Home Blog Page 1040

មកស្គាល់ពីរូបរាងស្បែកជើងដែលមានតម្លៃខ្ពស់ជាងគេលើពិភពលោក

0

ប្រទេសអង់គ្លេស ៖ យើងអាចធ្លាប់ឃើញស្បែកជើងមានតម្លៃថ្លៃៗជាច្រើន ប៉ុន្តែស្បែកជើងទាំងនោះមិនធ្វើឱ្យយើងភ្ញាក់ផ្អើលដូចស្បែកជើង១គូនេះឡើយ ពីព្រោះវាមិនត្រឹមតែស្រស់ស្អាតបុណ្ណោះទេ ប៉ុន្តែបានជាប់ចំណាត់ថ្នាក់ជាស្បែកជើងមានតម្លៃខ្ពស់បំផុតលើពិភពលោកផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiF0yWsl39Xwb-W9rKFTZfmyk8JKa9lvNJzkNoYFLAGMe6HSTsMTFi2bLJN7kso3LUJU0GvYQme-cfb0wX0WLi0sx6-3-udz_3vxee1EyX6toNHzMMhJbJtPwxlXBXYRxP7In6qmXNEVNcV-fBU79ddGAOyRRiczmJlW3WnDuji6z5kMdyiQw4wCRzcUJ8/s839/photo_2024-06-07_10-03-03%20(2).jpg

ស្បែកជើងកែងដ៏ស្រស់ស្អាត១គូនេះបានផលិតពីមាសមានតម្លៃ និងគ្រាប់ពេជ្រដ៏កម្រ ហើយត្រូវបានរចនាម៉ូដដោយអ្នកច្នៃម៉ូដល្បីឈ្មោះជនជាតិអង់គ្លេស គឺអ្នកស្រី Debbie Wingham តាមការកុម្ម៉ង់របស់មហាសេដ្ឋីឌូបៃ ។ អ្នកស្រីជាអ្នករចនាម៉ូដផលិតផលល្បីៗ និងប្រណីតជាច្រើនម៉ាក ហើយអ្នកស្រីត្រូវបានមហាជនស្គាល់ថា ជាអ្នកបង្កើតរបស់ប្រណីតថ្លៃៗលើពិភពលោក ។

កន្លងមក អ្នកស្រីធ្លាប់បានរចនារ៉ូបដ៏ស្អាតបំផុតឈ្មោះ Red Diamond Abaya ដែលលម្អទៅដោយគ្រាប់ពេជ្រ២ពណ៌ គឺពណ៌ខ្មៅ និងក្រហម ព្រមទាំងអង្កាំចំនួន២.០០០គ្រាប់ ។ រីឯតម្លៃរបស់រ៉ូបនេះវិញ គឺស្មើប្រមាណ១៥លាន៤សែន៥ម៉ឺនដុល្លារអាមេរិក ។ លើសពីនេះ អ្នកស្រីបានធ្វើនំខេកបង្កប់គ្រាប់ពេជ្រចំនួន៤.០០០គ្រាប់ សម្រាប់ថ្ងៃខួបកំណើតកូនស្រីមហាសេដ្ឋីអេមីរ៉ាត ដែលមានតម្លៃរហូតដល់៦៤លានដុល្លារអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIF-qkmZQ4clzpWgfZsJ3Z1BqKHEPNljmlgIuY3uAb3CzHPpWPr2t0UpFRjDIWPClCsPrrtFcAXL0tsPSJQyiI7L1ZT-xNdRtvA5SYCGkI7-zwR4GY_h2TG0ie6_O2b58_HfH8FUKU_IyUW0cxsTRXz0Wq4VH6Kpr1R3QkGnhR14t4SUUNPyo_c_NhaAE/s634/photo_2024-06-07_10-03-03%20(3).jpg

ចំណែកស្បែកជើងមានតម្លៃខ្ពស់នេះ គឺមហាសេដ្ឋីឌូបៃម្នាក់បានកុម្ម៉ង់ឱ្យអ្នកស្រីធ្វើ សម្រាប់ជារង្វាន់ថ្ងៃខួបកំណើតសមាជិកគ្រួសារដ៏ពិសេស ។ ស្បែកជើងនេះតុបតែងលម្អទៅដោយពេជ្រពណ៌ផ្កាឈូក និងពណ៌ខៀវគ្រាប់ធំ ដែលជាពេជ្រកម្រ និងមានតម្លៃស្មើ១៣លានដុល្លារអាមេរិក ។ ក្រៅពីនេះ មានពេជ្រពណ៌ស និងពេជ្ររាងស៊ីឡាំង ចំនួន១.០០០គ្រាប់ ក៏បានបង្កប់ក្នុងស្បែកជើងនេះដែរ ។

ក្រៅពីការតុបតែងលម្អដោយគ្រាប់ពេជ្រចម្រុះពណ៌ ស្បែកជើងនេះក៏មានខ្សែរ៉ូត និងបន្ទះដែកនៅផ្នែកខាងក្រោមផលិតពីមាសរឹង ។ រីឯតួស្បែកជើងធ្វើពីស្បែកសុទ្ធស្រោបមាស ព្រមទាំងមានផ្កាកុលាបពណ៌មាសគួរឱ្យស្រឡាញ់ដើម្បីឱ្យកាន់តែប្រណីតថែមទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoJ65JUQrftY3tQF-cQ-PnkqUcJbRFltf8yfX8PuN8vu51e74SsUAUEIbrTW-I2hHYwCu4IhKl5NdDWxt5yDkPlm70UoRehZw3dcW0dnQgtKW3CB0jmgIWrRAy8sOXUHG9NMBIPaswI7dHnIBgTZ_Tw91jdayFCqmUyBX_Wn4Kcz7RrIC-mr-3M5U9e1s/s1280/photo_2024-06-07_10-03-03.jpg

