Home ព័ត៌មានអន្តរជាតិ មកស្គាល់រថភ្លើងវែងជាងគេបំផុតលើពិភពលោក ដែលធ្វើដំណើរឆ្លងកាត់សមុទ្រខ្សាច់សាហារ៉ា

មកស្គាល់រថភ្លើងវែងជាងគេបំផុតលើពិភពលោក ដែលធ្វើដំណើរឆ្លងកាត់សមុទ្រខ្សាច់សាហារ៉ា

69
0

ប្រទេសម៉ូរីតានី ៖ សារព័ត៌មាន KBN សូមបង្ហាញលោកអ្នកឱ្យស្គាល់ពីរថភ្លើងឆ្លងកាត់សមុទ្រខ្សាច់សាហារ៉ា ហើយបើមើលរូបភាពរបស់រថភ្លើងឃើញថា វាគ្រាន់តែជារថភ្លើងធម្មតាប៉ុណ្ណោះ ។ ប៉ុន្តែតើដឹងឬទេថា ហេតុអ្វីទើបវាក្លាយជារថភ្លើងវែងជាងគេបំផុតនៅលើពិភពលោក? ហើយអ្នកដំណើរត្រូវចំណាយពេលរហូតដល់២២ម៉ោង ទើបទៅដល់គោលដៅ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0T2czmOPzkUK8N3PK9e21SHIGsj-8wt6_Fz83ac1gYkMQ5PCuQmCNf0J5r9EVWu4QMHKhkVPByRoFCdAMxC7hoii4rfWlKPcej2R9mP6zp817wyX1dTwcx_7yiq_to76DTJOJlWrxh72QfsTbLFRqYysZuaSLS5u8voj41IRkl2FhFVVmkgEh7oP8lSA/s1620/Le-train-le-plus-long-du-monde-Mauritanie.jpeg

រថភ្លើងនេះស្ថិតនៅប្រទេសម៉ូរីតានី / Mauritania (ជាប្រទេសស្ថិតនៅទ្វីបអាហ្វ្រិក) ត្រូវបានគេដាក់ឈ្មោះថា «ជាឆ្អឹងខ្នងរបស់សមុទ្រខ្សាច់សាហារ៉ា» ។ រីឯមូលហេតុដែលធ្វើឱ្យវាក្លាយជារថភ្លើងវែងជាងគេបំផុតនៅលើពិភពលោក ដោយសារវាមានប្រវែងចាប់ពី២.៥គីឡូម៉ែត្រ ទៅ៣គីឡូម៉ែត្រឯណោះសម្រាប់រថភ្លើង១ខ្សែ ។

រថភ្លើងវែងជាងគេបំផុតនេះ បានរត់នៅលើផ្លូវដែកប្រវែង៧០៤គីឡូម៉ែត្រ ដែលធ្វើដំណើរឆ្លងកាត់សមុទ្រខ្សាច់សាហារ៉ា ។ បើយើងក្រឡេកមើលពីក្បាលរថភ្លើង គឺប្រាកដណាស់ យើងនឹងពុំអាចមើលឃើញកន្ទុយរថភ្លើងទេ ។ ករណីចង់ជិះរថភ្លើងនេះវិញ អ្នកដំណើរនឹងចំណាយពេលជាង៣០នាទីឯណោះ ដើម្បីដើរឱ្យដល់កៅអីនៅផ្នែកខាងចុងរថភ្លើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSPi942rxqVN9pZowfe8YhBuAjBn_V3xEeoxLoefI8D45DNsMvHoNH0-rFmyGfSEHq6VzeVG29IlmOQVm2QB3zs9vL9WJ6TqBCMeRTLtMDOoY56hh7jTWw_HlU3lG1IAMT1vfli4Rlv5puA4V33NeTPGB4HyFcMQHn2MQUzUJ16xg8p7wLmDDkjk2jBmg/s1920/one-of-the-longest-trains-in-the-desert-v0-ZXV3bW1jZjd2MmpjMRAjLGovJfJuE90jTtMn_tOp-K9aV4WJp5IAiK7JSzLI.webp

