ ដោយសារមានការរឹតបន្តឹង ប៉ុន្តែសារធាតុគីមីនេះពុំងាយរលាយក្នុងធម្មជាតិទេ គឺវាចំណាយពេលរលាយស្មើនឹងមួយជីវិតរបស់មនុស្ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnP45RjsnmJYGFNRDmYhGOthT0c4cIOoDJmRZPvZek8xMf2LLyHkecdlMkQBi-TaqF3TFEnkQIHx0s6gXLCCmXqqjDB-86Shd4Wf0V7oU3W2ehzAdvnuDhcbNiM1UN46qEGgW9JPDYJvmS6nzmhOpazDXr-P3MNd5YOU6homhTgF9Bphm7j94s0Nu6eY4/s1024/ab4be020-f0fe-11ee-a9f7-4d961743aa47.jpg

សារធាតុគីមីបង្កជំងឺមហារីកនេះស្ថិតនៅក្នុងបរិស្ថាន, សាយភាយពេញបរិយាកាស និងនៅលាយឡំជាមួយទឹកក្នុងពិភពលោក ។ ហេតុនេះ បញ្ហាដែលពិភពលោកបារម្ភខ្លាំងបំផុត គឺទឹកភ្លៀងគ្មានសុវត្ថិភាពសម្រាប់មនុស្សដូចមុនទៀតទេ ហើយទឹកភ្លៀងនឹងបង្កគ្រោះថ្នាក់ដល់មនុស្សគ្រប់គ្នាដោយផ្ទាល់ និងប្រយោល ។

ការស្រាវជ្រាវរបស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់អាមេរិកបញ្ជាក់ថា ការប៉ះពាល់សារធាតុគីមី PFAS នឹងធ្វើឱ្យខូចថ្លើម, ប្រព័ន្ធបន្តពូជមានបញ្ហា, កើតជំងឺហឺត និងជំងឺក្រពេញទីរ៉ូអ៊ីត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiBXTjsfJCPGFVk7a8INAlZ67rH4gQABwlg3nruOrBPuB3OpTWMmOwS5kgWRcvrH57BMGZvj3yfcwZtX2MfkgaZqLoFDrlciNisGtXN1yU9645S7wIjtocH0GK6G_ltb9Ge8UP_j6yMaD9vX6EBzdpXt8s8W8xbZNECxhjBhQrR53QgRf2vLG-wAMf-rE/s2664/gettyimages-146689701-648048ba7a39a6542a0ffe97ed70fb1ef7f69896.jpg

ចំណែកការស្រាវជ្រាវមួយទៀតកាលពីខែធ្នូ ឆ្នាំ២០២៣ របស់សាកលវិទ្យាល័យ Yale បង្ហាញថា ការប៉ះពាល់សារធាតុគីមី PFAS ដែលនៅលាយឡំជាមួយទឹកភ្លៀង នឹងធ្វើឱ្យជំងឺមហារីករាលដាលពេញខ្លួនប្រាណ ។ ដូចគ្នានេះ ការស្រាវជ្រាវកាលពីខែកញ្ញា ឆ្នាំ២០២៣ បង្ហាញថា សារធាតុគីមី PFAS នឹងធ្វើឱ្យកើតជំងឺមហារីកស្បែកទ្វេដងសម្រាប់ស្ត្រី ។

ហេតុនេះ នៅពេលដឹងពីផលប៉ះពាល់របស់សារធាតុគីមី PFAS ចំពោះសុខភាពមនុស្ស ប្រទេសនានាគួរតែផ្តល់ភាពសំខាន់យ៉ាងខ្លាំងចំពោះបរិស្ថាន និងការប៉ះពាល់សារធាតុគីមីនេះ ដោយកំណត់ការប្រើប្រាស់ឱ្យបានត្រឹមត្រូវនៅគ្រប់ទីកន្លែង ។ ម្យ៉ាងទៀត សារធាតុគីមីផ្សេងទៀតក៏ប៉ះពាល់ដល់សុខភាពមនុស្សដូចគ្នាដែរ ដែលយើងពុំគួរមើលរំលង ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjttycaU5kU-4RH4ru7T36QCRkWOEsPJrUNFVdr8jplVflqk_K5Mtk06wGaLF0VVVDq3xG1fXZxVdJJZJYwjzjvq5HYkkcDOZN4sSI5vPc47oIs_SgAn7HMknl53Pe9Gcnyk0lUA37Rg4fgJJV2j_ugmLfC0usDDZ1gOyf-GCjjIMsFS24Hq_hbkCKNI9s/s1900/que-hacer-lluvia-nueva-york.webp