ក្រៅពីនេះ អ្នកស្រីបានសហការជាមួយវិចិត្រករសហសម័យនៅរដ្ឋផ្លរីដា សហរដ្ឋអាមេរិក ឈ្មោះ Chris Campbell ដែលបានមកជួយរចនាម៉ូដស្បែកជើងនេះ ។ ពួកគេបានចំណាយពេលអស់ជាច្រើនម៉ោង ទើបអាចរចនាម៉ូដស្បែកជើងបាន ហើយវាជាស្នាដៃចុងក្រោយរបស់អ្នកស្រី ៕

ក្រុមហ៊ុន Toyota ប្រកាសឈប់លក់រថយន្តសាំងនៅក្នុងទីផ្សារអូស្ត្រាលី

0

បរទេស៖ ក្រុមហ៊ុនជប៉ុន Toyota ថ្មីៗនេះបានប្រកាសឈប់លក់រថយន្តសាំងនៅក្នុងទីផ្សារអូស្ត្រាលី ដោយផ្តោតតែលើរថយន្តកូនកាត់ និងរថយន្តអគ្គិសនីប៉ុណ្ណោះ។ ដូច្នេះម៉ូដែលរថយន្តសាំងតួខ្ពស់ដូចជា RAV4, Kluger, Corolla Cross ក៏ដូចជារថយន្ត Camry និង Corolla នឹងលែងផលិតចាប់ពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ នេះតទៅ។
យោងតាម Toyota Australia បានឱ្យដឹងទៀតថា ក្រុមហ៊ុននឹងលក់តែម៉ូដែលកូនកាត់ និងអគ្គិសនីប៉ុណ្ណោះ នៅពេលដែលការលក់រថយន្តទាំងនេះឈានដល់ដំណាក់កាលល្អបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilNCgcPecGc4JVCeTzpY-a7wQ0jV7oto24du0zhi4Arvh1Na8lz85rtkP6O3-IhSZ39OvXrdi1CDyubd1N4cNXpnWvIp7WcyGsO5HUmmfHPja46OEXiDrU1oVaYOsuX0_HILWpgLqn2S_euemlA2o2vzwuqYIFTk59HmzSn0P2Cowi4zSEvCF2X1f81nk/s1280/photo_2024-06-07_09-42-27.jpg

លោក Sean Hanley អនុប្រធានផ្នែកលក់ ទីផ្សារនិង Franchise របស់ Toyota Australia បាននិយាយថា ការអភិវឌ្ឍន៍ដ៏សំខាន់នេះ នឹងពន្លឿននិន្នាការនៃការលក់រថយន្តកូនកាត់ឱ្យកាន់តែប្រសើរឡើង នៅពេលដែលរថយន្តនេះបានឈានដល់កម្រិតកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាន។ នៅក្នុងប្រទេសអូស្ត្រាលីបច្ចុប្បន្នការលក់រថយន្តកូនកាត់គឺមានច្រើនជាង ៩៥% នៃការលក់រថយន្តសាំង ខណៈរថយន្តសាំងលែងជាតម្រូវការរបស់ប្រជាជនអូស្ត្រាលីទៀតហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgS_Us4nQeoj-jvYPWGBkAwHAyxXKSUwRtIxtpmaH6x8kWNKcPk2lJdj52fbv_v8q8cSUkxmt0okwFlx9bM8Tu2_AjemrMkCmp6R5Ade9f1hsVNEYv8zNqmAVDbB_4Kl6J9tNS7SQaRGErz-XsFMwAniyaBFtXBeSfXg8iyEfuSg8Mi9rBoVysN_35wehQ/s1280/photo_2024-06-07_09-42-59.jpg

ទោះជាយ៉ាងណា រថយន្តដូចជា RAV4, Kluger, Corolla Cross, Camry និង Corolla គឺក្រុមហ៊ុនឈប់ផលិតជាប្រភេទកំណែម៉ាស៊ីនសាំង មានន័យថាក្រុមហ៊ុននឹងយករថយន្តទាំងនេះទៅផលិតកែច្នៃជារថយន្តកូនកាត់វិញ ដោយបង្កើនតម្លៃទ្វេរដង។ ជាឧទាហរណ៍ រថយន្តសាំង Kluger ជាធម្មតាមានតម្លៃជាង ៣៥,០០០ ដុល្លារ ប៉ុន្តែនៅពេល Update ទៅជារថយន្តកូនកាត់(សាំង-អគ្គិសនី) វិញគឺអាចមានតម្លៃចាប់ពី ៤ ម៉ឺនដុល្លារអាមេរិកឡើងទៅ។https://scene7.toyota.eu/is/image/toyotaeurope/P2-toy_cor19_hub_brandimgpackshot8xhybrid?wid=1280&fit=fit,1&ts=1658413169690&resMode=sharp2&op_usm=1.75,0.3,2,0

គួរបញ្ជាក់ដែរថា សព្វថ្ងៃនៅប្រទេសអូស្ត្រាលីគឺមានរថយន្តតូយ៉ូតាកូនកាត់ជាង ៤៣០,០០០ គ្រឿងត្រូវបានលក់ចាប់តាំងពីម៉ូដែល Prius ត្រូវបានដាក់លក់ក្នុងខែតុលា ឆ្នាំ ២០០១ ដែលក្នុងនោះប្រហែល ៣៣% ត្រូវបានលក់ក្នុងរយៈពេលពីរឆ្នាំកន្លងមក។ នៅក្នុងខែឧសភា រថយន្តកូនកាត់មានចំនួនរហូតដល់ ៤៨.៩% នៃការលក់របស់ក្រុមហ៊ុនតូយ៉ូតានៅក្នុងទីផ្សារនេះ។ នៅឆ្នាំ ២០២៣ ផលិតផលដែលបំពាក់ដោយម៉ាស៊ីនកូនកាត់មានចំនួនរហូតដល់ ៣៣.៥% នៃការលក់សរុប៕

