Home Blog Page 1072

គំនិតល្អជួយដល់សង្គម! ទូរទម្លាក់ដបផ្លាស្ទិកជួយឱ្យសត្វអនាថាបានស៊ីឆ្អែត និងកាត់បន្ថយសំរាម

0

ប្រទេសតួកគី ៖ Mamamatiks គឺជាទូរសម្រាប់ឱ្យពលរដ្ឋរស់នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី ទម្លាក់ដបផ្លាស្ទិកដែលពួកគេលែងប្រើប្រាស់ ដើម្បីទទួលបានអាហារ និងទឹកសម្រាប់ឆ្កែ និងឆ្មាអនាថារស់នៅក្នុងទីក្រុង ។ លើសពីនេះ ការដាក់ទូរ Mamamatiks នៅតាមទីសាធារណៈ គឺជាការជំរុញឱ្យពលរដ្ឋតួកគីបោះចោលសម្ភារៈផ្លាស្ទិកបានត្រឹមត្រូវដើម្បីយកទៅកែច្នៃប្រើប្រាស់ឡើងវិញ និងជួយសម្អាតបរិស្ថានផងដែរ ។

សត្វឆ្កែ និងឆ្មាគ្មានម្ចាស់ ឬសត្វអនាថា គឺជាបញ្ហាមួយកើតឡើងនៅតាមបណ្តាទីក្រុងធំៗលើពិភពលោក ហើយទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី ក៏បានប្រឈមនឹងបញ្ហានេះដែរ ។ ទីក្រុងអ៊ីស្តង់ប៊ុល មានឆ្កែ និងឆ្មាអនាថា រហូតដល់ជាង១៥ម៉ឺនក្បាលឯណោះរស់នៅតាមដងផ្លូវនានា ហើយពួកវាត្រូវស្វែងរកចំណីអាហារស៊ីដោយខ្លួនឯង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIFjfE8_MijhJazU1vFL2gggJZ-kNd_R8dMuy8gr4q3tK3eUrTlFMakcKdfKeemcjdo7J-Kq_CfegvIpRGYy3Bc3isIReC9IFkdNMObOyDJ46C3OY_eghChzgeJ8t94kO6RpcNiMQhXqK5R-DvDkLHzqMPuvZeLIity6PXMZFVO-P6-MdmTDku5MUzjR0/s800/0_animal-feeding-machine.jpg

នៅពេលមើលឃើញបញ្ហានេះ ក្រុមហ៊ុន Pugedon ក៏បានបង្កើតឧបករណ៍ដ៏ទំនើបមួយ ហើយឧបករណ៍នេះមិនត្រឹមតែជួយឱ្យឆ្កែ និងឆ្មាអនាថាទាំងអស់មានអាហារ និងទឹកផឹកគ្រប់គ្រាន់ប៉ុណ្ណោះទេ ប៉ុន្តែឧបករណ៍នេះក៏អាចជួយប្រមូលសម្ភារៈផ្លាស្ទិកមកកែច្នៃឡើងវិញ ព្រមទាំងបណ្តុះគំនិតឱ្យពលរដ្ឋតួកគីមានចិត្តអាណិតសត្វផងដែរ ។

ក្រុមហ៊ុន Pugedon បានផលិតទូរឈ្មោះថា Mamamatiks មានន័យថា ទូរសម្រាប់ចុចយកអាហារឱ្យសត្វ ។ រីឯចំណុចពិសេស គឺគេអាចទម្លាក់ដបផ្លាស្ទិកចូលទៅក្នុងទូរជំនួសកាក់ បន្ទាប់មក ចំណីអាហារសត្វ និងទឹកនឹងធ្លាក់ចូលក្នុងចាននៅផ្នែកខាងក្រោម ។ វាជាវិធីមួយជួយឱ្យសត្វឆ្កែ និងឆ្មាអនាថាក្នុងទីក្រុងនេះបានស៊ីឆ្អែត ហើយក៏ជាការប្រមូលសំរាមសម្រាប់កែច្នៃឡើងវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjt79aeNWQXzArQcIlJ78NzxVOGagr7Rwq4XOG8Heu0bF5uVli8l48SMOwZOtZky22LuUGyi7BSp2xnK3B3rrI1H30uqU6H5qkjGMWpnQ_MkaA95akKVWgTQiIICNTIYsEzsNgNKm7nW9IOWjI0ehQQiL9TYXaqsNoHAk1aMmaFlMLGWf1jBENif-ySV-0/s926/istanbul-vending-machine.jpg

Mehmet Akay ជានាយកក្រុមហ៊ុន Pugedon និយាយថា ការបិទប្រទេសក្នុងអំឡុងពេលជំងឺកូវីដ-១៩ ឆ្លងរាតត្បាត បានធ្វើឱ្យសត្វអនាថាពិបាករកអាហារស៊ី ជាពិសេស កូនៗរបស់ពួកវាតែងតែឈឺ ព្រោះមិនអាចរកទឹក និងអាហារគ្រប់គ្រាន់ ។ ហេតុនេះ ទើបក្រុមហ៊ុនបង្កើតទូរផ្តល់អាហារដោយស្វ័យប្រវត្តិ ដើម្បីដោះស្រាយបញ្ហាខាងលើ ហើយក្រុមហ៊ុនបានសម្លឹងឃើញវែងឆ្ងាយ គឺចង់ឱ្យពលរដ្ឋយល់ដឹងពីបញ្ហាសំរាមផ្លាស្ទិកដែលប្រទេសនានាលើពិភពលោកកំពុងប្រឈម ។

នាយកក្រុមហ៊ុន Pugedon បន្តថា ៖ «គម្រោងនេះមានគោលបំណងផ្តល់អាហារដល់សត្វអនាថានៅតាមផ្លូវ ហើងយើងចង់បណ្តុះគំនិតឱ្យពលរដ្ឋចេះស្រឡាញ់បរិស្ថាន និងសត្វ ជាពិសេស ក្រុមយុវវ័យ ។ យើងជឿថា ទូរ Mamamatiks ជាភស្តុតាបញ្ជាក់ថា យើងធ្វើបានជោគជ័យ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEif3ZVyKzKDa3YyJQ8db_LYcpdvoKJV9O34b1qgDeKTCSuKhI7H8lLrTQY2n4TiLkWz0nmGktSIqOJswri1mi9rFN3016A15tUpUhaDotxxFUN6Z0McF2mKtkwirG8TqFNYuqoXa1j4kSlVZAn_uwdLRFg9pxpICg52ZLBOCASFJD4EqqHFzDKr8zOPO1M/s1024/photo_2024-05-22_11-07-52.jpg

លោកបន្ថែមថា បច្ចុប្បន្ន ក្រុមហ៊ុនបានដាក់ទូរ Mamamatiks សរុបចំនួន៥៥ទូរ នៅទីក្រុងអ៊ីស្តង់ប៊ុល និងដាក់២០ទូរទៀតនៅតាមទីក្រុងផ្សេងៗ ។ សត្វអនាថាទាំងឡាយចាប់ផ្តើមស្គាល់ទូរនេះហើយ ហើយពួកវាដឹងថា តើត្រូវទៅកន្លែងណាពេលពួកវាឃ្លានបាយ ឬស្រេកទឹក ។ ក្រៅពីនេះ នាយកក្រុមហ៊ុនក៏បានសង្កត់ធ្ងន់លើការកាត់បន្ថយសំរាមផងដែរ ។

លោកបញ្ជាក់ថា ៖ «យើងត្រូវចំណាយពេលរាប់រយឆ្នាំ ទើបដបផ្លាស្ទិកអាចរលាយតាមធម្មជាតិ ខណៈវាបង្កជាតិពុលដល់បរិស្ថានយ៉ាងខ្លាំង ។ ដូច្នេះ យើងអាចប្រមូលដបផ្លាស្ទិកទាំងនេះដាក់ក្នុងទូរ និងឱ្យឆ្កែ-ឆ្មាបានស៊ីឆ្កែត ល្អជាងបោះចោលសំរាមផ្លាស្ទិកពាសពេញទីក្រុង» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjA6VjASSI2f1Fz5JZC2XjThJFzZvLKV_zjrXndHMMqb2yDvXFHhn8Em30HtNP5zqjYxJUINcGiasqceXRDEYLbK325kSooTixRk6Zl7t3SZon82tAnNsmZd-Pf1vf9PffFbvajmDnnoS0IZzra24a42MizgBjo0GzTffSYxmoIvir-L7VF6wR8xl0qpVU/s640/resized_6f75a-A088594_04.jpg

