Home Blog Page 1052

ក្រុមហ៊ុន Vietjet ទទួលបានពានរង្វាន់ជា “ក្រុមហ៊ុនអាកាសចរណ៍ផ្តល់ជូនតម្លៃសំបុត្រទាបល្អបំផុត” និង “សេវាបដិសណ្ឋារកិច្ចលើយន្តហោះដែលមានតម្លៃទាបបំផុត” ឆ្នាំ 2024

0

ភ្នំពេញ ថ្ងៃទី 29 ឧសភា ឆ្នាំ 2024 – ក្រុមហ៊ុន Vietjet ត្រូវបានគេដាក់ឈ្មោះថាជា “ក្រុមហ៊ុនអាកាសចរណ៍ដែលផ្តល់តម្លៃសំបុត្រទាបបំផុត” និង “សេវាបដិសណ្ឋារកិច្ចលើយន្តហោះដែលមានតម្លៃទាបបំផុត” សម្រាប់ឆ្នាំ 2024 ដោយគេហទំព័រ AirlineRatings.com ដែលជាក្រុមហ៊ុនផវាយតម្លៃសុវត្ថិភាព និងផលិតផលអាកាសចរណ៍ដ៏ល្បីល្បាញរបស់ពិភពលោក។

ភ្ញៀវធ្វើដំណើរតាមផ្លូវពីសៀមរាបទៅហាណូយ និងភ្ញៀវជាច្រើនទៀតដែលធ្វើដំណើរទៅវៀតណាម និងប្រទេសជាច្រើនទៀត ឥឡូវនេះ អ្នកធ្វើដំណើរជាមួយក្រុមហ៊ុនអាកាសចរណ៍តម្លៃសំបុត្រទាបបំផុត ដែលទទួលបានពានរង្វាន់ថាជា ក្រុមហ៊ុនអាកាសចរណ៍តម្លៃសំបុត្រទាបល្អបំផុត និង ក្រុមហ៊ុនអាកាសចរណ៍ផ្តល់សេវាបដិសណ្ឋារកិច្ចលើយន្តហោះដែលមានតម្លៃទាបបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfbIAbzde9Eruuj_qTopMPJ-AdnzXMcpL6k_hdFMySbQcEGYbbXNStBEhcNGFu6FQW9P8rcHEk0lv9te9LoepHmf_75MHthIzbvFrIuz9o86K098F1n4-RLnc-mJ1DAMhu1moyZ6n-oWrpSZsY61F-_lpwkRVrnWb39JOt_nEEv72hIrT5FNC_gboTO8c/s1600/Vietjet%20aircraft%20(4).jpg

AirlineRatings បានផ្តល់កិត្តិយស និងទទួលស្គាល់ក្រុមហ៊ុនអាកាសចរណ៍ Vietjet តាមរយៈការផ្តល់ពានរង្វាន់អន្តរជាតិធំៗជាច្រើនឆ្នាំ ថាជាក្រុមហ៊ុនដែលផ្តល់ជូនអតិថិជននូវតម្លៃសំបុត្រទាប មានភាពច្នៃប្រឌិត សេវាកម្មសម្បូរបែបចម្រុះច្រើនមុខ និងមានការផ្តល់ជូនប្រូម៉ូសិនបញ្ចុះតម្លៃជាច្រើនដ៏អស្ចារ្យ។ Vietjet បន្តពង្រីកជើងហោះហើរ A330s និង A321s និងពង្រីកបណ្តាញហោះហើររបស់ខ្លួន ធ្វើឱ្យការធ្វើដំណើរតាមផ្លូវអាកាស កាន់តែងាយស្រួលសម្រាប់អ្នកធ្វើដំណើរទាំងអស់។ Vietjet ក៏ត្រូវបានទទួលស្គាល់ផងដែរថា ជាក្រុមហ៊ុននាំមុខគេក្នុងការផ្តល់ជូនផលិតផលល្អៗ និងសេវាដែលមានតម្លៃសំបុត្រទាប អមដោយការផ្តល់នូវបទពិសោធន៍ធ្វើដំណើរដ៏អស្ចារ្យដល់អតិថិជនរបស់ខ្លួន។

និពន្ធនាយកក្រុមហ៊ុន Airlineratings.com លោក Geoffrey Thomas បានមានប្រសាសន៍ថា “Vietjet មានភាពវៃឆ្លាតបំផុតក្នុងទីផ្សាររបស់ខ្លួន និងមានតម្លៃសំបុត្រធ្វើដំណើរទាបសមរម្យ ដែលនៅពីក្រោយភាពអស្ចារ្យនេះគឺជាផែនការអាជីវកម្មដ៏ឆ្លាតវៃ និងការផ្តល់ជូននូវតម្លៃសំបុត្រដែលមានតម្លៃទាបសមរម្យដល់អ្នកធ្វើដំណើររាប់លាននាក់។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet មានយន្តហោះ Airbus ដ៏ទំនើបៗជាច្រើន ដែលឥឡូវនេះកំពុងបម្រើការដឹកភ្ញៀវធ្វើដំណើរបានយ៉ាងល្អបំផុត។ ភាពជោគជ័យរបស់ Vietjet បានក្លាយជាផ្នែកមួយដ៏សំខាន់ ជំរុញឱ្យសេដ្ឋកិច្ចរបស់វៀតណាមបរីកចម្រើនតាមរយៈវិស័យទេសចរណ៍ផងដែរ។ គុណតម្លៃរបស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet មិនអាចវាស់បានត្រឹមតែចំនួនអ្នកដំណើរប៉ុណ្ណោះ។ នេះជាដំណឹងល្អសម្រាប់សាធារណជន និងភ្ញៀវទេសចរក្នុងតំបន់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGcAov3aE4GZKLSZyAK3u1km90MnNo5nEW7ebNwyi8oE3QMDxPias0opzjExdgVIFLdJFAgFxW5pEMumSTvRe7KAVy7wKwOy_UrhM57jRtFErCfg4S2aCiSDonH6wgMZ5ZXtsWdYFh0RWVcburkgTWfW873O5M36UdGJ8azEPCz-4FXgixjjU-05ibYxo/s1200/Vietjet%20Business%20class%20on%20%20A330%20aircraft%201.jpg

ក្រុមហ៊ុន Vietjet ពិតជាមានមោទកភាពចំពោះការតភ្ជាប់ជើងហោះហើរដឹកអ្នកដំណើរដ៏រីករាយ និងផ្តល់ជូនតម្លៃសំបុត្រសមរម្យ អមដោយកងនាវាអាកាសចរណ៍ដ៏ទំនើប និងមិនប៉ះពាល់ដល់បរិស្ថាន ផ្តល់សេវាកម្មដ៏ល្អឥតខ្ចោះដោយបុគ្គលិកកាប៊ីនដែលមានជំនាញ និងវិជ្ជាជីវៈ។ អ្នកដំណើរអាចភ្លក់រសជាតិម្ហូបអាហារវៀតណាម និងម្ហូបអន្តរជាតិជាច្រើនមុខ រួមទាំងអាហារពិសេសៗ ដូចជា ហ្វឺ បាញ់ មី កាហ្វេវៀតណាម និងម្ហូបអាហារជាច្រើនមុខទៀត ហើយភ្ញៀវក៏អាចទិញទំនិញមិនជាប់ពន្ធនៅលើយន្តហោះផងដែរ។

ក្រុមហ៊ុន Vietjet ដំណើរការជើងហោះហើរទៅមកប្រចាំថ្ងៃរវាងទីក្រុងសៀមរាបក្នុងប្រទេសកម្ពុជា និងរដ្ឋធានីហាណូយរបស់វៀតណាម ដោយចំណាយពេលហោះហើរត្រឹមតែ 1 ម៉ោង និង 40 នាទីក្នុងមួយជើង។ Vietjet បានបន្ថែមផ្លូវ សៀមរាប-ហាណូយ ទៅកាន់បណ្តាញរបស់ក្រុមហ៊ុនអាកាសចរណ៍កាលពីចុងឆ្នាំមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8sTtjer_HNs4VJ7K6YXTk5sHsyi6Nt0lZ0Iy15LMG-zqCOPlycoA88ey25GBKHfx_87P0SI_0Vq8EVN_SCipoBfyc6GvQH4mip3Acv-TCft4OTvYgr7LQFj2Rjez93phNpCqaHkR-yZ-Xywr1SSJoJINXJLajhPo9oxnqkY3HLtuppqMW4L_yrnzCw5c/s2862/Vietjet%20Business%20class%20on%20%20A330%20aircraft.jpg

ក្រុមហ៊ុន AirlineRatings ក៏បានវាយតម្លៃក្រុមហ៊ុន Vietjet ហើយផ្តល់ជូនកម្រិតផ្កាយប្រាំពីរ ដែលជាចំណាត់ថ្នាក់ខ្ពស់បំផុតជាក្រុមហ៊ុនអាកាសចរណណ៍ដែលមានសុវត្ថិភាពបំផុតរបស់ពិភពលោកទាំង 10 និងសុវត្ថិភាពបំផុតអស់រយៈពេលជាច្រើនឆ្នាំ។ Vietjet ក៏ត្រូវបានបោះឆ្នោតជា “ក្រុមហ៊ុនអាកាសចរណ៍ដែលផ្តល់ជូនអតិថិជននូវតម្លៃសំបុត្រប្រចាំឆ្នាំ” ក្នុងឆ្នាំ 2022 ដោយក្រុមហ៊ុន AirlineRatings ផងដែរ។

