Home Blog Page 1053

អ្នកច្នៃម៉ូត ឯម រៀម ពេញដោយគំនិត Fashion ប៉ុន្តែចេញមកមួយៗជារឿយៗត្រូវមហាជនរិះគ.ន់

0

ការច្នៃម៉ូតតាមបែប Fashion របស់លោក ឯម រៀម ហាក់ទទួលបានការរិះគន់ជាបន្តបន្ទាប់ពីសំណាកអ្នកលេងបណ្តាញសង្គមមិនសូវទទួលបានការសរសើរនោះទេ។ ជាក់ស្តែងឈុតមួយរបស់លោកចូលរួមកម្មវិធីរបស់តារាចម្រៀង ទេព បូព្រឹក្ស ទទួលបានការរិះគន់ជាថ្មីស្របពេលរូបផ្ទៃខាងក្រោយមានរូបប្រាសាទអង្គរវត្ត។ លើកនេះមិនត្រឹមតែទស្សនិកជនប៉ុណ្ណោះទេដែលបញ្ចេញមតិរិះគន់សូម្បីអ្នកក្នុងចង្កោមសិល្បៈក៏បានផ្លែផ្កាឱ្យអ្នកច្នៃម៉ូតរូបនេះស្លៀកពាក់មិនស្របកាលៈទេសៈខុសគេតែឯង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfvKJFJtwlxHE65xHm4_GFXS3fYerEHx-J4kux3Q3aLT-v_Rv0cNw8QdPE_fx0mGXgfxe03h-cEV4XroZs411DzGEZnocliTsj6rIp_tELGIV8JFQb43OL3ymXjM691m2hK2OfpEJUYSwLb2qtaJ4bnfFC3xmE0ILpBwShdiq8QghyphenhyphendIHrkg3UHdZDfMg/s960/image_2024-05-29_09-25-03%20(4).png

សម្រាប់អ្នកនិយមតាមដានវិស័យម៉ូតជ្រាបមកហើយថាលោក ឯម រៀម ជាអ្នកច្នៃម៉ូតរូបនិងបានបញ្ចប់ថ្នាក់បណ្ឌិតនៅប្រទេសបារាំងទៀតផង។ បើក្រលេកការច្នៃម៉ូតរបស់លោកវិញគឺមានខុសប្លែកពីគេតែម្តងកម្រនឹងមានអ្នកច្នៃបានដូចលោកណាស់។ ដ្បិតការច្នៃម៉ូតរបស់លោកនិយមតាមបែប Fashion ក្តីប៉ុន្តែជារឿយៗមិនសូវទទួលបានការសរសើរពីមហាជននោះទេ ដោយសារតែពេលលោក ឯម រៀម ទៅចូលរួមកម្មវិធីផ្សេងៗលោកតែងខ្លួនមួយអស់ដៃហើយបញ្ចេញស៊ិចស៊ីលើក្រោម ដែលមានគម្លាតខុសពីអ្នកច្នៃម៉ូតដទៃទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeT8pMvn3etqs611PsBEmrjkhCDmTqItWbTWp5Ne-2nBgK9ZVM_5ckpuA39lO2OpdbGFHTr13ghdMSWJ6bur2C-cITLYPdu0yMQK_ACj4sSnCPu9EhStdYpJo4mkF4nuhP4MXOTd5pA2ACZVLx_9SUubJ815YV1vFqvGmpTWjT3-x1KZkoCb316_MNe-M/s2048/image_2024-05-29_09-25-05.png

កាលពីថ្ងៃចូលរួមសម្ពោធបទ ទេវរាជ របស់តារាចម្រៀង ទេព បូព្រឹក្ស កម្មវិធីនេះបានស្នើឱ្យសិល្បករ សិល្បការិនី រួមទាំងទស្សនិកជនចូលរួមស្លៀកពាក់បុរាណ ប្រពៃណី សហសម័យ ទៅតាមសម័យកាលដែលខ្លួនពេញចិត្តក្នុងស្មារតីជាធ្លុងមួយលើកស្ទួយវប្បធម៌ខ្មែរ។ នៅក្នុងថ្ងៃសម្ពោធនោះគេក៏បានឃើញអ្នកសិល្បៈពិតជាស្រុះដៃគ្នាខ្លាំងព្រោះបានតែងខ្លួនយ៉ាងស្រស់ស្អាតជាមួយឈុតបុរាណ អ្នកខ្លះក៏ប្រពៃណី និងអ្នកខ្លះទៀតបែបសហសម័យ។
ទោះយ៉ាងណា អ្នកច្នៃម៉ូត ឯម រៀម ពួយលេងខ្លួនខុសគេតែម្តងជាមួយឈុតរាជិនី AI គ្រឿងអេឡិចត្រូនិក ផ្អើលពេញកម្មវិធីនិងអ្នកតាមដានលើបណ្តាញសង្គម។ ឈុតដែលយកគ្រឿងបង្គុំអេឡិចត្រូនិក ដ្បិតថាប្លែកមែនពិតប៉ុន្តែមិនទទួលបានការសរសើរនោះទេគឺឆ្លើយតបមកវិញជាមួយមតិរិះគន់។ អ្វីដែលធ្វើឱ្យមហាជនសម្តែងក្តីខឹងសម្បារនោះគឺរូបភាពដែលលោក ឯម រៀម ឈរថតដែលមានផ្ទៃខាងក្រោយរូបប្រាសាទអង្គរវត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAOoU8_nfFQfj36h4lQBvxTadkKrioy0Ub5juseDfeZFL_QdiRh4n2rG7UiN6lVPCMawXuesuaPOAN_X8Mp8a8PZ01u4wXmg5yybaxc1oLraV7HYVDnI7Dvc2kuR62jZA3xIUe6sk5-CNbyAiYPlVvahgXcFk9K-Row68OE-MoJHXEwoOQ8gt6J_Xp1FA/s2048/image_2024-05-29_09-25-06.png

ទស្សនិកជនបានរិះគន់លោក ឯម រៀម ថាការធ្វើដូចនេះមិនសមទំនងនោះទេយល់ថាសំលៀកបំពាក់របស់លោក Fashion ប៉ុន្តែគួរតែគិតពីរូប Background ផង ថាសំលៀកបំពាក់របស់ខ្លួនសមនឹងថតជាមួយប្រាសាទអង្គរវត្តដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកឬអត់បើលោកច្នៃម៉ូតលេចលើ លេចក្រោមបែបនេះ។

នេះមិនមែនជាលើកទី១ទេ ដែលលោក ឯម រៀម អ្នកច្នៃម៉ូតដ៏ល្បីឈ្មោះរងពាក្យរិះគន់ពីអ្នកលេងបណ្តាញសង្គមដោយសារតែការស្លៀកពាក់របស់លោកស៊ិចស៊ី បញ្ចេញលើក្រោមខុសប្លែកពីអ្នកដទៃទៀត។ ទោះបីជាយ៉ាងនេះក្តីអ្នកច្នៃម៉ូតរូបនេះនៅបន្តសកម្មភាពរបស់ខ្លួនដដែល ដោយលោកបានលើកឡើងថា នេះជាការច្នៃម៉ូតបែប Fashion មិនមានលក្ខណៈទាស់ខុសអ្វីនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8iNGEHEcw7eISXxSyWyfJtf_EnpMU3M21fYO3vY-t-nRRFzfu0Bf20M-bne1Dnkrw1DTJS2be8rs-PZpD9oMBoqqNZPYD17bgxR0qPXpzPjljDJo3n6AcR7W90CNjim1ABkHKnHlUEpdY2Su-okTmMGf0Lu7G-ARwl6syWAqCnVCqfSkEH5kqiKa2AL4/s1854/image_2024-05-29_09-25-09.png

កាលពីខែមិថុនា ឆ្នាំ២០២៣ ក្រុមប្រឹក្សាវិន័យនិងលើកសរសើរនៃអ្នកសិល្បៈ បានប្រតិកម្ម ចំពោះរូបភាពរបស់ អ្នកច្នៃម៉ូត ឯម រៀម ដែលបានលេងខ្លួនននោលគោក បិទបាំងបន្តិចនៅតំបន់កេរ្តិ៍ខ្មាសបង្ហោះនៅលើបណ្តាញសង្គម។ ក្នុងនោះក៏តម្រូវឱ្យអ្នកច្នៃម៉ូតរូបនេះលុបរូបភាពនោះជាបន្ទាន់ព្រោះរូបភាពមានលក្ខណៈអាសដែលនាំឱ្យប៉ះពាល់វប្បធម៌ខ្មែរមិនដូច្នេះទេនឹងប្រឈមតាមផ្លូវច្បាប់ជាដាច់ខាត។ ក្រុមប្រឹក្សាវិន័យនិងលើកសរសើរនៃអ្នកសិល្បៈស្នើឱ្យលោក ឯម រៀម បញ្ឈប់រាល់ការប្រើប្រាស់រូបភាពដែលនាំឱ្យមានផលប៉ះពាល់ដល់ទំនៀមទម្លាប់ប្រពៃណីជាតិ ហើយងាកមកប្រើប្រាស់ទេពកោសល្យដែលមានចូលរួមលើកស្ទួយវប្បធម៌ ប្រពៃណីជាតិក្នុងនាមជាកុលបុត្រខ្មែរវិញ។ ក្រោយមកលោក ឯម រៀម បានទទួលស្គាល់កំហុសឆ្គងរបស់ខ្លួននិងបានសូមទោសផងដែរដោយអះអាងថាមិនមានចេតនាធ្វើឱ្យប៉ះពាល់ដល់វប្បធម៌ ប្រពៃណី និង សេចក្តីថ្លៃថ្នូររបស់កម្ពុជាទេ៕

