Home Blog Page 1042

តារាសម្តែង ម៉ឺនឯក សុភារិទ្ធ ដាក់ចំៗទៅកាន់បុគ្គលិកលក់ឡានមួយចំនួនខ្មឺតដាក់អតិថិជនសា.ហាវ

0

តារាសម្តែងសាច់ដុំកង់ៗ ម៉ឺនឯក សុភារិទ្ធ បានចេញវីដេអូខ្លីមួយផ្តាំផ្ញើដល់បុគ្កលិកលក់ឡានមួយចំនួនដែលមានអត្តចរិតខ្មឺតដាក់អ្នកទិញ មុខមិនឱ្យក្រោយមិនមើលដាក់អតិថិជន។ លោកថា លោកមានលុយទៅទិញឡានមិនមែនទៅសុំឡាននោះទេ។ តារាប្រុសរូបនេះថាស្រួលមិនស្រួលអ្នកខ្មឺតហ្នឹងជិះម៉ូតូទៅធ្វើការផងលោកមិនមែនមើលងាយប៉ុន្តែបុគ្គលិកទាំងប្រុសទាំងស្រីខ្មឺតដាក់លោកជ្រុលពេក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlVznZbbDMlEAWXKdznTVg74j63868_mTM2Rykh8hLLStIHDP1y1bZatznA1Lg0Ls6sxhswStDGvMYtHKurakrJ9ohEt3gw1oJGt5TOliO8Bl5Y0IGB47kWMn8lKheVOvFhB2HfkYyk6yXcjHQycIulo9Pd2n2wdRUA8NjygSW4zw_bDUyrYBi-0KBz7c/s2048/image_2024-06-03_14-09-37.png

តារាសម្តែងម៉ឺនឯក សុភារិទ្ធ តួឯកប្រុសក្នុងរឿង «មារចាញ់ស្នេហ៍» ដែលកំពុងមានសន្ទុះគាំទ្របានចេញវីដេអូ១នាទីនៅលើបណ្តាញសង្គមរបស់ខ្លួនកាលពីថ្ងៃទី១ មិថុនា ផ្តាំផ្ញើទៅដល់បុគ្គលិកលក់ឡានមួយចំនួនដោយអារម្មណ៍ក្រោធ។ តារាប្រុសរូបនេះបាននិយាយផ្តាំផ្ញើទៅកាន់បុគ្គលិកលក់ឡានមួយចំនួន ធ្វើការឱ្យគេទេខំប្រឹងធ្វើការបន្តិចទៅក្រែងលធ្វើការបានយូរ ប្រយ័ត្នថៅកែដកក្បាលចេញទៅ។ លោកថាឋានៈត្រឹមធ្វើការឱ្យគេ ដោយលោកថាមើលងាយទេ ប៉ុន្តែបុគ្គលនោះមើលងាយលោកជ្រុលពេក លោកទៅមើលឡានអត់រវីររវល់ជាមួយលោកតែម្តង ទៅសួរនាំអីធ្វើដូចធម្មតា ហីៗ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjk41Ga-D-yDGvNGT-2eEs9b5TVVtcLSwuwi1FMaNEg5onBZUnFjeVke5BKIxSx0KLJpTj9DDBzdZHOZe0deNwEvbBq9PYYBKQVsGXFXJok11c2zIH3XDA4cctpChMKMLo7A6y18zTZlt-AUJMGN08kVbEIspjZpBTSbIkTuvCYbk8XMFaH0MjFyTguM0A/s2048/image_2024-06-03_14-09-36.png

តារាសម្តែងរូបនេះថា លោកមានលុយបានទៅទិញឡានចឹងកុំខ្មឺតដាក់លោកពេក លោកមិនមែនទៅសុំនោះទេ បើខ្មឺតម្លឹងៗបើកហាងលក់ឡានខ្លួនឯងទៅកុំមកធ្វើជាអ្នកលក់ឡានធ្វើការឱ្យគេ។ ម៉ឺនឯក សុភារិទ្ធ សង្កត់ធ្ងន់ថា មើលមុខលោកឱ្យច្បាស់បើគ្មានលុយលោកមិនទៅមើលទេ លោកក្រប៉ុន្តែមានលុយទៅទិញឡានតែអ្នកដែលខ្មឺតធ្វើការឱ្យគេហ្នឹងស្រួលមិនស្រួលជិះម៉ូតូទេ កុំខ្មឺតពេកគ្រាន់តែប្រាប់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlAqoPEiCvnV952oOfSEab9Fg488ESLMLt4GA5FJyk1AjQlkrrC0bC8k7Ld7nbcXA2XrzkOaw6CJ-rIeVGg1YPKxCLFCNCfRxLpqbQhx2X2Y8R9LU39hkVrwlm9Vg-PridCNZZJCKmFUFiFjNCJQCMzcGIIuflXziLeFIxe7CAdkKaJ6R5Yk6Ay-WdcvA/s2048/image_2024-06-03_14-09-36%20(2).png

ក្រោយពីបញ្ចេញអារម្មណ៍ដោយក្តីខឹងសម្បារទៅកាន់អ្នកលក់ឡានមួយចំនួនដែលមានអត្តចរិតខ្មឺតដាក់អតិថិជនមានអ្នកលេងបណ្តាញសង្គមជាច្រើនចូលទៅបញ្ចេញមតិបង្ហាញការយល់ស្របនូវអ្វីដែលតារាប្រុសរូបនេះបាននិយាយ។ ចំណែកមួយផ្នែកទៀតថាឱ្យលោកចូលមើលកន្លែងផ្សេងព្រោះមិនខ្វះទេបុគ្គលិកដែលមានសុជីវធម៌ជាមួយអតិថិជន៕

ក្លាយជាម្ចាស់ពាន លីន សោម៉ា ទទួលរងទាំងការពេញចិត្តនិងមិនពេញចិត្ត តែបើដឹងពីប្រវត្តិតស៊ូនាងវិញអាចអស់ចម្ងល់

0

បេក្ខនារី លីន សោម៉ា បានក្លាយជាម្ចាស់ពាន Beat The Best រដូវកាលទី២ ដោយយកឈ្នះបេក្ខភាព យ៉ាង ចាន់រតនា លីម ឧត្តម និងភុន សុភ័ក្រ ។ ឆ្លងកាត់ប្រកួតប្រជែងអស់រយៈពេលជាច្រើនសប្តាហ៍ក្នុងការដណ្តើមពានលំដាប់ថ្នាក់ពិភពលោកនេះ លីន សោម៉ា ទទួលរងទាំងការពេញចិត្តពីទស្សនិកជនថាសមជាម្ចាស់ពាន ខណៈមតិមួយចំនួនមិនយល់ស្រប។ ទោះជាយ៉ាងណា មុននឹងទទួលបានភាពជោគជ័យដ៏ធំធេងនេះ លីន សោម៉ា ក៏ធ្លាប់បរាជ័យដូចគ្នាតែនាងតស៊ូខ្លាំងទម្រាំមានថ្ងៃនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcQMR1t5NBsws4GdmrHcp43Cl2ExNBBI_EQU640bKCD5guRzx4RLNWgyXaMiKvNWq1L5Lcigbkeopm0iau0174E5kqRBOvV4M_5Rzq8vo-MYdZsn4oa296ESsE9KTgviZG69SI0f4e3zmewlMpzKq49MO3kkxWhHrFO3X9kvUUXNfXKyXJ_sGWEzxMvFw/s2048/image_2024-06-03_11-33-18.png