ពានរង្វាន់ AirlineRatings “Airline Excellence Awards” ត្រូវបានរៀបចំឡើងតាំងពីឆ្នាំ 2013 ដោយវាយតម្លៃពីសុវត្ថិភាព និងគុណភាពសេវាកម្មរបស់ក្រុមហ៊ុនអាកាសចរណ៍ជាង 385 នៅទូទាំងពិភពលោក ដើម្បីផ្តល់កិត្តិយសដល់ក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតលើប្រភេទសំខាន់ៗជាច្រើននៅក្នុងឧស្សាហកម្មនេះ។ ក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេផ្សេងទៀត ដែលត្រូវបានទទួលស្គាល់នៅឆ្នាំនេះ រួមមាន Qatar Airways, Emirates, Etihad Airways និង Air New Zealand ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ-YUa97s6-PB4mJYJ3Gm-qFwZZcQaJtVyoV0-NZkxICOfdk8ySc2g62XWg6NzBkff7iA8fQAiZhvjwLpJ6KP9m-oqNdAPwu1pHKJSJ4ktucjcjbTO5RC7Hd6W-MweGb3XO7Nux8IyrQZdQGOyd_vEGOyzGvWqD_sOkyzxByC0_fKECosARqzHLF2-eF8/s1268/Vietjet%20cabin%20crew.jpg

###

អំពី Vietjet
ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុង ប្រទេស វៀតណាម ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ដែលតភ្ជាប់ជើងហោះហើរ ទូទាំងតំបន់ និងជុំវិញ ពិភពលោកផងដែរ។ ក្រុមហ៊ុន Vietjet ផ្តោតលើសមត្ថភាពគ្រប់គ្រងថ្លៃដើម ប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាព និងការប្រើប្រាស់កច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំង អស់ និងឈានមុខគេ។ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃថ្លៃដើម និងតម្លៃដែលអាចបត់បែនបាន ព្រមទាំងសេវាកម្ម ចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជនផងដែរ។
ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុន អាកាសចរណ៍ ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ ខ្ពស់បំផុតសម្រាប់ សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផល តែមួយគត់របស់ពិភព លោកគឺ airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយ ក្នុងចំណោមក្រុមហ៊ុន អាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អ ដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបាន គេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយ ស្ថាប័នល្បីៗ ដូចជា Skytrax, CAPA, Airline Ratings និងស្ថាប័នជាច្រើនទៀត។
សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់៖ www.vietjetair.com

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ:
លោក មី សុវណ្ណ (Sovann)
អ៊ីម៉ែល៖ media@qed.agency
ទូរសព្ទលេខ៖ + 855 88 6000 321

កញ្ញា កែវ ដួង (Amy)
អ៊ីម៉ែល៖ kieuduong@vietjetair.com
ទូរសព្ទលេខ៖ +84 932 775 066

ក្តៅៗ! សម្តេចធិបតី ប្រកាសថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ

0

ថ្លៃងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលមួយចំនួននៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ស្ថិតនៅឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ គិរីរម្យ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖”គម្រោងព្រែកជីកហ្វូណនតេជោ តម្លៃ១៧០០លានដុល្លារសហរដ្ឋអាមេរិក នឹងបើកការដ្ឋានសាងសង់ជាផ្លូវការនៅខែសីហា ខាងមុខនេះ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiK_dicYNzZ0c1odxWfGyVxydSA3AvwtFlZVs263wXGPlL4COHk9R_E1dser0tBK0WquWd85Oa0ixJ-zdKuuk9s9OvBEF_qlw-YzeJdorE6O6fmsMgqfXsFZcRWkxZWL32HEzDbLHgQHXusMqZGCJzcgHQWbqJBNhMY7ztYbI7WTjq7SC-QlXXqDJaK7FE/s970/64671b4dbcf60_1684478760_medium.jpg

ផ្លូវទឹកព្រែកជីកហ្វូណន-តេជោ មានប្រវែង ១៨០គីឡូម៉ែត្រ ដោយរាប់ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហុីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjL5WA6iO2NwJUe_xItyhpqnPHhyphenhyphen3l0xh-8NSWgKxu_pM3zqFUwuPPEELTQmUVrin1n1aKMlO0c5fDUWP66-MYisQrmd4NIpcpRxyaHykiuKlL54GQgC50O7WVqZe9jiVi4NEPPue2Ruw_enNLPQBFlJqLZnZ3w-ATscIR2hrfs2ZRM1iRyEjggkumtjP4/s970/64671b4edccd0_1684478760_medium.jpg

ផ្លូវទឹកនេះនឹងមានទទឹងមុខកាត់ផ្នែកខាងលើប្រវែង១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រមាណ ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ (ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ) មានគន្លងនាវាចរណ៍ចំនួន ២គន្លង អាចចេញ-ចូល និងជៀសគ្នាបានដោយសុវត្ថិភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXUz4ECpqVDq5yH3C3TmJF8LrxQHN54nnIlnmJacxf0xsrsZ1ZqW_1mU2WP23AiCtWX8tOBEPMgNRNQwUHivMXLxKhbxsL8uBRe5v9TvJ58ZeHf9cX0g2PqABSPblx1OvhmzSxfO0jWwbnqD6y-bnJBu56UWlZG5Sl1o919Nq9jTE6COEwRoAbcXgY5lY/s970/64671b4f7c7d6_1684478760_medium.jpg

គម្រោងនេះនឹងសាងសង់សន្ទះផ្លូវនាវាចរណ៍ចំនួន៣កន្លែង, សាងសង់ស្ពានចំនួន ១១កន្លែង, សាងសង់ផ្លូវអមសាងខាងប្រវែង ២០៨គីឡូម៉ែត្រ និងមានបំពាក់សញ្ញាជំនួយនាវាចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់ទន្លេផ្សេងៗទៀតផងដែរ។ ការសាងសង់គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថា នឹងចំណាយទុនវិនិយោគ ១,៧០០លានដុល្លារ និងរយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjg77j7tA6rVIjIWxfL9-V1oo_X4T2h-hAwLFj4kF4G1fl-pGSkMmypk68RlCIpv-CFNi2AvgWpHDUIhLT_R5B-fpgHTjGtvtWP5bshsfFXhR642x0IyP0EwwYO5aMmIprntKTXepsAIao9EYD9OdoM_PGO7a01TSezyUUd60tUXUtuddfDCGBak_CjRn8/s970/64671b50299a6_1684478760_medium.jpg

អស្ចារ្យណាស់! ទឹកជ្រោះមួយនេះមានរូបរាងដូចកូនក្រមុំស្លៀករ៉ូបអាពាហ៍ពិពាហ៍

0

ប្រទេសប៉េរូ ៖ ទឹកជ្រោះកូនក្រមុំ ឬមានឈ្មោះម្យ៉ាងទៀតថា «The Bride’s Waterfall» ដែលមានទីតាំងនៅខាងក្រៅទីក្រុង Cajamarca ស្ថិតនៅភាគខាងជើងប្រទេសប៉េរូ បានល្បីល្បាញពាសពេញពិភពលោកឡើងវិញ ក្រោយពីមានការបង្ហោះវីដេអូក្នុងបណ្តាញសង្គម ។ រីឯមូលហេតុដែលគេដាក់ឈ្មោះទឹកជ្រោះនេះថា «ទឹកជ្រោះកូនក្រមុំ» ដោយសារទឹកហូរធ្លាក់ចុះមកមានលក្ខណៈដូចគ្នានឹងស្ត្រីម្នាក់ស្លៀករ៉ូបអាពាហ៍ពិពាហ៍ពណ៌ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5WNuL85IMJtQLTTZR2NZvvkWyxlym5I18QAnsaMTRpTacxhfvMM8Y98iF7AKrEuYF8yucn0V3MRNZ5UALUTne0WH_G8uru7qdPDQT6PU42dXo3p27XuwUD4_BlgYuyZ-FqUqt9cE9F2fMoO4w-uqzkWIv7GBK_Ey39Z7U6SzxM7haZ53O6zgOlihm9mk/s1092/photo_2024-05-29_16-51-30.jpg

ទឹកជ្រោះកូនក្រមុំ បានទាក់ទាញចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរយ៉ាងច្រើន ដែលបានមកកម្សាន្តនៅទីនេះ ។ ខ្សែទឹកពណ៌ស ហូរធ្លាក់ចុះមកតាមផ្ទាំងថ្មពណ៌ខ្មៅ ដោយគ្មានគោលដៅ គឺធ្វើឱ្យគេមើលឃើញរូបរាងរបស់ស្ត្រីម្នាក់កំពុងតែឈរ និងស្លៀកពាក់រ៉ូបអាពាហ៍ពិពាហ៍ពណ៌ស ដ៏ស្រស់ស្អាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1lZNQh6UiQXctsMXZmwB7jsqr3_lgw7AipKJ0HoKJCzh5jJPcT5Yw5wEKb7YP_DdxYMW8WWQsy-kjbN8t9K_hqLuShAZwnyrkH9fOWbMSCcChMVr9IJ2ErfNyA2Cs2ZbppXfKDJkEkRRaoqj6IFLJt6xSDqQ7wVwiPIoRQPxwQGWW2TNBUxUsicERdEA/s600/photo_2024-05-29_16-51-26.jpg