Baifern និង Naphat សាងភាពផ្អែមល្ហែមខ្លាំងលើទឹកដីប្រទេសស្វីស

0

នៅលើបណ្តាញសង្គមរបស់គូស្នេហ៍សិល្បៈមួយគូគឺ Baifern Pimchanok និងតារាសម្តែង Nine Naphat បានបង្ហោះរូបភាពជាច្រើនកាលពីពេលថ្មីៗនេះដើម្បីចែករំលែកទៅកាន់អ្នកគាំទ្រពីដំណើរកម្សាន្តរបស់អ្នកទាំងពីរនៅលើទឹកដីប្រទេសស្វីស។ អ្នកទាំងពីរបានទៅកន្លែងស្អាតៗជាច្រើន ខណៈមិត្តរួមអាជីពសិល្បៈ អ្នកគាំទ្រ បានជូនពរឱ្យគូស្នេហ៍មួយគូនេះរីករាយជាមួយដំណើរកម្សាន្តរបស់ពួកគេ និងទទួលយកបទពិសោធន៍ថ្មីៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvrQagM2HLlbcEqL68vtfMnPkBh4aEMfLS2w9EcL3fBIP0wUI4B-MuTLz4oEpSEus_HOuWjP0Mu_hHn7vF2DYSEibjgSnfpbwynMN4LFX3-GtWAgVSCgWzXgL5Zb2lmBwwcxY05Z2KT4trzcO_Y_YzJ8q_HlHxRtoCjelkta8Ji-2hPY4oFAuleHQYTJw/s1350/image_2024-05-28_16-33-53.png

ក្នុងអំឡុងពេលធ្វើដំណើរ Baifern បានពោលសរសើរមិត្តប្រុសរបស់នាងចំពោះទេពកោសល្យថតរូបរបស់ Nine ដែលមិនតម្រូវឱ្យមានការកែសម្រួលអ្វីឡើយ។ ក្រៅពីការសម្ដែង Naphat ស្រលាញ់ការថតរូប បាល់ទាត់ ប្រដាល់ និងវាយកូនហ្គោលជាដើមថែមទាំងចេះច្រៀង និងលេងហ្គីតាផងដែរ។ គូស្នេហ៍មួយគូនេះចាប់អារម្មណ៍នឹងភាពស្រស់ស្អាតនៃភ្នំដែលមានកម្ពស់ខ្ពស់ជាមួយនឹងទិដ្ឋភាពស្រស់ស្អាតនៃតំបន់ Grindelwald និងភ្នំល្បីៗមួយចំនួនដូចជា Wetterhorn, Fiescherhorner និង Schreckhorn ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrO8tOo41bLG18nSOEkcnzV7VtGKLV9rOvi3XLkyxvGj4OoiCnSRek35YWR_1QRp8aKxXQmiaUP9qwwnhMwr3MZMqmjJL1NhTA-an-d2BbPys6rE8zukBGY8otsDR3WwzEgcWa_fiIOU4ghXh0_qiJ2bldeymFa2MVIrquskGtdJL-j9R4vNqe5WqJswM/s1350/image_2024-05-28_16-33-54.png

រូបថតមួយគេបានឃើញ Baifern ផ្អៀងលើស្មាមិត្តប្រុសរបស់នាង ពេលដើរក្នុងតំបន់ Jungfrau ភាគកណ្តាលប្រទេសស្វីស។ អ្នកទាំងពីរបានជិះរថភ្លើងទៅកាន់ជ្រលងភ្នំ Lauterbrunnen ក្នុងចំណោមទេសភាពដ៏អស្ចារ្យនៃភ្នំអាល់។ ក្នុងរថភ្លើង ពួកគេអាចគយគន់ទេសភាពដ៏អស្ចារ្យ ដែលភ្ញៀវទេសចរភាគច្រើនចាត់ទុកថាជា«ដំណើរក្នុងក្តីស្រមៃ» ដែលមិនអាចរំលងបាននៅពេលមកដល់ប្រទេសស្វីស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiajeL0EKyooRVeVU0brlrqHBPKXJIUiw1ddhjD79G_KyQx6aZKE3KGnSTaERPmvp7x7fXbp1dD2kZmj1Fk5T4aRZ17j8HWhJZuzGUNPfM_2xTizx1dqC-Zdu_oQKUGIW18GyNt5pOW3ogcZwxDUZPo-CuKPJFk27Eqfcxq4vt4Vb9S9jVVnis40wjaGZw/s1350/image_2024-05-28_16-33-52.png

Baifern និង Nine មានភាពស្និទ្ធស្នាលគ្នាចាប់តាំងពីពួកគេបានសម្តែងក្នុងរឿង Friend Zone ក្នុងឆ្នាំ ២០១៩ ។ Nine មានអាយុតិចជាង Baifern ៤ឆ្នាំ ប៉ុន្តែជារឿយៗត្រូវបានគេចាត់ទុកថាលោកមានភាពចាស់ទុំ និងសមគ្នាជាមួយនាង។ ប៉ុន្មានឆ្នាំក្រោយមក ពួកគេមានពាក្យចចាមអារ៉ាមថាស្រលាញ់គ្នាជាច្រើនដង ប៉ុន្តែអ្នកទាំងពីរបានព្យាយាមបដិសេធ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIcN02Hbikn5rfzc316dASy62Z2esKENXB6bPXjoIbvljMI723gbskGpj9Ld4AtGnVPPh_W2N49xHpluYSryb6F03YEKqzz-s-TGDs0rP9y4H4BL8VuW9xN-8mn6dYWeGqX2TEp7E_4jnmjVaCjDHfEGq8OBtCM_YOnWuMoJSpMvafCfc4joIEszFxevI/s1200/image_2024-05-28_16-33-51.png

នៅចុងឆ្នាំ ២០២២ Nine បានសារភាពថាលួចស្រលាញ់ Baifern ជាយូរមកហើយ ប៉ុន្តែនាងមិនដឹងទេ។ ដោយមានការលើកទឹកចិត្តពីមិត្តភ័ក្តិរបស់លោក តារាសម្តែងវ័យក្មេងរូបនេះបានសារភាព ហើយ Baifern ទទួលយករូបគេ។ ជាង២ឆ្នាំមកនេះ ពួកគេបានចាប់ដៃគ្នាទាំងការងារ និងជីវិតមិនញញើតនឹងបង្ហោះរូបភាពផ្អែមល្ហែមរបស់ខ្លួននៅលើបណ្តាញសង្គមឡើយ។
កាលពីឆ្នាំ២០២៣ គេហទំព័រកម្សាន្តថៃជាច្រើនបានរាយការណ៍ថា អ្នកស្រី Pimpaka ដែលជាម្តាយរបស់ Nine មិនពេញចិត្តនឹង Baifern ហើយថែមទាំងបាន Unfollow នៅលើ Instagram របស់កូនប្រុស ដើម្បីតវ៉ាចំពោះទំនាក់ទំនងនេះ។ ក្នុងបទសម្ភាសមួយ Nine បាននិយាយថា ម្តាយរបស់ខ្លួនមានភាពតានតឹងនឹងការងារ ហើយមិនមានបញ្ហាជាមួយ Baifern ទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlGC-dr-A7LVsLjZYuNc_in5K6nFSCs7UNxD5IcNuhY9Et1RN4cuNTHVc-vFCBaBzVtuCu3KcbBG2Uiuuccpkl1im9EQSkcXobKxshtieUqs0NEaA5u6nBuWbG0x5plGmu2-MAEt1g3ArRTWFMHgX3V2_2ze8LFwQcx-QSJZmMWLPJswdwnhBPqi2tfaw/s1349/image_2024-05-28_16-33-48.png

