Home Blog Page 1057

មកស្គាល់កន្លែងទឹកធ្លាក់ស្អាតបំផុតទាំង ១០ នៅលើពិភពលោកប្រចាំឆ្នាំ ២០២៤

0

យោងតាម Travel+Leisure ដែលជាទស្សនាវដ្ដីទេសចរណ៍ល្បីល្បាញមួយរបស់ពិភពលោក ថ្មីៗនេះទើបតែបានប្រកាស “កន្លែងទឹកធ្លាក់ដ៏ស្រស់ស្អាតបំផុតទាំង ១០ នៅលើពិភពលោកប្រចាំឆ្នាំ ២០២៤” ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យនៃការបោះឆ្នោតពីភ្ញៀវទេសចរជាច្រើន និងត្រូវបានការពារដោយយោងតាមការណែនាំរបស់អង្គការយូណេស្កូ។ ក្នុងនោះទឹកធ្លាក់កំពូលៗទាំង ១០ ដែលស្ថិតនៅក្នុងបញ្ជីនេះគឺជាអច្ឆរិយៈនៅក្នុងប្រទេសជាច្រើន ល្បីល្បាញ ធំជាងគេ ខ្ពស់បំផុត និង គួរឱ្យទាក់ទាញ។ ដូច្នេះអត្ថបទនេះនឹងនាំអ្នកមកស្គាល់កន្លែងទឹកធ្លាក់ស្អាតបំផុតគ្មានពីរ នៅលើពិភពលោកប្រចាំឆ្នាំ ២០២៤៖

១. ទឹកធ្លាក់ Victoria៖ ទឹកធ្លាក់ Victoria ជាប់ចំណាត់ថ្នាក់លេខ ១ គឺជាតំបន់អច្ឆរិយៈធម្មជាតិមួយក្នុងចំណោមអច្ឆរិយៈទាំង ៧ របស់ពិភពលោក។ ទឹកជ្រោះដ៏អស្ចារ្យលាយឡំនឹងទេសភាពព្រៃបៃតងខៀវស្រងាត់របស់អាហ្វ្រិកនេះ គឺចាប់ផ្ដើមស្រស់ស្អាតខ្លាំងនៅចន្លោះខែកុម្ភៈ ដល់ខែឧសភា ដែលជារដូវភ្លៀងធ្លាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWJyfTLu4wM-tEDRIkZUbt3HcG0IZqK42TtL-4kOMRLb8umBUofGXTCom1BbgCAFfre3WIp0m21MmI9XF0Nuv2ehFyLGtIVafN5S5aclGEV9VKqJ_TM-RcQaXeW0WS6I9R3IsKsLkoZ8s7oqxSbuG8eQ9nH3gHutfZ0S1FDdftCCfCOB88hsLfoNy8vqk/s1800/shutterstock_504507469.jpg

២.ទឹកធ្លាក់ Havasu៖ ទឹកធ្លាក់នេះមានទីតាំងនៅខាងក្រោយ Havasu Canyon ក្នុង Havasupai Indian Reservation នៅជិតឧទ្យានជាតិ Grand Canyon ក្នុងរដ្ឋ Arizona សហរដ្ឋអាមេរិក។ ទឹកជ្រោះនេះមានកម្ពស់ ២៧ ម៉ែត្រ ហូរចូលទៅក្នុងទឹកទន្លេត្បូងមរកតតាមខ្សែទឹកពីរស្របគ្នា ជាមួយនឹងសីតុណ្ហភាពប្រចាំឆ្នាំជាមធ្យម ២១ អង្សាសេ។ នៅជុំវិញទឹកធ្លាក់មានច្រាំងថ្មធម្មជាតិ និងនៅតែរក្សាបាននូវសម្រស់ធម្មជាតិស្ទើរតែទាំងអស់។ ដើម្បីទៅដល់ Havasu អ្នកទេសចរគួរតែរួមបញ្ចូលគ្នានូវដំណើរកម្សាន្តចម្ងាយ ១៦ គីឡូម៉ែត្រតាមរយៈអន្លង់ ការបោះជំរុំ និងការប្រាស្រ័យទាក់ទងជាមួយកុលសម្ព័ន្ធជនជាតិដើមភាគតិច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvx1lOYasFcsiGKTsOtiBOHJqwk16JXsfYrSR_OxsTRoOOYIr9HiHPPbPGGkKI8H2YHvzlWJRgB1hzfItgVTNqhesXvce8nAIMjS_ag83HNOIRjXlUuDpwjQpoijo6fWrOFzE0o0n2ab84XH-zo5P9DyIR5ZKOu92xOsqdI_ji7C14eE1uxAFXTpyVI-U/s1500/TAL-hiking-havasu-falls-arizona-HAVASUFALLS0423-0bea4b83ec3d4fbb85b984c75eb50255.jpg

៣.ទឹកធ្លាក់ Angel៖ ទឹកធ្លាក់ Angel ស្ថិតនៅ Venezuela ត្រូវបានគេនិយាយថាជាទឹកជ្រោះខ្ពស់បំផុត ៩៧៩ ម៉ែត្រ ស្មើនឹង ៣ ដងនៃ Eiffel Tower ។ ក្នុងរដូវវស្សាចាប់ពីខែមិថុនា ដល់ខែវិច្ឆិកា ទឹកជ្រោះជាញឹកញាប់បង្កើតស្រទាប់អ័ព្ទដែលអាចគ្របដណ្តប់ជិត ១ គីឡូម៉ែត្រជុំវិញ។ ទោះជាយ៉ាងណាក៏ដោយ ផ្លូវទៅកាន់ទីនេះនៅតែពិបាកនៅឡើយ ដូច្នេះហើយអ្នកទេសចរជាច្រើនជ្រើសរើសដើម្បីទស្សនាដោយឧទ្ធម្ភាគចក្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1t6q7qKw74kJ3Iu9W8ZgRgwju-od3Uf2vk11eIFVswARJuSaMHxCUSIe_dNNrQtl-DWEScRlTHVxpwOAsG9uiKOFvO5EIfQTWsrOEBcBZa05rLD2mfg6Sv64TsbQ1t4Qlzt17Z8Wj1irfsqb84PUKp6Is4mWLkQov-YWL_WIO0Vi8aSd3eru9OALKg9M/s1495/POD-Travels-Venezuela-.jpg

៤.ទឹកធ្លាក់ Dudhsagar៖ ស្ថិតនៅលើទន្លេ Mandovi ក្នុងរដ្ឋ Goa Dudhsagar គឺជាទឹកធ្លាក់ដ៏ខ្ពស់ និងស្អាតបំផុតក្នុងប្រទេសឥណ្ឌា។ ទឹកជ្រោះនេះមានកំពស់ប្រហែល ៣១០ ម៉ែត្រ និងទទឹង ៣០ ម៉ែត្រ ដោយទឹកធ្លាក់ពីខាងលើចែកជា ៤ ជាន់ ដែលមានកម្លាំងទឹកហូរខ្លាំង។ Dudhsagar អាចទៅដល់ដោយផ្លូវពី Panjim ចម្ងាយ ៦០ គីឡូម៉ែត្រ ហើយពេលវេលាល្អបំផុតសម្រាប់ការទៅលេងគឺ ក្នុងរដូវវស្សា ចាប់ពីខែមិថុនា ដល់ខែកញ្ញា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_iKOr6imYxKcrO3wgE_Y8GKugKVZbZqHEi5JTffKijerK2rOVmUAMjCi8pzfiuMi2mm_wixRoFq-o85gtTVkXDwyFZd1ws3QY9Wnb7L1CYF8tFZt6yYypp52Wsf2tprcKNEFeAIr9BQnlnOD8ueYOjJX7U8nusvaLb4TcfGZfsmeHCcVpzh04UDyt-9g/s640/rayan_220723_Falls1.jpg

៥.Yosemite៖ គឺជាទឹកជ្រោះខ្ពស់បំផុតទី ៥ នៅលើពិភពលោក ហើយក៏ខ្ពស់ជាងគេនៅអាមេរិកខាងជើងផងដែរ។ កន្លែងនេះស្ថិតនៅក្នុងឧទ្យានជាតិ Yosemite រដ្ឋកាលីហ្វ័រញ៉ា ដោយទឹកធ្លាក់ Yosemite មានសាខាចំនួន ៣ ដាច់ដោយឡែកពីគ្នាដែលប្រមូលផ្តុំគ្នាបង្កើតការបំភាន់នៃទឹកជ្រោះយក្សមួយ។ នៅចុងនិទាឃរដូវ នៅពេលដែលព្រិលរលាយ ហើយទឹកពណ៌សក៏ហូរចុះ Yosemite គឺស្អាតបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1l50R0-s8YwcglQx6Xfp78iNzjnmEqVX0siWeSz9pAtmRRVHn7uDYXjqBK8gJKr4J9Xchn3ue4RcjQ3z3DW9SIa6hctycSZ7nIbTpHcbBFVFF7UnoyEGNK1XUgAGwqAE7ImIL7LlxrBag2HwvSfTjo-q2ZcHB6RRHXG4ZEjFd3G7as_SdcqB86ItBYvk/s1706/download.jpg

