Home Blog Page 1051

មហាជនស្ងើចសរសើរអគារធម្មជាតិមួយកន្លែងស្មានថានៅស្រុកគេ តាមពិតនៅជិតបង្កើយ ថែមទាំងជាទីតាំងដ៏ពេញនិយម!

0

បន្ទាប់ពីរូបភាពនៃអគារមួយកន្លែងដែលហ៊ុមព័ទ្ធទៅដោយរុក្ខជាតិបៃតងយ៉ាងខៀវស្រងាត់ ស្រស់បំព្រោងពាសពេញផ្នែកខាងក្រៅទាំងអស់នៃអាគារដ៏ខ្ពស់ស្រឡឹមបែបនេះ សាធារណៈជនខ្មែរជាច្រើនហាក់មានការចាប់អារម្មណ៍ខ្លាំងបំផុត រហូតដល់មានអ្នកខ្លះច្រឡំថានៅបរទេសទៀតផង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAR8Wdvfr0BYQUH_3yEOxGXmAxRl828juaFR9vU0tJzFmk4dQwUDdsWhxt9FJhBBmkYCm2TEmZelB6c8X0kQ7Hc67mPUmBWYUoAfpOiYVh-JDAjxO7b9t4g6lA4QW9wBLdl6oUIQF55x5Y9BFXXxdpedrtBDSnXEMa5-kWGEso6FPBNGt1zhoaPGjPoAs/s1280/photo_2024-05-30_10-29-55.jpg

កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤នេះ យោងតាមការបង្ហោះនៅលើបណ្តាញសង្គមហ្វេសបុកដោយគណនីមួយដែលមានឈ្មោះថា Sok Chanphal គឺបានបង្ហាញរូបភាពចំនួន ៣សន្លឹក ដោយភ្ជាប់មកជាមួយនឹងចំណងជើងថា«នៅក្រុងភ្នំពេញយើងទេណា! (បឹងកេងកង)»។ បន្ទាប់ពីមានការដាក់បង្ហោះរួចមក, មហាជនខ្មែរជាច្រើនមានការចាប់អារម្មណ៍និងស្ងើចសរសើរពីសម្រស់អាគារធម្មជាតិមួយនេះ ហាក់មិនសូវបានឃើញនោះទេ ខណៈអ្នកខ្លះថាធ្លាប់តែឃើញនៅស្រុកគេប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYS7zVNVp9DTXaTAGojRT2CVA0rc65G_HD40Pwr6Occ4ltgMoI8JrrbA37mtw_CTXSSk1IgHaBelQFtbeln4c3vaJyA7ZNlDQkE2Zvz45j1qn9AA0_zjYqMwLwUxTl3YtF-jedV7IA6QySCrhbPvuKSxtx8B_Lmmp1vKPm4Lb8tNY5ExDynLK8JF38CCM/s1000/photo_2024-05-30_10-30-09.jpg

អគារមួយកន្លែងដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ត្រូវបានគេស្គាល់ថាជា«ភោជនីយដ្ឋានខ្មែរសុរិន្ទ» ជាភោជនីយដ្ឋានចំណាស់ជាងគេមួយនៅក្នុងទីក្រុងភ្នំពេញ ព្រោះបានឈរជើងមកតាំងពី១៩៩៦ ខណៈមកទល់ពេលនេះគឺមានរយៈពេល២៨ឆ្នាំហើយ។ ភោជនីយដ្ឋានខ្មែរសុរិន្ទ គឺជាហាងអាហារដ៏ពេញនិយមមួយ ដែលបម្រើជាពិសេសចំពោះមុខម្ហូបខ្មែរនិងថៃ(រសជាតិដើមពិតៗ) ខណៈបាននឹងកំពុងទាក់ទាញភ្ញៀវទេសចរណ៍ទាំងជាតិនិងអន្តរជាតិមិនដែលដាច់នោះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhk4wnqibjEADkcyIWsBCmjTx0pcmi39TQ0Wibtocay6TEFvdXNs5_QSPQ4xPAulrKmR1K0gbKv9w32JxvCGy1mwo64r6d1Q6ol_JrmTRNGl6pBFUuJka6OCk94Gwaf0WZRDvM5yEUSRCUZwTWEoxjtRlIK4m47CbMPQ106z9jAe40LUhJaruaWEl21sj0/s1280/photo_2024-05-30_10-30-15.jpg

លក្ខណៈពិសេសនិងភាពលេចធ្លោរបស់ភោជនីយដ្ឋានមួយនេះគឺស្ថិតនៅក្នុងអាគារបែបអាណានិគមដ៏ស្រស់ស្អាតបំផុតមួយ និងអមទៅដោយធម្មជាតិត្រជាក់ភ្នែក ពាសពេញផ្នែកខាងក្រៅនៃអគារទាំងស្រុងតែម្តង។ លើសពីនេះទៅទៀត ផ្នែកខាងក្នុងនៃអគារគឺត្រូវបានតុបតែងយ៉ាងប្រណីតឥតខ្ចោះ ដោយគ្រឿងសង្ហារិមបែបប្រពៃណីខ្មែរ និងគ្រឿងបរិក្ខារទំនើបៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaXsP59GnP9gwoQuoQdDbejVuw-8mTpf7yAGuKdPOzqlj8od77LVyY4wnssM_KVmUR1jxyYjQ__hn10SF-6GYxRGJH4sLRjLdNBbYcykh7d09jsrN5DHhifOkUSF_imETbO7CM1dQ57fyGEqAyShyphenhyphenMzkRJ5ll9gb5eL3auNdvqhGziz0bgyw_UFLgt-bU/s960/photo_2024-05-30_10-30-12.jpg

បន្ថែមពីរសជាតិល្អឯករបស់ភោជនីយដ្ឋានហើយ សេវាកម្មនៅទីនោះគឺល្អបំផុត ខណៈនឹងទទួលបានបរិយាកាសកាន់តែកក់ក្តៅនិងរីករាយ ព្រោះតែជាទីតាំងធំទូលាយ មានបន្ទប់ទទួលទានអាហារខ្នាតធំ បន្ទប់អាហារលក្ខណៈឯកជន ក៏ដូចជាមានបារដែលបម្រើនូវស្រាក្រឡុក ស្រាបៀរ និងស្រាជាច្រើនប្រភេទផងដែរ៕

អ្នកគាំទ្រខឹងស.ម្បារក្រោយឃើញ YoonA ប្រឈមមុខនឹងការរើ.សអើ.ងជាតិ.សាសន៍

0

YoonA សមាជិក Girls’ Generation ត្រូវបានគេរាយការណ៍ថាបានប្រឈមមុខនឹងការរើសអើងជាតិសាសន៍ដោយ សន្តិសុខនៅឯមហោស្រពភាពយន្តកានលើកទី៧៧។ នេះបើយោងតាមរបាយការណ៍ពី Times of India និងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិផ្សេងទៀត។ ក្នុងនាមជាទូតសុឆន្ឆៈកូរ៉េតែម្នាក់គត់សម្រាប់ម៉ាកគ្រឿងអលង្ការ Qeelin Yoona ត្រូវបានគេអញ្ជើញជាផ្លូវការឱ្យចូលរួមក្នុងមហោស្រពនៅថ្ងៃទី ២១ ខែឧសភា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0_awe5V0SXSrQo0sgoVXSz_LRong2SOh92hHGoPFZgGLhpzy7O-DaQTfR0FVn1wIGu02X5y_v8p1GJswWT2afUEdy5QlZJbQed5KvO5q56S3BBAyGTE8yD9KAJ0NCJ57IwCOGnjUArTmPuXSssHbYkcvPzb5qAUM1zu0zcZhLXa7T8k28CtIU1p9DqqA/s1440/image_2024-05-29_16-48-59.png