ចាប់តាំងពី Nine ចូលប្រឡូកក្នុងអាជីពមក ម្តាយរបស់លោកបានកាន់តំណែងជាអ្នកគ្រប់គ្រង និងជាជំនួយការ ដោយតាមដានកូនប្រុសរបស់ខ្លួនយ៉ាងជិតស្និទ្ធគ្រប់ជំហាន។ ប្រភពខ្លះជឿថា អ្នកស្រី Pimpaka គ្រប់គ្រងកូនយ៉ាងតឹងរ៉ឹងពេក ដែលធ្វើឱ្យ Nine មានភាពផ្ទាល់ខ្លួនតិចតួច។

គួរបញ្ជាក់ថា កាលពីខែមិថុនា ឆ្នាំ២០២៣ លោក Naphat គូស្នេហ៍តារាស្រី Baifern Pimchanok បានមកចូលរួមកម្មវិធីមួយនៅប្រទេសកម្ពុជាផងដែរខណៈមុនទៅចូលរួមកម្មវិធីតារាសម្តែងរូបនេះបានឆ្លៀតដើរកម្សាន្តនៅទីតាំងសំខាន់ដូចជា តំបន់រមណីដ្ឋានប្រវត្តិសាស្រ្ត វត្តភ្នំ , ផ្សារធំថ្មី និងទីតាំងផ្សេងទៀតបង្ហោះរូបលើបណ្តាញសង្គមយ៉ាងស្រស់សង្ហាទៀតផង៕

មានទាំងល្អនិងមិនល្អ! ម៉ានិត ថា មាន សូនីតា ជាចំណែកមួយនៅពីក្រោយភាពជោគជ័យជាច្រើនរបស់ខ្លួន

0

កាលពីកន្លងទៅនេះអ្នកតាមដានព្រឹតិ្តការណ៍មហាស្រពកានលើកទី៧៧ ជ្រាបមកហើយថាតារាសម្តែង មាន សូនីតា និងតារាចម្រៀង ម៉ុង ម៉ានិត បានចូលរួមកម្មវិធីនេះជាលើកដំបូងធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ អ្វីដែលកាន់តែចាប់អារម្មណ៍នេះជាលើកទី១ហើយដែលគេសង្កេតឃើញថា ម៉ានិត បានទម្លាយសម្ព័ន្ធភាពជាមួយតារាស្រីរូបនេះថាជាផ្នែកមួយនៃភាពជោគជ័យរបស់លោក ទោះបីជាពេលខ្លះល្អជាមួយគ្នាពេលខ្លះឈ្លោះទាស់ទែងគ្នាប៉ុន្តែអ្នកទាំងពីរមិនដែលចោលគ្នាឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZouifc7KASa7SleWL9VcNjRrxlmlgGKGNGzTXr7tBjwOIgInaKkR9ej92fuue873UKuijpGbd5LEMDur41qoZRZRMKFJsGR5b9NW-KD2z8E1qBOsathsid4fFE6bm9vg__N6PnJmdgyUE1llxX-kLzXFgZc4mU_Ynata-W4JrVYvV-6YebSj-7A9MhsM/s1440/433653802_951780396304113_1323981057603283682_n.jpg

កាលពីពេលថ្មីៗនេះ ម៉ានិត បានបង្ហោះរូបប៉ុន្មានសន្លឹកជាមួយ មាន សូនីតា លើទឹកដីប្រទេសបារាំងដោយអមជាមួយពាក្យពេចន៍ដែលមានអត្ថន័យថា «Finally we did it! សូនីតា គឺជាមនុស្សស្រីម្នាក់នៅពីក្រោយភាពជោគជ័យជាច្រើនរបស់ខ្ញុំ។ អ្នកទាំងអស់គ្នាធ្លាប់ឃើញដៃគូសិល្បៈជាគូស្នេហា តែខ្ញុំនិងគាត់ដៃគូគ្នាជាលក្ខណៈបងប្អូនតែម្ដង។ ជួយគិត ជួយគ្នា ប្រឹក្សា លើកទឹកចិត្តគ្នា គាំទ្រគ្នា ជំរុញគ្នា ភ័យស្លន់ជាមួយគ្នា ឈ្លោះគ្នា ប្រកែកគ្នា យំសោក ហើយងើបធ្វើការតទៀត គឺជារឿងធម្មតាទៅហើយ តែសំខាន់ខ្ញុំនិងគាត់មិនដែលបោះបង់ចោលគ្នាទេ។ យើងជោគជ័យជាមួយគ្នា ដើរជាមួយគ្នា។ ធ្វើអីគិតឃើញគ្នាមុនគេ។ សួរថាល្អល្អូកល្អើនរហូតអត់? គឺអត់ទេ តែយោគយល់ ការពារគ្នា ស្រលាញ់គ្នាដូចគ្រួសារបង្កើត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgod_tFjlEg-i6VC7z2b5Pyd0JOJ-zzamn7evjU_bDeQXBYDNAeUv8ACLFoTzRI0J1awnThCkZ-q0w8lc1XeZ7PICVN3QchDfBzSVnxVdWcxLxRtIQQ3mig9b1dMxTa3xrXjRiWoEdhOZQRR-c5-kZPtsuYnNtE_2aDV7FFHuLmVk1ZWOZz7710-6Nga6A/s2048/image_2024-05-28_15-26-03.png

លោក បន្ថែមទៀតថា «ពេលនេះ បេសកកម្មមក Cannes Film Festival បានរួចរាល់ជាស្ថាពរ។ ផ្ទះស្រលាញ់ ស្រលាញ់សៀវភៅ កម្ពុជាឋានសួគ៌លើដី នៅតែដំណើរការល្អទៅមុខ ដោយមានពួកយើងទាំងពីរស្រាក់ដៃគ្នា ស្រលាញ់ គោរព ជួយគ្នា មិនបោះបង់ចោលគ្នា។ I love you my បងស្រី សង្ឃឹមថាពួកយើងនឹងមានដំណឹងពិសេសការងារថ្មីៗឆាប់ៗនេះសម្រាប់អ្នកគាំទ្ររបស់យើង»។ ការបង្ហាញអារម្មណ៍បែបនេះរបស់ ម៉ានិត ទៅកាន់តារាស្រី មាន សូនីតា សាមីខ្លួនវិញបានចែករំលែកអមជាមួយពាក្យដោយខ្លីថា «I Love You»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigV48u3QhkvsGSe7H2XWUBnjk4XlCuoE3fui2GBJj9yUZpeEAfb9zjoM348hEsL2sfAHdWrPmrvD6-vN3X8MaA5GX-YRr7qfhqRB_RjQjrgEQ6-gscj4EoqRu9nMHpmMblp16mv83mqp_PyvfO7tZ4F7RCaiKSbF_qhelsgBXf6AQTobNRrNRgNYxxE-w/s2048/image_2024-05-28_15-26-01.png

ងាកទៅកាន់អ្នកគាំទ្រវិញបានបង្ហាញអារម្មណ៍រំភើបចំពោះទំនាក់ទំនងអ្នកទាំងពីរនិងបង្ហាញការស្រលាញ់ទៅកាន់ពួកគេ ហើយនេះជាមិត្តភាពដ៏កម្រមួយហើយមានមនុស្សជាច្រើនតែងចង់បានដូចនេះឆ្លងកាត់ឧបសគ្គនិងភាពជោគជ័យជាមួយគ្នា។ គ្មានមិត្តភាពណាដែលរលូនទៅមុខគ្មានការឈ្លោះប្រកែកគ្នានោះទេ ប៉ុន្តែការអធ្យាស្រ័យយោគយល់គ្នា វិលមកត្រូវគ្នាវិញយកមកបញ្ហាមកដោះស្រាយទើបចំណងមិត្តភាព មានភាពយូរអង្វែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj08GfLdYUfU1iw5zBAmAPLIYi-oZPpHxOX9hyTX-25U_hePBW-AnwRs5s9iIT_9jRUZTwg3nhvevBy6fJvJcEFc7R4VwZ0FCgC2f01Vkp28TZeLSrXtrvWt5r_RRXg0poouH6nwTgwDYCQR7UMPJmy4vkq__vadRhcrBLxtaDkC4wpnEK16p8vwo7ee8k/s2048/image_2024-05-28_15-26-02.png

គួរបញ្ជាក់ថា កញ្ញា មាន សូនីតា និងតារាចម្រៀងនិងជាអ្នកនិពន្ធ ម៉ុង ម៉ានិត បានបង្កើតកម្មវិធីមួយឈ្មោះថា «កម្ពុជាឋានសួគ៌លើដី» ដើម្បីលើកស្ទួយតំបន់ទេសចរណ៍ដ៏ស្រស់ស្អាតក្នុងប្រទេសកម្ពុជាព្រមទាំងហ៊ានចំណាយលុយខ្លួនឯងខ្ទង់ម៉ឺនដុល្លារបន្ថែមទៀតគោលបំណងតែមួយគឺលើកស្ទួយតំបន់ទេសចរណ៍ក្នុងស្រុក៕