កាលពីយប់ថ្ងៃទី១ មិថុនា កម្មវិធីប្រកួត Beat The Best រដូវកាលទី២ បានរកឃើញម្ចាស់ជ័យលាភីហើយគឺបានទៅលើ លីន សោម៉ា មានអាយុ២១ឆ្នាំ មានស្រុកកំណើតនៅខេត្តត្បួងឃ្មុំ ជានិស្សិតឆ្នាំទី២ផ្នែកគណនេយ្យពន្ធដារ។ ភាពជោគជ័យនេះ លីន សោម៉ា ទទួលបានទឹកប្រាក់ចំនួន២៤០០០ដុល្លារនិងក្លាយជាតារាចម្រៀងកុងត្រាប្រចាំផលិតកម្មរស្មីហង្សមាស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuxkihk4ouAIiO1ZxiDnr59jC9GXs4JSITWWdIgC55M9FbMn5d93byIWt6j8mZkQ9jC3hI5WMDFc8Nu9aIWeGmgJODO66bDYr8pWekVQJ9ZGVY1RFRNkBpeBUPhx9PxnSs17VFvp__Am_GPQQYM1pJSIKMjl8Vokfs-pQ7wE9EzQBPEmr9yaTHlSvEa5o/s1440/image_2024-06-03_11-33-21.png

ការក្លាយជាម្ចាស់ពានរដូវកាលពី២ បន្ទាប់ពី សួ វិចិត្រ លីន សោម៉ា ទទួលបានការអបអរសាទរយ៉ាងច្រើនពីទស្សនិកជន និងអ្នកក្នុងចង្កោមសិល្បៈផងថានាងទទួលបានពិតជាស័ក្តិសមហើយ។ ទោះយ៉ាងណា ទន្ទឹមនឹងមានមតិគាំទ្រនោះ ម្ចាស់ពានថ្មីថ្មោងរូបនេះក៏រងនូវមតិពីអ្នកមួយចំនួនដូចគ្នាដោយពួកគេបានបោះសម្តីថា សំឡេងនៅញ័រ ចាញ់បេក្ខភាពផ្សេង ឈ្នះដោយការបោះឆ្នោតប៉ុន្តែកម្មវិធីមិនបានបង្ហាញលទ្ធផលជាដើម។ យ៉ាងណាមិញ ការមិនពេញចិត្តចំពោះលទ្ធផលមានចំនួនតិចបើធៀបនឹងការពេញចិត្តចំពោះ លីន សោម៉ា។
មែនទែនទៅទម្រាំអាចឈានមកដល់ចំណុចកំពូលនេះ មិនមែនជារឿងងាយស្រួលសម្រាប់នាងនោះទេ ពោលការព្យាយាមរបស់ លីន សោម៉ា ដែលមិនបោះបង់ក្តីស្រមៃខ្លួនឯងទោះបីជាបរាជ័យច្រើនដងយ៉ាងណាក្តីទើបហុចផលឱ្យនៅពេលនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_rYxaocMMB8e46b2rqxxIc-ctpeL83s-SRlBWsHTOGDjEU_AvDodaCBSMDcLXerXdLvvt4YHb62qA4IAYplJQfY6DswLWr7rihTlIjH0i9U6oDLg0BaGP8pDpBAJUBoK1sk9YI6IJOaqSDbaIMgtPxEMIaW6QtDkEvdES1aDUoZ4pCUlRfdni4uTvWKc/s1440/image_2024-06-03_11-33-22%20(2).png

លីន សោម៉ា បានប្រឡូកការប្រលងចម្រៀងតាំងពីក្មេងមកម្ល៉េះចូលប្រកួតចំនួន៦ដងមានទាំងបរាជ័យនិងជោគជ័យ។ កាលពីកុមារ លីន សោម៉ា បានចូលប្រកួត «ផ្កាយរះក្នុងសួន»រដូវកាលទី២ ប៉ុន្តែនាងមិនបានជាប់ឡើយមិនទាំងជាប់វគ្គដំបូងផង។ លើកទី២ សោម៉ាបានប្រកួតក្នុងកម្មវិធីនេះម្តងទៀតនៅរដូវកាលទី៣ក្នុងឆ្នាំ២០១៦ រហូតបានជាប់ជាម្ចាស់ពានតែម្តងក្នុងវ័យ១៣ឆ្នាំ។ បន្ទាប់មកក្មេងស្រីរូបនេះដាក់ពាក្យប្រកួត The voice kid Cambodia រដូវកាលទី១ ប៉ុន្តែជាលទ្ធផលមិនជាប់សូម្បីតែវគ្គដំបូងទាំងខ្លួនជាម្ចាស់ពានកម្មវិធី ផ្កាយរះក្នុងសួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiVHsY24maCr56TU9FvaXwvGB4XNILMIKs9SHnkbfn3rRtiVqr0qk-L0GAMDqRDzboBVXvHfjljKxxpg5Eo9hGxAyUfg0sTG9BlyO-vGo67lVswjVVydgVUkLZtC6dvWbjEIyGTEu5KWqouZR6pZsolR_bNyaCkUc4juGK5hLxz82yLs3Qqii_M195ut0/s1440/image_2024-06-03_11-33-22.png

ទោះជាយ៉ាងនេះក្តី លីន សោម៉ា មិនបានបោះបង់ក្តីស្រមៃខ្លួនឯងនោះទេ នាងក៏សម្រេចចិត្តដាក់ពាក្យប្រកួត Cambodian idol រដូវកាលទី៣ក្នុងវ័យ១៦ឆ្នាំ ដែលបានឈានជើងចូលដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ មហិច្ឆតាមិនទាន់ដល់គោលដៅ ក្មេងស្រីដែលមានការតស៊ូរូបនេះបានដាក់ពាក្យប្រកួតកម្មវិធីមួយទៀតគឺ The mask Singer Cambodia រដូវកាលទី១ ហើយលទ្ធផល បានឈានជើងដល់វគ្គផ្ដាច់ព្រ័ត្រ តែមិនបានទទួលជ័យជម្នះឡើយដោយយបានទៅលើ ចំរើន សុភ័ក្រ។

រត់តាមក្តីស្រមៃមិនឈប់ចង់ក្លាយជាតារាចម្រៀងមួយរូបនៅក្នុងផលិតកម្មរស្មីហង្សមាស អ្នកខេត្តត្បូងឃ្មុំរូបនេះបានបោះជំហ៊ានម្តងទៀតក្នុងកម្មវិធី Beat the best រដូវកាលទី២នេះ រហូតបានក្លាយជាម្ចាស់ពាននិងក្លាយជាតារាចម្រៀងកុងត្រាក្នុងផលិតកម្មដែលខ្លួនឯងប៉ងប្រាថ្នា៕