៦.Seljalandsfoss៖ ត្រូវបានគេនិយាយថាជាទឹកធ្លាក់ដ៏ល្បីបំផុតក្នុងប្រទេសអ៊ីស្លង់ ដែលស្ថិតនៅចន្លោះទីក្រុង Selfoss និង Skógafoss។ នៅទីនេះ អ្នកទេសចរអាចដើរកាត់ផ្លូវមួយនៅពីក្រោយទឹកធ្លាក់ ដែលអនុញ្ញាតឱ្យពួកគេគយគន់សម្រស់របស់វាពីមុំថ្មីទាំងស្រុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZHLAAorRZWUwMuZJxGuYc9qZu4fF6MWtFiUEZ0r-_FeZ7hyPADw2ewZ_dR6AdDZz1Z3uJqkVnm2p14H0ZshluCWAMQcNKHD4PKX-1AHz64H7ZcmzZB9Jjkn0F15MYMCx1QbUTAn1hltFcaOj4kfm32FB_zPqq1Q0_89z_gaZr75j8YhZJSlcPt_i6R9k/s900/image_processing20200108-4-kjsai3.jpg

៧.Akaka ៖ ចំណែកទឹកធ្លាក់ Akaka នេះវិញគឺស្ថិតនៅសហរដ្ឋអាមេរិក មានទេសភាពជុំវិញដែលខុសពីទឹកធ្លាក់ផ្សេងទៀតនៅលើពិភពលោក។ ទឹកជ្រោះព័ទ្ធជុំវិញដោយព្រៃស្រោង ទឹកហូរចុះទៅក្នុងរូងខាងក្រោម។ ការដើរ ៨០០ ម៉ែត្រទៅកាន់ទឹកធ្លាក់គឺជាឱកាសដ៏ល្អមួយដើម្បីរីករាយនឹងសម្រស់ធម្មជាតិដ៏ស្ងប់ស្ងាត់នៃតំបន់នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0P3NgKl6H9kM_N3YHXRhibz4AC2JOZu3v2KFJ1V7hZMCd8BvFjgHFM9Tr_DaUM0m_6606QpfFB-_1CwZ-jVHHrZFC3y0uB-HzxAu_Z2DbLcgESNlpeVLsSS7fSALi-PKRuPLXZx6pmAAoW1GOllLT5_DfkDXGgqLDEX4tIQB1D6MTqdcFNxSvh8TH9jE/s668/50.jpg

៨.ទឹកធ្លាក់ Iguazu៖ ស្ថិតនៅជាប់ព្រំដែននៃប្រទេសអាហ្សង់ទីន និងប្រេស៊ីល ដែលមានកម្ពស់ជាង ៨២ ម៉ែត្រ និងលាតសន្ធឹងប្រវែង ២.៧ គីឡូម៉ែត្រ បង្កើតជាលំហរាងដូចសេះនៅពេលមើលពីចម្ងាយ។ នេះក៏ជាទឹកធ្លាក់ដែលបង្កើតឡើងដោយប្រព័ន្ធនៃទឹកធ្លាក់តូចៗចំនួន ២៧៥។ ក្រឡេកមកមើលពីខាងលើ ភ្ញៀវទេសចរនឹងគយគន់ខ្សែទឹកពណ៌សនៃភាពអស្ចារ្យរួមផ្សំជាមួយរុក្ខជាតិត្រូពិចបៃតងបង្កើតភាពស្រស់ស្អាតគួរឱ្យចាប់អារម្មណ៍បំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwbxS4vR_jiObyTn2NKSR9ZIBhykz-5SjQHzIOX9ndmtijKs9f8Y1uXbKTTXJuJU7i-m4bm6OQGbzf5jJc5xgMK6U-ZuYAjIsOdRqKrvFkjHfPKDeImogSCRakC-QLa7teK_dNryqeVPLRq5XmdyvHYi0cKwf3vhT82yUNFhZWpOCCRatxsm4c91KN1Yc/s1920/bg-new-demo-iguazu.jpg

៩. Plitvice Lakes៖ កន្លែងនេះវិញមានទីតាំងនៅកណ្តាលប្រទេសក្រូអាត គឺជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ហើយត្រូវបានគេចាត់ទុកថាជាគុជពណ៌បៃតងដ៏មានតម្លៃរបស់អឺរ៉ុប។ Plitvice Lakes រួមមានបឹងធំ និងតូចចំនួន ១៦ ដែលមានទឹកធ្លាក់ជាបន្តបន្ទាប់ ហើយត្រូវបានហ៊ុព័ទ្ធដោយភ្នំរំកិល។ មកទីនេះអ្នកទស្សនាមានអារម្មណ៍រំភើបដូចជាឆ្លងភព ជាមួយនឹងធម្មជាតិដ៏ស្រស់ស្អាតដូចគំនូរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUuTdDa8AU5Gi727znfOupL1CdbNNNJ-qRGdEmLPkOYstmex18oibZsJNey949EvdY-XH26meR3sy1aPny5zrJ3qKSV0Q7LnNLWoWRDc4Ka7jUdQq7rEFKDCl96T5WqI2LkjqDjLfrIYBzpYgYEercS5WBF23z0_pFWX4FI4oPcIt_-L8CCV_GiKlQluM/s560/plitvice_lakes_falls.jpg

១០.ចំណាត់ថ្នាក់លេខ ១០ គឺទឹកធ្លាក់ Sutherland ប្រទេសនូវែលសេឡង់ ដើម្បីទៅដល់ទីនេះភ្ញៀវទេសចរត្រូវឆ្លងកាត់ “ផ្លូវដើរវែងជាងគេលើពិភពលោក” ឬធ្វើដំណើរតាមឧទ្ធម្ភាគចក្រ នេះបើយោងទៅតាមសេវាកម្មរបស់ឧទ្យាន។ ទឹកធ្លាក់នេះហូរចុះពីកម្ពស់ជាង ៥៨០ ម៉ែត្រគឺជាទឹកធ្លាក់ខ្លាំងបំផុតរបស់ប្រទេសនូវែលសេឡង់ ហើយពេលវេលាដ៏ល្អបំផុតដើម្បីទស្សនាគឺក្នុងរដូវក្តៅចាប់ពីខែធ្នូដល់ខែកុម្ភៈ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCf6VwbgtR5zO6orcJ2M74XOSHdEE-63h4m5L2H2NBBA5yeyb6AwRpciDxL_BklsG7bTlh5TicyQHLGuz0wh0fG2NC8YVvLHY0GGH6R212sch7_3eBZyAmiNr-8aknWnGxMNICesw4CX6HhCd1m8aUtJLkhZe0BwltMapNkGJEHq7CEGgVR1MYZLjnZJs/s3840/a74d781bf3894474a7e2bde35c18f34a.jpg

រឿងចាក់សម្រាមចូលទន្លេម្សិលមិញមិនទាន់បាត់ក្តៅ.ផង! ថ្ងៃនេះល្បីរឿងចាក់សម្រាមក្បែរច្រាំងទន្លេម្តង

0

កាលពីម្សិលមិញនេះ មហាជនខ្មែរហាក់ឡើងកម្តៅគ្រប់ៗរូប បន្ទាប់ពីមានវីដេអូបែ.កធា្លយពីបណ្តាញសង្គមពីសកម្មជនលើទូកកាណូតទេសចរណ៍បានធ្វើការចាក់សម្រាមចូលក្នុងទន្លេធ្វើព្រងើយ។ ជាការឆ្លើយតបវិញភ្លាមៗ អាជ្ញាធរក៏បានធ្វើការព្រមានជាទឹកប្រាក់និងបញ្ឈប់អាជីវកម្មរកស៊ីលើកាណូតមួយនេះរួចទៅហើយផងដែរ។ ទោះជាយ៉ាងណា នៅថ្ងៃនេះរឿងសម្រាមដដែលក៏បានលេចឡើងម្តងទៀត ប៉ុន្តែលើកនេះគឺនៅច្រាំងទន្លេវិញម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoS7oieBj_0oUmh2s0vBMRXTI1q9USDdou9i19rDpmdGMhziVoxe8hunP1YITHvynWW2P_7Jcvz4suV1iz_2bx7UJOJcU1Bn5lLMBVcmNGcIWweKd3TbxgoNbAT-kgG8ky4xTWlFw-ftEGYks3nXwqSic2z4KQZn9BEa68VtS9UhMZwkYhKDh1qykMjsM/s449/Screenshot%202024-05-30%20142442.pngរូបភាពចែកចាយពីបណ្តាញសង្គមគឺបានបង្ហាញឲ្យឃើញថា សំរាមយ៉ាងច្រើនពោរពាសបាននឹងកំពុងលេចវត្តមាននៅច្រាំងទន្លេសាប ក្បែរស្ពានព្រែកក្តាម ស្ថិតក្នុងស្រុកពញាឮ ខេត្តកណ្តាល។ ជាមួយគ្នានោះ អង្គការសំអាតទន្លេសមុទ្រ River Ocean Cleanup ជាអង្គការក្រៅរដ្ឋាភិបាលមិនស្វែងរកប្រាក់ចំណេញ (NGO) ដែលបាននឹងកំពុងដើរនាទីយ៉ាងសំខាន់នៅក្នុងការសម្អាតបរិស្ថានក្នុងប្រទេសកម្ពុជា ក៏បានធ្វើការលើកឡើងនិងសំណូមពរអំពីការចោលសំរាមរបស់ប្រជាពលរដ្ឋខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgzu-ghPPLUpsqJbsVecPtdiGIRIVIdvI0O3xEn5_qdVdYm97YiYh0qtuXovuLeKdl6JSBdSbW0ZkWgViQX2OYM39g9S6PE-C7-ghyphenhyphen3uoqBOoI1Y8QZ81tJ7OYg26HmDrBOsqTTw4-xFppZYwgz3b7QlXznFbNHYaFQcFNOErXHxHKcB-F-FExgmj6bNE/s1125/photo_2024-05-30_13-56-25.jpg

កាលពីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ យោងតាមការបង្ហោះដោយគណនីមួយដែលមានឈ្មោះថា River Ocean Cleanup គឺបានធ្វើការដាក់បង្ហាញនូវរូបភាពចំនួន២សន្លឹក ដោយភ្ជាប់មកជាមួយនឹងចំណងជើងថា«កន្លែងណាត់ជួបអូនថ្ងៃស្អែកទី៣១ ច្រាំងទន្លេសាប! ស្អែកចូលរួម ៦០០ នាក់សង្ឃឹមថាស្អាត និងជាសាររំរលឹកដល់បងប្អូនរស់នៅក្បែរទន្លេឲ្យចេះថែរក្សាអនាម័យទន្លេ។ សូមប្រជាពលរដ្ឋ ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ និងអ្នកគ្រប់គ្រងផ្សារ ក្រោមស្ពាននេះ មេត្តារកកន្លែងចោលសំរាមផ្សេងឆ្ងាយពីទន្លេយើង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPM4duWThFg0NADWfN1dQDXYuB7vw-tOGYEJgc_QufPKAijEM6-xMHKMzB2hvlDksk7kcF4fJ-emUeB3WAgOdlWHEIpK2_8_U8CwXiFYEWHGoB1WlObHKHrUF8mOpW3fz0j5GCbeI9UG-B06mkGdJJPC9yYxYv9-VHJbVTc7hihKOG_8zebkc4oU_we0Q/s1280/photo_2024-05-30_13-56-20.jpg

ជាមួយគ្នានេះ បន្ទាប់ពីមានការដាក់បង្ហោះដោយគេហទំព័រខាងលើគឺឃើញថា សាធារណៈជនខ្មែរជាច្រើន បានចូលទៅបញ្ចេញមតិព្រាតដោយអ្នកខ្លះបានលើកឡើងថា «រូបនេះសាហាវជាងរូបជិះទូកចោលសំរាមក្នុងទន្លេទៀត»។ អ្នកខ្លះថា«សរសើរអាជ្ញាធរតំបន់ ហេតុអ្វីបណ្តោយឲ្យមានកើតរូបភាពការចោលសំរាមនិងដុតសំរាមចឹងកើតឡើង»។ អ្នកខ្លះថា«មានឡានដឹកសំរាមនៅតែចោលសំរាម»។

អ្នកខ្លះថា«លោកពូជាទីគោរព ក្មួយចង់ស្នើរដល់រដ្ឋបាលឃុំបំពាក់ camera នៅតាមក្បាលស្ពានដើម្បីចាប់មុខសញ្ញាអ្នកយកសំរាមមកចោល ងាយស្រួយធ្វើកាផាក់ពិន័យកុំអោយពួកគាត់មានទម្លាប់អាក្រក់ទៀត»។ អ្នកខ្លះថា «ល្មមដាក់វិធានការណ៍ក្ដៅចំពោះអ្នកចោលសំរាមផ្ដេសផ្ដាសហើយ»។ អ្នកខ្លះទៀតថា«ទឹកស្អាតដែលបូមមកប្រើរាល់ថ្ងៃចាប់តាំងពីវណ្ណះខ្ពស់ដល់ទាប សុទ្ធតែអាស្រ័យផងពីទឹកនេះទាំងអស់គ្នា»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjj7l22eeXCl9LOy94Obgx5UbIdC6Ff05Iog5LKV-GBvLlxrFWLXeywPJs-EimtNgTZxMXd-eVLO7iqMZd4MTXdpe32alWIBv9hNFSLG-G4j4NR49dUfG_fD2FGiLAVlPjW9LRZPmf88ZSKmXZkNYoHFOdlvGTbU0cILVNQxJaisO079JQuxOy_0JOx_PA/s1280/photo_2024-05-30_13-57-16.jpg

អីក៏ម្លឹងៗ! អ្នកគាំទ្រម្នាក់ហ៊ានចំណាយលុយរាប់ម៉ឺនដុល្លារដើម្បីថតរូបពីរបីសន្លឹកជាមួយតារា K-pop រូបនេះ

0

កូរ៉េខាងត្បូង៖ ថ្មីៗនេះអ្នកគាំទ្រ K-pop ជាច្រើនហាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើរូបថតពីរបីសន្លឹករបស់នារីម្នាក់ដែលបានបង្ហោះរូបភាពស្និតស្នាលផ្អែមល្ហែមជាមួយ Mark សមាជិក NCT ហាក់ដូចជាគូស្នេហ៍នៅលើគណនីរបស់នាង ធ្វើឱ្យអ្នកគាំទ្រមានការច្រណែននឹងនាងជាខ្លាំង ក៏ដូចជាបង្កឱ្យមានភាពចម្រូងចម្រាសពេញបណ្តាញសង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1Mj3BLf_3Xqxo9dhHR9QXya8qKKPDEawE6gci34Ta2QOesAbaWJ6zleyaPBrJkvzY3Lryg3YQe8TMn2y1b5hQ8prhEU3Ep5fU3A5hz3ihSZduAK4iTlkadRoMvrlidO9vARZTYhXGfwUBwnJv3iWlo8U3q1ymGp6OxqL8lpUnpRk5MNxGyauSWRk3Mx0/s1199/photo_2024-05-30_12-07-15.jpg

យោងតាម Koreaboo នារីដែលបានបង្ហាញភាពស្និតស្នាលហាក់ដូចជាគូស្នេហ៍របស់ Mark សមាជិក NCT គឺជាជនជាតិជប៉ុននិងជាអ្នកគាំទ្រផ្កាប់មុខម្នាក់របស់តារាប្រុសរូបនេះ។ នៅពេលនារីម្នាក់នោះបានបង្ហោះរូបភាពពីរបីសន្លឹករួច ក៏មានអ្នកគាំទ្រជាច្រើនចូលទៅខំមិននាង ដោយពួកគេសួរថា “តើអ្នកធ្វើដូចម្តេចទើបអាចថតរូបជាមួយ idol បាន” អ្នកខ្លះក៏សួរថា “តើនាងចំណាយលុយអស់ប៉ុន្មានទើបបានថតរូបផ្ទាល់ស្និតស្នាលជាមួយ Mark បែបនេះ”?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPqgHsbGrXFTB0fF9V7Iloimv50zD86JI-uGG7WPrgFFWyq65vnwosM5gz3x2bv1ubUgHdd4pgQl1pu0hjwEiQefoMdcwSBR_ng_MEZKUzlgWbTOJoEnSglBnb1sbtkdwvEHDyeDafH7pcEMmg0_Ke6lvqPTRrwRKP6TFKI9NMdanXcjQnfvOcnHmtWCY/s917/photo_2024-05-30_12-07-16.jpg

មិនយូរប៉ុន្មាន នារីដែលជាអ្នកគាំទ្រផ្កាប់មុខរបស់ Mark ក៏បានតបខំមិនគេវិញ ដោយនាងបាននិយាយថា “នាងចំណាយអស់ ១ ម៉ឺន ៦ ពាន់ដុល្លារអាមេរិកដើម្បីថតរូបម្តងជាមួយសមាជិក NCT ម្នាក់”។ ទោះជាយ៉ាងណាក៏ដោយ មិនមែនអ្នកគាំទ្រទាំងអស់សុទ្ធតែអាចចំណាយលុយចំនួននេះ ដើម្បីបានជួបផ្ទាល់ និងថតរូបជាមួយ idol បែបនេះនោះទេ នេះក៏ព្រោះតែនាងគឺជា Top 5 ក្នុងចំណោមអ្នកទិញដែលបានចូលរួមកម្មវិធីមួយនៅប្រទេសជប៉ុន ដែលនេះចាត់ទុកថានាងសំណាងហើយ ដែលនាងហ៊ានចំណាយលុយប៉ិននេះជួបតារាផ្ទាល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFS07kdP1Ry7hYLKZAxjFOCnOH1Ihzy458P3KkU1aBcB-84o7E7FDq2XKNYwZGaEeksdTbgb1J7B8ncuxk4wFWTsghzgBrBpW7u07d31M7EoO2WLUGNVh-PR-OO8p6LWOhVlz1g7QBkiGjQXtu3BAPnQ6cPga4o_3aNsOzCeyEnxvG_BZQAzdK6sKWnuE/s925/wwww.webp