ក្នុងរ៉ូបពណ៌ផ្កាឈូក Yoona បានបញ្ចេញសម្រស់ដ៏ស្រស់ស្អាតរបស់នាងនៅក្នុងព្រឹត្តិការណ៍នេះ។ ទោះបីជាយ៉ាងណាក៏ដោយ មានឧបទ្ទវហេតុមួយបានកើតឡើង ខណៈដែលនាងកំពុងឡើងជណ្តើរហើយអ្នកសារព័ត៌មានព្យាយាមបង្កកឱ្យនាងឈប់សិន។ វីដេអូនៃឧបទ្ទវហេតុនេះបង្ហាញពីសន្តិសុខស្រីម្នាក់បានរារាំងរាងកាយរបស់ Yoona ពីការថតរូប ដែលធ្វើឱ្យនាងបង្ហាញអារម្មណ៍មិនស្រួលនៅលើផ្ទៃមុខ។ ទោះជាព្យាយាមរក្សាភាពស្ងប់ស្ងាត់ និងគ្រវីដៃនៅកាមេរ៉ាយ៉ាងស្ងប់ស្ងាត់ក៏ដោយ ក៏សន្តិសុខនោះមិនអនុញ្ញាតឱ្យនាងបន្តការថត និង ឱ្យនាងចូលក្នុងឆាប់ៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheC1R-MT7BmLKoeA-2YAPRZvOsygy7dtnLZdeVVK-jh7M9YCRGciagqSClm961oQYaYvpXa4OwdQ3JYTH2IZmUDWz0_cVWRNAWV_zKrVwuPMafULScvIA5qR79je85JaWBjl8Mg_Ici7u7k-MJ7SKtUQnfxpa1MKLo7VUzCUGJeBaZwNspncaSFjx5Fh0/s1440/image_2024-05-29_16-48-58.png

របាយការណ៍បានសរសេរថាសន្តិសុខនេះអាចកំណត់គោលដៅជាពិសេសទៅលើស្ត្រីដែលមានពណ៌សម្បុរ ដោយសារការរឹតបន្តឹងស្រដៀងគ្នានេះមិនត្រូវបានអនុវត្តចំពោះស្ត្រីស្បែកសនៅកន្លែងតែមួយនោះទេ។ គួរកត់សម្គាល់ថា តារាចម្រៀងអាមេរិកអាហ្រ្វិក Kelly Rowland និងតារាសម្ដែងម្នាក់ទៀតក៏ធ្លាប់ទទួលរងការរើសអើងស្រដៀងគ្នានេះដែរ។
សកម្មភាពរើសអើងនេះអ្នកគាំទ្រជាច្រើនបានបង្ហាញការខឹងសម្បារយ៉ាងខ្លាំង។ អ្នកនិយមលេងអ៊ីនធឺណិតបានអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់នូវសន្តិសុខដែលពាក់ព័ន្ធ ដោយថ្កោលទោសទង្វើនេះថាជាការរើសអើងជាតិសាសន៍ច្បាស់ណាស់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVAeKOg1f0wcGgUjxxvfWCUlMc6PH9c1MN_WrHNVlBFgvHbG2dEY6gwEuDPrE730UlGqak62FrafOdMsteslpjhA9ct-SRrZrd3_7-9kYbfFKq7SWOcWWrMm6FpreebY6uxPCHUerDDU4-oLovEvZlVEmkuieAk3M7SEX8OoQwHec7BWVpiA0-5ZcENrw/s1440/image_2024-05-29_16-49-00.png

តារាម៉ូដែលជប៉ុន Hikari Mori រងការរិះគ.ន់ក្រោយរុញតារាសម្ដែង Shu Qi ក្នុងព្រឹត្តិការណ៍មួយ

0

តារាម៉ូដែលជប៉ុន Hikari Mori បានប្រឈមមុខនឹងការរិះគន់ចំពោះការចោទប្រកាន់ថាបានរុញតារាស្រីតៃវ៉ាន់ Shu Qi ក្នុងអំឡុងពេលព្រឹត្តិការណ៍មួយនៅទីក្រុងរ៉ូមដែលរៀបចំដោយម៉ាកសំលៀកបំពាក់ប្រណីត Bulgari ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTw-opNYeLi2hjhHDS7R9iYZfmZ1l7FiuOEoL0DlnP0wxIhhxcvPS94WHmW_Ms0HxOhqFR4OE40LzUo39Ruh16QeB0VtRU27SD39FbPHjc3QPvesVoLULih6JlJmDU5EfwSNQLxU6pkqlW4K_SZtteyXpRPnU1KUDYrPW06kVPT0yTf5T5k7CAWpsoD2Y/s938/image_2024-05-29_12-09-12.png

យោងតាមការចុះផ្សាយរបស់ AsiaOne អ្នកលេងអ៊ីនធឺណិតជាច្រើនជឿថាវីដេអូពីព្រឹត្តិការណ៍កាលពីថ្ងៃទី ២០ ឧសភា ដែលប្រារព្ធខួបលើកទី១៤០ របស់ Bulgari និងបានណែនាំគ្រឿងអលង្ការ និងនាឡិកាដៃ បង្ហាញ Hikari Mori រុញ Shu Qi ចេញដោយអចេតនាដើម្បីឱ្យនាងអាចឈរក្បែរ CEO ដើម្បីថតរូប។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh52D5ckzSfVm-76LdPrDUHnxqArrbQdbJexyeIMnbHwHwAREGpZmlQr0IQvRYrlberoTrF5SUsyxXH3WtWRO2iGthB2rPeqZBl8uyIFona7Nvl63qco-dm9MMOA8QrWY32e89TOjcEk2mVzmeK5moVOrl1YmPxIO5zjiWYSya7PR8-HeC5JQAqhS8yD68/s881/image_2024-05-29_12-09-13.png

បន្ថែមពីលើបញ្ហានេះ វីដេអូផ្សេងទៀតបានចាប់យកតារាម៉ូដែលជនជាតិជប៉ុនខំផ្អៀងទៅរក Shu Qi ដើម្បីបង្ហាញមុខក្នុងរូបថតជាច្រើនទៀត ខណៈកំពុងអង្គុយនៅជួរមុខក្នុងកម្មវិធីបង្ហាញម៉ូត។ សកម្មភាពជាក់ស្តែងនេះត្រូវបានអ្នកនិយមលេងអ៊ីនធឺណិតពិបាកទទួលយករបស់តារាម៉ូដែលរូបនេះណាស់ ខណៈអ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិរិះគន់នាងយ៉ាងច្រើន។ បន្ទាប់ពីព្រឹត្តិការណ៍នេះ Bulgari បានបង្ហោះរូបថតបន្ថែមនៅលើគណនី Weibo របស់ខ្លួននៅថ្ងៃបន្ទាប់ ដោយមិនរាប់បញ្ចូល Hikari Mori ។ សកម្មភាពនេះធ្វើឱ្យពួកគេពេញចិត្តយ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcnP-HDDlS3ZsOuUD1dWpyD8FaHqbJo_VUOWEivaibVp2Ds08q8_ZPI65pXZt7lngV5OhGhyZpG2Gaj321ZgeyReNZPd0iEsi-_tXMQ0MjurC8EBMMnyRiopa7Cj9cTm942Z63v3Fv4Kv6VlfTqltJy_Kep1qZON0G4l3kxudHw8SpaygqpwYhvfzmLBs/s750/image_2024-05-29_12-09-14.png

ទោះជាយ៉ាងណាក៏ដោយ Bulgari បានបង្ហោះ Hikari កាលពីថ្ងៃទី ២៥ ខែឧសភា ដោយបង្ហាញម៉ូតខ្សែករបស់នាងពី collection ថ្មី ប៉ុន្តែអ្នកនិយមលេងអ៊ីនធឺណិតបានរិះគន់នាងនៅក្នុងខម្មិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8nzKGkmNw7be1dRch6wuP718xLk4xvVAmanrucuHw8-11pe1O4FueUpitQx9W3oMuv0ibP9464Z61drhJXWohnr4qqqNgID0EblrIWQjPFcdBbxbjerWnhOMTgR1kkTxpwbXJd2QGxkPFPbxB-j8wmtCt2fquTwYEOuAd_x8yaksMwbCwHow2yLBZBzs/s2000/image_2024-05-29_12-09-17.png

Hikari Mori អាយុ ៣២ ឆ្នាំបានសហការជាមួយម៉ាកល្បី ៗ ដូចជា Tiffany & Co, Gucci, និង Dolce & Gabbana ។ នាងក៏បានបង្ហាញខ្លួននៅលើCover របស់ Vogue និង Grazia China៕

មិនឱ្យអស្ចារ្យយ៉ាងមិច! ចាយពេលជាង២ឆ្នាំនិងថវិកាក្នុងការផលិតរាប់សិបម៉ឺនដុល្លារទម្រាំចេញសមិទ្ធផលMV «ទេវរាជ»

