Home ព័ត៌មានជាតិ នៅលើកំពូលភ្នំខ្នងព្រះអង្គ ខេត្តពោធិ៍សាត់ ប្រទះឃើញមានរូបគំនូរព្រះពុទ្ធសាសនា ឆ្លាក់ជាប់លើកំរាលថ្ម យ៉ាងគួរឲ្យទាក់ទាញ!

នៅលើកំពូលភ្នំខ្នងព្រះអង្គ ខេត្តពោធិ៍សាត់ ប្រទះឃើញមានរូបគំនូរព្រះពុទ្ធសាសនា ឆ្លាក់ជាប់លើកំរាលថ្ម យ៉ាងគួរឲ្យទាក់ទាញ!

108
0

យោងតាមប្រភពមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១០ ខែកក្កដានេះ បានឲ្យដឹងថាភ្នំខ្នងព្រះអង្គ ជាតំបន់ធម្មជាតិនិងប្រវត្តិសាស្រ្តដ៏ទាក់ទាញមួយកន្លែង សម្រាប់អ្នកចូលចិត្តការឡើងភ្នំ និងផ្សងព្រេង ដែលមានទីតាំងស្ថិតនៅសហគមន៍ម៉ុងរី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWSXQQhNbF6SkLUfHdNv8yqtZJjTQhsnn0XzhRM-o5dPaFU9eSP6rScHygAthDjAx61w2Jw8EPhowFOqzoWLQmRZMcDViSA8faBd3eabASZVVcjCNSKAPipPl71tBDmsmq7WV-lBuP4ytRNBDekPXAHTglh47QEYoi6AIpaS3JGp7h8mJ7STENcNlF29s/s2048/450549654_1029330599197208_2339954306582634439_n.jpg

ប្រភពដដែលបានបញ្ជាក់ទៀតថា ភ្នំខ្នងព្រះអង្គ មានកម្ពស់ ១២០០ម៉ែត្រ ធៀបនឹងនីវ៉ូទឹកសមុទ្រ ជាខ្នងភ្នំដែលមានទេសភាព ៣៦០ដឺក្រេ។ គេចាត់ទុកថាទីនោះគឺជាខ្នងភ្នំដែលមានប្រវត្តិទាក់ទងនឹងរឿងរ៉ាវប្រវត្តិសាស្រ្ត, ជាកន្លែងទីសក្ការៈពីសម័យបុរាណ ព្រោះថាមានរូបគំនូរព្រះពុទ្ធសាសនា និងរូបគំនូរពាក់ព័ន្ធនឹងព្រះពុទ្ធសាសនា លើកំរាលថ្ម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0by8paf3aIPBAZ-7iqNcCWsKbShyWjUXtgu6rmQtEm9Iw_ra37A2AqnUBtHA0e2PEKLC-KL1wIhXWhK6gEaASaKD4nUsykfPLqdPkXrjaBpLW7bNuBIpHP82jnzAXz0GlYTrecCftEcf1pUCFeRJV3Ks0DW6rC68KZtV0F4e17PBx4uRsfC-B8_dLuqg/s2048/450523909_1029331535863781_1689536296402749752_n.jpg

បន្ថែមពីនេះ វាក៏អាចជាកន្លែងមើលតារាសាស្រ្តពីអតីតកាលផងដែរ។ យ៉ាងណាមិញរឿងទាំងនេះនូវជាអាថ៌កំបាំងនៅឡើយ ព្រោះមិនទាន់មានការបកស្រាយពីអ្នកជំនាញណាម្នាក់នោះទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNG10doOz_pnvR2fIPIWdFC9EC2sgzb1Q1SvoDNmdyRy7mkGxklQO2mN4ytCyjoJQK2FLWs404UvrTfGFT4r9K9adkvz5NmPdIv1tB1c4gmneA5YkIS1o76LpRcrGmqCLmexGwM9VBB_TUik4Kt_4eG3VbBQb61zlrwYVmwSrG5XV2aMpZSsmA4V-VAho/s2048/450507171_1029330562530545_6144410343213799505_n.jpg

នៅលើភ្នំខ្នងព្រះអង្គ គឺមានទេសភាពធម្មជាតិដ៏ស្រស់ត្រកាល ព្រៃប្រឹក្សានិងវាលស្មៅពណ៌បៃតងខៀវខ្ចី និងទទួលបាននូវបរិយាកាសស្ងប់ស្ងាត់ល្អ អមជាមួយនឹងខ្យល់អាកាសបរិសុទ្ធស្រស់ថ្លា។ ចំពោះផ្លូវធ្វើដំណើរឡើងភ្នំនេះវិញ ភ្ញៀវទេសចរនឹងត្រូវធ្វើដំណើរឆ្លងកាត់ព្រៃស្បោង ស្តើង ក្រាស់ ចំណោតទាប មធ្យម ខ្ពស់ កាត់ជ្រោះ ជ្រលងដងអូរ ដោយត្រូវតោងវល្លិ៍និងដើមឈើ ដែលក្នុងនោះ ក៏មានផ្ទាំងថ្មធំៗ និងរុក្ខជាតិ តូច ធំពណ៌បៃតងស្រស់ ប្រកបទៅដោយភាពទាក់ទាញយ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqOrpL5crbokoGylROrVuzfvBa0707uq9t-Q9itgaB-8jCGPmMLdHxUiWSs2yrrR9m8j7_O79kXMJZXeiYZHBorP4FsEU2bO17ax0zwA8vC8UbolpEGbUDFHp2gAkr5lXYiHRaqM6uvzvuWTG9cBeDeCDhYVN3rVjkewrUHQnPIVDvILL-bacTUJIHFXI/s960/450479464_1029330039197264_4826444713815929311_n.jpg

បន្ថែមពីនេះ នៅលើកំពូលភ្នំ ភ្ញៀវទេសចរក៏អាចធ្វើការបោះតង់សម្រាកលំហែរកាយ មើលទេសភាពថ្ងៃរៀបលិច អមជាមួយនឹងអ័ព្វផ្សែងត្រជាក់នាជំនោររដូវវរស្សារនេះ។ ប៉ុន្តែការឡើងភ្នំនារដូវនេះ រៀងពិបាកបន្តិច ដូច្នេះអ្នកផ្សងព្រេងគ្រប់ៗរូបគួរតែបង្កើនការប្រុងប្រយ័ត្ននិងត្រៀមលក្ខណៈ ក៏ដូចជាសម្ភារៈឲ្យបានគ្រប់គ្រាន់ផងដែរ៕

រូបភាព៖ មន្ទីទេសចរណ៍ខេត្តពោធិ៍សាត់