Influencer Monny ដែលជាសមាជិករបស់មួយរូបរបស់ Veesa ឬអ្នកមួយចំនួនស្គាល់ថា MPJ ត្រូវបានអ្នកលេងបណ្តាញសង្គមបញ្ចេញមតិរិះគន់ដោយសារតែរូបភាព និងវីដេអូបង្ហាញសកម្មភាពថតរូបអបអរថ្ងៃកំណើតរបស់នាងមានភាពស៊ិ.ចស៊ី។ ស្ទាយ៍រូបភាពអបអរថ្ងៃកំណើតដែលក្លាយជាប្រធានបទជជែកវែកញែកនេះ Monny បានបញ្ជាក់ថានាងថតតាម Engfa ដែលជា Miss Grand Thailand 2022។
ថ្មីៗនេះ MPJ បានបង្ហោះរូបថត៣សន្លឹក និងវីដេអូក្រៅឆាកពីការថតរូបអបអរថ្ងៃកំណើតរបស់ខ្លួននៅថ្ងៃទី១៨ ឧសភា។ បន្ទាប់ពីរូបភាពរបស់សមាជិក Veesa រូបនេះបានចែករំលែកនៅលើបណ្តាញសង្គមរូបនាងត្រូវបានអ្នកលេងបណ្តាញសង្គមបញ្ចេញមតិរិះគន់ ខណៈ monny បានតបដោយចិត្តត្រជាក់វិញថានាងដឹងថាខ្លួននាងកំពុងធ្វើអ្វី។ មែនទែនទៅស្ទាយ៍យកក្រវាត់កបិទបាំងចំណុចពិសេសខាងលើនេះ គឺនាងបញ្ជាក់ថាយកស្ទាយ៍តាមបវរកញ្ញា Engfa waraha ជា Miss Grand Thailand 2022 និងជាលំដាប់រងទី១នៅលើឆាកអន្តរជាតិ។ យ៉ាងណាមិញ រូបភាពបែបនេះ Monny ត្រូវបានគេរិះគន់ដោយបានលើកឡើងថា វាសាច់ស៊ីពេកបូករួមជាមួយវីដេអូក្រៅឆាកមានមនុស្សប្រុសនៅជុំជិតទៀត
អ្នកលេងបណ្តាញសង្គមបញ្ចេញមតិថា «ថតសិចស៊ីវាមិនជាបញ្ហាទេ អ្វីដែលខ្លួនឯងស្រលាញ់ចង់បានធ្វើទៅ តែអ្វីដែលមើលទៅអស់សមគឺថតវីដេអូក្រៅឆាកទាំងដែលខ្លួនឯងនៅសភាពដែលខ្លួនអត់អាវហើយជុំវិញសុទ្ធតែមនុស្សប្រុស ទោះបីសុទ្ធតែជាមិត្តរាប់អានស្និតស្នាលយ៉ាងណាក៏ដោយ វាមើលទៅអត់សមមែន តែបើយកអាវមកពាក់ឱ្យជិតសិនចាំថតក៏វារាងល្អមើលតិចដែរ តែអ្វីដែលធ្វើទៅហ្នឹងវាជាចេតនាចង់ឱ្យចឹងមិនមែនមិនដឹង ចឹងហើយសុំអស់យោបល់»។ គណនីផ្សេងទៀតបានខម្មិនថា « បងក៏ជាidolខ្ញុំមួយរូបដែរបងខ្ញុំតាមដានបងគ្រប់video តែប្អូនចង់សុំបងមួយជួយថែវប្បធម៌ជាតិយើងទាំងអស់គ្នាបងព្រោះបងជាមនុស្សរបស់មហាជន, បន្តិច ប៉ុណ្ណឹងទំរាំសិចស៊ីខ្លាំងម៉េចវិញអូន កុំនិយាយថាបន្តិចគឺបំផុត សូមជួយថែរក្សា ប្រពៃណីយើងផង។សូមទោសដែលចេះដឹងរឿងគេ»។
ជាមួយនឹងមតិរិះគន់និងក្តីបារម្ភរបស់ហ្វេន MPJ ក៏បានបន្ថែមនៅក្នុងខម្មិនថា «សូមទោសទុកមុនបើរូបភាពនិងវីដេអូនេះសិចស៊ីពេក កុំបារម្ភអីខ្ញុំយល់និងដឹងច្បាស់ថាខ្ញុំកំពុងធ្វើអ្វី ហើយបើអ្វីដែលខ្ញុំធ្វើនេះវាលើសហួសហេតុពេកដែលអាចធ្វើឱ្យប៉ះពាល់ខ្ញុំក៏មិនហ៊ានធ្វើដែរ។ ខ្ញុំពិតជាសូមអរគុណទៅដល់អ្នកទាំងអស់គ្នាដែលបានបារម្ភនិងជួយណែនាំហើយក៏សូមអរគុណដល់អ្នកទាំងអស់គ្នាដែលតែងតែស្រលាញ់គាំទ្រនិងអរគុណសម្រាប់ពាក្យជូនពរ »។
ទន្ទឹមនឹងពាក្យរិះគន់ អ្នកមួយចំនួនក៏បានសរសើរទៅកាន់ Monny ថាស៊ិចស៊ីមែនពិតតែស្រស់ស្អាត និងអ្នកខ្លះទៀតក៏បង្ហាញការការពារនិងក្តីស្រលាញ់ទៅកាន់រូបនាងដូចគ្នា៕