0

MVបទ «ទេវរាជ» របស់តារាចម្រៀងទេព បូព្រឹក្ស ជាស្នាដៃដ៏អស្ចារ្យមួយរបស់កូនខ្មែរដែលធ្វើឱ្យមហាជនពេញចិត្តពេញថ្លើមនិងមានមោទនភាពយ៉ាងខ្លាំងចំពោះស្នាដៃមួយនេះដែលបង្ហាញពីវប្បធម៌ទៅកាន់ពិភពលោកតាមរយៈវិស័យតន្រ្តី។ ទម្រាំអាចចេញជាសមិទ្ធផលធំនេះ MV «ទេវរាជ» ចំណាយថវិកាផលិតរហូតដល់៣០ម៉ឺនដុល្លារ និងចាយពេលរយៈពេល២ឆ្នាំ៦ខែនៃដំណើរការផលិត MV មួយនេះ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrBEJrRrj10bCoiktpQcqrrdYAZbIkAz_JW8kczb4LCjRPP2YFZBA-yI61QhfK_r7PukFTOSdjksbK4OaocnNDkr65j2EgvaUyldkztvS2mfoUU-6qM2-fBSQK2bG4XS2qGyPgWIkVpNW1N4aKJIcAYRnc8MuBd8WA9jr94ZD9TaC1VV30aJ7SOSDZctU/s2048/image_2024-05-29_16-03-10.png

បទ «ទេវរាជ» បានលើកពី៣សម័យកាលធំៗគឺការបង្កើតអាណាចក្រនគរភ្នំ ,សម័យចេនឡា និងសម័យអង្គរ និងបង្កប់អត្ថន័យស៊ីជម្រៅយ៉ាងខ្លាំងបង្ហាញពីខ្មែរមានឥទ្ធិពលដ៏អស្ចារ្យនាសម័យកាលដ៏រុងរឿងហើយកូនខ្មែរត្រូវតែខ្លាំងគ្រប់ជំនាន់។ ជាពិសេស អត្ថន័យមួយចំនួនអាចធ្វើឱ្យអតីតខ្មាំងសត្រូវរបស់យើងក្អួតឈាមទាំងធ្លុកបានព្រោះខ្មាំងបានខ្ចីអក្សររបស់យើងយកទៅប្រើប្រាស់។ Official Audio នៃបទនេះបានទម្លាក់កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ និងបានទម្លាក់ Official MV នៅយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤។

ក្រោយពីទស្សនិកជនបានទស្សនា MV នេះរួចបានធ្វើឱ្យមហាជនស្ងើចសរសើរយ៉ាងខ្លាំងពីទឹកដៃក្រុមការងារផលិតបង្ហាញថាទឹកដៃកូនខ្មែរមិនអន់នោះទេ។ សមិទ្ធផល MV ចេញអស្ចារ្យមើលហើយត្រជាក់ភ្នែកនេះត្រូវបានគេដឹងថាចំណាយរហូតដល់៣០ម៉ឺនដុល្លារ។ តាមការឱ្យដឹងពីតារាចម្រៀង ជី ដេវីត ថាការចំណាយនេះលើសការចំណាយមុនដល់ទៅ៣ដង ហើយទាំងក្រុមការងារ សំលៀកបំពាក់ សុទ្ធតែលើសពីការថតមុនៗ។ ការចំណាយដ៏ច្រើនលើសលុបនេះលោកថាមិនដែលទទួលបានផលចំណេញទេ ប៉ុន្តែអ្វីដែលចំណេញគឺខាងវប្បធម៌។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcqiuXC5yktwEECUmj_C-JoDbsNPllS-lQ6xJAkuV5pFKvy5ut-YfeL8436MRx6U-laqAu9T-gMFmYEBOB3q__UFFpL-l6DoEeWmsYyKi6Ab4ycNDX5Uxya24T7TjvR2Em6o1uAneWxmfUUjuFoBlGKr2GsHeG6WV16sn_pIstWImFYeIgMYQpDEMEWN0/s2048/image_2024-05-29_16-03-08.png

ងាកទៅកាន់សំលៀកបំពាក់នៃការថតវិញ ឈុតបុរាណមួយៗសុទ្ធតែប្រណីតៗដែលមានដូចជា ឈុត «មហារាជនីនាគចេនឡា» គឺជាឈុតសាកល្បងបង្កើតថ្មីបែបបុរាណលាយបញ្ចូលជាមួយសហសម័យខ្មែរទំនើប។ ឈុតនេះចង់បង្ហាញឱ្យឃើញអំពី ព្រះនាងនាគដែលជាដើមកំណើតនៃពូជពង្សខ្មែរ។ ឈុត «ព្រឹក្សព្រៃអង្គរ» ជាឈុតមួយចង់បង្ហាញ ឱ្យឃើញអំពីធម្មជាតិដ៏ស្រស់បំព្រងជាមួយប្រាង្គប្រាសាទអង្គរវត្តខ្មែរតែមួយគ្មានពីរលើលោក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgs-1BL043tSS49pwEwhWyPFwT5wUWslua2eO1J1GzaiEkhqqAGx1Gz5gzhkzI1wS6AChPu2YZboi8tpGG6eViHRr70fqpclGh0wDcybeCbvQHL0Dz469auf3c0C00fE2GDgwCs4D0-AGxWDvf7dKTzZZWwZK87gzMwKtrEIzhwZkuPFCVoUU6HffEGlC0/s2048/image_2024-05-29_16-03-11.png

ចំណែកឯឈុត «ធីតានាគឯករាជ្យ »គឺជាឈុតសាកល្បងបង្កើតថ្មីដែលឈរលើមូលដ្ធានសិល្បៈបុរាណខ្មែរនឹងលាយបញ្ជូលសហសម័យ។ឈុតនេះគឺចង់បង្ហាញឱ្យឃើញអំពីបុត្រីនាគគឺព្រះនាងនាគដែរជាអ្នកគ្រប់គ្រងការពារទឹកដីខ្មែរតាំងពីយូរលង់ណាស់មកហើយពោពេញដោយឯករាជ្យនិងសុភមង្គលដោយព្រះនាងតំណាងឱ្យស្រ្តីខ្មែរទាំងអស់ នឹងបង្ហាញឱ្យបានដឹងថាស្រ្តីគឺជាអតីតកាល បច្ចប្បន្ន និងអនាគត នៃការតតាំងដើម្បីរកសុខសន្តិភាព។ មិនត្រឹមតែ៣ឈុតនេះនោះទេ ប៉ុន្តែការប្រើប្រាស់សំលៀកបំពាក់នៅក្នុង MV នៅមានឈុតផ្សេងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiv5H8avkqSbRG7xPUmc1Zk6zdDgb9UW6Tnt4hWkQyJW4Y9Qm5x-G1Xupw7TXL8Re3jn5OQZS6Z9_wuX-pbhlFCMPWCAmlEuKbzEFjMLLUoOC4EM3RAKTG3LhUQ-43EaMR-kq2n_DgG_Uo-qOyuWtb8BYJFADNYY8Om29nxG_rRxU_59vffo2xWsKNDZUc/s2048/image_2024-05-29_16-03-19.png

លោក ស៊ឹម ទេពនិមិត្ត ប្អូនប្រុសរបស់តារាចម្រៀង ទេព បូព្រឹក្ស និងជាអ្នកដឹកនាំវីដេអូចម្រៀង ក៏បានបញ្ជាក់យ៉ាងច្បាស់លាស់សម្រាប់ការងារMVមួយនេះចំណាយពេលរហូតដល់២ឆ្នាំ ៦ខែ និងសុទ្ធតែបានឆ្លងកាត់ការត្រួតពិនិត្យពីក្រសួងដូចគ្នា។ រីឯបញ្ជីរាយនាមក្រុមការងារវិញពិតជាមានគ្នាច្រើនណាស់ទម្រាំចេញសមិទ្ធ MV មួយនេះដែលទស្សនិកជនទស្សនាត្រឹមតែ៥នាទី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhwHAFrzqCddf9A6gD-_mmp91zTf-Af7OF-g9AgyA1wrLmfDfxxiDEDBLs0u_oo9c2zTiGPjxGZurTiTaKTLwecye9ZaEANLPplLsdMrZ8QvYHbqf4OBEijYnb9gU8XnvjZFPrP85jns4T40x1na7OOkQ0al8GxBJagn69i8niVbeIAsN_-st48w5duic/s2048/image_2024-05-29_16-03-22.png

នៅក្នុងMV បទ ទេវរាជ មាន subtitles ១២ភាសាទាំងភាសាជាតិរួមមាន ខ្មែរ ភូមា(មីយ៉ាន់ម៉ា) ចិន អង់គ្លេស ហ្វីលីពីន ឥណ្ឌួនេស៊ី ជប៉ុន កូរ៉េ ឡាវ ម៉ាឡេស៊ី ថៃ វៀតណាម។ ចំណែកឯប្រាសាទដែលយើងឃើញនៅក្នុងបទចម្រៀងនេះមានដូចជា ប្រាសាទសំបូរព្រៃគុក ប្រាសាទអង្គរវត្ត ប្រាសាទបក្សីចាំក្រុង ប្រាសាទកោះកេរ សារមន្ទីរជាតិ រួមទាំងថតនៅក្នុង ស្ទូឌីយ៉ូ៕