ផលិតករ ហ៊ុយ យ៉ាឡេង ពោលយ៉ាងកំសត់ពីទុនវិស័យកុនខ្មែរ ខណៈMV ទេព បូព្រឹក្ស ចំណាយ៣០ម៉ឺនដុល្លារមានក្រុមហ៊ុនឧបត្ថម្ភ

0

លោក ហ៊ុយ យ៉ាឡេង ជាផលិតករមួយរូបបានពោលយ៉ាងកំសត់នៅលើបណ្តាញសង្គមពីវិស័យភាពយន្តខ្មែរចាយទុនត្រឹមតែ៥ទៅ៧ម៉ឺនដុល្លារ កំសត់មិនសូវមានអ្នកជួយជ្រោង ខុសឆ្ងាយពីវិស័យចម្រៀងដែលមានការរីកចម្រើនខ្លាំងដែល MV មួយបទរយៈពេល៥នាទីដែលហាក់សម្តៅទៅកាន់បទ «ទេវរាជ» របស់ ទេព បូព្រឹក្ស ហ៊ានចំណាយដល់៣០ម៉ឺនដុល្លារមានក្រុមហ៊ុនធំៗចាយលុយឧបត្ថម្ភ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgINPp7O696B2Xq2w4mLfZkrMwWbhvumDbe-D4A4HNZ4uaiVc3RS77E8dA6lPZxHEFPIidTOOsp9geX-QeLMrUV_ZNcqYCWJbzCFBUHCyzogepwY1LkbfD0NI_e_E5inmLmwnx3NaF23HsI9ZZI5BrkX0qcHfXmUHblRBpoJz-m5WBCqcTPG4CHoCVg8jI/s2048/image_2024-05-28_14-24-33.png

ដូចមហាជនមួយចំនួនធំជ្រាបហើយថា ជី ដេវីត និង ទេព បូព្រឹក្ស បានចំណាយដើមទុនយ៉ាងក្រាស់ក្រែលដើម្បីថតវីដេអូចម្រៀងបទ «ទេវរាជ» លើសបទ «វីរៈនារី» ដល់ទៅ៣ដង ខណៈតួលេខចំណាយត្រូវបានគេបង្ហើបឱ្យដឹងថាចាយរហូតដល់៣០ម៉ឺនដុល្លារព្រមទាំងមានការគាំទ្រពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
ការចំណាយដើមទុនយ៉ាងច្រើននៅក្នុង MV នេះដែរជំរុញឱ្យផលិតករ ហ៊ុយ យ៉ាឡេង ម្ចាស់ស្នាដៃផលិតករភាពយន្តខ្មែរល្បីៗមានដូចជា «ខ្មោចដើមចេកជ្វា», «ផ្ទះខ្មោចទិញ», «វិកលចរិត» រួមទាំងភាពយន្ត «ដើម្បីកូន» បានពោលយ៉ាងកំសត់ទៅលើទុកវិស័យភាពយន្តខ្មែរត្រឹម៥ទៅ៧ម៉ឺនដុល្លារពិបាកមានអ្នកជួយជ្រោង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjltm1h3_G5MQjVW9xCEHKB1F7CKVyMvVV2qA7_XsIgV8L2XkgbpXUMiJT5BTHgaXaJM7i8hYHoGF57my_lQHt1U3jQRofcrMzoBy1mnaBgqQp195PB8rjKNcXjej-btvpT9li_nzhWknS59i9Cp5dVmQMHf58Ffwu-lqtfDs2zcSLzzH6bngGr7SsryGM/s2048/image_2024-05-28_14-24-28%20(2).png

លោក ហ៊ុយ យ៉ាឡេង បានសរសេរនៅលើបណ្តាញសង្គមថ្ងៃទី២៧ ឧសភា ថា «សូមអបអរសាទរដែលវិស័យចម្រៀងកំពុងរីកចម្រើនខ្លាំងដែលMV១បទ៥នាទីគេហ៊ានចាយដល់៣០ម៉ឺនដុល្លារ ក្រុមហ៊ុនធំៗហ៊ានចាយលុយឧបត្ថម្ភដោយក្តីរីករាយ។ នៅឡើយតែវិស័យភាពយន្តដែលខ្មែរតែងតែហៅតាមបារាំងថាពួកថតកុនចាយទុនត្រឹម៥ម៉ឺនទៅ៧ម៉ឺនដុល្លារសោះហាក់ដូចនៅកំសត់មិនសូវមានអ្នកជួយជ្រោង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIKEFhus2MkUrQStUtlEK_Kba2yc1-CmR87gfgVzos_Wbg7ZNFNg-3oFotLcMYy4xZkyWhi3pQSaVny_pQxcuhjddhc5cMsjMlMQAZK_kaZeoM8Fv-pg3qEUesXhwlrKTBsjWTn6VfoVBzkDUpjBck_hOp_sxRDFdkDqgDgS6bZ8PSmryWQCTTCYyAgMU/s2048/image_2024-05-28_14-24-31%20(2).png

ផលិតកររូបនេះ បានបន្ថែមទៀតថា «បើមានអ្នកជួយឱ្យ៣០ម៉ឺនដុល្លារដូចគេយកមកថតកុនវិញសុំលេងឱ្យអស់ដៃហើយបើមិនបានល្បី១ពិភពលោកក៏បានល្បីពាក់កណ្តាលពិភពលោកដែរ តែនេះនៅគ្រាន់តែជាការស្រមៃនៅឡើយទេសង្ឃឹមមានអ្នកចិត្តបុណ្យជួយបំពេញ។ ក្តីស្រមៃនេះដើម្បីនាំភាពយន្តខ្មែរទៅកាន់ពិភពលោក ឈប់ហៅពួកខ្ញុំថាពួកថតកុនទៅកុំឱ្យចេះ តែកុនទៅកុនទៅដូចមាត់ សូមហៅថាអ្នកភាពយន្តអង់គ្លេសគេហៅថា Film Maker»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFoANN2cT9Ns1anLjqxlS_l_eAmzbDGp8q99C3nawjdFUjwZtout9PyIzD_3qlynYYADH2vj04k9wvdfIGxo_k_QBDqG6WWpfr6XG946GSbLS3AG5ey1ood9PA6KGHUlojqeFrzugByJ0AB2leDxS6FiLEJp5OdasD4utYfU4ZtJ6_Op0RdE1HRnJlBPY/s742/image_2024-05-28_14-24-26.png

គួរបញ្ជាក់ថា កន្លងមកនេះផលិតករ ហ៊ុយ យ៉ាឡេង ជារឿយៗបានត្អូញត្អែរពិបាករកអ្នកបណ្តាក់ទុកលើវិស័យភាពយន្តពេលខ្លះលោកថែមទាំងប្រកាស លក់ឡាន លក់ផ្ទះ ដើម្បីយកលុយមកថតកុនទៀតផង៕

កីឡាការិនី Tennis ចិនម្នាក់កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងនិងត្រូវបានគេនិយាយថាស្រដៀងនឹងតារាសម្តែងម្នាក់

0

កីឡាការិនី Tennis ជនជាតិចិនមានឈ្មោះថា Wang Tianyi វ័យ ២២ឆ្នាំ ថ្មីៗនេះទទួលបានល្បីល្បាញដោយសាររូបរាងដ៏ស្រស់ស្អាតរបស់នាង។ Tianyi កើតនៅខេត្ត Shandong បានចាប់អារម្មណ៍លើកីឡាតាំងពីក្មេង ហើយបានជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងការប្រកួតកីឡា Tennis (វាយកូនឃ្លីលើតុ) យុវជនថ្នាក់ជាតិក្នុងឆ្នាំ២០១៦ នៅពេលនាងមានអាយុ ១៤ ឆ្នាំ។ នាងជាផ្នែកមួយនៃក្រុមកីឡា Tennis ថ្នាក់ជាតិរបស់ប្រទេសចិន និងហ្វឹកហាត់ជាមួយ កីឡាការិនី Sun Yingsha ជាប់លេខ១ពិភពលោកបច្ចុប្បន្នក្នុងវិញ្ញាសាឯកត្តជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5PjUcq35n7p9Kuk6OCUpT1WauRd_f8ItpHnHV1qkMLkODnrGEMl1WPnHeP9rZtJDoeS2Dkg1oxLx_kScWtHBrLHjx8vQqrfqMb0seo9vN4ZbyFUgl8b194KAZ5yrlSymMNplGn3_pvlbcdhsr6GsPsN5PhrGgT3ARSayg3u02QSFxcfRUuGD5IO2m1OM/s1944/image_2024-05-28_11-56-40%20(2).png