គំនិតល្អជួយដល់សង្គមរបស់ក្រុមហ៊ុន Pugedon ដែលចង់ទទួលបានប្រយោជន៍ពីទូរផ្តល់អាហារដល់សត្វ គឺមិនត្រឹមតែអាចជួយសង្គ្រោះសត្វអនាថាប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចកាត់បន្ថយសំរាមផ្លាស្ទិកដែលជាបញ្ហាធំក្នុងតំបន់ជាច្រើនលើពិភពលោក ៕

ក្តៅៗ! ថ្ងៃបុណ្យវិសាខបូជា មានមនុស្សយកសត្វក្រពើទៅព្រលែងនៅស្រះសកលវិទ្យាល័យភូមិន្ទភ្នំពេញ

0

ថ្ងៃនេះ​ ជាបុណ្យវិសាខបូជា ដែលប្រជាពលរដ្ឋដែលជាពុទ្ធសាសនិក តែងតែនាំគ្នាទៅវត្ត យកចង្ហាន់ឬក៏យកជាទានផ្សេងៗទៀត ទៅប្រគេនព្រះសង្ឃ​ដែលគង់នៅវត្ត តែចម្លែកអីបែរជាមានមនុស្សមិនស្គាល់អត្តសញ្ញាណ បានជាយកកូនក្រពើទៅលែងនៅក្នុងសកលវិទ្យាល័យភូមិន្ទភ្នំពេញទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh02fWEf8i7BWQDEEQpnPt9XOO4ArEkcF99n_lo_vuG3K0rLSQ4Z3JeWPPkUzHvYMC70klUq2CxRqIPNDUNa5jpbQdK_-gKxUIp4BqVw7XGYSvZIdc3meBXdWAI1oJuZ6JI9SmrHv_nLWmUZtNOYanfq8BBKZqbx0QhmDI20ogv7RKA-VRiIZBjmUePb2Q/s2048/443862284_10161853471983538_7498638392821913653_n.jpg

បើយោងតាមគណនីហ្វេសប៊ុកមួយ ដែលបាននាព្រឹកថ្ងៃទី២២ ខែឧសភា ចំថ្ងៃបុណ្យវិសាខបូជានេះ បានបង្ហោះថា៖”ជារឿងគ្រោះថ្នាក់និងអាក្រក់បំផុតដែលមានមនុស្សយកកូនក្រពើមកព្រលែងក្នុងទឹកស្រះសាកលវិទ្យាល័យយើង។ ថ្ងៃនេះជាថ្ងៃសីលធំសម្រាប់ពុទ្ធសានិកជន។ មានមនុស្សមួយចំនួនមានជំនឿថាការដោះលែងសត្វឲ្យមានជីវិតនិងសេរីភាពក្នុងថ្ងៃនេះជាទង្វើប្រកបដោយកុសលល្អខ្ពង់ខ្ពស់។ ប៉ុន្តែការដោះលែងសត្វមួយចំនួនឲ្យមានជីវិតបែរជាអាចបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្សទៅវិញ។ សូមបងប្អូនបញ្ឈប់នូវទង្វើដ៏គ្រោះថ្នាក់នេះជាដាច់ខាត។ ខ្ញុំសូមអរគុណនិងកោតសរសើរដល់បងប្អូនសន្តិសុខយើងដែលបានទប់ស្កាត់ទាន់ពេលនូវទង្វើដ៏គ្រោះថ្នាក់នេះ។ សូមយើងទាំងអស់គ្នាមានជំនឿប្រកបដោយវិចារណញ្ញាណត្រឹមត្រូវ”៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwOK8TQeTqW12mVfFiAUpfUV83QCX4jKCCVAZOaDpQGR22LhIgGJBkUMgO4suvI_oiLO_fFlxI-NCOUWyG1H1o4cJtF9U28XgK3tXF6015uKIf3qDiGy6kAvrnPLcJOsUivRuWyO7KQig30ZYmZmVG9NFE-M9lQnMklu7NbBlxl2eWFBMgZDcFhYcKeDU/s2048/445046256_10161853472178538_9201265086860512315_n.jpg

 

 

មិនធម្មតា! សូម្បីអង្គការ NASA ក៏ជាអ្នកគាំទ្រកំពូលរបស់ Aespa ដែរ

0

កូរ៉េខាងត្បូង៖ បន្ទាប់ពី Aespa បានចេញបទចម្រៀងថ្មីដែលមានចំណងជើងថា “Supernova” កាលពីថ្ងៃទី១៣ ខែឧសភាកន្លងទៅ បានធ្វើឱ្យអ្នកគាំទ្រជុំវិញពិភពលោកចាប់អារម្មណ៍យ៉ាងខ្លាំងនៅ MV ដ៏អស្ចារ្យប្លែករបស់ពួកគេ ខណៈបទចម្រៀងនេះទើបតែចេញបានមួយសប្តាហ៍ប៉ុណ្ណោះគឺមានការជោគជ័យខ្លាំង រហូតនាំក្រុមទទួលបានតំណែងកំពូល RAK (Realtime all-kill) នៅលើតារាងតន្ត្រីកូរ៉េទៀតផង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHsKH2ECazaUOSlolnsRBthf4_yMf8vwYDznBfHdZv3IrOO7If4aaa2E4Mu8hGc28dQND-X0f0yHsxHzOIo1dD8iXkQuYSpZMuVkUVYutPE9olML4pe83BEoENFBK-UuFrwx8l01Gza1XYhToVUY8xiFNDIXS-3uxoUwF-lfxHlr_MnWXpz0MYF5F9eog/s1388/aespa-Supernova-MV-Photos-documents-2.webp

នេះបង្ហាញថាប្រជាប្រិយភាពរបស់ aespa ក្នុងរយៈពេលថ្មីៗនេះបានកើនឡើងគួរឱ្យកត់សម្គាល់ ខណៈពេលដែលបទចម្រៀងនេះមានរសនិយម ស័ក្តសមស្តាប់គ្រប់វ័យ ធ្វើឱ្យមនុស្សជាច្រើនជក់ចិត្តនឹងបទនេះ ស្តាប់ហើយមានអារម្មណ៍រីករាយនិងមានថាមពល។ ជាពិសេសនៅពេល “Supernova” ចេញមកភ្លាម គ្រប់គ្នាពិតជាភ្ញាក់ផ្អើលសម្រាប់អ្វីគ្រប់យ៉ាងដែលដាក់បញ្ចូលក្នុងបទនេះ មិនថាអ្នកគាំទ្រទូទៅទេ សូម្បី NASA ក៏ទប់ចិត្តមិនបានដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjG-HaVmGTroKDwUD6B7NUcCBwpT-NC_G6dc8Hi1AbYpkaiYwiSXCVNAsm7T72V68nReBNRgKakHAyDZFokWAwCahJKZNs_8NR_V9aw0kcDH2gfaUoiAM5OaGnyNUeeNDOzJhoeTZei3DwKdjzPXv1jX5UN4uEIQRmjbC_2-rNOvIqkH5fE0GkJsurXvfk/s1280/sdphne112acpatrXsB0KY-o.jpg

ជាក់ស្ដែងកាលពីថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២៤ គណនី Twitter របស់ NASA Webb Telescope បានបង្ហោះរូបភាព Cassiopeia A ដែលជាកំទេចសំណល់របស់ Supernova ស្ថិតនៅក្នុងក្រុមតារានិករ Cassiopeia ដែល supernova នោះបានកើតឡើងប្រហែល ១១,០០០ ឆ្នាំមកហើយ។ រួមជាមួយនឹងរូបភាពដែលបានបង្ហោះនោះ និងមានការពន្យល់ខ្លីៗពីលើ ដោយគណនី NASA ក៏បានបន្ថែម Caption ថា”Su-su-su-su-su-supernova” ដែលជាឃ្លាចេញពីបទចម្រៀងរបស់ aespa ដែលធ្វើឱ្យ Tweet រីករាលដាលយ៉ាងឆាប់រហ័សជាមួយនឹងការទស្សនាជិត ៥ លានដង និង ២៥,០០០ Tweet។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3yGIIzB3GP8Ko0A5Wd_0ApEkL5e4Av9ZcPxLlmzOU38NTGzHDpjJrGjbEyi5PrmG6522QdLOG7n2WoS2A0L_iOqVfGHQOPDRpY9e_kHFdDJtZgtvqxzSTaY-zEz0hG6p7uEwbtM8iRMXmAckK_reMDxSrpNeFNJ03Hx6FMIz8a2qb2NaWtuA0_Dvw9uI/s800/wang-sn2018evt-cosmic-dust-2024.jpg