គួរបញ្ជាក់ដែរថា Mark គឺជាតារាប្រុសរូបសង្ហាដ៏មានឥទ្ធិពលម្នាក់របស់ប្រទេសកូរ៉េ ស្ថិតក្រោមផលិតកម្ម SM ជាតារាចម្រៀងរ៉េប ហើយលោកក៏ជាសមាជិកនៃក្រុមចម្រៀងបុរសកូរ៉េខាងត្បូង NCT និងក្រុមរង NCT 127 រួមទាំង NCT Dream ក៏ដូចជាក្រុម SuperM របស់កូរ៉េខាងត្បូងផងដែរ៕

មន្ទីរពេទ្យកុមារអង្គរ មានមោទនភាពប្រារព្ធពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ឆ្នាំទី១១ រៃអង្គាសថវិកាជួយទ្រទ្រង់ ការថែទាំសុខភាពកុមារកម្ពុជា

0

សៀមរាប កម្ពុជា ២០ ឧសភា ២០២៤៖
ចាប់តាំងពីឆ្នាំ ២០១៣ រហូតមកដល់បច្ចុប្បន្ននេះ ក្រោមព្រះអធិបតីភាព សម្តេចព្រះព្រហ្មរតនមុនី សិរីសុវណ្ណោ ពិន សែម គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ ក្រុងសៀមរាប ព្រះធម្មសិរី ជុំ គឹមឡេង ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះមេគណខេត្តសៀមរាប ព្រមទាំងព្រះថេរានុត្ថេរៈគ្រប់ជាន់ថ្នាក់ រួមទាំងក្រុមប្រឹក្សាភិបាលក្រុមទីប្រឹក្សា គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់ នៃមន្ទីរពេទ្យកុមារអង្គរ តែងតែប្រារព្ធធ្វើកម្មវិធីបុណ្យផ្កាប្រាក់មហាសាមគ្គីជារៀងរាល់ឆ្នាំ ដើម្បីរៃអង្គាសថវិកាសម្រាប់ទ្រទ្រង់ដល់ដំណើរការប្រតិបត្តិនៃមន្ទីរពេទ្យកុមារអង្គរក្នុងការផ្តល់សេវាថែទាំនិងព្យាបាលដោយឯកទេស និងទូទៅដល់កុមារនៅទូទាំង ព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងឆ្នាំ២០២៤នេះ មន្ទីរពេទ្យកុមារអង្គរ នៅតែបន្តរៀបចំពិធីបុណ្យផ្កាប្រាក់ ក្នុងគោលបំណង រៃអង្គាសថវិកា ទ្រទ្រង់ដល់ការថែទាំកុមារកម្ពុជា នៅក្នុងមន្ទីរពេទ្យកុមារអង្គរ។ ពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ឆ្នាំទី ១១ នឹងប្រារព្ធឡើងនៅថ្ងៃអាទិត្យ ៣កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ នៅវត្តរាជបូណ៌ ក្រុងសៀមរាប ចាប់ពីវេលាម៉ោង
១៖៣០រសៀលដល់ម៉ោង៥ល្ងាច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwiCvtTJxWZmmpE4n1CVA-aAp5kok7HTjKa6HJtWqIQuXftfjuIffLUlQmLhqrhSxXqIPASYASJY2eetiKwPByLwv8_fiKtGBCi9cmz3LaCazvQO-PrJ2CeQvA-arIoTNsRb_zLaUf69VPB-nk-1yEmYwZ0V5OmyAe3jxHgJLGcKjFCAUq-dzA9a-kzwk/s5472/neo_neonateIMG_9619.jpg

លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា នាយកមន្ទីរពេទ្យកុមារអង្គរ បានមានប្រសាសន៍ថា ក្នុងមួយឆ្នាំៗ មន្ទីរពេទ្យ ត្រូវការថវិកាសម្រាប់ដំណើរប្រតិបត្តិការរបស់ខ្លួន ប្រមាណ៦លានដុល្លារអាមេរិក ហើយថវិកាទាំងនោះប្រមាណជា ៧០% បានមកពីសប្បុរជននៅក្រៅប្រទេស និង ៣០% បានមកពីសប្បុរសជនក្នុងប្រទេសកម្ពុជាយើង ក្នុងនោះក៏មានថវិកាបានមកពីពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីដែលបានប្រារព្ធឡើងជារៀងរាល់ឆ្នាំផងដែរ។ លោកវេជ្ជបណ្ឌិត សូមអំពាវនាវ ចំពោះព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងសប្បុរសជន ទាំងក្នុង និងក្រៅប្រទេសទាំងអស់ ចូលរួមពិធីបុណ្យ ព្រមទាំង បរិច្ចាគថវិកាតាមសទ្ធាជ្រះថ្លារៀងៗខ្លួន ឬក៏ ជួយផ្សព្វផ្សាយដំណឹងពិធីបុណ្យឲ្យកាន់តែអធិកអធមនៅតាមបណ្តាញសង្គម។ លោកក៏បានបញ្ជាក់ផងដែរថា “ថវិកាដែលទទួលបានពីការរៀបចំពិធីបុណ្យផ្កាប្រាក់នេះ គឺជាចំណែកដ៏សំខាន់បំផុតក្នុងការ សង្គ្រោះជីវិតកុមារ ប្រកបដោយគុណភាពខ្ពស់ និង ក្តីមេត្តាករុណា នៅក្នុងមន្ទីរពេទ្យកុមារអង្គរ”។

មន្ទីរពេទ្យកុមារអង្គរពិតជាមានការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះការប្តេជ្ញាចិត្តនិងការលះបង់ របស់សប្បុរសជន និងអ្នកផ្តើមបុណ្យទាំងអស់ ជាពិសេស ធនាគារ វីង (ខេមបូឌា) ម.ក ដែលបាន ឧបត្ថម្ភគាំទ្រជាប់រយៈ៥ឆ្នាំមកហើយ។
សប្បុរសជនជិតឆ្ងាយក៏អាចចូលរួមបរិច្ចាគថវិកា តាមកម្លាំងសទ្ធាជ្រះថ្លានៅមុនពេល និងក្នុងកំឡុងពេលនៃកម្មវិធីបុណ្យផ្កាប្រាក់មហាសាមគ្គីនេះតាមរយៈ គណនី វីង ដែលមានមុខងារនៅក្នុង Wing Bank App ឬតាមរយៈភ្នាក់ងារ វីង ដែលមាននៅទូទាំងប្រទេស ដោយឥតគិតថ្លៃសេវាអ្វីទាំងអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkMVTdsAbevihSjQxhKIUeo_RAF9HYVsQz0UBj4Eg35ogXlgFF00QTVxRr0j6nHYwkypqTprf4NVhRbnazXyTRycA3FL_6ddtLtNNSIQRk0bedMJlWHfKZWtQnJkPIWHncLyg2rrN67SsoibEr8o9HCv7iDW2WDT8ZfBNOOnjHLaZbF5OaF3WdV-iW6Sw/s5472/OT_surgery_IMG_8339.jpg

ព័ត៌មានបរិច្ចាគទៅកាន់មន្ទីរពេទ្យកុមារអង្គរ៖
• ធនាគារ វីង ខេមបូឌា (Wing)៖ (Wing Bank App)
ឬភ្នាក់ងារ វីង៖ លេខកូត 9122 (ប្រាក់រៀល) និង 8122 (ប្រាក់ដុល្លារ)
• ធនាគារ អេប៊ីអេ (ABA): 000 320 555
• ធនាគារ អេស៊ីលីដា (ACLEDA): 0100 0105 6968 28
• ធនាគារ ហត្ថា (HATTHA)៖ 168 000 384 758
• ធនាគារ ស្ថាបនា (Sathapana): 07808082834100102
• ធនាគារ អ៊ូរី (Woori Bank): 24951472
ឬបរិច្ចាគដោយផ្ទាល់ នៅទីកន្លែងប្រារព្ធពិធីបុណ្យ

ទំនាក់ទំនងផ្សព្វផ្សាយ និងរៀបចំកម្មពិធីបុណ្យ៖
អ្នកស្រី ហ៊ាន សោភា មន្ត្រីជាន់ខ្ពស់ផ្នែករៀបចំព្រឹត្តិការណ៍ នៃមន្ទីរពេទ្យកុមារអង្គរ
events@angkorhospital.org or 098 / 017 725 745

អំពីមន្ទីរពេទ្យកុមារអង្គរ៖
មន្ទីរពេទ្យកុមារអង្គរ គឺជាស្ថាប័នមិនស្វែងរកប្រាក់ចំណេញមួយ បង្កើតឡើងដោយជនជាតិជប៉ុន តាំងពីឆ្នាំ ១៩៩៩ ដែលគិតមកដល់សព្វថ្ងៃនេះ បានផ្តល់សេវាពិនិត្យព្យាបាលកុមារបានជិត បីលានករណី និងបានផ្តល់ការបណ្តុះបណ្តាលនូវជំនាញ និងចំណេះដឹងដល់មន្ត្រីសុខាភិបាល សិស្ស និស្សិតវេជ្ជសាស្ត្រមកពីទូទាំងព្រះរាជាណាចក្រកម្ពុជារាប់រយនាក់ក្នុងមួយឆ្នាំៗ។ ជាងនេះទៅទៀត ក្រុមបុគ្គលិកមន្ទីរពេទ្យកុមារអង្គរ ក៏ចូលរួមធ្វើឲ្យមានភាពប្រសើរឡើងនូវសុខុមាលភាព ប្រជាពលរដ្ឋនៅតាមសហគមន៍ក្នុងខេត្តសៀមរាប តាមរយៈការចុះអប់រំសុខភាព និងពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាលនៅតាមមណ្ឌលសុខភាព អ្នកស្ម័គ្រចិត្តសុខភាពភូមិ សិស្សានុសិស្ស គ្រូបង្រៀន និងប្រជាពលរដ្ឋ បានរាប់ពាន់នាក់ក្នុងមួយឆ្នាំៗ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcI61zQYdL6Oe23PvXA7YYJqixeBCi3xQJlT9MsYxHUSgvifkUqmIhTRLWKNQEkXLNZZ8t56hcFcVTaZHSPI_wUMcbMpm5ybFhgjncBcmVmowx4x3QG93HqxXLYHN6uF2SWG-2tQ75eFjPaziXBTFWYOYWDNnozjZi9_p7U60i15WkUSV4ZgbnAj3Js98/s5000/BonPhkar_1200px.jpg

ហេតុអ្វីអណ្តូងពេជ្រយក្សមួយនេះអាចទាញទម្លាក់ឧទ្ធម្ភាគចក្រឱ្យធ្លាក់?