លើកមុនផ្ទុះរឿងចម្រូ.ងចម្រា.សតែ ល្អហួស និង សុវត្ថិ មុន្នីវណ្ណ ចាប់ដៃគូថត MV ថ្មីម្តងទៀត

0

កាលពីមួយរយៈមុនតារាចម្រៀង សុវត្ថិ មុន្នីវណ្ណ កូនច្បងឧកញ៉ា ព្រាប សុវត្ថិ បានថត MV ជាមួយ ល្អហួស ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងប៉ុន្តែរឿងនេះក៏បង្កឱ្យមានបញ្ហាចម្រូងចម្រាសមួយចំនួនបានកើតឡើងទៅកាន់ភរិយាឧកញ៉ា ព្រាប សុវត្ថិ។ យ៉ាងណាមិញ ថ្មីៗនេះ តារាចម្រៀងរូបសង្ហា សុវត្ថិ មុន្នីវណ្ណ និង ល្អហួស បានចាប់ដៃគូថត MV ជាមួយគ្នាម្តងទៀត ប៉ុន្តែក៏មានអ្នកគាំទ្រមួយចំនួនបានបង្ហាញការព្រួយបារម្ភទៅកាន់ ល្អហួស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaCubcCoe5EO7tFTKkL5bkrjHty1xj9WR0Ulwuo7vxiEf9lVIoeuBKq7jp6wKalt2aO1oXjCSsOhwc1lktM98u052LzDnbLMkYbSvYMB0YbHwx-RhTGWm-q109dvIoSeKcBfbFi3uGqOnYiLVVGRRb0SpVUgNFqWc8KVKtcTu21-SRkq_ASn5GXkgIEVM/s2048/image_2024-05-29_14-31-44.png

គេចាំបានថា កាលពីមីនា ឆ្នាំ២០២៤ សុវត្ថិ មុន្នីវណ្ណ បានទម្លាក់បទមានចំណងជើងថា «នាងអើយ»ដោយយុវតី ល្អហួស Miss Preteen Cambodia2023 គឺជាតួស្រីនៅក្នុងវីដេអូចម្រៀងនេះ។ ប៉ះគ្នាលើកដំបូងរវាងកូនច្បងឧកញ៉ា ព្រាប សុវត្ថិ និង ល្អហួស នេះបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជនរហូតមានហ្វេនៗខ្លះថែមទាំងផ្គូផ្គងអ្នកទាំងពីរធ្វើជាគូស្នេហ៍ទៀតផង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEdnnME5Y3PaxIDaX7C6x44nD91fcvl2Yq_JebBsgLrtL2txZM8qm4PNGMvyXJtUjgeM3gdwgiBj6W__iYlqM6qniblllNWFPkUcb-zPCmi5Z5XKnsrB96IbH6sd71f1_b2dZ5nQTF7RqkdNcPrKJggKe8w-VN834JEyvn7WkDzssIlkeFTXkyKMTt3LY/s2048/image_2024-05-17_09-25-16%20(2).png

យ៉ាងនេះហើយវាបានក្លាយទៅជាប្រធានបទក្តៅបន្ទាប់ពីម្តាយខាងប្រុសចេញមកច្រានចោលទំនាក់ទំនងសុវត្ថិ មុន្នីវណ្ណ និង ល្អហួស។ រឿងនេះក៏ជំរុញឱ្យលោកជំទាវ ឡុង ស្រីមុំ ភរិយាឧកញ៉ា ព្រាប សុវត្ថិ ត្រូវរងមតិរិះគន់ថាហួងហែងកូនប្រុសរបស់ខ្លួនជ្រុល ទោះការបែបនេះក្នុងគោលបំណងការពារកូនប្រុស និង រក្សាតម្លៃឱ្យ ល្អហួស ដោយសារតែនាងនៅជាអនិតិជននៅឡើយក្តី។

នាពេលនោះ ល្អហួស បានចេញមកការពារម្តាយ សុវត្ថិ មុន្នីវណ្ណ ដោយប្រកាសថាគ្រាន់តែជាការថត MV ប៉ុណ្ណោះ គ្មានទំនាក់ទំនងលើសពីនេះនោះទេនិងបានសំណូមពរកុំធ្វើឱ្យប៉ះពាល់ដល់រូបនាង ព្រោះនាងជិតតំណាងកកម្ពុជាប្រកួតនៅលើឆាកអន្តរជាតិហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsEzsFuemmYKGdjY_F_WiBIH1t85mlUVJ9pYOYb2LyNJQEBuvP1T9UBZF9WVLkx2lrnEDu4DyHv2eEMQ56diiGxhtmhjGrQCpAApseXgRO5KqshTJ2ixcQWuWgCdo6FkpWKIiWZRMI1ix1uV0cSVH17g8cnxUMGD63r0bxSLXMe2RDaMClWhjUWHpKAKs/s2048/image_2024-05-29_14-31-42.png

យ៉ាងណាមិញ បន្ទាប់ពី ល្អហួស បានប្រកួតឈ្នះលើឆាកអន្តរជាតិក្លាយជា Miss Preteen Junior Idol World 2024 មកថ្មីៗនេះ ល្អហួស បានបង្ហាញថានាងកំពុងតែថត MV ថ្មីជាមួយតារាចម្រៀង សុវត្ថិ មុន្នីវណ្ណ ម្តងទៀត ខណៈក៏មានការបង្ហោះពីសកម្មភាពក្រៅឆាកអ្នកទាំងពីរកំពុងថត MV ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPght1rHIW3yeyh3ARLAoVKeAe0rAzUsRLyRIxoDSf5m-oeslGHLCXeLLNMCZfQZTMcuinG7TMs_vuZLRDpGasgcvQOdw6wZqFuTaw9rfExyKGh1GfA9PFp_Jxwx5yVZHm-mhm6XAL6oaZRbrPPT_nl3JzDHAGZgMxY6bxNbG1hLKNAGe0-39G97AVEKE/s2048/image_2024-05-29_14-31-45.png

ប៉ះគ្នាជាលើកទី២ រវាង ល្អហួស និង មុន្នីវណ្ណ អ្នកគាំទ្រខ្លះក៏បង្ហាញការព្រួយបារម្ភទៅកាន់ យុវតីរូបនេះដូចគ្នាខ្លាចមានបញ្ហាចម្រូងចម្រាសដូចកាលពីលើកមុន ខណៈអ្នកខ្លះនៅបង្ហាញការស្រលាញ់ដោយសរសើរថាគូនេះដើរតួជាមួយគ្នាគឺស័ក្តិសមតែម្តង៕

សេង សុខឃីម អតីតគូស្នេហ៍នាយ ចឺម បរាជ័យ៣លើកបាក់ស្បាតនឹងស្នេហា

0

អ្នកនាង សេង សុខឃីម អតីតគូស្នេហ៍តារាចម្រៀង នាយ ចឺម បានបង្ហើបពីមូលហេតុបែកបាក់ស្នេហាចំនួន៣ដងមានទាំងកត្តាស្វាមីយកមិត្តភក្តិធំជាងប្រពន្ធកូន បញ្ហាគ្រួសារទាំងសងខាងមិនចុះសម្រុងគ្នា និងដៃគូក្បត់ចិត្ត។ បរាជ័យទាំង៣លើកនេះអ្នកមេម៉ាយរូបនេះថារូបនាងបាក់ស្បាតលែងចង់មានស្នេហាទៀតហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4RTRdi09Q931U0z_mBiZMZGojeExB6chSk4yzzXGyAMrG6z8u4FysHkydzStVJ3rQC9Iy8bxTKqq5_LoyprZ68AiMoQZ6UI5MmoeHL0MCHTba5iWDUtAvZxxStF9t-jIqI3FeyCvmE6SwxZB1c5aKqaJezSKXwk7B_fREWhh4umn7mFXssykrVYHK3_k/s960/image_2024-05-29_11-04-44.png