ត្រូវដឹងប្រយ័ត្នជាប់ពន្ធនា.គារ! ភ្ញៀវទេសចរដែលទៅលេងកោះអ៊ីតាលីហាមធ្វើរឿងទាំងនេះ

0

បរទេស៖ ថ្មីៗនេះប្រទេសអ៊ីតាលីបានចេញច្បាប់មួយដោយហាមអ្នកទេសចរទាំងអស់លួចខ្សាច់ ក្រួស ថ្ម និងសំបកសមុទ្រពីឆ្នេរសមុទ្រនៅលើកោះ Sardinia របស់ប្រទេស ប្រសិនបើនរណាម្នាក់ល្មើសច្បាប់អាចប្រឈមមុខនឹងការជាប់ពន្ធនា.គារ ឬពិន័យជាប្រាក់រហូតដល់ ៣,០០០ អឺរ៉ូ (ប្រមាណជាង ៣,២០០ ដុល្លារអាមេរិក) នេះបើយោងតាមការចុះផ្សាយរបស់ Euro News។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFRbfYdUepL4Ynh3oPfhfE3dNmPpsKning6-w_9ygNFfsSJgI-9vBiQNdYe28788Nadx-5A5GO46n6LQn6l_wBaAFvLKFooKwIUwM4Liaw_rwQx2ILlizpQeXbDcKrhcebGb3xOLEvy4CXlX0rN73MnToU1zM0CQ61M-aTNtdFyHP7Pa_X-_yINu-MwMg/s1500/cefalu-sicily-italy_ITALYBEACH1222-cd2c913dfbbd458a870c6c197b7edeb6.jpg

ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានអ្នកទេសចរជាច្រើនមកលេងកោះ Sardinia ភាគនិរតីនៃប្រទេសអ៊ីតាលីដោយសម្ងាត់ដោយពួកគេបាននាំយកខ្សាច់ ក្រួស ថ្ម និងសំបកសមុទ្រជាច្រើនត្រឡប់ទៅផ្ទះវិញ ដែលការធ្វើបែបនេះត្រូវបានផ្តន្ទាទោសពីបទលួចទ្រព្យសម្បត្តិជាតិ ដូច្នេះអ្នកទេសចរនឹងប្រឈមមុខនឹងការជាប់ពន្ធនាគារ ឬពិន័យជាប្រាក់រហូតដល់ ៣,០០០ អឺរ៉ូ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9W6ZSnk5hLiLKhyphenhyphenO3g2u72uVutpz3O0DyEzpsh2kJ4FS_A9V445D3-amPjQnKPPhpKucgqH11OyFI2Aw8cwYES8LPVnakaV3BhLBgrpaqKmaHaT4PA60Zx-KEmB_dnYV1wcJTT70Um1b8ShDzGn5gOG0qN_pPmRHvbyL1TVVzB-2y3mKD1s1t8HZlmUw/s1600/230519161156-04-italian-beaches-summer-visitor-daily-cap-isola-dei-conigli.jpg

Pierluigi Cocco អ្នកវិទ្យាសាស្ត្របរិស្ថានក្នុងស្រុក បាននិយាយថា ការលួចខ្សាច់ និងក្រួសថ្ម “អាចមានផលវិបាកធ្ងន់ធ្ងរដល់បរិស្ថានធម្មជាតិ” ។ លោកបានបន្ថែមថា ភ្ញៀវដែលមកលេងកោះនេះជាច្រើននាក់តែងតែលួចខ្សាច់ គិតជាមធ្យម ៤០ គីឡូក្រាមក្នុងម្នាក់។ កោះនេះទទួលភ្ញៀវទេសចរប្រហែលមួយលាននាក់ក្នុងមួយឆ្នាំ គ្រាន់តែគុណនឹង ៥% នៃភ្ញៀវមួយលាននាក់ដែលយកខ្សាច់ ២០ គីឡូក្រាមមកផ្ទះ ចំនួនខ្សាច់ដែលបាត់គឺមានចំនួនច្រើនរួចទៅហើយ។ Cocco បានបន្តថា “ក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ ខ្សាច់ដែលបាត់បង់បានរួមចំណែកយ៉ាងសំខាន់ដល់ការរួមតូចនៃឆ្នេរសមុទ្រ” ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-7lzQmqKlluF2LBoFlMfjnVPWtn7tVJicWtV6d9CGm30tsQ0IW5z8AmNeroFlj9MbUxgSkJv1UG57-V3XD-cLSlu-uo-EmW0AZ1wfrSImWwxcpaHHGJltjZH7hXaPAP4ES0erLTO5NgtNvlvxZ_miEzuyIR-OlkbqwRoj1sHqx6AkFehhBs5OMixuZBQ/s1920/dest_italy_cinque-terre_manarola_shutterstock_1879737820_universal_within-usage-period_80578-1.jpg

