មនុស្សភាគច្រើនប្រាកដជាស្គាល់ហើយ តារាចម្រៀង ដ៏ល្បីល្បាញមួយរូបលំដាប់ថ្នាក់ពិភពលោក គឺអ្នកនាង Coco Lee ដើមកំណើតចិន-អាមេរិក ដែលបានធ្វើអត្ត.ឃា.តខ្លួនឯង ព្រោះតែជម្ងឺ Depression កាលពីខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ និងជាការសោកស្តា.យយ៉ាងខ្លាំងក្នុងចំណោមអ្នកគាំទ្រ។ យ៉ាងណាមិញ រូបសំណាក់របស់នាង ត្រូវបានគេសាងសង់ឡើងនិងដាក់តាំងបង្ហាញទៅកាន់សាធារណៈជន នៅឯឧទ្យាន Shimen Peak Memorial Park ស្ថិតក្នុងទីក្រុងវូហាន ខេត្ត Hubei ប្រទេសចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgENMiYLw4a9BMgw-7ghKKavXI_Bx0tgkvCoNZE9pqtZjiQ27nP8g88rrBJ3p1Ld8f8uiBiiLQIs4F1DixgRpIbQ0zqMjxHfjBlEUZgY5ht41nXSYcSwsfaKslceJ69q2mxs4HzKiQaYuxiFHtKvv-zbHb0UfWR2_sApSOoAkh8uFOyKDItJuzfez4Kyj0/s1800/coco-lee-.webp

អ្នកនាង Coco Lee ជាម្ចាស់បទ Before I fall in love ជា Idol នៅក្នុងដួងចិត្តអ្នកគាំទ្រនូវជុំវិញពិភពលោក ក្នុងនាមជាសិល្បៈការនីមួយរូបដែលមានទេពកោសល្យខ្ពស់ ចេះទាំងច្រៀង រាំ និពន្ធ (បទចម្រៀង) និងសម្តែង។ មិនត្រឹមតែប៉ុណ្ណោះ នាងថែមទំាងបានសាងស្នាដៃជាច្រើនទៅលើអាជីពរបស់នាង រហូតបំបែកកំណត់ពិភពលោកទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghayn0ifWr7kAuOYvAIC8VmS6NwN5L5eRcbAFtbJhyYbfMIQHk1B1A9hbBtIXj5I-_pWWz6lGEXYk1sx17G2WO1aVMSe3DW-xDK4N7uGM51BmsjinxnWsaRb_aPpVrTf-jQY99J1s0FnTqUYHrMlO9_1-ieb8-awKcBfLDC_vRgZ_ekeRe9Xmbx1LRTDo/s1800/Coco-Lee-death.webp

អ្នកនាង Coco Lee កើតនៅក្នុងទីក្រុងហុងកុង ប៉ុន្តែបានផ្លាស់ទៅរស់នៅឯសហរដ្ឋអារិកជាមួយនឹងឪពុកម្តាយរបស់នាងតាំងពីវ័យកុមារភាព។ យ៉ាងណាមិញ នាងក៏បានតស៊ូជាមួយជម្ងឺបាក់ទឹកចិត្តរហូតមក ដោយបានសម្រេចបញ្ចប់ជីវិតខ្លួនឯងក្នុងវ័យ ៤៨ ឆ្នាំ។ ខណៈដំណឹងនៃការស្លាប់របស់នាង បានបង្កនូវភាពភ្ញាក់ផ្អើលនិងជាការសោកស្តាយពាសពេញពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQscfdgFB0jlJQsWep-fFpe_nW7oRZomU0fvyaGTjHZ6psXSC9jUO7xU1RR8XdekdTJaPXJzTUTHJtS7r6cITmkVCQAA2D_oHJrN_zBuvuPOnFqXGk60xCn0BmigQozP1O_800Z3b12BwLRHofQYbGJ5vk-0Bsxw6yWUp3Y_rBM1FjzPIFHhnplRMQx0w/s612/gettyimages-1751202874-612x612.jpg

អ្នកនាង Coco Lee ប្រៀបបានជានិមិត្តរូបតំណាងឲ្យប្រទេសចិន ដែលមានសក្តានុពលយ៉ាងខ្លាំងទៅលើវិស័យតន្រ្តី ហើយនាងក៏ជាអ្នកចម្រៀងចិនដំបូងគេ ដែលមានឈ្មោះបោះសម្លេងនៅឆាកអន្តរជាតិ និងមានអ្នកគាំទ្រទាំងក្នុងនិងក្រៅប្រទេសផងដែរ ទើបរូបសំណាក់របស់នាងក៏បានផុសឡើងនៅឯឧទ្យានដ៏ល្បីល្បាញមួយ ក្នុងប្រទេសចិនបែបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2kcv9uBTdYVo2_s0RYZHQB1HyUSUOwBtGWGS7JLSWTonOm3Kt-7ovvD_s8v1QwjEcTynOG8dlVhAiJTwI0ZrN2-7vFbrGEgZ9YvI1gkffKolT2YBCjt9Yx9nypS529CcUhDWcuPtciQO0Jfd8-6XvXOTeQ-RU4RiAzkrwt23OjT_AlEZ-vzzvuZIBUDk/s612/gettyimages-1751203312-612x612.jpg

គួរបញ្ជាក់ថា ការដាក់តាំងរូបសំណាក់នាងនៅឯឧទ្យាន Wuhan នោះព្រោះតែទីនោះគឺជាកន្លែងបញ្ចុះសពឪពុករបស់នាងដែលបានស្លាប់ប៉ុន្មានខែ មុនពេលដែលនាងកើត ហើយបើយោងតាមសម្តីម្តាយនាងរបស់នាងបានឲ្យដឹងថា វាជាបំណងប្រាថ្នារបស់គាត់ដែលចង់ឲ្យឪពុកនិងកូនបានជួបជុំគ្នានៅកន្លែងតែមួយនោះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBXCGczc3h9DyE6-wQHqqiCBi3ZgqQQP7W7sV758yTOD2Q5fqFStayoVcxKQm2lAOWIA3PdYUtO0sQmYkolGXaKR3BS14PLJ995deaStM_QD3kwRLTOc5N0p-pOknF4-2PF2jWKTWMmH41YhagToja8QEgT72rbEeC7wTmXnpvP1xddWTDi_lskXbWcqg/s1616/Coco-Lee.webp

យ៉ាងណាមិញ រូបសំណាក់ដ៏ធំសម្បើមមួយកំពុងឈរបង្អួតសម្រស់យ៉ាងស្រស់ស្អាត ដែលជានិមិត្តរូបនៃវត្តមានរបស់ទេពធីតា CoCo Lee និងជាបង្ហាញពីសេចក្តីស្រឡាញ់ដ៏អស់កល្បរបស់នាងទៅកាន់មនុស្សគ្រប់ៗរូប៕