Home Blog Page 1052

អគ្គនាយកដ្ឋានគយ ច្រានចោលព័ត៌មានដែលថា “Nokia ចុចពិល” តម្រូវឱ្យបង់ពន្ធដល់៩៣ដុល្លារ

0

ក្រោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានចុះឃាត់ទីតាំងអាជីវកម្មលក់ទូសរព្ទមួយចំនួនដែលស្ថិតនៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដើម្បីឱ្យមកបង់ពន្ធនោះ គឹមានលេចឮថា “Nokia ចុចពិល” តម្រូវឱ្យបង់ពន្ធរហូតដល់៩៣ដុល្លារ។
ពាក់ព័ន្ធនឹងការលើកឡើងនេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានចេញសេចក្តីបំភ្លឺថា៖” មុខទំនិញទូរសព្ទមានពន្ធនិងអាករនាំចូល ១៥,៥% ហើយកន្លងមក ការប្រកាសនាំចូលដោយក្រុមហ៊ុន PUNLEU AKLANGKA CO., LTD. មានតម្លៃ ៥USD/គ្រឿង។ ហេតុដូច្នេះ ពន្ធនិងអាករដែលត្រូវបង់គឺ ៥x ១៥,៥% = ០,៧៧៥USD/គ្រឿង តែប៉ុណ្ណោះ មិនមែន ៩៣ ដុល្លារអាមេរិកដូចមានការលើកឡើងមួយចំនួនឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5ylXas0aE1yHjxAo78ROBBmem0nHWq934wu7x0ajyToSV-vaUlV2XqW3VKSn5-EkFgj_Cc3ovCrI8KKM6MyKpyIiMy2Z8rF_wtOWRyE0BXW_x-kAH_olLYyG5jarWiD1EEAJF971HuuK2vZdjmbLEJNzjU9uhBkNO58wcrkLBIko_8rUjNd5sIEz_pVg/s1280/a5f17382ed90f80842186b076f95d446.jpeg

បច្ចុប្បន្នទូរសព្ទទាំងអស់ ត្រូវបាននាំយកទៅថែរក្សាទុកជាបណ្ដោះអាសន្ននៅទីតាំងឈរជើងរបស់ការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៦ ស្ថិតនៅភូមិ ហួច ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីធ្វើកំណត់ហេតុល្មើសច្បាប់គយទៅតាមនីតិវិធី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_sj5AcG4leSyI6EsMocFsa2tAyUv36v2ZsDE6akW87AKo-lSqPvyP8E4WzWSmBRNmmdJlLWdbFYrx6DXSpAjHYHcieQJE-TyPT0tRPTnEnFMrAcGqtROPHHDmctZBIxXVBwRaWapjfd35PdzgSg0fetnTpz65ULiOzDvzZME0ttLFNSyJWnMWGH4riik/s800/s-l1200.webp

ចំពោះទូរសព្ទប្រើរួចដែលត្រូវបានរកឃើញថា ជាទំនិញទិញដូរក្នុងស្រុក នោះអង្គភាពគយ និងរដ្ឋាករមានសមត្ថកិច្ច នឹងប្រគល់ជូនម្ចាស់វិញ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizIK5XRvy-0OzEA8qXVJ5HmH8J5arLHkmXHfP54tR7OWo00xRNAYdJLCCmsWNtITj4nKI8IG60j_DYfVh5kf45T9bxooYkJFk6dwnRc0FrSVllqbqGhIKkNdCxl3Sc9i1oVxvUxr_-0-nZXkosyyyKFoy1VA0s_rZKnHjsVNEKOTLuc9ZWRkyCbLdB0Aw/s1280/444769807_871445758353095_8531300172450521560_n.jpg

 

ចិនខ្លាំងមែន! Huawei បានវា.យទម្លាក់ Samsung ក្លាយជាក្រុមហ៊ុនលក់ស្មាតហ្វូនអេក្រង់បត់ដាច់បំផុតលើលោក

0

នេះជាលើកដំបូងហើយក្នុងប្រវត្តិសាស្ត្រដែលក្រុមហ៊ុន Huawei របស់ចិនបានដណ្តើមរាជ្យបល្ល័ង្កដ៏កំពូលពី Samsung ដែលធ្លាប់តែជាម៉ាកយីហោកូរ៉េលក់ដាច់បំផុតក្នុងពិភពលោក។
យោងតាម South China Morning Post បានរាយការណ៍ថ្មីៗនេះថា ស្មាតហ្វូនអេក្រង់បត់ 5G របស់ Huawei បានយកឈ្នះស្មាតហ្វូនអេក្រង់បត់របស់ Samsung ក្លាយជាម៉ាកស្មាតហ្វូនអេក្រង់បត់ដែលលក់ដាច់បំផុតនៅលើពិភពលោកក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៤។ នេះជាលើកទីមួយហើយដែលក្រុមហ៊ុន Huawei របស់ចិនបានយកឈ្នះ Samsung ក្នុងផ្នែកនេះជាពិសេសក្នុងបរិបទនៃការហ៊ុមព័ទ្ធបច្ចេកវិទ្យារបស់លោកខាងលិច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZO6dSBKaYq20TudwpWVGr2Gsf3Vyh2KgIcwlLNviVS-Mzdr_LfAd22E3-O8zoopx6sxrAhl_oLiMlgS6APcIpziNlGR5N0RJHo1GFDSmCI0UEQp3HtdAf0aAAPUn65eLcS-eWu77TPbZyW5P1QH4kGnJlgJJkRJzQqJLj0DlrVVdgA7MgcWeN1QMYviU/s1280/Huawei-Mate-X3_6.jpg

យោងតាមទិន្នន័យពីក្រុមហ៊ុនប្រឹក្សាយោបល់ Counterpoint ក៏បានបង្ហាញដែរថាការលក់ទូរស័ព្ទអេក្រង់បត់របស់ក្រុមហ៊ុន Huawei ក្នុងរយៈពេល ៣ ខែដំបូងនៃឆ្នាំនេះបានកើនឡើងរហូតដល់ ២៥៧% ឯណោះបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៣ ក្រុមហ៊ុន Huawei មានចំណែកទីផ្សារត្រឹមតែ ១៤% ប៉ុណ្ណោះ ខណៈក្រុមហ៊ុន Samsung មានចំនួន ៥៨% នៃចំណែកទីផ្សារទូរស័ព្ទដែលអាចបត់បានរបស់ពិភពលោក។ ទោះជាយ៉ាងណានៅឆ្នាំ ២០២៤ វិញចំណែកទីផ្សាររបស់ក្រុមហ៊ុនទូរស័ព្ទចិន Huawei បានកើនឡើងលើសពី ៣៥% ខណៈក្រុមហ៊ុនទូរស័ព្ទកូរ៉េ Samsung បានថយចុះមកត្រឹម ២៣% វិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgphHerlGMpeeePI_cg-N5kXs5Fjo-iVhocrZDL7FcA7f6RyjZnJ3FhA8yHAQW3FPd0I1jFVuKb61LO9YEEBeCYTXj3jJgaxtBg4Otx82fsD0CTzcSBFsZA1Omecr4zMC0hY427lllfq5cSCJg3-EpTTHWcYJjB63iqiuFo-_H0s_8-1Ev2Tinh2GqQ_nM/s1920/kv.jpg