គួរបញ្ជាក់ដែរថា “Supernova” គឺជាបទចម្រៀងថ្មីស្ថិតក្នុងអាល់ប៊ុមធំ “Armageddon” ដែលត្រៀមនឹងចេញបទចម្រៀងបន្តបន្ទាប់នៅថ្ងៃទី ២៧ ខែឧសភាខាងមុខនេះ។ Aespa គឺក្រុមចម្រៀងស្រីដ៏មានឥទ្ធិពលបំផុតនាពេលបច្ចុប្បន្ននេះដែលសព្វថ្ងៃស្ថិតនៅក្នុងផលិតកម្ម SM ជាមួយសមាជិក ៤ នាក់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEoLD3UwBrc7XhtveyBvEBO3K0sOfUsduS6TV3OZ1RasNNTmceNFT-Wv7_W29L6zpr_bar14z8eJl9ZXxJE0QqkzEOd5DHEX3ldaWJ4gt7ciBccEQlCi8jFdNocJFDCOSfQfGmQ7y_dJVOGcZjUwA-o2G37Ubw0maLDWgcG8yLtN6UcA2nj2mLTN10RLk/s825/GN4qRJbXwAAfMAi.png

ការស្តាប់ចម្រៀង ឬការលេងតន្ត្រីជួយដល់សុខភាពខួរក្បាលមនុស្សចាស់យ៉ាងខ្លាំង

0

យោងតាមការស្រាវជ្រាវថ្មីមួយបញ្ជាក់ថា ការស្តាប់ចម្រៀង ឬការលេងតន្ត្រីពេញមួយជីវិតមានទំនាក់ទំនងល្អជាមួយសុខភាពខួរក្បាល ជាពិសេស នៅពេលមានវ័យកាន់តែចាស់ ។ អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Exeter ក្នុងទីក្រុង Exeter ប្រទេសអង់គ្លេស បានស្រាវជ្រាវតាមអនឡាញលើក្រុមមនុស្សអាយុចាប់ពី៤០ឆ្នាំឡើងទៅ គឺឱ្យពួកគេឆ្លើយសំណួរពីការលេងតន្ត្រី ឬការច្រៀងចម្រៀង ដើម្បីរកចម្លើយថា តើសកម្មភាពពាក់ព័ន្ធនឹងសំឡេងភ្លេងបានប៉ះពាល់ដល់សុខភាពខួរក្បាលយ៉ាងណាខ្លះ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjPcsPKamHENiEgbnwCrSKu3CQpZkooCM6m-LdCwoVGDS3vf0IVYYjQdJLkXe8I_mJ6Ir8Dbyje6xBEu8UMoUo6Al2oqYrV7ISpbFL1sUf3R6fXieWXPl8GRm_s8ui-kkvIqq5c9PhUoohHw6EFBZyxc6XyGXOSMMPeweek2BhU17DUmm02NRIVTvxnuo/s1280/20170513_BKP515.webp

ការស្រាវជ្រាវនេះមានឈ្មោះថា «Protect» ដែលមានអ្នកចូលរួមស្មើជាង២៥.០០០នាក់ ។ អ្នកស្រាវជ្រាវបានចំណាយពេលរហូតដល់ជាង១០ឆ្នាំ ដើម្បីស្រាវជ្រាវអំពីការលេងតន្ត្រីពេញមួយជីវិត ព្រមទាំងធ្វើតេស្តខួរក្បាលអ្នកចូលរួមផងដែរ ។

រីឯលទ្ធផលការស្រាវជ្រាវបង្ហាញថា ការលេងតន្ត្រី ជាពិសេស ព្យ៉ាណូ គឺធ្វើឱ្យប្រព័ន្ធចងចាំល្អប្រសើរ ហើយវាពាក់ព័ន្ធនឹងសមត្ថភាពដោះស្រាយបញ្ហាលំបាកៗផងដែរ ដែលជាជំនាញសំខាន់សម្រាប់ភាពជោគជ័យក្នុងការសិក្សា, ការធ្វើការ, ការធ្វើការជាក្រុម, ភាពច្នៃប្រឌិត និងការដោះស្រាយបញ្ហាទាំងអស់ពេញមួយជីវិត ។ ក្រៅពីនេះ ការច្រៀងចម្រៀងក៏អាចជួយឱ្យសុខភាពខួរក្បាលល្អផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmyCxzEu8lxHx-pPBgAgsyMC0n3xwy02bLW_MMq41-_bWad5a-6bMyfHpot_k8nwOpf4A19nmZhyphenhyphenZ3RaHu8naBDVZyxD5GXxcNoMOKWbA1K6_iTNXu2bIxq4ZoIcvcbWTGg_mTsUz0vXeVKqDPQxPJnO_BKfskuBvwb-7YUYo26SX4cKoFQR2AyfYzbP0/s525/How-Music-Helps-Seniors-with-Arthritis-1.jpeg

Anne Corbett ជាសាស្ត្រាចារ្យផ្នែកស្រាវជ្រាវខួរក្បាលនៅសាកលវិទ្យាល័យ Exeter និយាយថា ការស្រាវជ្រាវមួយចំនួនបានស្រាវជ្រាវពីផលប្រយោជន៍របស់តន្ត្រីចំពោះសុខភាពខួរក្បាល ប៉ុន្តែការស្រាវជ្រាវ «Protect» បានបើកឱកាសឱ្យអ្នកស្រាវជ្រាវសិក្សាពីទំនាក់ទំនងរវាងប្រសិទ្ធភាពខួរក្បាល និងតន្ត្រីក្នុងក្រុមមនុស្សចាស់ ។ យើងគិតថា ការលេងតន្ត្រី ឬការច្រៀងចម្រៀង គឺជាវិធីមួយជួយដល់ដំណើរការខួរក្បាល, ជួយបង្កើនភាពបត់បែនរបស់ខួរក្បាល និងជួយពន្យារពេលខូចខួរក្បាល ។

សាស្ត្រាចារ្យ Anne Corbett និយាយថា ៖ «បើទោះជាត្រូវស្រាវជ្រាវបន្ថែមទៀតក្តី ប៉ុន្តែលទ្ធផលការស្រាវជ្រាវរបស់យើងបង្ហាញថា ការជំរុញឱ្យសិក្សាផ្នែកតន្ត្រីនឹងក្លាយជាផ្នែកដ៏សំខាន់ ដើម្បីធ្វើឱ្យសុខភាពខួរក្បាលដំណើរការល្អ ។ យើងគួរតែលើកទឹកចិត្តឱ្យមនុស្សចាស់លេងតន្ត្រីឡើងវិញ ពីព្រោះតន្ត្រីមានប្រយោជន៍សម្រាប់អ្នកជំងឺខួរក្បាល» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7ZQ8X9wvvDpbkjYCBaWZzDyWTFywe5S3OgSrVhltyPixkivCnY1TMia_5OI5S_PLn_J9Cg-x-NKsa32WjWkPjXHiLwCt4hsS8OK2YCYfDz2RuQf2z_x-ATHqwT_iqVacNimDlLz2PZQs189To4ttX7Gcq6IQFfes-AMiijKGhvo5E8hyZedW0dnjNygY/s1024/man-listening-album.webp

