Home Blog Page 1043

ប្រទេសម៉ាល់ឌីវប្រកាសមិនទទួលស្វាគមន៍ពលរដ្ឋអ៊ីស្រាអែល

0

ប្រទេសម៉ាល់ឌីវ ៖ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ប្រទេសម៉ាល់ឌីវ (ស្ថិតនៅតំបន់អាស៊ីខាងត្បូង) បានប្រកាសហាមឃាត់ពលរដ្ឋអ៊ីស្រាអែលចូលប្រទេសរបស់ខ្លួន ព្រមទាំងត្រៀមធ្វើវិសោធនកម្មច្បាប់ផងដែរដើម្បីប្រឆាំងនឹងសង្គ្រាមនៅតំបន់កាហ្សា ។ រីឯក្រសួងការបរទេសអ៊ីស្រាអែលបានប្រាប់ពលរដ្ឋហាមធ្វើដំណើរទៅប្រទេសម៉ាល់ឌីវ ។

សារព័ត៌មានបរទេសរាយការណ៍ថា វិមានប្រធានាធិបតីប្រទេសម៉ាល់ឌីវ បានចេញសេចក្តីថ្លែងការណ៍១ច្បាប់ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ ដោយបញ្ជាក់ពីការអនុវត្តវិធានការហាមជនបរទេសកាន់លិខិតឆ្លងដែនអ៊ីស្រាអែលចូលប្រទេសម៉ាល់ឌីវជាដាច់ខាត ក្រោយទទួលបានការណែនាំពីគណៈរដ្ឋមន្ត្រី ។ ប៉ុន្តែនៅពុំទាន់មានភាពច្បាស់លាស់ថា ការអនុវត្តវិធានការនេះនឹងចាប់ផ្តើមនៅពេលណាទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGVc7RZXpBnZHWAyEcNWVdB8Jm_QvA6_CP8CDMAs8aOBWWGlp84k4E4UtlTmGScivALpujWLqSKs4bRunwKXRnQIe4knNBHyqHa_tfIcSrdUzj0DwikMgqNPXCV4HKB403AgGH9bfqhV68QoB9YFk-vtCdy2d6MhsUIu3847c41jx2-BqV9lfQEhhMlMs/s770/AP23335614469410-1703140500.webp

លើសពីនេះ ប្រទេសម៉ាល់ឌីវនឹងធ្វើវិសោធនកម្មច្បាប់ឱ្យស្របនឹងវិធានការខាងលើ ព្រមទាំងបង្កើតអនុគណៈកម្មការដើម្បីត្រួតពិនិត្យវិធានការនេះផងដែរ ។ បើតាមសេចក្តីរាយការណ៍បញ្ជាក់ថា លោកប្រធានាធិបតីម៉ាល់ឌីវ Mohamed Muizzu នឹងបង្កើតទូតពិសេសដើម្បីវាយតម្លៃពីតម្រូវការរបស់ពលរដ្ឋប៉ាឡេស្ទីន និងបើកយុទ្ធនាការរៃអង្គាសប្រាក់ ។

ចំណែកលោក Oren Marmorstein មន្ត្រីនាំពាក្យក្រសួងការបរទេសអ៊ីស្រាអែលលើកឡើងថា ក្រសួងការបរទេសបានណែនាំឱ្យពលរដ្ឋអ៊ីស្រាអែលចៀសវាងធ្វើដំណើរទៅប្រទេសម៉ាល់ឌីវ ព្រមទាំងអ្នកកាន់លិខិតឆ្លងដែនបរទេស ។ កាលពីឆ្នាំ២០២៣ ពលរដ្ឋអ៊ីស្រាអែលជិត១១.០០០នាក់បានមកកម្សាន្តនៅប្រទេសម៉ាល់ឌីវ ស្មើនឹង០,៦% នៃចំនួនភ្ញៀវទេសចរសរុប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_D9CuvrBVEFDz771MBDY4W76m0g-imUXIQbr-1Ksbkp84JoZjLdHW57zUzmRtmRIwDjsqHUiomzLuc4KUCh6_XJ10ME_jW0yRwaJnAhSwKqd63qWw0D7G4dJPh3-FX8tl_z52n3HEfpjnFd-HoB6WaDiwHBg0Z0W6Yhn-fFUPeOKA63W4ieCVlT6OwDE/s1280/photo_2024-06-03_16-36-58.jpg

ប៉ុន្តែក្នុងរយៈពេល៤ខែដំបូងឆ្នាំ២០២៤ ទិន្នន័យផ្លូវការបង្ហាញថា ពលរដ្ឋអ៊ីស្រាអែលធ្វើដំណើរមកម៉ាល់ឌីវ បានធ្លាក់ចុះនៅសល់ត្រឹមតែ៥២៨នាក់ប៉ុណ្ណោះ ឬធ្លាក់ចុះរហូតដល់៨៨% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ។ កន្លងមក គណបក្សនយោបាយនានាបានព្យាយាមដាក់សម្ពាធឱ្យប្រធានាធិបតីម៉ាល់ឌីវ ហាមឃាត់ការធ្វើដំណើររបស់ពលរដ្ឋអ៊ីស្រាអែល ដើម្បីប្រឆាំងនឹងការធ្វើសង្គ្រាមនៅតំបន់កាហ្សា ។

គួរបញ្ជាក់ថា រដ្ឋាភិបាលម៉ាល់ឌីវធ្លាប់បានហាមឃាត់ពលរដ្ឋអ៊ីស្រាអែលធ្វើដំណើរមកប្រទេសរបស់ខ្លួន កាលពីអំឡុងឆ្នាំ១៩៩០ ។ ក្រោយមក ប្រទេសទាំងពីរនេះក៏បានស្តារទំនាក់ទំនងការទូតឡើងវិញ នៅឆ្នាំ២០១០ ។ បច្ចុប្បន្ន ក្រៅពីការហាមឃាត់របស់ប្រទេសម៉ាល់ឌីវ អ្នកកាន់លិខិតឆ្លងដែនអ៊ីស្រាអែលពុំទទួលការអនុញ្ញាតឱ្យធ្វើដំណើរទៅកាន់ប្រទេសជាង១០ទៀត ដូចជា ៖ អាល់ហ្សេរី, បង់ក្លាដែស, ព្រុយណេ, អ៊ីរ៉ង់, អ៊ីរ៉ាក់, គុយវ៉ែត, លីបង់, លីប៊ី, ប៉ាគីស្ថាន, អារ៉ាប៊ីសាអូឌីត, ស៊ីរី និងយេម៉ែន ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnY7vtGRrLcH_VCqNMsIV2fhSzKQ9DXLk4KS9wabWCQ-LW2L0yq9Lv0ngXIMQM-0vBPC_Lzahs6GGFuq8yQihjsD2bVoT4tnbKwrOCf2_DgzEdyhemtywd-_slgNcyaezIm0G0tJTDCvzaBmv_Ly0_Bqf7o-wTbad1fd9z480a7PIHri56PDRsDQYOnqk/s800/photo_2024-06-03_16-37-13.jpg

អីយ៉ាស់ស្ងាត់ៗ! Huawei គ្រោងបញ្ចេញរថយន្តអគ្គិសនីថ្មីមួយ ដើម្បីប្រកួតប្រជែងនឹង Rolls-Royce

0

ប្រទេសចិន៖ ក្រុមហ៊ុន Huawei បាននិយាយកាលពីពេលថ្មីៗនេះថា ក្រុមហ៊ុនគ្រោងនឹងផលិតម៉ាករថយន្តអគ្គិសនីថ្មី ដើម្បីប្រកួតប្រជែងជាមួយ Rolls-Royce ដោយគេរំពឹងថារយន្តនេះនឹងបង្ហាញខ្លួនជាផ្លូវការនៅឆ្នាំ ២០២៥។
យោងតាមប្រធានក្រុមហ៊ុន Huawei លោក Yu Chengdong បាននិយាយកាលពីដើមខែមិថុនានេះថា បច្ចុប្បន្នខ្លួនកំពុងអភិវឌ្ឍនិងផលិតរថយន្តថ្មីជាបន្តបន្ទាប់ដើម្បីប្រកួតប្រជែងជាមួយនឹងម៉ាកយីហោអន្តរជាតិ ដោយធ្វើការបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនផលិតរថយន្តចិន JAC។ លោក Yu បានបន្ថែមថា ការបណ្តាក់ទុនថ្មីនេះនឹងផ្តល់នូវកម្រិតខ្ពស់បំផុតនៃភាពប្រណិតដែលអាចធ្វើទៅបានដើម្បីប្រកួតប្រជែងជាពិសេសជាមួយទីផ្សារ Rolls-Royce។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEis0GafnlNNC2JO4YWLKTqCgQQ4LH1hrce6b7YQX5Ltu3ShgNVlYQGTQ_oB_3Q5TIROvYtE5ojDK-IK171_0XXaYAiedqZX7LtiRjjz_gTX5x0Zxpsqa6ntrQDTtyrMzAjFRqZbVfvtRgf4oTT5JpjjxsT8MdmYFIhlRzryaI3gNhVhj07DUG4iY4lBdmA/s1562/Screen-Shot-2023-09-13-at-11.23.32-AM.png

