Home Blog Page 1041

ហេតុអ្វីកុលសម្ព័ន្ធមួយក្រុមនេះនិយមដើរនៅលើបង្គោលឈើខ្ពស់ៗ?

0

ប្រទេសអេត្យូពី ៖ ភ្ញៀវទេសចរដែលបានធ្វើដំណើរមកដល់ប្រទេសអេត្យូពី (ស្ថិតនៅអាហ្វ្រិកខាងកើត) នឹងចាប់អារម្មណ៍ជាមួយពួកកុលសម្ព័ន្ធនេះ រហូតដល់អ្នកខ្លះសុំថតរូបទៀតផង ។ កុលសម្ព័ន្ធនេះឈ្មោះ «Banna» រស់នៅភាគនិរតីប្រទេសអេត្យូពី និងមានគ្នាសរុបប្រមាណ៤៧.០០០នាក់ ។ ពួកគេប្រកបមុខរបរសំខាន់ គឺការបរបា.ញ់ និងចិញ្ចឹមសត្វ ហើយអ្វីដែលធ្វើឱ្យភ្ញៀវទេសចរចាប់អារម្មណ៍នោះ គឺពួកគេមានជំនាញខាងដើរនៅលើបង្គោលឈើខ្ពស់ៗផុតពីដី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisJzQBSgHbNclPGQRlJt3qyYTezb2zRpCKtRXWwu4Ep9ompY2dBL1STv2HAL7F7mp8bce41Yl6MkR1dJj8KrQQF694bthgJ0s887Ul4rtsGrEbrbvdOQtB5VowpqC_rfoUf-9VAsQ3bHIDTpZuPfQkxdU9talEM3xqgA6ju7PFO1aCVMG0rXSoyChnRcs/s1280/photo_2024-06-04_15-18-34.jpg

ការដើរនៅលើបង្គោលខ្ពស់ៗបានធ្វើឱ្យពួកគេល្បីល្បាញ និងលេចធ្លោជាងក្រុមកុលសម្ព័ន្ធផ្សេងទៀតនៅប្រទេសអេត្យូពី ។ រីឯមូលហេតុធ្វើឱ្យពួកគេនិយមដើរនៅលើបង្គោលបែបនេះ គឺដើម្បីគេចពីសត្វកាចសាហាវផ្សេងៗ ដូចជា ៖ ពស់មានពិស, សត្វ Hyenas (ស្រដៀងនឹងឆ្កែព្រៃ) និងសត្វតោ ជាដើម ។ ដូច្នេះ គេជឿថា ការឈរនៅលើបង្គោលខ្ពស់នឹងធ្វើឱ្យសត្វទាំងនេះមើលឃើញពួកគេមានមាឌធំជាងមុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGl-xMyAptDzlUO_-KF1IEaNs3hrOjhQ2-JS-z1pAL2u5kXqXzhBqKwI_bUbCGJzmj1lKxudhPFHp3L3vef63btbiUw3eY9RJbHkp0JSRYO60Et_0ZWBYy4Rr4o44zEs5TiTmDxB_jPeKKZSBb6ShvBR0kOZFodT1Vnm5UEvGaDV6FLoEnvZVkXOvMN-M/s550/photo_2024-06-04_15-43-59%20(2).jpg

ទោះយ៉ាងណា នេះមិនមែនជាមូលហេតុតែមួយដែលធ្វើឱ្យពួកកុលសម្ព័ន្ធ Banna និយមដើរនៅលើបង្គោលខ្ពស់ទេ ពីព្រោះការដើរនៅលើបង្គោលខ្ពស់ គឺជាវប្បធម៌មួយដែលបន្តតាំងពីយូរយាណាស់មកហើយ ។ បុរសវ័យក្មេងដែលពុំទាន់បានរៀបការនឹងទទួលយកវប្បធម៌នេះ ហើយវប្បធម៌ដើរនៅលើបង្គោលខ្ពស់ទទួលបានការពេញនិយមយ៉ាងខ្លាំងក្នុងពិធីបុណ្យនានា ឬពិធីបុណ្យសាសនារបស់កុលសម្ព័ន្ធ ក៏ដូចជាបង្ហាញពីការផ្លាស់ប្តូរវ័យពីយុវជនទៅជាមនុស្សចាស់ផងដែរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEip4iWt-QJyZm86Cr5aN_bUfsLzT8uIe86IPT-hWdaIGBscTASTLkJtJqel2a77be2MGP0_6qy5sHx3dBxan3iHvJU_cdPySjZU5-chVxA5x_7fCshcevWGyKok1z7CFFKgB72JEfyupIte-aDkLumA0kQWSqh_pLyaJ3tZzetqhSNyd3ZoPLBAPUvLxmw/s770/photo_2024-06-04_15-43-59%20(3).jpg
បម្រាមមួយដែលក្រុមកុលសម្ព័ន្ធ Banna ត្រូវអនុវត្តក្នុងអំឡុងពេលដើរនៅលើបង្គោលខ្ពស់ គឺពួកគេត្រូវតែលាបថ្នាំពណ៌នៅលើខ្លួនប្រាណ ។ រីឯបង្គោលឈើដែលពួកគេប្រើប្រាស់អាចមានកម្ពស់ខ្ពស់ផុតពីដីជាច្រើនម៉ែត្រ ខណៈការដើរនៅលើបង្គោលនេះ ក៏ត្រូវមានជំនាញផងដែរ ដូចជា ៖ ត្រូវរក្សាលំនឹងខ្លួន និងមានរាងកាយរឹងមាំល្អ ។ ជាទូទៅ ក្រុមយុវជនអាចដើរនៅលើបង្គោលបានយ៉ាងល្អ និងមើលទៅដូចពួកគេកំពុងតែនាំគ្នារាំរបាំតាមចង្វាក់ភ្លេង ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDPQ7TNpuC2l4m0hEC-iNN08pEPUr2BFdQhhwvOXwDBU-SJVBvIp6bB0aAjOcltwQTviOLBfXbflECNUZ2-A4Ip0kGcOo-8i1cOXQlDj7dtrACeLNGieN2_pENacPfIBke-TZIFGZ3ze-9Q1_ke894sO4PxyLjwcK3Nyc5fuS0W2kjT2pFH5TIhS56Wjo/s1200/photo_2024-06-04_15-43-59.jpg

ឃើញ លីន សោម៉ា តស៊ូបានពាន ពេជ្រ វត្តីសារ៉ាវឌ្ឍី បោះសម្តីបែបនេះ

0

បន្ទាប់ពី លីន សោម៉ា បានក្លាយជាម្ចាស់ពានកម្មវិធីលំដាប់ពិភពលោក Beat The Best រដូវកាលទី២ ក្រោយពីតស៊ូលើវិថីនេះជាច្រើនដង បវរកញ្ញា ពេជ្រ វត្តីសារ៉ាឌ្ឍី ថាអ្វីដែលគួររៀនសូត្រពីបទពិសោធន៍របស់អ្នកដទៃ អំនួតមិនបានធ្វើឱ្យអ្នកឈ្នះ តែភាពអត់ធ្មត់ទៅវិញទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvkC5ymCgLEeltPZ5C0RPC6xameJ8qRR45NHE9a4K6_jRjOcg4YAjZ_hPE02VwWY4gUQOEOIPTuKeoKPQR0vxMTOsOnMeaJY8MdDdn3iPDDb46pXLA6jzoLTYINOYfWfOjtvBpzTDyfNZJzQDYr9rOCilT70HslwxmH3yZnaVQXsAQg5Xdbe4WE8294l4/s2048/image_2024-06-04_09-26-43.png

ដូចមហាជនជ្រាបមកហើយថា លីន សោម៉ា បានយកបេក្ខភាពជើងខ្លាំង៣រូបដើម្បីទទួលបានជ័យលាភីបានសម្រេចក្តីបំណងដ៏ធំធេងរបស់ខ្លួនបានក្លាយជាតារាចម្រៀងកុងត្រាក្នុងផលិតកម្មដែលខ្លួនប៉ងប្រាថ្នាតាំងពីតូចរហូតដល់ពេញវ័យ២១ឆ្នាំ។ ការប្រកួតប្រជែងរបស់ស្ថានីយទូរទស្សន៍ហង្សមាសដែល លីន សោម៉ា ធ្លាប់ប្រកួតគឺ The voice kid Cambodia រដូវកាលទី១ មិនជាប់សូម្បីវគ្គដំបូង Cambodian idol រដូវកាលទី៣ The mask Singer Cambodia រដូវកាលទី១ និងកម្មវិធីប្រកួតចុងក្រោយទទួលបានជ័យលាភីឯក Beat the Best រដូវកាលទី២។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDqGlfjzHd7wYMVSrxkqysmuS09onXsRtBYTmDTz4mRjq7q8CNtEJDRXCGNduuGbLJ74FGc4pg9JZ-J3O_S4y9REbnqLWfhLe9x62Vhd7Z14sAg5FZIHnxzrfFD5Tl1o-ls51enx9zu87u8jRaOjCLKhoO7W6Cbe7hc2Pq5jYw791uJHykRFTa6NAnHn0/s2048/image_2024-06-03_11-33-18.png