នាវាមួយនេះត្រូវបានរចនាម៉ូដស្រដៀងគ្នានឹងរូបនាវាកំពុងលិចទឹក

0

សហរដ្ឋអាមេរិក ៖ R/P FLIP គឺជាឈ្មោះនាវាមួយរបស់អាមេរិកសម្រាប់ស្រាវជ្រាវនៅមហាសមុទ្រ ប៉ុន្តែចំណុចទាក់ទាញខ្លាំងបំផុត គឺវាមានសភាពដូចគ្នានឹងនាវាកំពុងតែលិចក្នុងទឹក ដោយគេគ្រាន់តែចុចប៊ូតុង១លើកប៉ុណ្ណោះ ។ ហេតុនេះ មនុស្សភាគច្រើនតែងតែយល់ខុសថា វាកំពុងតែលិចក្នុងទឹកសមុទ្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaGOIzhgYy4Ks0AFyVyDU0Kqk9lsrsMVix3v1tBjOk1ZEQnqVoVDiNlxtpusjwbs_P8rcA3p-ynThlRK9kpmwpJiKjhzimIV1vsJbgWX693HkkvQhJIQWRGJ1iUJ0J6QaAcdX88Y7ZTHDlNnw90jvV307SleqnjGYqikU2qqoXKBVMrb9PBeQAAVnb8Ak/s700/photo_2024-06-04_10-41-25.jpg

FLIP គឺជាពាក្យកាត់មកពីពាក្យ Floating Instrument Platform ជាកម្មសិទ្ធិរបស់ភ្នាក់ងារស្រាវជ្រាវកងទ័ពជើងទឹកអាមេរិកសម្រាប់ស្រាវជ្រាវមហាសមុទ្រ ។ នាវានេះមានប្រវែងសរុប១០៨ម៉ែត្រ ហើយគេបានរចនាម៉ូដវាឡើងឱ្យផ្នែកខ្លះលិចក្នុងទឹក និងផ្អៀងទៅខាងក្រោយ៩០អង្សា ដោយបន្សល់ទុកតែចុងនាវាមានកម្ពស់ត្រឹមតែ១៧ម៉ែត្រពីទឹក ។

គម្រោងអភិវឌ្ឍន៍នាវានេះបានចាប់ផ្តើមតាំងពីឆ្នាំ១៩៦០ មកម៉្លេះ ហើយអ្នកស្រាវជ្រាវឈ្មោះ Frederick H. Fisher និងនាយកមន្ទីរពិសោធន៍សមុទ្រឈ្មោះ Fred N. Peess បានពិភាក្សាគ្នាអំពីការប្រើប្រាស់នាវាមុជទឹកដើម្បីស្រាវជ្រាវពាក់ព័ន្ធនឹងបញ្ហាសន្តិសុខជាតិ ។ ដូច្នេះ គំនិតការរចនាម៉ូដឱ្យនាវាងើបឡើងពីទឹកអាចជាដំណោះស្រាយដ៏ល្អបំផុតនាពេលនោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLk559LCUbMQXA32GuHR1NgEGkesEXIIPE-KGubOkuZnaiRyl4siJS8DL1a4kKIrHypbpm20jC6TZKQYbY3cCiYSl0LR6q31TpCnwVGmfkXYmLn8s7f7fQuNi6SDLl9auI7CBAZtz61BI2YpXpo9SnGqcTfNW_V-8DjSRY2-UB004MGsB12uM_vjgECOg/s700/photo_2024-06-04_10-45-07.jpg

នៅទីបំផុត នាវា FLIP ក៏បានបង្ហាញរូបរាងឡើងក្នុងរយៈពេល២ឆ្នាំក្រោយមក ហើយវាអាចអណ្តែតនៅលើខ្សែទឹកយ៉ាងងាយស្រួល ឬចតនៅមហាសមុទ្រដែលមានជម្រៅជ្រៅបំផុតរហូតដល់៥.០០០ម៉ែត្រ ។ រីឯការផ្លាស់ពីផ្តេកទៅបញ្ឈររបស់នាវា នឹងចំណាយពេលត្រឹមតែ៣០នាទីប៉ុណ្ណោះ ។

ចំណុចគួរឱ្យចាប់អារម្មណ៍មួយទៀត គឺនាវាមិនអាចបើកបរដោយខ្លួនវាបានទេ ហើយគេត្រូវប្រើប្រាស់នាវាផ្សេងទៀតមកជួយអូស ។ នាវានេះមានទម្ងន់ប្រមាណ៧០០តោន និងអាចដឹកបុគ្គលិកក្នុងនាវាចំនួន៥នាក់ ព្រមទាំងអ្នកវិទ្យាសាស្ត្រ១១នាក់ទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4DJUSnyQnFLosTDl5W5eUWgdtWBdeEUttGsxwzwuCgV4-jCzOiplXOI4IfUe4DmV-oYdmPGwj8GJTptBEHcsUKvU7JLjDg2-21EIYErYi9clDtaRF1Kln1d1lLzqnaed1ZercL6N0vPhtBskEWHGvg4kIbp7Wn8xTFtn5rI73CKQDAm4FjnAFzFZ_Xl0/s1400/Flip-Research-Vessel-1.png

ចំណែកផ្នែកខាងក្នុងនាវាត្រូវបានផលិតឡើងដើម្បីអាចប្រើប្រាស់គ្រប់កាលៈទេសៈទាំងអស់ មិនថាពេលនាវាផ្តេក ឬបញ្ឈរ ។ ដូចគ្នានេះ ការបំពាក់អគ្គិសនី ចាំបាច់ត្រូវដាក់នៅលើជញ្ជាំងទាំង២ផ្នែក ដែលវានឹងក្លាយជាដំបូល ហើយសម្ភារៈផ្សេងៗក៏ដូចគ្នាដែរ ។ នេះជាភាពអស្ចារ្យរបស់នាវា FLIP ដែលមានភាពខុសប្លែកគ្នាពីនាវាផ្សេងទៀតនៅលើពិភពលោក ហើយពុំគួរឱ្យជឿថា គេបានកសាងវាតាំងពី៦០ឆ្នាំមុន ៕

ទំនប់ទឹកតម្លៃ៥លានដុល្លារ នឹងលេចរូបរាងនៅលើភ្នំបូកគោ

0

ទំនប់ទឹក ដ៏ធំមួយនៅលើឧទ្យានជាតិព្រះមុនីវង្សបូកគោ កំពុងឈានទៅសម្រេចបញ្ចប់ការសាងសង់ក្នុងពេលដ៏ខ្លីខាងមុខនេះ ដោយមានលទ្ធភាពផ្ទុកទឹកបានរហូតដល់ ១ លានម៉ែត្រគីប។

បើតាមផែនការគ្រោងបញ្ចប់ការសាងសង់រយៈពេល ៣ ឆ្នាំ ប៉ុន្តែលទ្ធផលជាក់ស្ដែងគិតត្រឹមពេលនេះ អាចរួចរាល់ក្នុងរយៈពេលពីរទៅបីខែខាងមុខទៀត។

ទំនប់ទឹកនេះ ចាយថវិកាសាងសង់ជាង ៥ លានដុល្លារ ដែលនឹងជួយបង្កើនសមត្ថភាពក្នុងការផ្គត់ផ្គត់ទឹកស្អាតមិនឱ្យខ្វះខាត ខណៈកន្លងទៅទឹកស្អាតដែលប្រើប្រាស់ទូទៅមានប្រភពពីបឹងធម្មជាតិមួយនៅលើភ្នំបូកគោ។

ក្រោយសាងសង់រួច ទីតាំងទំនប់នេះថ្ងៃក្រោយ ក៏នឹងអាចក្លាយជាគោលដៅទេសចរណ៍បន្ថែមទៀត ដោយសារវិសាលភាពផ្ទៃទឹកយ៉ាងធំព័ទ្ធជុំវិញដោយធម្មជាតិយ៉ាងស្រស់បំព្រង៕

ងៀតគោ«Yays» ស្នាដៃកូនខ្មែរកំពុងដាក់លក់នៅលើទីផ្សារ ទទួលបានការគាំទ្រជុំវិញពិភពលោក!