បើទោះជាទឹកជ្រោះកូនក្រមុំ មិនមែនជាទឹកជ្រោះមានទំហំធំក្តី បើធៀបនឹងទឹកជ្រោះជាច្រើនកន្លែងទៀតនៅទូទាំងពិភពលោក ប៉ុន្តែទឹកជ្រោះនេះមានលក្ខណៈពិសេស និងខុសប្លែកពីទឹកជ្រោះផ្សេងៗ ។ លក្ខណៈពិសេសនេះបានកើតឡើងដោយសារធម្មជាតិបង្កើតឡើងមក និងធ្វើឱ្យភ្ញៀវទេសចរលង់ស្នេហ៍យ៉ាងខ្លាំង រហូតដល់ពួកគេចង់សម្លឹងមើលហើយ សម្លឹងមើលទៀត ពុំដាក់ភ្នែក និងស្ទើរតែភ្លេចដកដង្ហើម ។

ក្រោយពីវីដេអូទឹកជ្រោះនេះបានបង្ហោះក្នុងបណ្តាញសង្គម នៅខែឧសភា ឆ្នាំ២០២៤ ធ្វើឱ្យវាទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន និងនាំគ្នាសរសើរពុំដាច់ពីមាត់ថា ពិតជាទីកន្លែងអស្ចារ្យខ្លាំងណាស់នៅលើពិភពលោក ដែលភ្ញៀវទេសចរប៉ងប្រាថ្នាមកកម្សាន្តនៅទីនេះបានម្តងក្នុងមួយជីវិត ។ អ្នកលេងបណ្តាញសង្គមមួយចំនួននិយាយថា ធម្មជាតិបានបង្កើតទឹកជ្រោះកូនក្រមុំរួចហើយ និងស្រស់ស្អាតខ្លាំងណាស់ ហើយចុះមានទឹកជ្រោះកូនកំលោះដែរឬទេ? បើមាន តើស្ថិតនៅប្រទេសណា?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjc_RGurc0_j1bEgDKi3xABQmsfO-LAb8jDS12e1_C_lXx4FVHDmiOAmjnS0mkXorob0HWrXTX9J1Di-yZnFKVBZnzM8vyZAt-Fxw4xZDyWWn5tabOpN8bvqfHPwuEmg9yV0NoFToYLb8JdCL_QEmmJjKlIkCOQXPKODkbTMjFwfG1xz5a3tvVvIyizeew/s594/photo_2024-05-29_16-51-22.jpg

ភ្ញៀវទេសចរមកកម្សាន្តនៅតំបន់ទឹកជ្រោះកូនក្រមុំ អាចសប្បាយរីករាយនឹងភាពស្រស់ស្អាតនៅទីនេះ តាមរយៈការដើរលេងក្នុងព្រៃនៅបរិវេណជុំវិញ ។ តំបន់នេះទទួលបានការថែទាំយ៉ាងល្អពីសំណាក់អាជ្ញាធរប៉េរូ ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក៏ដូចជាការស្រាវជ្រាវ ៕

កូរ៉េខាងជើងបញ្ជូនបាឡុងជាច្រើនគ្រឿងមកកូរ៉េខាងត្បូង ឯវត្ថុក្នុងបាឡុងឃើញហើយហួសចិត្ត

0

ប្រទេសកូរ៉េខាងត្បូង ៖ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ប្រទេសកូរ៉េខាងត្បូងបានប្រទះឃើញបាឡុងប្រមាណជា១០០គ្រឿង ព្រមទាំងមានវត្ថុមួយចំនួនក្នុងនោះផងដែរ ដែលបានហោះឆ្លងកាត់ព្រំដែនមកពីប្រទេសកូរ៉េខាងជើង ។ ក្រោយមក មន្ត្រីសន្តិសុខកូរ៉េខាងត្បូងបានប្រមូលយកវត្ថុក្នុងបាឡុងទៅត្រួតពិនិត្យយ៉ាងលម្អិត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiur1vCIsFiIzqyJu2h3vN5jtHVpbUQbNkWaYeF_TLcGCZ3QxdUQQY7vBE1OMuhI5dkJGLbbje7z3Os9sCVtW97cBuDMXxloCtecCwLN1VQGDxNYMNVcVLIXcqimUwpX6730plyiplgupfA0tjnbUpuAM2qLDPAs-lOp70IqOiCIUkGQWTeX8tY4PPZ0gU/s1200/Untitled-design-1-5.jpeg

ការិយាល័យអគ្គសេនាធិការចម្រុះកងទ័ពកូរ៉េខាងត្បូងបានចេញសេចក្តីថ្លែងការណ៍១ច្បាប់ ពាក់ព័ន្ធនឹងការប្រទះឃើញបាឡុងប្រមាណ១០០គ្រឿង ព្រមទាំងសំរាម និងវត្ថុផ្សេងៗដែលគេពុំអាចបញ្ជាក់ឈ្មោះបាន ។ ជំហានដំបូង គេសន្និដ្ឋានថា ប្រទេសកូរ៉េខាងជើងបានបញ្ជូនបាឡុងទាំងនេះមកឱ្យកូរ៉េខាងត្បូង ពីព្រោះបាឡុងទាំងនេះបានហោះនៅត្រង់បរិវេណព្រំដែនរវាងខេត្តខាយ៉ុងគី និងខេត្តកាំងវ៉ុន ហើយមន្ត្រីសន្តិសុខកូរ៉េខាងត្បូងបានប្រមូលយកវត្ថុក្នុងបាឡុងទៅត្រួតពិនិត្យយ៉ាងលម្អិត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8YDiRsX2og6tUZHs6fGYSXePXl8DYN7EWoFNZStmeTaV9mfRfIU0m3VJo-0Afxr-7G15EmM5GtVkvrHUApXszg-_teZkxIeyrKLotXleLJqO6OZ4ZCQUmql2a41csyNC0xP6SHpEEzx6rR11yIk9ahEFQn057Q5UuD6XhQrfnYDYPzqm2lYmrjOf0-1Y/s1200/North-Korea-Send-Garbage-Balloon-To-South-Korea.webp

ជាមួយគ្នានេះ សេចក្តីថ្លែងការណ៍របស់កងទ័ពកូរ៉េខាងត្បូង ក៏បានដាស់តឿនពលរដ្ឋរស់នៅក្នុងតំបន់ព្រំដែន ដែលពួកគេបានឃើញបាឡុងទាំងនេះ ត្រូវចៀសវាងធ្វើសកម្មភាពអ្វីមួយនៅក្រៅផ្ទះ, កុំប៉ះពាល់វត្ថុចម្លែក និងសូមឱ្យជូនដំណឹងមកកាន់អាជ្ញាធរជាបន្ទាន់ នៅពេលពលរដ្ឋប្រទះឃើញវត្ថុអ្វីមួយគួរឱ្យសង្ស័យ ។

ចំណែករដ្ឋាភិបាលក្រុងព្យុងយ៉ាងពុំបានមានមតិជាផ្លូវការទេ ប៉ុន្តែសារព័ត៌មានកណ្តាលកូរ៉េ (KCNA) ទើបតែបានរាយការណ៍ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ថា កូរ៉េខាងជើងនឹងចាត់វិធានការឆ្លើយតបវិញទៅកាន់កូរ៉េខាងត្បូង ដែលអនុញ្ញាតឱ្យសកម្មជនកូរ៉េខាងជើងបញ្ជូនបាឡុងដាក់លិខិតឃោសនាប្រឆាំងជាមួយកូរ៉េខាងជើង ឆ្លងកាត់ព្រំដែនមកកូរ៉េខាងជើងកាលពីពេលថ្មីៗនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMfLId0YCBl__Xsa_IyMkHEQLmPtRDaKtTYeEGxcEFTQd5w7-WW7ODNjVw-BDBs61SvaQKy2sWKUceMkNY9LZC0vSDxlBSOadqpNufLqRHYjTc-f5RzPHuA7BjGm7y-vuZU4tJU6AaAg-559obnqOF3pKCksBi0nlNS5pTuQVSdVLHbItXFxJV7NfLPhw/s1110/balloons3.jpg