វីដេអូនៅលើបណ្តាញសង្គមទិកតុក សេង សុខឃីម បាននិយាយថាជីវិតខ្លួនមានភាពស្មុគស្មាញឆ្លងកាត់ការលែងលះ បែកបាក់គូស្នេហ៍ម្តងជាពីរដងមិនសមប្រាថ្នាដូចជាអ្នកមួយចំនួន។ នាងបាននិយាយថាជីវិតរបស់ខ្លួនស្មុគស្មាញបែបនេះដោយសារតែជ្រើសការរៀបការលឿនពេក នៅវ័យក្មេងមិនទាន់រៀបចំអនាគតច្បាស់លាស់ រៀបការដើម្បីចងមនុស្សដែលខ្លួនស្រលាញ់ទុកខ្លាចមិនបានរៀបការហើយបែកគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimM__w5Rv_PVO-T495ZInHCEpP7o55Yoqi28bSAGEYdQo-2pnwO92PqtNLwtOgN4hnbSfXvY6BmUcMomTX6gF6s5j5W3KZ4U-VQo12IJJ7xg1F08qDKnrdgN3DwEFkXCEjV4ulGd0gX46Ac1Jv3yDXuIHhCWRYe06KQ6kRQMORq9ipUsT3vbFNc1dwvIA/s2048/image_2024-05-29_11-04-47.png

ជាមួយគ្នានេះដែរ ស្រីស្អាត សេង សុខឃីម ថាមានស្នេហា៣លើកធ្វើឱ្យនាងរាងចាលបាក់ស្បាតក្នុងជីវិតនាង។ លើកទី១នាងបានរៀបការនិងបានបង្កើតបានកូនប្រុសម្នាក់។ សុខឃីម បានរៀបរាប់ពីចំណុចល្អរបស់អតីតស្វាមីថាគាត់ជាស្រលាញ់នាង ល្អជាមួយខ្លួន មានភាពចាស់ទុំ ប៉ុន្តែអតីតស្វាមីរបស់ខ្លួននៅសប្បាយ ចេះគិតពីអនាគតចេះគិតប្រពន្ធកូន ប៉ុន្តែសប្បាយខ្លាំងពេកយកមិត្តភក្តិធំខ្លាំងពេក។ ចំណុចនេះហើយធ្វើឱ្យនាងមិនអាចទទួលយកបានទើបឈានដល់ការលែងលះគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5U4U6PGBnc2BqwoMEx7jlzCr2dGmgg95SL_p_bsFVF4yrEjtL8UzUdS_bSi8whZShXUuxJvI1yIzNygtMtOeuOgh8T5Ntv1SVrUamo24XCa47nUDFQ-cWfITFZQd2FSIp7GiYtfrp4hRK3SWY6TbeyQN7g91-r4F8vr6X7CbaX1Fw64ESjrxlAM9XD98/s1440/image_2024-05-29_11-04-49.png

ចំពោះចំណងស្នេហ៍ជាមួយ នាយចឺម ស្រីស្អាត សេង សុខឃីម ថាតារាចម្រៀងរូបនេះល្អជាមួយខ្លួនណាស់ ស្រលាញ់នាង មិនដែលក្បត់នាងនោះទេ ទាំងពីរស្រលាញ់គ្នា ប៉ុន្តែអ្វីដែលធ្វើឱ្យពួកគេបែកគ្នានាងគិតថា គ្រួសារទាំងសងខាងមិនសូវចុះសម្រុះគ្នា។ ការបែកគ្នាជាមួយនាយ ចឺម សេង សុខឃីម ថាជាការបែកគ្នាដោយសន្តិវិធីមិនមែនបែកគ្នាដោយសារតែភាពផិតក្បត់ឡើយព្រមទាំងទទួលស្គាល់ការពិតថាក្នុងចំណោមគូស្នេហ៍ រូបនាងគិតថា នាយ ចឺម ស្រលាញ់នាងជាងគេហើយ នាយ ចឺម ជាមនុស្សម្នាក់ដែលស្តាប់ឪពុកម្តាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRmh4fzahnkITt8oPPsL7KAcCAzfxrjMLK84Yy1auQiNLRWO263qAQP6hvlcD8xs-Lmg4VPrubTuWbSqJXzjzd1V98fXQ5wBd7FMojdBbBQLC1audGWq6To3AZ09h5MgNDkT_A9A8dElCXC1bpAjoARVxuosgqd_REG1yVTGXmHniW2u6tVy-z5SgObFo/s1968/9-21.jpg

ចំពោះអ្នកទី៣ សេង សុខឃីម ថាជាមនុស្សម្នាក់ដែលខុសពីនាងឆ្ងាយបែបលក្ខណៈដូចនាងជាថៅកែ និងកូនចៅ ជាមនុស្សម្នាក់ដែលគ្មានអ្វីគ្រប់យ៉ាងតែនាងពេញចិត្តសុខចិត្តរកស៊ីជាមួយគ្នា តស៊ូជាមួយគ្នាមិនដែលគិតថាស្តាយក្រោយនោះទេ។ ប៉ុន្តែនៅពេលនាងឱ្យតម្លៃមនុស្សម្នាក់ហ្នឹងពេក លើកមនុស្សម្នាក់ហ្នឹងពេកលែងឃើញតម្លៃរបស់យើង មើលថែគេរហូតលែងមើលថែខ្លួនឯងឈានដល់ធ្វើឱ្យជីវិតខ្លួនលែងមានភាពស្រស់ស្អាត។ អ្វីដែលធ្វើឱ្យនាងឆ្អែតចិត្តបំផុតគឺបុរសនោះបានក្បត់ចិត្តនាង ហើយអ្នកទី៣នេះជាមនុស្សម្នាក់ដែលធ្វើឱ្យនាងអស់សង្ឃឹមបំផុត៕

ដឹងអត់! តើកោះណាខ្លះដែលធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជាយើង?

0

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កោះនានារបស់ប្រទេសកម្ពុជាយើងបានចាប់ផ្តើមទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីភ្ញៀវទេសចរទាំងក្នុងនិងក្រៅប្រទេស ដោយសារតម្លៃសមរម្យ ទេសភាពធម្មជាតិស្រស់បំព្រង បូករួមជាមួយអាហារប្រណិតៗ ខ្យល់អាកាសបរិសុទ្ធ និងទីធ្លារធំទូលាយ។ ជាការពិតណាស់នៅក្នុងប្រទេសកម្ពុជារបស់យើងគឺមានកោះធំៗនិងស្រស់ស្អាតជាច្រើនកន្លែង ដូច្នេះហើយតើអ្នកដឹងទេថា កោះណាខ្លះដែលមានទំហំធំបំផុតនៅក្នុងប្រទេសយើង?

១.កោះកុងក្រៅ៖ កោះនេះស្ថិតនៅឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ដែលមានផ្ទៃដីប្រមាណ ៨០ គីឡូម៉ែត្រការ៉េ និងមានកម្ពស់ប្រហែល ៤១០ ម៉ែត្រ លាតសន្ធឹងសន្ធឹងលើផ្ទៃសមុទ្រដ៏ធំល្វឹងល្វើយរបស់កម្ពុជា ជាប់ជាមួយនឹងឈូងសមុទ្រថៃ។ តំបន់កោះកុងក្រៅមានឆ្នេរចំនួន៧ ដែលឆ្នេរនីមួយៗសុទ្ធតែមានខ្សាច់សក្បុស ល្អស្អាត និងភាពទាក់ទាញរៀងៗខ្លួន។ តំបន់កោះកុងក្រៅនេះក៏ជាតំបន់ដែលសម្បូរទៅដោយធនធានធម្មជាតិជាពិសេសជីវចម្រុះ ចំណែកឯការស្នាក់នៅវិញ ភ្ញៀវទេសចរអាចបោះតង់បានយ៉ាងងាយស្រួលនៅលើទីធ្លាឆ្នេរ ដែលលាតសន្ធឹងជាច្រើនម៉ែត្រ និងអាចចាប់ក្ដាម ចាក់មឹក ឬស្ទូចត្រីនៅទីនោះដើម្បីធ្វើជាអាហារទទួលទានខ្លួនឯងផ្ទាល់តែម្តងក៏បាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiwZAiTFXIMyYqRM9atla69b2Lt4Q1GKKdUxn1nWQW9tFpwB7bsPKzlKFddbKxZr8tv2WB8mWJK97ts5Hq53K6of9Tc6N4NTZOQYOVfSATAW07tjKFfimUwoDVBZkAZrnEbnwkkLQHJ289riVBY4aBAD3KyadMCmLmdXG9zLBJ0mW52iMD1TE-tKXjiGs/s1200/photo_2024-05-30_10-06-21.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBFMnfSm_Gl8fL6RV4KQhTaFF6xWeIEdI6Hs9rZURTS47awDi61m7MszLLA0lTWXZOgtwCNVHXoHTFAv2s2G76Q2pBuDkyM2Q-82jaasFvdDLgjy6_JjYLfNsVlDsGStrFwR0IwDTrGFfS8n2XLTSMNpC8jCBRKtUvESP2TDgeTmaYfJlOu-lEFssP94s/s1280/photo_2024-05-30_10-06-22.jpg

