Home ព័ត៌មានអន្តរជាតិ ចិនខ្លាំងមែន! Huawei បានវា.យទម្លាក់ Samsung ក្លាយជាក្រុមហ៊ុនលក់ស្មាតហ្វូនអេក្រង់បត់ដាច់បំផុតលើលោក

ចិនខ្លាំងមែន! Huawei បានវា.យទម្លាក់ Samsung ក្លាយជាក្រុមហ៊ុនលក់ស្មាតហ្វូនអេក្រង់បត់ដាច់បំផុតលើលោក

49
0

នេះជាលើកដំបូងហើយក្នុងប្រវត្តិសាស្ត្រដែលក្រុមហ៊ុន Huawei របស់ចិនបានដណ្តើមរាជ្យបល្ល័ង្កដ៏កំពូលពី Samsung ដែលធ្លាប់តែជាម៉ាកយីហោកូរ៉េលក់ដាច់បំផុតក្នុងពិភពលោក។
យោងតាម South China Morning Post បានរាយការណ៍ថ្មីៗនេះថា ស្មាតហ្វូនអេក្រង់បត់ 5G របស់ Huawei បានយកឈ្នះស្មាតហ្វូនអេក្រង់បត់របស់ Samsung ក្លាយជាម៉ាកស្មាតហ្វូនអេក្រង់បត់ដែលលក់ដាច់បំផុតនៅលើពិភពលោកក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៤។ នេះជាលើកទីមួយហើយដែលក្រុមហ៊ុន Huawei របស់ចិនបានយកឈ្នះ Samsung ក្នុងផ្នែកនេះជាពិសេសក្នុងបរិបទនៃការហ៊ុមព័ទ្ធបច្ចេកវិទ្យារបស់លោកខាងលិច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZO6dSBKaYq20TudwpWVGr2Gsf3Vyh2KgIcwlLNviVS-Mzdr_LfAd22E3-O8zoopx6sxrAhl_oLiMlgS6APcIpziNlGR5N0RJHo1GFDSmCI0UEQp3HtdAf0aAAPUn65eLcS-eWu77TPbZyW5P1QH4kGnJlgJJkRJzQqJLj0DlrVVdgA7MgcWeN1QMYviU/s1280/Huawei-Mate-X3_6.jpg

យោងតាមទិន្នន័យពីក្រុមហ៊ុនប្រឹក្សាយោបល់ Counterpoint ក៏បានបង្ហាញដែរថាការលក់ទូរស័ព្ទអេក្រង់បត់របស់ក្រុមហ៊ុន Huawei ក្នុងរយៈពេល ៣ ខែដំបូងនៃឆ្នាំនេះបានកើនឡើងរហូតដល់ ២៥៧% ឯណោះបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៣ ក្រុមហ៊ុន Huawei មានចំណែកទីផ្សារត្រឹមតែ ១៤% ប៉ុណ្ណោះ ខណៈក្រុមហ៊ុន Samsung មានចំនួន ៥៨% នៃចំណែកទីផ្សារទូរស័ព្ទដែលអាចបត់បានរបស់ពិភពលោក។ ទោះជាយ៉ាងណានៅឆ្នាំ ២០២៤ វិញចំណែកទីផ្សាររបស់ក្រុមហ៊ុនទូរស័ព្ទចិន Huawei បានកើនឡើងលើសពី ៣៥% ខណៈក្រុមហ៊ុនទូរស័ព្ទកូរ៉េ Samsung បានថយចុះមកត្រឹម ២៣% វិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgphHerlGMpeeePI_cg-N5kXs5Fjo-iVhocrZDL7FcA7f6RyjZnJ3FhA8yHAQW3FPd0I1jFVuKb61LO9YEEBeCYTXj3jJgaxtBg4Otx82fsD0CTzcSBFsZA1Omecr4zMC0hY427lllfq5cSCJg3-EpTTHWcYJjB63iqiuFo-_H0s_8-1Ev2Tinh2GqQ_nM/s1920/kv.jpg

យោងតាម Counterpoint នេះគឺជាដំណឹងដ៏ល្អនិងជាការត្រឡប់មកវិញដ៏អស្ចារ្យសម្រាប់ក្រុមហ៊ុន Huawei ដែលធ្លាប់ជាក្រុមហ៊ុនទូរស័ព្ទត្រូវបានលោកខាងលិចហាមឃាត់មិនឱ្យផលិតអស់រយៈពេលជាច្រើនឆ្នាំ។ ការចេញលក់ទូរសព្ទបច្ចេកវិទ្យាខ្ពស់របស់ក្រុមហ៊ុន Huawei បានធ្វើឱ្យពិភពលោកទាំងមូលភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅសមត្ថភាពមិនធ្លាប់មាននិងគុណភាពគ្មានពីររបស់វា ព្រមទាំងរបៀបដែលអាជីវកម្មនេះអាចយកឈ្នះដោយជោគជ័យលើការហ៊ុមព័ទ្ធបច្ចេកវិទ្យារបស់លោកខាងលិច។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg49i3YM0ybTJqKRgPjYlk82tfS6WS7iAYLm6sihAwz74Z2tNh_v7Hg04XU6d7-L-tLJa4iNnxBniKkpkFvzjMqUOvCfUAMjpuAmQWL8eDgVksahIgjKMJmReqtOUSn8RPzRaeskvg8zheH0PuACW-u6QGCfWVfwtYU5UHMyPO6AmXg98YExtqFf14KZdM/s4032/IMG_0596.webp

គួរបញ្ជាក់ដែរថា ការលក់ទូរស័ព្ទសរុបរបស់ក្រុមហ៊ុន Huawei ក្នុងរយៈពេល ៣ ខែដំបូងនៃឆ្នាំនេះបានកើនឡើង ៧០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ បច្ចុប្បន្នទូរសព្ទអេក្រង់បត់ គឺជាផលិតផលដ៏ពេញនិយមមួយនៅក្នុងប្រទេសចិន ជាមួយនឹងការលក់កើនឡើងទ្វេដងពី ៣.២ លានគ្រឿងក្នុងឆ្នាំ ២០២២ ដល់ ៧.១ លានគ្រឿងក្នុងឆ្នាំ ២០២៣។ ដូច្នេះនៅទូទាំងពិភពលោក ការលក់ទូរស័ព្ទអេក្រង់បត់របស់ក្រុមហ៊ុន Huawei ក៏បានកើនឡើង ៤៩% ផងដែរ៕