Home ព័ត៌មានអន្តរជាតិ ដឹងទេថាទឹកភ្លៀងធ្លាក់មកមានលាយសារធាតុគីមីបង្កជំងឺមហារីក

ដឹងទេថាទឹកភ្លៀងធ្លាក់មកមានលាយសារធាតុគីមីបង្កជំងឺមហារីក

65
0

យោងតាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Stockholm បញ្ជាក់ថា ទឹកភ្លៀងដែលបានធ្លាក់នៅទូទាំងពិភពលោក រួមទាំងនៅតំបន់ឆ្ងាយៗ ដូចជា ៖ អង់តាកទិក និងតំបន់ខ្ពង់រាបទីបេ គឺសុទ្ធតែលាយឡំជាមួយសារធាតុគីមីឈ្មោះ «PFAS» ។ រីឯការស្រាវជ្រាវផ្សេងទៀតបង្ហាញថា ការប្រើប្រាស់ ឬប៉ះពាល់ទឹកភ្លៀងនឹងធ្វើឱ្យកើតជំងឺមហារីក ។

PFAS គឺជាសារធាតុគីមីមួយប្រភេទដែលត្រូវបានប្រើប្រាស់ក្នុងឧស្សាហកម្មផលិតសម្ភារៈផ្ទះបាយ, ឧបករណ៍ការពារភ្លើង, សម្លៀកបំពាក់, ព្រំការពារការជ្រាបទឹក, ថ្នាំពណ៌, ទឹកថ្នាំលាងសម្អាត និងវត្ថុជាច្រើនទៀត ។ បញ្ហាសំខាន់ គឺសារធាតុគីមីនេះបានចំណាយពេលរលាយក្នុងធម្មជាតិរហូតដល់ជាង១០០ឆ្នាំ ទើបគេហៅថា សារធាតុគីមីក្ររលាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUHR9KdzVSFBb56NqgTEj9-QL7OpjL9V3Kco8brLcg6txSJ0BsXEPcxug_09gbAqYG0fLPTN7wOqc1UGrBIf7kabnBg57M-kBUMenjLZvb4y9VJq9iPdDJnPzl9UoLwzpx8QNqTdNH_CTk_blujZHM_3q_4mhj_YrRuxtYJVg62lGDiO0FB9SEijvx4GQ/s1200/4382.webp

ការស្រាវជ្រាវពីគ្រោះថ្នាក់ដែលបង្កឡើងដោយសារធាតុគីមីក្នុងទឹកភ្លៀង បានផ្សព្វផ្សាយក្នុងទស្សនាវដ្តីឈ្មោះ «Environmental Science & Technology» កាលពីឆ្នាំ២០២២ ។ ការស្រាវជ្រាវនេះបញ្ជាក់ថា រយៈពេលជាច្រើនឆ្នាំកន្លងមក អ្នកវិទ្យាសាស្ត្របានកាត់បន្ថយការប្រើប្រាស់សារធាតុគីមី PFAS ក្នុងធម្មជាតិជាបន្តបន្ទាប់ ព្រោះបើសារធាតុនេះនៅលាយឡំជាមួយទឹកភ្លៀងច្រើនកម្រិតណា វានឹងមានគ្រោះថ្នាក់កម្រិតនោះ ។

កាលពីខែមិថុនា ឆ្នាំ២០២២ ភ្នាក់ងារការពារបរិស្ថានរបស់អាមេរិកបញ្ជាក់ថា ការប៉ះពាល់ជាមួយសារធាតុគីមីដែលនៅលាយឡំជាមួយទឹកភ្លៀង នឹងមានគ្រោះថ្នាក់ដល់សុខភាព គឺកើតជំងឺមហារីក ហើយការផឹកទឹកភ្លៀងគ្មានសុវត្ថិភាពទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrIJdXq5Eof2Ph7mvxvTwXpRobhUcysU89SupafBmNCAUlOEVe9U9cDBNPlSDLF2SZY0L17lfhH4Vsfmzk_OHW0fSpEEhaLUiWorlRD4Wsh20YpMZNEajkpLw3Pnv_cThdeUZf1euLIBG6pjsemGGi8nRg48UDfFqwSigmElRf2uNMZwxzmKuQQem-Tuc/s1280/101102985.webp

Ian Cousins ជាអ្នកសរសេរពីគ្រោះថ្នាក់នៃទឹកភ្លៀងដែលលាយឡំជាមួយសារធាតុបង្កជំងឺមហារីក និយាយថា ៖ «បើទោះជាបច្ចុប្បន្ន មនុស្សគ្រប់គ្នាពុំសូវផឹកទឹកភ្លៀងដូចមុន ប៉ុន្តែមានមនុស្សជាច្រើននាក់នៅទូទាំងពិភពលោក គិតថា ពួកគេអាចផឹកទឹកភ្លៀងដោយសុវត្ថិភាព ហើយទឹកភ្លៀងជាប្រភពសម្រាប់ផលិតទឹកបរិសុទ្ធជាច្រើន» ។