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei លែងជាឈ្មោះចម្លែកសម្រាប់ឧស្សាហកម្មរថយន្តទៀតហើយ ដោយសារបានបញ្ចេញនូវរថយន្តអគ្គិសនីជាច្រើនម៉ូដែលតាំងពីឆ្នាំ ២០២១ មកម្លេះ។ បន្ទាប់ពីការខិតខំប្រឹងប្រែងអស់រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ក្រុមហ៊ុនបានត្រៀមខ្លួនរួចជាស្រេចដើម្បីឈានទៅមុខមួយជំហានទៀតដោយសង្ឃឹមថានឹងអាចយកឈ្នះលើទីផ្សារ Rolls-Royce ។ ក្រុមហ៊ុន Huawei គ្រោងនឹងដាក់លក់ម៉ូដែលថ្មីរបស់ខ្លួនក្នុងតម្លៃប្រហែល ១៣៨,០០០ ដុល្លារអាមេរិក ដែលតម្លៃនេះគឺទាបជាងរថយន្ត Maybach និង Rolls-Royce ទៅទៀត ដោយជាធម្មតារថយន្តបរទេសទាំងពីរនេះមានតម្លៃចាប់ពី ២០០,០០០ ទៅ ៣០០,០០០ ដុល្លារ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQF4QO8v9jY0mvo3NCVQ-VT4TYmja7X7_F2RMFLCDXPRx4y1Mi8KCeo_3OjLqrYqjQuPc67p14mN1CLOQTR_SLQWrL6ACX2t5jgSwfUPgkpZj5ueabj9wBxOm_QynAWpIaMt6MAJSHK9UUDh6WdN9VE0g1xz_c2VTkgfqSSsAl3rIlfRtDE3ptDE8LjEQ/s3525/1%20Rolls-Royce%20Cullinan%20review.jpg

លោក Yu បានបន្តទៀតថា “ម៉ូដែលរថយន្តដែលលក់ក្នុងតម្លៃលើសពី ១៣៨,០០០ ដុល្លារគឺខ្ពស់ណាស់។ ទោះបីរថយន្តរបស់យើងមានតម្លៃទាបជាង Maybach និង Rolls-Royce ក៏ដោយ ប៉ុន្តែវាមានស្តង់ដារ ប្រណិត ទំនើប និងមានផាសុកភាព”។ ម៉ូដែលរថយន្តនេះនឹងក្លាយជារថយន្តអគ្គិសនីដ៏អស្ចារ្យមួយដែលរួមបញ្ចូលបច្ចេកវិទ្យា JAC នៅរោងចក្រដែលរំពឹងថានឹងបញ្ចប់ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។ រថយន្តស៊េរីឆ្នាំ ២០២៥ តាមកម្រិតដែលបានបញ្ជាក់អាចប្រកួតប្រជែងជាមួយ BMW 7 និង Mercedes EQS ទោះជាយ៉ាងណាសម្រាប់លក្ខណៈពិសេសរបស់វានៅមិនទាន់បានបង្ហាញឱ្យដឹងនោះទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHWMFstUgip-K1ogThLT_ZM-YJT7Htam9udjP8jUXPq1dKdjheZV8adKoeQPi5mosQUe3Et9fBUxJHLSpKsR_XJLKVTO4aMY8MxeTFKIG159sxXAtBfrWkF1CzkNtGj-Kuw1TFLxIas7O6o7bHKspgfSW0vN9s2BRRTOJQXT2zLS6-0a_9MxlJDcjZ7wQ/s1600/mercedes-maybach-gls-600-goodwood-21112019.jpg

គួរបញ្ជាក់ដែរថា ម៉ូដែលរថយន្តអគ្គិសនីបច្ចុប្បន្នរបស់ក្រុមហ៊ុន Huawei ដូចជា Luxeed S7 និង Aito M9 មានចម្ងាយពី ៦៩២-៨៥២ គីឡូម៉ែត្រ។ Huawei មានភាពជាដៃគូជាមួយក្រុមហ៊ុនផលិតរថយន្តចិនរួមមាន Seres, Chery, BAIC, Changan, GAC។ ក្រុមហ៊ុនទាំងអស់នេះបានរួមបញ្ចូលបច្ចេកវិជ្ជារបស់ក្រុមហ៊ុន Huawei ដោយលោក Yu ជឿជាក់ថាការយល់ដឹងរបស់ក្រុមហ៊ុន Huawei លើបទពិសោធន៍អ្នកប្រើប្រាស់ គុណភាព និងសេវាកម្មនឹងនាំមកនូវដំណោះស្រាយការបើកបរឆ្លាតវៃល្អបំផុតដល់ឧស្សាហកម្មរថយន្ត៕

អស្ចារ្យខ្លាំង! ប្រាសាទអង្គរវត្តខ្មែរ ត្រូវបានពិភពលោកចាត់ទុកថា ជាទីតាំងលេខ១ ក្នុងការទស្សនាថ្ងៃរះបានស្អាតជាងគេបំផុត

0

ជាមោទនភាពក្រៃ ដែលប្រាសាទអង្គរវត្តខ្មែរត្រូវបានពិភពលោកចាត់ទុកថា ជាកន្លែងលេខ១ សម្រាប់ការទស្សនាថ្ងៃរះបានស្រស់ស្អាតជាងគេបំផុតក្នុងចំណោម៧២ប្រទេស វ៉ាដាច់តំបន់អាស៊ីនិងសកលលោក។

កាលពីពេលកន្លងទៅនេះ យោងតាមការស្ទង់មតិរបស់គេហទំព័រអន្តរជាតិដ៏ល្បីល្បាញ Morning.co.uk គឺបានចាត់ចំណាត់ថ្នាក់កន្លែងមើលថ្ងៃរះបានស្អាតជាងគេបំផុតនៅក្នុងចំណោម៧២ប្រទេសនៅលើពិភពលោក។ ជាមួយគ្នានោះ ប្រាសាទអង្គរវត្តខ្មែរ ត្រូវបានគេចាត់ថ្នាក់ឲ្យឈរលើកំពូលតារាង ជាប់លេខ១លើលោក ជាកន្លែងដែលអាចចាប់យកទិដ្ឋភាពថ្ងៃរះបានស្អាត ច្បាស់ និងត្រជាក់ភ្នែកជាងគេបំផុត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjomFdjok-rHVz8j9sD3NWJ-3PK8Tb2altecm5-6K9UbNnvspncoDz9_1zumaqmRaHwPalgmBHxzuFAHgqFbgvJz-bm0g8XP4mdbwrrfwu9erY-LxShQgrnZKFZOCite3xCw2eG5NrNa6wQHYtVZSZ93l2-wTlqmTknPi8CAiSif4-O1-tJXaKAJ4d7Ybk/s1280/photo_2024-06-03_14-17-33.jpg

ប្រាសាទអង្គរវត្តដែលមានទីតាំងស្ថិតនៅខេត្តសៀមរាប ទឹកដីនៃប្រទេសកម្ពុជា ជាស្ថាបតិយ្យកម្មខ្មែរបុរាណ ដែលបានស្ថាបនាឡើងនៅក្នុងសតវត្សទី១២ ដោយព្រះបាទសូរ្យវរ្ម័នទី២។ ប្រាសាទអង្គរវត្តក៏បានចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។ សំណង់អច្ឆរិយៈនេះ បានទាក់ទាញភ្ញៀវទេសចរណ៍ទាំងជាតិនិងអន្តរជាតិមិនដែលដាច់នោះឡើយ ក្នុងនោះក៏មានទាំងតារាល្បីៗ មហាសេដ្ឋីពិភពលោកបានមកគយគន់សម្រស់ប្រាសាទដ៏អស្ចារ្យនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNU0Cbusvok5veCEnd-LHbbQlXbvZRhKd5iov0r7RlMpZAy9zGDoaiHcB0E-kmOKln2S6AcUTTd7xn7p7wds1KZRujndyWsDRd7AorE6gteG0VuUUQDO-S-YvwP4A3dyd75DH91rabnvfP5nCzJ3Yt277srf5RxIzPZ2-1WPax6PMGvY6yMrdieaOQ1wc/s1280/photo_2024-06-03_14-17-28.jpg

