តារាសម្ដែងចិន Feng Shaofeng ដែលជាអតីតស្វាមីរបស់តារាសម្ដែងល្បីឈ្មោះ Zhao Liying ត្រូវបានគេប្រទះឃើញមកយកនារីពីរនាក់ ហើយបាននាំពួកគេទៅលំនៅដ្ឋានរបស់លោកមួយយប់។ របាយការណ៍ពី Sinchew បានបង្ហាញថាមានអ្នកបានថតរូបអ្នកបើកឡានរបស់ Feng យកស្ត្រីពីរនាក់កំពុងធ្វើដំណើរទៅកាន់បារមួយកន្លែងដែល Feng និងមិត្តភក្តិរបស់ខ្លួនបានណាត់ញ៉ាំអាហារពេលល្ងាចជាមួយគ្នាកាលពីចុងខែមេសា។ ក្រោយការប្រមូលផ្តុំគ្នា គេឃើញស្ត្រីទាំងនេះចូលក្នុងរថយន្តរបស់ Feng បន្ទាប់មកបានបន្តទៅផ្ទះតារាសម្ដែងរូបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoy4lzAEL2BvSHP6akVnhoE2HiaKTnMi7e5L-lz2yJ_gUfpRIEMDvR8GQUlm401c6r2uSdijl9SQ3gojozLgueZV_L2Juw6H9IP6fAsnp519KBV0XhpkLXAo1a8MUHddHbdO7e1CHU3au3Dm1nf0a_JVzYcZQ3pLzwHrAB5oAH1AdKoJWEUtvMpRk6FYs/s690/image_2024-05-20_15-26-38.png

នៅថ្ងៃបន្ទាប់ Feng បានចាកចេញពីផ្ទះរបស់លោកតែម្នាក់ឯងទៅជួបមិត្តភក្តិ ចំណែកស្ត្រីពីរនាក់ដែលលោកបាននាំមកផ្ទះមិនបានចាកចេញនោះទេរហូតដល់ល្ងាច។ ក្រោយមកនៅពេលយប់ ស្ត្រីម្នាក់ក្នុងចំណោមស្ត្រីនោះបានត្រឡប់ទៅលំនៅដ្ឋានរបស់តារាសម្តែងរូបនេះវិញ។ យ៉ាងណាមិញ ស្ទូឌីយ៉ូរបស់តារាសម្តែងរូបនេះបានបដិសេធរឿងអាស្រូវនេះថាកុំបង្កើតរឿងឱ្យលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgllFSbXh0iJP8omc4f1h2w7ZZd4k4EKTcqZxCvLFtmhW8MFZw9_4xecUcwu-sku-T5iQkag7ajg0UR5X0tFkNntrp3fko7G1mrQMJniZyOG0-2xF_GQW3nnECOg8jKcIP8ZAMEs85fz250_5HVl0pGrv8WHmUfI1TwCxoyKLa4v3L97sINHlO0K7BCcH8/s800/image_2024-05-20_15-26-37.png

Feng អាយុ ៤៦ឆ្នាំគឺជាអតីតនិស្សិតនៃសាលា Shanghai Theatre Academy ហើយបានចូលប្រឡូកក្នុងវិស័យសម្តែងក្នុងឆ្នាំ ១៩៩៨ ។ លោកទទួលបានការទទួលស្គាល់យ៉ាងទូលំទូលាយបន្ទាប់ពីតួនាទីរបស់ខ្លួននៅក្នុងរឿងភាគទូរទស្សន៍ឆ្នាំ ២០១១ ចំណងជើងថា «Palace» ។ លោកបានរៀបការជាមួយ Zhao Liying ក្នុងឆ្នាំ២០១៨ ។ ប្តីប្រពន្ធនេះបានប្រកាសលែងលះគ្នាជាសាធារណៈនៅឆ្នាំ ២០២១។ ចាប់តាំងពីការបែកគ្នារបស់ពួកគេមក កូនប្រុសរបស់ពួកគេបានស្ថិតនៅក្រោមការមើលថែរបស់គ្រួសារខាងអតីតស្វាមី៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrOZAMAWpnHTVq9aQTHeJGenKvevwkSMWZqLU-rK6na514dA-rSYKQXpXgqs24o3DlvrdNUSqfleozkjy_JhVn0dQtxWnlZRhk40ofTGxW-TZZBMCClu6Z0XKbVBCE1YItF8mbHOn8TaCSyezEYjnFWSE58s-CGCOFU3SgW5zxfNpAgJLzCGzXhqd8QdQ/s582/image_2024-05-20_15-26-39.png