ចំណែកផ្លូវដែកវិញបានកសាងឡើងកាលពីឆ្នាំ១៩៦០ និងចាប់ផ្តើមប្រើប្រាស់នៅឆ្នាំ១៩៦៣ ដែលមានប្រវែងសរុបស្មើនឹង៧០៤គីឡូម៉ែត្រ ។ រថភ្លើងនេះបានតភ្ជាប់រវាងមជ្ឈមណ្ឌលរុករករ៉ែដែកក្នុងទីក្រុងស៊ូអេរ៉ាត់ (ជាទីក្រុងធំបំផុតស្ថិតនៅភាគខាងជើងប្រទេសម៉ូរីតានី) ទៅកាន់កំពង់ផែនូអាឌិប៊ូ ហើយរថភ្លើងនេះប្រើប្រាស់សម្រាប់ដឹកជញ្ជូនរ៉ែដែកជាចម្បង គឺស្មើចំនួន១៦.៦លានតោនក្នុង១ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiykPNfK900OZ3cv4p4yAkt8JT1DaiQPiW37WTDJ1Qk9tFde9H7RLg-ccTNiTzBzkjD9-4NMYCNVI9AtOAKiZT-7dOrhfp48wnpODpy3WWSA-iW09oueLFHuZgnNZe1j8GAJ13jjStcOMP14iFcgRtRnNQGnL1Zuv0Y5jlMNdVjwKEUCY5o5ZcxcHC73w0/s1600/Iron-Ore-Train.jpg

ហេតុនេះ ការចេញដំណើររបស់រថភ្លើងពុំត្រឹមត្រូវតាមម៉ោងកំណត់ ឬកាលវិភាគទេ ។ រីឯអ្នកដំណើរគ្រាន់តែឡើងទៅលើរថភ្លើង គឺពួកគេនឹងទទួលបានអារម្មណ៍រីករាយជាមួយការធ្វើដំណើរផ្សងព្រេងនៅលើសមុទ្រខ្សាច់សាហារ៉ា ដោយចំណាយពេលធ្វើដំណើរចាប់ពី១៨ម៉ោង ទៅ២២ម៉ោង ។ ប៉ុន្តែអ្នកដំណើរត្រូវតែត្រៀមខ្លួន និងរៀបចំសម្ភារៈផ្សេងៗក្នុងអំឡុងពេលធ្វើដំណើរឆ្លងកាត់សមុទ្រខ្សាច់ដ៏យូរនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgM0tSBGcnqCBEQ2FyThji2MLseDky4NTLLqZhFq-dvn5gUcbWPOWWapa_lUnne-iiEQhvQvcXsAJQE44k9hdHosBAqTkZ9RrgicJEHPXmSZjc_HC_y4rJ9GrAKLBSn9T910lqJpzKOX8CJg4r7NVU2gSnS8WY0AuOejQ_RSVxGZj_krDuEt3soC5dZsKo/s1232/ipfwpzisngxb1.jpg

ទោះយ៉ាងណា ដោយសារការចេញដំណើររបស់រថភ្លើងគ្មានពេលវេលាកំណត់ច្បាស់លាស់ ទើបគេពិបាកក្នុងការប៉ាន់ស្មានពេលវេលាធ្វើដំណើរ ។ រថភ្លើងនេះមានទូររថភ្លើងចាប់ពី២០០ទូរ ទៅ២១០ទូរ ហើយរថភ្លើងអាចដឹករ៉ែដែក រហូតដល់៨៤តោនក្នុង១ជើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuQ-aXVm_klbX7yWyV_9NvgLr25xPpqGuaInlSnMMsfM5boyHYKktz-2os1Vmvel6TVXsPOcw5IdEBRsYo8-znQ3kjqY8XubskxWAZzNOQuEeDAXrxXz63WW4XiPIEIhrk92dZvXzlczPS5U48PqfrBwvlZhyphenhyphenyOQGbrRkKpJc4QEDpP0sVcLp17TQnKQM/s1349/8c68c0b1eea991da9f164c21cca63675.jpg

ចំណែកភ្ញៀវទេសចរវិញត្រូវប្រើប្រាស់កន្សែងរុំក្បាល និងរុំមុខ ព្រមទាំងពាក់វ៉ែនតាផងដែរ ដើម្បីការពារធូលីចេញពីរ៉ែដែកក្នុងរថភ្លើង និងការពារកំទេចខ្សាច់ពីសមុទ្រខ្សាច់សាហារ៉ា ។ អាកាសធាតុពេលថ្ងៃនៅទីនេះ ស្មើនឹង៣៦អង្សារសេ ប៉ុន្តែនឹងត្រជាក់ខ្លាំងពេលយប់ ដោយសារសីតុណ្ហភាពធ្លាក់ចុះមកនៅត្រឹម៥អង្សារសេ ។ ហេតុនេះ អ្នកដំណើរគួរត្រៀមសម្លៀកបំពាក់, ស្បែកជើង និងស្រោមដៃ ដើម្បីផ្តល់ភាពកក់ក្តៅដល់រាងកាយពេលធ្វើដំណើរ ៕