ផ្សិតផ្ចាក់ ដែលជារុក្ខជាតិម្យ៉ាង និយមបំផុតមួយសម្រាប់អ្នកខេត្តស្វាយរៀង ចូលចិត្តបរិភោគខ្លាំងណាស់ ដោយអាចយកទៅធ្វើមុខម្ហូបបានច្រើនមុខដូចជា ស្លរម្សៅ ឆាជាមួយសាច់គោ ជ្រូក ខសាច់ជាដើមដោយមានរស់ជាតិល្វីងតិចៗប៉ុន្តែឆ្ញាញ់។
នៅក្នុងការដកផ្សិតផ្ចាក់នេះ ពលរដ្ឋក្នុងមួយគ្រួសសារអាចដកផ្សិតបានចាប់ពី៣ទៅ៥គីឡូក្រាម ដែលភាគច្រើនត្រូវដើរទៅក្នុងព្រៃប្រមាណជា២-៣គីឡូ ពីក្រោយផ្ទះរបស់ពួកគាត់។
បើតាមទីផ្សារបច្ចុប្បន្ន ផ្សិតផ្ចាក់នេះ អាចលក់បានក្នុង១គីឡូក្រាមតម្លៃចាប់ពី២០០០០រៀលទៅ២៥.០០០រៀល ដោយភាគច្រើន ពួកគាត់ដាក់លក់ជាប់ផ្លូវជាតិលេខ១ដោយមានអ្នកធ្វើដំណើរឆ្លងកាត់ចូលមកទិញជាហូរហែ។ការដកផ្សិតលក់នេះ ជាចំណូលមួយផ្នែក ដែលជួយសម្រួលជីវភាពរបស់ពលរដ្ឋអ្នកខេត្តស្វាយរៀង។
គួរបញ្ជាក់ផងដែរថា ផ្សិតផ្ចាក់នេះ អាចលក់បានថ្លៃជាងនេះទៅទៀត ប្រសិនបើគេយកទៅហាលឱ្យស្ងួតទុកលក់៕