កំពង់ផែធំជាងគេទី២នៅកម្ពុជា ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

0

នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ កំពង់ផែអន្តរជាតិកំពតដំណាក់កាលទីមួយ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្រោយចំណាយពេលសាងសង់៥ឆ្នាំ តាំងពីឆ្នាំ២០១៩ ក្នុងទំហំទឹកប្រាក់សាងសង់អស់១៤០លានដុល្លារ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrhFZ8ydKi2hA07LU5YBfhti2ufsaJcxWIO3sLQVXEPcEbYNHPTX3Nmw0n9UCMCW2h9yMXguLrPC5gkR7Yf5JxNAV0QVlnlxzoXKExveiZPMymWjHcAjazo2pYT4RH-J7Pa0D8UOABl90iiDj5fng0QayN6ecwZF8DA1OcCGeW2YNB4AjGCuIyUdpffcI/s1024/10d01cee44418fc8cb804ebb124780a5.jpg

កំពង់ផែនេះ ស្ថិតនៅភូមិគីឡូ ១២ សង្កាត់កោះតូច ក្រុងបូកគោ ខេត្តកំពត ជាគម្រោងវិនិយោគដោយក្រុមហ៊ុនកំពតផត លើផ្ទៃដី២០៧ហិកតារបស់អ្នកឧកញ៉ា វិញ ហ៊ួរ។

កំពង់ផែពហុបំណងកំពត ស្ថិតក្នុងភូមិសាស្រ្តដែលមានអំណោយផលល្អសម្រាប់ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនផ្លូវទឹក ផ្លូវគោក និងផ្លូវដែកមកកាន់រាជធានីភ្នំពេញ និងបណ្តាខេត្តនានា តាមរយៈផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវជាតិ លេខ៤១ ផ្លូវជាតិលេខ៤៨ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងតភ្ជាប់ផ្លូវដែកភាគខាងត្បូងទៅភាគខាងជើងរបស់កម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwsfW7Cd9etvWseJndejBFhiXgFwBYyegv-3AVIWtVAu5lLVsxL8WBGmx7D72xWm2ajun8iP1c2NBNkxr2Y6brb_33dgzcz_dwmN51rNkbSnduG-Rq1GUc57XAZbyv9YM_p2BIuITMKLD87amdZfYoito1APFcu3429oobHdaEMrIXI8a6x2us4YOJVxs/s1024/9287c261989d6cde1d98b64cbcddfe0e.jpg

កំពង់ផែនេះ ត្រូវសាងសង់ជាពីរជំហានធំៗគឺ៖
ជំហានទី១ ជាកំពង់ផែបម្រើដល់ការលើកដាក់ធ្យូងថ្ម ម្នាងសិលា និងវត្ថុធាតុដើមផ្សេងៗទៀត។ កំពង់ផែនេះបានបញ្ចប់ការសាងសង់នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ ។ ចំណតផែជំហានទី១ នេះ មានទំហំ ៣៥០ម៉ែត្រ គុណនឹង ៣១.៥ម៉ែត្រ ទទឹងអាងសម្រាប់នាវាបង្វិលខ្លួនប្រវែង ១៤០ម៉ែត្រ និងមានជម្រៅទឹក ៦.៥ម៉ែត្រ អាចឱ្យនាវាមានចំណុះផ្ទុក ៥០០០ តោន ចូលចតបាន។ កំពង់ផែ ក៏បានបំពាក់ជញ្ជីងសម្រាប់ថ្លឹងរថយន្តចំណុះ ៧០ តោន ចំនួន មួយគ្រឿង។ កំពង់ផែជំហានទី១នេះ បានបន្តធ្វើប្រតិបត្តិការរហូតដល់បច្ចុប្បន្ន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1dFZTDtornMh4sg2e6zmrILzQouMTnGqylutSLrPjJib-6SQnKlIDmUWEL9b2nevhvRq6XL5LZYjMUx4o1max5_1c4V7SG16J94PbL30AzuynLG7wQ3-byb-6ZI5IZXBAyWr0AQ9FoPatvAFiwBDLjzVujyjIN3yQB-KWUe_iZxemdpghKpty4hcAB4Y/s1280/f9556def7156e6019cdcc9fc67cc0dde.jpg

ជំហានទី២ ជាកំពង់ផែបម្រើដល់ការលើកដាក់ទំនិញទូទៅ កុងតឺន័រ និងអ្នកដំណើរ។ ក្រុមហ៊ុនបានទទួលលិខិតអនុញ្ញាតធ្វើប្រតិបត្តិការកំពង់ផែពីក្រសួងសាធារណការ និងដឹកជញ្ជូន ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។ កំពង់ផែនេះមានទំហំ ៤៥០ម៉ែត្រ គុណនឹង ៣០ម៉ែត្រ និងជម្រៅទឹកពី ១០ម៉ែត្រ ទៅ ១២ម៉ែត្រ អាចឱ្យនាវាមានចំណុះផ្ទុក ១០ ០០០ តោន ចូលចតបាន និងមានឃ្លាំងសម្រាប់ស្តុកទំនិញធំទូលាយទំហំ ៥០ម៉ែត្រ គុណនឹង ២០០ម៉ែត្រ និងទីលានផ្ទុកកុងតឺន័រលើផ្ទៃដីទំហំ ១០០ ហិកតា៕

