Home Blog Page 1051

មិនមែនចម្ល.ងតែខ្មែរទេ! បែ.កធ្លា.យផ្ទះលេខ២ កំពុងសាងសង់វត្តចេតីយតំណាងប្រទេសភូមា នៅលើទឹកដីខ្លួនធ្វើព្រងើយ

0

ថ្មីៗនេះគឺមានការបង្ហោះចែកចាយផ្អើលពេញសង្គមប្រទេសភូមា បន្ទាប់ពីបានដឹងបានឃើញថា គ្រោងការណ៍សាងសង់វត្តចេតីយមួយកន្លែងក្នុងប្រទេសថៃបាននឹងកំពុងលេចរូបរាងជាបណ្តើរៗហើយ ខណៈវាគឺដូចគ្នាបេះបិទនឹងវត្តចេតីយរាប់ពាន់ឆ្នាំរបស់ប្រទេសភូមា ទើបជាហេតុបណ្តាលឲ្យមានមតិវែកញែកព្រោងព្រាតនៅក្នុងចំណោមជនជាតិភូមាគ្រប់រូប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUGAENq6gcp6zpAI2z3JAOSQqY_2MDqxeVrUAY2QkQ1tIGd0b2QjUtgcTjTOsEDs5PqpuNRiiyDcEFBvzCX3aCnRTtQqU7PNdAOqCUHP_M7hH9v85jIp6acDlnlV5LEDBWumJ5s32Q8EPTCg59Vk9IrcZfG4TRkbmS7MjhF69AH1EPcpkA5zmxlPpNb6k/s1280/photo_2024-06-03_11-08-12%20(2).jpg

យោងតាមការបង្ហោះនៅលើបណ្តាញសង្គមដោយគណនីមួយដែលមានឈ្មោះថា Soe Zeya Tun ដែលបានភ្ជាប់មកជាមួយនឹងរូបថតប្រមាណ៣សន្លឹក អមជាមួយនឹងចំណងជើងថា « វត្តចេតីយ Shwedagon នឹងបង្ហាញខ្លួនក្នុងពេលឆាប់ៗ»។ តាមរយៈរូបភាពទាំងនោះ គេបានសង្កេតឃើញថា គ្រោងការណ៍សាងសង់វត្តចេតីយមួយកន្លែងស្ថិតក្នុងប្រទេសថៃ(មិនបានបញ្ជាក់ទីតាំង) គឺបាននឹងកំពុងលេចចេញជារូបរាងជាបណ្តើរៗហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWtUqHXv30sBhiVJfCnMUfb4bJ_wQVqEPW3B4hKWth78syX45D3Gq7JH07R3X_lolxzNBPxkMASYSmBDzC7PjSwqE7dZpq8KKMxRVkQ8JGwM_WP8Vp0o35acbsNu5fVl-jmeqnE_iX34UPGmho_qWfvWpXgnIQwqrlwsUN3wx6HtW89nOtiLxKuSggvFk/s960/photo_2024-06-03_11-08-12.jpg

ខណៈដែលរូបរាងនៃវត្តដែលគ្រោងទុកនោះ បានបង្ហាញនៅលើផ្លាកប៉ាណូយ៉ាងធំៗច្បាស់ៗបែបនេះ ទើបបណ្តាលឲ្យមានការខឹងសម្បារ ហាក់ហួសចិត្តជាខ្លាំងនៅក្នុងចំណោមពលរដ្ឋមីយ៉ាងម៉ាដែលបានបញ្ចេញមតិនៅលើបណ្តាញសង្គម ពីព្រោះថាស្ថាបតិយ្យកម្មនេះ គឺវាដូចគ្នាបេះបិទទៅនឹងវត្តចេតីយ Shwedagon Pagoda អាយុកាលជាងរាប់ពាន់ឆ្នាំរបស់ប្រទេសមីយ៉ាន់ម៉ា ដែលមានទីតាំងស្ថិតនៅលើភ្នំ Singuttara កណ្តាលទីក្រុង Yangoon របស់ប្រទេសនេះបច្ចុប្បន្ន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivDNOZLd92xsm4-8nmK7FV3ictqVmskCu7bVArAZnGU7CtBGk0g7VT2ul90H9AwbceJYQU8U0eEk3rqMvqzX5lsy6AnS_Rdp_RUx1AT20HV95-IU8Y_ip4R6odcfq3uUCE4BLTMILUuhyOzhua5ZCFjKT55IgHFxKaJXlr_dM2jWrj071-fKgrerXRaUk/s960/photo_2024-06-03_11-08-13.jpg

Shwedagon Pagoda គឺជាទីសក្ការៈបូជាព្រះពុទ្ធសាសនាដ៏ចំណាស់ជាងគេមួយនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលមានអាយុកាលជាង២៥០០ឆ្នាំមកហើយ (ស.តទី១០-ស.វទី៦ មុនគ.ស)។ វត្តនេះត្រូវធ្វើឡើងពីឥដ្ឋនិងថ្មម៉ាប រួមបញ្ចូលទាំងវត្ថុមានតម្លៃជាច្រើនទៀត ទាំងចេតីយ កូនប្រាសាទតូចៗ និងរូបបដិមាជាច្រើនទៀត ដែលគ្របបណ្តំដោយមាសនិងបន្ទះមាស។ វត្តចេតីយ Shwedagon Pagoda នេះ ត្រូវបានបង្កើតឡើងបម្រើផ្លូវចិត្តនិងអារម្មណ៍ ទាំងជាកន្លែងអធិស្ឋាន អប់រំ សមាធិ បន់ស្រន់ជាដើមផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-Zzh-1_Er2qJ2e9PAjz0yF6jC3SvvDaNyXM8_dl6r6LYb4JZ5wbYCaBVZ-Nqk_eZFdvnFr0PIifuJq482z6qBok9jFc03VB7graOgVXfLf_SI0_eUUneZtIrADtXij_QMPFsQqYpWq3tvB8vOYQ9Tr4U0BcB-3pqjoU9eEEnLtYtC5ZpSVkpPg4_YZYs/s1200/photo_2024-06-03_11-09-44.jpg

ទោះជាយ៉ាងណា បើទោះបីជាមានការង្ហោះចែកចាយផ្អើលពេញបណ្តាញសង្គមភូមាបែបនេះក្តី ខណៈការពិតប្រាកដយ៉ាងណានោះ គឺនូវតែមិនទាន់មានការបញ្ជាក់ពីភាគីខាងថៃនៅឡើយនោះទេ។

ជាមួយគ្នានោះ មហាជនមីយ៉ាន់ម៉ាក៏បានចូលទៅបញ្ចេញមតិរិះគន់ ឌឺដងព្រាត ដោយអ្នកខ្លះគឺបានលើកឡើងថា «ជនជាតិថៃតែងតែលួចចម្លងប្រទេសភូមា ចំណែកជនជាតិភូមា រមែង Follow តាមស្តាយ៍ថៃ»។ អ្នកខ្លះថា «ដោយសារតែមីយ៉ាន់ម៉ាគឺជាប្រទេសអច្ឆរិយៈ ខណៈថៃគឺជាប្រទេសពូកែខាងលួចចម្លងតាំងអើយរៀងមក»។ អ្នកខ្លះថា«ថៃមានជំនាញខាងលួចម្លងបានល្អខ្លាំងណាស់»។ អ្នកខ្លះថា«នៅថ្ងៃបន្ទាប់ សម្រាប់ភ្ញៀវទេសចរអន្តរជាតិដែលចង់មកទស្សនាវត្តចេតីយនេះ ប្រហែលគេមិនមកមីយ៉ាន់ម៉ាទៀតទេ»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHMbsdQMnmBLO6Fs4K3__Z7LEuVdloVMZ2QS9eyy2KNhXK8zK9NeAKuR4PSSMEALphClmyheR1tqWiN5jwgGfim4nTEWZXPE8Q8khcRdS5epiWO5FjDI5CPUh99vjeLUUfr9Icm81uuiwxi-vyON22HpSjeZ5ZHrfso_aN9VXGnfjAErSO4OWxJ72l5c8/s1280/photo_2024-06-03_11-09-45.jpg