0

ប្រទេសរុស្ស៊ី ៖ អណ្តូងពេជ្រ Mirny Mine ត្រូវបានគេចាត់ទុកថា ស្ថិតក្នុងចំណោមអណ្តូងពេជ្រដ៏ធំបំផុតលើពិភពលោក ដែលកសាងឡើងដោយមនុស្ស ។ ក្រៅពីអណ្តូងនេះសម្បូរទៅដោយពេជ្រមានតម្លៃមហាសាលហើយ នៅទីនេះក៏មានបង្កប់នូវរឿងរ៉ាវអាថ៌កំបាំងផងដែរដែលគេនិយាយថា បរិវេណអណ្តូងមានកម្លាំងទំនាញអាចទាញឧទ្ធម្ភាគចក្រឱ្យធ្លាក់ចុះក្រោមបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCU8tqggBlUh3JMC5oQMGwebaDFgmJCDVKXZIt_OMtUnzt7LIFhQcBIYW3Lj_gR1E8PuygXJOShqq8pRBaiVFoWumXZfc1wHRmo4d5ludJWP6IuoOc9Tk3yxHa19YUGI_HKR4HxdrC4XAkGn799mMHKXLx72QXfl3NooxbSgxYxR1s2mDp7L8iFYU4nX8/s640/photo_2024-05-30_11-43-11%20(2).jpg

កាលពីឆ្នាំ១៩៥៥ ក្រុមអ្នកស្រាវជ្រាវសណ្ឋានដីរបស់សហភាពសូវៀត (ឬប្រទេសរុស្ស៊ីនាពេលបច្ចុប្បន្ន) បានរកឃើញថា បរិវេណតំបន់ស៊ីបេរីខាងកើតសម្បូររ៉ែ Kimberlite ដែលជារ៉ែកើតឡើងពីសារធាតុ Magma ចុះត្រជាក់ និងក្លាយជាគ្រាប់ពេជ្រ ។ ម្យ៉ាងទៀត ដោយសាររ៉ែ Kimberlite ពិបាកស្វែងរក និងមានតម្លៃខ្ពស់ បានធ្វើឱ្យក្រុមអ្នកស្រាវជ្រាវទទួលបានពានរង្វាន់ឡេនីន ដែលជាពានរង្វាន់ដ៏មានកិត្យានុភាពបំផុតរបស់សហភាពសូវៀត ។

ទោះយ៉ាងណា ពេលនោះ សហភាពសូវៀតបានរងផលប៉ះពាល់ពីសង្គ្រាមលោកលើកទី២ ទើបធ្វើឱ្យការជីកអណ្តូង Mirny Mine ធ្វើទៅយ៉ាងលំបាក ដូចជា ៖ ខ្វះខាតកម្លាំងពលកម្ម ដោយសារចំនួនពលរដ្ឋបានធ្លាក់ចុះក្រោយបញ្ចប់សង្គ្រាមលោក ស្របគ្នានឹងបរិស្ថាននៅតំបន់ស៊ីបេរីមិនអំណោយផលដល់ការជីកយករ៉ែ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3x5qIF14muSNi9rMDlp0_RFXTyCkTIMj1fn1KX4BR_7Itx64KF4bbw3ottjoITWZWXnQz2S6Sjil907hr6cKxjhCau1vQZdNdlsBucLkHf-UMLGWoKopeNBSv8fkjWeAOD7rZQYfKisGM0bE61W-sDqYGq63ktq4O-ZEucoE5lyXn9368RaPVC06D-ss/s811/photo_2024-05-30_11-43-11%20(3).jpg

ស៊ីបេរីត្រូវបានគេស្គាល់ថា ជាតំបន់មានអាកាសធាតុមិនល្អលើពិភពលោក ដោយសារមានរដូវរងាអូសបន្លាយពេលយូរ ពេលខ្លះ សីតុណ្ហភាពបានធ្លាក់ចុះរហូតដល់-៤០អង្សារសេ ។ ហេតុនេះ គ្រឿងចក្រពុំអាចជីកដីបានទេ ពេលអាកាសធាតុត្រជាក់ខ្លាំង ពីព្រោះកៅស៊ូ និងដែកឆាប់ពុកផុយ ឬងាយបាក់ ។ ម្យ៉ាងទៀត ស្រទាប់ដីកកខ្លាំង តម្រូវឱ្យប្រើប្រាស់គ្រាប់បែកផ្ទុះ ឬម៉ាស៊ីនចោះដីមានកម្លាំងខ្លាំង ។

បើទោះជាការជីកអណ្តូង Mirny Mine ពិបាកក្តី ប៉ុន្តែវាបានផ្តល់លទ្ធផលដ៏មានតម្លៃ ពីព្រោះវាផ្តល់ប្រាក់ចំណូលដល់សហភាពសូវៀតយ៉ាងច្រើនមហាសាល ។ ជាក់ស្តែង នៅឆ្នាំ១៩៦០ គេបានជីកយករ៉ែ Kimberlite និងយកទៅកែច្នៃធ្វើពេជ្រ រហូតដល់២លានការ៉ាត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-j-CTREqVKAUwN0zJER6ic7ckVAu3hwTtFpCj4KvZXhvD-5Tsk4zVcUKS86DLP5qrZjoUgt99V1qozmqsHJPD_O9FuZTf6kcl0_HMz8fVVsbgCMNLEdB5TlqCjSwiSs_6OhwbR5G2B757DIRWX7rohEGeDqeaFYxQtaDwhIgg0DEj-FKmAGlauMAjFyA/s924/photo_2024-05-30_11-43-11%20(4).jpg

ចំណែករឿងរ៉ាវដែលគេនិយាយថា អណ្តូងពេជ្រ Mirny Mine បានទាញទម្លាក់ឧទ្ធម្ភាគចក្រនោះ គឺអណ្តូងនេះមានជម្រៅស្មើនឹង៥២៥ម៉ែត្រ ហើយបាតអណ្តូងកាន់តែជ្រៅ នឹងកាន់តែក្តៅខ្លាំងពីផ្ទៃផែនដី ។ កំដៅចេញពីស្រទាប់ផែនដីនឹងសាយភាយឡើងខ្ពស់ ខណៈអាកាសធាតុត្រជាក់នៅតំបន់ស៊ីបេរីធ្លាក់ចុះខ្លាំង ហើយពេលឧទ្ធម្ភាគចក្រហោះមកក្បែរមាត់អណ្តូង វានឹងពុំអាចហោះឡើងលើអាកាសបានទេ ហើយក៏ធ្លាក់ចូលអណ្តូងដោយស្វ័យប្រវត្តិ ។

ឧទ្ធម្ភាគចក្រពុំបានធ្លាក់ចុះដល់បាតអណ្តូងទេ ពីព្រោះពេលធ្លាក់ វានឹងជួបម៉ាស់ខ្យល់ត្រជាក់ខ្លាំង ។ ហេតុនេះ ទើបធ្វើឱ្យអ្នកបើកឧទ្ធម្ភាគចក្របាត់បង់ការគ្រប់គ្រង រួចក៏បុកនឹងជញ្ជាំងអណ្តូង ។ ថ្ងៃអនាគត បើអណ្តូងពេជ្រ Mirny Mine អស់រ៉ែ Kimberlite ឬការជីកយករ៉ែមិនចំណេញ រដ្ឋាភិបាលរុស្ស៊ីអាចនឹងសាងសង់ដំបូលអណ្តូងយក្សនេះ ហើយវានឹងក្លាយជាតំបន់ទេសចរណ៍ដ៏ពេញនិយម ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKXiUOmmJ94OdvWwS1c2xldsdSeQL4avTML_OADHIBb1vgpAQ1TKAvJbAGjxQIgjboWCNbjsCd0NtzpEXj3K1TcREIiOan0spxjeBT63lxMwT_2v93vwExv7Lddv-Em5AgOJ537KRQBjdkpxuzD14sbjdssi2qkd8vYLUIWXNRVbJa3ATOwf04hveyvdg/s1000/photo_2024-05-30_11-43-11.jpg