គួររំលឹកដែរថា កាលពីដើមឆ្នាំនេះ ភ្ញៀវទេសចរមួយចំនួនត្រូវបានអជ្ញាធរចាប់ខ្លួន ខណៈដែលពួកគេរត់ពន្ធខ្សាច់ ថ្ម និងវត្ថុបុរាណពីកោះ។ អាជ្ញាធរក៏បានចោទអ្នកទេសចរជនជាតិបារាំងម្នាក់ថាបានព្យាយាមយកវត្ថុមានតម្លៃពីសមុទ្រទៅផ្ទះផងដែរ។ អ្នកទេសចរជនជាតិបារាំងនោះក៏ត្រូវបានចាប់ខ្លួនបន្ទាប់ពីប៉ូលិសបានរកឃើញក្រួស និងថ្ម ៤១ គីឡូក្រាមនៅក្នុងរថយន្តរបស់គាត់។ គួរបញ្ជាក់ដែរថា Sardinia គឺជាកោះដ៏ធំមួយ ដែលទាក់ទាញអ្នកទេសចរក្នុងប្រទេសអ៊ីតាលី ដោយសារឆ្នេរខ្សាច់ស និងទឹកពណ៌ខៀវថ្លា។ ប្រជាជនកោះនេះមានច្រើនជាង ១.៦ លាននាក់ ហើយជារៀងរាល់ឆ្នាំវាទទួលភ្ញៀវរហូតដល់ ១ លាននាក់៕

ស៊ីន យូប៊ីន នាំយកឈុតមួយបញ្ចូលល្ខោនស្រមោលស្បែកធំរបស់ខ្មែរបង្ហាញទៅកាន់ពិភពលោក

0

ថ្ងៃទី៣ នៃការបង្ហាញខ្លួននៅលើកម្រាលព្រំក្រហមមហោស្រពភាពយន្តកានលើកទី៧៧ តារាសម្តែងជួរមុខ ស៊ីន យូប៊ីន បានគ្រងឈុតយ៉ាងមានអត្ថន័យរបស់ស្រ្តីខ្មែរមានភាពរឹងមាំតែមិនទន់ជ្រាយ។ លើសពីនេះឈុតនេះបានរួមបញ្ចូលល្ខោនស្រមោលស្បែកធំរបស់ខ្មែរ ដែលបានចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូផងដែរ។ នេះឆ្លុះបញ្ចាំងឱ្យយើងដឹងថាតារាសម្តែងរូបនេះមានបេះដូងធំធេងសម្រាប់ប្រទេសជាតិលើកស្ទួយវប្បធម៌ខ្មែរជានិច្ច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijuD0VP28RuynipgFVMr9gJgrS8lPVmvAQ56q4DTFiReh4nTdn8eA1T4s5czW_QhL_JWgH5RtJB-kM0hv4MlAjZwc7QzaXFjePvJ7p5OMRW-6drSXKqDQ0EmfuobF3NiYHUeJpK7TTeRNPedOvhx8dXwFY861MIuchuhbyjOBZgRSE7TVpNqdXk6sRhkY/s2048/image_2024-05-21_09-16-24.png