ស្រស់ស្អាតខ្លាំង! សម្រស់ទឹកធ្លាក់ច្រកល្អៀង នារដូវវស្សា

0

រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង ស្ថិតក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានចម្ងាយ៧៣ គីឡូម៉ែត្រពីទីរួមខេត្តពោធិ៍សាត់ និងចម្ងាយប្រមាណជា១៩៥គីឡូម៉ែត្រ ពីរាជធានីភ្នំពេញធ្វើដំណើរតាមផ្លូវលេខ៥៣B ពីប្រជុំជនស្រុកក្រគរដែលមានចម្ងាយ ៤១គីឡូម៉ែត្រទើបដល់រមណីយដ្ឋាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDpxfpaJOlhpvFQe76KhYO4YMlw8l_4iIk_cMUg1US6Zpt6dTWYcJpbSbFBfUh-u3zoPkU849Nq3YrYipUGyYh2LWiBqtFvQYMB_sJgmbEKf7xMZTIMH9oFY6vVfJSWyZYEW_OoSziuXATislCju6ucVUsgG-HpDTWdpYDKYEhJ6wuxANu1Al1P_tFAYk/s713/feature.jpg

ភាពទាក់ទាញនៃរមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀងនេះមានដូចជាហេដ្ឋា រចនាសម្ព័ន្ធស្អាត សន្តិសុខល្អ បរិស្ថានស្រស់បំព្រង ដោយ មាន ភ្នំព័ទ្ធជុំវិញ មានព្រៃឈើខ្ពស់ៗ ដុះលម្អនិងជីវ:ចម្រុះជាច្រើនដែលរស់នៅទីនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVkO16pPCSNhe36X2bEDTJZxvZqpDkNZHO-AURB4rtFYGQ-XC2f46sRLwq8QSKjiqbdGyizxEQw1hy86Q5qX2oeyFRmev3gRjyocB_Itv1b3iczYwn5E2yek86QBZqCr1uQyrW9E8mgxEY1ea-EucGuBG8volnhy0ggukCw449FmuluvaWD2S_PEAK22A/s1440/436206685_986455800151355_6708982243849469612_n.jpg

ជាពិសេសនារដូវវស្សាបែបនេះទៀត ទឹកធ្លាក់នេះកាន់តែបន្ថែមសម្រស់ស្អាតមួយកម្រិតទៀត ដោយហេតុមានភ្លៀងធ្លាក់ជាប្រចាំ ដែលជួយឱ្យធម្មជាតិព្រៃឈើ បញ្ចេញសម្រស់ស្រស់ស្អាត អមជាមួយនឹងខ្យល់បរិសុទ្ធ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvymksjtSph3x3Zn6mkSxxMRklRzdTJWobOHY8N5CxHS5Ho0VXTP6F3ApcwbypkBpNdsQbKiH0Jo5a9hC873nL_0h1Ih5F369SvGLRum-56Jr48CsbhshN_KrvPwg93e_ePT4S1ZCkjI0DOJtx3aAmHHux72kbyHhFjDlJLQ5O8Ma6uMRFmvpMard_qDw/s960/5c52b3687aec1.jpg

ទឹកធ្លាក់នេះ ជានិច្ចជាកាលតែងតែមានភ្ញៀវទេសចរទៅទស្សនាជាហូរហែមិនចេះដាច់ មិនថាថ្ងៃឈប់សម្រាកឬថ្ងៃធម្មតាទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEAO9bsWucaIGKIdzhTnuq2_ay9wkLiYWNf56aNWoHsfEBvK1NMgCGcaN_xfKwMW5A3UX4_X_J2D6X1qE0Vu_iCGpglcwb7oFNqdrSnZF3faA6WlpSkOqZJtr_PcMO8RlYN2YKzH1fw5wWjOcYxBeQcVK_m5ABvI-XYPaJcZ3XTWtLEeEDF3CSIp6ZMrM/s780/w.jpg

សម្រាប់បងប្អូនដែលចង់ទៅកម្សាន្តនៅព្រៃភ្នំ គយគន់ទេសភាពធម្មជាតិដ៏ស្រស់ស្អាតនារដូវវស្សា ហាមដាច់ខាតមើលរំលងទឹកធ្លាក់មួយនេះ៕

 

ចង់សាកល្បងទេ ! អាមេរិកផលិតឡានសាកថ្មម្តងជិះបានមួយជីវិត

0

បរទេស៖ ក្រុមហ៊ុន American Auto Industr ថ្មីៗនេះបានប្រាប់សារព័ត៌មានបរទេសមួយថា ខ្លួនគ្រោងផលិតរថយន្តសាកថ្មម្តងជិះបានមួយជីវិត ដែលរថយន្តនោះមានឈ្មោះថា Thorium។
Thorium គឺជាធាតុស្រដៀងទៅនឹងសារធាតុអ៊ុយរ៉ាញ៉ូម ដោយសារតែវាជាវត្ថុធាតុក្រាស់ មានសក្តានុពលក្នុងការផលិតកំដៅក្នុងបរិមាណដ៏ច្រើន ក្រុមហ៊ុនគ្រោងនឹងយកសារធាតុនេះទៅផលិតជារថយន្ត។ ដូច្នេះ Thorium មួយក្រាមផលិតថាមពលច្រើនជាង ២៨,០០០ លីត្រនៃប្រេងឥន្ធនៈ។ ហេតុនេះត្រឹមតែ ៨ ក្រាមនៃ thorium នឹងគ្រប់គ្រាន់ដើម្បីផ្តល់ថាមពលដល់យានយន្តពេញមួយជីវិតរបស់វា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgy_cDTKSY9l07kVTf1KE-IgPvu2aOC-1GqiCxVlkg9luA7GtmtkwJkl_r2kaVq34y9RdAitBQUWyLOUZ5ws0hqJ7_EtAxyM8G9yz0H1Ry8aqT_R6VkbEXXjMmSxVoijdXLWoa4ZYAp9vuT2t9kHqbv0zycOTttd5Sx3IO1kvZ6jbWvjz8vk62RxflRMas/s1000/origin-189.webp

យោងតាមនាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះគឺលោក Charles Stevens បាននិយាយថា ប្រសិនបើយើងជោគជ័យក្នុងការផលិតនោះ Thorium នឹងក្លាយជារថយន្តដំបូងបង្អស់របស់ពិភពលោកដែលមានសមត្ថភាពអស្ចារ្យបំផុតមិនធ្លាប់មាន ដោយសារការសាកថ្មម្តងជិះបានមួយសតវត្ស។

នៅក្នុងបទសម្ភាសន៍ជាមួយ Ward’s Auto នាយកប្រតិបត្តិរូបនេះបានពន្យល់ថា បំណែកតូចៗនៃ thorium ត្រូវបានប្រើដើម្បីបង្កើតកំដៅ ហើយត្រូវបានគេដាក់ទីតាំងដើម្បីបង្កើតឡាស៊ែរ thorium ។ ឡាស៊ែរកំដៅទឹកនេះនឹងផលិតចំហាយទឹក ក៏ដូចជាផ្តល់ថាមពលជាស៊េរីនៃទួរប៊ីនខ្នាតតូច។ ហេតុនេះបច្ចុប្បន្នក្រុមហ៊ុនកំពុងបង្កើតវិធីសាស្រ្តនៃការជំរុញសារធាតុ thorium ដើម្បីផលិតអគ្គិសនីនិងផ្តល់ថាមពលដល់ម៉ាស៊ីនរថយន្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoWh5O43mt94KYkPAF0swck3naodEje6h0Spz07h2OaUIlyps1eARZhvCakdCflhNsrVVQOBLsC9K9DJbyFOL77zevbCVplOCknkjtD2W4f7UH_xLt7vnl6NzTOmRRCnZgSFzg_I5RgAi7A3G120TwFheExQ3sMEBdt1zrxpXNIxtC407scrOCxIEUI58/s1280/4d59762fe298981230c88fc3dc78c558.jpg

លោក Stevens បានបន្តទៀតថាម៉ាស៊ីននេះនឹងមានទម្ងន់ប្រហែល ២២៧ គីឡូក្រាម មានពន្លឺគ្រប់គ្រាន់ សម្រាប់ដាក់នៅក្រោមដំបូលរបស់រថយន្ត។ ប្រសិនបើរយន្តនេះផលិតបានជោគជ័យ នោះវានឹងក្លាយជាបច្ចេកវិទ្យាជំនួសសម្រាប់ម៉ាស៊ីនចំហេះខាងក្នុង ដោយសារ thorium ស្មើនឹងប្រហែល ៧៣៥០ លីត្រនៃឧស្ម័ន។ បច្ចេកវិទ្យាតូច ទម្ងន់ស្រាល កម្លាំងខ្លាំង និងគ្មានការបំភាយឧស្ម័ន តម្លៃសមរម្យ ងាយស្រួលក្នុងការថែទាំ នឹងក្លាយជាការពេញនិយមខ្លាំងនាពេលអនាគត។