ហេតុការណ៍នេះមិនមែនជាលើកទី១ ទេ ដែលប្រទេសកូរ៉េខាងជើងបានបញ្ជូនបាឡុងសំរាមមកឱ្យកូរ៉េខាងត្បូង ។ កាលពីឆ្នាំ២០១៦ កូរ៉េខាងជើងក៏ធ្លាប់បានបញ្ជូនបាឡុងឆ្លងកាត់ព្រំដែនមកឱ្យកូរ៉េខាងត្បូងផងដែរ ហើយក្នុងបាឡុងនោះមានលិខិតឱ្យពលរដ្ឋកូរ៉េខាងត្បូងប្រឆាំងនឹងរដ្ឋាភិបាលក្រុងសេអ៊ូល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBzzmf4vGKs0vf6Fo01pIRiDBtPvq-oHzddFt4tERuJfIHMpQnmIOuAuSqyccAcFjw2K00roCA67cgmbZa94Hdjv88ojK5gNfwomYRaCydkPVsN0WyF8joTT3NLmdUr3vQVwME4lItle4p9qd0s4Zf8RIDhWyN1l_5Aw7SZejae4BocjYGy_YaA3STarQ/s1058/a5km4j8lib3d1.jpeg

សារព័ត៌មានកូរ៉េខាងត្បូងជាច្រើនរាយការណ៍ថា វត្ថុដែលកូរ៉េខាងជើងបានដាក់ក្នុងបាឡុង និងបញ្ជូនមកឱ្យកូរ៉េខាងត្បូងលើកនេះ គឺសុទ្ធតែជាសំរាមទាំងអស់ ដូចជា ៖ ក្រដាសអនាម័យ និងថ្មផលិតនៅប្រទេសចិន ៕

រំលងតែ២ថ្ងៃ បន្ទាប់ពី MV ទេព បូព្រឹក្ស! កម្ពុជាបង្ហាញភាពលេចធ្លោម្តងទៀត តាមរយៈស្តតពាណិជ្ជកម្មក្រុមហ៊ុនអាកាសចរណ៍ដ៏ល្បីល្បាញ

0

បន្ទាប់ពី MV កំពូលតារាចម្រៀងស្រីទេព បូព្រឹក្ស បានបញ្ចេញកាលពីថ្ងៃទី២៦ ខែឧសភា គឺឃើញថាសន្ទុះនៃការគាំទ្រសម្បត្តិវប្បធម៌អរិយធម៌ខ្មែរបានលេចឡើងនៅជុំវិញពិភពលោក។ ទោះជាយ៉ាងណា រំលងបានតែ២ថ្ងៃប៉ុណ្ណោះ ភាពអស្ចារ្យនៃកម្ពុជាក៏បានបង្ហាញខ្លួនម្តងទៀត ក្រោយពីក្រុមហ៊ុនអាកាសចរណ៍ដ៏ធំសម្បើមមួយបានបញ្ចេញស្តតពាណិជ្ជកម្មថ្មីរបស់ខ្លួន ប្រម៉ូតពីគោលដៅទេសចរណ៍និងសម្បត្តិបេតិកភណ្ឌក្នុងប្រទេសកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkt6d6YBnZSF4GahTs3El4oZ2XoFUJwqiLPSkQlOlMv4pOdEmsc8fqviS6X8IkbKC5hHWPaIroCYDpYvUZ2ce0uVIuRZskziapgdWLCWq-3mdphWHfGJgfvEAThWCR1Q1jf06BBKZ6EpIqSboIpRUy6QzVGJMWOdthlMCfQTbSuswB6q1LgAdKaFq4FVE/s759/Screenshot%202024-05-29%20161337.png

កាលពីថ្ងៃទី ២៨ ខែឧសភា ឆ្នំាំ២០២៤ នេះ យោងតាមការបង្ហោះនៅលើ Instagram របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates Airline គឺបានបញ្ចេញស្តតពាណិជ្ជកម្មថ្មីមួយដែលមានរយៈពេលប្រមាណ ៣០ វិនាទី ដោយភ្ជាប់មកជាមួយនឹងចំណងជើងថា «ស្វែងយល់ពីសំណង់អច្ឆិយៈបុរាណបូករួមនឹងទំនើបកម្មដែលជាភាពទាក់ទាញនៅលើទឹកដីប្រទេសកម្ពុជា។ អំឡុងពេលនេះគឺយើងកំពុងតែមានជើងហោះហើរជារៀងរាល់ពីភ្នំពេញទៅកាន់សីង្ហបុរី»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghTwd24IE16RE2t74EfyoCLnzhowyMQWBf7ESsG90uzUn0F6v6tADMpcDGIIf33G4XaZJJOycZ4NoleiaNHkUi8ER8tg1rpDM92AB1ljvtrXJFCbpN-gcdZ4Yc4iL1wnej3fqi00S_ZDasPElQyVBEHxBu04RePR9sROOVPnEpJ0gYtMtDJRzKVTiG2QM/s752/Screenshot%202024-05-29%20161350.png

តាមរយៈវីដេអូ គេសង្កេតឃើញថាមាននារីអាកាសចរណ៍ម្នាក់ ក្នុងឈុតសម្លៀកបំពាក់របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates Airline បាននឹងកំពុងមានវត្តមាននៅលើទឹកដីប្រទេសកម្ពុជា។ ជាមួយគ្នានោះ នាងបានធ្វើដំណើរទៅកាន់ទីតាំងប្រវត្តិសាស្រ្តជាច្រើនក្នុងប្រទេសកម្ពុជា ដែលបានឆ្លុះបញ្ចាំងឲ្យឃើញពីវប្បធម៌អរិយធម៌ដ៏ចំណាស់បូករួមនឹងទំនើបកម្ម ដែលបាននឹងកំពុងបង្ហាញខ្លួនដ៏លេចធ្លោក្នុងប្រទេសដ៏រីកចម្រើននេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8FH6xxhA0vbN7Cfk_iDo4lFky9O4V_KrYrlm10Ow2fkPRvXUzh5cKnDQGhUndcqV808HHvJt8OrESS5oC3xOJodzXppe-vxE0fxKXZXgQMYqLWfI9IwDrNXlWZyG_L_kB2xaswugZCTpPP5S-zUDcBST3b7Zhm8HsoF1vIxl_BaYt4XU2_QqMXZgOFPk/s768/Screenshot%202024-05-29%20161411.png

សំណង់អច្ឆរិយៈខ្មែរជាច្រើនគឺបានបង្ហាញឲ្យឃើញតាមរយៈវីដេអូដ៏ខ្លី ប៉ុន្តែបង្កប់នូវអត្ថន័យជ្រៅ ដែលមានដូចជាប្រាសាទអង្គវត្ត(ដែលជាព្រលឹងជាតិខ្មែរ) ប្រាសាទអង្គរធំ ប្រាសាទប្រែរូប ចម្លាក់ក្បាច់នៅតាមប្រាង្គប្រាសាទ ព្រះបរមរាជវាំងខ្មែរ ទីតាំងសារមន្ទីរជាតិ វិមានឯករាជ្យ ផ្សារធំថ្មី វត្តភ្នំ វត្តអារាម ក៏ដូចជាទង់សាសនាដែលព្រះពុទ្ធសាសនាកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងប្រទេសកម្ពុជា។ បន្ថែមពីនេះក៏បានបង្ហាញពីទិដ្ឋភាពតាមស្រុកស្រែចម្ការនិងសម្រស់ធម្មជាតិបែបជនបទ ប៉ុន្តែបើក្រឡែកមើលក្រុងភ្នំពេញវិញគឺមានភាពស៊ីវិល័យ រស់រវើក និងសម្បូរបែបផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSOZLAprLNi1bRDjmL6T_I_V6kKt2HHkFAlpy3eSA5FFANip0tv427A76NIgFi34X5bVGxOOO8LyEJ_zKkkLxVANsSt0MbToffIzQq6ZgaF4dixUbblPmLyBogZWSm3RII0m0v3uNANlhayJY7L5G5AI2ADkOLrSzSmjNdlbvpvSENspzZjfwTbWECADM/s771/Screenshot%202024-05-29%20161426.png

នារីអាកាសចរណ៍ម្នាក់ដែលបានបង្ហាញខ្លួននៅក្នុងដំណើរកម្សាន្តនៃប្រទេសកម្ពុជា ប្រកបដោយស្នាមញញឹមនិងទឹកចិត្តស្ងើចសរសើររបស់នាងពីដែនដីអច្ឆិយៈខ្មែរ បាននឹងកំពុងអង្រួនបេះដូងប្រជាជនខ្មែរក៏ដូចជាភ្ញៀវទេសចរណ៍ជុំវិញពិភពភពកាន់តែខ្លាំងឡើង រហូតដល់មានការសរសើរនិងថ្លែងអំណរគុណមិនដាច់ពីមាត់គ្រប់ៗគ្នា។

គួរបញ្ជាក់ថា Emirates Airline គឺជាក្រុមហ៊ុនអាកាសចរណ៍ដ៏ធំសម្បើមមួយ ដែលមានជើងហោះហើរនៅជុំវិញពិភពលោក និងមានដៃគូសហការប្រមាណ៨០ប្រទេស។ ក្រុមហ៊ុននេះគឺត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៨៥ ជាកម្មសិទ្ធរបស់រដ្ឋាភិបាលនៃសាជីវកម្មវិនិយោគទីក្រុងឌូបៃ សហព័ន្ធអារ៉ាប់រួម៕