ប្រទេសកូរ៉េនឹងបើកដំណើរការសណ្ឋាគារលើស្ពានដំបូងគេក្នុងពិភពលោក

0

កូរ៉េខាងត្បូង៖ សណ្ឋាគារទំនើបដែលសាងសង់លើស្ពានដំបូងបង្អស់របស់ពិភពលោក ក្នុងប្រទេសកូរ៉េខាងត្បូងនឹងចាប់ផ្តើមបើកជាផ្លូវការហើយនៅខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ។
យោងតាម Asia News បានឱ្យដឹងថា ថ្មីៗនេះរដ្ឋាភិបាលទីក្រុងសេអ៊ូលទើបតែប្រកាសបើកសណ្ឋាគារដំបូងគេមិនធ្លាប់មាន ដែលសាងសង់នៅលើស្ពានតភ្ជាប់ផ្នែកភាគខាងជើង និងភាគខាងត្បូងនៃទីក្រុង ដែលសណ្ឋាគារនេះមានឈ្មោះថា Sky Suite។ Sky Suite មានទីតាំងនៅភាគខាងជើងនៃស្ពាន Hangang ជាទីដែលអាចមើលឃើញទេសភាពនៃទន្លេ Han និងអាចរីករាយជាមួយធម្មជាតិខ្យល់អាកាសបរិសុទ្ធពេញមួយថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4S4v4kXTIggQhtbn8TT7uVZQrLCEbBmW7c7UQFSLW70izbqWDtlwESvea4kybdAP4LYLB44c6ikmqfXl6wqYfymQg36WArxCheBrVxJ2LLqeAiSc7PzvtMPvPGkc_cVyQuRJc5V4USXrSs_cNuOAUgNieSbqda1F9YGfyNs7tTd5hD3OboCjjWct4alk/s740/photo_2024-05-30_11-03-19.jpg

អភិបាលក្រុងសេអ៊ូល លោក Oh Se-hoon បាននិយាយថា៖ “ជាមួយនឹងការបើកសម្ពោធសណ្ឋាគារថ្មី Sky Suite នៅលើស្ពាន Hangang ទីក្រុងមានគោលបំណងចែករំលែកភាពទាក់ទាញនៃទន្លេ Han និងទីក្រុងសេអ៊ូលទៅកាន់ពិភពលោក”។ រដ្ឋាភិបាលក្រុងសេអ៊ូលក៏បានសង្កត់ធ្ងន់ដែរថានេះគឺជាសណ្ឋាគារដំបូងគេក្នុងពិភពលោកដែលមានទីតាំងនៅលើស្ពាន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfim3ew_q1MKuxxK2_kcEaNTO-XDq1m2W7pFLxFkRvF-OFPpkzzDnc3qOwsqUhD1b0__BLoeVHvP_IWjro2RP3nQzVIhLr690EEVkkS07EKBH8ovvocgJ3vRrsn6DwYLo_L4HnmYWWjXaUtfKVFsGfwJFzHF6fXMD6YF-G4ornaD_svfrsKB_GPlxOU0A/s840/photo_2024-05-30_11-03-53.jpg

គួរបញ្ជាក់ដែរថា អគារនេះដំបូងឡើយគឺជាហាងកាហ្វេ ប៉ុន្តែវាបានឈប់ដំណើរការដោយសារការរីករាលដាលនៃមេរោគកូវីដ-១៩។ ចាប់តាំងពីខែធ្នូ ឆ្នាំ ២០២៣ មក អគារនេះក៏ត្រូវបានជួសជុលបន្ថែម និងផ្លាស់ប្តូរទៅជាសណ្ឋាគារទំហំ ១៤៤ ម៉ែត្រការ៉េ។ សណ្ឋាគារនេះមានបន្ទប់ទទួលភ្ញៀវ បន្ទប់គេងមួយ និងបន្ទប់ទឹកមួយ អមដោយបង្អួចកញ្ចក់ចំនួន ៥ ហើយអាចផ្ទុកភ្ញៀវបានរហូតដល់ ៤ នាក់ នឹងជួយភ្ញៀវមើលទន្លេ Han ពីគ្រប់ទីតាំងនៅក្នុងសណ្ឋាគារ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkP3Mnh8oIP_XYogE5Oy8oo1uFpuf0mGEfCuuiOo_-w9WaKvMYAY-2CR15yIcd_MxW73NmQfNrreqk742dLbyQqApqDhLplMDWqbzqktq4J-C1Go9v1xkaK69WF_c21Lwwdv-_9ps_Ov4ry5FHuPh3evlYKRhQYzgZTzOEo_6VlFE-yKP0K0dUi83Vsz0/s840/photo_2024-05-30_11-04-15.jpg

សម្រាប់ការស្នាក់នៅមួយយប់នៅសណ្ឋាគារនឹងត្រូវចំណាយចាប់ពី ៣៤៥,០០០ វ៉ុន (ប្រមាណ ២៥០ ដុល្លារអាមេរិក) ដល់ ៥០០,០០០ វ៉ុន (ប្រមាណ ៣៦៣ ដុល្លារអាមេរិក)។ លោក Oh Se-hoon ក៏បានបញ្ជាក់ទៀតថា កន្លែងស្នាក់នៅថ្មីនៅលើស្ពាននេះគឺជាផែនការជាបន្តបន្ទាប់ក្នុងការធ្វើឱ្យតំបន់ទន្លេ Han មានភាពរស់រវើកឡើងវិញក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរចំនួន ១០ លាននាក់ជារៀងរាល់ឆ្នាំទៅកាន់ទន្លេ Han នៅឆ្នាំ ២០៣០ ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់ពីភ្ញៀវទេសចរប្រចាំឆ្នាំបច្ចុប្បន្នដែលមានប្រហែល ៩០០,០០០ នាក់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiylK2NXcRh7ZZnqjGy4Up3Pvjapf0Nmh9ABUmea8OhH_ewaUGy1VlrGDLPV7mYhbpatxmcYcPanZ7hgvdCajThU4cvZqpUEzvsO8S8gBmBBoLddtfyZNE460E4J-uuAq7WJ3A_DSgynHktuTJiXeP1KlwFNfR7DdmziBai8yj-4CNG4CLF9tKNvJIsizg/s650/photo_2024-05-30_11-07-18.jpg

លោក Thomas Wedders ជាបុរសមានច្រមុះវែងបំផុតនៅលើពិភពលោក

0

បើទោះជាលោក Thomas Wedders បានលាចាកលោកនេះទៅអស់រយៈពេលជិត៣០០ឆ្នាំក៏ដោយ ក៏លោកនៅតែទទួលបានការចាប់អារម្មណ៍ពីអ្នកលេងបណ្តាញសង្គម និងមានសារព័ត៌មានជាច្រើនចុះផ្សាយពីប្រវត្តិរបស់លោកជាហូរហែថា លោកជាបុរសមានចម្រុះវែងបំផុតនៅលើពិភពលោក ។ បច្ចុប្បន្ន ពុំទាន់មានអ្នកណាម្នាក់មានច្រមុះវែងស្មើនឹងលោកទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgv65bMJlW89dWDLCZYpk-g2ydnuueg4yDIiStQ5G1LAn10qDE90PEX0445BSHjm35vjfTjO5963tOASdrxP8ZQs82M7B0KMZ4tN8XV3v61Z0cECeFyKFSHKIh3XIax9I-Tv7Zbo4m9EZ-YGH8HWjTMMPP9H1ONQY3GIVkWxUh3K19_5zUIwGp5pjT0eU8/s1138/thomas-wedders-3.webp

រឿងរ៉ាវរបស់លោក Thomas Wedders ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងបណ្តាញសង្គមបរទេស ក្រោយពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ អ្នកប្រើប្រាស់បណ្តាញសង្គម Twitter (X) ម្នាក់ឈ្មោះ Historic Vids បានបង្ហោះរូបចម្លាក់របស់លោក ដែលធ្វើពីក្រមួននៅសារមន្ទីរ Ripley’s Believe It Or Not ។ ក្រោយពីការបង្ហោះរូបភាពនេះរួចមក ក៏មានអ្នកចុច Like រហូតដល់ជាង១សែនលើក និងចែកចាយជាង៧.២០០នាក់ ។

ការបង្ហោះក្នុងបណ្តាញសង្គម Twitter (X) បញ្ជាក់ថា ចម្រុះរបស់លោក Thomas Wedders មានប្រវែងរហូតដល់១៩សង់ទីម៉ែត្រ ហើយត្រូវបានចុះបញ្ជីក្នុង Guinness World Records (GWR) ថា ជាបុរសមានច្រមុះវែងបំផុតនៅលើពិភពលោក ។ បើទោះជាលោកបានស្លាប់អស់រយៈពេលជិត៣០០ឆ្នាំក្តី ប៉ុន្តែគ្មានមនុស្សផ្សេងទៀតមានច្រមុះវែងស្មើនឹងលោកទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmXw3nffx5G92aw9SeUip8czkooRPSI3IJ8owTJKb06HWEQYluIu7yybh08v8zsKLVp4RxXvhGwCZsoYHnd_-ZVEHIJGVB8U47ZI4MclRIO8n_kFmR9VAqXxD39sYEpoiPmL31WRGtU516bsBT4WuAxRZ3EyAZDkeyrIByOaL9xEtmeSGcrUTwJ1L7IoQ/s450/thomas-wedders.jpg