ទោះជាយ៉ាងណានេះគ្រាន់តែជាគម្រោងមិនទាន់បានផលិតជាផ្លូវការនោះទេ។ គំនិតនៃការបង្កើតរថយន្តដោយប្រើថាមពល thorium មិនមែនជាគំនិតថ្មីនោះទេ គំនិតនេះកើតចេញតាំងពីឆ្នាំ ២០០៩ មកម្លេះ។ ដូច្នេះហើយតើប្រិយមិត្តគិតយ៉ាងម៉េចដែរនៃគំនិតបង្កើតរថយន្តសាកថ្មម្តងជិះបានមួយជីវិត តើប្រិយមិត្តគិតថាក្រុមហ៊ុននេះអាចទៅរួចដែរឬទេ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiswa6L6HDiadpraw5KeGOvnpXnwZy75RlDb_Xg5A93iaGVtL4y2L04vA7Fq1oOjeZeMChWzD-o5ub0_LjtzE4yWTAepLXvZN9xjhDfRNJchiB3cjyqsu5jOgYXOQlJo8RsuyG6RYrpGQkdb6IZtUXy9ptlApugX_dFZhsKcroOS0r9dL50LrDkuCAME_U/s880/photo_2024-06-03_10-03-10.jpg

អតីតប្រធានាធិបតីអាមេរិកប្រើប្រាស់ TikTok ប្រមូលសំឡេងឆ្នោតស្របពេលអាមេរិកហាមឃាត់

0

សហរដ្ឋអាមេរិក ៖ អាមេរិក និងប្រទេសមួយចំនួននៅអឺរ៉ុបបានព្យាយាមហាមឃាត់ TikTok ជាបន្តបន្ទាប់ ពីព្រោះប្រទេសទាំងនេះបារម្ភពីបញ្ហាសន្តិសុខជាតិ និងការបញ្ជូនទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ទៅឱ្យរដ្ឋាភិបាលចិន ។ ប៉ុន្តែបណ្តាញសង្គម TikTok នៅតែទទួលបានការពេញនិយមពីយុវជនអាមេរិក ទើបធ្វើឱ្យមេដឹកនាំអាមេរិកប្រើប្រាស់កម្មវិធីនេះដើម្បីប្រមូលសំឡេងឆ្នោតពីយុវជន ។

កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា អតីតប្រធានាធិបតីអាមេរិកបានចាប់ផ្តើមប្រើប្រាស់បញ្ជី TikTok ជាផ្លូវការដើម្បីប្រមូលសំឡេងឆ្នោតពីក្រុមយុវជន មុនពេលអាមេរិកបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាណត្តិថ្មី នៅខែវិច្ឆិកា ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfEO2Ytt9VCeejcuNc3ITvsIrYbe2sikE4yDQ_YTutf3YgUd-_U2Y8yebm6mNpSI0QurhVvKMpPZq-B1pQ2gKyn27dUUMALGgQcdNCTpU90WDr8Rffp5RrrEzhV_TlPjY2ii9xtLFvBDVlxkx5Qv0ArLrKEqFMr3uMtuPpg9UBFXnGVEM8uO0jvHjulms/s1920/1717348078821.webp

សារព័ត៌មានបរទេសបានរាយការណ៍ពីទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិកថា លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីអាមេរិកបានបើកបញ្ជី TikTok ឈ្មោះថា «@realdonaldtrump» ហើយការបង្ហោះវីដេអូដំបូងរបស់លោកមានអ្នកចូលទស្សនារហូតដល់ជាង២លានលើក ក្រោយពេលលោកបង្ហោះមិនយូរប៉ុន្មាន ។

ការបើកគណនី TikTok របស់អតីតប្រធានាធិបតីអាមេរិក គឺក្នុងគោលបំណងប្រមូលសំឡេងឆ្នោតពីក្រុមយុវជន ស្របពេលអាមេរិកហាមឃាត់បណ្តាញសង្គមមួយនេះ ព្រោះបារម្ភពីផលប៉ះពាល់ដល់សន្តិសុខជាតិ មុនពេលអាមេរិករៀបចំការបោះឆ្នោតនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ លោក ដូណាល់ ត្រាំ មកពីគណបក្ស Republican នឹងប្រជែងយកតំណែងជាប្រធានាធិបតីអាមេរិកអាណត្តិថ្មីពីលោក ចូ បៃដិន ជាប្រធានាធិបតីអាមេរិកបច្ចុប្បន្នមកពីគណបក្ស Democrats ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXtdYTkLTIl_9rhaSgptWfrO7Nx72pxQyy8XNKt-0FrbnVfvn9DWHWeLBlU1IiAHIQFmZme1ej8N77NrS__AeLS4pYvHjhgcUY00MzQlwCEoL3Vk5ZCiphuSUYcA5e_Zpk1lLyfpa6U-ligeDv34oWQaVDfdNKSsnqQQuG8v_IopJLTEYLsMcOpi5srs8/s670/4394626-983240012.jpg

លោក ចូ បៃដិន ក៏បានប្រើប្រាស់ TikTok ដើម្បីប្រមូលសំឡេងឆ្នោតពីក្រុមយុវជនដូចគ្នាដែរ ហើយបញ្ជី TikTok របស់លោកឈ្មោះ @bidenhq ។ ទោះយ៉ាងណា កាលពីខែមេសា ឆ្នាំ២០២៤ សភាអាមេរិកបានអនុម័តច្បាប់ការពារពលរដ្ឋដែលប្រើប្រាស់បណ្តាញសង្គមគ្រប់គ្រងដោយសត្រូវបរទេស គឺការបង្កើតច្បាប់ហាមឃាត់ TikTok ។

ច្បាប់របស់អាមេរិកចែងថា Byte Dance គឺជាក្រុមហ៊ុនមេរបស់ TikTok ដែលមានស្នាក់ការកណ្តាលនៅទីក្រុងប៉េកាំង ប្រទេសចិន ត្រូវតែបញ្ឈប់គ្រប់គ្រងបណ្តាញសង្គមនេះក្នុងរយៈពេល៩ខែ គិតចាប់ពីច្បាប់ចូលជាធរមាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDHFlHL8oVUFWBN6UCUxu5rf3_jSkxhP1m4nd2b6c9a9NvvgV1UFMPaHNyAkV5slBwUeizlq7ZHkQzFWFKhyphenhyphenE5CkhDNaFNhSHLvMEzYsD7CbXif8XP2CGOWHL5U3tawAIw-AyFzE6_CNmJbxy0G-CmmG7BsD5dZ6V5208r1oTvWP81p7N4GWDDbr0pnbM/s1000/Donald-Trump-TikTok.webp

បើទោះជាមានការពន្យារពេលឱ្យ TikTok ចំនួន៣ខែទៀត បើដំណើរការទិញ-លក់ពុំទាន់រួចរាល់ ប៉ុន្តែករណីគ្មានការចាត់វិធានការក្នុងរយៈពេលកំណត់ទេនោះ TikTok នឹងពុំអាចចូលមកអាមេរិកបានទៀតទេ ។ ខ្លឹមសារច្បាប់អាមេរិកបញ្ជាក់ថា ដោយសារមូលហេតុសន្តិសុខជាតិ ពីព្រោះចិនអាចដឹងព័ត៌មានផ្ទាល់ខ្លួនរបស់ពលរដ្ឋអាមេរិកតាមរយៈ TikTok ៕

ប្រធានសមាគមអាណត្តិថ្មីដុតដៃដុតជើងខ្លាំងបំពេញតួនាទីខ្លួនបានយ៉ាងល្អ

0

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ចាប់តាំងពីជាប់ឆ្នោតក្លាយជាប្រធានសមាគមសិល្បករអាណត្តិថ្មីបានបង្ហាញសកម្មភាពជាច្រើនទាំងមហាជននិងអ្នកក្នុងចង្កោមសិល្បៈពេញចិត្តពេញថ្លើមជាមួយអ្នកដឹកនាំថ្មីរូបនេះយ៉ាងខ្លាំង។ សកម្មភាពដុតដៃដុតជើងរបស់អតីតអ្នកសិល្បៈរូបនេះមហាជនសង្ឃឹមថាកាន់តែហុចផលវិជ្ជមាននៅក្នុងសង្គមសិល្បៈ ក្រោមទិសស្លោក «រក្សាចាស់ បង្កើត និងអភិវឌ្ឍថ្មី»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6HlACMees7IH1pJ65e-HdSNfvOsn508K0TNJSMAx9i9ZUj3scby0TyI_lxx_1oP8s6iUx-Jg_E_Yo99lYw99DSF5nKvEP64PjBekCktUxDbCeI4fPcGE8kjvAkv66jYw9WAo32_2EsHmhwN0RnKSa6vgfluiVdilVYifS3y-ADtUuwWcKAjxtYL6wvd0/s1280/image_2024-06-01_14-54-09.png

