ត្រូវហើយការផឹកទឹកឱ្យបានច្រើន និងទៀងទាត់គឺពិតជាល្អបំផុតសម្រាប់សុខភាពរាងកាយរបស់យើង ទោះជាយ៉ាងណាមិនមែនទឹកសុទ្ធតែល្អនោះទេ។ ឧទាហរណ៍ជាក់ស្តែងដូចជាទឹកភ្លៀង ឬទឹកម៉ាស៊ីនគឺវាពិតជាមេរោគខ្លាំងណាស់ ដែលធ្វើឱ្យយើងផឹកវាទៅឈឺ ឬឆ្លងជំងឺផ្សេងៗបានយ៉ាងងាយ។ ហេតុនេះដើម្បីការពារសុខភាពលោកអ្នក ត្រូវតែចៀសវាងការផឹកទឹកដូចខាងក្រោម៖

១.ទឹកភ្លៀង៖ ភាគច្រើននៃមនុស្សនៅស្រុកស្រែចំការ តែងស្រង់ទឹកភ្លៀងដើម្បីងូត ឬផឹកទាំងឆៅ ដែលនេះអាចបណ្តាលឱ្យមេរោគនៅក្នុងទឹកភ្លៀងជ្រៀតចូលរាងកាយរបស់យើង ធ្វើឱ្យយើងងាយឈឺ និងងាយឆ្លងជំងឺផ្សេងៗ។ មិនថានៅតាមខេត្ត ឬទីក្រុងទេបរិយាកាសមានផ្ទុកកាបូនឌីអុកស៊ីតយ៉ាងក្រាស់ នៅពេលដែលឧស្ម័នផ្សំជាមួយទឹកភ្លៀង វាបង្កើតជាអាស៊ីតកាបូនិច ធ្វើឱ្យទឹកភ្លៀងប្រែទៅជាអាស៊ីតខ្សោយ បណ្តាលឱ្យវាមានរសជាតិជូរ ហើយក៏អាចបង្កគ្រោះថ្នាក់ដល់សុខភាពផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzaE6-P2LwXDL9KQ1cQxa8TANzON7bQPuvwPM9kvNbpySE20Y9OFFq0adND_IWY0iS_QfbfHaqkZr79JUqGL5YsUYJCTzFTYKI6kGAbv6bPd474knKyZgb4Qw4nKGO5VzUHCBTHZ_WOTIHGMzlF3ry0_TEY_DeumHz0bNrvVAC4hffsoCJOyfQdQIsVC8/s1200/rain.webp
២.ទឹកជម្រោះ៖ ទឹកជម្រោះគឺជាទឹកដ៏ល្អបំផុត ទោះជាយ៉ាងណាអ្នកមិនត្រូវផឹកវាជារៀងរាល់ថ្ងៃនោះទេ ព្រោះវាមិនមានសារធាតុរ៉ែដែលមានប្រយោជន៍ដល់រាងកាយឡើយ។ ប្រសិនបើយើងផឹកទឹកចម្រោះចូលទៅក្នុងខ្លួនគ្រប់ពេលវេលា ជាជាងទឹកដាំពុះ រាងកាយនឹងត្រូវទាញយកសារធាតុរ៉ែសំខាន់ៗដូចជា កាល់ស្យូម ម៉ាញេស្យូម និងសារធាតុរ៉ែផ្សេងទៀត ដូច្នេះហើយរាងកាយអាចនឹងខ្វះសារធាតុរ៉ែទាំងនេះ រហូតដល់វាអាចជាមូលហេតុនៃជំងឺបេះដូង និងសរសៃឈាម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSWSKz0Agsw1iOhZIK6LAKxFzHcdDHlqlGPsKm3BPXjZoTt2LaoDtdtiH7-VfPTK87JgPw-aE5jyer_1eC-ysOK_W2Rb-_DaAv85QAqGsAPn7jZY_4fuI1eCNOkOFm6VV0MXBp0SdHSm2NyY7E5PymDeiRblsIPMreEwf15Y8pBhh3Q9t28F4bAPe5YO0/s2097/The-Best-Filterned-Water-Bottle-for-Travel-The-Gray-Geopress-scaled-e1623584835673.jpg
៣.ទឹកដបបរិសុទ្ធ៖ ទឹកដបក៏អាចគ្មានសុវត្ថិភាពដែរ ប្រសិនបើវាមិនត្រូវបានផលិតតាមស្តង់ដារគ្រប់គ្រាន់ ដោយសារតែភាពកខ្វក់ដូចជាផ្លាស្ទិចអាចត្រូវបានរកឃើញក្នុងអំឡុងពេលដំណើរការផលិត។ ដូច្នេះហើយ អ្នកគួរតែពិនិត្យឱ្យច្បាស់ថា វាជាទឹកផឹកដែលផលិតដោយក្រុមហ៊ុនដែលអាចទុកចិត្តបាន និងឆ្លងកាត់ការត្រួតពិនិត្យគុណភាពគ្រប់ជំហាននៃការផលិត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0bWciBZ4z04uzyH1RwLCFeTP-2BlDDf7C30-_YavfNcoDu5-I8Y2XM6C7Njz_jYZ16xsYniWVPlqzuBblhnVlvYGRdYIfxK3L2EOixxpdIr1U8e3exWCxUGRQwFhDCndJVmm6kYAn-Py01eCFaf2bqBo9sxqSLuIP2uhkYWlhEM3mso1TlEFACNKFtCc/s800/photo_2024-07-12_16-23-30.jpg
៤.ទឹកម៉ាស៊ីន៖ ទឹកម៉ាស៊ីនគឺមានសារធាតុ trihalomethane ដែលផលិតចេញពីសារធាតុសរីរាង្គមានប្រតិកម្មជាមួយនឹងក្លរីននៅក្នុងទឹកម៉ាស៊ីន។ ប្រសិនបើសារធាតុនេះត្រូវបានរកឃើញក្នុងបរិមាណច្រើន អាចជាសារធាតុបង្កមហារីក។ ជាធម្មតាស្តង់ដារសម្រាប់កម្រិត trihalomethane នៅក្នុងទឹកម៉ាស៊ីនគឺមិនដូចគ្នានៅក្នុងប្រទេសនីមួយៗនោះទេ។ ហេតុនេះយល់ល្អអ្នកគួរជៀសវាងការផឹកទឹកទាំង ៤ ខាងលើនេះ ដោយអ្នកត្រូវជ្រើសរើសការផឹកទឹកដាពុះ ហើយត្រូវប្រើតម្រងទឹកដែលត្រូវតាមស្តង់ដារ ដើម្បីប្រាកដថាយើងកំពុងផឹកទឹកដែលពិតជាមានសុវត្ថិភាពសម្រាប់រាងកាយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKleDOjicKNDI-MA9XKqzE_bI-Yeuh3wf38QHieOCD3iLpuwInPA4RfVtXKqcmobFd0epJpRSIww3OonEQ_TawN9VphxBujpGGbp3yEOfYbrNABKc0vRFp90CqTUqTkZAR9gR45Yj1p6vkFAGCIc_lWSEA_Iwtyqd90dHDEv2uqDnwRZ6RWV-O0-ovvwc/s800/photo_2024-07-12_16-23-49.jpg