0

ងៀតគោ គឺជាគ្រឿងក្លែមដ៏ពេញនិយមមួយនៅក្នុងចំណោមជនជាតិខ្មែរ ខណៈវាក៏ជាអាហារវិសេសវិសាលសម្រាប់ជនជាតិផ្សេងៗផងដែរ។ ទោះជាយ៉ាងណា ផលិតកម្មងៀតគោកញ្ចប់ ក្រោមស្នាដៃរបស់កូនខ្មែរមួយរូប បាននឹងកំពុងទទួលបានការសរសើរពីជនបរទេសគ្រប់ៗរូប។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdAktEc6tqz6HR25dAn3fW8loKn_QvJCdPUa09BqBOWGtgToln4HWFqGWrrWdGESPmvxcPDYISJNtJ2lr6k3ahYJYTU-K_OAI5nfbQOQl5FbEgYdRS9NG8gyWZjS5VbzhjOm0WHTK51EZv4LsGcjc2vLEw010pfoVDPH-cvHUShUDef7FYUGgTf_syJoI/s1072/photo_2024-06-04_10-17-22%20(2).jpg
ងៀតគោ Yays ឬ Snackyays បច្ចុប្បន្ននេះគឺហាក់ទទួលបានការចាប់អារម្មណ៍ខ្លាំង ព្រោះតែគុណភាពនិងរសជាតិពិសេសខុសប្លែកពីគេ។ ងៀតគោ Yays ត្រូវបានបង្កើតឡើងដោយលោក Marlin Chan ជាជនជាតិខ្មែរ, ខណៈបច្ចុប្បន្នកំពុងតែរស់នៅក្នុងសហរដ្ឋអាមេរិក។ ជាមួយនឹងរូបមន្តគោងៀតជាង៣០ឆ្នាំរបស់គ្រួសារនេះ ក៏បានប្រែក្លាយទៅជាគោងៀតរសជាតិថ្មីប្លែកឆ្ងាញ់ពិសារ។ គោងៀតមួយកញ្ចប់ៗគឺត្រូវបានផលិតឡើងយ៉ាងសម្រិតសម្រាំង ដោយរួមបញ្ចូលទាំងរសជាតិដើមរបស់ខ្មែរនិងរសជាតិរបស់លោកខាងលិច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtzjKgUMSnkx-x57HUIV9BQNtdTXh6uWEI2oJIxxzoghcYjCtYxxSzGfb5d-7monUiljnOscJX2UcqZNT9eGaB7_Q8mXLa5X6aFQbSpBcgf-Nc98tefsI7ee1aASC_-TPwBo7gF-rbPyWxzH52BmY3sg_9qqT8clNOMtCDOjVo_XD72APPehjYwEfZECw/s1280/photo_2024-06-04_10-17-22.jpg

Yays គឺជាឈ្មោះគោងៀតកញ្ចប់ ដែលតំណាងឲ្យពាក្យថា«យាយ» នៅក្នុងអត្ថន័យភាសាខ្មែរ ខណៈពាក្យ Yay នេះក៏ត្រូវបានគេប្រើដើម្បីបង្ហាញពីភាពរីករាយនិងសុភមង្គលនៅក្នុងឆាកជីវិតរបស់មនុស្សម្នាក់ៗ។ «បេសកម្មរបស់យើងគឺនឹងផ្តល់រសជាតិដើមក្នុងវប្បធម៌ខ្មែរទៅកាន់គ្រប់គេហដ្ឋានទាំងអស់នៅលើពិភពលោក»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKF3ITyOvLkgHAtbGBbtT57iKyUVlfgOqVz1VvkIQcXuaECnaF9jmlk1PwtFtJtY97eEA2FWMk6xqcZ8SsRu3RECngjDanhpP9FSIaGer5bdzRV9uNZKtepNi4kyB68Ipsz1pnSrHuccJAghKl1dmqusgCTbUreL0eTpTVAY9Pag7o9ksjduh_hLUpG4w/s1448/productimage9-6-2023.webp

នៅក្នុងដំណើការនៃការកែច្នៃសាច់គោងៀតនេះ ពួកគេបានពន្យល់ថា បានយកតែសាច់គោកម្រិតខ្ពស់មកផលិត ដោយធ្វើការហាន់ជាបន្ទះស្តើងៗ និងផ្សំគ្រឿងតាមរូបមន្តប្រពៃណីខ្មែរយើង។ បន្ទាប់មកគឺត្រូវយកទៅសម្រួតនៅក្នុងរយៈពេល២៤ម៉ោង ទើបបានធ្វើការវេចខ្ចប់ដាក់ចូលទៅក្នុងកញ្ចប់នីមួយៗយ៉ាងមានស្តង់ដារ អនាម័យត្រឹមត្រូវបំផុត។ ចំពោះតម្លៃវិញគឺនៅក្នុងមួយកញ្ចប់គឺមានតម្លៃ ១៨ដុល្លារ កំពុងតែដាក់លក់នៅក្នុង App Amazon។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyp6r8I1Ok5TSTWgr2wTu0RTUAPQLY_gTnTspEj7WWf-N70UT-qJaZbkb1caTZjTCDMcYEyq3QSpQNzQOOrGG7-bSyYJByJhtZYuAKO5vy5otQfitSEQe1m9b-pc4hyGI-UwVL3PnisHT9-LQkFLguLFNQF2JZk8CFlPtmSDs0_rTWxvo4s7QuW5JMAI4/s1000/photo_2024-06-04_10-17-20.jpg

ខណៈបច្ចុប្បន្ននេះ ដោយសង្កេតឃើញថា ងៀតគោ Yays បាននឹងកំពុងទទួលបានការគាំទ្រយ៉ាងច្រើនផុសផុលពីសំណាក់ជនបរទេស បន្ទាប់ពីបានសាកបានភ្លក្សរសជាតិវាហើយ គឺមិនអាចបំភ្លេចបាន និងលាន់មាត់សរសើរថា Wow គ្រប់ៗគ្នាផងដែរ៕

ពលរដ្ឋតួកគីរាប់ពាន់នាក់តវ៉ាប្រឆាំងនឹងគម្រោងសម្លា.ប់ ឆ្កែអនាថា

0

ប្រទេសតួកគី ៖ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ពលរដ្ឋតួកគីរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅទីក្រុង Istanbul ដើម្បីបង្ហាញការមិនពេញចិត្តចំពោះគម្រោងសម្លា.ប់ ឆ្កែអនាថានៅទូទាំងប្រទេសរបស់រដ្ឋាភិបាល ។ រដ្ឋាភិបាលបានចេញសេចក្តីព្រាងច្បាប់ថ្មីមួយដើម្បីចាប់ក្រៀវឆ្កែអនាថានៅតាមផ្លូវ ព្រមទាំងកម្ចា.ត់ពួកវា ប្រសិនបើគ្មានអ្នកណាយកទៅចិញ្ចឹមក្នុងរយៈពេល៣០ថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKTexvoV_jf8Jzy8IXTxmQ2fKTAM73ZDGwVm5cL7gGHCtjGi5Sh2BdrzW5sLIdU4jJxnpEeH0dHR2OZJtYbqrIRm6PWzO_BbJNgMmNPSF417VDoqigg8fS3xXfxIfPutj54W2r3YIOs9JU4-uiN7g2buWBZXbWAwwfKOoM6T0A4OfWWGGfpVABnG_LfnU/s1080/photo_2024-06-04_09-51-37.jpg