យោងតាម Counterpoint នេះគឺជាដំណឹងដ៏ល្អនិងជាការត្រឡប់មកវិញដ៏អស្ចារ្យសម្រាប់ក្រុមហ៊ុន Huawei ដែលធ្លាប់ជាក្រុមហ៊ុនទូរស័ព្ទត្រូវបានលោកខាងលិចហាមឃាត់មិនឱ្យផលិតអស់រយៈពេលជាច្រើនឆ្នាំ។ ការចេញលក់ទូរសព្ទបច្ចេកវិទ្យាខ្ពស់របស់ក្រុមហ៊ុន Huawei បានធ្វើឱ្យពិភពលោកទាំងមូលភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅសមត្ថភាពមិនធ្លាប់មាននិងគុណភាពគ្មានពីររបស់វា ព្រមទាំងរបៀបដែលអាជីវកម្មនេះអាចយកឈ្នះដោយជោគជ័យលើការហ៊ុមព័ទ្ធបច្ចេកវិទ្យារបស់លោកខាងលិច។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg49i3YM0ybTJqKRgPjYlk82tfS6WS7iAYLm6sihAwz74Z2tNh_v7Hg04XU6d7-L-tLJa4iNnxBniKkpkFvzjMqUOvCfUAMjpuAmQWL8eDgVksahIgjKMJmReqtOUSn8RPzRaeskvg8zheH0PuACW-u6QGCfWVfwtYU5UHMyPO6AmXg98YExtqFf14KZdM/s4032/IMG_0596.webp

គួរបញ្ជាក់ដែរថា ការលក់ទូរស័ព្ទសរុបរបស់ក្រុមហ៊ុន Huawei ក្នុងរយៈពេល ៣ ខែដំបូងនៃឆ្នាំនេះបានកើនឡើង ៧០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ បច្ចុប្បន្នទូរសព្ទអេក្រង់បត់ គឺជាផលិតផលដ៏ពេញនិយមមួយនៅក្នុងប្រទេសចិន ជាមួយនឹងការលក់កើនឡើងទ្វេដងពី ៣.២ លានគ្រឿងក្នុងឆ្នាំ ២០២២ ដល់ ៧.១ លានគ្រឿងក្នុងឆ្នាំ ២០២៣។ ដូច្នេះនៅទូទាំងពិភពលោក ការលក់ទូរស័ព្ទអេក្រង់បត់របស់ក្រុមហ៊ុន Huawei ក៏បានកើនឡើង ៤៩% ផងដែរ៕

ហេតុអ្វីអ្នកភូមិមួយនៅឥណ្ឌាដាំដើមឈើ១១១ដើម ពេលមានទារិ.កាកើត?

0

ប្រទេសឥណ្ឌា ៖ ភូមិ Piplantri ស្ថិតក្នុងរដ្ឋ Rajasthan ប្រទេសឥណ្ឌា មានទំនៀមទម្លាប់មួយដែលបានអនុវត្តអស់រយៈពេលជាង១០ឆ្នាំមកហើយ គឺនៅពេលមានទារិ.កា កើតម្តងៗ អ្នកភូមិនាំរួមគ្នាដាំដើមឈើចំនួន១១១ដើម ។ ហេតុអ្វីអ្នកភូមិនៅទីនេះដាំដើមឈើចំនួន១១១ដើម ពេលមានទារិ.កាកើត?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPRzGJesw6zD1W5Ay1DCtkDLlRx547nE1jqrCTM0On49fCkKM3JiPSgpRtz-Mrw9RABx7COOyT0Newxrmme-sF8UW0O52OnyCC6yurrw92EeHlp2HpjTzfKfrbBlWRczr8XG2dCnIJar0iQtBv36ywBZxY8CSLUGyTfS_2TTFVHP2y9FiOuVAJNUDiJbo/s728/photo_2024-06-01_12-45-04%20(2).jpg

គេពុំអាចបដិសេធបានថា ប្រទេសឥណ្ឌាមានការរំលោភបំពានលើស្ត្រីយ៉ាងច្រើន ជាពិសេស ក្មេងស្រីបានរងទុក្ខវេទនា និងត្រូវគេធ្វើឃាតកម្មជាបន្តបន្ទាប់ ។ វាធ្វើឱ្យមនុស្សទូទៅសោកស្តាយយ៉ាងខ្លាំងពេលទទួលដំណឹងនេះ ប៉ុន្តែនៅភូមិ Piplantri បានបង្កើតស្នាមញញឹមដល់ក្មេងស្រី តាមរយៈប្រពៃណីដ៏ប្លែកមួយ គឺបង្កើតតំបន់បៃតងក្នុងភូមិ ។

Piplantri គឺជាភូមិតូចមួយស្ថិតនៅភាគខាងត្បូងរដ្ឋ Rajasthan ហើយអ្នកភូមិនេះតែងតែលើកកម្ពស់សិទ្ធិក្មេងស្រី និងរៀបចំបរិស្ថានក្នុងភូមិ ។ នៅពេលមានទារិកាចាប់កំណើតក្នុងភូមិ អ្នកភូមិនឹងនាំគ្នាដាំដើមឈើចំនួន១១១ដើម បន្ទាប់មក ពួកគេជួយគ្នាថែទាំដើមឈើទាំងនេះរហូតដល់ធំ ទើបប្រគល់ដើមឈើឱ្យទារិកានោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkm0r1NU7_3hE8dhNI3lKpaA86JXJ602adhPxw9j0gpblMkWI5XsAOXqYPg-QvPqgf6y0AlldUlNhAhIijUFj61WXDotK7tIlUYMfDpbsHkutWXPWTwfXJL-yf2Tw5FGPKQHm3qVK7oNUBUVGlQJ3gC2JL-GOWmSA2Sftn-engOAejRxVUBFMarmcPa6Q/s653/photo_2024-06-01_12-45-04%20(3).jpg

ទំនៀមទម្លាប់នេះធ្វើឡើងក្នុងគោលបំណងដោះស្រាយបញ្ហាសង្គមដែលតែងតែកើតឡើងចំពោះក្មេងស្រី គឺការផ្តល់សិទ្ធិអំណាចដល់ពួកនាង និងការដាំដើមឈើ ។ ពួកគេបានអនុវត្តទំនៀមទម្លាប់នេះអស់រយៈពេល១៥ឆ្នាំហើយ ដើម្បីឱ្យអ្នកភូមិចេះស្រឡាញ់ និងការពារបរិស្ថាន ព្រមទាំងថែទាំដើមឈើឱ្យដូចនឹងការថែទាំកូនស្រី ។

លោក Shyam Sundar Paliwal ជាអ្នកចាប់ផ្តើមបង្កើតទំនៀមទម្លាប់នេះនិយាយថា ជារៀងរាល់ឆ្នាំ នឹងមានទារិកាកើតក្នុងភូមិជាមធ្យមចំនួន៦០នាក់ ហើយលោកចង់ធ្វើអ្វីដើម្បីរំលឹកដល់កូនស្រីរបស់លោក ដែលបានស្លាប់ដោយសារខ្វះខាតទឹកពេលនាងអាយុ១៨ឆ្នាំ ។ តាំងពីកូនស្រីស្លាប់ទៅ លោកក៏សន្យាជាមួយខ្លួនឯងថា នឹងធ្វើឱ្យភូមិនេះក្លាយជាតំបន់បៃតង ដើម្បីកុំឱ្យភូមិខ្វះទឹកបន្តទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhz78K1FZOJRKYnDNSHX0MFv3_YYQCGYfvSeTKQIM2wubwfqBYKLPszANCg207u6k7pSIgcyx6hT4iH9Y1wQwL7al2FG7HU0nTauUHw2xii12nvJmWTJSTwdMSausqJXCkMEfHhno2nLOqO6z8Ay0uAV0HvPgYP3VgleprJFM9SIe9xpJNgM1k0RL-uxLU/s1280/photo_2024-06-01_12-45-04.jpg