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ឧត្តមភរិយារបស់អ្នកឧកញ៉ា គិត ម៉េង សេដ្ឋីស្រុកខ្មែរ បានជាប់ជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦ កាលពីថ្ងៃទី២ ឧសភា ឆ្នាំ២០២៤ បន្ទាប់ពីប្រធានចាស់លោកស្រី ចន ច័ន្ទលក្ខិណា ជាមួយសំឡេងគាំទ្រដ៏លើសលប់៩៧%។ ទាំងសាធារណជន និងអ្នកសិល្បៈសុទ្ធតែបង្ហាញការគាំទ្រពេញទំហឹងចំពោះការឈ្នះឆ្នោតរបស់លោកជំទាវអ្នកឧកញ៉ា។ កាលពីថ្ងៃទី៦ ឧសភា លោកជំទាវ នៅ សូនិតា តំណាងឱ្យ«លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ» បានដឹកនាំក្រុមការងារ សិល្បករ សិល្បការិនី នាំយកថវិកាចំនួន ១ លានរៀល ដើម្បីចូលរួមពិធីបុណ្យគម្រប់៧ថ្ងៃឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធតារាកំប្លែងលោក ម៉ាត់ ចាន់ថន ហៅនាយ ធុង។ និងថរិកា១លានរៀលទៀតចូលរួមបុណ្យសពម្តាយជា របស់សិល្បកររៀមច្បងអ្នកស្រី ចាន់ តារាទី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeofO2RJlp-Hcxd61weMAO-f4f7sXundFGwlS17tffOkYM_ES5nxw1TLOb1ezRl-pmuOZgERqwBy7NazUjgN-3icDclYBe9xMN9ImRnm3P8jY1Nhs3Q7x1pTQUqtljdMvuB_chYfjs4L3WJ7vl-SWY1U00Ruj9ZmkKpL9PBBHRSdaRueMbm9Ujd84Ipg0/s2048/image_2024-06-01_14-53-59.png

សកម្មភាពដំបូងនិងចុះដោយផ្ទាល់របស់ប្រធានសមាគមថ្មីគឺនៅថ្ងៃទី៩ ឧសភា ដោយ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានដឹកនាំក្រុមការងារអញ្ជើញទៅសួរសុខទុក្ខលោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ វីរសិល្បករចាប៉ីដងវែង ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត និងនាំយកថវិកាផ្ទាល់របស់លោកជំទាវប្រគល់ជូនក្រុមគ្រួសាររបស់ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ។ ក្រៅពីនោះ ប្រធានសមាគមរូបនេះដឹកនាំកិច្ចប្រជុំជាច្រើនដងដើម្បីរៀបចំកម្មវិធី «អ្នកស្នងមរតក»ជាការដឹងគុណចំពោះព្រឹទ្ធាចារ្យសិល្បៈ និងសិល្បកររៀមច្បងចាស់ជរា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpnewWHbAVCBpKe4g7Zkar1-0boEgG0hcDMeouwMp6dhyphenhyphenXDAns5gVt46P4y-ua5qDRR8TDj2kbE3ufENOwkJ9MUwQZVKfcbW5y_-__9h-dK-QDBNVEa8Dp7NJTzon7p10Tb0IzSHgNcMqzk7HNtgt_c1pagPjkmweodQ4BN3xXWtf330MzYlOY8JRB6WA/s2048/image_2024-06-01_14-53-56.png

នៅថ្ងៃទី២១ ឧសភា លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានអញ្ជើញទៅសួរសុខទុក្ខលោកយាយ ខាវ ថងញ៉ុត ភរិយារបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ដែលកំពុងមានជំងឺប្រចាំកាយជាច្រើនមុខដោយនាំយកនូវថវិការបស់សមាគមសិល្បករខ្មែរ និងថវិការបស់លោកជំទាវឧកញ៉ាផ្ទាល់ប្រគល់ជូនដល់លោកយាយ ខាវ ថងញ៉ុត ដើម្បីសម្រាលបន្ទុកមួយផ្នែក។ កាលពីថ្ងៃទី២៦ ឧសភា លោកជំទាវអ្នកឧកញ៉ា ក៏មានវត្តមានក្នុងថ្ងៃសម្ពោធ MV «ទេវរាជ» របស់ ទេព បូព្រឹក្សដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhX2eN22bIt337Cuxl_Y87g42yV5z-LAjwumwLZaW72MIwFK9arFITpCcBzhaZUlRlXrKFU55x5uWbRmEyYaYJR9PnDG57GhE-YbDjJ2ZK-rngkuQzNJpIzO03jn3e-eeOn2I6IMnkMkpdp3VtkWRcwOz66XxjmQKTwMSZWczzX7UVT46NH27Oz02ePedo/s2048/image_2024-06-01_14-53-52.png

ថ្ងៃទី២៨ ខែឧសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអនុញ្ញាជូនលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានដឹកនាំប្រតិភូជាថ្នាក់ដឹកនាំសំខាន់ៗរបស់សមាគមសិល្បករខ្មែរ ចូលជួបសម្ដែងការគួរសម និងទទួលយកអនុសាសន៍ណែនាំផ្សេងៗ។ ក្នុងជំនួបនេះសម្តេចតេជោបានប្រកាសឧបត្ថម្ភនូវថវិកាចំនួន១០ម៉ឺនដុល្លារក្នុង១ឆ្នាំ និងមានរយៈពេល៥ឆ្នាំ ដើម្បីចូលរួមចំណែកទ្រទ្រង់សកម្មភាពរបស់សមាគមលើវិស័យសិល្បៈវប្បធម៌នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglW1C45gCESBn8_zVcQFoZMBV0j6XS1iE4HiCrwZRmQnS2QS6dvhXnyb7TbYh6dE2oHGVr-M_CWnhS0smanzKfKd8OlaAiwCAHefuS1GiYShrUf014xhbsFr6ucUR2Jn6AhBkErr1yGP3_rbECI1mcrE-rSI1LBvgJsvBfjkWoIWkScC_AqRTDgJAGjGg/s2048/image_2024-06-01_14-53-51.png

ក្រោមការដឹកនាំរបស់ប្រធានសមាគមថ្មីរូបនេះ ដើម្បីលើកស្ទួយដល់វិស័យសិល្បៈតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត ក៏បានឧបត្ថម្ភថវិកា៥លានរៀលក្នុង១ឆ្នាំក្នុងរយៈពេល៥ឆ្នាំដូចគ្នា។ នេះតាមការបញ្ជាក់ពីផេកសមាគមសិល្បករកាលពីថ្ងៃ៣០ ឧសភា។

នៅក្នុងកម្មវិធី អ្នកស្នងមរតក កាលពីថ្ងៃទី៣១ ខែឧសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងពេលថ្លែងសុន្ទរកថាក្នុងកម្មវិធី ប្រធានសមាគមសិល្បករបានថ្លែងពីសមិទ្ធផលរបស់ខ្លួនក្នុងតំណែងរយៈពេលខ្លីនេះថាបានរៀបចំទីស្នាក់ការសមាគមឱ្យបានសមរម្យដើម្បីជាមូលដ្ឋានរដ្ឋបាលដល់សិល្បករ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggjmVfgUSYHKmEB3fbwsojrc8yBs0xGJA5DN4vv_u3S0a99QWieNDqCEJfuIBr8Anq6bXZYTDRumKk0x42DNbELvvNyVRk8TqlF6_2bQbPYx82qxeEnsmQbG2Ahzsv7bsG0G-a1od-UTvLDELoq9UNuNFdCQmR_FCuxaSyaETu7As-lSiL5Ouv8pLytdg/s1280/image_2024-06-01_14-53-50.png