២.កោះរ៉ុង៖ កោះរ៉ុងគឺជាកោះមួយស្ថិតក្នុងខេត្តព្រះសីហនុ ដែលមានផ្ទៃដីទំហំ ៧៨ គីឡូម៉ែត្រការ៉េ និងមានកំពស់ ១៣៣ ម៉ែត្រពីនីវ៉ូទឹកសមុទ្រ។ កោះនេះគឺជាគោលដៅទេសចរណ៍ដែលពេញនិយមនិងស្រស់ស្អាតបំផុតនៃតំបន់កំពង់សោម ហើយត្រូវបានគេស្គាល់ថាជា “កោះឋានសួគ៌”។ វាផ្តល់នូវភាពអស្ចារ្យនៃទឹកសមុទ្រខៀវស្រងាត់ ឆ្នេរខ្សាច់ពណ៌សរក្បុស ស្រស់ស្អាត ជំនោរសមុទ្រដ៏បរិសុទ្ធជាមួយនិងសម្រស់ធម្មជាតិដែលមិនអាចកាត់ថ្លៃបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3aqlg482B_P6DtCgZX6-LrMY9kg-plB8oRq3DHBtkQ5zVJdnw733RcZnCKR0hmpnP0dvM3bjRjubtPL3rdCypz13Ijw1Rkb0RaDrRenj_N6ozURbVsaRhCEautPvTrzpghC6n6KyFpYb58zhi9I0qXlLJhNHuYbZ2Wezoy5GF_h8ywkUyus_GTUfc0io/s960/inbound8853884743590825010.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiknLj2uv6Q61ZTRQkRH99mC4cIGiLl6_KRA5iVuDq2vuC63YNP0L-HdT284-i3YB-n0HZeMv8vrPtdwpvVJzP5Be51uvbmJXRRXPU6WEcstPhZ71yHIBRHW-GRJGM89osHpSs73yAfPKykClgq8axireAQMa4swKTzRqPCPr_1Hzh1o6-TPt7C64Uwo6k/s750/mnbvfcd.jpg

៣.កោះថ្មី៖ កោះថ្មីមានទីតាំងស្ថិតក្នុងឧទ្យានជាតិរាម ខេត្តព្រះសីហនុ ដែលមានផ្ទៃដី ៤០ គីឡូម៉ែត្រការ៉េ និងមានឆ្នេរ ២៧ គីឡូម៉ែត្រ។ កោះដ៏ស្រស់ស្អាតនេះ គ្របដណ្ដប់ដោយដើមឈរតូចធំរាប់ពាន់ដើម បង្កើតបានជាម្លប់ ក៏ដូចជាទិដ្ឋភាព សោភណ្ឌភាពស្រស់ស្អាតទាក់ភ្នែកទាក់អារម្មណ៍ និងមានភាពស្ងប់ស្ងាត់បំផុត សម្រាប់ភ្ញៀវទេសចរណាដែលចង់បានភាពស្ងប់សុខក្នុងផ្លូវអារម្មណ៍នោះ “កោះថ្មី” ទំនងជាគោលដៅលំហែដ៏ស័ក្តសមបំផុតហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhebAkDa2-qifYpnv2xJj9dGovugDBWO6aifWF4QXB_O4gN3Stp0Hh9-FOYoqo0k9_VG_dFNKMWE_WkCgiE6bI7l3jNH7q9x81gQSKd9J2jXLfX8EG5eVYYuaCOYfI2aOF7ztGN3cqWplA2JODTkVkpauw85mnnPRcO-7xWN_XzRUE5mjSX-j0KChnAMyo/s1280/50423327_297788920927456_6202929139117195264_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieea9X7xO-NZuBx7R7WKIsacEjtJXUL1RC6Q4FWbzUZDAE6rody-FOh_rRHZNBNzYlu0f0v0CJvHEME7mIRqgQr3MHZc9zRdxAW_4_nNY-61HVg2As4w0PC7-L4mo7qlvAzdRauW403PNdyvD1xYNW1gp8GEAcQ7U_wkFto3f4QbujKuLFBQqgeelx528/s1280/photo_2024-05-30_10-07-39.jpg

៤.កោះរ៉ុងសន្លឹម៖ កោះរ៉ុងសន្លឹម ជាកោះមួយស្ថិតក្នុងខេត្តព្រះសីហនុ ដែលកោះនេះមានចំងាយប្រហែល ៤ គីឡូម៉ែត្រពីកោះរ៉ុង។ វាមានទំហំផ្ទៃដី ៥ ពាន់ហិកតា និងមានឆ្នេរខ្សាច់លាតសន្ធឹងជាង ១ គីឡូម៉ែត្រ។ កោះរ៉ុងសន្លឹមបានជួយអភិវឌ្ឍជីវភាពនិងការរស់នៅរបស់ប្រជាពលរដ្ឋយ៉ាងច្រើន បានក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុតរបស់ប្រទេសកម្ពុជាយើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigH26-vu-dx0cPkxACwaRNTrM9BBPvqIiWS2vGgipjLK_9lfRy_UtvCb1vuOdOdgCEVIgk73RNUyHgCizxMqmoj2VsMwu28SSO8oGSQF25QTsxI8UtEXSiGCtrZhmgIr4ycyDVJx9Uda9YG-84OyDH1UP9aqQZBm4pYmgOA9WqZRWZRX2_OhZc6TK-TfA/s700/photo-2023-03-03-13-42-58-2.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijvMmdN0paApA7aonfCaLPPeCRP7zsbax3zp4EY8nY1K5sfGEFNOUvkDtfpaNBIgnlhLMKtw4z4ki6uGikrxWC2Jrki_RfftKDFytE5W0c2XV0oTXtjdBZTG3h9Ea6JZ2I-LdgEOf5uxZ6utIHthg4N0lLu9PBQaBRqKXMS0wEiJCi6_i9l6MaL89IhQM/s1024/photo_2024-05-30_10-09-54.jpg

៥.កោះសេះ៖ កោះសេះនេះមានទីតាំងនៅឈូងសមុទ្រថៃ ក្នុងឧទ្យានជាតិរាម ខេត្តព្រះសីហនុ។ វាមានចម្ងាយ ១.៥ គីឡូម៉ែត្រខាងត្បូងកោះថ្មី ដែលកោះនេះមានវិសាលភាពទំហំ ៥០០ ហិចតា ហើយសព្វថ្ងៃពុំទាន់ឃើញមានភ្ញៀវទេសចរណ៍ច្រើនទៅកំសាន្តនៅទីនោះនៅឡើយទេ។ ប្រសិនបើបងប្អូនមានបំណងចង់ទៅទស្សនាកន្លែងនោះ បងប្អូនអាចទៅកំពង់ផែកោះខ្យងរបស់ខេត្តព្រះសីហនុ រួចស្នើរទូកដែលមានទិសដៅទៅកោះថ្មី ដើម្បីជូនទៅកោះសេះ ព្រោះកោះថ្មីខេត្តព្រះសីហនុមានចម្ងាយជិតកោះសេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiD4Qrw6_RlxDsRI0h6Z3GERIa7Y7qxy-esqDTiiZyBsTYzpzvKwE6sJBH96oNyZOcfmQmMYeGtOqR-hKkCQnOfV8BJ4Z3lqI6D_exsf1v7za4GyNl_csPFS3cCnC-I17T0XKIR6c713_ArUd8FLRswvM-glSpah7oslG-q5klKtacquGfD6qmPwVn5f_4/s1600/1b.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgT505y7XLlCpUKKu4cBMFIXspvMU8ewFiaFUFEAXVV5R040mlCKeOGZFCQwX55jJxv5Ty-StBu8PdBM4mZ1gBXv29qBS_0gyxmOJ71Hi3wl77JggSK9Vvm1zg2-CXBF8uWdujQ0335qZBQNAKHP0FnWvPA-1JjZTGrC1d2w56lJQPDZH_J0Kh6ezJDLyU/s2048/DJI_0430-Resized-2400x890-1-scaled.jpg

