ផលិតកម្មបារមីបានចេញមកបញ្ជាក់ទស្សនិកជនថាកម្មវិធីទូរទស្សន៍ «Rapper Fighter»ជាកម្មវិធីពីរដាច់ដោយឡែកពីគ្នានៃកម្មវិធី The Rapper Cambodia គ្មានទំនាក់ទំនងជាមួយគ្នាឡើយបើទោះបីជាមានការសង្កេតឃើញថា កម្មវិធីទាំងពីរនេះមានលក្ខណៈ និងឈ្មោះ ស្រដៀងគ្នាក៏ដោយ។ ចំពោះបេក្ខភាពដែលមានបំណងចង់ចូលរួមប្រកួតក្នុងកម្មវិធី «The Rapper Cambodia» រដូវកាលទី២ ត្រូវតែជាបេក្ខភាពដែលមិនបាន ឬកំពុងដាក់ពាក្យសម្រាប់កម្មវិធីប្រលងរ៉េប ឬ មានការបង្ហាញមុខ ក្នុងកម្មវិធីទូរទស្សន៍ប្រភេទរ៉េបផ្សេងទៀតដែលមានលក្ខណៈស្រដៀងគ្នា។
នាពេលថ្មីៗនេះអ្នកមួយចំនួនបានជជែកញែកយ៉ាងខ្លាំង ហើយអ្នកមួយចំនួនក៏មានការយល់ច្រលំថាកម្មវីធីប្រលងចម្រៀងថ្មីមួយដូចទៅនឹងកម្មវិធីប្រលងចម្រៀងរ៉េប The Rapper Cambodia ។ មានការយល់ច្រលំច្រើនពីសំណាកទស្សនិកជននេះខាងផលិតកម្មបារមី និងផលិតកម្មភ្លើងគប់បានបញ្ជាក់នៅថ្ងៃទី១៧ កក្កដា នេះយ៉ាងច្បាស់លាស់ថា «The Rapper Cambodia» និង «Rapper Fighter» គឺជាកម្មវិធីពីរដាច់ដោយឡែកពីគ្នា ហើយយើងពិតជាមិនមានទំនាក់ទំនងជាមួយនឹងកម្មវិធីថ្មីនេះទេ បើទោះបីជាមានការសង្កេតឃើញថា កម្មវិធីទាំងពីរនេះមានលក្ខណៈ និងឈ្មោះ ស្រដៀងគ្នាក៏ដោយ។ 
លើសពីនេះ តាមលក្ខន្តិកៈនៃភាពផ្តាច់មុខរបស់កម្មវិធីបារមីបញ្ជាក់ថា បេក្ខភាព ដែលមានបំណង ចង់ចូលរួម ប្រកួត ក្នុងកម្មវិធី “The Rapper Cambodia” រដូវកាលទី២ត្រូវតែជាបេក្ខភាពដែលមិនបាន ឬកំពុងដាក់ពាក្យសម្រាប់កម្មវិធីប្រលងរ៉េប ឬ មានការបង្ហាញមុខ ក្នុងកម្មវិធីទូរទស្សន៍ប្រភេទវ៉េបផ្សេងទៀត ដែលមានលក្ខណៈស្រដៀងគ្នា។
ក្នុងសេចក្តីជូនដំណឹងនេះ ផលិតកម្មបារមីបានបញ្ជាក់ទៀថា ក្នុងឆ្នាំនេះ កម្មវិធី The Rapper Cambodia នឹងត្រលប់មកវិញជាមួយនឹងការផ្លាស់ប្តូរដ៏គួរឱ្យរំភើប ជាមួយនឹង សិល្បករ សិល្បការិនីថ្មី ក្នុងទម្រង់ច្នៃប្រឌិតជាងមុន ព្រមទាំងឱកាស ឈ្នះពានរង្វាន់ជ័យលាភី កាន់តែធំជាងមុន រួមជាមួយនឹងឱកាស ឈានជើង ទៅកាន់កម្រិតអន្តរជាតិផងដែរ។
The Rapper Cambodia រដូវកាលទី២ នឹងបន្តស្មារតីនៃការសហការជាមួយនឹងស្លាកសញ្ញាផលិតផល សិល្បករសិល្បការិនី និង ទេពកោសល្យដែលមានចក្ខុវិស័យក្នុងការបង្កើតវេទិកាលើកស្ទួយសិល្បៈខ្មែរនិងជំរុញឱ្យមានតន្ត្រីរស់រវើកព្រមទាំងឆាកហ៊ីបហបដ៏មានគុណភាព។.png)
គួរបញ្ជាក់ផងដែរថា កម្មវិធី The Rapper Cambodia បានបញ្ចប់រដូវកាលទី១របស់ខ្លួនរយៈពេលជិត៧ខែមកហើយ ខណៈ យូហៃ គឺជាម្ចាស់ជ័យលាភីជាកូនក្រុមរបស់ នរិទ្ធ។ រដូវកាលមុនមានគ្រូបង្វឹកចំនួន៤នាក់គឺ ខ្មែរមួយជីវិត , នរិទ្ធ , Kingchi និង RuthKo និងមាន Producers ពីរនាក់គឺ វណ្ណដា និង ជូវី លីន៕










