Home ព័ត៌មានជាតិ សមត្ថកិច្ចកោះហៅយុវជន២នាក់ ដែលរាំបែកស្លុយក្នុងសារមន្ទីជាតិ

សមត្ថកិច្ចកោះហៅយុវជន២នាក់ ដែលរាំបែកស្លុយក្នុងសារមន្ទីជាតិ

87
0

កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ មានយុវជន២នាក់បានរាំនៅក្នុងសារមន្ទីជាតិ និងបង្ហោះនៅលើបណ្តាញសង្គម TikTok ដែលការរាំនេះ ធ្វើឱ្យប៉ះពាល់ដល់តម្លៃនៃសម្បត្តិបេតិកភណ្ឌវប្បធម៌ ប្រពៃណីជាតិ សណ្តាប់ធ្នាប់សង្គម និងរងការរិះគន់ពីមហាជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHjU2XPGjaedS6kO071Ii39M2B2pobSho9lFl1KdZUVGNZChW2fp92uve-PWJZIMOE2a8aXqdTx7o4WMlN5g7ihRdxW-2AAgMrzwNdlz0dKfdZqFmo6l4xQJ5U7wZmczeWsy1-Ce4rotMLVlewXyxZDg3D2Yi6h5ZVVQbASGmPspRi1qlBd5GjT3diXe0/s641/Screenshot%202024-07-12%20160856.png

លុះដល់រសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងការិយាល័យនីតិវិធី បានចូលរួមជាមួយមន្រ្តីជំនាញនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ស្រាវជ្រាវនិងកោះអញ្ជើញប្រជាពលរដ្ឋចំនួន២នាក់ មកធ្វើការអប់រំណែនាំនិងធ្វើកិច្ចសន្យា ករណីថតសកម្មភាពរាំបញ្ចេញកាយវិការមិនសមរម្យ(របៀបបែកស្លុយ) នៅក្នុងសារមន្ទីរជាតិភ្នំពេញ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg54b5098Jjnhkt1NrVYK3NcnY_Aa7JvQ-YgWxDft3GfClHhIgjP1fZr0xFqKDRASShPn1kBA9afUZ8TASJBg8EpoASmQ9JuIrbN7sPNZELIMEblDTIcp6KDw-fHpZD0h8FYwzd8mWyQrFg16b1YnnfSzk5flFttLl0V3ihemR49EM6jSs4W_a6Cad3W_4/s1024/450583975_870732191754466_6075558336903447033_n-1024x589.jpg

បន្ទាប់ពីសមត្ថកិច្ចធ្វើការអប់រំណែនាំ ម្ចាស់គណនីទាំង២រូបបានទទួលស្គាល់កំហុសឆ្គងដោយអចេតនារបស់ខ្លួន និងសុំការអភ័យទោស ព្រមទាំងធ្វើកិច្ចសន្យាមិនបង្កើតនូវសកម្មភាពអវិជ្ជមានទាំងនេះជាលើកទី២ឡើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDlMe9lZ2L2KzGpI6Orx9cUyfmmwf86evNkMEon9kTyjH8KkXeV9P5naddkTuHwoGhmHNIhP3x-Qm6YvKQEajlj3QVxew0A16reYxdxIoOI-9SwCTHZ9W7O5rpz05npkf1F9EiVYGFas34cJri3IbqFZGSiqeOYim_QRS8SI1iDs8ZWluqDW__aRK2fEQ/s945/450531004_870731975087821_5501227782633788628_n.jpg