ភាពជោគជ័យបានមកដោយការខំប្រឹងនិងតស៊ូជាច្រើនឆ្នាំនេះជំរុញឱ្យបវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី Miss Grand Cambodia 2022 និងជាលំដាប់រងទី៥លើឆាកអន្តរជាតិ បានបោះសម្តីមួយប្រយោគនិងបានចូលរួមអបអរសាទរដល់ លីន សោម៉ា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMzAOgg7MKOLfhVvi5Dn-VfoPcxgtVcDMXC0lclhEUHYGzSAYMlFYlQduOeqshrcZP9V84sdtqGQpA5kV7Is3bPLylfHZwaqauSik1SoKksfFcSVKKnTHo4lkeeUt4JgBYEyB9j6xH_QBNfXxUsAGXfYwQbzN8XIrhf5T1BW43ErLJLgt-HywE6S9Y_Io/s1440/image_2024-06-03_11-33-21.png

ពេជ្រ វត្តីសារ៉ាវឌ្ឍី បានសរសេរនៅលើបណ្តាញសង្គមនាថ្ងៃទី២ មិថុនា ថា «អ្វីដែលគួររៀនសូត្រពីបទពិសោធន៍របស់អ្នកដទៃ អំនួតមិនបានធ្វើឱ្យអ្នកឈ្នះទេ តែភាពអត់ធ្មត់និងការតស៊ូទៅវិញទេដែលនឹងធ្វើឱ្យអ្នកឈ្នះ Congratulations sister» ។ ពាក្យសម្តីនេះក៏ធ្វើឱ្យហ្វេនៗបានចូលទៅបញ្ចេញមតិជាច្រើនខណៈ ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏តស៊ូយ៉ាងមោះមុតដូចគ្នាទម្រាំអាចមានឈ្មោះបោះសំឡេងមានប្រជាប្រិយភាពដូចសព្វថ្ងៃ។

គេចាំបានថា ពេជ្រ វត្តីសារ៉ាវឌ្ឍី មុនគ្រងមកុដ Miss Grand Cambodia 2022 នាងក៏ធ្លាប់ឆ្លងកាត់ការប្រកួតវិស័យបវរកញ្ញាដូចគ្នាគឺកម្មវិធី Miss Cambodia 2020 ដោយបានជាប់លំដាប់រងទី១។ ទោះបីជាយ៉ាងនេះក្តីប្រជាប្រិយភាពរបស់នាងនៅមានកម្រិត មិនទាន់មានអ្នកស្គាល់ទូលំទូលាយនោះទេ រហូតបានចេញទៅប្រកួតនៅក្រៅប្រទេស MGI សាងបានផ្លែផ្កាមកទើបហុចផលឱ្យនាងមកវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjo3O90DDfDzBrS_YaBflo40qmwMWRjSauPjsN6Z7CUesSzubUodzR_ueaX78T7Uou5TCVbPy8pgphyis1fCkyKYPiROc9WXezqPKjU_i7mBzc8V-yoqOxxTBMa6IcoKTiMCJblpZq_df89WmRotCIjbfw_utKKdkkap3QZWXB6KmmmgQX0LoAcYqeN97g/s2048/image_2024-06-04_09-26-45.png

គិតមកដល់ពេលនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានសាងដុំកំភួនសម្រាប់ខ្លួនឯងជាច្រើន បានគ្រងតំណែងតួឯកថតខ្សែភាពយន្តខ្នាតធំ ទូតសុឆន្ទៈផលិតផលធំៗ មានសាលាបង្រៀនដើរម៉ូតផ្ទាល់ខ្លួន គ្រោងបើកលក់ផលិតផល និងចុងក្រោយនេះបានក្លាយជាអនុប្រធានប្រតិបត្តិកម្មវិធី Miss Grand Cambodia 2024។ យ៉ាងណាមិញ ទន្ទឹមនឹងសមិទ្ធបានដូចនេះនាងក៏រងនូវរឿងអាស្រូវច្រើនដូចគ្នា ប៉ុន្តែនាងនៅតែអាចជម្នះបាននៅតែសាងភាពលេចធ្លោដដែល៕

មកដឹងពីអាថ៌កំបាំងរបស់ប្រជាជនក្នុងតំបន់នេះដែលភាគច្រើនសុទ្ធតែមានអាយុ ១០០ ឆ្នាំ

0

ប្រជាជនដែលរស់នៅជ្រលងភ្នំ Hunza ស្ថិតនៅភាគខាងជើងប្រទេសប៉ាគីស្ថាន គឺជាកន្លែងដាច់ស្រយាល និងដាច់ឆ្ងាយពីតំបន់ដទៃ ធ្វើឱ្យមនុស្សជួបប្រទះការលំបាកជាច្រើនក្នុងការទទួលបានការថែទាំសុខភាពបែបទំនើប។ ទោះជាយ៉ាងណាយោងតាមទិន្នន័យវិទ្យាសាស្ត្រ បានឱ្យដឹងថា ប្រជាជនក្នុងតំបន់នេះភាគច្រើនសុទ្ធតែមានអាយុ ១០០ ឆ្នាំបើទោះបីជាពួកគេរស់នៅក្នុងតំបន់ដាច់ស្រយាលក៏ដោយ។ មិនត្រឹមតែប៉ុណ្ណោះនៅអាយុ ៤០ ទៅ ៥០ ឆ្នាំ ស្ត្រីនៅទីនេះគឺមានរូបរាងក្មេងជាងវ័យ ហើយបុរសមានសុខភាពល្អ និងរឹងមាំទៀតផង។ ដូច្នេះហើយ តើមកពីមូលហេតុអ្វីទើបធ្វើឱ្យប្រជាជនប៉ាគីស្ថានក្នុងតំបន់ភ្នំ Hunza ភាគច្រើនសុទ្ធតែមានអាយុ ១០០ ឆ្នាំ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinXbMD7s13PyNv7LhoCRYZ9B5ZeYKNtZzl13EAt8uT3RVL8BLNOBG5XPfdEQXcMAKFhglqqxgFuTh3eQwS8Kd-EVQCdCT_g66IOz7uP-7zmQf-hV8x2abwqQBDylP8oslLxWkafddecA-5T2pXIaLs1WrIUcGMwlhD_CnpAlTibRJ8TQFCm52nB-e57Yk/s1024/DSCF6400-1024x682-1.jpg

សម្រាប់មូលហេតុនោះគឺ ទីមួយសកម្មជានិច្ច៖ ប្រជាជននៅតំបន់ Hunza ច្រើនមានសុខភាពល្អ និងមានស្ថេរភាព ដោយសារពួកគេមានទម្លាប់ធ្វើលំហាត់ប្រាណតាំងពីកុមារភាពរហូតដល់ចាស់។ មនុស្សជាច្រើននៅជ្រលងភ្នំបាននិយាយថា សុភមង្គលរបស់ពួកគេគឺបានដើរជុំវិញភ្នំ និងផ្លាស់ទីជារៀងរាល់ថ្ងៃ។ នៅ Hunza វាជារឿងធម្មតាណាស់ដែលឃើញមនុស្សអាយុលើសពី ៨០ ឆ្នាំនៅតែធ្វើការ និងដើរតាមផ្លូវ។ សមាជិកចាស់ៗនៃគ្រួសារជាច្រើននៅតែចិញ្ចឹមគោ ចៀម ប្រមូលអុស និងដាំដើមឈើជារៀងរាល់ថ្ងៃ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj291CiZWn-uVM4Bu9LnrHzkPuBfo1YHRMRIK2gNZFEOF536HrPniZ5Pde-xzt-7dyAwqpDIatelRQJR4n-IJNrSDO2EpNmmQgbIWc369j6DZRGLmtCUW7fO44S1bCwRJFQrRnfJa5P4T4VPuB7xyygH823joSmTODhRr_cMOkSyWB_ACZhA9-Q6RlSNyo/s1844/Hunza-Longevity-Magnificent-kkh-tour.jpg

