Home ព័ត៌មានអន្តរជាតិ មហាជនសរសើរយាយអាយុ៩២ឆ្នាំ មានសុខភាពរឹងមាំអាចផ្លោះរបងលឿនដូចហោះ

មហាជនសរសើរយាយអាយុ៩២ឆ្នាំ មានសុខភាពរឹងមាំអាចផ្លោះរបងលឿនដូចហោះ

88
0

ប្រទេសចិន ៖ «តើចង់គេចទៅដើរលេងមែន លោកយាយ?» នេះជាសំណួរដែលអ្នកប្រើប្រាស់បណ្តាញសង្គមសួរបែបលេងសើច ក្រោយមានការបង្ហោះវីដេអូពីលោកយាយម្នាក់ អាយុរហូតដល់៩២ឆ្នាំ ប៉ុន្តែនៅតែមានសុខភាពរឹងមាំ ។ ក្នុងវីដេអូ គេបានឃើញយាយផ្លោះរបងមណ្ឌលថែទាំមនុស្សចាស់ ដែលមានកម្ពស់ជាង២ម៉ែត្រ ដោយចំណាយពេលត្រឹមតែ២៤វិនាទីប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgp7eUFaNyycBX4B1sLS8gOqS_Li0aRM0XEVnDc98WSGjULpb0iO5DyJAx49gjKWNmHSSqwHEX1pZzc2t6C4GtjH5szorhT89pf1Yi9THCspZqP_1ainwcWYkrlXgCTXWOCaXgpDf5ZLcYWvbDiKADvX2_qc4bmnajAZ4Gs7MZKwPEcyKV4UrMw7b2zB3c/s750/92%E5%B2%81%E9%98%BF%E5%AB%B224%E7%A7%92%E7%88%AC215cm%E5%A4%A7%E9%97%A8%E9%80%83%E5%87%BA%E5%85%BB%E8%80%81%E9%99%A22.webp

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ នៅមណ្ឌលថែទាំមនុស្សចាស់មួយកន្លែងនៅទីក្រុងយៀនតៃ ខេត្តសានដុង ប្រទេសចិន ។ សន្តិសុខមើលការខុសត្រូវមណ្ឌលថែទាំមនុស្សចាស់ និយាយថា បានពិនិត្យមើលក្នុងកាមេរ៉ាសុវត្ថិភាព ហើយក៏ឃើញយាយដើរទៅក្បែររបង ។ បន្ទាប់មក យាយក៏ប្រញាប់ផ្លោះរបងចេញទៅបរិវេណខាងក្រៅយ៉ាងឆាប់រហ័ស ។

ក្រោយមក នាយកមណ្ឌលថែទាំមនុស្សចាស់ ក៏ប្រញាប់បញ្ជូនបុគ្គលិកតាមស្វែងរកយាយត្រឡប់មកវិញ ពីព្រោះគិតថា យាយរត់ពុំបានឆ្ងាយទេ ។ ២៥នាទីក្រោយមក ពួកគេក៏តាមរកយាយឃើញ និងនាំត្រឡប់មកមណ្ឌលវិញ ហើយយាយនឿយហត់តិចតួចប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgv1DKdykwVvjSaFq_J7C0a05t-Cq0zJ24Ei8zqj_rmO7VkA5uD_MOCK1KD7CrEcA25DNThlPOJ6bKkEc3E9-AmeADaX4A7HMgPNbxCTajv1MRS6Gos0X9BKK8hIBod275Tnuz0MTNXiUh7OiyC-ryon7bJ4VF2FUhNE5i61WisRtKyGAjkbrD_6eYpuEY/s750/92%E5%B2%81%E9%98%BF%E5%AB%B224%E7%A7%92%E7%88%AC215cm%E5%A4%A7%E9%97%A8%E9%80%83%E5%87%BA%E5%85%BB%E8%80%81%E9%99%A23.webp

នាយកមណ្ឌលថែទាំមនុស្សចាស់ និយាយថា យាយមានជំងឺ Alzheimer ដែលបណ្តាលឱ្យការគិតចុះខ្សោយ និងភ្លេចរឿងរ៉ាវផ្សេងៗ ហើយយាយចូលចិត្តឡើងលើទ្វារ-បង្អួចជាប្រចាំ ។ មណ្ឌលសន្យាថា នឹងមើលថែទាំយាយជរារូបនេះឱ្យកាន់តែដិតដល់ ដោយការបង្កើនចំនួនបុគ្គលិកបន្ថែម ដើម្បីកុំឱ្យកើតហេតុការណ៍បែបនេះទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDbyqDEkh4kXE4P248qpZMtrJHZtuFI6tFT2DW6X__NajVpvSk-79V9gsXQXF52V2XNDe-fRl0lwpzGsunAiZn5N8LZlRu-BeI76tVG6_iFDWFc8P36eErOKd7FEqrTbfNoShIbKf2VuSfGAXY-9rUYe0iH_PeV1OM9bizi12KNjkEPnVrzVjjlyyiU2Q/s774/92%E5%B2%81%E9%98%BF%E5%AB%B224%E7%A7%92%E7%88%AC215cm%E5%A4%A7%E9%97%A8%E9%80%83%E5%87%BA%E5%85%BB%E8%80%81%E9%99%A24.webp

ក្រោយពីវីដេអូនេះបានចែកចាយក្នុងបណ្តាញសង្គម វាធ្វើឱ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង និងសរសើរពីសុខភាពរឹងមាំរបស់យាយ ។ អ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់និយាយថា ៖ «ពិតជាពូកែណាស់! ពួកយុវជនធ្វើមិនបានដូចយាយទេ» ។

ចំណែកមនុស្សខ្លះទៀតនិយាយថា ៖ «កាលពីក្មេងៗ បែបធ្លាប់គេចរៀនហើយ ទើបពេលចាស់ទៅ គេចពីមណ្ឌលថែទាំមនុស្សចាស់» ។ រីឯមនុស្សខ្លះទៀតថា ៖ «ទោះជារយៈពេល២នាទី ក៏ខ្ញុំផ្លោះរបងពុំរួចដែរ» ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSi7C84re-6aSL7BAa314T-QTKZDMsyscGV_wmvRg5Ivm7Es8tFeTiYorUg6bfc78h517lL7d19ZxLxXTvDZEkC5xD4ZZc1P8SU9NIc6iTzbBy-4X8PtS5sfdiQmCfi2WjwE03dYlA4BzCrKaDwLV7vGxrpJ5b0bHzwKSSgAZOnsPOKgR_23mndmwj8MI/s1500/sus-feature-images-99.webp