ក្នុងនោះលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានដាក់ចេញផែកការចំនួន៥សម្រាប់អាណត្តិទី៦នេះ ដើម្បីរួមចំណែកដើម្បីជំរុញ និងលើកកម្ពស់កិត្យានុភាពសិល្បៈវប្បធម៌ជាតិ។ លោកជំទាវ ក៏បានបេ្តជ្ញាចិត្តយ៉ាងមោះមុត ទោះបីជាការងារនេះធំធេងក៏ប៉ុន្តែសមាគមនឹងខិតខំបំពេញមហិច្ឆតានៃគោលបំណងនេះឱ្យបានជាបន្តបន្ទាប់។ នៅក្នុងកម្មវិធីនេះនាយករដ្ឋមន្រ្តីក៏បានប្រកាសឧបត្ថម្ភទឹកប្រាក់៥០ម៉ឺនដុល្លារដល់សមាគមសិល្បករសម្រាប់ប្រើប្រាស់រយៈពេល៥ឆ្នាំដើម្បីជួយទ្រទ្រង់ និងធានានិរន្តរភាពសមាគមសិល្បករខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgs-Jre0GYhnA4FIEP0A0zX2W5dXEdvnWzU7GLOz5mBFq-_eOfWZt5SpQScGpauy_IvATVB2yu_8z58DDOTVm8u-uWJwyR5G137ks56Zy1Xtc6plNu1KQ9mrGP6EV8BDSeJN8mOrc-YWDwD9kynRn97AvhkuHalPywp7zi_sxPb5nvRAzERw84HElWHzp0/s2048/image_2024-06-01_14-53-50%20(2).png

ការដឹកនាំប្រកដដោយចក្ខុវិស័យច្បាស់លាស់ និងខិតខំគៀងគរថវិកាជួយសមាគម និងបង្ហាញសកម្មភាពផ្ទាល់ៗមិនបន្លំនេះធ្វើឱ្យមហាជនកាន់តែមានទំនុកចិត្តទៅលើប្រធានសមាគមអាណត្តិថ្មី ហើយត្រឹមតែរយៈពេលខ្លីនេះលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ធ្វើឱ្យលេចចេញជាមួយលទ្ធផលគួរជាទីទុកចិត្ត សិល្បករ សិល្បការិនី ដែលបោះឆ្នោតជូនពិតជាមិនខកបំណងឡើយ៕

មកស្គាល់ទន្លេសប្បនិមិត្តមួយ នៅខេត្តត្បូងឃ្មុំ

0

ទន្លេសប្បនិមិត្តនៃខេត្តត្បូងឃ្មុំ ស្ថិតក្នុងតំបន់បុរីទីប្រជុំជននៃខេត្តត្បូងឃ្មុំ មានផ្ទៃក្រឡា ៤៥.៤ ហិកតា ប្រវែង ១៨០០ម៉ែត្រ និងទទឹងជាមធ្យម ៤០០ម៉ែត្រ ដែលអាចផ្ទុកទឹកបាន ៣លានម៉ែត្រគូប ដោយមានឈ្មោះដើមថា “អាងតាវ៉ាន់” ជាកន្លែងមានប្រភពទឹកចេញធម្មជាតិ និងត្រូវបានកាយពង្រីក នៅឆ្នាំ២០១៤ ហើយបានបញ្ចប់ការសាងសង់នៅឆ្នាំ២០១៦ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwwIegEbxaJKd3hbvv-YTjBeSit1FrC1NAtiLWebaijL5aSWUAlVA7DcfXh0vgw0LCJDXl2oZ_GIgH8KxhXORXspz4VdV5OYv4jFCmCDIgf-P8EOSt7UR9YCCmSm4DeJ-exe0iS_E03eOWbYU3PkI1ES6UivmVbwMfWyIEaYGvldK0YNsq5UUlXJnlrHg/s1280/1be5d20d4d80325571f9695f47b04b6c.jpeg

ទន្លេសប្បនិមិត្តនេះ មានលទ្ធភាពផ្ទុកទឹកបាន ៣លានម៉ែត្រគូប ជាប្រភពទឹកដ៏សំខាន់ ដែលអាចផ្គត់ផ្គង់ទឹកដល់ប្រជាពលរដ្ឋជាង ៥០ ០០០នាក់ និងរោងចក្រទឹកស្អាត១កន្លែង ស្ថិតក្នុងភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1OpgUp_BgoDP0bR3vHhJArfXHsNitH0j1f7lI5Mfd0BIsX896dKlF5fRwCh8UgXbr0Gb8mTRqtNs2yy5SM4n5esiYO2vrL4wB2wutKhUr1w0NJKgfBvp9mzzXkMh6A50WoUAI9jH6DDQmjHEAqtPxeQKLRN9KaUrwhsM6gV1BEc8OyXYwLd8W5huiUHI/s1280/b3c524f0467aca5717c616057e99f54a.jpeg

លើសពីនេះ ប្រភពទឹកមួយនេះ ក៏មាន “អាងសោភ័ណ” ប្រវែង ១០០០ម៉ែត្រ និងទទឹង ៤០០ម៉ែត្រ សម្រាប់ជួយរំដោះទឹកចេញពីទន្លេសិប្បនិមិត្តក្នុងរដូវវស្សា ជាពេលដែលទឹកពេញទន្លេផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQlN-6khjNDcUy8YVsl28EYRBrnibmucr_lMUDtCNUdwHNrp6vAeV9tCmNk1MG64HRZXO9iL34Iyvri3fbgAZhhrjg_1TEqKiKo7biHB_gK5phDmMgn9AT2sWjDg8oOMj5UWxy-mvyDA5rxTX1k9iIibsWuQrecsXutPt1jenZnZhb5z-6sp27QN1zo0U/s1280/dfc3abfedf866c8b149efe82e8af356b.jpeg

អាថ៌កំបាំងនៅតែមានលើពិភពលោក! គ្មានអ្នកដឹងថា ដុំថ្មមានអាយុ៤ពាន់ឆ្នាំដាច់ពីគ្នាដោយរបៀបណា

0

ប្រទេសអារ៉ាប៊ីសាអូឌីត ៖ ដុំថ្មដ៏ធំមួយឈ្មោះ Al Naslaa មានអាយុកាល៤.០០០ឆ្នាំ ស្ថិតនៅទីក្រុង Tayma Oasis ប្រទេសអារ៉ាប៊ីសាអូឌីត ត្រូវបានកាត់ផ្តាច់ចេញពីគ្នាជា២កំណាត់ យ៉ាងស្មើត្រឹមដូចបន្ទាត់ ។ មតិមួយចំនួនលើកឡើងថា ថ្មនេះត្រូវបានកាត់ដោយពន្លឺឡាស៊ែរ ដែលប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ដូចក្នុងខ្សែភាពយន្ត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4G-njEMVkKhUDT-dgkueZbgIq094o7Qh8kPaa7TWzXJ7RIwsW5XMQdqvXwW4V7We8mAtVKwEbLAEfb1cK1g5zpRKUpkdYtQ3cZaxc0-q_rNlUPly5kJKZpt2cP5_JlGWMhj9U-WLEfbOYhI_o9FSGmFlj_8ID04GBZ-RhcjdtYy9NYpZqK-HYttbKij0/s700/photo_2024-06-01_16-21-53.jpg

រូបភាពដុំថ្ម Al Naslaa បានធ្វើឱ្យមានការជជែកវែកញែកគ្នាក្នុងបណ្តាញសង្គមកាលពីឆ្នាំ២០២១ អំពីមូលហេតុដែលបណ្តាលឱ្យថ្មត្រូវកាត់ផ្តាច់ជា២ផ្នែកស្មើដូចបន្ទាត់ ហើយអ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិផ្សេងៗគ្នាពាក់ព័ន្ធនឹងថ្មនេះ ។ ដុំថ្មខាងលើមានកម្ពស់ប្រមាណ៦ម៉ែត្រ និងមានទទឹង៩ម៉ែត្រ ហើយនៅលើថ្មមានស្នាមឆ្លាក់អាថ៌កំបាំង និងរូបភាពផ្សេងៗផងដែរ ។