លោក Stewart Douglas ជាអ្នកលេងតន្ត្រីមានវ័យ៧៨ឆ្នាំ និយាយថា លោកបានរៀនលេងតន្ត្រីតាំងពីនៅក្មេងមកម៉្លេះ ។ លោកបានហ្វឹកហាត់លេងតន្ត្រីរហូតមក ហើយបើទោះជាមានការងារធ្វើក្តី ក៏លោកពុំបោះបង់តន្ត្រីដែរ ។ លោកនិយាយថា ៖ «ពេលមកចូលរួមជាមួយក្រុមតន្ត្រី និងទៅលេងតន្ត្រីនៅតាមទីកន្លែងផ្សេងៗ វាធ្វើឱ្យខ្ញុំមើលឃើញថា តន្ត្រីមានថាមពលខ្លាំងសម្រាប់អ្នកបាត់បង់ការចងចាំ ។ តន្ត្រីករអាយុច្រើនដូចខ្ញុំ គឺខ្ញុំយល់ថា ការលេងតន្ត្រីពិតជាមានចំណែកសំខាន់ជួយឱ្យខួរក្បាលរឹងមាំ» ៕

ក្រុមហ៊ុន Netflix បានលុបហ្គេមទាំងអស់ចេញពីប្រទេសវៀតណាម

0

បរទេស៖ ហ្គេម Netflix ជាង ៩០ ដែលធ្លាប់បង្ហាញខ្លួននៅលើ App Store ក្នុងប្រទេសវៀតណាម ឥឡូវនេះត្រូវបានក្រុមហ៊ុនលុបហ្គេមទាំងអស់ចេញពីប្រទេសនេះ។
យោងតាម Vnexpress ហ្គេមទាំងនេះត្រូវបានចេញផ្សាយដោយក្រុមហ៊ុន Netflix នៅលើកម្មវិធីរបស់ខ្លួន និងតាមរយៈ Apple App Store និង Google Play Store ដើម្បីឱ្យអ្នកប្រើប្រាស់អាចទាញយកវាដោយសេរីពីហាងកម្មវិធីផ្សេងៗ ឬពីក្នុងកម្មវិធី Netflix ផ្ទាល់ក៏បាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-Ibe1zILsS_r6KuH_-r_rmo5j_U7ipS1o4EjA6DOejgDv8WPEMBh0b1nz9P8eBjjREeUsFzweDGAPCandv8nKzLeHIImf2FUc8Yq7P8CUabGQg35EqeHK8jN9oaCKtD4nX9azYsr1U5HfuzXxK_9PVTMRkOsOqsBwdFZNqnV5Oi9mn1_hqq32uhj3-EI/s1920/Android_Collage_1920x1080_Vietnam_Vi.jpg

ទោះជាយ៉ាងណាថ្មីៗនេះអ្នកប្រើប្រាស់ Netflix ក្នុងប្រទេសវៀតណាមមានការភ្ញាក់ផ្អើលនៅពេលចូលប្រើកម្មវិធីទូរស័ព្ទ ពួកគេស្រាប់តែលែងឃើញផ្នែកហ្គេមចំនួន ៩០ របស់ Netflix នៅក្នុងទូរស័ព្ទដូចពីមុនទៀតហើយ។ យោងតាមនាយកដ្ឋានផ្សព្វផ្សាយ ទូរទស្សន៍ និងព័ត៌មានអេឡិចត្រូនិក បានឱ្យដឹងថា មូលហេតុដែលក្រុមហ៊ុនលុបហ្គេមទាំងអស់ចេញពីប្រទេសវៀតណាម គឺដោយសារនាយកដ្ឋានបានរកឃើញថាក្រុមហ៊ុននេះកំពុងផ្សាយពាណិជ្ជកម្មហ្គេមអេឡិចត្រូនិចដែលគ្មានអាជ្ញាប័ណ្ណនៅលើកម្មវិធី Netflix សម្រាប់អ្នកប្រើប្រាស់វៀតណាម និងផ្តល់ហ្គេមអេឡិចត្រូនិចជាច្រើននៅលើ Vietnam App Store និង Google Play Store ដោយមិនទទួលបានការអនុញ្ញាតចាំបាច់នៅក្នុងប្រទេសវៀតណាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhn2Eqphl3luhLJL05rhUry1aA2wAUZDfS-lykvX1KallDTqu359pX4Bxt7K4MmyMkcWWcObOCKFNRrCKg0nflT5Qc0OuQBpXhxTQ6zyJuE4aMfpfUzHAcLEg1L_4OSXjIupNbY1n4UNNG53rErpsEA7SY594OwdTy22D8o_IPYCtSv0Hx7mYD_bXKGPPY/s730/kwdrcjlq.png.webp

នេះបំពានលើមាត្រា 31 នៃក្រឹត្យលេខ 72/2013/ND-CP របស់រដ្ឋាភិបាលស្តីពីការគ្រប់គ្រង ការផ្តល់ និងការប្រើប្រាស់សេវាអ៊ីនធឺណិត និងព័ត៌មានអនឡាញ។ ដូច្នេះនាយកដ្ឋានផ្សព្វផ្សាយ ទូរទស្សន៍ និងព័ត៌មានអេឡិចត្រូនិក បានចេញលិខិតផ្លូវការមួយទៅកាន់ក្រុមហ៊ុន Netflix ដោយស្នើសុំឱ្យបញ្ឈប់ការផ្សាយពាណិជ្ជកម្ម និងការបញ្ចេញហ្គេមអេឡិចត្រូនិកនៅលើកម្មវិធី Netflix និងហាងកម្មវិធីត្រឹមថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៤។ ប្រសិនបើក្រុមហ៊ុនមិនអនុវត្តតាមក្រសួងព័ត៌មានទេ និងទំនាក់ទំនងសម្របសម្រួលជាមួយរដ្ឋពាក់ព័ន្ធទេ នោះស្ថាប័នគ្រប់គ្រងនឹងដោះស្រាយស្ថានការណ៍នេះតាមច្បាប់វៀតណាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTbCtlKd75L9fREMIeKc298QUDB4IeyZUjmPWNcG-SA_o-MTv36bfRGKQ5buomzDWssgX7pMgRWDJabjweiKdsSD7kw3i8Mti0xbREgkcHXVAS5m6LMEkJr6g5ql1l2KE-quHMOsXfrsWyYr01oeQBT0OI1kJ31jydGWMks4Dal1z-jLWqmcMzE3qzah0/s1000/photo_2024-05-22_09-37-17.jpg

យោងតាមប្រភពពី VietNamNet នៅពេលទទួលបានលិខិតផ្លូវការ Netflix បានទាក់ទងភ្នាក់ងារត្រួតពិនិត្យភ្លាមៗ ដើម្បីស្វែងយល់ពីលក្ខខណ្ឌច្បាប់សម្រាប់ការចេញផ្សាយហ្គេមអេឡិចត្រូនិកនៅក្នុងប្រទេសវៀតណាម។ ជាលទ្ធផលក្រុមហ៊ុន Netflix បានសម្រេចចិត្តបញ្ឈប់ការផ្សាយពាណិជ្ជកម្ម និងលុបហ្គេមអេឡិចត្រូនិចទាំងអស់ចេញពីកម្មវិធីរបស់ខ្លួន រួមទាំង Apple App Store និង Google Play Store ផងដែរ។ ក្រុមហ៊ុនក៏បានបង្ហាញពីបំណងរបស់ខ្លួនក្នុងការបន្តទទួលបានការណែនាំ និងការគាំទ្រពីភ្នាក់ងារនិយតកម្មក្នុងអំឡុងពេលប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសវៀតណាម។ យោងតាមការសង្កេត អ្នកប្រើប្រាស់ Netflix ជាច្រើននៅក្នុងប្រទេសវៀតណាមនឹងមិនអាចលេងហ្គេមនៅលើវេទិកានេះបានទៀតទេ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3PP3uKKGlvZCAdKbD4a1hF8fTkdm7vKRs-cPapDtWeiyIH2fS2c6x5F83YPRkgEZoqDGhZ3zsb_xIB9EkbQfUvr22o4ewJRjrklIYwD-lPwS1fWYLXtK7WwmChAzB6Eow_-QsdXdxyU92hUK2i3em_SQBoqIZYAXIkIUOsylqxuQB94gmaWkpOlla4nI/s680/photo_2024-05-22_09-38-37.jpg

ពិភពលោកភ្ញាក់ផ្អើល! យន្តហោះដឹកអ្នកដំណើរ Singapore Airlines បង្ខំចិត្តចុះចតនៅថៃភ្លាមៗ