លីម តិចម៉េង សោ.កស្តាយខ្លាំងក្រោយសកម្មភាពអ.សីលធម៌ត្រូវបានចែកចាយលើបណ្តាញសង្គមច្រើន

0

តារាចម្រៀង លីម តិចម៉េង ម្ចាស់ពាន Cambodian Idol រដូវកាលទី៤ បានចេញវីដេអូមួយបន្ទាប់ពីឃើញវីដេអូភេទទី៣បង្ហាញកាយវិការមិនសមរម្យ អសីលធម៌ នៅក្នុងកម្មវិធីមង្គលមួយ។ ការចេញមកនិយាយរឿងនេះ តិចម៉េង ថាមិនមែនយកភាពជាតារាតែសុំយកឈ្មោះជាជនជាតិខ្មែរមកបញ្ចេញមតិមិនខឹងស្អប់ភេទទី៣ និងម្ចាស់ដើមការ តែលោកអន់ចិត្ត សោកស្តាយដែលវីដេអូនោះត្រូវបានចែកចាយយ៉ាងច្រើនរាប់រយខេនៅលើបណ្តាញសង្គមដែលនាំឱ្យជះឥទ្ធិពលមិនល្អដល់ក្មេងដែលមិនទាន់ដឹងសេចក្តីថាទង្វើនោះមិនល្អ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOMwW4mE5qEZsiZ8CKhRNWNEher-Yw0Uu0NlISpRX5X48KsYpIE08AC3sM_5O1P4WLDTsTKvWzqAOPehwcwml0wPiT7UzrKoPSxfRCc9fJp00QQuIEjJIJYi648po5-XE211Ql0B3PZ4D8vaGvH4ZILk7_L8vG9sEW2MvW7DEthh4_FDre0GTNgrdyb80/s2048/image_2024-05-16_10-22-06%20(2).png

វីដេអូ៥នាទីបង្ហោះចេញនៅយប់ថ្ងៃទី៥ មិថុនា តារាចម្រៀង លីម តិចម៉េង បានលើកយកបញ្ហាដែលល្បីផ្ទុះកក្រើកទៅលើភេទទី៣ម្នាក់បញ្ចេញកាយវិការមិនសមរម្យដែលអ្នកសិល្បៈផ្សេងទៀតដូចជា អ្នកនាង ខាត់ សុឃីម និង វ៉ាន់ នីឡា ជាដើមក៏បានបញ្ចេញមតិលើរឿងនេះ។ តិចម៉េង បានសូមការអធ្យាស្រ័យទុកជាមុនបើសិនជាលោកនិយាយទៅខុសឆ្គងត្រង់ណាមួយ។ ក្នុងវីដេអូននោះ លីម តិចម៉េង បាននិយាយថាខ្លួនមិនបានខឹងស្អប់ គំគួនម្ចាស់កម្មវិធីទាំងមូលអ្នកទាំងសម្តែងផ្ទាល់ដូចគ្នាគ្រាន់តែអន់ចិត្ត តូចចិត្តសោកស្តាយដែលវីដេអូនោះត្រូវបានចែករំលែកយ៉ាងច្រើនពីមួយទៅមួយទៅហើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxtBj5FsKcu8AuXw86JVqpExZihwob9vpSczKu5fycBm2OruyxxLh47tA3zZpC6AEu4B1VcMgnBqHXqflWMAdc32K1bKAdRK7BfftjjwEuLM42BP_09hoaUTEipAOcpUVR0aSJ-j4LzVNwJdDrClNw8BfXsRnjSOn5q1EGY62yfo9GIJk6vdtohirna9M/s960/image_2024-05-16_10-22-07.png

តិចម៉េង ថា មិនដឹងថាវីដេអូនេះជះឥទ្ធិពលទៅកាន់ក្មេងៗដែលជាទំពាងស្នងឫស្សីជំនាន់ក្រោយប៉ុណ្ណានោះទេ បើអ្នកមានអាយុប៉ិនលោក ឬប្អូនតិចតួចប្រាកដជាដឹងហើយថាធ្វើទង្វើបែបហ្នឹងមិនល្អទេ តែលោកបារម្ភក្មេងៗដែលមិនទាន់ដឹងសេចក្តីជាក់ស្តែងក្មេងនៅក្នុងវីដេអូនោះដែលមនុស្សធំៗជុំវិញខ្លួនសើចសប្បាយចំពោះសកម្មភាពមិនសមរម្យ ដែលមនុស្សចាស់បន្សល់ទុកឱ្យនឹងទៅជាយ៉ាងណាចំពោះរូបភាពមិនសមរម្យទាំងនេះឧទាហរណ៍ឪពុកម្តាយក្មេងនោះបានប្រាប់ថាទង្វើនោះមិនល្អមិនជាអ្វីនោះទេ ចុះប្រសិនជាឪពុកម្តាយនោះមិនបានប្រាប់ដោយការភ្លេចណាមួយទៅថ្ងៃមុខនឹងក្លាយជាយ៉ាងណា ហើយមិនត្រឹមតែក្មេងម្នាក់នៅក្នុងវីដេអូប៉ុណ្ណោះទេ ពេលនេះវីដេអូមួយនេះត្រូវបានចែករំលែករាប់ម៉ឺននាក់ទៅហើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhto5SgZ20ja1MuBOla-EDL-PkEaSa2j21_nu17vvBxSWVzF5WU0f6pyTl7ciWQ52aG4EDjVGzrP77tJrsyrF8HXfOmjAAv2ivh3bdUf_Pq8LuiPE0wP0E3YOeCFZoOgo3qaFSsNyCcF4MaLE0MvsosLAWNN9yYVHqL43KcCExqF9HheCwWzW5e6NBJt8Y/s2048/image_2024-05-16_10-22-04.png

ម្ចាស់ពានរូបនេះថាលោកមានការសោកស្តាយជាខ្លាំងដែលមានរូបភាពនេះលេចឡើងនៅតាមបណ្តាញសង្គមដែលជារូបភាពទំពាំងស្នងឫស្សីមិនគួរទទួលបាន គួរតែទទួលបានអ្វីដែលទទួលបានតាមបណ្តាញសង្គមក្នុងការដុសខាត់សមត្ថភាព អត្តចរិតភាពជាខ្មែរមាននៅក្នុងខ្លួនឱ្យសមតម្លៃពូជពង្សជាខ្មែរ៕

