Home ព័ត៌មានអន្តរជាតិ ថៃក្លាយជាគោលដៅទទួលយកកាកសំណល់ពុល និងសំរាមពីប្រទេសជឿនលឿន

ថៃក្លាយជាគោលដៅទទួលយកកាកសំណល់ពុល និងសំរាមពីប្រទេសជឿនលឿន

48
0

ប្រទេសថៃ ៖ សារព័ត៌មានបរទេសជាច្រើនបានផ្សព្វផ្សាយពីស្ថានភាពបរិស្ថានបច្ចុប្បន្នរបស់ប្រទេសថៃថា ថៃបានក្លាយជាគោលដៅទទួលយកកាកសំណល់ពុល, សំរាមអេឡិចត្រូនិក និងសំរាមផ្លាស្ទិកមកពីប្រទេសជឿនលឿនជាច្រើននៅលើពិភពលោក ។ សារព័ត៌មានបរទេសបញ្ជាក់ថា កាកសំណល់គីមី និងសំរាមអេឡិចត្រូនិកដែលបញ្ជូនមកពីប្រទេសជឿនលឿនបានធ្វើឱ្យប៉ះពាល់ដល់ការរស់នៅ និងសុខភាពរបស់ពលរដ្ឋថៃយ៉ាងខ្លាំង ។

តាំងពីរដ្ឋាភិបាលចិនបានប្រកាសអនុវត្តច្បាប់ថ្មីកំណត់ការនាំចូលសំរាមផ្លាស្ទិក និងសំរាមអេឡិចត្រូនិកយ៉ាងតឹងរ៉ឹង បានធ្វើឱ្យប្រទេសជឿនលឿនជាច្រើន ដូចជា ៖ អាមេរិក, អង់គ្លេស, ចិន, កូរ៉េខាងត្បូង, ជប៉ុន, សិង្ហបុរី និងអូស្ត្រាលី នាំគ្នាផ្តោតមកលើគោលដៅថ្មីដើម្បីបញ្ជូនកាកសំណល់គ្រោះថ្នាក់ដល់បរិស្ថាន និងពិបាកកែច្នៃឡើងវិញ ។ រីឯគោលដៅថ្មីនេះ គឺបណ្តាប្រទេសក្នុងតំបន់អាស៊ី ដែលគ្មានច្បាប់តឹងរ៉ឹងសម្រាប់គ្រប់គ្រងបរិស្ថាន ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisJw57B2Mwhzjifi44ZamxPEspE-5gLc84VV6XMoEpYmcpbvI4ba5XQQExt95YaLoVTbP6U2qdxymYqArQ8IdrGA5vm_vVRd8JU00LENBUc7QPSJ8ogOa8TP_ihE2M6_g7F-xXRa6AEYv7dKqy-1kShSQ6XuRLFCYH7hKjta39rS-cvMqT29lQTHz71Bk/s1280/photo_2024-05-21_16-29-53%20(2).jpg

តាមការផ្សព្វផ្សាយរបស់សារព័ត៌មាន ABC News និងសារព័ត៌មាន The Guardian បានបញ្ជាក់ថា ថៃស្ថិតក្នុងចំណោមប្រទេសគោលដៅថ្មីសម្រាប់បោះបង់កាកសំណល់ពុល ដោយសារមានអាជីវកម្មបែងចែក និងកៃច្នៃសំរាមដុះដូចផ្សិតនៅតាមបណ្តាខេត្តរបស់ថៃ ។ អាជីវកម្មភាគច្រើនជាកម្មសិទ្ធិរបស់ក្រុមហ៊ុនខុសច្បាប់ គ្មានលិខិតអនុញ្ញាតត្រឹមត្រូវ ហើយក្រុមហ៊ុនខ្លះមានម្ចាស់ជាជនជាតិថៃ និងខ្លះទៀតមានម្ចាស់ជាជនជាតិចិន ។