លោក Shyam និយាយថា ៖ «បើយើងការពារបរិស្ថានខ្លាំងប៉ុនណា ធម្មជាតិនឹងតបស្នងយើងខ្លាំងដែរ ។ រីឯអ្នកដែលរីករាយការពារធម្មជាតិពុំចាំបាច់បារម្ភទេ ពីព្រោះធម្មជាតិនឹងផ្តល់ថាមពលដល់យើង» ។

បច្ចុប្បន្ន ក្មេងស្រីដែលមានឈ្មោះនៅលើដើមឈើនឹងរួមគ្នាប្រារព្ធពិធីចងខ្សែដៃពិសេសដល់ដើមឈើរបស់ពួកនាង ដើម្បីបង្ហាញពីទំនាក់ទំនងអមតៈជាមួយដើមឈើ ។ ការដាំដើមឈើជាច្រើនដើមក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ បានធ្វើឱ្យភូមិ Piplantri ប្រែក្លាយជាតំបន់បៃតង ហើយអ្នកភូមិមានបន្ទប់ទឹក និងអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ ។ រីឯអំពើឧក្រិដ្ឋកម្មផ្សេងៗដែលតែងតែងកើតឡើងមកលើក្មេងស្រីក្នុងភូមិបានធ្លាក់ចុះជាបន្តបន្ទាប់ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSjR52tiR9H6qCm_Nw1d0khbmdtTh61Hf8ZNOqqcp_xBftg_i3PmjUyxYqXCke1pfyNIRhHLYSMRRF5pUuumA3iJ9KIbzlnCc4GNRMjMwIaHISBXV89NICxpu3d1J9pz3azfRlG7b8eehhWkVrNc94RnGwNcMe0QsvR2FMyP57cXFHt8LrnJ1rpiMljxw/s800/yourstory-piplantri.png

ពន្លឺពណ៌ខៀវមានគ្រោះថ្នា.ក់ ដល់សុខភាពខ្លាំងជាងពណ៌ផ្សេងទៀត

0

មនុស្សភាគច្រើនជ្រាបថា ពន្លឺពណ៌ខៀវចេញពីការលេងទូរស័ព្ទដៃនៅពេលយប់បានធ្វើឱ្យពួកគេសម្រាកមិនលក់ ប៉ុន្តែគេពុំដឹងថា ពន្លឺពណ៌ខៀវបានបំផ្លាញសុខភាពមនុស្សយ៉ាងស្ងាត់ស្ងៀម ដូចជា ៖ ធ្វើឱ្យចង្វាក់បេះដូងខុសធម្មតា, ប្រឈមនឹងបញ្ហាសុខភាពផ្លូវចិត្ត, ប៉ះពាល់ដល់ការអភិវឌ្ឍរាងកាយ និងប្រព័ន្ធបន្តពូជយុវវ័យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvTSUqSCPG6sQ0WLetzcTWl8zJQEww2wSmutwAXHIBVeP6ajnUQHnJ_sddUCjxJYdPOOo6505e03Z-aOpwK9zrIM_ZicCTCosztrfqm_kgVM1fLpy-ih7X_Ba7KwiK2DR1fUQAZOkBNqCZR6XnQtIMgXBQq9xJ5qON_Tzp6_MgTsnnB5IdThqre2acCjA/s800/blog-1.jpg

ជាទូទៅ ពន្លឺពណ៌ខៀវស្ថិតក្នុងពន្លឺព្រះអាទិត្យតាមធម្មជាតិ និងជាពន្លឺមានប្រយោជន៍ដល់រាងកាយមនុស្ស បើបានទទួលពន្លឺនេះនៅពេលថ្ងៃ ។ រលកពន្លឺពណ៌ខៀវនឹងជំរុញដំណើរការផ្នែកផ្សេងៗនៃខួរក្បាល, ប៉ះពាល់អារម្មណ៍, សីតុណ្ហភាពរាងកាយកើនឡើង និងចង្វាក់បេះដូងកើនឡើងពេលថ្ងៃ ។

ផ្ទុយទៅវិញ បើយើងទទួលពន្លឺពណ៌ខៀវច្រើនពេកក្រោយព្រះអាទិត្យលិច (មានន័យថា ទទួលពន្លឺពណ៌ខៀវចេញពីអំពូលភ្លើង LED, ទូរស័ព្ទស្មាតហ្វូន, ទូរទស្សន៍, កុំព្យូទ័រ និងថេបប្លេត) គឺវានឹងប៉ះពាល់ខ្លាំងដល់សុខភាព ។ បើយើងទទួលពន្លឺពណ៌ខៀវមុនចូលសម្រាកពេលយប់ វានឹងប៉ះពាល់ដល់អរម៉ូន និងសម្រាកពុំបានស្កប់ស្កល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6TCWhsdjNYkO4mgPgQHvh9qF4t3fk9Q-Kx2TwD194bXGgUC389p_hSSvjO66KKGKNRT_aVUHz4wZ52Ss2GXBUr9TElXXE7DfI1AOpZMlCoETFUmaTuRAUA6xNOVGtKIrFxeTi5XzjpvBetC2nHWRdcv-X_qfegEh4EbBbRy8rUuQGQIh2gT_7eMNbZDs/s754/bluelight-546137.jpg

អ្នកស្រាវជ្រាវពីការសម្រាករបស់ Harvard Medical School លើកឡើងថា ពន្លឺគ្រប់ប្រភេទអាចរារាំងអរម៉ូន ប៉ុន្តែពន្លឺពណ៌ខៀវពេលយប់មានគ្រោះថ្នាក់ខ្លាំងជាងពណ៌ផ្សេងៗ ។ ការសាកល្បងប្រៀបធៀបផលប៉ះពាល់ដោយការទទួលពន្លឺពណ៌ខៀវជាង៦ម៉ោង ប្រៀបធៀបជាមួយពន្លឺពណ៌បៃតង ហើយលទ្ធផលបង្ហាញថា ពន្លឺពណ៌ខៀវបានរារាំងអរម៉ូនមេឡាតូនីនទ្វេដង និងធ្វើឱ្យចង្វាក់បេះដូងផ្លាស់ប្តូរទ្វេដងដូចគ្នា ។ វាជាមូលហេតុធ្វើឱ្យមនុស្សភាគច្រើនសម្រាកពុំគ្រប់គ្រាន់, កើតជំងឺធ្លាក់ទឹកចិត្ត, ជំងឺទឹកនោមផ្អែម, មានបញ្ហាបេះដូង និងសរសៃឈាមកើនឡើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqz5LmCOwZ_O_HN20ifEBk4uX5aBrF_kIYHA-CEL7KppVWYBUkdjWOsbpzCN5WHA46LEVWkgUyP9Ab0PddCmQY1I_kxx4YxDlXALtr-XGPvQcJkJQoMEiEoUjumd2GMy1dEDsB8HRTENJJcAK3AWW7X250D4cW1pbbnxSdAT6BGPtvvdEBWuXAEF8nsck/s620/photo_2024-06-01_10-15-43.jpg