នេះគឺបានសបញ្ជាក់ឲ្យឃើញថា ប្រាសាទអង្គរវត្តកម្ពុជាគឺបានវ៉ាដាច់ទាំងក្នុងភូមិភាគអាស៊ីអាគេ្នយ៍និងពិភពលោក មិនថាជាការមើលប្រាសាទអច្ឆរិយៈលើពិភពលោក និងជាប្លង់កន្លែងថ្ងៃរះនិងលិចស្អាតបំផុតនោះទេ គឺប្រាសាទអង្គរវត្តតែងតែឈរលើកំពូលតារាងជានិច្ច។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjY-yF2vE5YzbVbSvLNAH3mklU5IhbZqbyW-V4z-bPa5kSp_9_7k_UyF7yJQRRqBU51XKMb7J5u4Ka1IH9OFX9LHbh2E3pMY5yciqUxWy-WawcM7COiSfyLITTi2lpwaJXJtsN3yxn9BTX-AmwL0bb_pzM3iP3Lju3BfBCrSP22zve1dVD1NQHT-iB2QCk/s1280/photo_2024-06-03_14-17-32.jpg

ដោយឡែក ប្រទេសនៅអាស៊ីចំនួន ៨ ផ្សេងទៀតក៏បានជាប់នៅក្នុងការចាត់ថ្នាក់លើកនេះដែរ រួមមាន៖
-ប្រាសាទ Borobudur ប្រទេសឥណ្ឌូនេស៊ី ជាប់ចំណាត់ថ្នាក់លេខ៤
-ប្រាសាទ Bagan ប្រទេសមីយ៉ាន់ម៉ា ជាប់ចំណាត់ថ្នាក់លេខ៧
-White Sand Dunes ប្រទេសវៀតណាម ជាប់ចំណាត់ថ្នាក់លេខ១២
-ភ្នំ Kinabalu ប្រទេសម៉ាឡេស៊ី ជាប់ចំណាត់ថ្នាក់លេខ១៥
-ភ្នំPhusi ប្រទេសមីយ៉ាន់ម៉ា ជាប់ចំណាត់ថ្នាក់លេខ២១
-Kiltepan ប្រទេសភីលីពីន ជាប់ចំណាត់ថ្នាក់លេខ២២
-Ko Lipe ប្រទេសថៃ ជាប់ចំណាត់ថ្នាក់លេខ ២៦
-ឧទ្យាន Merlion ប្រទេសសិង្ហបុរី ជាប់ចំណាត់ថ្នាក់លេខ ៣ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqEM50e3-MEvjVcO1B83pvUbDSoETth7i9IamhLMEheyvItwaHjlqxoXJJQVEJCDHiSP0NXzIf9_aZ65-q7y4_DM_P1Hfxj8eZz87nr4eSL-xiAtlf8Xo7mePzinl1eOj6MJP77FN79yxB-Mbxzf8Ql7j3PKPmNq9sb0ZX54umOOsj-YhsUa4weXI_HwQ/s1280/photo_2024-06-03_14-17-46.jpg

តើកោះមានរូបរាងដូចស្នាមក្រយៅដៃមនុស្សកើតឡើងដោយឯកឯង ឬមនុស្សបង្កើត?

0

ប្រទេសក្រូអាត ៖ កោះភាគច្រើនលើពិភពលោកល្បីល្បាញមានទេសភាពស្រស់ស្អាតទាក់ទាញភ្ញៀវទេសចរ ប៉ុន្តែកោះ Bavljenac បែរជាខុសប្លែកពីកោះផ្សេងៗ ដោយសារកោះនេះល្បីល្បាញថា មានរូបរាងដូចស្នាមក្រយៅដៃមនុស្ស (Fingerprint Island) បើសម្លឹងពីផ្នែកខាងលើ ។ បច្ចុប្បន្ន មានភ្ញៀវទេសចរយ៉ាងច្រើនចាប់អារម្មណ៍មកកម្សាន្តនៅទីនេះ ហើយអ្នកស្រុកបានទទួលស្វាគមន៍ភ្ញៀវទេសចរយ៉ាងល្អ ប៉ុន្តែពួកគេបារម្ភពីផលប៉ះពាល់អាចកើតឡើងក្នុងតំបន់ប្រវត្តិសាស្ត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhioJvShdn7__-jLsD2Dm46PFc4rw56joHoFj3mKamtojYi_dZ7IaUKtjTwFHQLFINxX4LPCdx0BtMhhJRTmrTPOQPgFw6wP-CoyrURDc_TKUuSCr4FQrXa9uvii8yRzi67CT100u4KuNaXrMGhpieK6brVas46yqkYYJmyV4I_VvSzr8naBqLWArj30PM/s1000/shutterstock-2018186024.jpg

Bavljenac គឺជាកោះតូចមួយមានទីតាំងនៅឆ្នេរ Dalmatian ក្នុងសមុទ្រ Adriatic ប្រទេសក្រូអាត ។ បើទោះជាប្រទេសក្រូអាត មានកោះធំៗចំនួន៧៥ និងកោះតូចៗជាង៥០០ ប៉ុន្តែ Bavljenac ជាកោះតែមួយគត់ដែលមានអត្តសញ្ញាណខុសប្លែកពីកោះផ្សេងៗ គឺមានរបងថ្មរូបរាងដូចក្រយៅដៃមនុស្ស និងមានប្រវត្តិគួរឱ្យចាប់អារម្មណ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0rJMGgQYv_nbHeUiuvkUi-21qTxkDC_w0TL5V9Rbyz2srBKon3M9AUfz3LPzRzVSm5iRUynurXmUIpMVEMOeLxzk3-akthTZI-5VyyAn7w9wqLDavO8LJ-SxKG_gs45RmTII4fk-__KQW0EwJw-CrbCdjiwaF4YMo8tq1l9cdb56_nDy4o-DHLsaAelY/s1280/photo_2024-06-03_11-51-12.jpg

ភ្ញៀវទេសចរដែលបានធ្វើដំណើរមកដល់កោះនេះឆ្ងល់ថា តើស្នាមក្រយៅដៃទាំងនេះកើតឡើងយ៉ាងដូចម្តេច? តើមនុស្សបានសាងសង់ឡើង ឬកើតឡើងពីធម្មជាតិ? ចម្លើយពិតប្រាកដ គឺវាកើតឡើងដោយសារកត្តាទាំងពីរយ៉ាង ហើយរបងថ្ម (Stone Dry Walls) រូបរាងជាស្នាមក្រយៅដៃនេះមានប្រវែងសរុបស្មើនឹង២៣គីឡូម៉ែត្រ ។

គេអាចគិតថា វាជាជួរភ្នំបុរាណ ប៉ុន្តែការពិតរបងថ្មទាំងនេះមានកម្ពស់ត្រឹមចង្កេះមនុស្សប៉ុណ្ណោះ និងត្រូវបានរចនាម៉ូដឡើងសម្រាប់ជួយសម្រួលដល់ការធ្វើកសិកម្មឱ្យកាន់តែល្អក្នុងតំបន់មិនអំណោយផល ។ អ្នកស្រុកធ្លាប់រស់នៅលើកោះនេះបានប្រកបរបរកសិកម្មជាចម្បង ហើយដោយសារកោះសម្បូរថ្ម និងខ្យល់បក់ខ្លាំង ទើបពួកគេជួយគ្នាសាងសង់របងថ្មដោយដៃសុទ្ធសាធ និងពុំប្រើស៊ីម៉ងត៍ ដើម្បីការពារខ្យល់កុំឱ្យបំផ្លាញដំណាំ ដូចជា ៖ ទំពាំងបាយជូរ និងម្កាក់ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmWaLK65-kzL5DwESG8L-sXRoxEfNaeigozb2ukVsgjWD0XKNwQ3Fkdbo9lVfzHYhAXc7r_df0rEd5QitLdhnYhb-f7zO7S3rf9-Hhr25R_cxztoA1mc2bKw8JqFNLFpwhI56tDFaEpwVJnV9xi7W9fu0_xyfKWNBoS2sXtCnk_dlZaWlaGJk45Abmwgg/s1280/photo_2024-06-03_11-50-46.jpg