សម្រាប់មូលហេតុទីពីរវិញនោះគឺការផឹកទឹករលាយពីផ្ទាំងទឹកកក៖ នៅជ្រលងភ្នំ Hunza មានផ្ទាំងទឹកកករាប់សិប ដែលទឹកទាំងនោះមិនដូចប្រភពផ្សេងទៀតទេ វាត្រូវបានច្រោះដោយធម្មជាតិ និងដោយស្រទាប់ទឹកកក រួមទាំងថ្ម និងមានសារធាតុរ៉ែជាច្រើន ធ្វើឱ្យមនុស្សផឹកហើយមានសុខភាពរាងកាយមាំមួន ក៏ដូចជាក្មេងជាងវ័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZQK2zAm36tWSJoBXp-t8qRQvyoNbAqFIy72QcJdqougOq4B6TjapPuBLKsuVHAb_Zxb_utYmCZUrvaJmZbXQ3Kz2PXIsFJ4jb85_28BrN4-7Wn7gkKfOM-_BU5dzUBFpyide_E3uKwEKC4GUnhQuZXgV_CfQOwGd_ROHlOWDg3j9fVlhzUiwisi6Vcqo/s544/hunza-old-women.jpg

ចំណែកទីបីវិញគឺការដាំរុក្ខជាតិ apricot៖ ដើម apricot គឺជាដំណាំមួយក្នុងចំណោមដំណាំដែលមានសារៈសំខាន់ជាពិសេសចំពោះជ្រលងភ្នំ Hunza។ ការសិក្សាបានបង្ហាញថា គ្រាប់ពូជ apricot មានផ្ទុកសារធាតុម្យ៉ាងហៅថា amygdalin ដែលជួយប្រឆាំងនឹងជំងឺមហារីក និងការរលាកនៅក្នុងខ្លួន។ យោងតាមអ្នកជំនាញ ស្ទើរតែគ្រប់គ្រួសារទាំងអស់នៃតំបន់ភ្នំ Hunza សុទ្ធតែដាំដើមឈើ apricot មួយដើម ហើយប្រមូលផលគ្រាប់ពូជនេះរៀងរាល់រដូវក្តៅ។ ដោយប្រេង Apricot ត្រូវបានគេចាត់ទុកថាជាម្ហូបប្រពៃណីមួយរបស់ប្រជាជននៃជ្រលងភ្នំ Hunza។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi30Vn_Zx4awrQTY-C3cpRtAMG5XGDRBCZXbgqx3kNCP0hHZmJMw7r6uCeB55ehIa0Lwwk1oSlbQwgG0EJIclgrVVwOPG0TSm2J-JUdK_Oa2y6i4Ud-UsckIBqGqFcKzirdrdyc_lv76IoOeToqXqY6P-EE2XOJdPpSXPgW5oSdSHjmS3yvgMWjhQRlH_s/s1200/photo_2024-06-04_14-31-26.jpg

ទីបួនគឺការស្រលាញ់គ្នាទៅវិញទៅមក៖ តំបន់លំនៅឋាន និងភូមិនៅ Hunza សុទ្ធតែមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយគ្នាទៅវិញទៅមក។ ប្រជាជននៅទីនេះមានវប្បធម៌នៃការយកចិត្តទុកដាក់ និងការគោរពគ្នាទៅវិញទៅមក។ ហេតុដូច្នេះហើយបានជានៅជ្រលងភ្នំនេះមិនមានផ្ទះចូលនិវត្តន៍ឬផ្ទះថែទាំទេ។ ក្រៅពីនេះ Hunza ក៏ជាកន្លែងសុវត្ថិភាពសម្រាប់មនុស្សគ្រប់គ្នាផងដែរ ដោយសារតំបន់នេះមិនមានឧក្រិដ្ឋកម្ម ឬចោរកម្ម ឬប្លន់នៅទីនេះទេ។ ដូច្នេះហើយ ប្រជាជន Hunza តែងតែរស់នៅក្នុងភាពសុខស្រួល សប្បាយរីករាយ និងមិនសូវមានបញ្ហាផ្លូវចិត្តឡើយ។ ទាំងនេះជាអាថ៌កំបាំងក្នុងការជួយយុវជនឱ្យមានសុខភាពល្អ និងអាយុវែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKOgZPyyegL-GBgtdRmdULLSJUDvHGLsrvS1CzcAenPZ1_ohpQyt4djZpFeC6a4vxZMy72MZjQjnbFCI4OEqob1R6MhvlGG4r0z-kNsCkYjAX8_9icmvBtLZ3RTjpjDwZvzwJtFboUgf0uYEwbyuI2rjpWAdp2YVDHKExjV0RZ5BLS5s-fg1XfDIWUQgI/s1024/photo_2024-06-04_14-33-23.jpg

ក្រៅពីនេះប្រជាជន Hunza ក៏មិនដែលបរិភោគអាហារកែច្នៃដែរ ភាគច្រើនមនុស្សទាំងនេះប្រើប្រាស់សាច់សត្វដែលចិញ្ចឹមក្នុងស្រុក និងកែច្នៃនៅថ្ងៃតែមួយ ដោយមនុស្សនៅក្នុងជ្រលងភ្នំនេះកម្របរិភោគអាហារកែច្នៃណាស់។ វាក៏ពិបាកខ្លះដែរសម្រាប់អ្នកទេសចរក្នុងការស្វែងរកភោជនីយដ្ឋានអាហាររហ័សនៅទីនេះ។ ជាធម្មតាអាហារនៅតំបន់ភ្នំ Hunza ត្រូវបានរៀបចំនៅពេលថ្ងៃ ហើយបន្លែក៏ត្រូវបានគេយកពីសួនច្បារ ឬកសិដ្ឋានក្នុងតំបន់ដែរ មិនត្រូវបាននាំចូលពីខាងក្រៅទេ ដូច្នេះរបស់ទាំងនេះគឺធម្មជាតិសុទ្ធៗតែម្តង៕

មិននឹកស្មានថា ប្រាសាទដ៏ធំនេះសាងសង់ឡើងដោយមនុស្សតែម្នាក់

0

ប្រទេសហូឡង់ ៖ លោក Jerry Hulman អាយុ៧៦ឆ្នាំ រស់នៅប្រទេសហូឡង់ បានចំណាយពេលជាង៣០ឆ្នាំ ដើម្បីសាងសង់ប្រាសាទដ៏ធំមួយកម្ពស់៥ជាន់នៅបរិវេណខាងក្រោយផ្ទះ ។ ប្រាសាទនេះបានតុបតែងលម្អដោយសម្ភារៈកែច្នៃផ្សេងៗ និងសាងសង់ឡើងដើម្បីសម្រេចតាមក្តីសុបិនរបស់លោកផងដែរ ប៉ុន្តែអ្នកផ្សេងទៀតប្រាប់ថា លោកជាមនុស្សឆ្កួ.ត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiPSy7sfDwhQUwxWZJM_CZcI8I1ngutQN6gdAl0E09IGzaGycaSCa2i0orukmQgj77pDPbhkSc8iZ1x5eT2cdj4iEDNO-1nNFFb3906Vn-7plEqDl2-4eAgNizpFwSIeCwxrii68QZ9D58rU1aRpYy6M5y7K2MemZhk9L74AF4NyiclowFqjgHJAJvg7w/s1080/photo_2024-06-04_14-26-13.jpg

លោកបានសាងសង់ប្រាសាទក្នុងភូមិ Blesdijke នៅភាគខាងជើងរបស់ប្រទេសហូឡង់ ហើយវាជាភូមិជនបទ និងគ្មានអគារខ្ពស់ៗទេ ទើបធ្វើឱ្យប្រាសាទ Olt Stoutenburght របស់លោកលេចធ្លោជាងគេក្នុងភូមិ ។

លោក Jerry រៀបរាប់ថា លោកបានចំណាយពេលសាងសង់ប្រាសាទតាមក្តីសុបិនរបស់ខ្លួនអស់រយៈពេល៣៤ឆ្នាំ និងចំណាយប្រាក់អស់យ៉ាងច្រើន ហើយលោកស្វែងរកសម្ភារៈផ្សេងៗមកពីប្រទេសជាច្រើន ។ ក្តីសុបិនរបស់លោកចាប់ផ្តើមតាំងពីឆ្នាំ១៩៩០ គឺលោកប្រាប់ភរិយាថា លោកនឹកឃើញរូបរាងប្រាសាទមួយ ហើយលោកចង់សាងសង់វាដោយផ្ទាល់ដៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0oPVS4nr_pqEip7z8HwXbBgWeXYgQdUykZpZ8Tu6dEM09fE0fFxE0pfvVAaaCRaGcFwAfqf41MTRBzRcOmY-AiywqzYMtVOVdwW5xuevv5XACi6kD88a4863Yf8fgE6I4TBQLFNLnyW1nVHyM2o6IRDjlz4VFPipnJhPxHjogwZvZ802qiPBhWQBG7Ps/s1080/photo_2024-06-04_14-26-14%20(2).jpg