ដោយឡែក ការស្រាវជ្រាវមួយទៀតចេញផ្សាយដោយសមាគម European Society for Pediatric Endocrinology កាលពីឆ្នាំ២០២៣ បង្ហាញថា ការទទួលពន្លឺពណ៌ខៀវចេញពីទូរស័ព្ទស្មាតហ្វូន ឬថេបប្លេតរយៈពេលយូរនឹងធ្វើឱ្យកុមារឆាប់ពេញវ័យខុសធម្មតា ។ ប៉ុន្តែវាគ្រាន់តែជាការស្រាវជ្រាវជាមួយសត្វកណ្តុរប៉ុណ្ណោះ ។ ហេតុនេះ គេត្រូវស្រាវជ្រាវបន្ថែមទៀតដើម្បីរកចម្លើយថា តើពន្លឺពណ៌ខៀវប៉ះពាល់ដល់សុខភាពរយៈពេលយូរដូចម្តេច និងរកវិធីការពារកុមារនាថ្ងៃអនាគត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSZ-WVUrJMCqpNRBlYfP6lyzGUvl9BaX_2iV1hTIN2cXwdWOrdqTZl93euJaben5a9iCXVK8Zeb-iusBcN3irwbY3MgqMs_bPX6cmtRQKBILbWnIKJ2oEUzD0dzRClZzmDaGoMRwqfng3EDpelORCast9ufJpfX5Yqp-qSbmyRu3hQFnwBXmBeS0SAr5g/s1200/photo_2024-06-01_10-15-50.jpg

ខាងក្រោមនេះ គឺជាវិធីកាត់បន្ថយផលប៉ះពាល់របស់ពន្លឺពណ៌ខៀវនៅលើឧបករណ៍អេឡិចត្រូនិក ៖
-បិទដំណើរការឧបករណ៍អេឡិចត្រូនិកផ្សងៗ ដូចជា ៖ ទូរស័ព្ទស្មាតហ្វូន, ថេបប្លេត, កុំព្យូទ័រ និងទូរទស្សន៍ ចាប់ពី២ម៉ោង ទៅ៣ម៉ោងមុនចូលសម្រាកពេលយប់
-ប្តូរមកប្រើអំពឺមានពន្លឺពណ៌ក្រហម ឬពណ៌ទឹកក្រូច ដោយសារពណ៌ទាំងពីរនេះប៉ះពាល់ចង្វាក់បេះដូង និងអរម៉ូនតិចជាងពណ៌ខៀវ
-បន្ថយពន្លឺអេក្រង់ឧបករណ៍អេឡិចត្រូនិកពេលយប់
-រៀបចំបន្ទប់មុនពេលសម្រាក ករណីបន្ទប់មានពន្លឺចាំងចូលច្រើនពេក គឺអាចប្រើប្រាស់កន្សែងបិទមុខពេលសម្រាក ៕

ល្បីតែរឿង«នាគរាជ្យ»ក្នុងខ្សែភាពយន្ត! ខណៈរូបសំណាក់«នាគរាជ្យបាញ់ទឹក»រូបពិត កំពុងលាក់ខ្លួនក្នុងក្រុងព្រះសីហនុ

0

រូបសំណាក់នាគរាជ្យក្បាល១នៅក្នុងរចនាបទខ្មែរ ជានាគរាជ្យមានពណ៌សររំលេចដោយពណ៌ទឹកមាស កំពុងបាញ់ទឹក បង្អួតសម្រស់ ស្ថិតនៅលើច្រាំងថ្មនៃឆ្នេរសមុទ្រក្រុងព្រះសីហនុ។ ទោះជាយ៉ាងណា រូបសំណាក់នេះហាក់មិនសូវមានអ្នកបានដឹងប៉ុន្មាននោះទេ ពីព្រោះថាវាស្ថិតនៅទីតាំងបង្កប់ខ្លួនមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMAzJUUcjVdeWeZDYYnshNZsSq7lf5gWAZumyXhBhLnO99_lVmOwyxs6fkaA1NL02h2BOfsxwtuZzsKnhIEhSCwh8TM6KNB6yGK3-l1IKjjNPINaSrJh7wEr6S1VXI-sbO5lSLNyqERqCpe9ez_j56YPusnyWEo3OwwYCNpLJrarizMYenCwdUYh6VXN0/s720/photo_2024-06-01_14-03-06.jpg

រូបសំណាក់នាគរាជ្យបាញ់ទឹកមួយនេះ កំពុងតែលេចវត្តមាននៅក្នុងរមណីយដ្ឋាន Try Palace Resort Sihanoukville ស្ថិតនៅពយកំពេញ ក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ដែលជារមណីយដ្ឋានសម្រាកលំហែកាយលក្ខណៈឯកជនឬជាលក្ខណៈគ្រួសារ សម្រាប់ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិដែលបានមកកម្សាន្តនៅក្នុងក្រុងព្រះសីហនុនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKnrro-CJR-yK_61kfC0bXd9KPe0tkDbHigaOSfytVW1ji2haAoHVj9LzXFl6VzcceMTtYZKH8HmdPjo41R6USOqgVMCDfDhqh9CSJJuZ7hd3qIZlVm5MEcCWYKlmyaJ4N_hLfg5BcVxuTsvED1KzoYuyKul99t9Nn4gknimYL83Pai3YXB6abWd1bIZs/s720/photo_2024-06-01_14-03-07.jpg

ទ្រី ផាលេស រីសត គឺជាកម្មសិទ្ធរបស់អ្នកឧកញ៉ា ទ្រី ភាព បន្ទាប់ពីទទួលបានសិទ្ធវិនិយោគពីរាជរដ្ឋាភិបាល ក៏បានកែលំអ អភិវឌ្ឍន៍នៅតំបន់នេះ បង្កើតបានជាឆ្នេរសិប្បនិម្មិត មានផ្ទះសម្រាកលំហែប្រណិតៗ អាហារដ្ឋាន អាងហែលទឹក និងសួនច្បារសម្រាប់កម្សាន្តផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnHH9OS2l2-_wLnfs66cyfqevnfmT-KUM29g55S9b3maNuddkyOQ-Vu26SAVQpBNHv8woiGhVFqTR9oSZ4dUI6Or4wG7Fjzxjwp7cAC6VJnj-gb6thcA5ag4rWr_IL8K18PcSGLCG2zPGHNeIQLjaiZgmNcgZyaPICFY_qyKVB9VlcapAa882wZzRpXSw/s720/photo_2024-06-01_14-02-59.jpg

ទ្រី ផាលេស រីសត គឺជាទីតាំងសម្រាកលំហែរកាយមួយដែលមានសភាពស្ងប់ស្ងាត់ល្អ ខ្យល់អាកាសត្រជាក់ បរិសុទ្ធស្រស់ស្រាយ ដែលសក្តិសមណាស់សម្រាប់អ្នកដែលមានបំណងមកកម្សាន្តជាលក្ខណៈឯកជន គ្រួសារ ដៃគូរ ស្នេហាឬមិត្តភក្តិ ក៏ដូចជាមានការរៀបចំពិធីផ្សេងៗជាដើម។ ម្យ៉ាងវិញទៀត ដោយសារទីតាំងនេះលយចូលជ្រៅមកក្នុងផ្ទៃសមុទ្រធ្វើឱ្យតំបន់នេះ បានប្រសព្វជាមួយវាយោបក់បោកបក់ខ្លាំង ភ្ញៀវទេសចរនឹងទទួលបានក្លិនសមុទ្រពេញទី អាចគយគន់ទិដ្ឋភាព និងទេសភាពនានាយ៉ាងត្រជាក់ភ្នែកបំផុតផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6mn2NIYoRmS_wqjpErX24d0sg7g8LYi0YnN4mcggd7bTV7rw9o3V5MQryWbRra1xWB28HWMXdaxcjWhjPQkS2CsEYotftFvsCAdAFO6rkX31HMlrh2y64OMgU-qx6nOjtDyYXMdxhdqCL1ZkYQGr2GlT5434VtIh0STZIfpRdSJbVx1eqFRKDvt_bXxk/s720/photo_2024-06-01_14-03-08.jpg

អស់បារម្ភហើយ! អេស្ប៉ាញបានបង្កើតឧបករណ៍ស្វែងរកមនុស្សបាត់ខ្លួនត្រឹមរយៈពេលប៉ុន្មាននាទីប៉ុណ្ណោះ