បញ្ហាសំខាន់ ពលរដ្ឋរស់នៅប្រទេសក្រីក្រ ឬមានចំណូលតិច ឬរស់នៅឆ្ងាយពីទីប្រជុំជន តែងតែប៉ះពាល់ជាមួយទឹកភ្លៀងជាញឹកញាប់ ។ ការស្រាវជ្រាវបញ្ជាក់ទៀតថា បើទោះជាការប្រើប្រាស់សារធាតុគីមី PFAS បានធ្លាក់ចុះខ្លាំងក្នុងប៉ុន្មានឆ្នាំចុងក្រោយ ដោយសារមានការរឹតបន្តឹង ប៉ុន្តែសារធាតុគីមីនេះពុំងាយរលាយក្នុងធម្មជាតិទេ គឺវាចំណាយពេលរលាយស្មើនឹងមួយជីវិតរបស់មនុស្ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnP45RjsnmJYGFNRDmYhGOthT0c4cIOoDJmRZPvZek8xMf2LLyHkecdlMkQBi-TaqF3TFEnkQIHx0s6gXLCCmXqqjDB-86Shd4Wf0V7oU3W2ehzAdvnuDhcbNiM1UN46qEGgW9JPDYJvmS6nzmhOpazDXr-P3MNd5YOU6homhTgF9Bphm7j94s0Nu6eY4/s1024/ab4be020-f0fe-11ee-a9f7-4d961743aa47.jpg

សារធាតុគីមីបង្កជំងឺមហារីកនេះស្ថិតនៅក្នុងបរិស្ថាន, សាយភាយពេញបរិយាកាស និងនៅលាយឡំជាមួយទឹកក្នុងពិភពលោក ។ ហេតុនេះ បញ្ហាដែលពិភពលោកបារម្ភខ្លាំងបំផុត គឺទឹកភ្លៀងគ្មានសុវត្ថិភាពសម្រាប់មនុស្សដូចមុនទៀតទេ ហើយទឹកភ្លៀងនឹងបង្កគ្រោះថ្នាក់ដល់មនុស្សគ្រប់គ្នាដោយផ្ទាល់ និងប្រយោល ។

ការស្រាវជ្រាវរបស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់អាមេរិកបញ្ជាក់ថា ការប៉ះពាល់សារធាតុគីមី PFAS នឹងធ្វើឱ្យខូចថ្លើម, ប្រព័ន្ធបន្តពូជមានបញ្ហា, កើតជំងឺហឺត និងជំងឺក្រពេញទីរ៉ូអ៊ីត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiBXTjsfJCPGFVk7a8INAlZ67rH4gQABwlg3nruOrBPuB3OpTWMmOwS5kgWRcvrH57BMGZvj3yfcwZtX2MfkgaZqLoFDrlciNisGtXN1yU9645S7wIjtocH0GK6G_ltb9Ge8UP_j6yMaD9vX6EBzdpXt8s8W8xbZNECxhjBhQrR53QgRf2vLG-wAMf-rE/s2664/gettyimages-146689701-648048ba7a39a6542a0ffe97ed70fb1ef7f69896.jpg

ចំណែកការស្រាវជ្រាវមួយទៀតកាលពីខែធ្នូ ឆ្នាំ២០២៣ របស់សាកលវិទ្យាល័យ Yale បង្ហាញថា ការប៉ះពាល់សារធាតុគីមី PFAS ដែលនៅលាយឡំជាមួយទឹកភ្លៀង នឹងធ្វើឱ្យជំងឺមហារីករាលដាលពេញខ្លួនប្រាណ ។ ដូចគ្នានេះ ការស្រាវជ្រាវកាលពីខែកញ្ញា ឆ្នាំ២០២៣ បង្ហាញថា សារធាតុគីមី PFAS នឹងធ្វើឱ្យកើតជំងឺមហារីកស្បែកទ្វេដងសម្រាប់ស្ត្រី ។

ហេតុនេះ នៅពេលដឹងពីផលប៉ះពាល់របស់សារធាតុគីមី PFAS ចំពោះសុខភាពមនុស្ស ប្រទេសនានាគួរតែផ្តល់ភាពសំខាន់យ៉ាងខ្លាំងចំពោះបរិស្ថាន និងការប៉ះពាល់សារធាតុគីមីនេះ ដោយកំណត់ការប្រើប្រាស់ឱ្យបានត្រឹមត្រូវនៅគ្រប់ទីកន្លែង ។ ម្យ៉ាងទៀត សារធាតុគីមីផ្សេងទៀតក៏ប៉ះពាល់ដល់សុខភាពមនុស្សដូចគ្នាដែរ ដែលយើងពុំគួរមើលរំលង ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjttycaU5kU-4RH4ru7T36QCRkWOEsPJrUNFVdr8jplVflqk_K5Mtk06wGaLF0VVVDq3xG1fXZxVdJJZJYwjzjvq5HYkkcDOZN4sSI5vPc47oIs_SgAn7HMknl53Pe9Gcnyk0lUA37Rg4fgJJV2j_ugmLfC0usDDZ1gOyf-GCjjIMsFS24Hq_hbkCKNI9s/s1900/que-hacer-lluvia-nueva-york.webp