ឈុតទី៣ ដែល ស៊ីន យូប៊ីន យកមកដើរលើកម្រាលព្រំក្រហមទីក្រុងកានប្រទេសបារាំង មានឈ្មោះថា «នារីចម្បាំងព្រះមហានគរឥន្រ្ទប្រត្ថព្រះពិស្ណុលោក»។ ឈុតនេះបង្ហាញថាមិនមែនច្បាំងតែលើសឹកសង្រ្គាមតែច្បាំងនឹងចំណេះវិជ្ជា ច្បាំងនឹងភាពទន់ខ្សោយនិងភាពភ័យខ្លាចរបស់ខ្លួនឯងដូចគ្នា។ ឈុតនេះ ស៊ីន យូប៊ីន ចង់បង្ហាញពីភាពរឹងមាំតែមិនរឹងរូស ទន់ភ្លន់តែមិនទន់ជ្រាយរបស់ស្រ្តីខ្មែរ។ លើសពីនេះក៏មានការបូកបញ្ចូល ល្ខោនស្រមោលស្បែកធំរបស់ខ្មែរ ដែលបានចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិឆ្នាំ២០០៥របស់អង្គការយូណេស្កូ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhi1_cq05L8ZtWHJKt-BFwMWlVdQDUVeX9qurPQnukkYqabRW-zRNyViBP7KtApvKaynbsN_1rKwScdJTRsOcgUv6MkxKDScFMPSQd-GuRcU9-QXjjBF-Hrtgxgpf2eNxwAHBmcLiXw0G8XG-iI81MED_oisA348wK1Sh0XAtkPV1SXf0KH8ioazSfizZE/s2048/image_2024-05-20_10-42-25.png

ការយកឈុតដែលរួមបញ្ជូលល្ខោនស្រមោលស្បែកធំបង្ហាញនៅលើឆាកអន្តរជាតិឱ្យពិភពលោកបានឃើញនេះ តារាសម្តែងជួរមុខរូបនេះថាជាចំណែកតូចមួយក្នុងការជួយផ្សព្វផ្សាយវប្បធម៌ដ៏ផូរផង់របស់កម្ពុជាទៅកាន់ពិភពលោកដែលនាងអាចធ្វើបានបើនាងមានខ្វះចន្លោះត្រង់ណាសូមមេត្តាខន្តីអភ័យទោសទុកជាមុន។ ស៊ីន យូប៊ីន ក៏បានថ្លែងអំណរគុណប្រជាជនកម្ពុជាទាំងអស់ដែលផ្តល់កម្លាំងចិត្តពីចម្ងាយដល់រូបនាងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinWRPasohnfglKzgS3ThzNM2rYVSyc85NvZ73Kq449V4z9Y_Zk3sU1q-nOh4OCmfykOCVMoOCjBKA5EgK0VvY6Z5T5fOOdeiSrjIrZBq3UAp1khiGFAQsEV4g4krDY3Fkbzs7HKgba9T8eLPuCGwssi1S879BzT64iRjoK5hOYXQ82-Cmc8PCmdD7OB2w/s1439/image_2024-05-20_10-42-24.png

គួរបញ្ជាក់ថា នេះជាឆ្នាំទី២សម្រាប់ យូប៊ីន ដែលមានវត្តមានដើរលើកម្រាលព្រំក្រហមកម្មវិធីដ៏ធំនេះ។ ឆ្នាំនេះរូបនាងបានជួយឱ្យប្អូនស្រី ស៊ីន ជេននី មានសំណាងដើរលើកម្រាលព្រំកម្មវិធីនេះជាមួយនាង។ អ្វីដែលកាន់តែចាប់អារម្មណ៍ចូលរួមលើកនេះ យូប៊ីន កាន់តែមានប្រជាប្រិយភាពមានអ្នកគាំទ្រសុំហត្ថលេខា និងសុំថតរូបទៀតផង។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_qD1d1supTUOoJv1IPEAAbvG-_Q6VhNAXe7xILneWYS7knDNz2T_0E8m90GOrFonE1oyJhZ2mVQGAE4CgE7vxG_rZlyEcf7BmjuKfWO3MwyoTSR8ClJQkMp6UjUNOktAlHp8DNrAuFH-1tqjwADnVtSyUeD1VfLE-MffMsYFNb3OC7CbPuKQ8XbFZV54/s1439/image_2024-05-20_10-42-23.png