ចាប់តពីពេលនោះមក លោកក៏ចាប់ផ្តើមសាងសង់ និងតុបតែងប្រាសាទឱ្យស្របតាមចំណង់ចំណូលចិត្តរបស់ខ្លួន ដោយលោកបានធ្វើដំណើរទៅតំបន់អឺរ៉ុប និងដើរតាមផ្សារលក់សម្ភារៈចាស់ៗ ដើម្បីទិញសម្ភារៈតាមការស្រមៃ ទើបធ្វើឱ្យសម្ភារៈក្នុងប្រាសាទនេះមានស្ទាយខុសៗគ្នា ។ ក្រៅពីនេះ ក៏មានសៀវភៅប្រវត្តិសាស្ត្ររាប់រយក្បាលដាក់នៅពាសពេញជញ្ជាំងបន្ទប់ផងដែរ ។

រយៈពេល៣៥ឆ្នាំមកនេះ លោក Jerry បានលក់សម្លៀកបំពាក់ប្រភេទ Costume (សម្រាប់ពាក់ក្នុងឱកាសពិសេស) ទើបធ្វើឱ្យលោកមានសម្ភារៈយ៉ាងច្រើនយកមកតុបតែងប្រាសាទ ។ លោកបានតាំងរូបចម្លាក់នាគផលិតពីសម្ភារៈកែច្នៃរាប់រយប្រភេទនៅលើកំពូលប្រាសាទ ដោយសារលោកមានជំនឿតាមជនជាតិចិនថា សត្វនាគជួយការពារផ្ទះសម្បែង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQKgDZFjyxrBbMydY9K5u2-luT8dyjyA58tNLpw8G9ZlSU2UiXoyvlezZt_eJVhsTcLqb_6C7VtA_c1xsgMzfpUSK5QiGNTO7QLn90jRcAucLwnT0b7I5n6YhhpQrD197fufuWr_vVa_AfPS7Q3AlY4M21hv7uKHuQvFQ7feh7nJN4CbieGLiHYViSacI/s1080/photo_2024-06-04_14-26-14%20(3).jpg

លោកគ្មានចំណេះដឹង និងបទពិសោធន៍ផ្នែកស្ថាបត្យកម្មសាងសង់ទេ ប៉ុន្តែលោកបែរជាសាងសង់ប្រាសាទនេះឡើងមក ហើយលោកប្រាប់ថា វាជាការប្តេជ្ញាចិត្ត ។ ម្យ៉ាងទៀត លោកពុំបានសុំការអនុញ្ញាតសាងសង់ប្រាសាទពីអាជ្ញាធរមូលដ្ឋានទេ ។

ចំណែកអភិបាលក្រុងនិយាយថា លោក Jerry ជាមនុស្សឆ្កួត ដោយសារលោកគ្មានបទពិសោធន៍ផ្នែកស្ថាបត្យកម្ម ហើយសាងសង់ប្រាសាទដោយខ្លួនឯង និងពុំបានជួលជាង ។ ប៉ុន្តែលោក Jerry ក៏សម្រេចគោលដៅរបស់ខ្លួន និងទទួលបានការអនុញ្ញាតឱ្យសាងសង់ប្រាសាទនេះ ក្រោយពីជជែកជាមួយអាជ្ញាធរជាច្រើនលើក ហើយពួកគេបញ្ជាក់ថា ប្រាសាទរបស់លោកមិនត្រូវខ្ពស់ជាង២៨ម៉ែត្រទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPB_Kf_sLO3yySq82DVtqkYRcGnChPCSKz3AZXZazH2ueEizlfCeOn_3vmV7UwoKNSAjjk99bqDJQu7iAL7eXJLYQYUQVI0c9Vmov0pGPfy5itiVzkQfvVa0vn00DvZ6DMlwGG3cRGu0xPl5057hVPdJ-e66Q0G6aaXk_K0TmJ0Hya9xUhDHvMKyrv7go/s1080/photo_2024-06-04_14-26-14%20(4).jpg

ទោះយ៉ាងណា លោក Jerry ពុំដឹងថា បានចំណាយប្រាក់អស់ប៉ុន្មានទេ ទម្រាំសាងសង់ប្រាសាទនេះរួចរាល់ ។ រីឯភរិយាលោកនិយាយថា អ្នកស្រីចូលចិត្តប្រាសាទនេះ ប៉ុន្តែសុំនៅឱ្យឆ្ងាយល្អជាង ខណៈលោក Jerry ប្រាប់ថា វាជាប្រាសាទផ្ទាល់ខ្លួនរបស់លោកតែម្នាក់គត់ ។

បើទោះជាវាជាប្រាសាទផ្ទាល់ខ្លួនក្តី ប៉ុន្តែមានភ្ញៀវទេសចរមកពីប្រទេសជាច្រើនចូលមកទស្សនាប្រាសាទនេះ ហើយពួកគេបានសរសើរយ៉ាងខ្លាំងដែលលោក Jerry អាចសាងសង់វាបានដោយខ្លួនឯង ។ ប៉ុន្តែមនុស្សផ្សេងទៀតមិនចូលមើលប្រាសាទទេ ដោយសារពួកគេគិតថា លោកជាមនុស្សឆ្កួត ។

ចុងក្រោយ លោកបញ្ជាក់ថា កូនៗទាំង៣នាក់ នឹងសាងសង់ប្រាសាទនេះបន្តទៀត ពេលលោកបាត់បង់ជីវិតនៅថ្ងៃណាមួយ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghhwF258WijKPE4mySRQ99zB4B4TsuZ_99aeA9L0MTwH8JnSB-HVgTZIjeMNS8GlvAQ2h1PvomiwD0-7oPHArQ3hUQ7pQ9oCaR46P4-KIV9REi62qwilev9-MNQeLUfjJyYal9KQFJ7PmMg4zb0qKyyvmZPpJbyP2vxqcD2QUdx7WspuSWX-4zdjflwC0/s1082/photo_2024-06-04_14-26-14.jpg

កែបកាន់តែទាក់ទាញខ្លាំង ក្រោយផ្លូវបេតុងប្របមាត់សមុទ្រសាងសង់រួចរាល់១០០ភាគរយ

0

ខេត្តកែប នឹងកាន់តែក្លាយជាតំបន់ទាក់ទាញមួយកម្រិតមិនចាញ់ខេត្តកំពតនោះទេ ក្រោយពីផ្លូវបេតុងប្របមាត់សមុទ្រសាងសង់រួច ខណៈបច្ចុប្បន្នការសាង់កំពុងប្រព្រឹត្តិទៅយ៉ាងរលូន ដោយនឹងរំពឹងថាបញ្ចុប់ការសាងសង់ក្នុងរយៈពេលដ៏ខ្លីខាងមុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhecFfddypAVtYGxantGPH90laP4GGAQOc7My5BN506a_1bKxvM-sWdX8YmCyZcVFZMgFMDd5S_t7xlphozu5anJ4Vv9Fcd_x2WZQWqIgPlySGPxcEzrKCwG53TkwLIHBthzIFxOZfyqQ89_l4qxvA69mke-Tp7TXqQcUerSxdXiAw0s4EWdhIsU8R8Sso/s627/10700002.jpg

ផ្លូវប្របមាត់សមុទ្រមួយខ្សែនេះ ជាប្រភេទផ្លូវអ៊ុតកៅស៊ូAC មានប្រវែងសរុបជាង ១២គីឡូម៉ែត្រ ចាប់ពីផែកោះទន្សាយស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ដល់ចំណុចប្រសព្វផ្លូវ១៣៣២ ស្ថិតក្នុងភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ចំណាយថវិកាប្រមាណ ១០,៥លានដុល្លារ ក្រោមឥណទានធនាគារអភិវឌ្ឍន៍អាស៊ី ADB។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjl8Tly0zjaq9fwmiyyqMqZ8NeOnilmn8Ll6nQZ982B-VcqcHWFR9xzz0eC4LEoGPGaVoAVIjI7YxM62s9jsMSe0zaLbeSXixueAOr2R9iGhOtQ31lWs55GywRnNKX85jlKEO0l3FSnxqLv5yaVq4kYzNe2CuYejk6Ty3ntmiS1sz9a4SQf42kHEaUxFhg/s1100/665ebcf6567ef_1717484760_large.jpg