0

បរទេស៖ ថ្មីៗនេះប្រទេសអេស្ប៉ាញបានបង្កើតឧបករណ៍ស្វែងរក និងជួយសង្គ្រោះមនុស្សពេលបាត់ខ្លួននៅកន្លែងណាមួយត្រឹមតែរយៈពេលប៉ុន្មាននាទីប៉ុណ្ណោះ។
យោងតាម Interesting engineering បច្ចេកវិទ្យាថ្មីនេះហៅថា Lifeseeker ត្រូវបានរចនាឡើងជាពិសេសសម្រាប់ស្វែងរកតាមឧទ្ធម្ភាគចក្រ ដោយឧបករណ៍នេះមានសមត្ថភាពរកឃើញទូរសព្ទដៃរបស់ជនរងគ្រោះក្នុងចម្ងាយ ៣២ គីឡូម៉ែត្រ និងកំណត់ទីតាំងយ៉ាងត្រឹមត្រូវក្នុងរង្វង់តិចជាង ៥ គីឡូម៉ែត្រទោះបីនៅតំបន់នោះគ្មានសេវាក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgthaOhuAB5EZ9h4iR0JeqmxKhChGe0WVbrXe5SghLBZ2MGjO8flZSedT2Rw7nP0enzir8utZkrLEVGIB-2BMhv8KnbIR_-xwQiSxJ8roWcX-N6nZ9qOe5ZNKB8GxQ8lnzW2x9vc1cJBaJvlNSFxQCjrVcZOBNSpxmFt82gmt0Yj96x5OR1V4fv0D7914/s1280/photo_2024-06-01_13-08-39.jpg

នៅពេលដែលយើងរកឃើញទូរសព្ទហើយ វានឹងបង្ហាញជាចំនុចតូចមួយនៅលើផែនទី។ បន្ទាប់មកនៅពេលដែលយើងហោះហើរជុំវិញតំបន់នោះ ចំនុចនោះកាន់តែធំទៅៗ រហូតដល់យើងដឹងច្បាស់ថាពួកវានៅទីណា។ លោកវេជ្ជបណ្ឌិត Tim Durkin អ្នកសម្របសម្រួលកម្មវិធីស្វែងរក និងជួយសង្គ្រោះសម្រាប់ឧទ្ធម្ភាគចក្រ Colorado Highland បាននិយាយថា ក្រុមការងារអាចរកឃើញមនុស្សបាន គឺអាស្រ័យលើស្ថានភាព ប្រសិនបើទីតាំងនោះមានដីបើកចំហ និងលក្ខខណ្ឌអំណោយផលសម្រាប់ការចុះចតប្រកបដោយសុវត្ថិភាព នោះពួកយើងនឹងងាយស្រួលចុះទៅជួយសង្គ្រោះមនុស្សបានដោយផ្ទាល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhP-RB8wU3_ENQFA36vsY5HLoRYjOKCWw_GwA5XrVFWkeb1z1wWDFvYURMeLmOUf2_b4UVzYa2fHXCSF7Tj4cqgqqHFjb943-YRuytlACWsusuGOuy0E7uqOf7qxjADitBfun1GUeokALs05zoTKPmC-UBnylOil1vJ9cM9CrPCb6eq74z4rczf-bLi8Js/s1140/photo_2024-06-01_13-09-12.jpg

មូលហេតុដែលគេបង្កើតឧបករណ៍ Lifeseeker គឺដោយសារមានមនុស្សជាច្រើនបានបាត់ខ្លួន ហើយរកមិនឃើញពេលពួកគេចូលក្នុងព្រៃ La Plata Canyon។ ព្រៃនេះត្រូវបានហ៊ុព័ទ្ធដោយ ៣,៦៥៨ ម៉ែត្រ និងកំពូលភ្នំ ៣,៩៦២ ម៉ែត្រ នៅសងខាងមានព្រៃក្រាស់ៗជាច្រើន។ តំបន់ភ្នំដាច់ស្រយាលនេះគឺជាទីតាំងដ៏ទាក់ទាញសម្រាប់មនុស្សដែលចូលចិត្តឡើងភ្នំ និងការផ្សងព្រេង។ ទោះជាយ៉ាងណាមនុស្សដែលទៅតំបន់នោះច្រើនបាត់ខ្លួន។

កាលពីមុនបេសកកម្មមួយចំនួនបានបន្តស្វែងរកមនុស្សអស់រយៈពេលជាច្រើនសប្តាហ៍ ដោយមិនទទួលបានលទ្ធផលទាល់តែសោះ នៅទីបំផុតការស្វែងរកក៏ត្រូវបានបញ្ឈប់។ ដូច្នេះការបង្កើតឧបករណ៍នេះនឹងអាចជាដំណោះស្រាយដ៏ល្អបំផុតមួយរបស់អ្នកស្រាវជ្រាវក្នុងការស្វែងរកជនរងគ្រោះដែលបាត់ខ្លួន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjw5h3QY6EmVkfwpYPa-zcuQmxdYov6pkBrkQHh6ZYCvIa2DJ1i8u7m9OE_lxUnan3AdgiIxOlrdnsxauHulVl2GQIEC6s7elS_y1Qx872igltQX38zPVrVy1wX7cIP53NlM-Hd5LpwS35JyDHyCp-3RX4jp1eqsQvir5EkEh8WxFqMr7X17Auet7ikHyU/s1280/photo_2024-06-01_13-10-23.jpg

Kingchi បង្ហើរសំនៀងពី MC Sey និង 1NE បែករឿងដល់អាចមានអ្នកធ្វើស៊ីចង់បំបាត់ក្រុម CG

0

អ្នកគាំទ្រមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីមានវីដេអូខ្លីមួយពីតារារ៉េប KingChi បង្ហើរសំនៀងនិយាយពីបញ្ហារឿងអាស្រូវរបស់ MC Sey និង 1NE និងបញ្ជាក់ថាលោកមិនជាប់ពាក់ព័ន្ធនឹងរឿងនេះនោះទេ។ ក្នុងវីដេអូខ្លីនោះគេបានឮ Kingchi លើកឡើងពីបញ្ហាដែលកើតឡើងមិនច្បាស់លាស់ដោយមិនដឹងថាគេចង់ជាន់ឬរៀបក្រឡាធ្វើស៊ីក្រុមលោកចង់បំបាត់ឈ្មោះ CG ។ អ្នកទាំង៣រួមមាន Kingchi ,MC Sey និង 1NE គឺជាក្រុមជាមួយគ្នានៅក្នុងផលិតកម្ម CG Movement ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTwlUfIV8m_q0SgHrfaBv9zdxwBNVLagyNcvVrRpGjiDoIg4MMynKVFol0iC22w_x6teAIQKTHOai3GirKhml5l1dUuk8nGtGwxcd2kIElHPuGXT7IlaF7liIlnDLQlHxWxAYlLtt_K89E7l2rf4ApX8xW5VTkHtDsuIxthQ4q29TJ6sQr0OkpKMFxlrI/s1280/photo_2024-06-01_10-11-23.jpg

