ផេកមួយឈ្មោះថា «Team Cambodia Pageant » ដែលនិយាយទូទៅទាក់ទងនឹងវិស័យបវរកញ្ញាបានឡើងលើកខ្លឹមសារមួយយ៉ាងក្តៅគគុកពីបេក្ខភាព Miss Grand Cambodia 2024 ចំនួន៣រូប។ ផេកនេះបានលើកឡើងថា បវរកញ្ញាមានទឹកលុយគឺខាង រតនៈគីរី ដែលខេត្តនេះតំណាងឱ្យ ម៉ាច ដាវី ។ ចំណែកឯ សមត្ថភាពវិញគឺខាង ស្វាយរៀង ដែលមានកញ្ញា រី ស្រីណេត ជាអ្នកតំណាង និងខាងបទពិសោធន៍គឺខេត្តកំពង់ឆ្នាំង ដែលមាន ប៊ី សុធារី ជាអ្នកតំណាងខេត្តនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhl9VjZKjm1jBqnsmJdBZYX6EV6IlSpLA0x1U9kpYr0G7h_tQLkdB6xpc7nRI_o9MD90Ya0hzN33zA5f4_8JMt6m25htWoesHb7fa3db_2DNHftKbcA-MqqkF-mTuwJrd5c3I9geEAmLR7uJqQ0hsCdndNhIKtMZ77FivhdLc2LjBvNA0gciNxGYbavj5o/s2048/image_2024-07-12_10-04-38%20(2).png

កម្មវិធីប្រកួតសម្រស់ Miss Grand Cambodia 2024 ដែលកំពុងទទួលបានការចាប់អារម្មណ៍ពីសំណាកមហាជនកាន់តែកៀកនឹងដឹងថាម្ចាស់មកុដឆ្នាំនេះបានទៅលើបេក្ខភាពរូបណាដែលនឹងតំណាងប្រទេសកម្ពុជាប្រកួតនៅលើឆាកអន្តរជាតិ។ មុននឹងឈានដល់ថ្ងៃផ្តាច់ព្រ័ត្រ គេសង្កេតឃើញថាមានអ្នកទស្សន៍ទាយបេក្ខភាពដែលជាម្ចាស់មកុដនិងបេក្ខភាពដែលអាចជាប់៥នាក់ចុងក្រោយជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcFHZP-bZUa5z447MWF4Ss155jgYhWn9Po9aVsfySOQFlRArUi7BTuy_2e6RPRh2_01DdIBosVV4x7l1wkK4KzXPcRsxlVAtD-hwrb1_F6W3XitI3R7OCCkgRgHnSlt8u3v-4Ue-Cc5Aedk728M4LTjYeVR7L_anXS_TSw6isSmUrWsw5tUL3-bPkLVRg/s760/image_2024-07-12_10-04-32.png

ពេលវេលាកាន់តែជិតមកដល់ក៏មានរឿងក្តៅគគុកមួយនៅលើបណ្តាញសង្គមបន្ទាប់ពីផេកមួយឈ្មោះថា «Team Cambodia Pageant » បានលើកពីខេត្តចំនួន៣តាមការយល់ឃើញរបស់គេ។ ផេកនេះបានសរសេរនៅព្រឹកថ្ងៃទី១២ កក្កដា ថា សមត្ថភាព: ស្វាយរៀង ដោយដាក់រូបមកុដ បទពិសោធ: កំពង់ឆ្នាំង ដាក់រូបមកុដដូចគ្នា ទឹកលុយ: រតនៈគិរី និងបានភ្ជាប់មកជាមួយរូប Emoji មកុដ ដូចគ្នា។

គួរឱ្យដឹងថា បេក្ខភាព Miss Grand ស្វាយរៀង គឺមានកញ្ញា រី ស្រីណេត ជាអ្នកតំណាងខេត្តនេះកំពុងទទួលបានការចាប់អារម្មណ៍ច្រើនពីមហាជន សូម្បីតែអ្នកក្នុងចង្កោមសិល្បៈមួយចំនួនបានជ្រើសរើសយកបេក្ខភាពរូបនេះដែលមានដូចជា អ្នកនាង ខាត់ សុឃីម PeyPey Dy រួមទាំងអ្នកមួយចំនួនទៀត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiboYEM9PoTQHzEwQqQw_WHpdrLCxw-orukin0D6XrAHFWs33SFxbRbEZaV5jAlWlDJSVXC_UFvaXmXw51SCx4VIL5iWBjotGb84jzDqfSr3JidRoFmtDGaF87nk3JIx9aTaVZYe_eixD9ilehG1NheGSe40vVcLfskNekgFZJSe6kNXaAMMqmqFsP-WJs/s2048/image_2024-07-12_10-04-33.png

Miss Grand កំពង់ឆ្នាំងគឺមានកញ្ញា ប៊ី សុធារី ជាអ្នកតំណាង ដែលបេក្ខភាពរូបនេះធ្លាប់មានបទពិសោធន៍ក្នុងការប្រកួតទាំងក្នុងនិងក្រៅស្រុក ហើយក៏មានចំណុចលេចធ្លោជាច្រើនដែលមានហ្វេនៗបវរកញ្ញាបាននិយាយថានាងនឹងអាចចូល TOP មិនខាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjac5Vnf3iKPB-jvIBQA9FDfvraubNbThwRecjDBC9Aphhqqwoq-cEkmMW8XzJNIGxCiH4TVsfS38f9jZ23HuubZqyerc91t6SD8eXDKFJd04cBiJbiadSvcsxHoG8kbx-zTqOB4-APvkC9lMhYk6fmEe_ZzDLdx1Y_k_sZUaPvnwxRZze9BuCji_OeWQ0/s1799/405546309_17846890029101253_1620103933884708938_n.jpg

ចំណែកឯ ម៉ាច ដាវី វិញដែលតំណាងឱ្យខេត្តរតនៈគីរី ក៏មានចំណុចលេចធ្លោគួរឱ្យកត់សម្គាល់ដូចគ្នានាងមានពិន្ទុនាំមុខជាច្រើននៅក្នុងដៃបានឈ្នះ Best Choice of the Year ជាប់១៥នាក់ចុងក្រោយដោយស្វ័យប្រវត្តិ។ ពិន្ទុ Miss Popular Vote និងឈុតតំណាងជាតិរបស់ ម៉ាច ដាវី ក៏ស្ថិតនៅចំណុចល្អបណ្តោះអាសន្នផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgl5BGi6n4DuU7RGzqL1zqNDEvs2h9YjDQ3nfwxskqOA7wLWZz__qKkyDlmHoz4rvLjHv99V6aqZiWe_oDX5xIQqbFVKPfLe4luZEA8Tu4bhHV5gdvBrbV0Q_SdDn0zSgUSGO_fOAI5tytkUBktfeJZRWJAy6LI535wWO6v2XFitcvyQxNRcxsxPWY2TAI/s2048/image_2024-07-12_10-04-40%20(2).png

គួរបញ្ជាក់ថា ការប្រកួតផ្តាច់ព្រ័ត្រ Miss Grand Cambodia 2024 នឹងរៀបចំឡើងនាយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នេះហើយទីតាំងនៅឯសាលមហោស្រពកោះពេជ្រដោយបេក្ខភាពចូលប្រកួតសរុបមានចំនួន២៨នាក់៕