ស្មានហ្វូន Nokia នឹងចាប់ផ្តើមលេចវត្តមានម្តងទៀតនៅលើទីផ្សារពិភពលោកក្នុងពេលឆាប់ៗនេះ

0

បន្ទាប់ពីបាត់វត្តមាននៃម៉ាកទូរស័ព្ទ Nokia អស់រយៈពេលជាង ២០ ឆ្នាំមក ថ្មីៗនេះក្រុមហ៊ុន Nokia គ្រោងនឹងបញ្ចេញផលិតផលរបស់ខ្លួនជាច្រើននៅលើទីផ្សារពិភពលោក ដោយសង្ឃឹមថានឹងអាចប្រកួតប្រជែងជាមួយស្មាតហ្វូនដទៃទៀតបាន។
Nokia គឺជាម៉ាកទូរស័ព្ទមកពីប្រទេសហ្វាំងឡង់ ដែលផលិតផលនេះគឺមានប្រជាប្រិយភាព និងពេញនិយមយ៉ាងខ្លាំងនៅជុំវិញពិភពលោកកាលពីអំឡុងឆ្នាំ ១៩៩៩។ ទោះបីជាបច្ចុប្បន្នមានស្មាតហ្វូនទំនើបៗជាច្រើនបានវាយលុយទីផ្សារក៏ដោយ ក៏ក្រុមហ៊ុនចាប់ផ្តើមងើបឡើងវិញជាមួយនឹងការអភិវឌ្ឍនូវបច្ចេកវិទ្យាទំនើបរបស់ខ្លួន រួមបញ្ចូលជាមួយ AI ដើម្បីអភិវឌ្ឍផលិតផលរបស់ខ្លួនឱ្យក្លាយជាការពេញនិយមម្តងទៀត និងសាងកេរ្តិ៍ឈ្មោះរបស់ខ្លួនឱ្យរស់ឡើងវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjr3p16yIlvTf9-TeVIprHselN9wYHHWG6dHGyhwZ0524_EaNU1-psDQlhQRef0DmvqScgOUTExDGxH1E_ez5R5oLI3olPBc5lydQxkdPb9VWw86N-dNCe2uRRnEiMSuf8rqdx1AXxYlxMWhzrv3wjVRnnIW20j9V1DZYY4XeaEHkASVGONN0SaY9hflJU/s1200/photo_2024-05-29_15-38-35.jpg

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះក្រុមហ៊ុនក៏ធ្លាប់បានបញ្ចេញនូវម៉ាកទូរស័ព្ទ Nokia 3210 ដែលមានការអាប់ដេតប្លែកជាងមុន រួមបញ្ចូលនៅការររចនាស្ដើងជាងមុន ជាមួយនឹងប្រព័ន្ធគន្លឹះរុករកត្រូវបានជំនួសដោយប៊ូតុងជាច្រើន ដែលឧបករណ៍នេះក៏មានកាមេរ៉ាខាងក្រោយទំហំ ២ មេហ្គាភិចសែល និងប្រើប្រាស់រន្ធ USB-C ផងដែរ។ ផលិតផលនេះត្រូវបានចេញលក់ដំបូងនៅក្នុងទីផ្សារអឺរ៉ុប និងចិនក្នុងតម្លៃសមរម្យបំផុត ហើយកំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកប្រើប្រាស់ចិន។ ដូច្នេះហើយកាលពីថ្ងៃទី២៨ ឧសភា ឆ្នាំ២០២៤ នេះក្រុមហ៊ុននឹងនាំយកផលិតផលរបស់ខ្លួនមួយទៀតគឺ Lumia ដែលជាម៉ាកទូរស័ព្ទល្បីល្បាញបំផុតនៅដើមទសវត្សរ៍ឆ្នាំ ២០១០ មកបង្ហាញនៅលើទីផ្សារពិភពលោកជាថ្មីម្តងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjG4T7OyUT1RG8-_lBuNoXMoPAmdMaoz0p__4pC2BTuQfEOHuStXVFVFXw71EVQcKDYtH8DI9V21cn0GSoxnJVY8EAcyLjcALWJA7iVCgPercVAK-YK5Wq4WQ_NiiM00hFyr9FMcxVWkCVaWGPxaKypiWHLi8ys3w5wyu9VpIs47gpIgf8PrDqWmpNyxrY/s1200/Nokia-3210-launched.webp

Lumia ត្រូវបានចាត់ទុកថាជាម៉ាកទូរស័ព្ទដ៏រុងរឿងបំផុតរបស់ Nokia ហេតុនេះក្រុមហ៊ុនគ្រោងនឹងអភិវឌ្ឍផលិតផលនេះឱ្យក្លាយជាផលិតផលថ្មីប្លែកនិងទាន់សម័យ ជាមួយការភ្ជាប់បន្ទះឈីប Snapdragon 7s Gen 3 ជាប្រភេទ AMOLED រួមជាមួយនឹងកម្រិតភាពច្បាស់ Full HD+ និងកម្រិត Refresh Rate 120Hz ដោយបន្តបង្កើនភាពប្រកួតប្រជែងរបស់ផលិតផល ខណៈដែលថ្មនៅលើឧបករណ៍នេះមានសមត្ថភាព 4900 mAh ជាមួយនឹងសមត្ថភាពសាក 33W ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOSFSXt0Xxj272EMBPVKeiwU7JNv0omiDJkfhuKNw-ZccXLRwm_dC07m1whhQLCV4vGEXr56XHLGiXsjxOpiv-avGu9FpsFOUwqfD0a8QvmXj137jRSM8OhLXzzkRtN_KlEfRbI7ulKzYeug8UZuyLHQzMKLo5z5cIV3HHWjpIuep7VrcZL-8ZG_Fa67c/s680/GN_iTr_XgAA8H5f.png

ស្មាតហ្វូនថ្មីនេះអាចត្រូវបានបំពាក់ដោយកាមេរ៉ាមេ 108MP រួមជាមួយនឹងកាមេរ៉ាបន្ទាប់បន្សំ 2MP ដែលអាចប្រើកញ្ចក់ម៉ាក្រូ។ ផលិតផលនេះថែមទាំងអាចគាំទ្របច្ចេកវិទ្យា PureView ដើម្បីជួយកែលម្អសមត្ថភាពពង្រីក និងបង្កើនគុណភាពលម្អិតរូបភាពផងដែរ។ ទូរស័ព្ទថ្មីនេះក៏ត្រូវបានគេនិយាយថានឹងដំណើរការលើប្រព័ន្ធប្រតិបត្តិការ Android 14 ជំនួសឱ្យប្រព័ន្ធប្រតិបត្តិការ Windows របស់ Microsoft ជាមួយនឹងការរចនាដោយផ្អែកលើ Nokia Lumia ។ ដូច្នេះហើយការលេចធ្លាយព័ត៌មាននេះគឺពិតជាទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងរបស់មនុស្សជាច្រើនជុំវិញពិភពលោក ទោះជាយ៉ាងណាសម្រាប់ទំហំអេក្រង់ជាក់លាក់មិនត្រូវបានគេបង្ហាញនោះទេ ហើយម៉ូដែលថ្មីនេះក៏មិនទាន់មានឈ្មោះផ្លូវការនៅឡើយដែរ៕

កំពូលត្រីទឹកសាប ៥ ប្រភេទសម្បូរអូមេហ្គា ៣ ល្អចំពោះសុខភាពជាងត្រីសាម៉ុនទៅទៀត

0

ជាទូទៅគេដឹងថាត្រីសាល់ម៉ុនជាត្រីសមុទ្រទឹកជ្រៅដែលសម្បូរទៅដោយបរិមាណអូមេហ្គា-៣ ខ្ពស់ជាងគេ បើធៀបនឹងប្រភេទត្រីសមុទ្រផ្សេងទៀតក្នុងបរិមាណដូចគ្នា ប៉ុន្តែជាការពិតណាស់ត្រីនេះពិតជាត្រីដែលល្អនិងមានតម្លៃថ្លៃខ្លាំងណាស់។ ទោះជាយ៉ាងណាប្រសិនបើអ្នកមិនចង់ខ្ជះខ្ជាយលុយច្រើនដើម្បីទិញត្រីសាម៉ុនទេ អ្នកអាចជ្រើសរើសនៅប្រភេទត្រីទឹកសាប ៥ នេះក៏បាន ព្រោះវាមានតម្លៃរមរម្យ ហើយក៏សម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ ខ្ពស់ផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEPZ5mJL4N4aA_s05_a91T_pNImurkaP8O-WHJrG-iweV7mhVrDEHaJrzG0Ckv-cqx47qe5ztfScgTGghRc0Hl-aLODaSejw8oEPNlsw1wuwZlpDJ6VHK4K2X2BnTA3VJwYcehHq4mFu14s9qhcvT-uxVlZ2eaztq-eQtP5HZHvB3GK343R_KFSGJKwMY/s1021/Fish-Diversity-Nam-Kading-River-Laos.jpg