0

ប្រទេសថៃ ៖ យន្តហោះដឹកអ្នកដំណើរ១គ្រឿងប្រភេទ Boeing 777-300ER របស់ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines ជើងហោះហើរ SQ321 ដែលចាកចេញពីទីក្រុងឡុងដ៍ (ប្រទេសអង់គ្លេស) ទៅកាន់ប្រទេសសិង្ហបុរី បានប្រកាសអាសន្ន និងសុំចុះចតជាបន្ទាន់នៅអាកាសយានដ្ឋានសុវណ្ណភូមិ ទីក្រុងបាងកក ប្រទេសថៃ ដោយសារតែអាកាសធាតុប្រែប្រួលបណ្តាលឱ្យសម្ពាធខ្យល់បុកខ្លាំង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtuLPGQGWbh7vNlAQTwmhytgAfGJ5aWjwRXGolK-12r5mWXvApykwjZWfHTwYAGF-g14XPRsAw4UkVR9wrADmEXZgnc4RkKeMM3csMWMVuj9CKtVwxASiPZmLvgLVnnnuC0IRQY5iXObJq_ZgqCHIThBx4jxcFu_iXQvKulP8psAOXCIneqPRJ0InyW2M/s1280/photo_2024-05-22_09-27-18%20(2).jpg
កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា យន្តហោះដឹកអ្នកដំណើរប្រភេទ Boeing 777-300ER របស់ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines បានចុះចតនៅអាកាសយានដ្ឋានសុវណ្ណភូមិ ប្រទេសថៃ ដោយសុវត្ថិភាព ។ យន្តហោះនេះបានដឹកអ្នកដំណើរចំនួន២១១នាក់ ព្រមទាំងបុគ្គលិកបម្រើការក្នុងយន្តហោះ ចំនួន១៨នាក់ ។ ហេតុការណ៍នេះបណ្តាលឱ្យអ្នកដំណើរស្លា.ប់ ម្នាក់ និងរងរបួសជាង៣០នាក់ទៀត ត្រូវបានអាជ្ញាធរថៃបញ្ជូនទៅមន្ទីរពេទ្យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqTkmoQWmjlr7WURmE9aTduLq3xBzi1XvNxE4mdP4Kpv9-qx4MvKQEaas1DAF84hwv-VzmAE8wcYKtl9ZMa1IIkn3sSCWJfAsBACRvFL_hnK_PzHHZny7n5QLz0ZOnwnuacVyRm-CdoB9n5V995c68hBs4t6UaKp6Ge7BUq3mjKmu1WL5MzK2SxKX4YKs/s1280/photo_2024-05-22_09-27-18.jpg

លោក Keerati Kitmanawat អគ្គនាយកក្រុមហ៊ុនអាកាសយានដ្ឋានថៃនិយាយថា ខាងអាកាសយានដ្ឋានសុវណ្ណភូមិបានបញ្ជូនអ្នករងរបួសទាំងអស់របស់ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines ទៅកាន់មន្ទីរពេទ្យនៅក្បែរអាកាសយានដ្ឋានរួចរាល់ហើយ ក្រោយពីយន្តហោះនេះសុំចុះចតបន្ទាន់នៅអាកាសយានដ្ឋានសុវណ្ណភូមិ កាលពីវេលាម៉ោង៣និង៣៤នាទីល្ងាច ។

លោកនិយាយថា ៖ «យើងបានចាត់ការគ្រប់យ៉ាងរួចអស់ហើយ រីឯមូលហេតុដំបូង គេសន្និដ្ឋានថា ដោយសារសម្ពាធបុកខ្យល់ខ្លាំងពេក ទើបបណ្តាលឱ្យយន្តហោះធ្លាក់ពីលើអាកាស ។ បើតាមច្បាប់របស់យន្តហោះ គឺយន្តហោះត្រូវតែជូនដំណឹងទៅអ្នកដំណើរទាំងអស់ក្នុងករណីមានហេតុការណ៍គ្រោះថ្នាក់» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAdwmdPkFf5s0U3Q7rQofJnPW2OoqUjBSVjd_K1_SztxNmN3oCSPxP9gfz9X_S5mcrdGoGRAsMPz1msID-rk9k0kHVyb56yb5cI_vpM7Dk4aWyTsmkPAg79mppVIdP2BgwVjn4Z51s1aM0GfPmObusNpfDK1vVNdXEoVcaDy_gS2uvtrYjJNrRGQfNdf0/s1280/photo_2024-05-22_09-27-20%20(2).jpg

បើតាមវីដេអូដែលផ្សព្វផ្សាយក្នុងបណ្តាញសង្គមបង្ហាញថា សម្ភារៈជាច្រើនក្នុងយន្តហោះបានធ្លាក់ខ្ចាត់ខ្ចាយពេញទាំងអស់ ហើយសម្ភារៈខ្លះទៀតបានធ្លាក់ពីផ្នែកខាងលើចុះមកក្រោម ។ ក្រៅពីនេះ នៅលើដំបូលមានស្នាមប្រឡាក់ពណ៌ក្រហមជាច្រើនចំណុចស្រដៀងនឹងឈាម ។ បើតាមសេចក្តីរាយការណ៍ចុងក្រោយបញ្ជាក់ថា អ្នកស្លាប់ក្នុងហេតុការណ៍នេះ គឺជាបុរសជនជាតិអង់គ្លេសឈ្មោះ Geoffrey Ralph Kitchen អាយុ៧៣ឆ្នាំ ។

ចុងក្រោយ ទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines បានចេញសេចក្តីថ្លែងការណ៍មួយបញ្ជាក់ថា យន្តហោះដឹកដំណើរ ជើងហោះហើរ SQ321 ដែលធ្វើដំណើរពីទីក្រុងឡុងដ៍ ទៅប្រទេសសិង្ហបុរី មានបញ្ហាសម្ពាធខ្យល់បុកខ្លាំងក្នុងអំឡុងពេលហោះហើរ ទើបបណ្តាលឱ្យយន្តហោះបង្ខំចិត្តចុះចតបន្ទាន់នៅទីក្រុងបាងកក កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ។ ក្រុមហ៊ុនសោកស្តាយយ៉ាងខ្លាំងចំពោះហេតុការណ៍នេះ និងសូមចូលរួមរំលែកទុក្ខជាមួយគ្រួសារអ្នកស្លាប់ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjr8UcoUzgYzNkea8U56cV_awOnQNAdbMggpU8kmHlAX5HaavbIWaaQD00R4SqSRLPe6kgX0sr5COGkm0mpBOKodD_PStIF7SqDSCA0kPciXZwse08vXy-2u44CMjjZJsLGD_DVO5Q_mE9MwgLNWE_Zcv969nbDLZIMLwqVX8yi1yn9LLLlYb1t-4FrBQE/s1280/photo_2024-05-22_09-27-20.jpg

ជំហានដំបូង ក្រុមហ៊ុនអាកាសចរណ៍នឹងជួយដល់អ្នកដំណើរទាំងអស់ ព្រមទាំងបុគ្គលិកបម្រើការក្នុងយន្តហោះទៅតាមលទ្ធភាព ។ ក្រុមហ៊ុនបានសហការជាមួយមន្ត្រីអាកាសចរណ៍របស់ប្រទេសថៃ ដើម្បីផ្តល់ជំនួយចាំបាច់ផ្នែកពេទ្យសម្រាប់អ្នកដំណើររងរបួស និងបញ្ជូនក្រុមការងារទៅទីក្រុងបាងកក ៕