ហេតុផល ៥ យ៉ាងដែលអ្នកខ្លះជ្រើសរើសនៅលីវ

0

ភាពនៅលីវគឺជាស្ថានភាពសង្គមរបស់មនុស្សដែលមិនស្ថិតនៅក្នុងទំនាក់ទំនងស្នេហាជាមួយនរណាម្នាក់។ សព្វថ្ងៃនេះមនុស្សសម័យទំនើបបានចាប់ផ្តើមធ្វើការស្វែងយល់ទៅលើអ្វីដែលពួកគេទទួលបានចំពោះការរស់នៅតែម្នាក់ឯង ហើយនឹងបានរៀនរីករាយសប្បាយចិត្តទៅនឹងជីវិតនៅលីវរបស់ពួកគេ។ ប៉ុន្តែតើអ្នកដឹងទេថាហេតុអ្វីទៅបានជាអ្នកខ្លះជ្រើសរើសនៅលីវបែបនេះ? មានហេតុផលផ្សេងៗគ្នាជាច្រើនដែលមនុស្សសព្វថ្ងៃចង់រស់នៅម្នាក់ឯងក្នុងរយៈពេលយូរ ឬប្រហែលជារហូតក៏មានដែរ។ ទាំងនេះគឺជាហេតុផល ៥ យ៉ាងដែលធ្វើឱ្យមនុស្សមួយចំនួនសម្រេចចិត្តនៅលីវ៖

១.មានពេលវេលាច្រើន៖ ការនៅលីវគឺជាពេលវេលាដ៏ល្អឥតខ្ចោះដើម្បីស្វែងយល់ពីខ្លួនឯង និងតម្រូវការរបស់ខ្លួន ដោយយើងអាចចំណាយពេលធ្វើអ្វីដែលខ្លួនយើងស្រឡាញ់ និងកែលម្អខ្លួនឯងក្នុងផ្នែកផ្សេងៗដែលមានប្រយោជន៍ដល់ថ្ងៃពេលអនាគត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjF86DBkHQJl7LX2oyhbtMTG9_KkPLDxIKPEr4XKlkXP_GJ7IQMz2Zy69ng73k42nKsGikg40KyqYoERDB5hPaYGaG13zrqRLOhEytAPX23Pb1gExItHu8tGMd5VXt-uzV66JBhj00y8ZeL4jEheG5gjdVGRlVXgHWLmmSgkxvINr8zQcFk6I7cg5st26c/s962/photo_2024-05-29_16-52-35%20(2).jpg

២.មានឱកាសស្វែងរកអ្វីដែលអ្នកចង់បាននៅក្នុងជីវិត៖ ភាពនៅលីវគឺជាពេលវេលាដ៏ល្អបំផុតដើម្បីស្វែងយល់ពីខ្លួនឯង ហើយអាចស្វែងរកគោលបំណងរបស់យើងក្នុងជីវិត ដោយយើងអាចចំណាយពេលវេលារបស់យើងគិតអំពីអ្វីដែលយើងចង់បាន និងអ្វីដែលធ្វើឱ្យយើងសប្បាយចិត្ត ដែលនេះនឹងជួយឱ្យយើងរស់នៅកាន់តែមានសុភមង្គល និងបំពេញជីវិតកាន់តែច្រើននាពេលអនាគត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqK4Bbz-eKNtgImGLKrwlQmOeFhMWyZ-LUaesH_1FbBdz-bh8Oodu9yEVdZ5fUIZ9X20obfPyKxfOkedjjTvkgYijLQno_k-uY0GURR1G0VyiLh1mxyny1PWgZelqAm1ZSWqCbFS_GUi7LiNsLcAKYnW5R8RMMgh5E3CYujj-abo5CDTakBKPfdgIcWNg/s799/photo_2024-05-29_16-52-35.jpg

៣.មានភាពច្បាស់លាស់៖ ពេលនៅលីវ អ្នកមានកន្លែងជាច្រើនដើម្បីគិតអំពីខ្លួនឯង និងតម្រូវការផ្ទាល់ខ្លួនរបស់អ្នក ដោយមិនចាំបាច់ខ្វល់ខ្វាយពីតម្រូវការរបស់អ្នកដទៃ ឬព្យាយាមផ្គាប់ចិត្តនរណាម្នាក់ឡើយ។ អ្នកអាចចំណាយពេលវេលារបស់អ្នកគិតអំពីអ្វីដែលអ្នកចង់បាន និងអ្វីដែលធ្វើឱ្យអ្នកសប្បាយចិត្ត ដូច្នេះការនៅលីវគឺជាពេលវេលាដ៏ល្អសម្រាប់ការអភិវឌ្ឍខ្លួនឯង រៀនអ្វីដែលថ្មី និងស្វែងរកអ្វីដែលអ្នកចង់បានក្នុងជីវិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5KRLpiRqltpHR59Eupo01xgDtkWc9FD5yDWkXPfyagtYxVYoHt9t4PNqMLQIIPLYxhGKdyMtz7EmG_qKBUZ0GtVJ1tcQbmjzaXwYoijY6db0OE6b4jK8Mk8aF8g5TP5tYAIWiUUjJj4NDt5W7aTHMC01hCQ6aoREWbjPzCaKWM4ojVoJdbHjDVcLfS5A/s1103/photo_2024-05-29_16-52-36%20(2).jpg

៤.បើកចំហចំពោះអ្វីៗគ្រប់យ៉ាង៖ ភាពនៅលីវអាចធ្វើឱ្យមនុស្សមានឆន្ទៈក្នុងការតស៊ូ ដោយគ្មាននរណាម្នាក់រារាំងអ្នកពីការដេញតាមមហិច្ឆតារបស់អ្នកទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIz9SYI7mloMnW6Apap5-MhXvSIMeN37NxtSUWUJg1_SHoMneDRTIbIMu1CVyEPuptnNPjEvc5c9mdHwG-dqQkm7KrL6gLxVXsHR0b0LXtSMSoYOXQpds42P5cc1Lkq6FoC669Cd-ue4GhLeAfz6PJeuQoIKtQCGbjZhDIJ5Tp7_3hC8bGEShdFtcVPcc/s988/photo_2024-05-29_16-52-36.jpg

៥.ជាពេលវេលាដ៏ល្អបំផុតដើម្បីរៀន និងរីកចម្រើន៖ ឆ្លៀតឱកាសនេះដើម្បីស្វែងរកខ្លួនឯង និងអ្វីដែលអ្នកចង់បានក្នុងជីវិត នៅពេលអ្នកត្រៀមខ្លួនសម្រាប់ទំនាក់ទំនង អ្នកនឹងមានពេលវេលាកាន់តែងាយស្រួលដើម្បីទាក់ទាញមនុស្សត្រឹមត្រូវចូលទៅក្នុងជីវិតរបស់អ្នក៕

ពិភពលោកព្រមានអំពីព្យុះព្រះអាទិត្យដ៏ខ្លាំងក្លា ថាអាចនឹងបាញ់ចំភពផែនដីមួយទំហឹងក្នុងសប្តាហ៍នេះ!

0

យោងតាមការចុះផ្សាយដោយប្រភពសារព័ត៌មាន Daily Mail កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤នេះបានឲ្យដឹងថា ភពផែនដីរបស់យើងអាចនឹងរងការវាយប្រហារដោយព្យុះព្រះអាទិត្យដ៏មានឥទ្ធិពលមួយទៀតក្នុងនៅសប្តាហ៍នេះ ដែលត្រូវបានព្យាករណ៍ថា វានឹងបង្កឱ្យមាននូវផលប៉ះពាល់មួយចំនួនដូចជា ដាច់ចរន្តអគ្គីសនី ឬក៏ប្រព័ន្ធវិទ្យុសកម្ម ដែលជាបណ្តាញនៃការទំនាក់ទំនងទូទាំងសកលលោក។

គេបានកត់សម្គាល់ឃើញថា កាលពីដើមខែឧសភា ព្រះអាទិត្យបានបញ្ចេញប្លាស្មាដ៏មានឥទ្ធិពលបំផុត ពោលគឺជាការច្រាលចេញនៃអណ្តាតភ្លើងដ៏ច្រើនលើសលុបមកកាន់ផែនដី ក្នុងរយៈពេល ២០ ឆ្នាំ កន្លងមកនេះ ដែលហេតុនាំឲ្យឡើងកម្តៅផែនដីខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAWG4JJhBKl_Fx_mCVGxRfMa_DZjKENFZezTB6JxeVBowGQO7Dw53l0Iis79Q9N0J5L94qJCGymZDjIjhyrpqnEywIBQi1zs08J_NkqZ4kvM-RWwx4OkSJKOT6-gYzcqqkQRq-m3zcxXtu4Bls8cxdpR96chvy_6rAT3QNNbEmpyNVyXnmuU6r5UNsqMk/s1024/445191ec1ec14c1699b19f6f4e00fc0d.webp