ផ្លូវនេះ គឺជាអនុគម្រោងទី២ នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ខេត្តកែប សម្រាប់កំណើនប្រកបដោយបរិយាប័ន្នក្នុងមហាអនុតំបន់មេគង្គ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiw88zagJOatdYGp0oGVc9JEgYbMGb7Q3ai6194UfW76o9e0RRUZ7bpLD50xe_XxeWJnap_o7uuzsDLrRb4lLp7OxXOMhHDFI8RWUDsjm5uHm6GrD-FH4nkGkcoYI_omKpXS7_Uxk76FD3F_DbAANXcm67l3oFk44dRlNcWzA5qz_oH6204I6Ms2uHPyY/s1100/665ebcf583537_1717484760_large.jpg

តំបន់ទេសចរណ៍ល្បីៗចំនួន ៦ ដែលអ្នកមិនគួរទៅលេង

0

យោងតាមអ្នកជំនាញជាច្រើនបានណែនាំថា កន្លែងទាំងនេះសុទ្ធតែជាតំបន់ទេសចរណ៍ល្បីៗ ទោះជាយ៉ាងណាអ្នកមិនគួរទៅលេងតំបន់ទាំងនេះឡើយព្រោះជាកន្លែងដែលមានតម្លៃថ្លៃនិងមានមនុស្សច្រើនកកកុញពេក ធ្វើឱ្យពិបាកក្នុងការទស្សនា ក៏ដូចជាខ្វះវប្បធម៌ជ្រៅជ្រះ។ លោក Alex Cornici នាយកប្រតិបត្តិនៃ The Traveler ដែលជាទស្សនាវដ្តីទេសចរណ៍ដ៏ល្បីល្បាញមានទីស្នាក់ការកណ្តាលនៅក្នុងប្រទេសអ៊ីតាលីបាននិយាយថាការធ្វើដំណើរគឺភ្ជាប់ទៅនឹងបទពិសោធន៍ប្រកបដោយគុណភាព ស្វែងយល់កាន់តែស៊ីជម្រៅអំពីវប្បធម៌ និងការរកឃើញថ្មីៗ មិនមែនគ្រាន់តែ “សម្គាល់កន្លែងដែលធ្លាប់បានទៅ” នោះទេ។

ដូច្នេះអត្ថបទនេះនឹងនាំប្រិយមិត្តមកស្គាល់តំបន់ទេសចរណ៍ល្បីៗចំនួន ៦ ដែលអ្នកមិនគួរទៅលេង៖
១.ភូកេត ឬប៉ាតាយ៉ាប្រទេសថៃ៖ អ្នកជំនាញបរទេសជាច្រើនបានណែនាំអ្នកទេសចរឱ្យរំលងកន្លែងទាំងនេះ ដោយសារចំនួនអ្នកទេសចរលើសកម្រិត ធ្វើឱ្យតំបន់នេះមានការកកស្ទះជារៀងរាល់ថ្ងៃ និងតែងតែមានហ្វូងមនុស្សច្រើនជារៀងរាល់ឆ្នាំ។ នេះនាំឱ្យមានអតិផរណា ការបំពុលកើនឡើង និងការធ្លាក់ចុះនៃគុណភាពជីវិតរបស់ប្រជាជនក្នុងតំបន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEif-YgSbjyTKcfHUCuuDI9BBTXkv-jbAjOoJp5B1G-c9wmAlyCZ7oCZb5igv9pZO37Ck96ez4ZLhGRM-enm3KCVpuS78E3ga4lmVIRJYLk7avacfj2DypsqQAdYMW2Osjp6Zxjss6mJguVC-cwzgQgyeE-tJAIgVhsMTe5jUYKeHm0D2epvsabWOoS24ME/s1500/phuket-thailand-karst-formation-phuket0327-92bd3ce9266148dba74cba5e36c711e2.jpg

២.ទីក្រុងឆ្នេរសមុទ្រ Dubrovnik ដ៏ល្បីល្បាញរបស់ប្រទេសក្រូអាត៖ យោងតាមក្រុមហ៊ុន Holidu ដែលជាកម្មវិធីកក់សណ្ឋាគារ នេះគឺជាទីក្រុងដែលមានមនុស្សច្រើនជាងគេនៅអឺរ៉ុ។ ដោយសារភាពចង្អៀតនៃអ្នកទេសចរបង្កបញ្ហាជាច្រើនសម្រាប់ទីក្រុងដែលមានផ្ទៃដីប្រហែល ១៤២ គីឡូម៉ែត្រការ៉េ ដូចជាការកកស្ទះនិងការកើនឡើងតម្លៃ។ តម្លៃនៃការធ្វើដំណើរនៅទីនេះសម្រាប់មួយសប្តាហ៍គឺប្រហែលជាង ៧០០ ដុល្លារក្នុងមនុស្សម្នាក់ ដោយមិនរាប់បញ្ចូលថ្លៃសំបុត្រយន្តហោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_r6-b-_2wQ_YPxOIjOPYKb5X2GXm5eCE3-nUp-kuEk7lHyERB3FM_Na7cC4nN1jCUPm4dAT4LtqIEjdHaooXwJMD6JTdSDyG-nbVO44P8fCOPHBxQCCCU0dSvUCxxXxtOaOdip5ZOFo_kI8NPy-vOyKe7T-Wp8Fgh89hD8NdYQi0gH2Nt5DRY8N2qOdg/s2451/shutterstockRF_662032261.jpg

៣.ទីក្រុងញូវយ៉កសហរដ្ឋអាមេរិក៖ Jamis Diaz អ្នកជំនាញទេសចរណ៍ និងទីផ្សារនៅ Smoky Mountains បាននិយាយថា ទីក្រុងញូវយ៉កគឺជាទីក្រុងដែលមានតម្លៃថ្លៃបំផុតក្នុងលោក។ តម្លៃខ្ពស់ មានមនុស្សច្រើន និងការបំពុលខ្យល់ រួមទាំងកាកសំណល់កើនឡើង គឺអាចប៉ះពាល់ដល់បទពិសោធន៍ភ្ញៀវទេសចរ។ បច្ចុប្បន្នតម្លៃបន្ទប់សណ្ឋាគារនៅទីក្រុងញូវយ៉កជាមធ្យមប្រហែល ៣៧៥ ដុល្លារក្នុងមួយយប់ ហើយសេវាកម្សាន្ត និងអាហារខាងក្រៅក៏មានតម្លៃថ្លៃផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgYW-W883rDX42-oS5XulKZJg-2HqmO5_bLku8yHNG6lRbjcaczdUyfu17TV6hL-RRD-btqzZinisO2rOEu4gOvGkqzmBGMYYUNWJ5aKwqQCUiGG37rTlcKdlkYLv1AHUX0SOadnKx_hUXltATgsarBjEHKFTDZtz5ZPitexTFXj4b7ILh-5jPsGSTUjw/s1200/New_york_times_square-terabass.jpg

៤.ទីក្រុង Cancun ប្រទេសម៉ិកស៊ិក៖ យោងទៅតាម Cornici ទីក្រុងនេះមានតម្លៃថ្លៃនិងមានមនុស្សច្រើន។ អ្នកជំនាញនិយាយថា បទពិសោធន៍សំខាន់ៗគឺឆ្នេរសមុទ្រ និងជីវិតពេលយប់ ទោះជាយ៉ាងណាដោយសារមនុស្សច្រើន និងតម្លៃថ្លៃ វាអាចធ្វើឱ្យភ្ញៀវទេសចរពិបាកទទួលយកបទពិសោធន៍ល្អៗ។ លើសពីនេះការចំណាយលើការធ្វើដំណើរនៅទីក្រុង Cancun គឺប្រហែល ៨០០-២,៥០០ ដុល្លារក្នុងមនុស្សម្នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZXh5gzh8MIyQOSV4qN7Bl9Y0r-H3-QqUr48q4U3F3n1X80zvguhEnBIaSIIbVztQ4Sy6yviE9DmEyF3eEvFk7klYUz6h9BuCepbeHxPhHL6fysZFz0mWnFf0EHm2VwPcnMzqQu2cQpbG_qJ9uabkMvDMyxXY5SUiXo1qM9Rfz1i8DQwqzO4qYu6kpazY/s958/960x0.webp