ចំណែកចំណុចទាក់ទាញបំផុតរបស់ថ្ម Al Naslaa គឺវាស្នាមកាត់ផ្តាច់ចេញពីគ្នាស្មើដូចបន្ទាត់ រហូតដល់គេពុំជឿថា នេះជាស្នាដៃរបស់មនុស្សសម័យបុរាណ ។ ហេតុនេះ មតិមួយចំនួនលើកឡើងថា អាចជាស្នាដៃរបស់មនុស្សក្រៅភព ក៏ថាបាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieAabmW0PgKWwg3Wh0NcscQvQQeiV6xDL6MVDBCsnOhr9_TR5P9yc-jElQ7q6EJFqW-0Rfwq3z2LvabjVXnVRWx1cXmWW2st3E7WBSFDblOplfvb5Dg-jspqxpH0jEUHiNWx4P1tHuFIkAkwWlYUAjcpTvskrnVC3QUQENxpnYYTk-N9rRsulLRwHYPGs/s900/photo_2024-06-01_16-21-54%20(3).jpg
ប៉ុន្តែបើបកស្រាយតាមគោលការណ៍វិទ្យាសាស្ត្រ គឺមានទ្រឹស្តីជាច្រើនខុសៗគ្នា ហើយខាងក្រោមនេះ គ្រាន់តែជាទ្រឹស្តីខ្លះៗប៉ុណ្ណោះ ៖

-ទ្រឹស្តីទី១ ៖ ថ្មនេះបានកាត់ផ្តាច់ពីគ្នាតាមធម្មជាតិ ដោយកាលពីដំបូង វាគ្រាន់តែជាស្នាមដាច់ពីគ្នាតូចៗប៉ុណ្ណោះ ។ ប៉ុន្តែក្រោយមក ខ្យល់ និងខ្សាច់ ក៏បានបក់ចូលក្នុងស្នាមដាច់នេះអស់រយៈពេលរាប់ពាន់ឆ្នាំ ធ្វើឱ្យថ្មកាត់ផ្តាច់ពីគ្នាគ្រប់ពេលវេលា ។ ដូច្នេះ វាបានដាច់ពីគ្នាយ៉ាងស្មើត្រឹមដូចគេបានឃើញសព្វថ្ងៃនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAgqMMgh0xW_ZqksJqPhTwZkq1mN8RjUkmpIE7kaSiB9CCmNhWMsGeCzJdy-GktmY4FJ9E7IqqcmKGPSckjuDwGtivcHxyjaFl5Rjw-9NKiYAizIddk6bt8UecRTUSiAq5pzyXHGQNWD9dsvmDWFnuOtXe0su2MsxNRnurFUyRuWakvuUNKMlmiIydio4/s852/photo_2024-06-01_16-21-54.jpg

-ទ្រឹស្តីទី២ ៖ ស្នាមកាត់ផ្តាច់របស់ថ្មកើតឡើងដោយសារស្នាដៃរបស់មនុស្ស ហើយពួកគេជាអ្នកឆ្លាក់រូបស្អាតៗនៅលើថ្ម ។ ហេតុនេះ វាអាចជាការបង្ហាញពីផ្នែកសិល្បៈនៅសម័យបុរាណ ។

បើទោះជាអ្នកស្រាវជ្រាវជាច្រើនបានបញ្ចេញយោបល់ផ្សេងៗគ្នាក្តី ប៉ុន្តែរហូតមកដល់បច្ចុប្បន្ននេះ (ឆ្នាំ២០២៤) គ្មានអ្នកណាម្នាក់ដឹងថា តើថ្មនេះកាត់ផ្តាច់ពីគ្នាដោយរបៀបណាទេ ។ ដូច្នេះ មនុស្សខ្លះជឿថា វាត្រូវបានកាត់ផ្តាច់ដោយសារការប្រើប្រាស់បច្ចេកវិទ្យាខ្ពស់នៅសម័យនោះ និងពុំធ្លាប់បានកត់ត្រាទុក ៕

តើពិតឬទេ ព្រះកាយច័ន្ទ នឹងចូលប្រលងបវរកញ្ញាវិញឆាប់ៗនេះ?

0

មានវីដេអូមួយបានចែកចាយនៅលើបណ្តាញសង្គមពីតារាសម្តែង ព្រះកាយច័ន្ទ កំពុងវាស់ទំហំខ្លួន ក្នុងហាងមួយកន្លែង ខណៈអ្នកបង្ហោះបង្ហើបដំរួយថាព្រះកាយច័ន្ទ នឹងចូលប្រកួតបវរកញ្ញាម្តងទៀតប៉ុន្តែមិនបានបញ្ជាក់កម្មវិធីណានោះទេ។ យ៉ាងណាមិញ សកម្មភាពនេះមានអ្នកខ្លះក៏បង្ហាញការសប្បាយចិត្តចំពោះការវិលត្រលប់មកវិញរបស់នាង ចំណែកឯមតិខ្លះទៀតបានបញ្ចេញមតិរិះគន់ថា នាងមកក្រឡុកបវរកញ្ញាទៀតហើយ។ ជុំវិញ ព្រះកាយច័ន្ទ វិលចូលប្រកួតនេះមិនទាន់មានទិន្នន័យច្បាស់លាស់នោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjg__ey6WR3XPCBs2ZY05YGuiDVC1MOfg2fd11_-_O96Q35yP9EMfSqfmuXRlUZTq1mqevDigSICzFCzqEESfg-uUZUYl3sAoRSHIcA0owTz_PQK0uzgFSrwCiUJ6SEk0ssibdsxbhq17BToG90EBWTiPOnfl1GxwK9xFvdtJWSHyz5gGLJ5U8zIaw9Tgo/s2048/image_2024-06-01_11-24-38.png

គណនីទិកតុកមួយឈ្មោះថា «Mai» បានបង្ហោះវីដេអូជិត១នាទីដោយដាក់ចំណងជើងថា «ព្រះកាយច័ន្ទវិលមកវិញហើយ hello miss..»។ ក្នុងវីដេអូនោះបានបង្ហាញឱ្យឃើញ ព្រះកាយច័ន្ទ ស្ថិតក្នុងសំលៀកបំពាក់ពណ៌ក្រហម ស្ថិតនៅហាងសំលៀកបំពាក់មួយកន្លែង និងកំពុងត្រូវបានជាងវាស់ទំហំខ្លួន។ វីដេអូជាមួយនឹងចំណងជើងនៃការបង្ហាញដំរួយរបស់ព្រះកាយច័ន្ទ នេះបានទាក់ទាញគណនីទិកតុកជាច្រើនចូលទៅបញ្ចេញមតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUJHZD3McgTfI60M_QAsoHaip9nHAxWs6flfNz-R0EFo8bQm0v88ce2LoN2fTpSZMFgIn1TqmwqQlV9QEtipfxucwr9Ob8ck1QYlqxnt7nmPfJtv5muofu0cRlKh4ppInGb7tcHO2GSz3gvoDE_z_oLVQeW0XpCgpHTOlIVBoWByUwST_LO2HgO59-OEk/s2048/image_2024-06-01_11-24-39%20(2).png

អ្នកលេងបណ្តាញសង្គមមួយចំនួនបានបង្ហាញការសម្តែងការសប្បាយចិត្តរបស់ខ្លួនដែលតារាសម្តែង ព្រះកាយច័ន្ទ អតីត Miss Grand ភ្នំពេញរូបនេះចូលមកប្រកួតវិស័យបវរកញ្ញាម្តងទៀត ប៉ុន្តែងាកទៅកាន់មតិផ្សេងទៀតសម្តែងការមិនពេញចិត្តឡើយ។ ពួកគេបានបញ្ចេញមតិថា កុំមកអី , ត្រឡប់មកវិញជាមួយការក្រឡុកនិងអង្រួនវិស័យបវរកញ្ញាស្រុកខ្មែរកាន់ខ្លាំង និងកក្រើកជាងមុន រួមទាំងមតិយោបល់និងការទស្សន៍ទាយថានាងនឹងចូលប្រកួតកម្មវិធីផ្សេងៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihhD9t9TRwza3_HKZVAlk5ndmRc7cYipHzkrdr_b3eanTeTyy0C-k2hk1bfh2sQ1rKR43xeZY74r6IHPj8jhDZpANAKm2U21a9vUiZBVxam_84OUQ7Z1BPQQSBTMYJbzw8dnI9tOhvce1SK5EiEzJVmv4OtS5pQsUEjl9Y7LakdJrPTklWCafdK1X4O7w/s2048/image_2024-06-01_11-24-40.png