បច្ចេកទេសសាងសង់របងថ្មបែបនេះ ក៏បានយកទៅប្រើប្រាស់ក្នុងតំបន់ផ្សេងទៀតនៅអឺរ៉ុបផងដែរ ប៉ុន្តែគ្មានទីណាអាចសាងសង់របងថ្មដូចក្រយៅដៃមនុស្សដូចកោះនេះទេ ។ របងថ្មត្រូវបានដាក់តម្រៀបសង្កត់លើគ្នា ហើយគេជឿថា វាបានសាងសង់ក្នុងអំឡុងសតវត្សរ៍ទី១៩ ប៉ុន្តែមានរបងខ្លះសាងសង់នាពេលមុននេះ ។ ក្រោយពីរូបភាពកោះ Bavljenac បានផ្សព្វផ្សាយក្នុងបណ្តាញសង្គមធ្វើឱ្យវាទទួលបានការចាប់អារម្មណ៍ខ្លាំង ហើយភ្ញៀវទេសចរជាច្រើននាក់ព្យាយាមធ្វើដំណើរមកទីនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMj9fKKB-A431m-5ha8ZroZ3fbwKbNSrD46iIvk0WKHV5fLI3s1anhOVxqc3YBl_gI7craYE6ME59XHn7I0Uvih2NBhFb7i6SPPHgCO_5-m2G8GPKerT-Vch_MJTSZMJYt0Y1vVbZZLj0YYydaVCFfbFeCq7_LmuNXkV9-D3wzmblt7SAJeKpk-xSkkm8/s1100/at-blog-124a-5965-1695980927.jpg

ការសាងសង់តាមបែបបុរាណ និងពិបាកធ្វើតាមបានធ្វើឱ្យរបងថ្មនេះរឹងមាំរហូតមកដល់បច្ចុប្បន្ន ។ រដ្ឋាភិបាលក្រូអាតបានស្នើសុំឱ្យអង្គការយូណេស្កូចុះបញ្ជីកោះនេះជាសម្បត្តិបេតិកភណ្ឌពិភពលោក ដើម្បីបញ្ជាក់ពីគុណតម្លៃរបងថ្មដែលសាងសង់ឡើងដោយដៃមនុស្ស ។ រដ្ឋាភិបាលអះអាងថា នឹងមានភ្នាក់ងារប្រចាំតំបន់នៅគ្រប់គ្រងកោះនេះផងដែរ ៕

ដឹងអត់! តើប្រទេសណាដែលមានឆ្នេរសមុទ្រវែងជាងគេបំផុតនៅអាស៊ីអាគ្នេយ៍?

0

នៅអាស៊ីអាគ្នេយ៍មានប្រទេសសរុបទាំងអស់ចំនួន ១១ ដោយ ១១ ប្រទេសនេះសុទ្ធតែមានឆ្នេរសមុទ្រស្អាតៗជាច្រើន ក៏ដូចជាមានឆ្នេរសមុទ្រធំៗអមដោយទេសភាពធម្មជាតិ ខ្យល់អាកាសបរិសុទ្ធ និងទាក់ទាញបំផុត។ ទោះជាយ៉ាងណាតើអ្នកដឹងទេថា ក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍ទាំងអស់ តើប្រទេសណាដែលមានឆ្នេរសមុទ្រវែងជាងគេបំផុត? ចម្លើយនោះគឺ ឆ្នេរសមុទ្ររបស់ប្រទេសឥណ្ឌូនេស៊ីដែលវាមានប្រវែងសរុបរហូតដល់ ៥៤,៧២០ គីឡូម៉ែត្រ ជាប្រវែងវែងជាងគេបំផុតជាប់ចំណាត់ថ្នាក់លេខ ១ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងលេខ ៣ នៅលើពិភពលោក នេះបើយោងតាម Statista និង World Atlas។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUNUQelGUrWGW04GiGoaltIDr_ha8u5me0PDWbWG_CsDLYaBeCLzETbrU95v6Q19timr19HexBU2ZsOxB2tnmC5S3hcSBYNFrlEsUEVDJTG-Em-FnF4fUkfiCWGtqDsK2XtdDCp22s3IQ4YDSKeaehXKjqgHSefzNhUR9pG3kO-CrHQfIwBiJbFMGBBYU/s960/129016886_1727463120755342_5473437756027553595_n.jpg

ប្រទេសឥណ្ឌូនេស៊ីស្ថិតនៅចន្លោះអាស៊ីអាគ្នេយ៍ និងអូសេអានី ដោយតភ្ជាប់មហាសមុទ្រឥណ្ឌា និងមហាសមុទ្រប៉ាស៊ីហ្វិក។ នៅភាគខាងជើងប្រទេសនេះជាប់ព្រំដែនម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន និងសមុទ្រខាងកើត។ ខាងត្បូងជាប់ប្រទេសអូស្ត្រាលី និងខាងលិចជាប់មហាសមុទ្រឥណ្ឌា រីឯខាងកើតវិញជាប់ព្រំដែនប៉ាពួញូហ្គីណេ ទីម័រខាងកើត និងមហាសមុទ្រប៉ាស៊ីហ្វិក។ ផ្ទៃដីនៃប្រទេសឥណ្ឌូនេស៊ីមានទំហំជាង ១.៩ លានគីឡូម៉ែត្រការ៉េ។ ដូច្នេះសម្រាប់ឆ្នេរសមុទ្ររបស់ប្រទេសនេះ គឺមានអំណោយផលសម្រាប់វិស័យទេសចរណ៍ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច ក៏ដូចជាមានភាពសម្បូរបែបនៃរុក្ខជាតិ និងសត្វសមុទ្រផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZgZXnTUgojwjU3Qovoqw5ZRlQB-qG0VNWlE5uo8df8ym-VrK5KACgloYdAsvzezk_GrxH3JRG1CMAM-rJMI626_r-fO5ztNr530tp8P9ufzNZwCPkVSPttcfqhmEX9sJ_9t5A4aR-kHyCKupjCu6o8pKW5FP7RSmTrFOtTSJb-knKun6BWvIE6QhP5Eo/s1400/bira.jpg

នៅឥណ្ឌូណេស៊ីក្រៅពីមានសមុទ្រដ៏វែងបំផុតប្រចាំតំបន់អាស៊ីអាគ្នេយ៍ វាក៏ជាប្រទេសកោះធំជាងគេបំផុតនៅលើពិភពលោកផងដែរ។ អង្គការស្រាវជ្រាវមួយចំនួនបានកំណត់ថាចំនួនកោះនៅទីនេះមានរហូតដល់ទៅជាង ១៧.៥០០ ឯណោះ។ ក្នុងចំណោមនោះ ជាងពាក់កណ្តាលត្រូវបានតាំងទីលំនៅ ដែលជាកន្លែងធំបំផុតនៅលើកោះជ្វាដែលមានប្រជាជន ១៥០ លាននាក់ក្នុងឆ្នាំ ២០២០ (ស្មើនឹង ៥៦% នៃចំនួនប្រជាជនសរុបរបស់ប្រទេសឥណ្ឌូនេស៊ី) នេះបើយោងតាមគេហទំព័រស្ថិតិ Statista ហើយរដ្ឋធានីហ្សាកាតាមានទីតាំងនៅលើកោះនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpnnR3hn5DbgzGNk_YG6cQ7OdCXRDsvRmlUzugNZRJxW9SmCeihSM2uxKan9sakZU5S0TekSTE9s0ZOq-8dqH__PnioAcMywl-ndpBtN39SnETUEgGRarDI_LI_EPVpPOywpsPRhOTmOwbFFP9pO34n1EogvJupeAOvS-gkkj1yLr65dd1V_h1mYHtfi8/s900/DJI_0146.jpg

ទោះជាយ៉ាងណាថ្មីៗនេះប្រទេសឥណ្ឌូនេស៊ីគ្រោងនឹងផ្លាស់ប្តូររដ្ឋធានីហ្សាកាតាទៅកាន់ទីក្រុងថ្មីមួយទៀតដែលមានឈ្មោះថា Nusantara ក្នុងខេត្ត East Kalimanta នៅលើកោះ Borneo ចម្ងាយប្រហែល ២,០០០ គីឡូម៉ែត្រពីទីក្រុងហ្សាកាតា។ មូលហេតុគឺដោយសារមានប្រជាជនជាង ១០ លាននាក់នៅទីក្រុងហ្សាកាតាប្រឈមនឹងការកកស្ទះចរាចរណ៍ និងការបំពុលខ្យល់។ ចំនួនមនុស្សរស់នៅច្រើនពេកនៅទីក្រុងហ្សាការតា ត្រូវបានអ្នកជំនាញព្យាករណ៍ថា ១/៣ នៃទីក្រុងអាចស្ថិតនៅក្រោមទឹកនៅឆ្នាំ ២០៥០ ខណៈបច្ចុប្បន្នទីក្រុងនេះកំពុងលិចរហូតដល់ ២៥ សង់ទីម៉ែត្រក្នុងមួយឆ្នាំនៅក្នុងតំបន់មួយចំនួន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1ZG_75MPtaucG9ORBC9gOd2vYGTVwPMMky6YJMXbMcli9wxWYl7gzgAPNxXjKezX1nswvrxXYBKNPuyD3NSx3sGEV_aezbVdfkffoVfjTXGSB5p7YNLJ3531bbDPIMlHf7l_99dt3o8GsZyDcxxtEVIo29CtsM5REyCeJ18hnubrix8c5pDFHgpWP8KY/s730/indonesia-best-beaches-trikora-beach.jpg

ហេតុអ្វីឆ្នេរសមុទ្រដ៏ស្រស់ស្អាតមួយនេះស្ថិតនៅក្រោមរណ្តៅដី?