៥. ទីក្រុងឌូបៃប្រទេសអារ៉ាប់រួម៖ លោក Alonso Marly អ្នកជំនាញទេសចរណ៍ពី SkyLux Travel បានឱ្យដឹងថា ទីក្រុងឌូបៃមានតម្លៃថ្លៃពេក មិនសមនឹងអ្នកទេសចរធម្មតានោះទេ។ លោកបានបន្តថា ទីក្រុងនេះមានអាគារខ្ពស់ៗ រថយន្តទំនើបៗ និងភោជនីយដ្ឋានថ្លៃៗ ហើយក៏ខ្វះភាពស៊ីជម្រៅនៃវប្បធម៌ធៀបនឹងកន្លែងផ្សេងទៀតជាច្រើននៅមជ្ឈិមបូព៌ា ដូច្នេះភ្ញៀវទេសចរគួរជៀសវាងកន្លែងនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjv-5OFKq4mDcjU9wio9rkSivQ-BR4xA9PgT724rK5srIBd5dmb1I18gxPc0hTAhF4Z33WTG3hlVmJqZ3HQ_Mcovjw8pN-C_ZyrqhgW24R69hyBA5I4yiFXSaAYgEK2ZPWti0kQNiKexTRalUyB085PPnD_IpO0mNbshEDnVc9Ro4-Xrqo2A7mnGN3EMTo/s1920/dubai-palm-jumeirah-island-shutterstock_1291548640.jpg_3ab124c2b9.jpg

៦.ទីក្រុង Venice ប្រទេសអ៊ីតាលី៖ ទីក្រុង Venice បានក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយ ជាមួយនឹងការកើនឡើងនៃតម្លៃ និងផ្លូវដែលមានមនុស្សច្រើន។ Cornici បាននិយាយថា នេះធ្វើឱ្យបាត់បង់ភាពទាក់ទាញនៃទីក្រុង Venice ហើយអ្នកទេសចរគួរតែពិចារណាវា ព្រោះការធ្វើដំណើរនៅទីនេះមានតម្លៃថ្លៃណាស់។ យោងតាម Budget Your Trip អ្នកទេសចរនឹងចំណាយប្រហែល ១,៧០០ ដុល្លារសម្រាប់មួយសប្តាហ៍នៅទីក្រុង Venice ដោយអ្នកខ្លះចំណាយជិត ៤,៥០០ ដុល្លារក្នុងរយៈពេលដូចគ្នានេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvWWlsvBOSKq0oNKi09madYCxBTObFJocW-tiWXBX64xtGlKAdZ94zSFyEUN7vof1EBm-hkBhCybPI022P20nvQDdRcEVv5m0ct_n559iB4Foj98y6czoQka_PqmQKnQ0Afdcay4AsF8bUHVIor10CK5LVTJZWHlYHOIFXp0I1V_RxFjQgqegvOHnSRsA/s800/0c4d8146-04d8-46f4-b456-7f503871bdc5.webp

ការទទួលទានអាហារមិនបានត្រឹមត្រូវនឹងបណ្តាលឱ្យកើតជំងឺធ្ងន់ធ្ងរទាំងនេះ

0

តើអ្នកដឹងទេថាទម្លាប់នៃការញ៉ាំអាហារមិនបានត្រឹមត្រូវដូចជា មិនញ៉ាំអាហារពេលព្រឹក មិនទទួលទានអាហារឱ្យបានទៀងទាត់ ម្តងញ៉ាំ ម្តងអត់ បរិភោគអាហារដែលគ្មានគុណភាព ឬផឹកភេសជ្ជៈជាតិផ្អែមច្រើនគឺអាចប្រឈមនឹងបញ្ហាសុខភាពជាច្រើនដែលមិននឹកស្មានដល់។ លើសពីនេះការទទួលទានអាហារមិនបានត្រឹមត្រូវក៏នឹងបណ្តាលឱ្យកើតជំងឺធ្ងន់ធ្ងរផងដែរ។ ដូច្នេះមិនមែនអាហារទាំងអស់សុទ្ធតែល្អសម្រាប់សុខភាពរាងកាយរបស់យើងនោះទេ ការដែលអ្នកទទួលទានអាហារច្រើនពេក ឬលើសកំរិត ក៏អាចបណ្តាលឱ្យសុខភាពរាងកាយរបសអ្នកយ៉ាប់យឺនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOPQmmBktbS9pLBt55_ftMbARRnYAiLAjWd4W-RLdtfzqN2XU1N3VBxFKeEoTn-FbrrH0Pu5UbZ8v_fx2rDqH-Xqe_rxglIwdFzIqI1L6xvTEH-p8B9xwovvzWij_0rRD4auyqeMJHz7vPQ8GOf5kiPD7YOUHY1hVCcOJ8sicWu_sgwrv-5FKXfkl-mgw/s1100/man-gobbling-down-pasta.jpg ខាងក្រោមនេះគឺជាជំងឺធ្ងន់ធ្ងរ ៥ យ៉ាងដែលបណ្តាលមកពីការទទួលទានអាហារមិនបានត្រឹមត្រូវ៖

១.ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺបេះដូង៖ ជំងឺទាំងពីរនេះភាគច្រើនបណ្តាលមកពីការទទួលទានអាហារដែលមានជាតិខ្លាញ់ ស្ករ និងអំបិលច្រើនពេក។
២. ជំងឺទឹកនោមផ្អែម៖ បណ្តាលមកពីញ៉ាំអាហារហឹរ ផ្អែម ប្រៃ ឬអាហារដែលមានជាតិខ្លាញ់ខ្ពស់ និងផឹកស្រា ឬភេសជ្ជៈប៉ូវកម្លាំង ញឹកញាប់ពេក។
៣.សម្ពាធឈាមឡើងខ្ពស់៖ បណ្តាលមកពីបរិភោគអាហារប្រៃច្រើនជាង ២,០០០ មីលីក្រាមនៃសូដ្យូមក្នុងមួយថ្ងៃ និងការញ៉ាំអាហាររហ័សជាប្រចាំ ដូចជាដំឡូងបារាំង ភីហ្សា និងមាន់បំពងជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihCRfVLym3HOUULqylRY5DXMWmpv8-paI_clhytVuEtEXTCIFPn1k1Oh5g_KNiutWSGacsv-HJZyKyX19oUb_kk_RabHPScDXC7dhzZx7ISObzKrC9NyVB3T_BmKA6oudxg4suJmkECgmijGV9DfTo3QgclCLsihJ6B-vO5Iaaz50NrQ69BRrNyIb2lBs/s1280/photo_2024-06-04_09-46-51.jpg
៤.ឡើងទម្ងន់៖ ការឡើងទម្ងន់បណ្តាលមកពីការញ៉ាំអាហារច្រើនជាងតម្រូវការដែលរាងកាយត្រូវការ ដូចជាការញ៉ាំនំដុតជាប្រចាំផឹកភេសជ្ជៈដែលមានជាតិស្ករខ្ពស់ជាប្រចាំ។
៥.ជំងឺមហារីក៖ ការដែលអ្នកមានជំងឺមហារីក គឺបណ្តាលមកពីកត្តានៃការទទួលទានអាហារដុត ឬចៀនញឹកញាប់ពេក រួមជាមួយនឹងការជក់បារីទៀងទាត់ បរិភោគអាហារកែច្នៃលើសកម្រិតជាដើម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhc-L3jIndxRqn0uMIUkjHXdxAXKG2WK0lmGVpe719Ch-SoY3GAXDW9UbCqXfa7aVklKu7avvbNWKMK935Q9GUVHhyphenhyphenySfKKDzYV9gQpsT53c4QtXJHpSv0puNY0135ze4xuu9xtq8l5o6axpQWhwvtApIXOZD56CrEACRvHdlEh5u7YK-cEyFQChj464c/s732/photo_2024-06-04_09-46-53.jpg