Tianyi ត្រូវបានគេនិយាយថាស្រដៀងនឹងតារាសម្ដែងហុងកុង Anita Yuen នៅពេលវ័យក្មេង។ ក្នុងអំឡុងពេលប្រកួតរបស់ខ្លួន Tianyi ត្រូវបានគេដឹងថា មានភាពឡូយឆាយ មានទំនុកចិត្ត និងមានអ្នកគាំទ្រដ៏ទាក់ទាញមកពីទូទាំងប្រទេសចិន។
អត្តពលិកវ័យក្មេងរូបនេះកំពុងធ្វើការឆ្ពោះទៅរកគោលដៅរបស់នាងក្នុងការនាំមកនូវភាពរុងរឿងដល់ប្រទេសរបស់នាង ហើយក្នុងពេលជាមួយគ្នានេះ សង្ឃឹមថានឹងជំរុញយុវជនផ្សេងទៀតឱ្យស្រឡាញ់កីឡា Tennis។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJY3OO0-9MxLbSVeCWnub2dUHoZ9HdvuhWbYAiPmUDVnZJw5-9HgBrf2Xl0tumXiEg-hqR7DQzC_h0DVU-NzjmcKEEUaNIvmsGINJL7bFZNpKhO5WhDZ9BDJ4SLXu2j8jBPXofnY2CgBrr5PMU2f77qtkq8eulHjP3EV61-I3XIxroBAmsI6ilHMZRPgU/s1754/image_2024-05-28_11-56-40.png

ជាមួយនឹងការយកចិត្តទុកដាក់សម្រាប់រូបរាងដ៏ស្រស់ស្អាតរបស់នាងពីកែវភ្នែកទស្សនិកជន Tianyi មានទាំងទេពកោសល្យសម្រាប់ប្រទេសជាតិថែមទៀតដែលអាចធ្វើឱ្យអនាគតរបស់នាងកាត់តែល្បីល្បាញទាំងក្នុងអាជីពជាអត្តពលិក និងល្បីល្បាញដោយសារតែភាពស្រស់ស្អាតត្រូវអ្នកលេងអ៊ិនធឺណិតសរសើរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhy9ZXVpgsKlENS_eYfTUDf9uoW1jbGN-uAIXHG4CE-Ocpu6AMUBIRfkhDbw08cVVoSGbS8xU9BdFG3wJvjL-O7-OoPMGpFrJAS5GIlzxIx6ylxD0HLfttCRAGD5qk8AUeqrXVG7llT92rrq_XZHkoZztz2kwkKt47b1QSHaRCybE5yozA0Pg4iWeQ657E/s1920/image_2024-05-28_11-56-42.png

កាតព្វកិច្ចនិងទឹកចិត្តសប្បុរសរបស់ ជី ដេវីត និង ទេព បូព្រឹក្ស ធ្វើឱ្យអ្នកគាំទ្រស្ងើចសរសើរ

0

ជឿជាក់ថាអ្នកមួយចំនួនធំប្រាកដជាបានដឹងហើយថាវីដេអូចម្រៀង «ទេវរាជ» បានសម្ពោធជាផ្លូវការកាលពីពេលថ្មីៗនេះអមជាមួយទស្សនីយភាពសិល្បៈវប្បធម៌ជាច្រើន។ អ្វីដែលកាន់តែរំភើបការលះបង់ទាំងកម្លាំងកាយចិត្តរបស់តារាចម្រៀង ទេព បូព្រឹក្ស និង ជី ដេវីត ទទួលបានពិតជាស័ក្តិសមត្រូវបាននាយករដ្ឋមន្រ្តីកម្ពុជាយកទៅផ្សព្វផ្សាយបន្ត។ ជាមួយក្តីរំភើបនេះអ្នកគាំទ្រក៏ភ្លេចស្ញើចសរសើរទឹកចិត្តគូស្នេហ៍មួយគូនេះបំពេញកាតព្វកិច្ចរបស់ខ្លួនបានយ៉ាងល្អទាំងជាឪពុកម្តាយល្អ អ្នកសិល្បៈគំរូបបរិច្ចាគទឹកប្រាក់ទៅកាន់សាលាមធ្យមវិចិត្រសិល្បៈសម្រាប់ការបណ្តុះបណ្តាលសិល្បៈវប្បធម៌ រួមទាំងទទួលការស្វាគមន៍ DJ Soda ដែលហោះឆ្លងដែនអាកាសមកចូលរួមកម្មវិធីរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMcO3iwks-bhn1ZykkAxQ69Z7TbJVELVS6_GpwoE2ePn4jv0zVQf9wI1ebw7y8YW3R4jGS4WYjE5p4JEATMPkxRjSdgAaAfQGpNxbKoH77O8y7L7nINKLAB5ZhFysfMH3a_pvRs9jSBaBRRCPt5X4E3_Kpxyf0uu6ZT1gtFmOUErXY-ivh7B9GG0Tji_k/s2048/image_2024-05-28_10-45-24.png

កាលពីល្ងាចថ្ងៃទី២៦ ខែឧសភា នៅសាលមហោស្រពកោះពេជ្រមានការសម្ពោធ MV ខ្នាតធំរបស់ ទេព បូព្រឹក្ស មានចំណងជើងថា «ទេវរាជ» ដោយមានទស្សនីយភាពជាច្រើន ខណៈសិល្បករ សិល្បការនី ចូលរួមបានស្រុះដៃគ្នាយ៉ាងខ្លាំងដោយបានគ្រងឈុតសំលៀកបំពាក់បុរាណ ទៅតាមសម័យកាលយ៉ាងស្រស់ស្អាតរៀងៗខ្លួន។ កម្មវីធីនេះមានវត្តមានអញ្ជើញចូលរួមឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី សិល្បករ សិល្បការិនី និងទស្សនិជនប្រហែល៣០០០នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidEdITSy46IxsAuhK_JxVI7v0shnXEBa2SiLGJFZIGnwVnHpZ6dus4gSL3_p8YvQ5nqW7341PhLLkqfKsFZoRYsxn20iL0QZfDFsVkfVIc6za5dH_UCTJ7TpBd1UXD9CEmXLIRlPTfazAi-yhqz28GcMnZreNEP_SM2Y1on6LqCaXMqdq8p4i-xq7AqQ0/s2048/image_2024-05-28_10-45-19.png

ទឹកចិត្តសប្បុរសរបស់អ្នកទាំងពីរដូចតាមការសន្យាចំណូលបានពីការលក់សំបុត្រត្រូវបានប្រគល់ជូនសាលាមធ្យមវិចិត្រសិល្បៈសម្រាប់ការបណ្តុះបណ្តាលសិល្បៈវប្បធម៌ផងដែរជាមួយទឹកប្រាក់ចំនួន ៧៣,៤៥២,០០០៛ និងថវិការបស់អ្នកនាង ទេព បូព្រឹក្ស ចំនួន ៨,០០០,០០០៛។
ជាមួយនឹងការលើកស្ទួយវប្បធម៌ជាតិខ្មែរ កាតព្វកិច្ចធំមួយដែល ទេព បូព្រឹក្ស និង ជី ដេវីត ចប់កម្មវិធីភ្លាមៗមិនអាចនៅរាក់ទាក់ជាមួយសិល្បករ សិល្បការិនី និងអ្នកគាំទ្រគឺពួកគេរ៉ូតរះទៅមន្ទីរពេទ្យភ្លាមដោយសារតែកូនសម្លាញ់អ្នកទាំងពីរឈឺចូលមន្ទីរពេទ្យ សូម្បីតែខ្លួននៅកម្មវិធីក្តីប៉ុន្តែចិត្តវិញគឺកំពុងព្រួយបារម្ភពីកូនដែលអាចបញ្ជាក់ថាកាតព្វកិច្ចកម្មវិធីខ្លួនក៏ត្រូវបំពេញតែកាតព្វកិច្ចជាឪពុកម្តាយក៏មិនរំលង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_o_O1a0rv7BOCB-E9YLAibEzn1JgB1Yg4bh7K4EV7EWGMzOZWlHpD2hcU9q-E470cRwGcAanVSa7c3hiwKsCDKo_mb69Lq3a4CeJewcGz9eLzQxdzioAsD8lC-qjMPyW51PzbliUHTHD80Q7dy1YyhAKUqN6uSauf8tXnSo2F4JJ9MHDuYUouue9elGA/s2048/image_2024-05-28_10-45-20.png

នៅយប់តែមួយ ទេព បូព្រឹក្ស និង ជី ដេវីត ត្រូវមានតួនាទីមួយទៀតនោះគឺធ្វើជាម្ចាស់ផ្ទះដ៏កក់ក្តៅចំពោះ DJ Soda ដែលខំហោះឆ្លងដែនអាកាសពីប្រទេសកូរ៉េខាងត្បូងដើម្បីមកចូលរួមសម្ពោធ MV អ្នកទាំងពីរក៏ឆ្លៀតញុំាអាហារជុំគ្នាដើម្បីអបអរសាទរភាពជោគជ័យលើកនេះដូចគ្នា។ វត្តមានរបស់ DJ Soda ដែលនិយមចូលចិត្តលេងខ្លួនស៊ិចស៊ីបែរជាមកស្លៀកពាក់ឈុតអប្សរាធ្វើឱ្យមហាជនកោតសរសើរនាងយ៉ាងខ្លាំងដូចគ្នា។

