អ្នកគាំទ្រកម្ពុជាមានការរំភើបចិត្តជាខ្លាំងបន្ទាប់ពីឃើញលោក ណាវ៉ាត់ អគ្គនាយក Miss Grand International បង្ហាញការស្រលាញ់ចំពោះ ប៊ី សុធារី Miss Grand Cambodia 2024 តាំងពីថ្ងៃជាប់ជាម្ចាស់ជ័យលាភី។ លោក ណាវ៉ាត់ ក៏បានបង្ហោះរូបភាពជាមួយ ប៊ី សុធារី ផងដែរខណៈCEO រូបនេះមិនងាយនឹងបង្ហោះរូបភាពជាមួយនឹងម្ចាស់ជ័យលាភីក្នុងស្រុកទេ។ លើសពីនេះទៅទៀតដោយសារតែឆ្នាំនេះបេក្ខភាពកម្ពុជាមានការពេញចិត្តខ្លាំងពីលោក ណាវ៉ាត់ ទើបធ្វើឱ្យអ្នកស្អប់ ប៊ី សុធារី ខំជីកកកាយរឿងចាស់ ប៉ុន្តែលោក ណាវ៉ាត់ បង្ហាញគោលជំហរមិនប្រកាន់ឡើយ។.png)
គេចាំបានថាកាលពីរាត្រីផ្តាច់ព្រ័ត្រ Miss Grand Cambodia 2024 លោក ណាវ៉ាត់ អគ្គនាយក Miss Grand International Organization អ្នកស្រី ថេរេសា ជាអគ្គនាយករង Miss Grand International Organization រួមជាមួយកញ្ញា នីនី លីន អៀន ជាលំដាប់រងទី ១ Miss Grand International 2023 បានចូលរួមក្នុងកម្មវិធីផងដែរ។ អ្វីដែលធ្វើឱ្យអ្នកគាំទ្រសម្តែងការសម្តែងចិត្តនោះគឺលោក ណាវ៉ាត់ បង្ហាញការចូលចិត្ត ប៊ី សុធារី ខ្លាំងដោយបានទាញម្ចាស់ជ័យលាភីថ្មីនេះមកថតរូបដោយស្នាមញញឹមជាប់តែម្តង។

មិនត្រឹមតែលោក ណាវ៉ាត់ បង្ហាញការពេញចិត្តពេញថ្លើមចំពោះ Miss Grand Cambodia 2024 ប៉ុណ្ណោះទេអ្នកស្រី ថេរេសា ក៏ចូលចិត្ត ប៊ី សុធារី ដូចគ្នានិងបានលើកឡើងថានាងមានមុខមាត់ដូចទៅនឹង Charlotte ដែលជាកូនស្រីសំណព្វចិត្តស្ថាប័ន MGI ហើយថែមទាំងលើកមេដៃសរសើរដាក់ ប៊ី សុធារី មិនដាច់។
នៅថ្ងៃទី១៧ ខែកក្កដា អគ្គនាយក Miss Grand International បានបង្ហោះរូបភាពជុំគ្នារួមជាមួយរូបភាពគូជាមួយ ប៊ី សុធារី ទាំងនៅលើបណ្តាញសង្គម IG និងហ្វេកប៊ុកទៀត ខណៈលោក ណាវ៉ាត់ មានការបង្ហោះច្រើនពីកម្ពុជាក្នុងចិត្តនេះ។ អ្នកគាំទ្រក៏បានបង្ហាញក្តីសង្ឃឹមចំពោះ ប៊ី សុធារី ផងដែរនៅពេលប្រកួតនៅលើឆាកអន្តរជាតិនាខែតុលា ខាងមុខ។
លើសពីនេះទៅទៀត លោក ណាវ៉ាត់ បានបង្ហាញគោលជំហរយ៉ាងរឹងមាំសម្រាប់ខ្លួនលោកមិនប្រកាន់ខឹងអ្នកដែលមានគំនិតអាក្រក់ជីកកកាយរឿងចាស់របស់ ប៊ី សុធារី និយាយពីលោក ណាវ៉ាត់ កាលពីកន្លងមកផងដែរ។
គួរបញ្ជាក់ផងដែរថា ប៊ី សុធារី នឹងតំណាងប្រទេសកម្ពុជាប្រកួតនៅលើឆាកអន្តរជាតិក្នុងកម្មវិធី Miss Grand International បន្ទាប់ពីធ្លាប់តំណាងប្រទេសប្រកួតនៅលើឆាក Miss Universe 2017 និង Miss Charm 2023៕