កាលពីឆ្នាំមុន ស៊ីន យូប៊ីន បានដើរលើកម្រាលព្រំទាំងមានរបួសជើងដោយត្រូវពឹងជំនួយឈើច្រត់ ខណៈនៅថ្ងៃទី២នៃការដើរលើកម្រាលព្រំក្រហមរបស់នាងបាននាំយកអត្តសញ្ញាណជាតិបង្ហាញពីរូបនាគរាជ និងទង់ជាតិកម្ពុជាដែលមានរូបប្រាសាទអង្គរវត្តនៅចំកណ្តាលផងដែរ៕

ប្រទះឃើញអតីតស្វាមីតារាសម្ដែង Zhao Liying នាំនារីពីរនាក់ទៅផ្ទះទាំងយប់

0

តារាសម្ដែងចិន Feng Shaofeng ដែលជាអតីតស្វាមីរបស់តារាសម្ដែងល្បីឈ្មោះ Zhao Liying ត្រូវបានគេប្រទះឃើញមកយកនារីពីរនាក់ ហើយបាននាំពួកគេទៅលំនៅដ្ឋានរបស់លោកមួយយប់។ របាយការណ៍ពី Sinchew បានបង្ហាញថាមានអ្នកបានថតរូបអ្នកបើកឡានរបស់ Feng យកស្ត្រីពីរនាក់កំពុងធ្វើដំណើរទៅកាន់បារមួយកន្លែងដែល Feng និងមិត្តភក្តិរបស់ខ្លួនបានណាត់ញ៉ាំអាហារពេលល្ងាចជាមួយគ្នាកាលពីចុងខែមេសា។ ក្រោយការប្រមូលផ្តុំគ្នា គេឃើញស្ត្រីទាំងនេះចូលក្នុងរថយន្តរបស់ Feng បន្ទាប់មកបានបន្តទៅផ្ទះតារាសម្ដែងរូបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoy4lzAEL2BvSHP6akVnhoE2HiaKTnMi7e5L-lz2yJ_gUfpRIEMDvR8GQUlm401c6r2uSdijl9SQ3gojozLgueZV_L2Juw6H9IP6fAsnp519KBV0XhpkLXAo1a8MUHddHbdO7e1CHU3au3Dm1nf0a_JVzYcZQ3pLzwHrAB5oAH1AdKoJWEUtvMpRk6FYs/s690/image_2024-05-20_15-26-38.png

នៅថ្ងៃបន្ទាប់ Feng បានចាកចេញពីផ្ទះរបស់លោកតែម្នាក់ឯងទៅជួបមិត្តភក្តិ ចំណែកស្ត្រីពីរនាក់ដែលលោកបាននាំមកផ្ទះមិនបានចាកចេញនោះទេរហូតដល់ល្ងាច។ ក្រោយមកនៅពេលយប់ ស្ត្រីម្នាក់ក្នុងចំណោមស្ត្រីនោះបានត្រឡប់ទៅលំនៅដ្ឋានរបស់តារាសម្តែងរូបនេះវិញ។ យ៉ាងណាមិញ ស្ទូឌីយ៉ូរបស់តារាសម្តែងរូបនេះបានបដិសេធរឿងអាស្រូវនេះថាកុំបង្កើតរឿងឱ្យលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgllFSbXh0iJP8omc4f1h2w7ZZd4k4EKTcqZxCvLFtmhW8MFZw9_4xecUcwu-sku-T5iQkag7ajg0UR5X0tFkNntrp3fko7G1mrQMJniZyOG0-2xF_GQW3nnECOg8jKcIP8ZAMEs85fz250_5HVl0pGrv8WHmUfI1TwCxoyKLa4v3L97sINHlO0K7BCcH8/s800/image_2024-05-20_15-26-37.png