កាតព្វកិច្ចនិងទំនួលខុសត្រូវបំពេញបានយ៉ាងល្អរបស់ ទេព បូព្រឹក្ស និង ជី ដេវីត ពិតជាធ្វើឱ្យអ្នកគាំទ្រស្ងើចសរសើរយ៉ាងខ្លាំង៕

 

 

 

បច្ចេកវិទ្យាថ្មី! ន័រវេសបង្ហាញថា ខ្លួនអាចផលិតអគ្គិសនីតាមរយៈការបង្ហោះដ្រូន

0

ប្រទេសន័រវេស ៖ ក្រុមហ៊ុន Kitemill នៅប្រទេសន័រវេសបានបង្ហាញវិធីផលិតអគ្គិសនីពីថាមពលខ្យល់ តាមរយៈការបង្ហោះដ្រូននៅលើអាកាស ។ វិធីថ្មីនេះអាចកាត់បន្ថយដើមទុនរហូតដល់៥០% បើធៀបនឹងការចំណាយដើមទុនសាងសង់កង្ហារខ្យល់ទំហំធំ ដោយសារការប្រើប្រាស់សម្ភារៈបានកាត់បន្ថយ៩០% ។ ក្រៅពីនេះ ការប្រើប្រាស់កម្លាំងខ្យល់នៅកម្ពស់ខ្ពស់ វាបានផ្តល់នូវស្ថិរភាពសម្រាប់ការផលិតថាមពលអគ្គិសនីច្រើនជាងកម្លាំងខ្យល់នៅក្បែរដី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgW9-i6WGKiPUQRvYwMMpmi_DpQa93RFdsOKIaa8e9JzLLgJD8h_jbl8mPQrt_G554nTYHw9YfoUpOpHYanrU8YlxLcDwJBORLBoH1EbLyRoaAk49hRTFVXSYOmbqDiEElaqkVEfnyoYpwZwlsjzozWk5SybPN63eYKQ0Gz59UwzkpfZNrUdm-iXj2xSdc/s1600/630cbb8ecf9235e6972fac81_IMG_590811.jpg

គេបានដាក់ឈ្មោះការផលិតអគ្គិសនីពីថាមពលខ្យល់នេះថា «ប្រព័ន្ធថាមពលខ្យល់លើអាកាស» តាមរយៈការប្រើប្រាស់ដ្រូនខ្នាតតូច (UAV) ហោះហើរឡើងលើអាកាស និងចុះចតដោយខ្លួនឯង ប៉ុន្តែដ្រូននឹងតភ្ជាប់ជាមួយស្ថានីយនៅផ្នែកខាងក្រោម ដោយប្រើខ្សែស្រដៀងគ្នានឹងខ្លែង ។ ដ្រូននឹងហោះជារង្វង់មូល បន្ទាប់មក វាក៏ចាប់ផ្តើមហោះឡើងលើបន្តិចម្តងៗរហូតដល់កម្ពស់ចាប់ពី៣៥០ម៉ែត្រ ទៅ៥០០ម៉ែត្រ ។ រីឯខ្សែតភ្ជាប់ដ្រូនលើអាកាសនឹងក្លាយជាកម្លាំងសម្រាប់បង្វិលម៉ាស៊ីនផលិតអគ្គិសនី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZlqpVWsalMLwsPoAeEnpsJQp-1w9-LuGODMaj5wgrt7CKNsAfN-i3VNB90MrZaBATno3EMhZuxhpojg6mwWHfuWpuCsBENlQpWNCnNZsgCG9YQJjf_lb0t4Q3nNRcvb_YHy2g3EGyzA_yFNZH90f1nvrazGSUrF6xtXxAotx1kKHrQFtHw08BzON97TU/s991/IMG_593211.jpg

នៅពេលដ្រូនហោះបានកម្ពស់៥០០ម៉ែត្រ ប្រព័ន្ធនេះនឹងបង្វែរខ្សែដ្រូនត្រឡប់មកវិញ និងទាញដ្រូនចុះចតនៅទីតាំងសមរម្យជាមួយកម្លាំងខ្យល់ក្នុងរយៈពេលខ្លី ។ គេនឹងគណនាតាមប្រព័ន្ធកុំព្យូទ័រ និងវាស់កម្ពស់ដោយបច្ចេកវិទ្យា Lidar ឬវាស់ចម្ងាយដោយពន្លឺឡាស៊ែរ ។

ករណីស្ថានីយផលិតអគ្គិសនីស្ថិតក្នុងតំបន់មានកម្លាំងខ្យល់ស្មើគ្នា ដូចជា ៖ នៅតាមបណ្តោយឆ្នេរសមុទ្រ គឺដ្រូនអាចហោះបានច្រើនម៉ោង ។ ទោះយ៉ាងណា ក្រុមហ៊ុនពុំបានបញ្ជាក់ចំណុចលម្អិតពាក់ព័ន្ធនឹងរយៈពេលដែលដ្រូនហោះបានយូរបំផុត ឬរយៈពេលប្រើប្រាស់ដ្រូនទេ ។ រីឯករណីមានអាកាសធាតុមិនល្អ ដូចជា ៖ ខ្យល់ព្យុះ ដ្រូននឹងចុះចតនៅស្ថានីយដោយស្វ័យប្រវត្តិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMgVHKCOvWOf-37qGh6p8eRFITqQ7xOfRr2P6udRJbt-BQAO4VBM8ranSr4fY2wzxKgUDOUKZX0ofmWXkKSOmRyGJMpvOLg_VNb3i-WDCn2V-f6j7LgXD4fL57uRkUYhbCk5Ougfjj4TMDvva2StXHa10UFwoj9Kbq2oxkuW77vdSZUpxqaLlpbHgQYsU/s1000/P1100512.webp

បច្ចុប្បន្ន ក្រុមហ៊ុនបានផលិតដ្រូន២ប្រភេទ គឺប្រភេទ KM2 មានកម្លាំងអគ្គិសនី១០០គីឡូវ៉ាត់ ដែលវាបានអភិវឌ្ឍន៍ពីដ្រូនប្រភេទ KM1 ។ ប៉ុន្តែក្រុមហ៊ុនពុំបានបង្ហាញទិន្នន័យរបស់ដ្រូនប្រភេទ KM1 ទេ ។ ការផលិតអគ្គិសនីតាមរយៈការបង្ហោះដ្រូននេះ គឺសាកសមបំផុតសម្រាប់ប្រទេសណាដែលមានឆ្នេរសមុទ្រវែង និងមានកម្លាំងខ្យល់ស្មើគ្នា ប៉ុន្តែគ្មានធនធានច្រើនសម្រាប់ផលិតអគ្គិសនី ។ វិធីថ្មីនេះអាចកាត់បន្ថយការបំភាយកាបូនឌីអុកស៊ីត ដោយសារការផលិតអគ្គិសនីមិនប៉ះពាល់បរិស្ថាន ។

លើសពីនេះ ដើម្បីឱ្យការអភិវឌ្ឍបច្ចេកវិទ្យាកាន់តែរីកចម្រើន ក្រុមហ៊ុន Kitemill រីករាយបង្ហាញនូវទិន្នន័យ និងសហការជាមួយអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យនានា ដើម្បីយកបច្ចេកវិទ្យាផលិតអគ្គិសនីពីដ្រូនទៅប្រើប្រាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzs-_is8X8xdQEIhhCqJVgI50hO4dYHOYRDnRXXXpfd9ymHLAG2p5oolMEDqvuW9Kd-jL8IWs4UcqANH2zAEGStrtO96QZ380v7VYqSIOLroVc8a3JwaOJJ6lZ2jJ5o2wXZz5UVOztK-bZpUpFBuVYYGvaTJ1lFOheR3UUw_3GUwi0cSBWCerL0bgKJWg/s1280/photo_2024-05-29_12-21-51.jpg

ក្រុមអ្នកស្រាវជ្រាវរបស់សាកលវិទ្យាល័យ Bristol ប្រទេសអង់គ្លេស បានសហការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន Kitemill របស់ន័រវេស ក្នុងគោលបំណងអភិវឌ្ឍន៍បច្ចេកវិទ្យាផលិតអគ្គិសនីតាមវិធីថ្មីឱ្យកាន់តែល្អប្រសើរ ។ ក្រៅពីនេះ ក៏មានក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Carlos 3 នៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញផងដែរ ៕