ជឿជាក់ថាមហាជនជ្រាបមកហើយរឿងអាស្រូវ Rapper ពីរនាក់រងនូវការចោទប្រកាន់ថាបានបំពាននិស្សិតស្រីម្នាក់នៅបាត់ដំបងធ្វើឱ្យមានការផ្ទុះកក្រើកយ៉ាងខ្លាំងពេញព្រះរាជាណាចក្រកម្ពុជា។ ក្រោយពីរឿងនេះបានល្បីរន្ទឺបាន៤ថ្ងៃមក តារារ៉េប MC Sey និង 1NE បានចេញមុខរុញច្រានពាក្យចចាមអារ៉ាមនោះថាមិនមែនជាការពិតនោះទេអ្នកទាំងពីរមិនបានប្រព្រឹត្តដូចគេចោទឡើយ ខណៈអ្នកបង្ហោះមិនបានដាក់ឈ្មោះលោកចំៗនោះទេ។ ស្របពេលហេតុការណ៍កើតឡើងថ្មីៗភរិយារបស់ kingchi បានចេញមុខបដិសេធជំនួសប្តីថារូបលោកមិនជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវរំលោភបំពាននេះដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjcGF_vnSHJir1CYwApvoz__LZ0dxFlS9EjI4G_V2WwAR7JvfisFMW-uFVoo8jPM1Hcxhw8hqUa8RyMYVjol7QhU6RVOM-snexkGmSLiaDyD8VvjsGyaVipDJUXgp3L6LSvNzKFbOfxQBtRv3-btHXLHm9s7fVwwSFkCzL9FLiL7B6hKec3KyHrMfexrQ/s1280/photo_2024-06-01_10-11-29.jpg

យ៉ាងណាមិញ ថ្មីៗនេះអ្នកគាំទ្របានចាប់អារម្មណ៍រឿងនេះម្តងទៀតបន្ទាប់ពីមានវីដេអូខ្លីមួយចែកចាយនៅលើបណ្តាញសង្គមពីសំឡេងរបស់ kingchi ច្រៀងរៀបរាប់ពីបញ្ហានេះរហូតបែករឿងអាចជាការធ្វើស៊ីមកកាន់ក្រុមលោក។ ក្នុងវីដេអូខ្លីនោះ KingChi បានច្រៀងថាhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSXHzTvnc6FX7JBJuZwzz5BARYz8HGcYgu9bOcyV7kRwgz04NlXksBqs5gVp7BFwDRHSGguXknrgntPdZABmBe_645UFUD7LsnvG_ObrtPtXJbJhqmJwRutVu2djy3NsovHAltgKP-OJUUKzYviKmlmUsb8_N5wQ4V5VRKdI_IAfiXjNUffLIicm8WHNs/s2048/417844139_1148997972987187_838675667697506811_n.jpg

«ខលទៅអ្នកម្តាយម៉ែអើយកុំភ័យរឿងនេះកូនមិនពាក់ព័ន្ធអាវ័ននិងអាសី sey មិនច្បាស់sey one មិនច្បាស់one មហាជនទស្សនិកជនកំពុងរង្វេងភាំងភ័នមិនដឹងថាគេចង់ជាន់ឬរៀបក្រឡាធ្វើស៊ី ឬចង់ឱ្យស្រុកខ្មែរបាត់ឈ្មោះ CG »។ សំឡេង KingChi ត្រឹមតែ១៧វិនាទីនេះបានធ្វើឱ្យស្រទាប់អ្នកគាំទ្រមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើបញ្ហានេះជាពិសេសទៅលើប្រយោគមានអ្នកចង់ធ្វើស៊ីក្រុមលោក ថាបញ្ហានេះជាការពិតឬគ្រាន់តែជាការគិតរបស់ Kingchi នោះទេ។ អ្នកគាំទ្រខ្លះក៏បង្ហាញការគាំទ្រទៅដល់តារារ៉េប Kingchi ដដែល ចំណែកឯមតិខ្លះថាគ្រាន់តែជាការចេញមកការពារគ្នីគ្នាប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjh64U5isHyi6N-HXCFEYqrvkzKAruYg2oilWoA2pq58URJ6HM_wPYywYGhXx4i5JZfs3BhK3KZ_1QHEYDO6vgR2pUpAh6fhwPMwAWhxico_wAFi_5vl_dUay8zK9Fj5ElSaPLD945E7ygMeBwGoq4XO1L7CW59mUP7ERpRh78OlTMbyvKPPsm8rF5PT1Q/s2048/406198894_1119278582625793_6542507613083754383_n.jpg

គួរបញ្ជាក់ថា ផលិតកម្ម CG Movement បច្ចុប្បន្ននៅសល់តែ៣នាក់ប៉ុណ្ណោះគឺ Kingchi MC Sey និង 1NE ដោយអ្នកទាំង៣ពួតដៃគ្នាសាងភាពល្បីល្បាញយ៉ាងខ្លាំងនារយៈចុងក្រោយនេះជាមួយបទចម្រៀងដូចជា « 2k24, កប់ ,អន់ , អាមិចទេស ,កាលុងឃុង ជាដើម»៕

ម៉ៃ សុគន្ធ ចេញវីដេអូបញ្ជាក់បន្ថែមរឿងរិះគ.ន់កម្មវិធី ទេព បូព្រឹក្ស គ្មានទឹកសុទ្ធផឹក

0

ម៉ៃ សុគន្ធ បានចេញវីដេអូថ្មីមួយទៅលើការរិះគន់កម្មវិធីរបស់ ទេព បូព្រឹក្ស គ្មានទឹកសុទ្ធផឹក ដោយ ម៉ៃ សុគន្ធ ថាខ្លួនមិនបានរិះគន់រឿង MV មិនល្អទេ តែអ្វីដែលខ្វះខាតក្នុងកម្មវិធីគឺគ្មានទឹកឱ្យអ្នកចូលរួមផឹក ណាមួយការស្លៀកពាក់បុរាណពិបាកនឹងចេញចូល។ ការបកស្រាយជាថ្មីនេះអ្នកមួយចំនួនបានបញ្ចេញមតិរិះគន់លោកដដែល ខណៈអ្នកខ្លះថាកំពូលទើសរូបនេះនិយាយក៏ត្រូវម៉្យាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAS66zUyIqpAvYaZ-X3dm7rcIdodftaAmCQIBRGsxcxtV7-oWIXjcUpskNSFc1rUZFELOC7l9TRLQLYu1xYixre_ulZ6n70dNP4mYXuMuyejb6gAm-w7aALiub36cG6no44iiiEkZLOYrIXKwIQ9rQem03x1dkhkF_XR2RX3p2139De3_XGWy4X7lb87Q/s2048/image_2024-05-27_11-53-43.png

នៅរសៀលថ្ងៃទី៣១ ឧសភា ម៉ៃ សុគន្ធ រហ្ស័សនាមមហាទើសបានចេញវីដេអូជាង១នាទីដោយការចំណងជើងថា «សុំបកស្រាយ រឿង ទឹកសុទ្ធ»។ ក្នុងវីដេអូ ម៉ៃ សុគន្ធ បាននិយារៀបរាប់ថា «ខ្លួនមិនបាននិយាយថា MV មួយនោះដែលចង់សម្តៅបទ «ទេវរាជ» របស់ ទេព បូព្រឹក្ស អត់ល្អទេ MV ពិតជាល្អតែអ្វីដែលមិនល្អគឺទៅកាន់កម្មវិធីឬការរៀបចំកម្មវិធីសម្រាប់អ្នកចូលរួមជាពិសេសពួកគាត់ដែលអត់ល្បី»។ មហាទើស បាននិយាយទៀតថា សាកគិតមើលទ្រង់គ្រឿងតែងបុរាណហើយឱ្យគ្នាចេញទៅទិញទឹកសុទ្ធនៅឯណា នេះជាចំណុច១ ហើយការចេញចូលសុទ្ធតែត្រូវការឆែកឆេរ ស្រួលមិនស្រួលចេញទៅចូលមកវិញមិនរួចទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi788zQcXXwkINa9ZVkn785jpqVWc9ZCIjWpxP7oCJ3AMzQtFEpzpgzC7pTsk_K9nwlH0ib2oepM09nstXMrLVch105Oh6TUNWX223DA5zH7NQtuhU5mZKmduhiQTm6K8ApyPofbeLFCZQTCgb5MRimYrvXfxX0cMIDlWv_DY1GSVdvSZYKAwaZ0lbvyQw/s2048/image_2024-05-27_11-53-51.png