Feng អាយុ ៤៦ឆ្នាំគឺជាអតីតនិស្សិតនៃសាលា Shanghai Theatre Academy ហើយបានចូលប្រឡូកក្នុងវិស័យសម្តែងក្នុងឆ្នាំ ១៩៩៨ ។ លោកទទួលបានការទទួលស្គាល់យ៉ាងទូលំទូលាយបន្ទាប់ពីតួនាទីរបស់ខ្លួននៅក្នុងរឿងភាគទូរទស្សន៍ឆ្នាំ ២០១១ ចំណងជើងថា «Palace» ។ លោកបានរៀបការជាមួយ Zhao Liying ក្នុងឆ្នាំ២០១៨ ។ ប្តីប្រពន្ធនេះបានប្រកាសលែងលះគ្នាជាសាធារណៈនៅឆ្នាំ ២០២១។ ចាប់តាំងពីការបែកគ្នារបស់ពួកគេមក កូនប្រុសរបស់ពួកគេបានស្ថិតនៅក្រោមការមើលថែរបស់គ្រួសារខាងអតីតស្វាមី៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrOZAMAWpnHTVq9aQTHeJGenKvevwkSMWZqLU-rK6na514dA-rSYKQXpXgqs24o3DlvrdNUSqfleozkjy_JhVn0dQtxWnlZRhk40ofTGxW-TZZBMCClu6Z0XKbVBCE1YItF8mbHOn8TaCSyezEYjnFWSE58s-CGCOFU3SgW5zxfNpAgJLzCGzXhqd8QdQ/s582/image_2024-05-20_15-26-39.png

Monny Veesa ថតរូបអបអរថ្ងៃកំណើតយកស្ទាយ៍តាម Engfa ត្រូវរងនូវមតិរិះគ.ន់ដោយសារតែរឿងនេះ

0

Influencer Monny ដែលជាសមាជិករបស់មួយរូបរបស់ Veesa ឬអ្នកមួយចំនួនស្គាល់ថា MPJ ត្រូវបានអ្នកលេងបណ្តាញសង្គមបញ្ចេញមតិរិះគន់ដោយសារតែរូបភាព និងវីដេអូបង្ហាញសកម្មភាពថតរូបអបអរថ្ងៃកំណើតរបស់នាងមានភាពស៊ិ.ចស៊ី។ ស្ទាយ៍រូបភាពអបអរថ្ងៃកំណើតដែលក្លាយជាប្រធានបទជជែកវែកញែកនេះ Monny បានបញ្ជាក់ថានាងថតតាម Engfa ដែលជា Miss Grand Thailand 2022។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQwTlAYdPZeVyBRH-N7qYWn1ZzCBdMjJqAoDWkHWVm7unN2BQ1lak30lpWa5A-lnwlyq3AJNl7WGKNRZ7GrAUXRdn5yVfnm6Y9PB6OVueHf7DNsMoQyJqKSCNizmw_bOIeMR2I4hz3tqzl6F0M81j9iWIGtj41-_NmWJ2_3VEP1LRTBjk1xIVBhrjx0GA/s2048/image_2024-05-20_13-38-49.png

ថ្មីៗនេះ MPJ បានបង្ហោះរូបថត៣សន្លឹក និងវីដេអូក្រៅឆាកពីការថតរូបអបអរថ្ងៃកំណើតរបស់ខ្លួននៅថ្ងៃទី១៨ ឧសភា។ បន្ទាប់ពីរូបភាពរបស់សមាជិក Veesa រូបនេះបានចែករំលែកនៅលើបណ្តាញសង្គមរូបនាងត្រូវបានអ្នកលេងបណ្តាញសង្គមបញ្ចេញមតិរិះគន់ ខណៈ monny បានតបដោយចិត្តត្រជាក់វិញថានាងដឹងថាខ្លួននាងកំពុងធ្វើអ្វី។ មែនទែនទៅស្ទាយ៍យកក្រវាត់កបិទបាំងចំណុចពិសេសខាងលើនេះ គឺនាងបញ្ជាក់ថាយកស្ទាយ៍តាមបវរកញ្ញា Engfa waraha ជា Miss Grand Thailand 2022 និងជាលំដាប់រងទី១នៅលើឆាកអន្តរជាតិ។ យ៉ាងណាមិញ រូបភាពបែបនេះ Monny ត្រូវបានគេរិះគន់ដោយបានលើកឡើងថា វាសាច់ស៊ីពេកបូករួមជាមួយវីដេអូក្រៅឆាកមានមនុស្សប្រុសនៅជុំជិតទៀតhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7mxr55L_V6nrAsBi3N37DfSe3AKi78KNKmYP3NF47jNZdNniVOB8JJ-XhEGXuylKpxFDv7fgaj0YMpzS-Uehzkhum5ocLfHigAfZBp-I-u60K8HmU1qqt8AvrlcMCJurodYSfSwfTks3kPWd0igI2HDlIW6zTjWH-YzdBkCeEPDjg136oXRicaEuZlXU/s1410/image_2024-05-20_13-43-36.png