រឿងរ៉ាវប្លែកៗលើពិភពលោក! កុលសម្ព័ន្ធមួយក្រុមនេះមានម្រាមជើងដូចសត្វអូទ្រីស

0

ប្រទេសហ្ស៊ីមបាវ៉េ ៖ យើងបានជ្រាបហើយថា មនុស្សគ្រប់រូបលើពិភពលោក មិនថារស់នៅទ្វីបអាស៊ី, ទ្វីបអឺរ៉ុប ឬទ្វីបអាហ្វ្រិក សុទ្ធតែមានរូបរាងដូចៗគ្នាទាំងអស់ គឺមានដៃ២ ជើង២ ឬមានម្រាមដៃ៥ និងម្រាមជើង៥ ហើយខុសគ្នាតែពណ៌សម្បុរប៉ុណ្ណោះ ។ ប៉ុន្តែសម្រាប់ពួកកុលសម្ព័ន្ធមួយក្រុមនេះវិញមានរូបរាងដូចគ្នានឹងមនុស្សទូទៅដែរ ប៉ុន្តែជើងទាំងសងខាងរបស់ពួកគេមានតែម្រាម២ប៉ុណ្ណោះ ហើយម្រាមជើងខុសប្លែកបែបនេះ គឺបានកើតឡើងតាំងពីពួកគេចាប់កំណើតពីផ្ទៃម្តាយមកម៉្លេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUcVlFghQ7KtmhJ3k7ix_hU_J-NJM995fKf4N8bBcVGH9yhDhFWz4g2_iLV_MySG5SqMwPBD6v66WyY7N51Jl5pci1zttJeHqtV0PfSD8PBuJbDqMKc5moaVE142tM1-rHDo_A5wPend0JlLKUl-TAZVPUySWaRAs5Y7clRTi7fIJ68hTJCn0GfCvAAvw/s750/1_oLqDKj1k45QfAEUV5ZRdxA.jpg

ពួកកុលសម្ព័ន្ធខាងលើនេះឈ្មោះ Vadoma រស់នៅប្រទេសហ្ស៊ីមបាវ៉េ គឺសុទ្ធតែមានម្រាមជើងខុសពីមនុស្សទូទៅ ។ ពួកគេមានហ្សែនដែលបន្តតាំងពីជំនាន់ចាស់ៗបុរាណមកម៉្លេះ គឺហៅថា ជំងឺជើងសត្វអូទ្រីស (Ostrich Foot Syndrome) ឬហៅតាមវិទ្យាសាស្ត្រថា Ectrodactyly ឬគេស្គាល់ជាទូទៅថា ជើងម្រាម២ (Lobster Claw Syndrome) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgJByjmwfRtTijV_TuQkWCDZeBOQOb6oFIv9rABV_uri75TRio39iuOobYyNYnpPOfvjn6g_SJUIQn-gqmjQOnDB1FC1cH8O0frvIUjXKevzGUDHztTqwgQZhOBIrVy7R2lMEXuC_Quu1SnHxPR5EKuhD0zRRWZqE-o2UgxqANRYfWBa0noaRI3FH7v6k/s768/close-up-photo-of-brown-ostrich-feet-1201398-768x504.jpg

វាជាភាពមិនប្រក្រតីរបស់គ្រោងឆ្អឹងដៃ ឬជើង ដែលភាពខុសប្លែកនេះបានកើតឡើងតាំងពីកំណើតមកម៉្លេះ ហើយវាអាចឆ្លងពីមួយជំនាន់ទៅមួយជំនាន់ទៀត ។ ប៉ុន្តែជំងឺជើងសត្វអូទ្រីស មិនបានកើតឡើងចំពោះមនុស្សរស់នៅក្នុងភូមិទាំងអស់ទេ គឺវាកើតឡើងចំពោះក្រុមកុលសម្ព័ន្ធមានក្រូម៉ូសូម លេខ៧ តែប៉ុណ្ណោះ ។ ហេតុនេះ បើប្រៀបធៀបចំនួនវិញ គឺស្មើនឹងម្នាក់ក្នុងចំណោមមនុស្ស៤នាក់ នៃអ្នករស់នៅក្នុងភូមិទាំងអស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjayOhvy2__W2n4_w4qXDj6lxbiPedQNccMrQL92vJtrqxw4ZezKMt_OQd3tNWsDlVSrCOTPcy0v91SAzHsqJi8rOnitRxtmnsNlDVApVH6YFEEKf9f2WRq3rGzu-_6YOI9D9CduDiOmd9tT0TjkJst3oxHc4VJrJLFRZ4RYKZQI-QQClBPK35KaobCxUU/s1200/Vadoma-tribe.webp

ចំណែកមូលហេតុដែលបណ្តាលឱ្យពួកកុលសម្ព័ន្ធ Vadoma មានជើងដូចសត្វអូទ្រីសបែបនេះ ដោយសារពួកគេបានរស់នៅដាច់ឆ្ងាយពីសង្គម និងរៀបការជាមួយពួកកុលសម្ព័ន្ធដូចគ្នាប៉ុណ្ណោះ ។ ហេតុនេះ ទើបធ្វើឱ្យហ្សែនខុសធម្មតានេះមិនអាចឆ្លងរាលដាល ឬបញ្ជូនបន្តទៅកុលសម្ព័ន្ធផ្សេងទៀត ។

ចំណុចមួយទៀតដែលពួកកុលសម្ព័ន្ធ Vadoma មានលក្ខណៈខុសប្លែកគ្នាពីកុលសម្ព័ន្ធផ្សេងនៅអាហ្វ្រិក គឺពួកគេមិនធ្វើកសិកម្មទេ ប៉ុន្តែពួកគេបានប្រកបរបរបាញ់សត្វ ឬស្ទូចត្រីសម្រាប់យកមកចិញ្ចឹមជីវិត ។ ក្រៅពីនេះ គឺការដាំដុះបន្លែបង្ការនៅជុំវិញផ្ទះ និងបេះផ្លែឈើព្រៃទុកបរិភោគ ។ រីឯផ្ទះវិញបានធ្វើឡើងពីដើមឈើ និងវត្ថុទាំងអស់ដែលពួកគេរកបាននៅក្នុងព្រៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPzjtNK-RYSDSO_yGalNTSFgGxg3fGSEsCVX8dV2if82GVSFJ21GFL_FlzaTMrrFXoAM31kEapl6S-sdnMP2qtqRTumqOs5C84vX5lvYo7S5ugL3ooomomFvtGe6Xr-ko2OWDsPpMC40_E7aci84IIUp0AZGbX1uJKn6-w-gQ9iW8pFBrTRGSZgPFBjoQ/s1200/80789100.webp

បើទោះជាពេលកន្លងមក រដ្ឋាភិបាលហ្ស៊ីមបាវ៉េបានព្យាយាមទាក់ទាញពួកគេមកចូលរួមក្នុងសង្គម ដូចជា ៖ បញ្ជូនកូនចៅឱ្យមកសាលារៀនដើម្បីមានចំណេះដឹង ប៉ុន្តែពួកគេបដិសេធការជួយពីរដ្ឋាភិបាល ហើយពេញចិត្តនឹងជីវិតបែបនេះ ។ បច្ចុប្បន្ន ពួកកុលសម្ព័ន្ធ Vadoma បានរស់នៅតាមទម្លាប់ដូចកាលពីរាប់រយឆ្នាំមុន និងគ្មានការផ្លាស់ប្តូរអ្វីទាំងអស់ ៕

ទោះបីប្រាក់យ៉េនទន់ខ្សោយក៏ដោយ ក៏ប្រទេសជប៉ុននៅតែជាម្ចាស់បំណុលធំបំផុតរបស់ពិភពលោក

0

បរទេស៖ ទោះបីជាបច្ចុប្បន្នប្រាក់យ៉េនរបស់ជប៉ុនទន់ខ្សោយខ្លាំងក៏ដោយ ក៏ប្រទេសនេះនៅតែជាម្ចាស់បំណុលធំជាងគេបំផុតរបស់ពិភពលោកដែរ។