យ៉ាងណាមិញ ដំណឹងនៃការវិលត្រលប់របស់ព្រះកាយច័ន្ទ ក្នុងវិស័យបវរកញ្ញានេះមិនទាន់ច្បាស់មួយរយភាគរយនោះទេ ខណៈកាលពីមុន នាងក៏បានប្រាប់អ្នកគាំទ្រចង់ចូលប្រកួតម្តងទៀតប៉ុន្តែមិនទាន់ច្បាស់ ប៉ុន្តែដំណឹងនាគ្រានោះនាងរងការរិះគន់ច្រើនជាងសាទរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXV9caWzatvHkOhzMthdh9EjPKYi4Yi5n7FT8rHyDe2iqAuDSEok1RzNhRbBpgzihBPNCTIaBrH7bAwNtx14ZQ4qI1VJhs5bYb0fU49qJ5dMC4xCOnEhprsZehUPCByCaqFML1KVU2vraeDv00AViq1IlDApp7aa9TxUAk7jlOwgsYG3EqYpxQCEndqHw/s2048/image_2024-06-01_11-24-41.png

គួរកត់សម្គាល់ថា ព្រះកាយច័ន្ទ បានសម្រេចចិត្តបោះបង់តំណែងជា Miss Grand ភ្នំពេញ បន្ទាប់ពីជាប់បានជាង២០ថ្ងៃក្រោមមូលហេតុមិនមានពេលវេលាគ្រប់គ្រាន់មានភារកិច្ចផ្ទាល់ខ្លួនត្រូវបំពេញចាំបាច់។ កាលពីកន្លងទៅនេះ ព្រះកាយច័ន្ទ បានចូលរួមក្នុងកិច្ចសម្ភាសដោយបាននិយាយថាការប្រកួតបវរកញ្ញាមានការកាប់ចាក់ក្រោយខ្នងច្រណែនឈ្នានីសលើសខ្សែភាពយន្តទៅទៀត។ តារាស្រីរូបនេះថានាងជាតួសម្តែងស្រាប់ ប៉ុន្តែនាងមិនចូលចិត្តសម្តែងនៅខាងក្រៅសាច់រឿងនោះទេក្នុងរឿងតួឯកឈ្នះ តែក្រៅសាច់រឿងនាងសុំចាញ់ នាងមានការគោរពតែការទ្រ ការអែបអប សុំមិនប្រើប្រាស់៕

 

 

 

ផលិតផលចាំបាច់បំផុតចំនួន ៣ ដែលស្ត្រីគ្រប់វ័យគួរតែមាន

0

ផលិតផលទាំងនេះគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ស្ត្រីគ្រប់រូបព្រោះវាជួយប្រឆាំងភាពចាស់ ការពារស្បែកពីផលប៉ះពាល់ផ្សេងៗ និងផ្តល់សំណើមដល់ស្បែក។ នេះបើយោងតាមគេហទំព័រ The Sun គ្រូពេទ្យជំនាញខាងសើស្បែក Amber Olson Rourke ដែលជាស្ថាបនិកម៉ាកផលិតផលថែរក្សាស្បែក និងដងខ្លួននៅសហរដ្ឋអាមេរិក បានចែករំលែកថា ប្រសិនបើស្ត្រីចង់បានសម្រស់ស្រស់ស្អាតបែបធម្មជាតិ និងក្មេងជាងវ័យ ផលិតផលទាំងគឺចាំបាច់បំផុតសម្រាប់អ្នក។

១.ហ្វូមលាងមុខ៖ ការរក្សាស្បែករបស់អ្នកឱ្យស្អាតជួយការពារភាពចាស់មុនអាយុដែលបណ្តាលមកពីការបំពុល និងរ៉ាឌីកាល់សេរី ការដុសហ្វូមលាងមុខគឺជារឿងចាំបាច់បំផុតដែលអ្នកត្រូវសម្អាតជារៀងរាល់ថ្ងៃ។ អ្នកជំនាញពន្យល់ថា នៅពេលដែលអ្នកកាន់តែចាស់ សមត្ថភាពនៃស្បែករបស់អ្នកក្នុងការជម្រុះកោសិកាងាប់ និងបង្កើតកោសិកាថ្មីឡើងវិញថយចុះ។ ដូច្នេះការលាងសម្អាតមុខឱ្យបានត្រឹមត្រូវនឹងជំរុញការបង្កើតឡើងវិញនៅកោសិកា និងនាំមកនូវស្បែកស្រស់ថ្លា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3ZW5IKaSK6wQJ84VpaGjhpaAugz7dbdeLDN8bu6tZJakEc1Wa6uKDFD5pFzQfQegbKXAzKZ86cI4wff8VD02s51s-F06i_qQ5eTegiUVlL4FEjJsUCBRBlKgq1_0lyRyOYWAza1tDZy6uuLuZgtDwthlpWk1oudx6tYVkV41g0NkXzxmQojL62eN9LxU/s1512/Advantages_of_Using_a_Foaming_Face_Wash.webp

២.សេរ៉ូមវីតាមីន C៖ អ្នកជំនាញខាងស្បែក Rourke បាននិយាយថា វីតាមីន C គឺជាធាតុផ្សំដ៏មានប្រយោជន៍នៅក្នុងផលិតផលថែរក្សាស្បែកណាមួយ ព្រោះវាជួយ “ជួសជុលការខូចខាត” ដែលបានកើតឡើងរួចហើយ។ Rourke ក៏បានបន្ថែមទៀតថា សារធាតុសកម្មនេះអាចការពារការខូចខាតនាពេលអនាគតដោយបំបាត់រ៉ាឌីកាល់សេរី។ រ៉ាឌីកាល់សេរីច្រើនពេកអាចបំបែករចនាសម្ព័ន្ធកូឡាជែន ដែលបណ្តាលឱ្យមានស្នាមជ្រួញ ចំណុចខ្មៅ និងស្បែករលុង យារធ្លាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMCCuSzrZOAMX9zmfc59QOwcpc3Ln_stYNPfZLPShieB1wtiNvrnjroopRd6YSb7IV8wKkVNBqWVmLV_TXUmzbQnXbHslL_vdFmVe3fwtyYD_TUnWrut5ZcIlJoXDbilPAmgB8hddgzggNSorrM2ghYGtO8D4KcIUHGpS0YGCA8PVwasqmTJWulfHP7es/s1296/female-face-serum-mirror-1296x728-header-1296x729.webp

៣.ឡេការពារកម្តៅថ្ងៃ៖ យោងតាមការស្រាវជ្រាវរបស់ Scripps Health “អ្នកដែលមិនប្រើឡេការពារកម្តៅថ្ងៃអាចមានហានិភ័យនៃភាពចាស់នៃស្បែក ២៤% ជាងអ្នកដែលប្រើឡេការពារកម្តៅរាល់ថ្ងៃ”។ អ្នកជំនាញ Rourke ណែនាំថា អ្នកគួរតែជ្រើសរើសឡេការពារកម្តៅថ្ងៃដែលមានវិសាលគមទូលំទូលាយសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ព្រោះវាមានប្រសិទ្ធភាពការពារស្បែកពីផលប៉ះពាល់នៃកាំរស្មី UVA និង UVB បានល្អជាងឡេការពារកម្តៅថ្ងៃធម្មតា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLm5r8dFdHSwZbPukarZ8OUrWuFfvZlYfzmXFO_i1bumfGh2C-l6Id-inYJr6sxjQeBFXy-lsI9XJAjxNLJR0iJVThsj0FwTtMvzlu3t6ucwR78_KnD-lt-5_qhQqxgxNeDT7-_MVZJI3Kjhy7lcxm7M3s76T-_Th9JzHilt4wrFGxtwJPCC3dAOoW6Ak/s1920/Why-Does-Sunscreen-Stain-Clothes.webp

លើសពីនេះអ្នកជំនាញ Rourke ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការផឹកទឹកឱ្យបានច្រើន និងការគេងឱ្យបានគ្រប់គ្រាន់ផងដែរ៖ “ការផឹកទឹកអាចរក្សាកោសិកាស្បែកឱ្យស ជួយកាត់បន្ថយភាពជ្រីវជ្រួញ និងសញ្ញានៃភាពចាស់។ ការផឹកទឹកឱ្យបានគ្រប់គ្រាន់ក៏ការពារស្បែកពីផលប៉ះពាល់ដ៏គ្រោះថ្នាក់នៃរ៉ាឌីកាល់សេរីដែលបណ្តាលឱ្យមានភាពចាស់មុនអាយុ” ។ ហើយការគេងគ្រប់គ្រាន់ ក៏អាចធ្វើឱ្យរាងកាយ ខួរក្បាល និងស្បែក បង្កើតឡើងវិញ និងមានភាពស្រស់ថ្លាជាងមុន។ បន្ថែមពីនេះការគេងក៏ជួយលំហូរឈាមកើនឡើង ដើម្បីផលិតកូឡាជែន និងអរម៉ូនលូតលាស់កាន់តែច្រើនផងដែរ៕

មហាជនវែកញែកពីម្ចាស់លំនៅឋានឯកោបំផុតលើពិភពលោក តើអ្នកណាជាម្ចាស់ពិតប្រាកដ?