អ្នកលេងបណ្តាញសង្គមបញ្ចេញមតិថា «ថតសិចស៊ីវាមិនជាបញ្ហាទេ អ្វីដែលខ្លួនឯងស្រលាញ់ចង់បានធ្វើទៅ តែអ្វីដែលមើលទៅអស់សមគឺថតវីដេអូក្រៅឆាកទាំងដែលខ្លួនឯងនៅសភាពដែលខ្លួនអត់អាវហើយជុំវិញសុទ្ធតែមនុស្សប្រុស ទោះបីសុទ្ធតែជាមិត្តរាប់អានស្និតស្នាលយ៉ាងណាក៏ដោយ វាមើលទៅអត់សមមែន តែបើយកអាវមកពាក់ឱ្យជិតសិនចាំថតក៏វារាងល្អមើលតិចដែរ តែអ្វីដែលធ្វើទៅហ្នឹងវាជាចេតនាចង់ឱ្យចឹងមិនមែនមិនដឹង ចឹងហើយសុំអស់យោបល់»។ គណនីផ្សេងទៀតបានខម្មិនថា « បងក៏ជាidolខ្ញុំមួយរូបដែរបងខ្ញុំតាមដានបងគ្រប់video តែប្អូនចង់សុំបងមួយជួយថែវប្បធម៌ជាតិយើងទាំងអស់គ្នាបងព្រោះបងជាមនុស្សរបស់មហាជន, បន្តិច ប៉ុណ្ណឹងទំរាំសិចស៊ីខ្លាំងម៉េចវិញអូន កុំនិយាយថាបន្តិចគឺបំផុត សូមជួយថែរក្សា ប្រពៃណីយើងផង។សូមទោសដែលចេះដឹងរឿងគេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQ92zzydM9-WJRmoq4_UWf1I0Ur9Ir5r8yJcAxDHHFnsrM6fMwFqESCN-ScS1gp-BKtBTCy2AxxLvAw6Ht32kRdC89iSo_CZyu9T0oPhxoUnxamJgEWqAGY5cRysOsrfeTEextM-22cGSjUNbt92jIRL_36SqcWKDxxigcWbmXQ4tXCKcr_Txz5HIHiTQ/s2048/image_2024-05-20_13-38-50.png

ជាមួយនឹងមតិរិះគន់និងក្តីបារម្ភរបស់ហ្វេន MPJ ក៏បានបន្ថែមនៅក្នុងខម្មិនថា «សូមទោសទុកមុនបើរូបភាពនិងវីដេអូនេះសិចស៊ីពេក កុំបារម្ភអីខ្ញុំយល់និងដឹងច្បាស់ថាខ្ញុំកំពុងធ្វើអ្វី ហើយបើអ្វីដែលខ្ញុំធ្វើនេះវាលើសហួសហេតុពេកដែលអាចធ្វើឱ្យប៉ះពាល់ខ្ញុំក៏មិនហ៊ានធ្វើដែរ។ ខ្ញុំពិតជាសូមអរគុណទៅដល់អ្នកទាំងអស់គ្នាដែលបានបារម្ភនិងជួយណែនាំហើយក៏សូមអរគុណដល់អ្នកទាំងអស់គ្នាដែលតែងតែស្រលាញ់គាំទ្រនិងអរគុណសម្រាប់ពាក្យជូនពរ »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqV335CzUqCly_i8yJzVTKefJSawlBifzi4WvBUnVVWECa_7qu_Gdk46pNygOxTvKi56FAilXTOZtKm4GrVfSSxB3MXa7lP0KBJH9ftBSmux_qyeIeJ1wTB-85qoRNXM-U93R3rlYxjBDOrKc_bjOGsb7BuV3eoAFHN5VMCYiHidIF2c0LxZMqKjcFUBQ/s2048/image_2024-05-20_13-43-38.png

ទន្ទឹមនឹងពាក្យរិះគន់ អ្នកមួយចំនួនក៏បានសរសើរទៅកាន់ Monny ថាស៊ិចស៊ីមែនពិតតែស្រស់ស្អាត និងអ្នកខ្លះទៀតក៏បង្ហាញការការពារនិងក្តីស្រលាញ់ទៅកាន់រូបនាងដូចគ្នា៕