គម្រោងកម្ចាត់ឆ្កែអនាថានៅទូទាំងប្រទេសនេះ បានធ្វើឱ្យពលរដ្ឋតួកគីជាច្រើននាក់មិនពេញចិត្ត និងប្រមូលផ្តុំគ្នាតវ៉ានៅទីក្រុង Istanbul ។ ពួកគេបានកាន់ស្លាករូបភាពឆ្កែដែលមានទឹកមុខគួរឱ្យអាណិតអាសូរ ដើម្បីប្រឆាំងនឹងគម្រោងរបស់រដ្ឋាភិបាល ។ អ្នកតវ៉ាម្នាក់និយាយថា ៖ «បញ្ហានេះប៉ះពាល់យ៉ាងខ្លាំងដល់សត្វ ហើយវាជាច្បាប់ឃាតកម្ម ។ ខ្ញុំយល់ថា បន្ទាប់ពីរដ្ឋាភិបាលកម្ចាត់ឆ្កែអនាថាអស់ហើយ គឺអាចនឹងកម្ចាត់ឆ្មាបន្តទៀត» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKkW75hmmzTBB3eNViwxKNek5C8V7UKELeiMzmSZWwiyKYtjC4ZwXv961kBEbKOy67WLJGUoPPtnKBqdM_Nq1YjRJ0f_j_INPZetvmRdGRHB6Am9IIFM320xC2UrM1nFpawgbG2sbM4eQcyRZo0xdVbJHWRkF_U0CxCFmJDOrAkzxvsFaDcwtEuyDUv2I/s1080/photo_2024-06-04_09-51-41.jpg

គណបក្សយុត្តិធម៌ និងការអភិវឌ្ឍ ដែលជាគណបក្សរដ្ឋាភិបាលរបស់ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បញ្ជាក់ថា ការធ្វើវិសោធនកម្មច្បាប់ខាងលើនេះ គឺមានភាពចាំបាច់ដើម្បីកាត់បន្ថយចំនួនឆ្កែអនាថាក្នុងប្រទេស និងបញ្ឈប់ពួកវាកុំឱ្យធ្វើបាបមនុស្សបន្តទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuP8vF2gupgsI0I29y3puHA8LiJj1ytIAfmJCpdn6NrA1tQKLDjlI_rIWo43u6BbDw7rPIA85_uHuqCdKKieVUj-JCAL5zLPPJdPeapYV8Fzu46-T1eqZKv3aw4E3zf4wUglr1MhskgqWelCr64IzjNVkvMxUX0z_-AQp5-NF4lKGM-CR3Qq6WVv-ymdo/s640/a0752111ce3cd52b551d061862f3c4ff.jpg

រដ្ឋាភិបាលអះអាងថា ប្រទេសតួកគីមានឆ្កែអនាថាសរុបប្រមាណ៤លានក្បាល ហើយក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ ពួកវាធ្វើឱ្យកើតគ្រោះថ្នាក់នៅតាមផ្លូវចំនួន៣.៥៤៤លើក ។ លើសពីនេះ វាជាមូលហេតុធ្វើឱ្យមនុស្សស្លាប់ចំនួន៥៥នាក់ និងរងរបួសជាង៥.០០០នាក់ទៀត ។ រីឯអង្គការសុខភាពពិភពលោក (WHO) បានកំណត់ថា តួកគី គឺជាប្រទេសមានគ្រោះថ្នាក់យ៉ាងខ្លាំងដោយសារជំងឺឆ្កែឆ្កួត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixpZ6ROGY-Lv1h1aW6LX4Bv8DDTJK5JGDBf47zGDc1UGTZokM5hqioG05IPQOnbhSBSj4W2Zwl2j3hawoNpaZTWcWgt4SctRH-hOuA1SxsCMT9kRIdLWgKIu0JVeKO3V4rM9UngHm948hbrTTUnKgKQ65Rku8dEPOuVkXSjye6WTumXza0jcj_4FPhq4I/s1280/2024-05-30t133647z-56488405-rc2b08a-itnv.jpg

ចំណែកលោក Heydar Ozkan អនុប្រធានសហព័ន្ធសិទ្ធិសត្វនៅប្រទេសតួកគី លើកឡើងថា រដ្ឋាភិបាលដោះស្រាយបញ្ហាពុំចំគោលដៅទេ រដ្ឋាភិបាលគួរតែផ្តល់ភាពសំខាន់លើការក្រៀវសត្វ និងរកទីកន្លែងសង្គ្រោះសត្វ វានឹងមានប្រសិទ្ធភាពជាងកម្ចាត់ពួកវា ៕

ប្រទេសសិង្ហបុរីនឹងចាប់ផ្តើមពង្រីកកាស៊ីណូដើម្បីទាក់ទាញភ្ញៀវទេសចរ

0

បរទេស៖ ប្រទេសសិង្ហបុរីបានចាប់ផ្តើមពង្រីករមណីយដ្ឋានកាស៊ីណូលំដាប់ខ្ពស់ចំនួនពីរចាប់ពីចុងឆ្នាំនេះ ដើម្បីទាក់ទាញភ្ញៀវអន្តរជាតិ។
យោងតាម Nikkei Asia នៅពេលដែលនាយករដ្ឋមន្ត្រីសិង្ហបុរីថ្មី លោក Lawrence Wong ចូលកាន់តំណែងក្នុងខែឧសភា លោកបានផ្តោតលើការអភិវឌ្ឍន៍រមណីយដ្ឋាន និងកាស៊ីណូ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងជំរុញសេដ្ឋកិច្ចរបស់ប្រទេសកោះនេះ។ លោកបានមើលឃើញថាមានការកើនឡើងនូវប្រាក់ចំណូលពីហ្គេមនៅប្រទេសសិង្ហបុរី ដូច្នេះនាយករដ្ឋមន្ត្រីនឹងចាប់ផ្តើមជាមួយគម្រោងពង្រីកទ្រង់ទ្រាយធំចំនួនពីរ ដែលមានតម្លៃវិនិយោគសរុបជាង ១០ ពាន់លាន SGD (ប្រមាណ ៧.៤ ពាន់លានដុល្លារអាមេរិក)។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqTKX_p6vRVuTCx1bMnHyLQAdzvoj1RYS203jH6DXbtgXT5hcWg630syymrzZxaog7ePZl3hapGZwoOHbpwJBXTPuTnfPm3KrtxHVlto62SzUUiUjzwnpg5k0Kk_n_gDCsCoS300tkYurSciEi3zbUWfuNL6nxsxCxLRWGjE6EDSHfRoq49OoH3AvmGRM/s1200/photo_2024-06-04_09-48-25.jpg