ឥទ្ធិពលកម្តៅដ៏ខ្លាំងក្លាបានឆក់យកអាយុជីវិតរបស់ប្រជាជនរាប់ស៊ិបនាក់ក្នុងប្រទេសឥណ្ឌា

0

ប្រទេសឥណ្ឌា៖ ក្នុងរយៈពេល ៣ ខែកន្លងមកនេះគឺចាប់ពីខែមីនាដល់ឧសភា រលកកំដៅដ៏ខ្លាំងក្លានៅទូទាំងប្រទេសឥណ្ឌាបានធ្វើឱ្យមនុស្សយ៉ាងហោចណាស់ ៥៦ នាក់ស្លា.ប់និង ២៥,០០០ នាក់ទៀតទទួលរងជំងឺដាច់សរសៃឈាមខួរក្បាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSoa37wJZJK_rN5UrbTO5GiISa-GJiktNbTb6UPZfuVqS0lu5NF6icnvXpKY6yjJMTwpbrTj5bYpRbTVTd96Y7fbgj0Z5_Z_phc69bjpPmdPGtJ0CrfD-2verFwPExwNB05m2588_nGXedzffGJWQAoWBVpELrVikxDoD6yX6iR73ThzBCKzlniPR0WpQ/s480/0c984f10-1f14-11ef-b3ac-21052c5870d6.jpg.webp
យោងតាម CNBC ប្រទេសឥណ្ឌាបានជួបប្រទះនឹងកម្ដៅខ្លាំងបំផុតមិនធ្លាប់មានក្នុងខែឧសភា នៅពេលដែលសីតុណ្ហភាពក្នុងរដ្ឋធានី Delhi និងរដ្ឋ Rajasthan បានកើនឡើងដល់ ៥០ អង្សារសេ។ ដូច្នេះនៅក្នុងខែឧសភាតែមួយ មានអ្នកស្លាប់ដោយសារកំដៅរហូតដល់ ៤៦ នាក់ និងមនុស្ស ១៩,១៨៩ នាក់ទៀតបានទទួលរងពីជំងឺគ្រុនក្តៅ នេះបើតាមទិន្នន័យពីមជ្ឈមណ្ឌលជាតិគ្រប់គ្រងជំងឺរបស់ប្រទេសឥណ្ឌា (NCDC)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIDPc1taxCU5vbSa0n5E_uoLA8kkFbln_tMCQzp-ljwK7yjNd0dsel_FPDfoeDL5u7U_ROWb23sh6NkhnimGynWc-uyQKyKGoqOXGIgHY1C6kXD7Zsc7GT90fyTpPPcUxY_ohgPSqosGmozRrip0CBu3u0UAOd-6ylOBgfwEIi-tXkrw3DlJlffj46vvc/s1500/290524-india-heat-water-wc-1037-5066fd.jpg

យោងតាមទិន្នន័យពីក្រសួងសុខាភិបាលឥណ្ឌា ចាប់ពីខែមីនា ដល់ខែឧសភា ប្រទេសនេះបានកត់ត្រាអ្នកស្លាប់យ៉ាងហោចណាស់ ៥៦ នាក់ និងប្រហែល ២៥,០០០ នាក់ទទួលរងជំងឺដាច់សរសៃឈាមខួរក្បាល។ កាលពីថ្ងៃទី ៣១ ខែឧសភា ឥណ្ឌាបានរាយការណ៍ថាមានអ្នកស្លាប់យ៉ាងតិច ៤០ នាក់ដោយសារកំដៅ ក្នុងនោះ ២៥ នាក់ជាបុគ្គលិកបោះឆ្នោតនៅក្នុងរដ្ឋ Uttar Pradesh និង Bihar ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh90CORwowexZ3rtQ8NxHRTQyTFuUDuk5x86quVUp3vYqn0xohAVEIiB_UmBK42KBxI1lyDISmnvn5q1QDTLOQfwXB7LOi68KRr4jHZpQA_NSbIpzZg3472sp3z90fkJgFNwuGjS2shstuiDt8DJtwNcjT6LhDxGUc6SEo_F2klQN_Lmbw5wDX3D-XFOb0/s1024/107421835-1717068784382-gettyimages-2154655867-INDIA_HEAT.jpeg
ប្រសិនបើយើងរាប់បញ្ចូលករណីសង្ស័យ និងមិនអាចបញ្ជាក់បាន នោះចំនួនអ្នកស្លាប់សរុបដោយសារកំដៅនៅក្នុងប្រទេសឥណ្ឌាអាចឡើងដល់ ៨០ នាក់។ ទោះជាយ៉ាងណាទីភ្នាក់ងារអាកាសធាតុឥណ្ឌាបានព្យាករណ៍ថាកំដៅអាចនឹងចុះត្រជាក់វិញនៅថ្ងៃទី ៥ ខែមិថុនា នៃឆ្នាំ២០២៤ នេះហើយខ្យល់មូសុងនៅក្នុងរដ្ឋ Kerala ភាគខាងត្បូងចាប់តាំងពីសប្តាហ៍មុនក៏បានធ្វើឱ្យអាកាសធាតុស្រាលមួយផ្នែកផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmwrSUskWAypvdlceww262tyRez0tLp_6uMeQM-2tQBrsF0-aWJ-K5SN2FJwn6-lxw9GKUajS_6qhNc0ZJs8KbLO80gmo-DUMPU9JhwrcLXKKdG8fZWsjknAqmFe2TAinyi1FX_UIrMySEe9ZyJOD87BmAtgbuCAMsVhXizUs9A-O1Ga2Yimyx_Nkp_nQ/s770/AFP__20240529__34UA624__v1__HighRes__IndiaClimateWeatherHeat-1717060168.webp

គួរបញ្ជាក់ដែរថា ឥណ្ឌាគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលត្រូវបានគេចាត់ទុកថាងាយទទួលរងផលប៉ះពាល់ខ្លាំងបំផុតដោយការប្រែប្រួលអាកាសធាតុ។ ប្រទេសនេះជារឿយៗទទួលរងនូវរលកកំដៅក្នុងរដូវក្តៅនៃខែឧសភា និងមិថុនា ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រលកកំដៅគឺមានរយៈពេលយូរជាងធម្មតា៕

អតីតកប៉ាល់ទេសចរណ៍អាល្លឺម៉ង់ក្លាយជាបណ្ណាល័យបណ្តែតទឹកដ៏ធំ នឹងមានវត្តមាននៅភ្នំពេញនាស្អែកនេះ!

0

អតីតកប៉ាល់ទេសចរណ៍អាល្លឺម៉ង់ បានប្រែក្លាយមុខមាត់ថ្មីទៅជាបណ្ណាល័យបណ្តែតទឹកដ៏ធំសម្បើមលើលោក ខណៈនឹងលេចវត្តមាននៅកំពង់ផែស្វយ័តភ្នំពេញ ប្រទេសកម្ពុជា រយៈពេល១ខែ។ នេះគឺជាព្រឹត្តិការណ៍ពិពណ៌សៀវភៅលើកប៉ាល់ដ៏កម្រនិងដំបូងគេនៅក្រុងភ្នំពេញ ហើយសាធារណៈជនទូទៅគឺអាចធ្វើការអញ្ជើញចូលរួមដោយសេរី មិនគិតថ្លៃសូម្បីតែមួយរៀល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEja4dsSx7-XIo2FYowhoYnaIVMEAvcuAHxuIr5Drk1elZM4DMrorwhtVhCTMIjxEonJPWgq7zUAmXX1Gcyqet2M7m5By-nXJgMWCIiDPXM5Z3Huz4vVO-dd1TyKcaVodSX4ywG3CIsTk1V7SsSqFV8ejNShsVISr2i9JURKC8TIplxumwT1qgHXzdSiIwk/s1280/photo_2024-06-04_11-32-40.jpg

កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ យោងតាមការបង្ហោះនៅលើគេហទំព័រកំពង់ផែស្វយ័តភ្នំពេញបានភ្ជាប់មកជាមួយនឹងរូបថតប៉ុន្មានសន្លឹក អមជាមួយនឹងចំណងជើងថា«សូមអញ្ជើញមកទស្សនាពិព័រណ៍សៀវភៅអន្តរជាតិ នៅលើនាវា Doulos Hope ដោយឥតគិតថ្លៃ ដោយចាប់ផ្ដើមពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខ នៅចំណតផែពហុបំណង TS3 របស់កំពង់ផែស្វយ័តភ្នំពេញ ក្បែរគល់ស្ពានជ្រោយចង្វារ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYnRRGRb90E-txe3ke2EElNOzawsg79EdYJ5Vt2GSFU7Ig9FLEsA9PNugjCoalfrnqTwGQQoisc3KpG9BVwhPYseM2eaf3JyGCXddS_zPqHY-axpC2roKh2Kx2s9yMYaTFYQaIp4wwZL7Ct03ZD7s4r6P7udohDVYQPGKCb8YVmGkDntTao5DnVfv41Ik/s1280/photo_2024-06-04_11-32-40%20(2).jpg