0

ប្រទេសម៉ិកស៊ិក ៖ នៅលើពិភពលោកនេះមានឆ្នេរសមុទ្រជាច្រើនកន្លែងមានលក្ខណៈខុសប្លែកពីគេ ហើយក្នុងចំណោមនោះ ក៏មានឆ្នេរសមុទ្រ Playa del Amor ផងដែរ ដែលជាឆ្នេរសមុទ្រមានឈ្មោះល្បីល្បាញបំផុតនៅប្រទេសម៉ិកស៊ិក ដោយសារវាស្ថិតនៅក្រោមរណ្តៅដីដ៏ធំមួយ ។ ប៉ុន្តែអ្វីគួរឱ្យចាប់អារម្មណ៍ គឺឆ្នេរសមុទ្រនេះពុំមែនជាឆ្នេរអស្ចារ្យកើតឡើងតាមធម្មជាតិទេ ប៉ុន្តែវាកើតឡើងដោយសារការសាកល្បងអាវុធយោធា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivZIrfc5i3dSB3i4SH2NKg7N3J_T4Jny-ds9GNTOKEyQoD-XDjuQqu_jg23Al9mdlha4LC07NzzRT4qIph4OQVqyKjlNGLBVgZQTO7b12mn1G2MenQoaFTQg11rJjFuv20_G5xKBTX-7fSE0fb3SEVcELm1FN3UjLwL4hc8flm86oKToSOe7LSvAvlvQA/s669/8d.jpg

ឆ្នេរសមុទ្រ Playa del Amor ត្រូវបានគេហៅថា Hidden Beach ដោយសារវាស្ថិតក្នុងទីតាំងខុសប្លែកពីឆ្នេរសមុទ្រផ្សេងទៀត ។ កាលពីឆ្នាំ២០០៥ ខាងឧទ្យានជាតិប្រទេសម៉ិកស៊ិកបានដាក់ឈ្មោះឆ្នេរនេះថា Love Beach ដោយសារវាជាតំបន់ទេសចរណ៍ដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរចូលចិត្តកម្សាន្តបែបរ៉ូមេនទិក ។ ក្រៅពីនេះ អាជ្ញាធរក្នុងតំបន់ក៏បានកំណត់ចំនួនភ្ញៀវទេសចរមកកម្សាន្តនៅតំបន់នេះផងដែរ គឺមិនលើសពី១២០នាក់ក្នុង១ថ្ងៃ ។ កាលពីឆ្នាំ២០០៨ ឆ្នេរសមុទ្រនេះត្រូវបានអង្គការយូណេស្កូប្រកាសជាសម្បត្តិបេតិកភណ្ឌពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjb8VfJ40-uwELP3xU-S95orbG6rQ04xg9Z7C5B9ms6U2RIgUiWXgODS6YQfpVJn2r8ZygKAtvqDSkblFzFtSiVbr1ld0JvuSzT5T_1b3fQTY2GxmREwq7MiHttCDlhmziVIyltEimLrOXO-nHfHbNDh3FU4LJoFnPOv_67CVZP6IEAX0SE1GV_0pu-TcQ/s990/44af7d1a8abefeb1745af738805071d1.jpg

បើទោះជាប្រជុំកោះម៉ារិអេតា បានកើតឡើងដោយសារការផ្ទុះភ្នំភ្លើងនៅក្រោមទឹកអស់រយៈពេលយូរមកហើយក្តី ប៉ុន្តែវាមិនមែនជាមូលហេតុពិតប្រាកដធ្វើឱ្យកើតរណ្តៅដីដ៏ធំនេះទេ ។ ចំណុចចាប់ផ្តើមបានកើតឡើងតាំងពីដើមសតវត្សរ៍ទី២០ គឺកោះជាច្រើនកន្លែងដែលគ្មានមនុស្សរស់នៅ ត្រូវបានគេប្រើប្រាស់ធ្វើជាកន្លែងសាកល្បងអាវុធយោធារបស់រដ្ឋាភិបាលម៉ិកស៊ិក ។ ការសាកល្បងបំផ្ទុះគ្រាប់បែកទាំងនេះជាមូលហេតុបណ្តាលឱ្យផ្ទៃដីកោះភាគច្រើនក្លាយជាថ្ម រួមទាំងបង្កើតរណ្តៅយក្សនៅឆ្នេរសមុទ្រ Playa del Amor ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3flwFIV5UZRIw6X3AmthnOnRtzGZmSotKlHMpUIsLA2TuISjCD8mC_AYZj-CYsXJpQazmXXTYFHyR3-GxiarH7o7zKrG0jgnpZ5wxK0ZYZIzid9U0hbsIC97pd6Kb_jy9oNkr4vDlzqS59fNOZ232MThj-g8m2KYNIAN4-S8sIF9255N0isuEbAJ1H1w/s1024/6193bce9ba59a4001fe28298.jpg

ចំណែកការធ្វើដំណើរទៅកាន់ឆ្នេរនេះពុំពិបាកទេ គឺភ្ញៀវទេសចរត្រូវជិះទូកពីទីក្រុង Puerto Vallarta ទៅកាន់ភាគពាយ័ព្យរហូតដល់ឆ្នេរសមុទ្រ Banderas ដោយចំណាយពេលប្រមាណ១ម៉ោង ។ បន្ទាប់មក ពួកគេត្រូវហែលទឹកក្នុងចម្ងាយប្រមាណ១៥០ម៉ែត្រទៀត ទើបទៅដល់ឆ្នេរសមុទ្រ Playa del Amor ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgLjOf8E2CCvIHyj_L0EDlVSPAik9GpCUDgf4wraACvodTsRU9qvOB2rm8AikS9KGJG-I6lxTKx9RA-yQGozJt6tbEjEjt-5OXhMD2t9lP7FV2C8Sb4dGBiNeFb7husPYBEReemwAUuHKNDIGZtVld-E6M-pGUt6rBNini_XJFlNDlIKKjrSuXOK4NsZM/s700/photo_2024-06-03_15-02-12.jpg

ចំណុចសំខាន់ ភ្ញៀវទេសចរត្រូវទាក់ទងជាមួយមគ្គុទ្ទេសក៍ទេសចរតិចតួចប៉ុណ្ណោះ ដែលទទួលបានការអនុញ្ញាតឱ្យនាំភ្ញៀវទេសចរមកកាន់តំបន់នេះ ដើម្បីឱ្យប្រាកដចិត្តថា ពួកគេស្ថិតក្នុងចំណោមភ្ញៀវទេសចរចំនួន១២០នាក់ ដែលទទួលបានការអនុញ្ញាតឱ្យមកកម្សាន្តនៅឆ្នេរ ៕

ឱកាសចូលក្របខណ្ឌ! អាវុធហត្ថលើផ្ទៃ ប្រកាសជ្រើសរើសពលទាហាន១ពាន់

0

កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការប្រកាសនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ ស្តីពីការជ្រើសរើសពលទាហានថ្មី ចំនួន ១,០០០នាក់ (មួយពាន់នាក់) ដើម្បីបំពេញក្របខណ្ឌឱ្យកងរាជអាវុធហត្ថ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXmEfgCLGu-LchXojOoNB2-DwPHfBy3CW-Q9bzt6QCYMCFJXm8XcVb91h8A6PNXpncLaYoQ4AjboksY44ZVC_jMsq80CsI4GycaoAcB6EZP-7lLl805bBMQSDSDPOwGMZn4WZn5MaqBJanEOQ_zZRHnzd7j0UXXSj-o8lh_nfQSYOkUXIiwaC9wKVdIf0/s1280/photo_2023-11-17_11-51-32.jpg

ចំពោះអ្នកដែលមានបំណងចង់ចូលបម្រើការងារក្នុងកងរាជអាវុធហត្ថ ត្រូវប្រកបដោយមនសិការ និងឧត្តមគតិ ក្នុងការបម្រើជាតិមាតុភូមិ និងទាមទារលក្ខខណ្ឌមួយចំនួនទៀតដូចជា៖

