ស្រាក្រហមមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើន ដែលជួយការពារភាពចាស់មុនអាយុ និងផ្តល់ការការពារពីពន្លឺព្រះអាទិត្យបែបធម្មជាតិ។ ស្រាក្រហមមានផ្ទុកនៅសារធាតុ Resveratrol ដែលជួយពន្យឺតដំណើរការនៃភាពចាស់ដោយការជ្រាបចូលទៅក្នុងរបាំងស្បែកយ៉ាងងាយស្រួល និងរក្សាស្បែករបស់អ្នកគ្មានមុន គ្មានស្នាម។ លើសពីនេះសារធាតុ Flavonoids ក៏មានលក្ខណៈសម្បត្តិប្រឆាំងមហារីក និងប្រឆាំងមេរោគ ដែលជួយព្យាបាលស្នាមអុចខ្មៅ និងជួយរក្សាតុល្យភាព pH នៃស្បែករបស់អ្នកបានទៀតផង។ ដូច្នេះដើម្បីទទួលបានស្បែកសភ្លឺថ្លាដូចតារាកូរ៉េ យើងសូមណែនាំរូបមន្តងាយៗដូចខាងក្រោម៖
១.ស្រាក្រហម ក្រូចឆ្មារ និងទឹកឃ្មុំ៖ ជាដំបូងយើងត្រូវលាយស្រាក្រហមជាមួយទឹកក្រូចឆ្មារ និងទឹកឃ្មុំពីរបីដំណក់ រួចត្រាំសន្លឹកម៉ាសក្នុងល្បាយមួយនេះ បន្ទាប់មកលាបលើមុខឱ្យសព្វ ទុករយៈពេល ១០ នាទី រួចលាងចេញជាមួយនឹងទឹកក្ដៅឧណ្ហៗជាការស្រេច។

២.ស្រាក្រហម ទឹកឃ្មុំ និងស៊ុតស៖ ទឹកឃ្មុំ និងស៊ុតស គឺមានឯកទេសព្យាបាលពណ៌ស្បែកមិនស្មើគ្នា ដែលត្រូវបានគេស្គាល់ថាជាឡេការពារកម្តៅថ្ងៃ។ ដូច្នេះជាដំបូងយើងត្រូវរៀបចំស្រាក្រហម ៤ ស្លាបព្រា ទឹកឃ្មុំ ១ ស្លាបព្រា និងស៊ុតពណ៌ស ១ ។ បន្ទាប់មកលាយគ្រឿងផ្សំខាងលើចូលចានស្អាតមួយ រួចយកច្រាស ឬសំឡី មកលាបលើមុខ ទុកចោល ១០-1១៥ នាទីរួចលាងទឹកចេញជាការស្រេច។
៣.ស្រាក្រហម និងប្រទាលកន្ទុយក្រពើ៖ ដំបូងយើងត្រូវបន្ថែមស្រាក្រហម ៤ ស្លាបព្រាបាយ ផ្សំជាមួយ ២ ស្លាបព្រានៃប្រទាលកន្ទុយក្រពើ ហើយបន្ថែមប្រេងសំខាន់ៗផ្កាឡាវេនឌ័រពីរបីដំណក់។ រួចលាយល្បាយនេះឱ្យសព្វ ម៉ាស្សាត្រង់លើផ្ទៃមុខដោយផ្ដោតលើការម៉ាស្សាចង្កា ថ្ងាស និងរន្ធភ្នែកយ៉ាងតិច ១០ នាទីមុននឹងលាងទឹកចេញ។ ប្រទាលកន្ទុយក្រពើ គឺមានលក្ខណៈសម្បត្តិផ្តល់សំណើមដល់ស្បែក រួមផ្សំជាមួយនឹងចលនាម៉ាស្សានឹងធ្វើឱ្យឈាមរត់បានប្រសើរឡើង។
៤.ស្រាក្រហម និងប្រេង Jojoba៖ រូបមន្តនេះមិនត្រឹមតែជួយកម្ចាត់ភាពកខ្វក់ ជំរុញការផលិតកោសិកាថ្មីប៉ុណ្ណោះទេ ថែមទាំងជួយឱ្យស្បែកស មានសុខភាពល្អ និងពោរពេញដោយថាមពលទៀតផង។ ស្រាក្រហមមានបរិមាណ AHA តិចតួច ដូច្នេះវាស័ក្តិសមសម្រាប់ការលាងមុខ។ ហេតុនេះរូបមន្តមានដូចជា៖ ស្រាក្រហម ៣ ស្លាបព្រាបាយ ប្រេង Jojoba ១ ស្លាបព្រាបាយ លាយល្បាយនេះឱ្យបានសព្វល្អ រួចលាបលើមុខ និងក ដោយប្រើដៃរបស់អ្នកម៉ាស្សាថ្នមៗនៅទីតាំងនីមួយៗប្រហែល 1១៥ នាទី។ បន្ទាប់មកលាងជម្រះជាមួយទឹកស្អាតជាការស្រេច៕