អេននី ហ្សាម និងម្ចាស់បទ «សោក.នាដកម្មស្នេហ៍» ជាស្នេហាភេ.ទដូចគ្នាឈានដល់ផ្លូវបញ្ចប់

0

អតីតតារាចម្រៀងក្នុងទ្រនំថោន កញ្ញា អេននី ហ្សាម និងគូស្នេហ៍ជាភេទដូចគ្នា Nona Ra ម្ចាស់បទ «សោកនាដកម្មស្នេហ៍» បានឈានដល់ផ្លូវបំបែកក្រោយពីទាក់ទងបានជាង៣ឆ្នាំ។ គូស្នេហ៍ភេទដូចគ្នានេះត្រូវបានគេចាត់ទុកថាជាគូស្នេហ៍សិល្បៈដែលហ៊ានជម្នះពាក្យនិន្នា.របស់មហាជនដោយហ៊ានប្រកាសទំនាក់ទំនងជាសាធារណៈ។ តាមសម្តីរបស់ អេននី ហ្សាម ថាមកពីនាងមិនល្អគ្រប់គ្រាន់ប្រច័ណ្ឌហួងហែងគូស្នេហ៍ពេក ហើយគេជ្រើសរើសអ្នកផ្សេងចង់បានសេរីភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLVOKlOivhWV8sJLim7vjn4xLr08zisEmBz8okIRLB0TmiegjUTaIQZALUc906CvNM8CYpEP787pC3jGukwH_G3hWie2zkWfhXkoWRa7kASt5sB8QB4C5BRniEM6jhvoI6fy9fuyT4snd9W2NUObfVSaSFbwhFLqW_sOtdHpw4B3_1klB1Kc6DqYXcmuo/s1276/image_2024-05-21_15-00-43%20(2).png

អេននី ហ្សាម និង Nona Ra គូស្នេហ៍ដែលបង្ហាញភាពផ្អែមល្អែមយ៉ាងខ្លាំងចំពោះទំនាក់ទំនងរបស់គេ ធ្វើឱ្យអ្នកមួយចំនួនកោតសរសើរពួកគេយ៉ាងខ្លាំងដែលមិនខ្លាចប្រកាសប្រាប់មហាជនថាស្រលាញ់ភេទដូចគ្នា។ ធ្លាប់តែមានភាពផ្អែមល្ហែមមិនចាញ់គូស្នេហ៍ប្រុសស្រី ស្រលាញ់គ្នារាប់ឆ្នាំមកហើយ ស្រាប់តែ អេននី ហ្សាម ប្រកាសថានាងបែកគ្នាពីគូស្នេហ៍ហើយដោយបង្ហាញអារម្មណ៍ឈឺចាប់ពើតផ្សាយ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOiTTe-msDHIp3I8pIt3IdAysFA7vYQGGQASOZWhj3Z_tNVOlmR0akXozoSD5acBS1uQ9V7dNyRoMnebFPFF4mVjL0pQJSPJOkIu12ppUl-Eda1Ky6peJ-mC9BzW-uhc1dkzvqdjY7yJUBa_fRNFu3eUv73yV-vduW9JmNFJAhZqWNPjXj3JDi6VCH8hk/s1716/image_2024-05-21_15-00-41.png

នៅលើបណ្តាញសង្គមរបស់ម្ចាស់បទ «អូនឡប់ៗដែលស្រលាញ់បងដល់ថ្នាក់ហ្នឹង» បានបង្ហោះរូបភាពជាច្រើនសន្លឹក និងអមដោយខ្លឹមសារថា «ខ្ញុំមិនល្អគ្រប់គ្រាន់…ខ្ញុំ
ស្រលាញ់ពេក ហួងហែងពេក ប្រច័ណ្ឌពេក ខ្លាចបាត់បង់ពេក ទោះខំហាម ទោះខំឈ្លោះ ទោះខំយ៉ាងណាក៏នៅតែបែបហ្នឹង គ្មានន័យ ចុងក្រោយពួកយើងត្រូវដើរត្រូវរៀងខ្លួន
ចុងក្រោយនៅតែគេជ្រើសរើសល្អជាងយើង ចុងក្រោយអ្នកផ្សេងនៅតែសំខាន់ជាងយើង
ចុងក្រោយគេជ្រើសយកសេរីភាព ចុងក្រោយពួកយើងក៏បែកគ្នា ចុងក្រោយ៣ឆ្នាំជាងសល់តែអនុស្សាវរីយ៍ លាហើយ ខ្ញុំអស់សមត្ថភាពហើយបញ្ចប់ត្រឹមនឹងចុះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgE9e6xEa3XTA1cHH2JpFP3rBtsyYL_9CFLgaNGN-38ZPgNGrKWYp0-j47u56iEjqbRweZnrCQmM6MP_2wYMOYDINubdL4c_Ht3kSMf11oCRQjiD_if56HOP791gKmqQcIIaSuYFXLhW9iR2GqR2kwDuS3r4C0O-cPlU2HLjaRjPDdcY1eK_f0Zc2GR_Kg/s2048/image_2024-05-21_15-00-44.png

ដំណឹងការបែកបាក់របស់ពួកគេបានធ្វើឱ្យអ្នកគាំទ្របង្ហាញការសោកស្តាយយ៉ាងខ្លាំងធ្លាប់តែស្វីតដាក់គ្នាបែរជាត្រូវមកបែកគ្នាយ៉ាងលឿនដូចនេះហើយអ្នកទាំងពីរជាសិល្បការិនីដូចគ្នាដែលហ៊ានប្រកាសពីទំនាក់ទំនងស្នេហាភេទដូចគ្នា។ គួរបញ្ជាក់ថា មុនអតីតតារាចម្រៀង អេននី ហ្សាម មានទំនាក់ទំនងជាមួយ Nona Ra គឺនាងបានបែកបាក់ជាមិត្តប្រុសផងដែរ៕

ហ្វីយ៉ាតា ទម្លាយតម្លៃជួលឈុតប្រពៃណីកូរ៉េអស់ថ្លៃតែប៉ុណ្ណេះតុបតែងឱ្យមួយស្អាត

0

តារាម៉ូដែលចាយរាងស៊ិ.ចស៊ី ហ្វីយ៉ាតា បានទៅដល់ទឹកដីកូរ៉េខាងត្បូងដោយបង្ហាញខ្លួនក្នុងឈុតប្រពៃណីប្រទេសនេះយ៉ាងស្រស់ស្អាត។ អ្វីដែលកាន់តែចាប់អារម្មណ៍នោះ កូរ៉េខាងត្បូងបានទាក់ទាញភ្ញៀវទេសចរទៅលេងយ៉ាងច្រើន រួមទាំងអាចបង្ហាញវប្បធម៌របស់ខ្លួនឱ្យកាន់តែទូលំទូលាយជាងមុនដោយមានកន្លែងវប្បធម៌ចូលទស្សនាដោយមិនគិតថ្លៃ។ ជាក់ស្តែង តារាស្រី ហ្វីយ៉ាតា បានទម្លាយថា ឈុតប្រពៃណីកូរ៉េមានឈ្មោះ Hanbok ដាក់ឱ្យទេសចរជួលក្នុងតម្លៃ១១ដុល្លារ រួមជាមួយការតុបតែងសក់ ឱ្យកាបូបកាន់ថតថែមទាំងចូលវាំងកូរ៉េដោយមិនគិតថ្លៃទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUTTmkyZlUpAiY8YbUyFz5c63G2Ks6SYiEctFT5iBZqPoGVvLD_cmRs9Sm3rv1H41O5ZqOF9A8mGgzaAGGEKm62iOCdWEVEiNHEx7NAmDaBQxjoaigK6XcmCaEwfsFXDmnM_a2BaR0z6Tx7SSAc1a6bWa9HvXmh_FtBTXQIVgrWQ5RZUbKVFzKu66KHhw/s1720/image_2024-05-21_14-16-32.png

កូរ៉េខាងត្បូងត្រូវបានចាត់ទុកថាជាប្រទេសដែលល្បីល្បាញខ្លាំងលើវិស័យ K-Pop និង K-Drama ដែលធ្វើឱ្យទស្សនិកជនជុំវិញពិភពលោកមានឱកាសចង់ទៅកម្សាន្តប្រទេសមួយនេះ។ ទោះបីជាមានការរីកចម្រើន ងាយទៅសិល្បករ សិល្បការិនី មិនភ្លេចទេក្នុងការបង្ហាញពីវប្បធម៌ប្រពៃណីជាតិខ្លួនសាយភាយតាមរយៈសិល្បៈនិងមធ្យោបាយជាច្រើនទៀត។ ដូច្នេះយុទ្ធសាស្រ្តក្នុងការទាក់ទាញទេសចររួមជាមួយការកំណត់តម្លៃសមរម្យតាមគោលនយោបាលរបស់ប្រទេសគេមិនថ្លៃពេកកាន់តែជំរុញឱ្យទេសចរទៅលេងប្រទេសនេះមិនដាច់នោះទេ អ្នកណាៗក៏ចង់ទៅលេងឱ្យបានម្តងក្នុងមួយជីវិតដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifhxLxpacpNXFPRenM8y1z50bNeK0kjqFunslAX_KD8VlwZR3WDUSlk7mWNMlYQ5kPv1QbwJku-FpBX_Yi5ZdRbXwm96x4qBmiAjyONIKbMNI9a2fJ-6P1UBuP8zaMlRkC4VTwpzqQMWRslEINpqaeM196_9o7P5HD_pDUBlMs3GQy0Ai7eHafxCQ83zM/s2048/image_2024-05-21_14-16-34.png