១- មានសញ្ជាតិខ្មែរ ភេទប្រុស (នៅលីវ)
២- មានអាយុពី១៨ (ដប់ប្រាំបី)ឆ្នាំ ដល់២៥(ម្ភៃប្រាំ)ឆ្នាំ -គិតត្រឹមថ្ងៃដាក់ពាក្យ
៣- មានកាយសម្បទាគ្រប់គ្រាន់ និងមានសុខភាពល្អ តាមតម្រូវការដើម្បីបំពេញមុខងារ
៤- មានភក្ដីភាពចំពោះជាតិ មាតុភូមិ និងគ្មានជាប់ពិរុទ្ធ អំពីបទល្មើសផ្សេងៗ
៥- មាន សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឡើងទៅ ឬលិខិតបញ្ជាក់ការសិក្សា ឬសមមូលសញ្ញាបត្រ
៦- មានកម្ពស់ចាប់ពី១,៧០ម(មួយម៉ែត្រចិតសិប) ឡើងទៅ
៧- បេក្ខជនត្រូវឆ្លងកាត់ការត្រួតពិនិត្យលក្ខណសម្បត្តិ និងធ្វើតេស្តប្រឡងសមត្ថភាព
៨- បេក្ខជនត្រូវមានសុខភាព និងកាយសម្បទាល្អ(ឆ្លងកាត់ការត្រួតពិនិត្យឈាម, កាយសម្បទា និងទឹកមូត្រ)

គួរបញ្ជាក់ថា ការចែកពាក្យ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ និងទទួលពាក្យ ចាប់ពីថ្ងៃទី១៧ ខែមិថុនា ដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ ដោយការយកពាក្យមិនគិតថ្លៃនោះទេ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyRoksD2R_Xuq1aeLypvVf8DCjafGne2jDcUqtbR_sirKC8jqd71cTQxEI5T-aHMYp60ayA9fhW5SpcDkmublmblThKJb8m10sfUwFnfC6eTSV2i9fz7FTQXOtjd_w_BqPUcpoR-srGdVJ3MVm9oQocpI-ALlw2P5A-wf7_Gkz7XiCg8YqerQRbALNAf0/s1280/447213163_955153346408730_7908504164491443435_n.jpg

 

ទីក្រុងបាងកកមិនអនុញ្ញាតឱ្យអាជីវករលក់ទំនិញតាមផ្លូវទៀតឡើយ

0

ប្រទេសថៃ៖ រដ្ឋាភិបាលទីក្រុងបាងកកប្រទេសថៃ នាពេលថ្មីៗនេះបានចេញគោលនយោបាយថ្មីមួយ ស្តីពីអាជីវកម្មលើចិញ្ចើមផ្លូវ។
លោក Chadchart Sittipunt អភិបាលក្រុងបាងកក បានប្រកាសកាលពីដើមខែមិថុនានេះថា អ្នកលក់ដូរតាមដងផ្លូវដែលមានប្រាក់ចំណូលលើសពី ៧០០ ដុល្លារក្នុងមួយខែ ត្រូវបានហាមឃាត់ ដោយសារអាជីវករទាំងនោះអាចមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ជួលហាង ឬលក់នៅកន្លែងផ្សេងក្រៅពីចិញ្ចើមផ្លូវ លើសពីនេះរដ្ឋាភិបាលក៏មានបំណងចង់អភិវឌ្ឍដងផ្លូវឱ្យមានសណ្តាប់ធ្នាប់ល្អនិងរក្សាបាននូវអនាម័យខ្ពស់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjv7jBOxZ6rRoL-1OssJAsyMrM3x5R3LI_7l-YahoeV9Nxrl76QfsL8jPFB4RXGU3NA0kgmEhI2nkFx9PsUXhSwro0Z2xyxitK6dBOeBHbL0igem5KtbueR_F5YaoSH4BQ8D2GwcLLKFj3W_Wl3HS7yvQTuAE8hoA4HnQ7fSi8OApV0e3ZdQbPlCU_Kcj8/s1200/bangkok_street_food.0.jpg

អភិបាលក្រុងរូបនេះបានបន្តទៀតថា សម្រាប់អាជីករលក់ដូរតាមដងផ្លូវដែលមានប្រាក់ចំណូលតិចជាង ៦៨០ ដុល្លារ ក្នុងមួយខែត្រូវបានអនុញ្ញាតឱ្យលក់នៅលើចិញ្ចើមផ្លូវ និងទីសាធារណៈជាធម្មតា។ នៅក្នុងកិច្ចប្រជុំពាក់ព័ន្ធមួយកាលពីថ្ងៃទី ៣០ ខែឧសភា លោក Chadchart បានប្រកាសពីវិធានការជាបន្តបន្ទាប់ដើម្បីអនុវត្តគោលនយោបាយនេះ រួមទាំងការតម្រូវឱ្យអ្នកលក់ដូរតាមដងផ្លូវទាំងអស់ចុះឈ្មោះក្នុងប្រព័ន្ធបង់ពន្ធជាតិ ដើម្បីជួយរដ្ឋាភិបាលទីក្រុងបាងកកមានភាពងាយស្រួលក្នុងការត្រួតពិនិត្យប្រាក់ចំណូលរបស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLI2fXW8Yq4u0D75pS-bEgdo3K44xjfsVh7ioA_85-p5ll66KB3ZIGp31_wvCUeTjQVMWfsB2YjMWcabpr-QoukftkCU2q_ReePaL9_xXfqwFbWyJQAkdPKMlxh0yrMcxuXhUeMkrBk86B6TH3MykO_I6n9XUUWHx_PB1pTz8ztmsrJYBmTJnQxPaYL-I/s1200/photo_2024-06-03_14-10-31.jpg

ទោះបីជាប្រាក់ចំណូលរបស់អាជីវករមិនទាន់ជាប់ពន្ធក៏ដោយក៏ពួកគេនៅតែត្រូវចុះឈ្មោះនៅក្នុងប្រព័ន្ធ។ លោក Chadchart បានបន្ថែមថា ការអនុវត្តវិធានការបែបនេះគឺមានបំណងចង់ឱ្យទីក្រុងស្អា។ ទន្ទឹមនឹងនេះគោលដៅរយៈពេលវែងរបស់ទីក្រុងបាងកកគឺដើម្បីលុបបំបាត់ទាំងស្រុងនូវសកម្មភាពលក់ដូរតាមដងផ្លូវ ដោយផ្លាស់ប្តូរជីវភាពរបស់អាជីវករតូចតាចទៅកាន់មជ្ឈមណ្ឌលលក់ទំនិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg54uJa_1uoUFIhiY8jHjk6G2WqaABJb6XZ4ri38zh21txjFNzaoXM4GnZPd1-nZ0QHwvXW_Sa6295Tdv4aR76l59VFwJUk2CuzlaEyE9J2yQNcy8sdqo4-KWQ2TZG8Ah-ePcUjc2IyQYCB4TYGt7ofsHRC6KSzN_QxIN66hY5riddPFa2fVsF1F0mo2yg/s800/photo_2024-06-03_14-12-24.jpg

គួរបញ្ជាក់ដែរថា គិតត្រឹមឆ្នាំ ២០២៣ ទីក្រុងបាងកកត្រូវបានគេប៉ាន់ស្មានថាមានអ្នកលក់តាមដងផ្លូវចំនួន ២០,០០០ នាក់ ដោយបានបង្កើតមជ្ឈមណ្ឌលចំនួន ១២៥ សម្រាប់អ្នកលក់តាមដងផ្លូវចំនួន ១០,០០០។ ដូច្នេះមន្ត្រីក្រុងបាងកកនឹងបើកសវនាការក្នុងពេលឆាប់ៗនេះលើវិធានការទាំងនេះ និងអនុវត្តវិសោធនកម្មចាំបាច់។ គោលដៅរយៈពេលវែងរបស់ទីក្រុងបាងកកគឺដើម្បីលុបបំបាត់ទាំងស្រុងនូវសកម្មភាពលក់ដូរតាមដងផ្លូវ ដោយផ្លាស់ប្តូរជីវភាពរបស់អាជីវករតូចតាចទៅកាន់មជ្ឈមណ្ឌលលក់ទំនិញ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7pQDNXGN6DZpI19BuQxVR-K2c0KWLK5HBBlrhyHRUVbTNJ0zdAzgMW98Sa1d-L2GXHw0lthd3ZgbJjNfQ3gWLdSvF0o36_zbhZz66zuRbbQ5QN6GP9c9Y2y6TX_UuZJl4O22F6ao6vD-pwFGd4D-h_6lbLXADqMCAM7VngXqHawF6mkMLpoyqaP910G0/s1024/photo_2024-06-03_14-12-47.jpg