ចំពោះកាលបរិច្ឆេទនៃការពិពណ៌សៀវភៅនៅលើនាវានេះ គឺចាប់ពីចន្លោះថ្ងៃទី៥-១៦ ខែមិថុនា និងចន្លោះថ្ងៃទី២២ ខែមិថុនា ដល់ទី៤ ខែកក្កដា ឆ្នាំ២០២៤ ដោយបើកដំណើរការជារៀងរាល់វេលាម៉ោង ១២:៣០រសៀល ដល់ ៧:៣០ យប់ ពីថ្ងៃអង្គារដល់ថ្ងៃអាទិត្យ (ឈប់សម្រាកថ្ងៃច័ន្ទ)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilUxPGD8rn4J7aMNEXq0aXmWBqap6YggksLIRX-lEG9nHm0BJ3fubi22JUMN1bNFz60g0qaCTAYYjB8cYRdYAdM2ih3Lzz3TevaMbVzVOCh-48KRyGVSUvIudAdAtB-aBgSap65x5bopYV0bh9F8n4NfgSqhT9u5_PGgsJkUKjNgPVF9MGC2Nkmti_3Ao/s1280/photo_2024-06-04_11-33-08.jpg

គួរបញ្ជាក់ថា អតីតកប៉ាល់ទេសចរណ៍ MV Doulos Hope របស់អង្គការសប្បុរសធម៌អាល្លឺម៉ង់ GBS Ships e.V. បានប្រើក្លាយទៅជាបណ្ណាល័យបណ្តែតទឹកដ៏ធំជាងគេលើលោក នៅក្នុងគោលបំណងផ្សព្វផ្សាយពីការអប់រំ វប្បធម៌ និងពិព័ណ៍សៀវភៅ ទៅកាន់សាធារណជន ១៥០ ប្រទេសទូទាំងសកលលោក។ យ៉ាងណាមិញ កាលពីពេលកន្លងទៅ កប៉ាល់អាល្លឺម៉ង់មួយនេះ ក៏ធ្លាប់បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចំនួន៣លើករួចមកផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgV_RvEO62lYbTUtzPoqxfsD3Qu9j8amsc01DfZtEZBKCrfwMGOnkwSiHMlfPCadIirzthUzFNrZ8gtuluXafXzPDWMlgYxq9no4OEz2sHHrsv2703Cw68AapVD4CHv4_c5nwJSGQIUP_k3nau1KUpDZhYybXBFY0Qxqr05trs7KdPq_6FebgH3jMrtRro/s960/photo_2024-06-04_11-33-07.jpg

មិនដឹងមានរឿងអ្វី Miss Charm Philippines 2024 ប្រកាសដកខ្លួនចេញពីការប្រកួតអន្តរជាតិនៅវៀតណាម

0

Krishnah Gravidez Miss Charm Philippines 2024 ដែលទទួលតំណែងកាលពីឆ្នាំ២០២៣ បានប្រកាសប្រាប់អ្នកគាំទ្រថានាងបានដកខ្លួនចេញពីការប្រកួត Miss Charm international ដែលនឹងរៀបចំឡើងនៅប្រទេសវៀតណាម។ ការប្រកាសដកខ្លួនចេញពីការប្រកួតលើឆាកអន្តរជាតិបវរកញ្ញារូបនេះមិនបានបញ្ជាក់ពីមូលហេតុឱ្យច្បាស់លាស់នោះទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSLgwi0dnR9_wSxlxkf-7-DwKkj-b9dZrugQTpX5XJNqC9WxTX1iqkp6MYjeBsXVt6Ves-ghY2h17rS_TcCL87opl1_oXrPapnprSqESDPTYGzobqzeXb2I_YIe5ggP6GhuLLo1fUpZXLzdcTrMuCXk5RZGtaBZh9mUFAXCP1HlQc9Ga4vSmwysKnOQXs/s1350/image_2024-06-03_15-31-15%20(2).png

បវរកញ្ញារូបនេះបានប្រកាសកាលពីល្ងាចថ្ងៃទី២ មិថុនា ថា «ជូនចំពោះអ្នកគាំទ្រកម្មវិធីប្រកួត ជាពិសេសអ្នកគាំទ្ររបស់នាងជាពិសេសដែលបានមើលដំណើររបស់នាង ហើយរង់ចាំ នាងសូមអរគុណចំពោះការរង់ចាំ។ បន្ទាប់ពីការពិចារណាម្តងហើយម្តងទៀត នាងមានការសោកស្ដាយដែលបានប្រាប់អ្នកទាំងអស់គ្នាថានាងបានសម្រេចចិត្តដកខ្លួនចេញពីការប្រកួត Miss Charm International។

Krishnah បានថ្លែងអំណរគុណដល់ស្ថាប័នបវរកញ្ញាចក្រវាលហ្វីលីពីន និងMiss Charm Philippines សម្រាប់ផ្តល់ឱកាសមិនគួរឱ្យជឿដល់នាង ហើយបានសម្តែងការដឹងគុណចំពោះ «បទពិសោធន៍ និងមិត្តភាព» ដែលនាងទទួលបានក្នុងដំណើរប្រកួតវិស័យបវរកញ្ញា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_3dyaUKWbKWigIRDOv4L5T4WOK6Cyb8Ic_DxSJftLj5ewxTT_uvuFBbfxazxr8Mw03yRlmzTUgbOrD0Wjb5f1FGfCzZwlG4KeKovrIZ6ltDOnaDZQckDXZo4p2JXlGbA3_80tJmvJkGSCm4t26h3OAcrljsRpNm6nFHTdZtgxORhPE5CNx0cU8pAutQc/s1798/image_2024-06-03_15-31-15.png

លើសពីនេះ Krishnah បានបន្ថែមចុងក្រោយថា «នៅពេលខ្ញុំចាប់ផ្តើមជំពូកថ្មីនៃជីវិតរបស់ខ្ញុំ ខ្ញុំសង្ឃឹមថានឹងមានការគាំទ្របន្តរបស់អ្នកនៅក្នុងគ្រប់ការខិតខំប្រឹងប្រែងនាពេលអនាគតរបស់ខ្ញុំ»។ ការប្រកាសដំណឹងមិនចូលប្រកួតតំណាងប្រទេសនៅលើឆាកអន្តរជាតិរបស់នាងធ្វើឱ្យអ្នកស្នេហាវិស័យបវរកញ្ញាមានការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈទទួលបានការលើកទឹកចិត្តយ៉ាងច្រើនពីបវរកញ្ញាផ្សេងៗដូចជា

បវរកញ្ញាចក្រវាលហ្វីលីពីនឆ្នាំ 2023 Miss Cosmo Philippines 2024 Miss Supranational Philippines 2023 ជាដើមរួមទាំងអ្នកគាំទ្រក្នុងស្រុកនិងក្រៅស្រុក។ យ៉ាងណាមិញ មូលហេតុជំរុញឱ្យបវរកញ្ញារូបនេះដកខ្លួនចេញពីប្រកួតមិនត្រូវបានទម្លាយនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiwaKIhEhhKmy-oxNM0aq7eO9SnFaAUo6w7G3J3dppU5O2cp8K-P7owq46CbcfRdNGxmNaoDwJCZodAFjqG2AyTONTFBUkr_QzlchyphenhyphenVUqdijz_ZUdHmqdhIqE6roOGBBYRMr51b3VvWN0oYntVU6Klka_prtcCJ8hxSk2U0RQBH-DsGjgEUcCxT-1CMzQ/s1350/image_2024-06-03_15-31-16%20(2).png

Krishnah ត្រូវបានជ្រើសរើសជា Miss Charm Philippines 2023 ក្នុងខែឧសភា ឆ្នាំ២០២៣ បន្ទាប់ពីបានជាប់ក្នុង Top 5 នៃការប្រកួត Miss Universe Philippines 2023។ បវរកញ្ញារូបនេះត្រូវតំណាងប្រទេសចូលរួមប្រកួតលើឆាកអន្តរជាតិនៅវៀតណាម។ ក្នុងការប្រកួត Miss Charm 2022 ដែលបានធ្វើឡើងក្នុងខែកុម្ភៈ ឆ្នាំ២០២៣ ហ្វីលីពីនទទួលបានលំដាប់រងទី១។ ទោះបីជាយ៉ាងណាក៏ដោយ មិនទាន់មានព័ត៌មានលម្អិតអំពីកម្មវិធីប្រកួត Miss Charm លើកក្រោយនៅឡើយទេគិតមកទល់នឹងពេលនេះ៕