ធ្លា.យរឿង BA ស្រស់ស្អាតម្នាក់ជំពាក់លុយគេជិត៣ម៉ឺនដុល្លារ

0

អ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីមានគណនីមួយឈ្មោះថា « Makara Official » ដែលជាអ្នកប្រូម៉ូតផលិតផលនិងជាបុគ្គលមានប្រជាប្រិយភាពមួយរូប លើបណ្តាញសង្គមទម្លាយរឿង BA ជាស្រីស្អាតម្នាក់ជំពាក់លុយគេជិត៣ម៉ឺនដុល្លារ។ ម្ចាស់គណនីនេះលើកឡើងថា បើសិនមិនសងលុយគេទេ រឿងនេះមិនបញ្ចប់ឡើយ។ BA រូបនោះក៏បានទម្លាយរឿងលុយតុងទីនដែលកូនៗរត់ចោលត្រូវគេបោកដែរចំនួន២០ម៉ឺនដុល្លារ ខណៈបានអះអាងថារូបគេមិនបានគេចវេសសងនោះទេ គ្រាន់តែសុំពន្យារពេលប៉ុន្តែត្រូវបានគេបង្ហោះរូបទាំងមិនទាន់ដល់ថ្ងៃកំណត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi40NSY-82XfKiEat_JDn20Cov1OAHxas7xC74ufxKUbc44h6PyRHaA8uVvwTEQ5jpzPmGaELhvvq9My7IWORUOgW5OLS2WGR3kBly1MQjCuizGx_K_xzIvHDEevksdeF_ZzpZu1POpK-D8ir5B9Jd4tM3xcebkW8zVAHQApGO_pxI5DhnG9K3T0Ws0a-M/s960/image_2024-06-06_14-35-14%20(2).png

ព្រោះតែការទុកចិត្តនិងរាប់អានគ្នាជាមិត្តអ្នកប្រម៉ូតផលិតផលមានគណនីបណ្តាញសង្គម Makara Official បានឱ្យបុគ្គលជា BA ខ្ចីលុយយកទៅប្រើប្រាស់ ប៉ុន្តែមិនបានសងវិញតាមការសន្យា។ អ្នកប្រម៉ូតផលិតខាងលើនេះបានបង្ហោះរូបនិងបិទមុខនារីស្រស់ស្អាតនោះកាលពីល្ងាចថ្ងៃទី៥ មិថុនា ដោយភ្ជាប់មកជាមួយខ្លឹមសារថា « អ្នកឯងបើមិនឆាប់សងលុយខ្ញុំ ខ្ញុំលែងទុកមុខមនុស្សថោកទាប់ដូចអ្នកឯង ទៀតហើយ ខ្ញុំផុសមុខអ្នកឯង ឱ្យគេដឹងថា BA ថោកទាប ដូចអ្នកអ្នកឯង បោកប្រាស់លុយ និងទំនុកចិត្តខ្ញុំ។ ចាប់ពីថ្ងៃនឹងទៅលែងទុកមុខឱ្យហើយនិងផុសរាល់ថ្ងៃឱ្យកប់ក្នុងបាត និងបានបោះសម្តីធ្ងន់ៗថាឱ្យបុគ្គលនោះរលាយដូចអំបិលត្រូវទឹក។ តាមរយៈសំណេរដែលបានបង្ហោះ នារីរូបស្រស់មានឈ្មោះជា BA ជំពាក់លុយអ្នកប្រូម៉ូតផលិតផលរូបនេះជិត៣ម៉ឺនដុល្លារ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwENlTfjBlQ17iYZQZAuay6tg5D6bbXlTzAnGsDVJCqnLEanaIfEp7rX9SbeCYLA0bb84k-MM7cayI9d6ITXxymEjij5_JMU61pLsXk9OBnG87pGuojpvX1hQFDA4FnUzCsH63t_bYyibhOqabvC4g8_yn0T2Fn3qaFToKa_iu_QZ8kI7SzF1tOecnPNY/s960/image_2024-06-06_14-35-14.png

នៅព្រឹកថ្ងៃទី៦ មិថុនា គណនី Makara Official បានបង្ហោះវីដេអូមួយទៀតពីសម្តីឆ្លើយឆ្លងការខ្ចីលុយរបស់ BA ម្នាក់នោះមានឈ្មោះថា «ម៉ី» ដោយបានសុំខ្ចីលុយខ្លួនចំនួន១ម៉ឺនដុល្លារបន្ថែមដើម្បីយកទៅប្រើប្រាស់កាត់ប្លង់និងយកដាក់ធនាគារដើម្បីយកលុយមកសងឱ្យគ្រប់។ វីដេអូដែលបានបង្ហោះនារីដែលមានឈ្មោះថា Mey បានសារភាពនៃការយឺតយ៉ាវក្នុងការសងលុយម្តងហើយម្តងទៀតដោយសារតែក្ស័ណធនតុងទីនត្រូវគេបោក២០ម៉ឺនដុល្លារគេរត់ចោលខ្លួនដូចគ្នា ដោយសន្យាថាមិនគេចវេសនឹងរកមកសងបណ្តើរៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIF6XpqD7z9uB4wkH0YB5PDGAHNYQBSarawaFbkYguz0Q2aNug_pBkbVnX0F4SzlPLWkftfWXKn1T4EQbIdlwbbSbapjhvNea5lA9dpacNFjA6iZj8H2Hfx7TwTLp8k47spMbWYPpxGCGLNpuOaYjHIrogPx8pk5xI49Sv3WccgHFeKRhyphenhyphenSNcKYGztIwk/s2048/image_2024-06-06_14-35-15.png