ទោះយ៉ាងណា អ្នកមានច្រមុះវែងបំផុតនៅលើពិភពលោក ដែលនៅមានជីវិតនាពេលបច្ចុប្បន្ននេះ គឺលោក Mehmet Ozyurek រស់នៅប្រទេសតួកគី ។ លោកត្រូវបានកត់ត្រាក្នុង Guinness World Records កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ថា ចម្រុះរបស់លោកមានប្រវែង៨.៧៨សង់ទីម៉ែត្រ ។ ហេតុនេះ ចម្រុះរបស់លោក Mehmet Ozyurek នៅតែខ្លីជាងច្រមុះរបស់លោក Thomas Wedders ។

បើតាមឯកសារបញ្ជាក់ថា លោក Thomas Wedders បានរៀនសូត្រតិចតួចប៉ុណ្ណោះ ហើយលោកជាសមាជិកក្នុងក្រុមសម្តែងសៀក ។ លោករស់នៅប្រទេសអង់គ្លេស កាលពីសតវត្សទី១៨ ឬនៅឆ្នាំ១៧៧០ ហើយលោកត្រូវបានមហាជនស្គាល់ច្រើនបំផុតដោយសារតែច្រមុះរបស់ខ្លួន ។ បើទោះជាប្រវត្តិរូបលម្អិតអំពីជីវិតរបស់លោកពុំច្បាស់លាស់ ប៉ុន្តែគេសន្និដ្ឋានថា លោកបានស្លាប់នៅតំបន់ Yorkshire ប្រទេសអង់គ្លេស ក្នុងពេលលោកមានអាយុប្រមាណ៥០ឆ្នាំ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2WoZY1g7r2cYS6GVsbydEIk6eB-AHswFT1NXpfuM1gmT4G9GYu1oPHEpnqvvcPC9_sfDUmZifJ7ZJaAUocUkUz3XzMLFQsbVRqK3WA3zQfFsfKGvlwiFyDLGZGNZmGmA2F6eHmeKIDc89hbpXKWut9X4bLE1t1RLxlmMG9wyQl9FvaTU_c3rDeO0LARs/s1200/wax-thomas-wedders.webp

មហាជនស្ងើចសរសើរអគារធម្មជាតិមួយកន្លែងស្មានថានៅស្រុកគេ តាមពិតនៅជិតបង្កើយ ថែមទាំងជាទីតាំងដ៏ពេញនិយម!

0

បន្ទាប់ពីរូបភាពនៃអគារមួយកន្លែងដែលហ៊ុមព័ទ្ធទៅដោយរុក្ខជាតិបៃតងយ៉ាងខៀវស្រងាត់ ស្រស់បំព្រោងពាសពេញផ្នែកខាងក្រៅទាំងអស់នៃអាគារដ៏ខ្ពស់ស្រឡឹមបែបនេះ សាធារណៈជនខ្មែរជាច្រើនហាក់មានការចាប់អារម្មណ៍ខ្លាំងបំផុត រហូតដល់មានអ្នកខ្លះច្រឡំថានៅបរទេសទៀតផង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAR8Wdvfr0BYQUH_3yEOxGXmAxRl828juaFR9vU0tJzFmk4dQwUDdsWhxt9FJhBBmkYCm2TEmZelB6c8X0kQ7Hc67mPUmBWYUoAfpOiYVh-JDAjxO7b9t4g6lA4QW9wBLdl6oUIQF55x5Y9BFXXxdpedrtBDSnXEMa5-kWGEso6FPBNGt1zhoaPGjPoAs/s1280/photo_2024-05-30_10-29-55.jpg

កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤នេះ យោងតាមការបង្ហោះនៅលើបណ្តាញសង្គមហ្វេសបុកដោយគណនីមួយដែលមានឈ្មោះថា Sok Chanphal គឺបានបង្ហាញរូបភាពចំនួន ៣សន្លឹក ដោយភ្ជាប់មកជាមួយនឹងចំណងជើងថា«នៅក្រុងភ្នំពេញយើងទេណា! (បឹងកេងកង)»។ បន្ទាប់ពីមានការដាក់បង្ហោះរួចមក, មហាជនខ្មែរជាច្រើនមានការចាប់អារម្មណ៍និងស្ងើចសរសើរពីសម្រស់អាគារធម្មជាតិមួយនេះ ហាក់មិនសូវបានឃើញនោះទេ ខណៈអ្នកខ្លះថាធ្លាប់តែឃើញនៅស្រុកគេប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYS7zVNVp9DTXaTAGojRT2CVA0rc65G_HD40Pwr6Occ4ltgMoI8JrrbA37mtw_CTXSSk1IgHaBelQFtbeln4c3vaJyA7ZNlDQkE2Zvz45j1qn9AA0_zjYqMwLwUxTl3YtF-jedV7IA6QySCrhbPvuKSxtx8B_Lmmp1vKPm4Lb8tNY5ExDynLK8JF38CCM/s1000/photo_2024-05-30_10-30-09.jpg

អគារមួយកន្លែងដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ត្រូវបានគេស្គាល់ថាជា«ភោជនីយដ្ឋានខ្មែរសុរិន្ទ» ជាភោជនីយដ្ឋានចំណាស់ជាងគេមួយនៅក្នុងទីក្រុងភ្នំពេញ ព្រោះបានឈរជើងមកតាំងពី១៩៩៦ ខណៈមកទល់ពេលនេះគឺមានរយៈពេល២៨ឆ្នាំហើយ។ ភោជនីយដ្ឋានខ្មែរសុរិន្ទ គឺជាហាងអាហារដ៏ពេញនិយមមួយ ដែលបម្រើជាពិសេសចំពោះមុខម្ហូបខ្មែរនិងថៃ(រសជាតិដើមពិតៗ) ខណៈបាននឹងកំពុងទាក់ទាញភ្ញៀវទេសចរណ៍ទាំងជាតិនិងអន្តរជាតិមិនដែលដាច់នោះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhk4wnqibjEADkcyIWsBCmjTx0pcmi39TQ0Wibtocay6TEFvdXNs5_QSPQ4xPAulrKmR1K0gbKv9w32JxvCGy1mwo64r6d1Q6ol_JrmTRNGl6pBFUuJka6OCk94Gwaf0WZRDvM5yEUSRCUZwTWEoxjtRlIK4m47CbMPQ106z9jAe40LUhJaruaWEl21sj0/s1280/photo_2024-05-30_10-30-15.jpg

លក្ខណៈពិសេសនិងភាពលេចធ្លោរបស់ភោជនីយដ្ឋានមួយនេះគឺស្ថិតនៅក្នុងអាគារបែបអាណានិគមដ៏ស្រស់ស្អាតបំផុតមួយ និងអមទៅដោយធម្មជាតិត្រជាក់ភ្នែក ពាសពេញផ្នែកខាងក្រៅនៃអគារទាំងស្រុងតែម្តង។ លើសពីនេះទៅទៀត ផ្នែកខាងក្នុងនៃអគារគឺត្រូវបានតុបតែងយ៉ាងប្រណីតឥតខ្ចោះ ដោយគ្រឿងសង្ហារិមបែបប្រពៃណីខ្មែរ និងគ្រឿងបរិក្ខារទំនើបៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaXsP59GnP9gwoQuoQdDbejVuw-8mTpf7yAGuKdPOzqlj8od77LVyY4wnssM_KVmUR1jxyYjQ__hn10SF-6GYxRGJH4sLRjLdNBbYcykh7d09jsrN5DHhifOkUSF_imETbO7CM1dQ57fyGEqAyShyphenhyphenMzkRJ5ll9gb5eL3auNdvqhGziz0bgyw_UFLgt-bU/s960/photo_2024-05-30_10-30-12.jpg

បន្ថែមពីរសជាតិល្អឯករបស់ភោជនីយដ្ឋានហើយ សេវាកម្មនៅទីនោះគឺល្អបំផុត ខណៈនឹងទទួលបានបរិយាកាសកាន់តែកក់ក្តៅនិងរីករាយ ព្រោះតែជាទីតាំងធំទូលាយ មានបន្ទប់ទទួលទានអាហារខ្នាតធំ បន្ទប់អាហារលក្ខណៈឯកជន ក៏ដូចជាមានបារដែលបម្រើនូវស្រាក្រឡុក ស្រាបៀរ និងស្រាជាច្រើនប្រភេទផងដែរ៕

អ្នកគាំទ្រខឹងស.ម្បារក្រោយឃើញ YoonA ប្រឈមមុខនឹងការរើ.សអើ.ងជាតិ.សាសន៍

0

YoonA សមាជិក Girls’ Generation ត្រូវបានគេរាយការណ៍ថាបានប្រឈមមុខនឹងការរើសអើងជាតិសាសន៍ដោយ សន្តិសុខនៅឯមហោស្រពភាពយន្តកានលើកទី៧៧។ នេះបើយោងតាមរបាយការណ៍ពី Times of India និងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិផ្សេងទៀត។ ក្នុងនាមជាទូតសុឆន្ឆៈកូរ៉េតែម្នាក់គត់សម្រាប់ម៉ាកគ្រឿងអលង្ការ Qeelin Yoona ត្រូវបានគេអញ្ជើញជាផ្លូវការឱ្យចូលរួមក្នុងមហោស្រពនៅថ្ងៃទី ២១ ខែឧសភា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0_awe5V0SXSrQo0sgoVXSz_LRong2SOh92hHGoPFZgGLhpzy7O-DaQTfR0FVn1wIGu02X5y_v8p1GJswWT2afUEdy5QlZJbQed5KvO5q56S3BBAyGTE8yD9KAJ0NCJ57IwCOGnjUArTmPuXSssHbYkcvPzb5qAUM1zu0zcZhLXa7T8k28CtIU1p9DqqA/s1440/image_2024-05-29_16-48-59.png