មិនគួរឱ្យជឿ ! ចិនសាងសង់ផ្លូវរថភ្លើងក្រោមដីកាត់៥ទីក្រុងក្នុងរយៈពេល១ថ្ងៃ

0

ប្រទេសចិន៖ ប្រព័ន្ធផ្លូវដែកថ្មីរបស់ប្រទេសចិនមិនត្រឹមតែកាត់បន្ថយពេលវេលាធ្វើដំណើររវាងទីក្រុងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកឱកាសជាច្រើនក្នុងការអភិវឌ្ឍន៍ទេសចរណ៍ និងទាក់ទាញការវិនិយោគផងដែរ។
យោងតាមសារព័ត៌មានបរទេស បានឱ្យដឹងថា នៅចុងខែឧសភាកន្លងទៅ ផ្លូវរថភ្លើងអន្តរខេត្តថ្មីចំនួនបីគឺ ក្វាងចូវ – ហ្វូសាន និងហ្វូសាន – តុងក្វាន់ ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ។ ព្រឹត្តិការណ៍នេះបង្ហាញពីការតភ្ជាប់ផ្លូវរថភ្លើងអន្តរខេត្តចំនួន ៣ បង្កើតជាបណ្តាញដឹកជញ្ជូនផ្លូវដែកប្រវែង ២៥៨ គីឡូម៉ែត្រ តភ្ជាប់ទីក្រុងចំនួន ៥ គឺ Huizhou, Dongguan, Guangzhou, Foshan និង Zhaoqing ។ ជាមួយនឹងប្រព័ន្ធផ្លូវដែកដ៏ទំនើបនេះ ប្រជាជនអាចផ្លាស់ទីបានយ៉ាងងាយស្រួលរវាងទីក្រុងនៅតាមឆ្នេរសមុទ្រតាមរយៈ “ទិញសំបុត្រ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaDamYpQ9dN8rGnv9x79EACG5xJ7IFEnUo-t5VgEO37ayUVyBHWzqFEuiiq0Pq6IS4PqtdgvuJ-mwjLskTs_wAlmV3SFv3rONiPYarX-cPg78TlT4zO9jZOiCu8qeb5oEzkICB0YTHA5xRMVuESrzRlVFVwRVxwpYrQOd-V5nDwEoN-QZdBILj4LBTufQ/s1280/1280px-201806_CR400AF-2016_operates_as_G6_Departs_from_Shanghai_Station.webp

នៅលើបណ្តាញសង្គម មនុស្សជាច្រើនបានសម្តែងការរំភើបចិត្តយ៉ាងខ្លាំងចំពោះប្រព័ន្ធផ្លូវរថភ្លើងថ្មីនេះ។ ពួកគេបានបញ្ចេញមតិថា៖ «ក្តីសុបិននៃការធ្វើដំណើរទៅទីក្រុងចំនួន ៥ ក្នុងមួយថ្ងៃបានក្លាយជាការពិតហើយ! មនុស្សម្នាក់ទៀតបានចែករំលែកថា៖ “ពិសាតែនៅ Shunde ពេលព្រឹក ទស្សនាភ្នំ Lien Hoa នៅ Guangzhou ពេលរសៀល រីករាយជាមួយអាហារដ៏ល្បីល្បាញនៅ Dongguan ពេលយប់ និងមើលថ្ងៃលិចលើសមុទ្រនៅ Huizhou វាអស្ចារ្យណាស់!”https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirb6NpVx6EDmZ0r_jRwEf2hb46i7648udTVzKuirp4owjXB_DUhygo8vzdcWAqnV0RYTMYIGfvIEEk3gPKcjupGNr3H81TmqKCulLNRmHxS6FyWvT7z78itaFTDL7vSt6hV2inY922G8-YlnoMIkQIU1ffD1hHqxIIcQ4gpd4Po4xrCyI_RaFJv8nk1Qk/s3524/ap_17234177971271-a69dc8f04517a08a26b2d514ee6cad70724c266b.jpg

ជាមួយនឹងល្បឿនអតិបរមារហូតដល់ ២០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រព័ន្ធផ្លូវដែកអន្តរក្រុងថ្មីជួយកាត់បន្ថយពេលវេលាធ្វើដំណើររវាងទីក្រុងទាំង ៥ យ៉ាងខ្លី។ ពីស្រុក Panyu (Guangzhou) អ្នកដំណើរចំណាយពេលត្រឹមតែ ៣០ នាទីដើម្បីទៅដល់ Foshan ឬ Dongguan និង ៦០ នាទីដើម្បីទៅដល់ Zhaoqing ឬ Huizhou ។ អ្នកជំនាញបាននិយាយថា ប្រព័ន្ធផ្លូវដែកថ្មីនេះនឹងជួយឱ្យទីក្រុងក្វាងចូវតភ្ជាប់កាន់តែងាយស្រួលជាមួយតំបន់ជិតខាង ដោយហេតុនេះជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងទេសចរណ៍សម្រាប់តំបន់ទាំងមូល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjj6lasF7ZrSLiiZVCo-QQA7PwQK6ugo68pjcWemuS2t5C3cchbXkvW-F7cn0XEOKGTv3K394niQJ-riGW6ViIjTASpJhsjhI9bAe0H13ndoxuWG8zPLRfgV6Qzsjkx-g0CH-lYORSoAmfT9BKUo3jG30cvKG_gls2JgOmSJdnSf3vrOztxopcnnXps2FI/s736/b3596d776e241e01e915c782637df1c3.jpg

ចំណុចពិសេសបំផុតនៃ “រថភ្លើងក្រោមដី” នេះគឺជាគំរូប្រតិបត្តិការដូចរថយន្តក្រុង ដែលផ្តល់ភាពងាយស្រួលជាអតិបរមាដល់អ្នកដំណើរ។ យោងតាមអ្នកតំណាងក្រុមហ៊ុនគ្រប់គ្រងប្រតិបត្តិការផ្លូវដែកអន្តរខេត្តក្វាងទុង គឺមានប្រព័ន្ធត្រួតពិនិត្យសុវត្ថិភាពត្រឹមត្រូវនៅស្ថានីយ៍រថភ្លើងអន្តរខេត្តត្រូវបានតភ្ជាប់ទៅស្ថានីយ៍រថភ្លើងជាតិ និងរថភ្លើងក្រោមដី ដែលជួយអ្នកដំណើរធ្វើចលនាបានយ៉ាងងាយស្រួល និងរហ័ស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcmS_-8Uba2qFVL1fKtFclcPQNqLPCa60sr_m4wmuhIk0AJ9dx0L3B2kXKAFGFuF6sE1_WcNJEvuTSnxcsaUMjxRv8s7ysoKtUcQfIgYkcQMNxvp98jK8pd-HEqgKwSBQrOnKMmwRZdu3vKhC7j_YdO7mRveq8m-giL0kpsskAjd8D1xO-I2eWR1kjlKY/s1920/china-says-it-has-successfully-tested-the-worlds-fastest-v0-B1CbHyI1V2nIdyKEqipHrspE0xmgZqVWQP14BIyWYHo.webp

ការដាក់ឱ្យដំណើរការប្រព័ន្ធផ្លូវដែកអន្តរខេត្តចំនួន ៣ តភ្ជាប់ទីក្រុងចំនួន ៥ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការសម្រេចគោលដៅនេះ។ អ្នកជំនាញបាននិយាយថា ប្រព័ន្ធផ្លូវដែកថ្មីមិនត្រឹមតែជាផ្លូវតភ្ជាប់ចរាចរណ៍ប៉ុណ្ណោះទេ ថែមទាំងជាកម្លាំងចលករជំរុញទេសចរណ៍ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសម្រាប់តំបន់ទាំងមូល។ ក្នុងឱកាសសម្ពោធផ្លូវរថភ្លើងថ្មីនេះ សកម្មភាពផ្សព្វផ្សាយទេសចរណ៍បានប្រព្រឹត្តទៅនៅទូទាំងតំបន់ឈូងសមុទ្រ។ នៅស្ថានីយ៍រថភ្លើងមួយចំនួន អ្នកដំណើរក៏ទទួលបានផែនទីទេសចរណ៍ដោយឥតគិតថ្លៃ និងចូលរួមក្នុងហ្គេមអន្តរកម្មគួរឱ្យចាប់អារម្មណ៍ផងដែរ៕