នៅថ្ងៃទី៦ មិថុនា ដដែល នារីជាអ្នកប្រម៉ូតផលិតផលដែលមានឈ្មោះថា Mey ក៏បានចេញមកបង្ហោះដែរថា « ខ្ញុំអស់គ្រប់យ៉ាងមកពីខ្ញុំធ្វើមេ.កុងទីនខ្ញុំមិនចេះធ្វើខ្ញុំចា.ញ់បោ.កគេគេអត់សងខ្ញុំទេ។តែរាល់ថ្ងៃនេះខ្ញុំប្រឹងធ្វើការរកសងបងៗទាំងអស់គ្នា។យកកិត្តិយសទៅធ្វើការដើម្បីរកលុ.យព្រោះខ្ញុំចេះតែសម្ដែងរឿងដើម្បីរកលុ.យ។តែឥឡូវនេះកិត្តិយសខ្ញុំបានបាត់បង់អស់ហើយទាំងលុ.យខ្ញុំរកសងបងៗរាល់ខែ។សុំទោសបងៗម្ចាស់ប្រេនខ្ញុំពិតជាសុំទោស»។ តាមការឱ្យដឹងបុរសជាប្តីរបស់នារីឈ្មោះ ម៉ី ទឹកប្រាក់ចំនួន៣ម៉ឺនគឺលុយតុងទីន ជាង២ម៉ឺននិងខ្ចីថែមចំនួន៣ម៉ឺនដុល្លារនិងបានសងខ្លះហើយនៅសល់ជាង២ម៉ឺនដុល្លារ។
ការបែកធ្លាយរឿងនេះដោយសារតែខែនេះយឺតយ៉ាវក្នុងការបង់ ដោយសុំម្ចាស់បំណុលលើកថ្ងៃ ប៉ុន្តែមិនទាន់ដល់ថ្ងៃផងស្រាប់តែមានការបង្ហោះរូបប្រពន្ធរបស់ខ្លួន ទោះបីជាបិទមុខក៏មានអ្នកដឹងថាជាប្រពន្ធរបស់លោកដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZOC_26XyV0wLrXYDs6proHm-mcPZJK4X_MwdtNF4QT4507FnnyD4rBlJjy2yc4VGUjMdyESu_jU6KX3xnEkti43raMHVEImEjk8HEkn4etqnXJJXhdCL2kJ5lYcLc2b4ckg3FoAKT-q6o7oGZlroMWEyQcfP3JEmcExZF0ZWx2LiOYGZ3zIGljLcAn5M/s2048/image_2024-06-06_14-35-16.png

ភ្ញាក់ផ្អើល! បុរសម្នាក់ទម្លាយថាតារាចម្រៀង Billy ធ្វើស៊ីយកម៉ូតូតម្លៃ២០០០ដុល្លាររត់ទៅបាត់ស្រមោល

0

ទស្សនិកជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីបុរសម្នាក់ថ្លែងប្រាប់អ្នកសារព័ត៌មានថាតារាចម្រៀង Billy ដែលសហការជាមួយ ព្រីន ចេញបទ «អញ្ជើញចូលចុះបើស្រលាញ់» ផ្ទុះការគាំទ្រកាលពីកន្លងទៅនេះធ្វើស៊ីលោកនិងអតីតគូស្នេហ៍យកម៉ូតូ២គ្រឿងរត់ទៅបាត់ស្រមោលទាក់ទងលែងបាន។ បុរសរូបនេះអះអាងថាជាមិត្តជិតស្និទ្ធរាប់អាននឹងតារាចម្រៀង Billy និងបានទម្លាយតម្លៃម៉ូតូរបស់លោកខ្ទង់២០០០ដុល្លារ។បុរសរូបនេះថាបើសិនជាតារាចម្រៀងរូបនេះយកម៉ូតូសងលោកវិញលោកមិនរករឿងនោះទេ ប៉ុន្តែបើមិនប្រគល់ឱ្យខ្លួនទេនឹងចាត់វិធានការតាមហ្នឹង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCxRJYPVOwJ16CHPyh7MaVaG3Vd51QtlH8jcIpSlccXrIVcV892cOwjTwCrJqmrsloO1pO9BQL6uO_clGY6KbjbW3PVXRMCP_xNeYtXdQuGmf5OejffriM2r6cmdrnXdDYVb5W9nfRKMNKsQfQR_8r55NrxNwjJnbcKjk70bp5oxMZwCVa_Mq5XrvRrZw/s960/358632068_235363559429149_7262674855315091591_n.jpg

ឈានចូលថ្ងៃទី៦ មិថុនា បុរសម្នាក់ដែលមានឈ្មោះថា ស៊ីឡុង បានរត់អ្នកសារព័ត៌មានជួយផ្សព្វផ្សាយករណីរបស់ខ្លួនត្រូវបានមិត្តភក្តិធ្វើស៊ីយកម៉ូតូទៅដោយបានលើកឡើងថា អ្នកលួចយកម៉ូតូនោះមានឈ្មោះថា ហែល សក្កដា និងមានឈ្មោះក្នុងរង្វង់សិល្បៈមានឈ្មោះថា Billy ។ លោក និង Billy ធ្លាប់រៀនជាមួយគ្នាតាំងពីថ្នាក់ទី១០ បាន១ឆ្នាំ និង៤ឆ្នាំចុងក្រោយមានទំនាក់ទំនងស្និទ្ធស្នាលធ្លាប់ថតវីដេអូ ធ្វើcontent ជាមួយគ្នា។ បុរសរូបនេះអះអាងថាខ្លួនហ៊ានទទួលខុសត្រូវនូវអ្វីដែលបាននិយាយព្រោះវាជាការពិតដែលត្រូវបានតារាចម្រៀងរូបនេះធ្វើស៊ីយកម៉ូតូរបស់ខ្លួនតម្លៃ២ពាន់ដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKmdTm1kGY9EHeD90AIQj_HSwfk3Pb2jFJGAkkB9wPBTbtX0gprmnVgI2SfxMESQJivqvP4b5eWoDCWdblsigXBPzfZt_8sWMZK_7IJ0pLTAzbI-mVDx6MpUqMMVQGZ2nHAZN-lKBCkqR9MWxgjjwnDpaYE-wKMG3nKwr0-Eo665_4lnP4GBKMDx8-arU/s898/image_2024-06-06_11-04-05.png

