អ្នកគាំទ្រមានការចាប់អារម្មណ៍មិនតិចនោះទេបន្ទាប់ពី ល្អហួស Miss Preteen Junior Idol World 2024 ត្រូវបានលោក គីម សាន្ត ជាពូបានបង្ហោះវីដេអូនាងតុបតែងខ្លួនលេងស្ទាយតាម K-Pop ដែលទំនងជា Cover បទថ្មី Lisa មានចំណងជើងថា «Rockstar»។ ឃើញរូបភាពអមជាមួយក្បាច់រាំយ៉ាងរស់រវើករបស់ ល្អហួស នេះដែរអ្នកគាំទ្របានជំរុញចិត្តឱ្យល្អហួស ចូលវិស័យ K-Pop។.png)
ជឿជាក់ថាអ្នកមួយចំនួនធំស្គាល់ ល្អហួស មកហើយថាយុវតីដ៏ស្រស់ស្អាតពោរពេញដោយទេពកោសល្យសិល្បៈសឹងតែគ្រប់ទម្រង់ទាំងទម្រង់បុរាណ សម័យ សម្តែងក៏បានច្រៀងក៏បានរាំក៏បានគឺមានមួយកំភ្លេរតែម្តង។ ទន្ទឹមនឹងមានសម្រស់ស្រស់ស្អាតតែក៏មានសមត្ថភាពដណ្តើមជ័យលាភីជូនជាតិក្នុងវិស័យបវរកញ្ញាវ័យក្មេងនៅលើទឹកដីប្រទេសថៃកាលពីកន្លងមកនេះដូចគ្នា។
ថ្មីៗនេះនៅក្នុងស្រទាប់អ្នកគាំទ្រក៏បានចាប់អារម្មណ៍ជាបន្តទៀតបន្ទាប់ពីលោក គីម សាន្ត ពូរបស់ ល្អហួស បានបង្ហោះវីដេអូខ្លីមួយពីក្មួយស្រីដែលតុបតែងខ្លួនដូចទៅនឹង Lisa សមាជិក BLACKPINK នៅក្នុង MV ទោលរបស់នាងមានចំណងជើងថា «Rockstar»។ ល្អហួស ស្លៀកពាក់ស្រដៀងនឹង Lisa ចំនួនពីរឈុត ថែមទាំងបញ្ចេញក្បាច់រាំយ៉ាងលះៗដូចអ្នករាំអាជីព។ នេះមិនមែនជាលើកទី១សម្រាប់ ល្អហួស ដែលបញ្ចេញទេពកោសល្យរបស់ខ្លួនទាក់ទងនឹងវិស័យ Kpop កន្លងមកនេះ ល្អហួស បង្ហាញសមត្ថភាពចង្វាក់ប្រភេទជារឿយៗផងដែរ។.png)
ឃើញ ល្អហួស រាំចង្វាក់ Kpop លះៗខ្លាំងបែបនេះ អ្នកគាំទ្របានបង្ហាញការស្រលាញ់ទៅកាន់នាង ថែមទាំងជំរុញឱ្យ ល្អហួស ចូលវិស័យ Kpop ផងដែរ។ .png)
គួរបញ្ជាក់ថា បន្ទាប់ពីដណ្តើមមកុដ Miss Preteen Junior Idol World 2024 ហើយ ល្អហួស មានបំណងចង់ដណ្តើមមកុដម្តងទៀតលើវិស័យបវរកញ្ញានៅលើឆាកអន្តរជាតិនៅពេលនាងគ្រប់អាយុ១៨ឆ្នាំ។ ថ្មីៗនេះទៀតសោតក៏មានដំណឹងមួយដែរថា ល្អហួស នឹងគ្រងតំណែងជាតួឯកក្នុងខ្សែភាពយន្តខ្នាតធំ ជាមួយបវរកញ្ញាវ័យក្មេងឥណ្ឌូណេស៊ីរួមជាបវរកញ្ញាផ្សេងទៀតផងដែរ៕