នាពេលថ្មីៗនេះតារាម៉ូដែល ហ្វីយ៉ាតា ក៏បានទៅដល់ទឹកដីប្រទេសកូរ៉េខាងត្បូងថែមទាំងស្លៀកឈុតប្រពៃណីប្រទេសនេះយ៉ាងស្រស់ស្អាតហើយតម្លៃវិញជួលឈុតនេះមិនថ្លៃពេកនោះទេដែលអាចអង្រួនចិត្តឱ្យទេសចរចង់សាកស្លៀកសឹងតែគ្រប់គ្នា។ ហ្វីយ៉ាតា បានសរសេរថា «បានមកដល់ហើយ រាជវាំង Gyeongbokgung នៃប្រទេសកូរ៉េ ក្នុងទីក្រុង Seoul. ឈុតប្រពៃណីគេ ឈុតបានក្នុងតម្លៃ ១១$ រួមតែងការតុបតែងសក់ឱ្យ និងឱ្យកាបូបកាន់។ ហើយបើតែងឈុត Korean transitional Hanbok ទៀត ចូលលេងវាំងដោយមិនគិតថ្លៃ.. ប្រទេសនីមួយៗមានវប្បធម៌និងអរិយធម៌អស្ចារ្យខុសៗគ្នា ពិតជាគួរឱ្យសរសើរណាស់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0uX2DKI4G4-VJNd7G37YTl5Urq-IZsxtEBXvJJKcUglyLfRAi2GQiyytPoh0i2Yo9ylXjfE_432Otlza9snFD0xvWe1WKxibMSV3oibgpF3dzxy6vZFosTEc1b5ZqGvg1BzxxyEcmc-wQi3qvLU6c5scFXHzJXwL7EtNBaufK6mkZm-IgdOy8iQ8Jif8/s1748/image_2024-05-21_14-16-38.png

នេះជាយុទ្ធសាស្ត្រដ៏ល្អមួយក្នុងការទាក់ទាញទេសចរបានទាំងចំណូលដល់ប្រជាពលរដ្ឋថែមទាំងអាចធ្វើឱ្យវប្បធម៌របស់គេកាន់តែសាយភាយគ្របដណ្តប់ទូទាំងពិភពលោក។ សម្រស់ ហ្វីយ៉ាតា ក្នុងឈុតប្រពៃណីកូរ៉េនេះដែរក៏ធ្វើឱ្យហ្វេនៗសរសើរនាងថាស្រស់ស្អាតដូចជានារីកូរ៉េពិតៗ៕

ស្រាវជ្រាវដល់ទៅ១៥ឆ្នាំទើបម្នាស់ប្រភេទនេះមានតម្លៃថ្លៃកប់ពពក

0

អ្នកលក់រាយផ្លែឈើលំដាប់ថ្នាក់ខ្ពស់ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ាមានឈ្មោះថា Melissa កំពុងផ្តល់ជូនម្នាស់ Rubyglow ចំនួន៥០ផ្លែក្នុងតម្លៃជិត៤០០ដុល្លារ( ៣៩៥.៩៩ដុល្លារ) ក្នុងមួយផ្លែដែលមានទម្ងន់ ៨០០ ក្រាម(៨ខាំ) ដែលផ្គត់ផ្គង់ដោយអ្នកផលិតផ្លែឈើប្រណីត Del Monte ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQ27vVBKQny-Hg8wm5C1ZrPZhnv7fWD_eEmG2Jf22Ctmpz0oDiIvB1ZGNuxVYvDL3R6ZSTNjGInyoHZ09bGspegy0CQXdYd9I9vQJmDP9pQRkbhx6iMEqZ64Cdxms6EgEMscwOBrw00amhicvQ08oeAwDFwgjEoXfeInu0cQzrFIFm4O-JqipthRarePs/s640/brazilian-red-pineapple-1590678217.jpg
លោក Del Monte បាននិយាយថា ម្នាស់ Rubyglow គឺជាលទ្ធផលនៃការស្រាវជ្រាវរយៈពេល ១៥ឆ្នាំ ដោយរួមបញ្ចូលគ្នានូវម្នាស់បុរាណជាមួយនឹងពូជ Morada ដ៏កម្រ។ ក្រុមហ៊ុននេះរីកចម្រើនតែក្នុងបរិមាណកំណត់នៅក្នុងប្រទេសចិនប៉ុណ្ណោះ មុនពេលដាំដុះបន្ថែមទៀតនៅអាម៉េរិក។ ផ្លែម្នាស់ដែលត្រូវបានលក់នៅលើផលិតផលរបស់ Melissa ត្រូវបានប្រមូលផលនៅក្នុងប្រទេសកូស្តារីកា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgq2W4QI8deGKaFZCzGSzR8Vn6ogpfoKxqE4Exa2HrJ0CEOOwPPYcnNhTlOeaL9TST1rMxuhnWRjQBPs7GK4u_j8FNHzjBE8WB6XRVlDJFxRnHDs18Q-XhpsBBRSaqISonKDR1NOVrBeMgH-Wi5VqCABqzlsbc068hGoglb3Jv8pIHIyp-zQK3DB8BDSE8/s2700/73624815007-rubyglow-pineapples.webp

ក្នុងតម្លៃជិត ៤០០ ដុល្លារ អតិថិជននឹងទទួលបានម្នាស់មួយផ្លែជាមួយនឹងផ្នែកខាងក្រៅពណ៌ក្រហមដ៏ទាក់ទាញ ហើយម្នាស់ប្រភេទនេះមានជាតិអាស៊ីតតិចតួច នេះបើយោងតាមក្រុមហ៊ុនផលិត។ ផ្លែឈើនីមួយៗត្រូវបាន «បង្ហាញយ៉ាងល្អឥតខ្ចោះនៅក្នុងការវេចខ្ចប់ប្រកបដោយសិល្បៈ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfzw-PVn19BhkympUfYOAMVAPTrzm2KjGNN9h82ShGJcCclb5c9pU03L9dIewWuLYjQTYV968AyKUEERK__rt7jQJRwg16LcG1Q2nbbCmCMnOfSxNJFYakrSgTI6HGKr4CbHtLyv9-VxVv3F37N8RQ_N4SICnAcikcHPOuxm_29sLMHSk9nj17RLA9N5I/s1665/image_2024-05-21_11-19-54.png

នាយកផ្នែកទំនាក់ទំនងសាធារណៈ Melissa បាននិយាយថាពាក់កណ្តាលនៃម្នាស់ត្រូវបានលក់ក្នុងខែមុន ដោយមានអ្នកទិញរួមទាំងភោជនីយដ្ឋាននៅ Las Vegas និង Southern California ។ ម្នាស់នេះនៅមានទីផ្សារទោះបីជាមានចំនួនតិចបំផុតក៏ដោយប៉ុន្តែមិនមែនសម្រាប់មនុស្សគ្រប់គ្នានោះទេ។ ដើម្បីបង្កើតភាពភ្ញាក់ផ្អើលបន្ថែមទៀត Melissa បានទាក់ទងអ្នកមានឥទ្ធិពលធ្វើម្ហូបជាច្រើននាក់ រួមទាំងមេចុងភៅ Bo Corley ដើម្បីចែករំលែក នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ មេចុងភៅរូបនេះ គិតថាម្នាស់នេះគឺ គួរឱ្យចាប់ប៉ុន្តែក៏ទទួលស្គាល់ថា មានអតិថិជនដែលចំណាយលុយទិញម្នាស់ Rubyglow មិនមែនដើម្បីរសជាតិទេ ប៉ុន្តែសម្រាប់រូបរាងដ៏រស់រវើកតែមួយគត់ ដើម្បីបង្ហាញថាពួកគេមានវាប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbRbm8YFSRmKjaINIzqLP2_DXdlt2wyFoqQ6gmvQSQiumtfsUpzYgQcxSh2fGMNxTkXr7At1ktFnWQaCt6AgodN3JdtwXNCw9vdlmUmKYU0TRXNK08zvFqNJw8YTBLjiIo7rfP17vDnG6wD7yvR-rTIWhIfPDiwPQ11WDjUGXvypU5yjn1CdFtQAtdaN8/s1160/image_2024-05-21_11-19-55%20(2).png