មិនញញើតនឹងពាក្យរិះគ.ន់ ឯម រៀម ផ្ចា.ញ់ផ្ចាលអ្នកទើ.សខ្លួនដោយសម្តីយ៉ាងចា.ក់ដោតបែបនេះ

0

បណ្ឌិតច្នៃម៉ូត ឯម រៀម ដែលរងមតិរិះគន់ទក់សាច់ពីអ្នកលេងបណ្តាញសង្គមពេលចូលរួមកម្មវិធីតារាចម្រៀង ទេព បូព្រឹក្ស កាលពីកន្លងទៅនេះលោកមិនញញើតនឹងពាក្យរិះគន់ពីមហាជននោះទេប៉ុន្តែបានផ្ទាញ់ផ្ចាលដោយសម្តីយ៉ាងចាក់ដោតទៅកាន់អ្នកទើសខ្លួនវិញក្នុងន័យថាកាន់តែមានការរិះគន់លោកកាន់តែមានទីផ្សារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqCCTBzzGcL8uovjrWcQBNv0lqZZkAoKRVMojccRgSz9-Np1oDTkMg9XvA6vkFBtBSRelfjPjNDvjeZOBcBksLbSRcCRpfJ2Kx1S5llUfxxz79bcG2mnEyzgaDsL7YhoHydmOGuILS_EtILCAzEuMur1NHlwQKLTtrc8OlvnfrhQTR9kkFWWA6MMy_HJs/s2048/image_2024-06-03_09-29-21.png

មិនមែនជាលើកទី១នោះទេដែលលោក ឯម រៀម ត្រូវសាធារណជនបញ្ចេញមតិរិះគន់ទៅលើការច្នៃម៉ូតរបស់លោកដែលតែងតែមានការច្នៃប្រដិតខុសប្លែកពីគេ។ ទោះបីជាយ៉ាងនេះក្តីអ្នកច្នៃម៉ូតរូបនេះនៅបន្តសកម្មភាពរបស់ខ្លួនដដែល ដោយលោកបានលើកឡើងថា នេះជាការច្នៃម៉ូតបែប Fashion មិនមានលក្ខណៈទាស់ខុសអ្វីនោះទេហើយលោកជាអ្នកច្នៃម៉ូត បើឱ្យស្លៀកពាក់ដូចជាអ្នកដទៃក៏មិនកើតដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8pSmHe9yivek-4XQwGqBy7gFqMa_W1ZhQgBMgibq8FCv28K4FR_kDNks8xGLdULTRDH2R87aDBO_RMdDMiky_IQzlrPR34xv-U6j8pRbxMYORegQ-e5RaysPv5duCI6Vr5uKihyphenhyphennOOcBnJzLrZgIDCj-SCz4-A4i67UPDnJkTCnvE6LxjP9robbfjpUQ/s2048/image_2024-06-03_09-29-24.png
ថ្មីៗចុងក្រោយនេះដែលអ្នកច្នៃម៉ូត ឯម រៀម រងនូវពាក្យរិះគន់នោះគឺលោកស្លៀកឈុតរាជិនី AI ដែលមានគ្រឿងបង្គុំអេឡិចត្រូនិកចូលរួមកម្មវិធីសម្ពោធបទចម្រៀងរបស់ ទេព បូព្រឹក្ស។ ក្រោយមកលោកបានចេញមកបកស្រាយពីឈុតរបស់លោកថា សំលៀកបំពាក់របស់ខ្លួនដកស្រង់ពីការស្លៀកពឹងបែបសម័យអង្គរ ដែលមានសិលាចរឹកនៅប្រាសាទបាយ័ន នាសតវត្សរ៍ទី១២ដកស្រង់ចេញពីសម័យបុរាណ និងបង្កប់ទៅដោយអត្ថន័យកាត់បន្ថយប្លាស្ទិក និងកុំឆាប់ជឿអ្វីនៅលើបណ្តាញសង្គមជាមួយបច្ចេកវិទ្យាទំនើបនាំឱ្យខាតបង់។ ដ្បិតថាមានការបកស្រាយពីអ្នកច្នៃម៉ូត ឯម រៀម នៃឈុតរាជិនី AI ក្តីប៉ុន្តែអ្នកលេងបណ្តាញសង្គមនៅបញ្ចេញមតិរិះគន់ដដែល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZzG7b1VPxbr9QPZsmGGQc_dAD_I3MxN8Pby_su8pIBEsPob9BXONp2pukVtWixfZIS4QcbefU_CSaV3S4f9J-ZJVwP4J3MwPD6soxvCT1Rem9cMaGzmJU-hqCOxF1RSZ6uy5DxeNRft2BEqzpW9W_lcYJLJIJYfgucVvKA70LN0RfjTZOTl5K9ML3_l4/s2048/image_2024-06-03_09-29-26.png

អ្វីដែលកាន់តែក្តៅគគុកនោះ បណ្ឌិតច្នៃម៉ូតរូបនេះមិនញញើតនឹងពាក្យរិះគន់នោះទេ ប៉ុន្តែបានផ្ចាញ់ផ្ចាលអ្នកទើសលោកវិញដោយសម្តីចាក់ដោតថាកាន់តែរិះគន់លោក លោកកាន់តែមានទីផ្សារចូលរួមកម្មវិធីផ្សេងៗ។

លោក ឯម រៀម បានបង្ហោះរូបជាច្រើនសន្លឹកកាលពីថ្ងៃទី១ មិថុនា ឆ្នាំ២០២៤ ដោយដាក់ចំណងជើងថា «ទៀតហើយ បន្ទាប់ទទួលរងការរិះគន់ជេរប្រមាថពីមហាជនដូចទឹកបាក់ទំនប់ ឯម រៀម កាន់តែមានទីផ្សារ និង លេចធ្លោក្នុងកម្មវិធីដើរបង្ហាញម៉ូត នៅក្នុងអាគារ Vattanac ជាន់ទី៣៦រៀបចំដោយ Phnom Penh Designers Week»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKCX1SvJ-EPp3sJopWdDMcBM4YAeV89bAyJLFrI4kHy3gSJxnTvlqQgHL0ggwXCJ0oyh2ucMq2vWbNuwKTkrZIQYO0TsMy15swFQoRHz_rJkjE-097OBKy4_ZoeMcizj9BssU3wYA7wE5rz1FOflqr7VzoIVwUfsHobFyzLMbF8LuVl-VkifkSJ7e6wPI/s2048/image_2024-06-03_09-29-28.png

ក្រោយពីបោះសម្តីផ្លែផ្កាដាក់អ្នករិះគន់ខ្លួនបែបនេះហើយ ប៉ុន្មានក្រោយមក អ្នកច្នៃម៉ូត ឯម រៀម បានផ្លាស់ប្តូរចំណងជើងរបស់ខ្លួនវិញថា «ចូលរួមទស្សនានៃការដើរបង្ហាញម៉ូតថ្ងៃទី២ នៅក្នុងអាគា Vattanac ជាន់ទី៣៦រៀបចំដោយ Phnom Penh Designers Week»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlNS3_CXq7_9OVLsa_8zhPz1Ejf8QiefhvVAMYSK5X7djqW9wG1rFFgFeoz1enwdlJnL_88RBa3bwxW2KCuwhYi0Ds-6lEnTGb9fDh77Q8cN_-QVMK2_7Q-T6PATfxwWWXnHE9A4Xvn3VQKf1h44O7WNYF-NLgvQd7MwfFrmCTr17GsARr8QnouKnUVDc/s2048/image_2024-06-03_09-29-29.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlNS3_CXq7_9OVLsa_8zhPz1Ejf8QiefhvVAMYSK5X7djqW9wG1rFFgFeoz1enwdlJnL_88RBa3bwxW2KCuwhYi0Ds-6lEnTGb9fDh77Q8cN_-QVMK2_7Q-T6PATfxwWWXnHE9A4Xvn3VQKf1h44O7WNYF-NLgvQd7MwfFrmCTr17GsARr8QnouKnUVDc/s2048/image_2024-06-03_09-29-29.png

គួរបញ្ជាក់ផងដែរថា ការច្នៃម៉ូតតាមបែប Fashion របស់លោក ឯម រៀម ហាក់ទទួលបានការរិះគន់ជាបន្តបន្ទាប់ពីសំណាកអ្នកលេងបណ្តាញសង្គមមិនសូវទទួលបានការសរសើរនោះទេ។ ប៉ុន្តែទោះបីអ្នកដទៃរិះគន់ក្តីតែលោកនៅតែបន្តសកម្មភាពរបស់ខ្លួនស្រលាញ់អ្វីដែលជាចំណង់ចំណូលចិត្តខ្លួនឯងដដែល៕