ក្នុងឆ្នាំ ២០១០ ប្រទេសសិង្ហបុរីបានបើករមណីយដ្ឋានកាស៊ីណូរួមបញ្ចូលគ្នាចំនួនពីរជាលើកដំបូង ដើម្បីជំរុញទេសចរណ៍ និងនាំមកនូវអត្ថប្រយោជន៍សេដ្ឋកិច្ច “ដ៏សំខាន់”។ បន្ទាប់មកក្នុងឆ្នាំ ២០១៩ ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មបាននិយាយថា រមណីយដ្ឋានទាំងពីរ បានរួមចំណែក ១-២% នៃផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំ។ ចំនួនភ្ញៀវអន្តរជាតិទៅកាន់ប្រទេសសិង្ហបុរីក៏បានកើនឡើងទ្វេដងផងដែរដល់ ១៩.១ លាននាក់ក្នុងឆ្នាំដដែល បន្ទាប់ពីរយៈពេល ១០ ឆ្នាំ។ ហេតុនេះហើយ នាយករដ្ឋមន្ត្រីសិង្ហបុរីថ្មី លោក Lawrence Wong នឹងចាប់ផ្តើមពង្រីករមណីយដ្ឋានកាស៊ីណូរួមបញ្ចូលគ្នាចំនួនពីរជាលើកទីពីរ ក្នុងគោលបំណងតែមួយគឺដើម្បីទាក់ទាញភ្ញៀវទេសចរ និងជំរុញសេដ្ឋកិច្ច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjf2jLuJevD-vY5AjUr7rYepeMerMCm3LZCMV_GDuNEpnO0NezX97X8mT_ZCX0MQJAoCjotUYlw9rWC_rLrr1HdelhDfXYP1VLwO939ZurOvRfFzPm4udoHcvsY6mEFuMX_8IkFrHabnwPrNAgwK9U_Ab9mxlfXZeA4sWAPCWzEOWVKsu7MBrgTZv2Jric/s1000/photo_2024-06-04_09-48-46.jpg

Genting Singapore ដែលជាក្រុមហ៊ុនគ្រប់គ្រងដោយម៉ាឡេស៊ីដែលដំណើរការ Resorts World Sentosa នឹងដេញថ្លៃកិច្ចសន្យាសាងសង់សម្រាប់សណ្ឋាគារថ្មីនៅក្នុងខែកញ្ញា ដោយការសាងសង់រំពឹងថានឹងចាប់ផ្តើមនៅចុងឆ្នាំនេះ។ សណ្ឋាគារទាំងពីរនេះត្រូវបានគេប៉ាន់ស្មានថាមានបន្ទប់ចំនួន ៧០០ ។ ហើយរមណីយដ្ឋានដែលនៅសេសសល់ Marina Bay Sands នឹងបន្ថែមអគារសណ្ឋាគារទីបួន ដោយចាប់ផ្តើមសាងសង់នៅខែកក្កដា ឆ្នាំ ២០២៥ ជាមួយនឹងសង្វៀនថ្មីដែលមានទំហំ ១៥,០០០ កៅអី គម្រោងនេះត្រូវបានគេរំពឹងថានឹងបញ្ចប់នៅឆ្នាំ ២០២៩។ ផ្នែកកាស៊ីណូ ដែលជាប្រភពចំណូលសំខាន់សម្រាប់រមណីយដ្ឋានទាំងពីរនេះ ក៏នឹងត្រូវបានពង្រីកផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ94Soc5S1I3AOE1uX4_Wak6aDF8t_DnT9KBv3GzTPXewRbntVB9CoslTjv6rDCXzWb2Q6MQge5BaMoiQ7ofqSGuDUKq3OGb4_GUKbennHpIKOCfVZhrqMJ-0hCpglnNi9BUHScAMuceC-MwArkin76gyfMtU9Ll7WMmM70-k9YvcfxHl15FiFIJgzw28/s1020/photo_2024-06-04_09-47-54.jpg

Marina Bay Sands បានពង្រីកផ្ទៃដីរបស់ខ្លួន ២,០០០ ម៉ែត្រការ៉េ ហើយ Genting ក៏បានបង្កើនវា ៥០០ ម៉ែត្រការ៉េបន្ថែមទៀត។ ការចំណាយលើការវិនិយោគសម្រាប់ការពង្រីកពី ៤.៥ ពាន់លាន SGD កើនឡើងទ្វេដងដោយសារតែអតិផរណា។ ដើមទុនវិនិយោគរបស់ Genting ក៏បានកើនឡើងទ្វេដងផងដែរដល់ ៦.៨ ពាន់លាន SGD (ប្រមាណ ៥ ពាន់លានដុល្លារអាមេរិក)។ មិនត្រឹមតែសិង្ហបុរីទេ ថៃបច្ចុប្បន្នក៏កំពុងពិចារណាធ្វើឱ្យកាស៊ីណូស្របច្បាប់ដើម្បីទាក់ទាញអតិថិជនផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-OzlcH8zXbahyphenhyphenNVaMeLLfkomgw2hgMEVF3IbpMURMvUm40yhe4hsLt77FnL1X_dpS89IlUmAnl1JsqWCRXJVW0i8eBztlqmED2MKHWK0juSlW4UljS8CRHkrKGOV7mec8kz6SX10Vt-SNlRMPtCu77vQSSdWJ_cThlx3FhgB79-xVDn1DAGGNMVFgbpY/s1080/photo_2024-06-04_09-48-56.jpg

មកស្គាល់ភ្នំមួយរបស់ឥណ្ឌា ទោះដឹងថាមានគ្រោះថ្នា.ក់ តែទេសចរនៅតែទៅលេង

0

ប្រទេសឥណ្ឌា ៖ មនុស្សភាគច្រើនធ្លាប់បានឮថា បើចង់សាកល្បងឡើងភ្នំដ៏មានគ្រោះថ្នា.ក់ បំផុតនៅលើពិភពលោក គឺភ្ញៀវទេសចរអាចឡើងភ្នំហួសាន នៅប្រទេសចិន ។ ប៉ុន្តែភ្នំមួយស្ថិតនៅប្រទេសឥណ្ឌា ក៏មានគ្រោះថ្នា.ក់ ខ្លាំងមិនចាញ់ភ្នំនៅចិនឡើយ ហើយភ្ញៀវទេសចរភាគច្រើនពុំបានឡើងទៅដល់កំពូលភ្នំទេ ។ បើសម្លឹងពីចម្ងាយឃើញថា កំពូលភ្នំនេះមិនខុសគ្នាពីបង្គោលថ្មដ៏ខ្ពស់ទេ ប៉ុន្តែបើសម្លឹងមើលជិតៗនឹងឃើញជណ្តើរឡើងទៅលើភ្នំជាច្រើនជាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiA9k4GOfQmUNvug-1TK38qCWE11zqwYp_mEh3UALIyAXFoYyMnGAKoPGfpqrYEAGXWVrWX9mZvT3oRI7NnKAJFhTLb_Ce3hPjrQvDQiyRbneI1Xso7KIEHKbe_VjQUcrObaTj5tPkCj3-OL88DUYzKIwpn7stIzMg7LMxH6wb2EDm_3vdPNq2D5Fvxwlc/s800/kala%202.jpg

ភ្នំនេះឈ្មោះថា Kalavantin Durg មានកម្ពស់៧០០ម៉ែត្រពីនីវ៉ូទឹកសមុទ្រ និងស្ថិតនៅមិនឆ្ងាយពីទីក្រុងបុមបៃប៉ុន្មានទេ ។ រីឯជណ្តើរឡើងទៅកាន់កំពូលភ្នំ គឺមានសភាពចោតខ្លាំង គ្មានបង្កាន់ដៃ និងរអិលនៅពេលភ្លៀងធ្លាក់ ។