ម៉ៃ សុគន្ធ លើកឡើងទៀតថា ការអង្គុយរង់ចាំ កម្មវិធីខ្លះ៧ទៅ៨ម៉ោង ហើយការអង្គុយរង់ចាំយូរប្រាកដជាស្រេកទឹកហើយមនុស្សអត់បាយបាន តែអត់ទឹកមិនបានទេ រៀបចំកម្មវិធីត្រូវយកចិត្តទុកដាក់ទាំងអ្នកល្បីនិងអត់ល្បី ជាពិសេសអ្នកអត់ល្បី ហើយគ្មានអ្នកអត់ល្បីចូលរួម អ្នកល្បីក៏មិនអាចអស្ចារ្យបានដែរ ចឹងគួរតែយកចិត្តឱ្យស្មើគ្នា។ ម៉ៃ សុគន្ធ ថាកម្មវិធីលើកក្រោយអត់អីអត់ទៅសូមកុំឱ្យអត់ទឹក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhj5TRtbb1V37DS1vAu_TAxMS_0ry_OfCc6Zy76_JjOeJS0m_hDq1vnDTt0V7-lFq0KSHljppeGwMzTRJNkRLgtqs2NEv5I8mZp92w1JpALj3-WOXLt6RPiUmLsnIY32qkfGTrGq0RonXdtUzMiat_7iZl8t5h0hsOClkGg1B4cW8NQsTdlzIl-fU-kqMk/s2048/image_2024-05-27_11-53-53.png

ការលើកឡើងរបស់ ម៉ៃ សុគន្ធ នេះដែរអ្នកលេងបណ្តាញសង្គមជាច្រើនបានចូលទៅរិះគន់លោកដដែល ចំណែកឯមតិខ្លះទៀតបានបង្ហាញការយល់ស្របនូវអ្វីដែលបុគ្គលនេះបានលើកឡើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiq-084AKEBG5Kgnb665Chi_2fTGU9gcggs8jI7sLqsBFLFHsSvv8D0i2bcB8gu_zoYud9qlYl7Sw4vrSfQTdK8kYhvefXVusgzgdGfDfkcv7miynfIG44RpQmnpZxSg__vKEeu74Wk1JvIAnAHUFHO7q9heGcxKF4iYTxNPvG_liHEWiWqfowa1yDdFJI/s2048/image_2024-05-27_11-53-57.png

គួរបញ្ជាក់ថា ម៉ៃ សុគន្ធ បានបង្ហោះសំណេរមួយរិះគន់និងបានប្រើពាក្យមិនសមរម្យកម្មវិធីរបស់ ទេព បូព្រឹក្ស និង ជី ដេវីត សម្ពោធ MV ថាគ្មានទឹកសុទ្ធផឹក។ ការចេញមកទើសទាល់ក្នុងកម្មវិធីត្រឹមគ្មានទឹកសុទ្ធផឹកនេះ ជាហេតុធ្វើឱ្យអ្នកគាំទ្ររិះគន់ ម៉ៃ សុគន្ធ វិញព្រមទាំងបោះសម្តីថា បុគ្គលរូបនេះជាសត្វត្មាតមិនបានជួយអ្វីក្រៅពីឆ្លៀតឱកាសទាញភាពល្បីទៅផ្សាយល្បែង៕

ដឹងអត់! តើត្រូវចំណាយលុយប៉ុន្មានទើបអាចរស់នៅក្នុងអគារខ្ពស់ជាងគេលើពិភពលោកបាន?

0

Burj Khalifa បច្ចុប្បន្នគឺជាអាគារខ្ពស់ជាងគេបំផុតលើលោកស្ថិតក្នុងទីក្រុងឌូបៃ ត្រូវបានគេទទួលស្គាល់ថាជាអាគារដែលមានតម្លៃថ្លៃ។ នៅទីនេះមានទេសភាពធម្មជាតិស្រស់បំព្រង ខ្យល់អាកាសបរិសុទ្ធ អមដោយអាផាតមិនជាច្រើន ដោយអតិថិជនអាចប្រើប្រាស់សេវាកម្មដូចជា បណ្ណាល័យ បន្ទប់ប្រជុំ អាងទឹកក្តៅ អាងហែលទឹក សួនច្បារ ទីលានវាយកូនបាល់ និងសេវាកម្មជាច្រើនទៀតដោយសេរី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhQ5D_Zt1ppsbAKu1hn6dQ_3CCv-LjxZuwZ5iTZEedZih_YIOZ-RYu-wXfuL4WUUI7GdsNmpcazkWGJX0p7XT40O6H_VVz8znVPOW6dkXNm4237R4zGWSL9GXDhavlxnMapuOdeN4sSZJYVt_POrWxlR1XTqLokEPlE2SYnK_aknVC7crXPp_BR6mqvKE/s768/15699739087_16ba18fea9_o.webp

មូលហេតុនេះហើយទើបអាគារខ្ពស់ជាងគេមានតម្លៃទិញ និងជួលខ្ពស់កប់ពពកបែបនេះ។ ទោះជាយ៉ាងណា ប្រិយមិត្តមួយចំនួនប្រហែលជាចង់ដឹងហើយថា អាគារខ្ពស់ៗនៅទីក្រុងឌូបៃដូចជា Burj Khalifa មានតម្លៃប៉ុន្មាន ប្រសិនបើយើងចង់ទិញ ឬជួលដើម្បីស្នាក់នៅតើយើងត្រូវចំណាយប៉ុន្មាន? ដូច្នេះមកដឹងពីតម្លៃទាំងអស់គ្នា៖
ដើម្បីអាចរស់នៅក្នុងអាផាតមិនមួយនៃអាគារខ្ពស់ជាងគេលើលោក Burj Khalifa អ្នកត្រូវចំណាយលុយលើទីតាំងដូចខាងក្រោម៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZqaxAaHxf1R-oADNc6IDmgD1K5R0a711ovqlEuvKPna3tRpkkh06J2qOWmkvEYE34RI9TxyWrivmIgaso1hk7CH8irdn2rqPSt8-9ZMJQUK330otcI9VN5QtaNYAXqoQ42qjNr2O60swLPv3UzMxgpL1L9S9G8K6bsAvxz4U3sTFo5uiuk8_Sq3LLw94/s1024/cccc-1024x684.jpg

-សម្រាប់អាផាតមិនដែលមានបន្ទប់គេងមួយ និងមានទីធ្លារ ៨៧ ម៉ែត្រការ៉េ គឺមានតម្លៃទិញចាប់ពី (៥៤ម៉ឺន-១ លានដុល្លារអាមេរិក)
-សម្រាប់អាផាតមិនដែលមានបន្ទប់គេងពីរ បន្ទប់ទទួលភ្ញៀវមួយ និងមានទីធ្លារ ១៩០ ម៉ែត្រការ៉េ គឺមានតម្លៃទិញចាប់ពី (៩៥ ម៉ឺន-១.៩ លានដុល្លារអាមេរិក)
-សម្រាប់អាផាតមិនដែលមានបន្ទប់គេងបី បន្ទប់ទទួលភ្ញៀវមួយ និងមានទីធ្លារ ២១៦ ម៉ែត្រការ៉េ គឺមានតម្លៃទិញចាប់ពី (១.៦-៣.៣ លានដុល្លារអាមេរិក)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcAwW45hc6fCUfYwzkAznO4Q8XwM_z2LmGdTpfqjaknnOP8EROIq6uybaZF_m545HkXUo0T5iK73W5ORR8aFJlgUM7ITqn5Ru2mPOEepJMNeAiOMVQVSfq_peA6Yr05TkoYjXVhqhXLeNNRwmiqQdlcwF5y1RmsmrTD2mB-ymQNaKACSmTJVtDk_4_ANE/s549/a567b97227e12fd1574dcdf3973e5dcc.jpg