សារព័ត៌មាន ABC News បញ្ជាក់ថា ការកែច្នៃកាកសំណល់នៅប្រទេសថៃ គឺជាអាជីវកម្មស្វែងរកប្រាក់ចំណេញរបស់ក្រុមហ៊ុន ដោយសារពួកគេអាចបំបែកសារធាតុរ៉ែ និងលោហៈដ៏មានតម្លៃចេញពីសំរាមអេឡិចត្រូនិកយកទៅលក់បន្តទៀត ដូចជា ៖ មាសធម្មតា, មាសក្រហម និងប្រាក់ ។ ប៉ុន្តែសំរាមអេឡិចត្រូនិកមានតម្លៃទាំងនេះ គឺលាយឡំទៅដោយសារធាតុគីមីពុលផងដែរ ដូចជា ៖ កាដ្យូម, សំណរ និងបារ៉ត ។ បើពួកគេធ្វើពុំបានល្អក្នុងអំឡុងពេលបំបែកសារធាតុរ៉ែមានតម្លៃចេញពីសំរាមទេនោះ នឹងធ្វើឱ្យជាតិពុលបង្កគ្រោះថ្នាក់ដល់បរិស្ថាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi59yGxUHU3e4v5sqH4rOTqtmA-bXzxF-d_uPh8tCx6dPkC8k56eBcOryFCgAgDyMjPFgBh83ubvLGj5Vq8jOSwehjgyLeY27vA4r0TP4f4aMzpzx1SHc4Ep9vp3thOpRPKcASeH2A2KWlPCxwWKrn0n357B-XTieaaEff1OKAoXjNtc2n3vUGfRfKCQwQ/s800/photo_2024-05-21_16-29-53%20(3).jpg

ចំណែកសារព័ត៌មាន Channel News Asia របស់ប្រទេសសិង្ហបុរីធ្លាប់បានបញ្ជូនបុគ្គលិករបស់ខ្លួន ដើម្បីសរសេរព័ត៌មានអំពីកាកសំណល់ពុលនៅខេត្តសមុទ្រប្រាកាន ប្រទេសថៃផងដែរ ។ សារព័ត៌មាននេះរាយការណ៍ដូចគ្នាថា ថៃបានក្លាយជាគោលដៅមួយដែលបណ្តាប្រទេសជឿនលឿនបានបញ្ជូនកាកសំណល់ពុលមកបោះចោល ។

សារព័ត៌មាន Channel News Asia បានសម្ភាសន៍ពលរដ្ឋម្នាក់រស់នៅភូមិណងផាវ៉ា ខេត្តរ៉ាក់យ៉ង ព្រមទាំងក្រុមអភិរក្សបរិស្ថាន ហើយសន្និដ្ឋានថា កាកសំណល់គីមី និងសំរាមអេឡិចត្រូនិកដែលបញ្ជូនមកពីប្រទេសជឿនលឿនបានធ្វើឱ្យប៉ះពាល់ដល់ការរស់នៅ និងសុខភាពរបស់ពលរដ្ឋយ៉ាងខ្លាំង ។ ពលរដ្ឋនិយាយថា គ្មានស្ថាប័នរដ្ឋាភិបាលណាមួយចាត់វិធានការក្រុមហ៊ុនកែច្នៃសំរាមទាំងនេះទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiY-Xin-aD5YmSfvnbnvxXOiEqh3GpV0JPkEPd8q5ES_lDwn_j8TIPrgnlNDNqDrt0IbuB-M1MOcs_eAenmEgHIBK3Ar7PcrsQVqHtwjp6xFESceMkgQoGvvh0r6zHHdq1DyFUSLTs-haxaw_C5VKCcXNbE684DJyzOH1h5EINGGyCjr6UHzhe1qzj8YgM/s1280/photo_2024-05-21_16-29-53.jpg

រោងចក្រកែច្នៃសំរាមដែលដំណើរការដោយខុសច្បាប់នៅប្រទេសថៃ គឺបានបំផ្លាញបរិស្ថាន និងសុខភាពពលរដ្ឋ ។ បើរោងចក្រទាំងនេះត្រូវបានបញ្ជាឱ្យបិទដំណើរការ ក៏ពួកគេនៅតែអាចដំណើរការជាថ្មីឡើងវិញ និងបង្កបញ្ហាដល់បរិស្ថានបន្តទៀត ៕