អាស៊ីតអូមេហ្គា ៣ គឺជាអាស៊ីតខ្លាញ់ដែលមានអត្ថប្រយោជន៍យ៉ាងខ្លាំងចំពោះសុខភាពរាងកាយរបស់យើង។ ការរស់នៅប្រចាំថ្ងៃ ការវវិត្ដនៃរាងកាយជាចាំបាច់ដែលយើងមិនអាចឃាត់បាន ក្នុងនោះការជម្រុះចោលនៃកោសិកាចាស់ បង្កើតកោសិកាថ្មី ដំណើការសម្រួលសរសៃឈាមបេះដូង ការចិញ្ចឹមទៅដល់ខួរក្បាល ដែលទាំងនេះសុទ្ធតែត្រូវការយ៉ាងចាំបាច់នៃអាស៊ីដខា្លញ់អូហ្គា ៣។ ដូច្នេះអត្ថបទនេះនឹងនាំលោកអ្នកមកស្គាល់ត្រីទឹកសាប ៥ ប្រភេទដែលសម្បូរទៅដោយអូមេហ្គា ៣៖

១. Lake whitefish ផ្តល់ Omega 3: 840 mg https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjP3DlxMRNJZRm-nPRw2ghkOsIioc2jXv8dIUXBgm_yR_UyjcUj39paf_llRlxWCRrQaJ1gjZ5Vprvu_XW6VvP1_UpafDWWL6E6N7XEZP6GNK4toWbwYDalX_j-Ovf4O8-HCkvzVzFGnUztT5O-Ug4PDQLSPb5V8SfqacZEzv8nd8t9kIeyQEYa8J2Xe1E/s640/large.jpg
២.Catfish ផ្តល់ Omega 3: 460 mghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimXJX2LtuQgsrkKCXytpcSXePnkiRr4lSFLB88SwZOCGLlln82-9sWf_evvSAyHGxkfsOhoXcR69FUBEz8d8IiTcgplJbNYWO3KAIVbyp-I8LFzRYPRo9lowmJAwqvilXv67koxKDYhTc1qsTV3iUtSy_yVN2_SkuMOeY6U6B0D9qxxfMe4y7WHWBaUP8/s736/photo_2024-05-29_14-10-39.jpg
៣.Swai fish ផ្តល់ Omega 3: 450 mghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIrNJRB8hqnQR2ucZS-oqpoXc2aXhiuu6DJtnioP8kjACoEJ7R-PDKh0HblAPSL5q1AYZKISdtALzOebBQH28lL_Irm59Hyxc6Y71WB1j9k_muysn7XYXZwgtkd8soH6oWJvED983PsCsOILj09eDK3MRNRXTdoxXLWFWy_xQ7ivAw9RgAFmbQbU7A4R8/s676/manoa-life-sciences-swai.jpg
៤.White sea bass ផ្តល់ Omega 3: 400 mghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8dTZ6x9ZOUeJez26ZbGQ4rGQNSD8YPMtxw-alQJdwoELJdO-TKcgays03k6soqus0TIUcC_PnD5DvjitKoiRcCvZLWxck4EZccGqbv1I3R2HXsRQJtMfXZ1sij8d4K7Hb7gxQmPATisJoTp-cm-P8D53wb_B8jurBTtdj0ZHktAbzwq7aNMcHlKV6Y1k/s3120/WSB_OBP_2013_8-1-2.jpg
៥.Flounder ផ្តល់ Omega 3: 370 mghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj55DQUqKS6vaySP-5EtZ3fm7NmadjSL8IIHgTkiXqv7kcut2pwJL_dxjeHCv58FPXxB8Dbl2BKt5E__ZzEQj2UQLl-_J-4Ka74Io-wzcqqGOOxdUp86AAZPo1H2gMyJC4Ps2OX66qkJfFS7BxEWADC0N11RW-N4KMIQg6M-D18K6h8w573a8W1oHdS8fA/s1500/brian-yurasits-KhTywORJC74-unsplash.jpg

អត្ថប្រយោជន៍នៃអូមេហ្គា ៣ រួមមាន:
-បំប៉នខួរក្បាល៖ ជួយបង្កើនការចងចាំ ការសិក្សា និងកាត់បន្ថយហានិភ័យនៃជំងឺវង្វេង
-ថែរក្សាភ្នែក៖ ជួយការពារជំងឺភ្នែកឡើងបាយ ភ្នែកស្ងួត និងជំងឺភ្នែកក្រហម
-ចិញ្ចឹមបេះដូង៖ ជួយកាត់បន្ថយសម្ពាធឈាម កាត់បន្ថយទ្រីគ្លីសេរីត កាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាល
-កាត់បន្ថយការរលាក៖ ក៏ដូចជាជួយបន្ថយការឈឺសន្លាក់ ជំងឺរលាកសន្លាក់រ៉ាំរ៉ៃ និងជំងឺហឺត
-ថែរក្សាសុខភាពផ្លូវចិត្ត៖ ជួយកាត់បន្ថយហានិភ័យនៃជំងឺធ្លាក់ទឹកចិត្ត និងជំងឺបាយប៉ូឡា។
-គ្រប់គ្រងកម្រិតជាតិស្ករ៖ ជួយកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម៕

មកស្គាល់សណ្ឋាគារទឹកកកដ៏ល្បីល្បាញនៅលើពិភពលោក

0

ប្រទេសស៊ុយអែត ៖ ប្រសិនបើលោកអ្នកធុញទ្រាន់ជាមួយអាកាសធាតុក្តៅនៅប្រទេសកម្ពុជា សារព័ត៌មាន KBN សូមណែនាំលោកអ្នកអំពីកន្លែងសម្រាកដ៏ល្បីល្បាញមួយនៅលើពិភពលោក ហើយពេលមកដល់ទីនេះ នឹងមានអារម្មណ៍ថា ដូចស្ថិតនៅប្រាសាទព្រិលក្នុងភាពយន្តតុក្កតា ។ ទីកន្លែងនេះជាសណ្ឋាគារទឹកកក (Ice Hotel) ដែលស្ថិតនៅទីក្រុង Jukkasjarvi ប្រទេសស៊ុយអែត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjRuCby8JTGhUykkbYEUFCgoEdxmABbR8_sfaHzPdMiciP9-mklQRjJ5nSyaig24_ps4i5Bd8s8ZGy39FDkajx_mbDMmK8sdDJlyuplrm4HML2_WS8wp6Gix6Wcjm9vXoPuam39Rp1EdA7Y9nfdP3LLc4KSdv56kKXkK8zwUX8q0XzmPj2E6MJZg5j2-A/s912/art-suite-you-are-my-type-icehotel-2017.jpg

សណ្ឋាគារនេះត្រូវបានគេចាត់ទុកថា គឺជាសណ្ឋាគារទឹកកកដំបូងនៅលើពិភពលោក ដែលបានស្វាគមន៍ទទួលភ្ញៀវមកស្នាក់នៅលើកដំបូងនៅឆ្នាំ១៩៩០ ។ លើសពីនេះ សណ្ឋាគារទឹកកក ក៏ជាតំបន់ទេសចរណ៍ប្លែកបំផុតនៅអឺរ៉ុបផងដែរ ខណៈភ្ញៀវចូលមកសម្រាកនៅទីនេះនឹងមានអារម្មណ៍ប្លែកខ្លាំង ។ សម្ភារៈផ្សេងៗក្នុងសណ្ឋាគារ ដូចជា ៖ តុ, កៅអី, គ្រែសម្រាក និងគ្រឿងសង្ហារិមទាំងឡាយសុទ្ធតែធ្វើពីទឹកកកទាំងអស់ ហើយសូម្បីតែកែវដាក់ទឹក ឬកែវស្រាក្នុងក្លិប ក៏ធ្វើពីទឹកកកដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgk5Va0cODdRzRxo9ZlDjyW2SdbbUfsapyGt5fspmdVS4P2By3OBuXzjPPvCQwu0Fsgv1bd58WqRdM4MSZwnwuoc_TowZKRLB7u4gYovZKpgwmqGegCDwWzhTVrj7A7h3nlNjMWyzYhDiNQL9SRi_iLLVW2T11uYVe73s301he3l061sd7KKeQ0G2ocjrs/s1000/Art_Suite_Raindrop_ICEHOTEL_365_Photo_Asaf_Kliger_76983.jpg

សណ្ឋាគារទឹកកកនឹងត្រូវសាងសង់ថ្មីជារៀងរាល់ឆ្នាំ និងទទួលភ្ញៀវចូលមកស្នាក់នៅ ឬមកកម្សាន្តតែនៅរដូវរងាប៉ុណ្ណោះ ដោយសារនៅរដូវផ្សេងទៀត ទឹកកកនឹងឆាប់រលាយ ។ ហេតុនេះ គេបានរចនាម៉ូដសណ្ឋាគារថ្មីជារៀងរាល់ឆ្នាំ ហើយភ្ញៀវមកកាន់ទីនេះ ពួកគេនឹងទទួលបានអារម្មណ៍ប្លែក និងគិតថា ស្នាក់នៅក្នុងសណ្ឋាគារផ្សេងខុសពីឆ្នាំមុនៗ ។