រីឯតម្លៃជួលអាផាតមិននៅ Burj Khalifa វិញគឺអាផាតមិនដែលមានបន្ទប់គេងមួយតម្លៃជួលប្រហែល (៣,២០០-៦,៨០០ ដុល្លារអាមេរិក) ក្នុងមួយខែ។ ប្រសិនបើអ្នកជួលអាផាតមិន ២ បន្ទប់គេង តម្លៃគឺខ្ពស់ជាងមួយដងកន្លះ។ សម្រាប់អាផាតមិន ៣ បន្ទប់គេង អ្នកជួលនឹងត្រូវចំណាយក្នុងមួយខែ (៩,៥០០-១៩,០០០ ដុល្លារអាមេរិក)។ ទោះជាយ៉ាងណានៅពេលអ្នកជួលឬទិញនៅទីនោះហើយអ្នកក៏ត្រូវចំណាយលើថ្លៃសេវាកម្មដូចជា ថ្លៃថែទាំ ថ្លៃសន្តិសុខ និងសេវាកម្មជាច្រើនទៀតចំនួន (១៧៤-២០៤ ដុល្លារអាមេរិក) ក្នុងមួយម៉ែត្រការ៉េសម្រាប់មួយខែ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjI2IURE5mQ5yceoiy-TePHrldWDtfWYr7_UN_5S5eEmmRDMFb-coi0Nm1HRIw2uneUdG-R0QrRReHzAmcenLO0eHH6Xz378qb6GsBkQ7PdavDSZ70x9POy0tXTVsKp73w7f40QwY1aRwggFuLPCRCocNSZYZAjaSBn5EslXUNR3FzERvWx-0jnHoyeYjA/s1280/photo_2024-06-01_10-44-52.jpg

ចំណែកតម្លៃអគ្គិសនី និងទឹកក្នុងមួយខែ ប្រសិនបើរស់នៅអាគារ Burj Khalifa អ្នកនឹងត្រូវចំណាយប្រហែល (៨២០-១,៦៣០ ដុល្លារអាមេរិក)។ ការរស់នៅទីនេះគឺភ្ជាប់ជាមួយនូវភាពប្រណីតជាច្រើន ដូច្នេះសម្រាប់ប្រិយមិត្តដែលចង់សាកល្បងរស់នៅក្នុងជីវិតបែបអភិជនអ្នកអាចសាកល្បងនៅទីនេះបាន៕

លិខិតឆ្លងដែនទាំង ១០ ដែលមានឥទ្ធិពលជាងគេបំផុតក្នុងឆ្នាំ ២០២៤

0

លិខិតឆ្លងដែន គឺជាឯកសារផ្លូវការសម្រាប់អ្នកធ្វើដំណើរទៅក្រៅប្រទេសដែលចេញដោយរដ្ឋាភិបាល ហើយក៏មានផ្ទុកអត្តសញ្ញាណរបស់អ្នកដែលកាន់លិខិតនោះផងដែរ។ ដូច្នេះហើយតើអ្នកដឹងដែរទេថា តើលិខិតឆ្លងដែនរបស់ប្រទេសណាខ្លះដែលមានឥទ្ធិពលជាងគេបំផុតនៅលើពិភពលោក? ពោលគឺអាចប្រើប្រាស់ដើម្បីធ្វើដំណើរទៅកាន់ ប្រទេសនិងដែនដីដទៃទៀត ដោយពុំចាំបាច់តម្រូវឱ្យមានការស្នើសុំទិដ្ឋាការជាមុន ឬមិនត្រូវការទិដ្ឋាការតែម្តង។ ខាងក្រោមនេះគឺជាលិខិតឆ្លងដែនទាំង ១០ ដែលមានឥទ្ធិពលជាងគេបំផុតក្នុងឆ្នាំ ២០២៤៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcXoZA_-dmKLAZ5wePukAguqxZKDvNVQIbRJQsUl_rb83qpXmh96SPDDP5lPrjiraY3WkhKkaYhEKwyvqjBI_gVgN5LQjPVCTyrEMjkLehY7EnD-mFzRsDmLOXx31HTdYPDcgi3htiLOgdDGEbfJ0exjqOnJUyep1e4TomxcLlNg6qwSulR7JEpaVec2A/s2200/160301101143-denmark-passports-01.jpg

១.លិខិតឆ្លងដែនជប៉ុន (Japan)៖ ១៩៣ គោលដៅ
២.លិខិតឆ្លងដែនសិង្ហបុរី (Singapore) និង កូរ៉េខាងត្បូង (South Korea)៖ ១៩២ គោលដៅ
៣.លិខិតឆ្លងដែនអាល្លឺម៉ង់ (Germany) និង អេស៉្បាញ (Spain)៖ ១៩០ គោលដៅ
៤.លិខិតឆ្លងដែនហ្វាំងឡង់ (Finland), អ៊ីតាលី (Italy), និង លុចសំបួ (Luxembourg)៖ ១៨៩ គោលដៅ
៥.លិខិតឆ្លងដែនអូទ្រីស (Austria), ដាណឺម៉ាក (Denmark), ហូឡង់ (Netherlands), និងស៊ុយអែត (Sweden)៖ ១៨៨ គោលដៅ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMzxfdyo9H-N_4T__LEyJRznsLMkpazl2RFxWeyKoF242Pc_rOCCwJ7p5koZIeNzm2G7-1kx8wvPSbC8glsm5uHB8Cuv3CXkpP2JWu0AviLZ-L-ittIQ97466QAk5Fs_F1m-xGpUBd_T7qOiZJlz57t6ENGvSsgN82XFj9kKyz5rz4iEz9JEKaEkrCdTE/s1280/photo_2024-06-01_10-23-50%20(2).jpg
៦.លិខិតឆ្លងដែនបារាំង (France), អៀរឡង់ (Ireland), ព័រទុយហ្កាល់ (Portugal), និងចក្រភពអង់គ្លេស (United Kingdom)៖ ១៨៧ គោលដៅ
៧.លិខិតឆ្លងដែនបែលហ្ស៉ិក (Belgium), នូវែលសេឡង់ (New Zealand), ន័រវែស (Norway), ស្វីស (Switzerland), និងសហរដ្ឋអាមេរិក (United States)៖ ១៨៦ គោលដៅ
៨.លិខិតឆ្លងដែនអូស្រ្តាលី (Australia), កាណាដា (Canada), ក្រិក (Greece), និងម៉ាល់តា (Malta)៖ ១៨៥ គោលដៅ
៩.លិខិតឆ្លងដែនហុងគ្រី (Hungary), និងប៉ូឡូញ (Poland)៖ ១៨៤ គោលដៅ
១០.លិខិតឆ្លងដែនលីទុយអានី (Lithuania), និងស្លូវ៉ាគី (Slovakia)៖ ១៨៣ គោលដៅ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitfC1sTiFCP5nPeEDeLT8is97qHRQv-bmpTyjbUYVAmdublBfEUPxfhXEXJwBnMwxqYgOUbP-RC8g1AUAN9YEdvKlnWDxMXYkSpwEZnG8WPO6vPF1GeMYF7PC7dNG3jxAyqJYx3QWwkXi1dMkC9wm24qKofA5QA7HOn2w96fICAq9X65MO2IJGUAhJupM/s1280/photo_2024-06-01_10-23-50.jpg