ព្យុះព្រះអាទិត្យ ឬព្យុះធរណីមាត្រ ដែលជាភាសាអង់គ្លេសហៅថា Solar Storm ឬ Geomagnetic Storm គឺជាព្យុះធម្មជាតិមួយដែលនឹងផ្តល់នូវការរំខានដ៏ខ្លាំងក្លាទៅលើដែនម៉ាញេទិចរបស់ផែនដី ហើយវាគឺមានឥទ្ធិពលប៉ះពាល់ដល់បណ្តាញថាមពលទូទាំងសកលលោក ជាពិសេសគឺ សញ្ញាវិទ្យុសកម្ម ប្រព័ន្ធទំនាក់ទំនងដូចជា អ៊ីនធើណែត និងការផ្តាច់ចរន្តអគ្គីសនីជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgd6-3z8w1jNl1wWwySQdLHsPFmWhiPEIJ-6nwxgexBF9l1BE6rUpFocPnW-7Xar7RWDz_1YWdiVPz5JbwAzwPwOHk6_1EICSaHdSldyZZ9QJPTQTZq_wUjJ66XdjkuVvf9DW-mK1Hng_LWG3MotD3riAJAZ_AGQgVsI-M0b3xVVuIQST9bwSuzwYDc0HA/s880/download.jpg

កាលពីពេលកន្លងទៅ ផ្កាយរណបរបស់ NOAA ក្រោមកិច្ចសហការជាមួយដៃគូអន្តរជាតិផ្សេងទៀត ក៏បានធ្វើការសង្កេត និងតាមដានអំពីព្យុះព្រះអាទិត្យនេះជាបន្តបន្ទាប់បានកំណត់អត្តសញ្ញាណ ឃើញថា អណ្តាតភ្លើងជាច្រើនបានផ្ទុះចេញពីព្រះអាទិត្យជាបណ្តើរៗ រួមទាំងអណ្តាតភ្លើងព្រះអាទិត្យកម្រិត X ដ៏មានឥទ្ធិពល ដែលជាហេតុបណ្តាលឲ្យមានការកើនឡើងនៃកម្តៅកាន់តែធ្ងន់ធ្ងរមកលើផែនដី។ ព្យុះព្រះអាទិត្យដ៏មានឥទ្ធិពលកម្រិត G5 ក៏បានវាយប្រហារមកលើផែនដីរួចមកហើយក្នុងអំឡុងប៉ុន្មានខែចុងក្រោយ ដោយសង្កេតឃើញថាការដាច់ចរន្តអគ្គីសនីតែងកើតមានជាញឹកញាប់មិនថានៅកម្ពុជាទេ គឺនៅជុំវិញពិភពលោកតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMEiLFVwFjPcVUyq5_Lww7JWAHGabait4wYFZVnJ-zaq7pSffrsKUKp_Ew-LfqXBSw4X6hIxC-CbhSgr-HIMqJY1AmiiyP3zNWTBgstQtnmtXPFrTpWx5TovQslysrHwfLAdI4NMr_4mWNEqsm-e3oa9syNF_HBnXmGxlUPu_sMfc10jxgkmSJQz5jYl4/s1000/heat-exhaustion-symptoms-causes-and-treatment.webp

ទោះជាយ៉ាងណា ព្រឹត្តិការណ៍មិនធ្លាប់មានកាលពីដើមខែឧសភានេះ បានបង្កឲ្យមានផលរំខានដល់ប្រព័ន្ធ GPS បណ្តាញអគ្គិសនី ឧបករណ៍កសិកម្ម និងផ្កាយរណបនៅក្នុងគន្លងអវកាស ហើយអ្នកជំនាញកំពុងតាមដានពីករណីទាំងនេះ ដើម្បីជាការទប់ស្កាត់តាមដែលអាចធ្វើទៅបានផងដែរ។ https://www.livemint.com/lm-img/img/2024/05/10/600x338/1_1715336546501_1715336549225.jpg

អ្វីដែលកាន់តែភ្ញាក់ផ្អើលខ្លាំងបំផុតក្នុងចំណោមអ្នកវិទ្យាសាស្រ្តនោះគឺ នៅត្រង់ចំណុចផ្ទុះអណ្តាតភ្លើងលើព្រះអាទិត្យ ដែលគេឲ្យកូតលេខ AR3664 បានបញ្ចេញព្យុះកម្តៅប្រមាណ១៧លើករួចមកហើយនៅក្នុងសប្តាហ៍នេះ និងមិនដែលធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្ត។ ទោះជាយ៉ាង បច្ចុប្បន្ន AR3664 មិនទាន់បែរមុខមកចំផែនដីដោយផ្ទាល់នូវឡើយទេ ប៉ុន្តែបើយោងតាមទិន្នន័យនៅចុងសប្តាហ៍នេះបានឲ្យដឹងថា វាអាចនឹងបម្លាស់ទីមកចំផែនដី ហើយអាចបញ្ចេញព្យុះព្រះអាទិត្យបាញ់មកចំភពផែនដីមួយទំហឹងផងដែរ៕

ជិះដេញកា..ប់គ្នាផ្អើលផ្សារអង្គតាសោម ឥឡូវសម្តេចធិបតីចេញបទបញ្ជាតាមចាប់ឱ្យបាន

0

ថ្លៃងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលមួយចំនួននៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ស្ថិតនៅឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ គិរីរម្យ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចេញបទបញ្ជាឱ្យអភិបាលខេត្តតាកែវ បន្តតាមរកមុខ និងចាត់វិធានការចំពោះក្រុមក្មេងទំនើងដែលបានប្រើដាវដេញកាប់គ្នាយ៉ាងអនាធិបតេយ្យនៅក្នុងភូមិសាស្ត្រស្រុកត្រាំកក់ ខេត្តតាកែវ ត្រង់ចំណុចផ្សារអង្គតាសោម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYLlcpwtU8n1QUH3Rlzoo_iSfN6aGQsXA4sUYFyK9a4Lr6SuDvB-CApnBPN4Hsmg5QZ5wCyhsStqMOsbHNUcu2w9W9mF7RfwPC_qxa8aMzc45i_7_9eK2D1JUCRJXwuOiUTAZHmidDj7NI3i3m_HGFtRkCUvaejH449inbFmGx3kbVBY8XO6HSYNOXHac/s718/Screenshot%202024-05-30%20093548.png

សម្តេចធិបតី មានប្រសាសន៍ថា៖”កុំប្រកួតប្រជែងកាប់ដាវ ម្សិលមិញ បញ្ជាឱ្យចៅហ្វាយខេត្តតាកែវ រកឱ្យឃើញក្រុមកាប់ដាវនៅត្រាំកក់ ឥលូវរកបាន២ ៣នាក់ហើយ តាមរកឱ្យឃើញថែមទៀត”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRtjW9quur84laCYf5095qnJKip6WpyR5WTZK_A3s5BCqviMbqXPZ0zlXy6GtpK3oUzWQwfAig0OWYkNjSuafPnQN2PhkXUuKSHEn2tB2TGp_gJ4QR81CPQwragDHXdaOIKyQomRrDB-wbtmmoAxb5z4Mq6sdIZgSi594xBvqVw_cQp75KLi-deKOH3es/s485/Screenshot%202024-05-30%20093427.png

គួរបញ្ជាក់ផងដែរ កាលពីថ្ងៃទី២៨ ខែឧសភា មានករណីក្រុមក្មេងទំនើងពីរក្រុមបានជិះម៉ូតូប្រដេញវាយគ្នាដោយកាំបិត ពូថៅ នៅចំណុចខាងមុខផ្សារអង្គតាសោម លើបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតនៅឃុំអង្គតាសោម ស្រុកត្រាំកក់ យ៉ាងអនាធិបតេយ្យ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDQ07qBnr6NFSvPrDnZ1n9cjNrGIm9x8KPG_4LoLaEbSAdGveyUXFZMz_KLyWqstnKUX5d_444tsIH6ghbYZiPZ9BfGjDlZ4flBFKOTxVDOZKLD9XR8uQNgAxzRdVzj7u7w65axASwVVjNrWlWgan_7F3Rc2TrFy3Ek6X7KoMDHeAtuPWKU7oWsJhzyGg/s473/Screenshot%202024-05-30%20093412.png