0

ប្រទេសអ៊ីស្លង់ ៖ រូបភាពដែលយើងបានឃើញនេះមិនមែនជារូបកាត់តទេ ប៉ុន្តែវាជារូបលំនៅឋានពិតប្រាកដ ដែលឯកោបំផុតស្ថិតនៅលើកោះ Ellioaey ជាកោះដាច់ស្រយាលមួយនៅភាគខាងត្បូងប្រទេសអ៊ីស្លង់ ។ រូបភាពលំនៅឋាននេះធ្លាប់ជាប្រធានបទមួយជជែកវែកញែកគ្នាយ៉ាងខ្លាំងក្នុងបណ្តាញសង្គម កាលពីឆ្នាំ២០១០ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJPbaleymTWukzpXxgie9VDCQnEwHDff18rDp6_x6xXf0IigpjwedQgxwYpykXvDVwAPWju79yLESL-HvOD32pOME6REdKx8oWSk-moS_-xFdH0Eb6qPJQ7EZqXJNKdsJ3c-Lp1JnMtaLhpO8bXMdb37oQMDhyCmXigBSz28wW2bzCY7B9lfzAv_gor8A/s620/34cad83d1ffd96b94dbc180b0c761652.png

ចំណុចទាក់ទាញរបស់កោះ Ellioaey គឺនៅលើកោះមានលំនៅឋានតែមួយប៉ុណ្ណោះ រហូតដល់ក្លាយជាចំណុចលេចធ្លោ និងមានលក្ខណៈខុសប្លែកពីបណ្តាកោះផ្សេងទៀត ។ នៅពេលរូបភាពកោះត្រូវបានផ្សព្វផ្សាយក្នុងបណ្តាញសង្គមលើកដំបូងឃើញថា មានមនុស្សជាច្រើនបានរៀបរាប់រឿងរ៉ាវពាក់ព័ន្ធនឹងទីកន្លែងនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNJDYYRnx9mtn4FByfoqsqMb730-iOVncal-GTmb1bV1RChxpkmyglcSkWXLGDV6nzEY0c_cdlWbzWb3W-dVNwhttMbIHkOHQGhLEheZsFMKFlU8Lr-IbbFCEpX-B0dlWOCP9P4lOueAsfrzbJ0CFNd7TR48mCxN3I8H8saMGmT7oDCQBzmu8Kc1mPa_o/s1600/GettyImages-604363765.webp

មតិមួយចំនួនលើកឡើងថា លំនៅឋានមួយខ្នងនេះសាងសង់ឡើងដោយមហាសេដ្ឋីមានប្រាក់រាប់លានដុល្លារ ។ មហាសេដ្ឋីរូបនេះមានគម្រោងផ្លាស់ប្តូរទីលំនៅមករស់នៅលើកោះ នៅពេលថ្ងៃអវសានពិភពលោកមកដល់ ពីព្រោះជឿថា មិនយូរទៀតទេ ពិភពលោកទាំងមូលនឹងរលាយដោយសារតែមេរោគ Zombie ។

ចំណែកមតិផ្សេងទៀតថា លំនៅឋាននេះគ្មានពិតប្រាកដទេ ប៉ុន្តែវាជារូបភាពកាត់តប៉ុណ្ណោះ ។ រីឯការលើកឡើងដែលគេជឿជាក់ច្រើនបំផុត គឺរដ្ឋាភិបាលអ៊ីស្លង់បានប្រគល់កោះនេះជារង្វាន់ដល់តារាចម្រៀងម្នាក់ ប៉ុន្តែក្រោយមក រដ្ឋាភិបាលអ៊ីស្លង់ក៏បានបដិសេធចំពោះការលើកឡើងខាងលើ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjf1oTCwrr_f-D7p5CdOMKUWOg2VRYz9mWubKh7RTzs-6WU0nHcnzQ__qhrof-tnd5joLFFy-T7FwMn1D21v_GihQmYbuFioMrgLmvI6tHXvksYseMaM5UVaxliQ8J4NDSWakK4j9qu6mU4rVLr2S7O5E6Vwbg_kjtVz329SgksVylCe1GS9tFTD2ByIiE/s1090/photo_2024-06-01_15-09-48.jpg

តើកោះនេះមានប្រវត្តិដូចម្តេចខ្លះ? កាលពីប្រមាណ៣០០ឆ្នាំមុន កោះ Ellioaey ដែលស្ថិតនៅក្បែរកោះជាច្រើនទៀត ធ្លាប់មានមនុស្សរស់នៅ ហើយពួកគេប្រកបមុខរបររកត្រី, បាញ់សត្វស្លាប និងចិញ្ចឹមគោ ។ ប៉ុន្តែនៅឆ្នាំ១៩៣០ អ្នករស់នៅលើកោះចុងក្រោយគេបានបោះបង់កោះចោល ទើបវាក្លាយជាកោះស្ងាត់ជ្រងំ និងគ្មានមនុស្សរស់នៅរហូតដល់ពេលបច្ចុប្បន្ន (ឆ្នាំ២០២៤) ។

ចំណែកលំនៅឋានតែមួយគត់នៅលើកោះ គឺមិនពាក់ព័ន្ធនឹងការលើកឡើងខាងលើទេ ។ បើទោះជាលំនៅឋាននេះស្ថិតនៅឆ្ងាយពីទីប្រជុំជន គ្មានអគ្គិសនី និងគ្មានទឹកម៉ាស៊ីនប្រើប្រាស់ដូចលំនៅឋានក្នុងទីក្រុងក្តី ប៉ុន្តែលំនៅឋានត្រូវបានរចនាម៉ូដយ៉ាងស្អាត មានប្រព័ន្ធស្តុកទឹកភ្លៀង, មានរបងជុំវិញ និងនៅក្បែរសំបុក្រសត្វស្លាបសមុទ្រទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjk5grLbAFKlrNVjq2pd5DgcMaFOJ-qybMIc6NUydH0WHd_SLHUgV9IZGeIbflhPSRH04zwbLS74eXLY4tAqB52BUtAYxU1rwnr-K7ZOhfAlNZTjPHryYnFX_V84xeEHKgA4CQLLSrGL7sqVFOeXvlYiJ2Rz_tD7TrCxA3waVR9uGgB8gGv-WunRjSxsTo/s1086/photo_2024-06-01_15-09-49.jpg

ក្រៅពីនេះ មានអ្នកភូមិជាច្រើនគ្រួសារបានរស់នៅលើកោះក្បែរៗ ប៉ុន្តែក្រោយមក ពួកគេក៏បានផ្លាស់ប្តូរទីលំនៅចេញពីកោះទៅរស់នៅទីក្រុងវិញ ដោយសារកោះនៅឆ្ងាយពីទីប្រជុំជន និងគ្មានការអភិវឌ្ឍ ។

លំនៅឋាននេះបានសាងសង់ឡើងកាលពីឆ្នាំ១៩៥០ ដោយសមាគមបរបាញ់សត្វនៅលើកោះ Ellioaey ដើម្បីធ្វើជាកន្លែងសម្រាកក្នុងអំឡុងពេលពួកគេមកបាញ់សត្វស្លាបនៅលើកោះ ។ ក្រោយមក កោះ Ellioaey ត្រូវបានគេដាក់ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ឧទ្យានជាតិតាមច្បាប់ និងធ្វើជាកោះទេសចរណ៍ ទើបធ្វើឱ្យពួកបាញ់សត្វស្លាបពុំអាចត្រឡប់មកទីនេះទៀតទេ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYfUGmu0fA2wmxIrHlIqnn14Oo4EBnorYZXhgrC1E4RThj9oVazV3IqY102kf8gVYubiSFRQS2FpiJCtUFQkWMF4GpxCmgIyiPjbniZ_1jLH7AHfmeZ69WybzlU8ox5q_GxYTWhX8IiAatSH96c0ltTzUpHr19UdIxAuseoBkNGJE-i3GQiCXRGfJF9Tg/s1200/photo_2024-06-01_15-09-50.jpg