យោងតាមសារព័ត៌មាន CNN បានចុះផ្សាយថាជនជាតិអាម៉េរិកបានចាប់អារម្មណ៍ជាពិសេសចំពោះផ្លែឈើថ្មីៗក្នុងប៉ុន្មានឆ្នាំថ្មីៗនេះហើយនៅតែមានអតិថិជនដែលមានប្រាក់ចំណូលល្អដែលសុខចិត្តចំណាយលើការទិញផ្លែឈើដែលមានតម្លៃថ្លៃៗ៕

ឈរជើងបាន៥ឆ្នាំក្រុមហ៊ុនកម្សាន្តរបស់ Kang Daniel ប្រឈមទៅរកការបិទទ្វារ

0

យោងតាមអ្នកខាងក្នុងឧស្សាហកម្មតន្ត្រីជាច្រើនកាលពីថ្ងៃទី ២០ ខែឧសភា បានឱ្យដឹងថា Konnect Entertainment ដែលបង្កើតឡើងដោយតារាចម្រៀង Kang Daniel ជិតបិទទ្វារហើយ។ បុគ្គលិកទាំងអស់នៃទីភ្នាក់ងារត្រូវបានបញ្ឈប់ ឬលាលែងពីតំណែង ហើយសិល្បករដែលពាក់ព័ន្ធក៏កំពុងចាកចេញពីក្រុមហ៊ុនដើម្បីបន្តដំណើររបស់ពួកគេផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQQnNqkoY1dd5RZd_0MXpnFPTyzfLYZJzQ8JiC6ZEiG64TPGLGYmh146QOUa2k0gNQw0tPqBHE3JIsxcIWsj-TcMmsbb7O6VSb-GbLM1ownGrJ9G_XgNFRhZEKC-leReiP_Yr8KL4GOcFcEdhtQcJoSW-ZPl7pJbPWKBjn5KgtrESvjeHucJLcvbBCPzs/s680/image_2024-05-21_10-29-01%20(3).png

ម្ចាស់ភាគហ៊ុនដែលនៅសេសសល់របស់ Konnect Entertainment ក៏បានសម្រេចចិត្តចែកផ្លូវជាមួយសិល្បករដែលពាក់ព័ន្ធទាំងអស់ ចំពេលមានជម្លោះផ្លូវច្បាប់ពាក់ព័ន្ធនឹង Kang Daniel ។ Kang Daniel ខ្លួនលោកនៅសល់តែពេលខ្លីប៉ុណ្ណោះក្នុងកិច្ចសន្យារបស់លោក។ បន្ទាប់ពីកិច្ចសន្យារបស់លោកផុតកំណត់នៅខែក្រោយ លោកគ្រោងនឹងចាកចេញពីក្រុមហ៊ុនដោយភាពរីករាយ ជាជាងបន្តសកម្មភាពរបស់លោកជាសិល្បករទោលក្រោមភ្នាក់ងារបុរសតែម្នាក់។ ជាលទ្ធផល វាហាក់បីដូចជាភ្នាក់ងារនឹងបន្តឆ្ពោះទៅរកការបិទ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0mhf0LKEVShdb11pTWSaSBkRDpcIjHV6S2mzG5LdPVzGE-VBW7bb5ogj82iKAE-E8BqMrqddtzUpXeHbN_pCui-IRSYWLDl3Tt6ky5payMMqdG-7V5u7gp07f9vLOQCv2rRJ5dTsll6b1bpgASzkWiztwMDwr3G1fqvu1_D9zuB9yChZVpmfLamBiYLY/s763/image_2024-05-21_10-29-01.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0mhf0LKEVShdb11pTWSaSBkRDpcIjHV6S2mzG5LdPVzGE-VBW7bb5ogj82iKAE-E8BqMrqddtzUpXeHbN_pCui-IRSYWLDl3Tt6ky5payMMqdG-7V5u7gp07f9vLOQCv2rRJ5dTsll6b1bpgASzkWiztwMDwr3G1fqvu1_D9zuB9yChZVpmfLamBiYLY/s763/image_2024-05-21_10-29-01.png

សេចក្តីរាយការណ៍បានឱ្យដឹថាបុគ្គលិកប្រហែល ២០ នាក់នៃក្រុមហ៊ុនខាងលើនេះត្រូវបានបញ្ឈប់ ឬលាលែងពីតំណែង ហើយរថយន្តសាជីវកម្មរបស់ក្រុមហ៊ុននេះត្រូវបានគេទុកចោលមួយរយៈមុន។ វាក៏ត្រូវបានបង្ហាញផងដែរថាការិយាល័យរបស់ទីភ្នាក់ងារនៅ Sinsa-dong, Gangnam-gu, ទីក្រុងសេអ៊ូលត្រូវបានសម្អាតកាលពីដើមឆ្នាំនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6EW8IvQHHeJE0ZAnNBbVFYKQ6JBPXtQhQbjxTQlDzLTo6slYEv1GSLQRcrn5HLl_3Whv3L09NhHFyUjaa9SbfpCNph4qEuOYdWqvbowM-dX1gzypTxc6bRhkA-qSBrQru5vHaPHxLnb-GXPI3_Sm_gqH8W7tiovlD2dkWs6XN6lVJhc4N542QiTpn2SA/s820/image_2024-05-21_10-29-02%20(2).png

Kang Daniel បានបង្កើត Konnect Entertainment ក្នុងខែមិថុនា ឆ្នាំ២០១៩ ជាភ្នាក់ងារផ្ទាល់ខ្លួនរបស់លោក។ ទោះបីជាវាបានចាប់ផ្តើមជាភ្នាក់ងារបុរសតែម្នាក់របស់ Kang Daniel ប៉ុន្តែក្រោយមករូបគេបានជ្រើសរើសសិល្បករដូចជា Chancellor, Yuju អតីតសមាជិក GFriend និងក្រុមរាំ WE DEM BOYZ ដើម្បីធ្វើការជាមួយគ្នា។
Kang Daniel កើតក្នុងឆ្នាំ១៩៩៦ ហើយបានក្លាយជាតារាល្បីក្នុងឆ្នាំ២០១៧ ពេលដែលលោកបានចូលរួមក្នុងកម្មវិធីស្វែងរកទេពកោសល្យ Produce 101 ។ បន្ទាប់ពីនោះមកលោកបានចូលក្រុម Wanna One ដែលសកម្មអស់រយៈពេល ១៨ ខែ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmccH5_V4RLIOmZPTX1bfSMPkll351BE1E-BQf0LFmhPpsN7MiCPFYjB8mLD6LCxhKjIDwTkmf2DPdUYjmOi-El6mJGmRltHgUvNr9ZrpjQl-vixGzSVIBx1cQr98UXQHycJvmL2Qkdc43zpGP4pXUOPT1kk8DFK_jT_NagT6p2uEdk-TJJ-4MbbOwKB8/s829/image_2024-05-21_10-29-01%20(4).png

នៅពេលដែលក្រុមនេះត្រូវបានរំសាយ Kang Daniel ក្លាយជាសិល្បករទោល។ នៅចុងខែកក្កដា ឆ្នាំ២០១៩ តារាចម្រៀងរូបនេះបានចេញអាល់ប៊ុមដំបូងរបស់ខ្លួនមានចំណងជើងថា «Color on me» ។ តារាចម្រៀងរូបនេះមានទំនាក់ទំនងជាមួយ Jihyo សមាជិកក្រុម Twice បានជាង១ឆ្នាំហើយអ្នកទាំងពីរក៏ បានបែកបាក់គ្នាវិញកាលពីខែវិច្ឆិកា ឆ្នាំ២០២០ដោយសារតែមមាញឹកការងាររៀងៗខ្លួន បន្ទាប់ពីទាក់ទងគ្នាបានជាងមួយឆ្នាំ៕