បុរសអះអាងថាជាជនរងគ្រោះ បានរៀបរាប់ពីដើមហេតុដំបូងថា Billy បានខលមកខ្លួនមានបំណងចង់ស្នាក់អាស្រ័យ១យប់ដោយសាររើផ្ទះថ្មី ហើយក្រោយមកបានខ្ចីម៉ូតូរបស់ខ្លួនសិនខ្ទង់ម៉ោង៨យប់។ នៅម៉ោង៩យប់លោកបានទាក់ទងទៅ Billy ប៉ុន្តែទាក់ទងលែងបានទាំងតាមទូរសព្ទ និងបណ្តាញសង្គម រហូតបុរសរូបនេះព្យាយាមទាក់ទងបាននិយាយជាមួយគ្នា១ម្តងដោយខ្លីថា រូបគេកំពុងរវល់ ហើយក្រោយមកទៀតគឺទាក់ទងលែងបានទាំងអស់តែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDU3t4RSiJm0Oq_mANl9dI2DCinlm3-_cbOeajXCuSL91WP2dJ1Vt7cXeKeQmxlHlQNjEq32NKkDdA4W7H5CHAWfJsilSRSKugblnhKDyRnJH-TEBu_XhY8JN2_Ex1N_4Pv3sPVtdeUpvYSoFsEq0aaMlxTNAz3garJR2B_8v54OrbXlwq_HcIjtnTmFY/s1080/photo_2024-06-06_11-00-59.jpg

បុរសឈ្មោះ ស៊ីឡុង ថាមិនត្រឹមតែម៉ូតូខ្លួនប៉ុណ្ណោះទេ ម៉ូតូអតីតសង្សារ Billy ក៏តារាចម្រៀងរូបនេះយកទៅដូចគ្នា ខណៈលោកបាននិយាយថាតម្លៃម៉ូតូរបស់ខ្លួនគឺ២០០០ដុល្លារ។ ក្នុងនោះលោកក៏បាននិយាយទៀតថា បើសិនជា Billy ព្រមយកម៉ូតូឱ្យខ្លួនវិញមិនរករឿងអ្វីនោះទេ ប៉ុន្តែបើមិនប្រគល់ឱ្យវិញទេ នឹងចាត់វិធានការតាមផ្លូវច្បាប់។ យ៉ាងណាមិញ នេះគ្រាន់តែជាការអះអាងរបស់បុរសរូបនេះប៉ុណ្ណោះ ខណៈតារាចម្រៀង Billy មិនទាន់ចេញមកបញ្ជាក់ទៅលើការចោទប្រកាន់នេះនៅឡើយទេ។

គួរបញ្ជាក់ថា កាលពីកន្លងទៅនេះ ព្រីន បានសហការជាមួយ Billy បានចេញបទចម្រៀងមានចំណងជើងថា«អញ្ជើញចូលចុះបើស្រលាញ់»ដែលកែច្នៃបទពីដើមរបស់តារាចម្រៀងជើងចាស់លោកស្រី សុង សេងហ៊ន មានលាយជាមួយបារ៉ូលចម្រៀងថ្មី និងភ្លេងថ្មីបន្ថែមទៀតធ្វើឱ្យផ្ទុះការគាំទ្រយ៉ាងខ្លាំងរយៈពេល១០ខែ បទនេះទទួលបានការទស្សនា១០លានដង៕

មកស្គាល់ផ្លូវមានធម្មជាតិស្រស់ស្អាតបំផុតនៅលើពិភពលោក

0

ប្រទេសប្រេស៊ីល ៖ ជាទូទៅ ផ្លូវនៅតាមទីក្រុងនានាលើពិភពលោក ពុំសូវមានដាំដើមឈើតាមសងខាងផ្លូវច្រើនប៉ុន្មានទេ ហើយបើមានដើមឈើវិញ គឺស្ថិតនៅឆ្ងាយៗពីគ្នា ។ ប៉ុន្តែផ្លូវមួយនេះមានដើមឈើសងខាងពាសពេញទាំងអស់ និងផ្តល់ម្លប់ត្រឈឹងត្រឈៃដល់អ្នកដំណើរទាំងឡាយ ឬអាចហៅបានថា ជាផ្លូវមានដំបូលដើមឈើ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqPJUfkh15yFwqkisnrTT38q46nHjAijgva_M_i2D2kWgA16TJpLeOdcQiZHclLqhcbaXaLO3eYZehDndTth8XMCnU06-e17ZYexiq-sC_btcEyVZKo5A9Uuc28LwhmemjoSCjSJLq4ZdGoY31nJV9Nj-NukgepBARcmTDnrFqZF29OKuq2hPAp9XVO3I/s1024/photo_2024-06-06_16-27-16%20(2).jpg

ផ្លូវនេះឈ្មោះ «Rua Goncalo de Carvalho» មានធម្មជាតិស្រស់ស្អាតបំផុតនៅលើពិភពលោក និងស្ថិតនៅទីក្រុង Porto Alegre ជាទីក្រុងធំជាងគេក្នុងរដ្ឋ Rio Grande do Sul ប្រទេសប្រេស៊ីល ។ ផ្លូវនេះមានប្រវែងសរុបចំនួន៥០០ម៉ែត្រ ហើយនៅតាមសងខាងផ្លូវគ្របដណ្តប់ទៅដោយដើមឈើឈ្មោះ Rosewood ចំនួនជាង១០០ដើម ដែលមានកម្ពស់ស្មើនឹងអគារ៧ជាន់ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2vmy-tBpp4g0E257H7Rn7noYRJz6_WVfIFAs0mQqWurHGCb6jhco2u4ICgU6mrNJbLbE67BY2UFeFXRAFutyww1HOdtB-sOt7lEknfhHtRamjTxUp3rHP3tgdl4ITlN3isLj4HPoW0TnR71I4EnNp4r_BTZKgUIN-stnrjL_b04Qh7GaUdk7Ztn46Mi8/s640/photo_2024-06-06_16-27-16%20(3).jpg