បើតាមជំនឿបុរាណរបស់ជនជាតិឥណ្ឌាឱ្យដឹងថា ការធ្វើជណ្តើរឡើងទៅលើកំពូលភ្នំនេះ គឺដើម្បីគោរពដល់ព្រះមហាក្សត្រី១អង្គ ព្រះនាម Kalavantin ទើបការធ្វើដណ្តើរឡើង-ចុះភ្នំមានលក្ខណៈតូចចង្អៀត គ្មានបង្កាន់ដៃចាប់ ហើយធ្វើឱ្យអ្នកឃើញជណ្តើរនេះមានអារម្មណ៍ញ័រជើង ។ ប៉ុន្តែប្រសិនបើពួកគេអត់ធ្មត់ឡើងឱ្យដល់កំពូលភ្នំនោះ គឺនឹងបានឃើញទេសភាពយ៉ាងស្រស់ស្អាត ដែលកម្រមានអ្នកឡើងទៅដល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6-c2ATZx-dIBhxFYbEf23ydjzsyUHD9cxj3YmTVH_Q9MR3PUQ-jZ8gbhwmNhbrI3dCiZCECGAlZr_t8Z7QnOR0rIHmaXvO57K-CTW8xZLfgAr0fyKMwqOZHzeLpXLvQNel3bXADGRfnaKxWxPq5iv2EkJFLpzA6lzNspbC7I7D-RWcWN_dIfuB8hY5EI/s1280/maxresdefault.jpg

ការឡើងជណ្តើរទៅកាន់កំពូលភ្នំ Kalavantin Durg អាចចំណាយពេលប្រមាណ៣ម៉ោង ហើយដោយសារជណ្តើរមានសភាពតូចចង្អៀត ចោតខ្លាំង និងរអិល វាធ្វើឱ្យភ្ញៀវទេសចរងាយនឹងកើតគ្រោះថ្នាក់ ។ លើសពីនេះ បើពួកគេឡើងកាន់តែជិតដល់កំពូលភ្នំ នឹងកាន់តែមានគ្រោះថ្នាក់ទ្វេដង ប៉ុន្តែភ្ញៀវទេសចរអាចសម្រាក និងថតរូបបាននៅពេលឡើងលើភ្នំបានកម្ពស់៣៩០ម៉ែត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfH5PKQHzla4oSQed4AXKu4HXtmjK-APEDP6DPc0VwFKvrAHNyrWwNIzP3kcJaRb1WzPq3xXxhCia9CD-2uepPBd9K0kASTiEN2XhPOiFC3R3AcxkkmN0L6UMgkECxhhb9UqVWrfzsXZZceKX5tt8XpY5P5ApaCVTbX5oGnZf4IGM_x8U3SJivf7nd6Yk/s1250/photo_2024-06-04_09-13-03.jpg

ភ្ញៀវទេសចរភាគច្រើនពុំបានឡើងទៅដល់កំពូលភ្នំទេ ហើយពួកគេសម្រេចចិត្តឈប់នៅចំណុចជិតដល់កំពូលភ្នំ ដោយសារជណ្តើរនៅជិតកំពូលភ្នំមានគ្រោះថ្នាក់ខ្លាំង ។ បើទោះជាពុំអាចឡើងទៅដល់កំពូលភ្នំក្តី ក៏ពួកគេអាចមើលឃើញទីក្រុងជាច្រើនដែរ ដូចជា ៖ ទីក្រុង Prabalgad, Chanderi, Peb, Matheran, Irshalgad និងទន្លេ Ulhas ហើយភ្ញៀវទេសចរអាចមកកម្សាន្តនៅភ្នំនេះពេញមួយឆ្នាំ ប៉ុន្តែវានឹងមានគ្រោះថ្នាក់បំផុតនៅរដូវភ្លៀងធ្លាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYz5ttpTxYDeVIXCJW7a2x1Pz0W_9AH0ECnl3w_EARM8oiVreYHIlOYfGDZZEWmvpiZ2Pv_1OA5cdV9TGO5ei2ah9TEYm64cNj6GJyWUaSC-7RusRi_cJz9Q4HDiVatlWPCNdYvqJ7Rc9r6Hbjpj0EtHsKWt2JHpKvbHzYS0jI0Wca4wJZG6lLJCSck9s/s1280/photo_2024-06-04_09-13-04%20(2).jpg

បញ្ហាប្រឈមពាក់ព័ន្ធនឹងការមកកម្សាន្តនៅភ្នំ Kalavantin Durg គឺមានជណ្តើរចោទខ្លាំង ហើយកាំជណ្តើរនៅចំណុចខ្លះមានកម្ពស់ខ្ពស់ ។ ភ្ញៀវទេសចរត្រូវតែប្រុងប្រយ័ត្នជានិច្ចពេលឡើងលើជណ្តើរ និងឡើងបន្តិចម្តងៗ ដោយសារបើភ្លាត់ស្នៀតតែបន្តិច ពួកគេនឹងធ្លាក់ចុះមកក្រោមវិញ ។ កន្លងមក នៅទីនេះធ្លាប់កើតហេតុការណ៍ភ្ញៀវទេសចរស្លាប់ចំនួន២លើក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1nkE5J4mllzF_ucZir2P2ouypniQQNEKQLIOGR4QzK-C0ZVfZenu_m0NeQ1AIGe4O4D5u9DGv7GR8p-J6aFpZg66f6yuOaUZnWFJe-sDZZhcwk43VwPugxCiA-xVYk1z450CYyLPo5oo-7vjSqFJ1v228C5ZJ_bnSxXB3E7inpyQ_bvjoC3zx_MWMNUU/s559/Untitled-design-1-1.jpg

ហេតុនេះ អាជ្ញាធរតម្រូវឱ្យភ្ញៀវទេសចរទាំងអស់ដែលមកកម្សាន្តនៅភ្នំ Kalavantin Durg ត្រូវតែចុះឈ្មោះ និងបញ្ជាក់ព័ត៌មានលម្អិតផ្សេងៗជាមុនសិន ទើបពួកគេទទួលបានការអនុញ្ញាតឱ្យឡើងលើភ្នំដ៏គ្រោះថ្នាក់នេះ ៕

មហាជនកោតសរសើរបុរសជនជាតិអូស្រ្តាលីម្នាក់ ដែលបានចាប់យកអាជីពជាអ្នកលក់នំប្រពៃណីខ្មែរ!