យោងតាម USAFacts បានឱ្យដឹងថា សហរដ្ឋអាមេរិកគឺជាប្រទេសដែលជំពាក់បំណុលជប៉ុនច្រើនជាងគេបំផុតលើលោករហូតដល់ ១.១ ពាន់ពាន់លានដុល្លារ។ នេះបើយោងតាមក្រសួងហិរញ្ញវត្ថុជប៉ុនក៏បានឱ្យដឹងទៀតថា ទ្រព្យសម្បត្តិសុទ្ធរបស់ប្រទេសដែលបរទេសជំពាក់គឺបានឈានដល់កំណត់ត្រា ៤៧១,៣០០ ពាន់លានយ៉េន (ប្រមាណ ៣,០០០ ពាន់លានដុល្លារ) ក្នុងឆ្នាំ ២០២៣ កើនឡើង ១២% បើធៀបនឹងឆ្នាំ ២០២២។ នេះគឺជាឆ្នាំទី ៦ ហើយដែលមួយឆ្នាំជាប់ៗគ្នា តួលេខនេះបានកើនឡើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3bhAvcelQjMMfH-31u4gn6c7Bi4oDsWqvFlNnyCv7p7rnIhsI01YuMqT_i9xPmMdbhJSZtDFODw6vml07J6lKf5FZMYAyI6JLpbvFHlrGL7CMOszkbdasPD6VkOE_WzeEgyJcSDNK04dJukNLuVrU__b9MGMIHwhNzRb_iR5DU9wirSsY9X2qj8yYqA0/s3500/36809467-28b2-4fb2-a3e4-2aaee87cf438_f8334fe9.webp

បើយោងតាមរបាយការណ៍តួលេខនេះគឺជាការពង្រឹងជំហររបស់ជប៉ុនក្នុងនាមជាម្ចាស់បំណុលអធិបតេយ្យភាពធំជាងគេរបស់ពិភពលោក ដោយពួកគេបានកាន់តំណែងនេះអស់រយៈពេលជាង ៣០ ឆ្នាំមកហើយ។ ក្រសួងហិរញ្ញវត្ថុជប៉ុនបាននិយាយកាលពីថ្ងៃទី២៨ ឧសភាថា បន្ទាប់ពីប្រទេសជប៉ុន ប្រទេសអាល្លឺម៉ង់ និងចិនក៏ជាម្ចាស់បំណុលដ៏ធំបំផុតរបស់បរទេសដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbSMPbCJw-4loploDVsosAypCZeL7YASHsD98g4dYAYqCuERIxWVni6O_f_PckJ3Ctj3ExUWr8BIu1ABCBBcouDKrHQtpDZtl72IJuzGIeyJd1HIOHdEDIu06D2UUMrV12GUHqV6uFBZ2aJuGM3VqNfY7tXyJImPqINjvkMs2qvdIQ6MPMqqW1HhkjYWI/s929/107304238-1695268878456-gettyimages-74903747-gwz10390.jpeg

គួរបញ្ជាក់ដែរថា ប្រាក់យ៉េនរបស់ជប៉ុនសព្វថ្ងៃនេះគឺបានឈានដល់កម្រិតទាបបំផុតក្នុងរយៈពេល ៣៤ ឆ្នាំបើធៀបនឹងប្រាក់ដុល្លារ។ បច្ចុប្បន្ន ប្រាក់ដុល្លារនីមួយៗអាចប្តូរបានត្រឹមតែ ១៥៦.៨ យ៉េនប៉ុណ្ណោះ។ ទោះបីធនាគារកណ្តាលជប៉ុន (BOJ) បានបញ្ចប់គោលនយោបាយ អត្រាការប្រាក់អវិជ្ជមានរបស់ខ្លួននៅក្នុងខែមីនាក៏ដោយ ក៏ពួកគេនៅតែស្ទាក់ស្ទើរក្នុងការដំឡើងអត្រាការប្រាក់បន្ថែមទៀត ដោយសារតែសេដ្ឋកិច្ចនៅតែងាយរងគ្រោះ។ អត្រាការប្រាក់អវិជ្ជមានគឺជាហេតុផលចម្បងដែលហេតុអ្វីបានជាប្រាក់យ៉េនបានបាត់បង់តម្លៃក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDJ73QSFJpToBfNwMKbZNaqnjUeRDpJZNNCFNpK-llLUbM9ef0K7Fp4RHsFKuhC1Uf2RdLQdXDaxxVMSh097Mu4iix5AQA_u0XCd7LzkEXC0Mw9Xfh4wfzPXurHDACo4CHCFQ2OjY24ilDBkX216nQlzv038giE3aPgGyVDmvOnYZIYwe94lO6ODjLhhI/s1200/GettyImages-1201905814.webp

យោងតាមរបាយការណ៍ សេដ្ឋកិច្ចជប៉ុនថ្មីៗនេះបានទទួលព័ត៌មានសុទិដ្ឋិនិយមតិចជាងច្រើន។ នៅក្នុងត្រីមាសចុងក្រោយ GDP របស់ប្រទេសបានកើនឡើងអវិជ្ជមាន ភាគច្រើនដោយសារតែការប្រើប្រាស់ក្នុងស្រុកខ្សោយ ហើយអតិផរណាស្នូលក្នុងខែមេសាក៏បានកើនឡើងយឺតសម្រាប់ខែទីពីរជាប់ៗគ្នាដែរ។ ទោះជាយ៉ាងណាមន្ត្រីជប៉ុនសង្ឃឹមថា ការដំឡើងប្រាក់ខែ និងការកាត់បន្ថយពន្ធលើប្រាក់ចំណូល ដែលចាប់ផ្តើមក្នុងខែមិថុនា នឹងជួយឱ្យការប្រើប្រាស់កើនឡើងម្តងទៀត៕

កក្រើកគុនខ្មែរ! សេចប្រដាល់ Manny Pacquiao នឹងមកកម្ពុជា នៅចុងខែនេះ

0

ស្តេចប្រដាល់ Manny Pacquiao នឹងមកកម្ពុជា នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ដើម្បីគាំទ្រប្រដាល់គុនខ្មែរ ក្នុងព្រឹត្តិការណ “សង្វៀនហនុមានគុនខ្មែរ” ដែលនឹងប្រព្រឹតនៅកោះពេជ្រ វេលាម៉ោង៨:៣០។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjt8-ZqTp1uUtHZmiRuWl8BsvUL_hAAJQT2PwLPg9AyJo5bGPnF-XylbNoK6sm_rFxvmK8YQA-I6MgDOvhkpi29p97-_tLIsmFyRdZobNWIUJYL3jbms8peKArx4fPWLjBcr4KMysjMqdH8_KTtXkCkmqEl_ifib_iGvFmrZ6n-XNK9q7qE0z8k-eFcozE/s3000/131124012659-manny-pacquiao-rios-win.jpg

នៅក្នុងការប្រកួត”សង្វៀនហនុមានគុនខ្មែរ” នេះ នឹងមានការប្រកួតគូប្រាក់រង្វាន់រហូតដល់៥ពាន់ដុល្លារ ដោយនឹងមានកីឡាករ៤រូបចូលមកដណ្តើមរួមមានអេអាំម៉ារីន ភូថង, សូត្រ វាសនា, ឡុង សំណាង និងផាន់ គ្រាន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgixDHqDhpZMasKG7cklqP9yyslw8xvBW7996xJpETCzcJas8pCRxSTLRzMPW5e0XEvrbygvKJUiXAiUn-6FIUGLZ-P_O2Pky2ovXzut90boiRT1GgHQ4tYyBZT0u-iHlTD5Q-aO0NXl3M08HXfPh4fJL9HZsDuocEKchAxxCdm7tEfqzoNKL_3wXH1Cgo/s3000/210919204720-manny-pacquiao-file-0821.jpg

វត្តមានរបស់ ស្តេចប្រដាល់ Manny Pacquiao ត្រូវបានមហាជនស្នេហាវិស័យប្រដាល់ រំពឹងថានឹងកាន់តែជួយលើកកេរ្តិ៍ឈ្មោះគុនខ្មែរកម្ពុជា ឡើងទៅកាន់ឆាកអន្តរជាតិមួយកម្រិតទៀត។

នេះមិនមែនជាលើកទីមួយដែល Manny Pacquiao មកកម្ពុជានោះទេ ពោលនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅ Pacquiao ធ្លាប់មកកម្ពុជាម្តង ក្នុងអំឡុងពេលទស្សនៈកិច្ចជាមួយ លោក Rodrigo Duterte អតីតប្រធានាធិបតីហ្វីលីពីន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDyzZwtbclNT_xyh7JxFqk6aWcOyByiHFCxgFQofHcE2VQNniAqCqZXprK52MmME5jhr1zDOmYuV8i4r4Y8F47pGQHk-ypgTd6QziRZ8HekcsVztYECBoYbT5DTAFgzZR7HvwGnevda4DcPLsprxAdR0NRQF1PjgpmpvPAbrc7bhnMDSZ1xwoZEOmrRL4/s681/Manny-Pacquiao-2.webp

គួរបញ្ជាក់ផងដែរថា Manny Pacquiao ធ្លាប់ប្រកួត ៦២ដង ចាញ់៨ដង ផ្តួលគូប្រកួតឱ្យបោះបង់ការប្រកួតចំនួន៣៨លើក ដោយប្រកួតចុងក្រោយតាំងពី២០២១ ខណៈបច្ចុប្បន្នលោកមានតំណែងជាសមាជិកព្រឹទ្ធសភាហ្វីលីពីន។