ក្នុងរ៉ូបពណ៌ផ្កាឈូក Yoona បានបញ្ចេញសម្រស់ដ៏ស្រស់ស្អាតរបស់នាងនៅក្នុងព្រឹត្តិការណ៍នេះ។ ទោះបីជាយ៉ាងណាក៏ដោយ មានឧបទ្ទវហេតុមួយបានកើតឡើង ខណៈដែលនាងកំពុងឡើងជណ្តើរហើយអ្នកសារព័ត៌មានព្យាយាមបង្កកឱ្យនាងឈប់សិន។ វីដេអូនៃឧបទ្ទវហេតុនេះបង្ហាញពីសន្តិសុខស្រីម្នាក់បានរារាំងរាងកាយរបស់ Yoona ពីការថតរូប ដែលធ្វើឱ្យនាងបង្ហាញអារម្មណ៍មិនស្រួលនៅលើផ្ទៃមុខ។ ទោះជាព្យាយាមរក្សាភាពស្ងប់ស្ងាត់ និងគ្រវីដៃនៅកាមេរ៉ាយ៉ាងស្ងប់ស្ងាត់ក៏ដោយ ក៏សន្តិសុខនោះមិនអនុញ្ញាតឱ្យនាងបន្តការថត និង ឱ្យនាងចូលក្នុងឆាប់ៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheC1R-MT7BmLKoeA-2YAPRZvOsygy7dtnLZdeVVK-jh7M9YCRGciagqSClm961oQYaYvpXa4OwdQ3JYTH2IZmUDWz0_cVWRNAWV_zKrVwuPMafULScvIA5qR79je85JaWBjl8Mg_Ici7u7k-MJ7SKtUQnfxpa1MKLo7VUzCUGJeBaZwNspncaSFjx5Fh0/s1440/image_2024-05-29_16-48-58.png

របាយការណ៍បានសរសេរថាសន្តិសុខនេះអាចកំណត់គោលដៅជាពិសេសទៅលើស្ត្រីដែលមានពណ៌សម្បុរ ដោយសារការរឹតបន្តឹងស្រដៀងគ្នានេះមិនត្រូវបានអនុវត្តចំពោះស្ត្រីស្បែកសនៅកន្លែងតែមួយនោះទេ។ គួរកត់សម្គាល់ថា តារាចម្រៀងអាមេរិកអាហ្រ្វិក Kelly Rowland និងតារាសម្ដែងម្នាក់ទៀតក៏ធ្លាប់ទទួលរងការរើសអើងស្រដៀងគ្នានេះដែរ។
សកម្មភាពរើសអើងនេះអ្នកគាំទ្រជាច្រើនបានបង្ហាញការខឹងសម្បារយ៉ាងខ្លាំង។ អ្នកនិយមលេងអ៊ីនធឺណិតបានអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់នូវសន្តិសុខដែលពាក់ព័ន្ធ ដោយថ្កោលទោសទង្វើនេះថាជាការរើសអើងជាតិសាសន៍ច្បាស់ណាស់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVAeKOg1f0wcGgUjxxvfWCUlMc6PH9c1MN_WrHNVlBFgvHbG2dEY6gwEuDPrE730UlGqak62FrafOdMsteslpjhA9ct-SRrZrd3_7-9kYbfFKq7SWOcWWrMm6FpreebY6uxPCHUerDDU4-oLovEvZlVEmkuieAk3M7SEX8OoQwHec7BWVpiA0-5ZcENrw/s1440/image_2024-05-29_16-49-00.png

តារាម៉ូដែលជប៉ុន Hikari Mori រងការរិះគ.ន់ក្រោយរុញតារាសម្ដែង Shu Qi ក្នុងព្រឹត្តិការណ៍មួយ

0

តារាម៉ូដែលជប៉ុន Hikari Mori បានប្រឈមមុខនឹងការរិះគន់ចំពោះការចោទប្រកាន់ថាបានរុញតារាស្រីតៃវ៉ាន់ Shu Qi ក្នុងអំឡុងពេលព្រឹត្តិការណ៍មួយនៅទីក្រុងរ៉ូមដែលរៀបចំដោយម៉ាកសំលៀកបំពាក់ប្រណីត Bulgari ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTw-opNYeLi2hjhHDS7R9iYZfmZ1l7FiuOEoL0DlnP0wxIhhxcvPS94WHmW_Ms0HxOhqFR4OE40LzUo39Ruh16QeB0VtRU27SD39FbPHjc3QPvesVoLULih6JlJmDU5EfwSNQLxU6pkqlW4K_SZtteyXpRPnU1KUDYrPW06kVPT0yTf5T5k7CAWpsoD2Y/s938/image_2024-05-29_12-09-12.png

យោងតាមការចុះផ្សាយរបស់ AsiaOne អ្នកលេងអ៊ីនធឺណិតជាច្រើនជឿថាវីដេអូពីព្រឹត្តិការណ៍កាលពីថ្ងៃទី ២០ ឧសភា ដែលប្រារព្ធខួបលើកទី១៤០ របស់ Bulgari និងបានណែនាំគ្រឿងអលង្ការ និងនាឡិកាដៃ បង្ហាញ Hikari Mori រុញ Shu Qi ចេញដោយអចេតនាដើម្បីឱ្យនាងអាចឈរក្បែរ CEO ដើម្បីថតរូប។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh52D5ckzSfVm-76LdPrDUHnxqArrbQdbJexyeIMnbHwHwAREGpZmlQr0IQvRYrlberoTrF5SUsyxXH3WtWRO2iGthB2rPeqZBl8uyIFona7Nvl63qco-dm9MMOA8QrWY32e89TOjcEk2mVzmeK5moVOrl1YmPxIO5zjiWYSya7PR8-HeC5JQAqhS8yD68/s881/image_2024-05-29_12-09-13.png

បន្ថែមពីលើបញ្ហានេះ វីដេអូផ្សេងទៀតបានចាប់យកតារាម៉ូដែលជនជាតិជប៉ុនខំផ្អៀងទៅរក Shu Qi ដើម្បីបង្ហាញមុខក្នុងរូបថតជាច្រើនទៀត ខណៈកំពុងអង្គុយនៅជួរមុខក្នុងកម្មវិធីបង្ហាញម៉ូត។ សកម្មភាពជាក់ស្តែងនេះត្រូវបានអ្នកនិយមលេងអ៊ីនធឺណិតពិបាកទទួលយករបស់តារាម៉ូដែលរូបនេះណាស់ ខណៈអ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិរិះគន់នាងយ៉ាងច្រើន។ បន្ទាប់ពីព្រឹត្តិការណ៍នេះ Bulgari បានបង្ហោះរូបថតបន្ថែមនៅលើគណនី Weibo របស់ខ្លួននៅថ្ងៃបន្ទាប់ ដោយមិនរាប់បញ្ចូល Hikari Mori ។ សកម្មភាពនេះធ្វើឱ្យពួកគេពេញចិត្តយ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcnP-HDDlS3ZsOuUD1dWpyD8FaHqbJo_VUOWEivaibVp2Ds08q8_ZPI65pXZt7lngV5OhGhyZpG2Gaj321ZgeyReNZPd0iEsi-_tXMQ0MjurC8EBMMnyRiopa7Cj9cTm942Z63v3Fv4Kv6VlfTqltJy_Kep1qZON0G4l3kxudHw8SpaygqpwYhvfzmLBs/s750/image_2024-05-29_12-09-14.png

ទោះជាយ៉ាងណាក៏ដោយ Bulgari បានបង្ហោះ Hikari កាលពីថ្ងៃទី ២៥ ខែឧសភា ដោយបង្ហាញម៉ូតខ្សែករបស់នាងពី collection ថ្មី ប៉ុន្តែអ្នកនិយមលេងអ៊ីនធឺណិតបានរិះគន់នាងនៅក្នុងខម្មិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8nzKGkmNw7be1dRch6wuP718xLk4xvVAmanrucuHw8-11pe1O4FueUpitQx9W3oMuv0ibP9464Z61drhJXWohnr4qqqNgID0EblrIWQjPFcdBbxbjerWnhOMTgR1kkTxpwbXJd2QGxkPFPbxB-j8wmtCt2fquTwYEOuAd_x8yaksMwbCwHow2yLBZBzs/s2000/image_2024-05-29_12-09-17.png

Hikari Mori អាយុ ៣២ ឆ្នាំបានសហការជាមួយម៉ាកល្បី ៗ ដូចជា Tiffany & Co, Gucci, និង Dolce & Gabbana ។ នាងក៏បានបង្ហាញខ្លួននៅលើCover របស់ Vogue និង Grazia China៕