0

ថ្មីៗនេះ មហាជនខ្មែរជាច្រើនហាក់ចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើវីដេអូក្នុងបណ្តាញសង្គម ទៅលើបុរសជនជាតិអូស្រា្តលីម្នាក់ជាអ្នកលក់នំអាកោរត្នោត នៅរាជធានីភ្នំពេញ បាននឹងកំពុងញាប់ដៃញាប់ជើងចាប់នំច្រក ឲ្យអតិថជនរបស់ខ្លួនបានយ៉ាងស្ទាត់ជំនាញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhw8yzwUkmtprRZyinEs_zgcmj2hp2Hy4WPafJSPl8Iig7lrF_qleify5UAQq-0VREqTmEhzZNw4J0szQ6Njmijhw-qAV-PCaz_Sw9kv4N3l-grdP445-o2cvXH-Jl0wuCCu_Ghj8uMcEf8bjB9xMzlORce-hh3mcgwQtPrzGuO5QrNtkK59WOzCdFBZzw/s647/Screenshot%202024-06-04%20091059.png

កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ វីដេអូចែកចាយពីបណ្តាញសង្គម Tik Tok ដោយគណនីមួយដែលមានឈ្មោះថា Daniel In ដោយភ្ជាប់មកជាមួយនឹងចំណងជើងថា «ជួយទិញបងផង! នំត្នោតពីជនជាតិអូស្រ្តាលី»។ តាមរយៈវីដេអូប្រមាណនឹង៥០ វិនាទី គឺបានបានបង្ហាញឲ្យឃើញពីសកម្មភាពបុរសជនជាតិអូស្រា្តលីម្នាក់កំពុងតែចាប់នំប្រពៃណីខ្មែរគឺនំត្នោត ដាក់ចូលទៅក្នុងស្មុគប្រអប់ស្លឹកត្នោត ត្រៀមច្រកខ្ចប់ឲ្យអតិជនរបស់ខ្លួនដែលបានកម្មង់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhguQV62iuRVsC2Grb1Vhms4WMEXBblaVx3_4kbLdB5e4bqZKaIgpwUg4DnElhAotvBkU2l-qR30vnpwa-6Taq86JFVGfWRs57vDtHNELaXpvJSxv3Lgt6vzmRc_uKeOhoOt3GBFh7m2YYTMnyKyGtGzOFwMWqZnwR6k3qzviur6JkkPLxvwS_Edt6UAkA/s644/Screenshot%202024-06-04%20091034.png

ជាមួយគ្នានោះ គេបានសង្កេតឃើញថាមានស្មុគប្រអប់ស្លឹកត្នោតយ៉ាងច្រើនបាននឹងកំពុងស្ថិតនៅពីក្រោយគាត់ ដែលលើសពីការជួយលើកកម្ពស់នំខ្មែរហើយ ក៏បានជួយលើកតម្កើនសិប្បកម្មខ្មែរ និងកាត់បន្ថយការប្រើប្រាស់សម្រាមប្លាស្ទិកទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAO4__eg6PsYrygBvFwrli3C8oBjojGNYgOybcU9RmT7N1agjxvRlB5OFfd-KC91zM0zlJu0TWl0_tuWgEd9xdbxvh8rba-qZSSCVO1Fq_flWpugcpqss1ZKeCUIgSitNgap391BfJkH-br6RSarzeYARK7ZknhvOMkznoatAs_2XokZFDDQi85qCSkTU/s640/Screenshot%202024-06-04%20091119.png

បន្ទាប់ពីវីដេអូនេះបានបង្ហោះចែកចាយនៅលើបណ្តាញសង្គមរួចមកគឺឃើញថាទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសក្នុងចំណោមជនជាតិខ្មែរ ហាក់កោតសរសើរបុរសដែលជាអ្នកលក់ជនជាតិអូស្រា្តលីម្នាក់នេះ ដែលបានគាំទ្រនំប្រពៃណីខ្មែរ ហើយក៏បានចាប់យកនំខ្មែរមួយនេះ ធ្វើជាមុខរបរប្រចាំថ្ងៃបានយ៉ាងកាក់កប។ បើតាមមតិលើកឡើងពីមហាជនបានឲ្យដឹងថា ទីតាំងលក់នំរបស់បុរសជនជាតិអូស្រា្តលីរូបនេះ គឺស្ថិតនៅក្រោយសាលាវិទ្យាល័យព្រះស៊ីសុវត្ថិ ស្ថិតនៅកណ្តាលរាជធានីភ្នំពេញ៕

 

@daniel_i889

ជួយទិញបងផង #Australian palm cake

♬ សំឡេងដើម – ???????? ???????????????????? ???????????? – ???????? ???????????????????? ????????????

បញ្ឈប់អ្នកបើកស្រឡាងម្នាក់ ក្រោយយកជើងបញ្ជាចង្កូត

0

ថ្មីៗនេះ មានការបែកធ្លាយវីដេអូរបស់អ្នកបើកស្រឡាងម្នាក់នៅកំពង់ចម្លងភ្នំពេញ អរិយក្សត្រ យកជើងបញ្ជាចង្កូត មើលទៅហាក់មិនខ្វល់ពីបញ្ហាអ្វីទាំងអស់ ទាំងដែលមានមនុស្សជាច្រើនកំពុងធ្វើដំណើរនៅលើនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXA912pVaZ1MMjOZYGhJJd71pDxE9X9oxB28by9pulTNM1yesYCodRLA7FmWxXq3IRcsx5I20Xu4Ew-DLFyXTxbZ0g94dXlg6q4BkAoCAAnVrvf022Y5hqvgKZv1_PkEL68XwsTn4wLNnS7oouTrXfPQWQYaaz4u5Sd1zaosxANSsHzmkm7ivej6i6yrk/s909/Screenshot%202024-06-04%20083455.png

ក្រោយបែកធ្លាយវីដេអូនេះ នាយកកំពង់ចម្លងភ្នំពេញ អរិយក្សត្រ លោក អាន សំអន បានសម្រេចបញ្ឈប់អ្នកបើកបរនោះ ដែលមានឈ្មោះ ឡេង ដារ៉ូ ដោយចោទប្រកាន់ថាប្រព្រឹត្តិខុសវិជ្ជាជីវៈក្នុងការបើកបរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqa_VlQ_Bqcm2VWMWpVT1D_cQieEnScwTlrJ6jaBNH8QdGRrwJDWWIfZptOzWoUs6iL9RBXMZHGYTSzXKSbdkNqNGV_YF18GU7IjAXwrh-WcsLCGXluj6RlS69fYciyy4hsdvL3l4PYPB8jQolKFJzNa_X-ugZNAkC2_N-qsqrXDvOpUo8mjD85AHfSQM/s1103/444770764_788849736679624_9193248671804045455_n.jpg

ក្នុងការសម្រេចចិត្តបញ្ឈប់នេះ លោកនាយកកំពង់ចម្លងភ្នំពេញ អរិយក្សត្រ ក៏បានណែនាំដល់បុគ្គលិកបើកបរកាណូតផ្សេងទៀតទាំងអស់មិនឱ្យយកគំរូតាម និងប្រកាន់ភ្ជាប់នូវសុជីវធម៌ល្អ អាកប្បកិរិយាសមរម្យ មានស្មារតីប្រុងប្រយ័ត្នខ្ពស់ ធ្វើការងារប្រកបដោយការយកចិត្តទុកដាក់ ដើម្បីធានាឱ្យបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋដែលឆ្លងទៅមកជាប្រចាំ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxBZcYhAZcnJtTRc-FlsVVTe8JxUeztCalgPZpOVjZts7ozq-pDeoCKnDEX5ZSifUAq7NsttXWF15etmesUpYkEAZqq52RVe_sCM9tDs81tTGCUDjHE-MSqVsj71XKGKPvxbaoVDD2CB4-TkHWVQqOOS-N8YYnYVAGyq2wcx4bkuKDnllP0WOwFAPBbVQ/s909/Screenshot%202024-06-04%20083510.png