យើងនឹងឆ្ងល់ថា បើវាជាសណ្ឋាគារទឹកកកបែបនេះ តើបន្ទប់សម្រាកនឹងមានសភាពបែបណា? សម្រាប់បន្ទប់សម្រាករបស់សណ្ឋាគារ ក៏បានធ្វើឡើងពីទឹកកកដូចគ្នាដែរ ។ សណ្ឋាគារនេះមានបន្ទប់សម្រាកសរុបចំនួន១០០បន្ទប់ ហើយបន្ទប់នីមួយៗបានរចនាម៉ូដខុសៗគ្នា និងមានសីតុណ្ហភាពចាប់ពី-៥អង្សារសេ ទៅ-៨អង្សារសេ ។ ភ្ញៀវអាចសម្រាកនៅលើគ្រែទឹកកក ដែលក្រាលដោយកម្រាលស្បែកសត្វ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXTu31Nf1guoxNX-HYOyQ_DTpLaOukpjb9IuqK14QsTOo2WvE1BgconKFwAR8oy6ZEqP5JqJnwNyJsonnXBSBSj_p6TqehnCVU_R-bLxaCfS8nep4Xeyb_PNEyBXarlIeHVlVjzACRGKYMpX9vrm9lGe5Ym4qPu5z0_kdRfRiuA3oXmRvG7B0InQEUIcw/s1600/Ice+Hotel+Sweden+Jellyfish+Room.jpg

គួរបញ្ជាក់ថា សណ្ឋាគារនេះបានកសាងឡើងពីដុំព្រិល និងផ្ទាំងទឹកកក គឺយកពីទន្លេ Torne ដែលស្ថិតនៅក្បែរគ្នា ពីព្រោះទឹកទន្លេនេះមានសភាពថ្លា និងស្អាតបំផុតនៅតំបន់អឺរ៉ុប ។ នៅពេលផុតរដូវរងា សីតុណ្ហភាពកើនឡើងខ្ពស់ វានឹងធ្វើឱ្យអ្វីៗគ្រប់យ៉ាងនៅទីនេះរលាយក្លាយជាទឹក រួចហើយវាក៏ហូរទៅកាន់ទន្លេ Torne វិញ ។ ហេតុនេះ សណ្ឋាគារទឹកកកអាចបង្ហាញរូបរាង និងទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចាប់ពីខែធ្នូ ដល់ខែមេសាតែប៉ុណ្ណោះ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxI7hvdE3u0aAmjX35UWtYhDZj56nyUmN1CmZj0LXYTchrhv9aBxb_IrMyR8Uif_Cb7_dFcsU0ej84moIJESIRBJmS9XRSqJI61gLHUcuZxBPUgHef2eVPjmE5i345XrEZ4G_SkumORTVh58Cw822UAI1QUDFpe4PNW0cQJDTY1-Fs8rsmVThzYfzVS9Q/s4896/IceHotels-Sweden-COVER.webp

គេទទួលស្គាល់ថា សណ្ឋាគារទឹកកក គឺជាទីកន្លែងអស្ចារ្យមួយក្នុងចំណោមទីកន្លែងដ៏អស្ចារ្យទាំង៧ របស់ប្រទេសស៊ុយអែតផងដែរ ។ កាលពីដើមឆ្នាំ២០២៣ កន្លងមក គណៈកម្មការសហភាពអឺរ៉ុបបានរៀបចំកិច្ចប្រជុំក្នុងសណ្ឋាគារនេះជាលើកដំបូង ដែលប្រទេសស៊ុយអែតបានធ្វើជាម្ចាស់ផ្ទះក្នុងឋានៈជាប្រធានសហភាពអឺរ៉ុប ៕

បឹងមួយកន្លែងនេះមានទឹកស្អិតដូចជ័រកៅស៊ូ និងអាចឆេះបានបើត្រូវភ្លើង

0

បើនិយាយថា នៅលើពិភពលោកនេះមានបឹងមួយកន្លែងមានទឹកស្អិតខ្លាំងដូចជ័រកៅស៊ូ តើលោកអ្នកជឿដែរឬទេ? យើងសូមណែនាំលោក-អ្នកឱ្យស្គាល់បឹងមួយឈ្មោះ Pitch គឺជាបឹងមានទឹកពណ៌ខ្មៅ និងស្អិតដូចជ័រកៅស៊ូ ដែលមានទីតាំងស្ថិតនៅទីក្រុង La Brea សាធារណរដ្ឋទ្រីនីដាដ និងតូបាហ្គោ ។ គេចាត់ទុកថា វាជាបឹងមួយដែលប្រមូលផ្តុំជ័រកៅស៊ូស្អិតបែបធម្មជាតិដ៏ធំបំផុតនៅលើពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgACPOd4Q7kH3z9Ped47ircGXK7ETnH7yZ9CNvo2vPdjJxkAElBH8Ito4ztOo63Vwosl6hJaiqhMPM-XuYxvnx4YQm1y2VnMQIRrrkJDJjO6Qeh_AVAekPDp-nP4YTYhmwuXQvItY2G6v9qi9ICYKfixZbP6DT_VDLGuIECZRqeDRLTd4uUGkoUe_0a0SQ/s1000/photo_2024-05-29_13-49-01%20(2).jpg

អ្នកវិទ្យាសាស្ត្រជឿជាក់ថា នៅបាតបឹង Pitch មានស្នាមប្រេះនៃសំបកផែនដីចំនួន២ខ្សែប៉ះគ្នា ទើបធ្វើឱ្យប្រេងឆៅនៅក្រោមដីផុសចេញមកលើតាមរយៈស្នាមប្រេះនេះ ។ បន្ទាប់មក ប្រេងឆៅទាំងនេះបានផ្សំគ្នាជាមួយកំទេចកំទីថ្ម, ក្រួស និងខ្សាច់អស់រយៈពេលរាប់លានឆ្នាំ រហូតបណ្តាលទឹកក្នុងបឹងទាំងមូលមានសភាពស្អិតដូចជ័រកៅស៊ូធម្មជាតិ ។

ទោះយ៉ាងណា ទឹកបឹងដែលមានសភាពដូចជ័រកៅស៊ូនេះ គឺមិនដូចគ្នានឹងជ័រកៅស៊ូធ្វើផ្លូវថ្នល់ទេ ពីព្រោះជ័រកៅស៊ូធ្វើផ្លូវថ្នល់នៅសេសសល់ពីការផលិតជាសម្ភារៈផ្សេងៗ ។ រីឯទឹកក្នុងបឹង Pitch មានពណ៌ខ្មៅ និងមានសភាពទន់ ហើយភ្ញៀវទេសចរអាចដើរនៅលើចំណុចរឹងលើបឹងបាន លើកលែងតែចំណុចខ្លះ បើភ្ញៀវទេសចរឈរយូរបន្តិច ពួកគេអាចធ្លាក់ចូលក្នុងទឹក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXhD3CbYTYMbUh_2c8k1bDp2_oL3ky1ObdVuDJcWuWJYYIaP3ylg4b2TWYam8k3909kSwRXL3_VnzbthbaqJZdgeDhvGkMjIklt8why5brNSjhxolb_9bdkzwfhVXzg1ZYv_zDuLphirc8Uxha4zUg9v5LB1QWau7F0uCcXlF_FxskfTpaJBzCqwnC6mo/s960/photo_2024-05-29_13-49-01%20(3).jpg

បើទោះជាគេមើលទៅឃើញថា ទឹកក្នុងបឹងនេះមានសភាពហ្នឹងថ្កល់ក្តី ប៉ុន្តែការពិត ទឹកបឹងបានបម្លាស់ទីយឺតៗ ។ ចំណុចមួយគួរឱ្យចាប់អារម្មណ៍ គឺអាជ្ញាធរពុំអនុញ្ញាតឱ្យភ្ញៀវទេសចរជក់បារីនៅបរិវេណក្បែរបឹងទេ ដោយសារតែប្រេងឆៅនៅទីនេះអាចធ្វើឱ្យបឹងទាំងមូលឆៅបាន ។

គេបានរកឃើញបឹង Pitch នៅឆ្នាំ១៥៩៥ និងត្រូវបានគេជួញដូរប្រេងក្នុងបឹងនេះតាំងពីឆ្នាំ១៨៦៧ មកម៉្លេះ ។ រហូតមកដល់បច្ចុប្បន្ន គេបានយកប្រេងពីក្នុងបឹងនេះប្រមាណ១០លានតោន និងនៅសល់ប្រេងប្រមាណ៦លានតោនទៀត ។ លើសពីនេះ វាជាប្រភពនៃវត្ថុធាតុដើមរបស់ក្រុមហ៊ុននាំចេញស៊ីម៉ងត៍ ហើយប្រេងក្នុងបឹងនេះត្រូវបានគេយកមកប្រើប្រាស់ក្នុងផ្នែកសំណង់ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAX2Wk13FSwRoMiGD_l3yB8c9edXXZhibz8ULHhnnpXaSvae0n_km13bUKOBgDNAJiSFZ8DwzPaF0edGkKA81U6obQPR6PdJ4Yv873Rc5xRKLToDdnZ7KwQXHLwmx87ezQ8K8wpXmD8kmxyF5yZ915r3n1wZtdEsbpkMUVGv9OM27n4JaC_nGUsBxAVP8/s790/photo_2024-05-29_13-49-01%20(4).jpg

ក្នុងមួយឆ្នាំៗ មានភ្ញៀវទេសចរមកកម្សាន្តនៅបឹង Pitch ស្មើប្រមាណ២ម៉ឺននាក់ ហើយភ្ញៀវទេសចរមួយចំនួនបានសាកល្បងចុះហែលទឹកបឹង ដោយសារពួកគេជឿថា អាចព្យាបាលជំងឺឱ្យជាសះស្បើយ ។

បឹងនេះបានក្លាយជាតំបន់ដែលអ្នកស្រាវជ្រាវផ្នែកភូមិសាស្ត្រចាប់អារម្មណ៍យ៉ាងខ្លាំង ហើយរយៈពេលរាប់ពាន់ឆ្នាំមុន សត្វមានជីវិតតូច-ធំជាច្រើនក្បាល ដូចជា ៖ គោ, សេះ, អណ្តើក, ខ្យង, បក្សី និងកណ្តុរ បានធ្លាក់ចូលក្នុងទឹកបឹងពុំអាចឡើងលើគោកវិញបានទេ ហើយចុងក្រោយ ពួកវាក៏បានងាប់នៅក្នុងទឹកបឹងដ៏ស្អិតនេះ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikNtktStjf0R0MmXdSLDucUNPC7t6djT9Dhd4lWS0aelq2wqpvn5mqv6yNLmBysGE7mxS5raBqMsURDGp92_uhWMg40mD1g2D_RFHh25Oh5N0YkpcQH883EPp-npU8kywYi-02kn8MXDgXyB9ZEBtc5tw6YtcjzncIwzwEW5R-iMa8JkLLxvdT7ILfiqI/s790/photo_2024-05-29_13-49-01%20(5).jpg

ប្រទេសទាំង ១០ ដែលនាំមុខគេលើពិភពលោកក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍

0

យោងតាមទិន្នន័យពីវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ដែលបានចេញផ្សាយនៅចុងខែឧសភាថ្មីៗនេះថា ក្នុងចំណោមប្រទេសចំនួន ១១៩ មានតែ ១០ ប្រទេសប៉ុណ្ណោះដែលមានភាពជឿនលឿនខ្លាំងបំផុតក្នុងវិស័យទេសចរសម្រាប់ឆ្នាំ ២០២៤។ ក្នុងនោះរួមមាន សហរដ្ឋអាមេរិក អេស្ប៉ាញ ជប៉ុន បារាំង អូស្ត្រាលី អាល្លឺម៉ង់ អង់គ្លេស ចិន អ៊ីតាលី និងប្រទេសស្វីស។ យោងតាម WEF សហរដ្ឋអាមេរិកគឺជាទីផ្សារទេសចរណ៍ “ទំនើប” នៅពេលដែលប្រទេសនេះមានហេដ្ឋារចនាសម្ព័ន្ធសម្រាប់ស្វាគមន៍ភ្ញៀវទេសចរដូចជាផ្លូវអាកាសដែលតភ្ជាប់គ្រប់ទីកន្លែងក្នុងពិភពលោក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioXs6997UK64XYZCxKPueWbp3AZMoSNuB3KvMkOXCwOXzNie_x6WPaslkEu4NQue9i_6RpTh0xkbLrmn1EC4NgRIjvlmK50KdiBYieVdQywaCkGL6-CC29JeUisqp-0qAGaJw1BIfuDImtQvuYKMTESL6ZROjsmXHKx8oAI2qqiH7sxpiQrI7AStwDI8g/s1500/Statue-liberty-56b008a15f9b58b7d01f9e4e.jpg

សហរដ្ឋអាមេរិកគឺជាប្រទេសឈានមុខគេរបស់ពិភពលោកជាប់ចំណាត់ថ្នាក់លេខ១ នៅក្នុងសន្ទស្សន៍អភិវឌ្ឍន៍ការធ្វើដំណើរ និងទេសចរណ៍ឆ្នាំ ២០២៤ ជាមួយនឹងពិន្ទុសរុប ៥.២៤ (មាត្រដ្ឋាន ៧ ពិន្ទុ)។ លើសពីនេះ ជំហររបស់អាមេរិកនៅលើឆាកអន្តរជាតិក៏ជាចំណុចខ្លាំងដែលជួយឱ្យប្រទេសនេះមានភាពលេចធ្លោផងដែរ។ តំបន់របស់អាមេរិកគឺធំទូលាយ មានទេសភាពធម្មជាតិប្លែកៗជាច្រើន ចាប់ពីឧទ្យានជាតិរហូតដល់ទីក្រុងធំៗ ឆ្នេរដ៏ស្រស់ស្អាតជាច្រើន និងសេវាកម្មធ្វើដំណើរពេញលេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEio1oxjexkCijkTBcTmQ5k2w0TahKsSmZKltMi7Oi3XvBUUy2NoJLeUvqp-vzS4rtd9h-sZOnqHUEjkQHVBdgBv1hwTBtJbIGW4sGpoqbC-rE97zAbzyyg4scppcM0zmbtId88FyRsvqYGTkIhPyUwz6FQc2T7IWoJ7jZc1Lp-rZlTaZYy0Vr9hCUFSHl4/s1350/bestusa1c.jpg

តាមពីក្រោយអាមេរិកគឺប្រទេសអេស្ប៉ាញជាប់ចំណាត់ថ្នាក់លេខ ២ ជាមួយនឹងពិន្ទុសរុប ៥.១៨។ WEF បានអត្ថាធិប្បាយថាអឺរ៉ុបគឺជា “ទិសដៅដែលអាចបត់បែនបានជាមួយនឹងលំហូរទេសចរណ៍ក្នុងតំបន់ដ៏រឹងមាំ” ហើយបានវាយតម្លៃខ្ពស់ចំពោះសមត្ថភាពដឹកជញ្ជូនផ្លូវដែករបស់ទ្វីបនេះ។ ដូច្នេះសេដ្ឋកិច្ចដ៏រឹងមាំ ទីតាំងល្អនៃប្រាក់អឺរ៉ូ និងប្រាក់ផោនអង់គ្លេស បានធ្វើឱ្យលទ្ធភាពរបស់ជនជាតិអឺរ៉ុបធូរធារជាងមុន។ សម្រាប់ចំណាត់ថ្នាក់ទី៣ វិញបានទៅលើប្រទេសជប៉ុន ដែលស្ថិតក្នុងទ្វីបអាស៊ីត្រូវបានចាត់ទុកថា ជាប្រទេសដែលរីកចម្រើនខ្លាំងផ្នែកទេសចរណ៍ក្នុងឆ្នាំ ២០២៤ នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmJYUSwdUean2tMXYE7BoOPq_-ZtqIGHqx90bq6sSIOUodhvhmAyWEM80xSvvHJgqTP6ARKENpVWPORo0VnewApOhCjFlkPdifR5M19wY5qVAmKcfmepI9E_E9y-cehalWt5S26DJK9FiJxYbGTIAOFbLjcLiH7ol66nQbiFAJMBa7932V1pY5BqgtwG8/s1226/iStock-655737106-1226x800.jpg

ទោះជាយ៉ាងណាក៏ដោយ ចំណាត់ថ្នាក់ខ្ពស់ក្នុងវិស័យទេសចរណ៍ និងការអភិវឌ្ឍន៍ការធ្វើដំណើរ យោងតាមអ្នកជំនាញជាច្រើន មិនមែនជារឿងល្អនោះទេ។ ការអភិវឌ្ឍទេសចរណ៍ហួសហេតុនាំឱ្យមានមនុស្សច្រើនលើសចំណុះ។ នៅក្នុងប្រទេសជាច្រើន ទេសចរណ៍ហួសប្រមាណគឺជាបញ្ហាដែលបង្កការឈឺក្បាលសម្រាប់រដ្ឋាភិបាលក្នុងតំបន់ ដោយសារផលប៉ះពាល់របស់វាទៅលើបរិស្ថាន និងកង្វះនិរន្តរភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhckLQF81aInpIZNcmZ-cjuL-wINW9_RiLaXHFl7epLw-Dk6C0slP497ZuWsu9U3ATCC85C_JbCNmWVQCJpnYBcIB4tNeUBFAlNmn8IEZfrWCN0wcKXPtmsmzee4EiiItTxgB2rIUC_7WV3S6FBhCIuKL_XqC7-vI6BFXuQKQ6y6sqkZ_pWDiQ98bpmKUo/s800/9.-ibizia.jpg

គួរបញ្ជាក់ដែរថា ចំណាត់ថ្នាក់នេះត្រូវបានកំណត់ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យជាច្រើនដូចជា ហេដ្ឋារចនាសម្ព័ន្ធ ធនធានធម្មជាតិ និរន្តរភាព ភាពអាចរកបានកម្លាំងពលកម្ម និងតម្លៃប្រកួតប្រជែង។ បន្ថែមពីលើលក្ខណៈវិនិច្ឆ័យដែលមាន WEF ក៏ដាក់តម្លៃខ្ពស់លើសកម្មភាពអាជីវកម្មនៃសណ្ឋាគារ អាកាសយានដ្ឋាន ភាពទាក់ទាញ និងក្រុមហ៊ុនអាកាសចរណ៍ផងដែរ៕