បើតាមចាស់ៗរស់នៅក្នុងទីក្រុងប្រាប់ថា ដើមឈើទាំងអស់នេះបានដាំនៅឆ្នាំ១៩៣០ ដោយកម្មកររោងចក្រផលិតស្រាបៀរអាល្លឺម៉ង់នៅតំបន់ក្បែរគ្នា ។ ក្រោយមក នៅឆ្នាំ២០០៥ អ្នកជំនួញធ្លាប់មានគំនិតកាប់ដើមឈើទាំងនេះចោលដើម្បីបង្កើតជាមជ្ឈមណ្ឌលលក់ទំនិញ ប៉ុន្តែក៏មានមតិជំទាស់កើតឡើងពីពលរដ្ឋរស់នៅក្នុងទីក្រុង រហូតដល់ត្រូវលុបចោលគម្រោងកាប់ដើមឈើ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNJifLz3_zXetpjOZ3GRapBYlqZsjAvvSAAWV1Jt6IOOC9-_NNQR4IOiXWXmkExH6Ki4V5PUTC3d_zxWfNtjC-5g6PLepePdhfualp0MofJU2dMaLf7CWToy5l3LMiOtkO_tBJdpZleWrlAeMx_j3_du3UYIAhNF1zXsfAJjEwcPomLeo-FABW9mntsUs/s790/photo_2024-06-06_16-27-16%20(4).jpg

គួរបញ្ជាក់ថា ទីក្រុង Porto Alegre បានបង្កើតឡើងកាលពីឆ្នាំ១៧៦៩ ហើយបើតាមទិន្នន័យកាលពីឆ្នាំ២០១០ បង្ហាញថា មានមនុស្សរស់នៅក្នុងទីក្រុង ស្មើជាង១៥០ម៉ឺននាក់ (១.៥០៩.៩៣៩នាក់) ។ ទីក្រុងនេះស្ថិតក្នុងចំណោមទីក្រុងធំៗចំនួន១០ របស់ប្រទេសប្រេស៊ីល ព្រមទាំងជាមជ្ឈមណ្ឌលវប្បធម៌, នយោបាយ និងសេដ្ឋកិច្ចផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiG-G4r9h7_LpqluHsiO5z1FZIdrVQgMxz02hBJ5N2X9hyWHTFK-jNXXPPCYsBdJVoT1xhXHEA65R2aTElV3ZTTY67m-EfOYFVvTS8hf2Q6IYdrW0tNDKz2OjynHMKqwc10KaV1ySe5jB5yck3vlzFEUAiePLTBqe1n8kzIbBRMpaqDQTO2VSmeGP6Q7Yo/s960/photo_2024-06-06_16-27-16%20(5).jpg

កាលពីឆ្នាំ២០០៥ ការសាងសង់ហាងទំនិញនៅក្បែរៗបានប៉ះពាល់ដល់ផ្លូវដ៏ស្រស់ស្អាតមួយនេះ និងធ្វើឱ្យអ្នករស់នៅក្នុងទីក្រុងអំពាវនាវឱ្យមានការថែទាំផ្លូវឡើងវិញ ។ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០០៦ អភិបាលក្រុងឈ្មោះ Jose Fogaca បានចុះហត្ថលេខាកំណត់ឱ្យផ្លូវ Rua Goncalo de Carvalho ក្លាយជាតំបន់ប្រវត្តិសាស្ត្រ, វប្បធម៌ និងបរិស្ថាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQudu8Hk7NGQNEK7h2xlBJRghmIJWfYmhM1sY3NStCvbmCm5fBFDJeRdryaecG2kG5UhEu8B_Kr2wYnE92O-HiEPLiUNDTfKEYp59f5orrTmgHwJE-Q2x18Cs5E2fsDo8rvcz5EzZCFuWpr5hBtaq34CJVvcZzLSlOL1AZczr7U2A0Y57UTW7r7XK-dNw/s789/photo_2024-06-06_16-27-16.jpg

រូបភាពផ្លូវសម្បូរទៅដោយដើមឈើនេះ កាន់តែទទួលបានការពេញនិយមខ្លាំងឡើងៗ រហូតដល់ឆ្នាំ២០០៨ ជីវវិទូជនជាតិព័រទុយហ្គាល់បានឃើញផ្លូវនេះ ហើយក៏សរសេរក្នុងវែបសាយរបស់ខ្លួនថា ជាផ្លូវស្អាតបំផុតលើពិភពលោក ។ បច្ចុប្បន្ន ផ្លូវ Rua Goncalo de Carvalho ត្រូវបានប្រកាសជា «បេតិកភណ្ឌបរិស្ថាន» របស់អាមេរិកឡាទីន ៕

គន្លឹះសំខាន់ៗចំនួន ៥ ដែលតារាកូរ៉េ IU តែងតែអនុវត្តដើម្បីទទួលបានស្បែកស្អាតនិងគ្មានស្នាម

0

IU គឺជាតារាចម្រៀង អ្នកនិពន្ធបទចម្រៀង និងជាតារាសម្តែងដ៏ល្បីឈ្មោះមួយរូបរបស់កូរ៉េខាងត្បូង។ នាងបានប្រឡូកចូលក្នុងវិស័យសិល្បៈតាំងពីអាយុ ១៥ ឆ្នាំមកម្លេះ រហូតមកដល់ពេលនេះនាងមានអាយុ ៣១ ឆ្នាំហើយ។ ទោះបីជាងនាងមានអាយុច្រើនក៏ដោយ ក៏ស្បែករបស់នាងនៅតែស្រស់ស្អាតនិងក្មេងវ័យដដែល ធ្វើឱ្យអ្នកគាំទ្រជាច្រើននៅតែគិតថានាងទើបតែមានអាយុ ១៨ ឆ្នាំព្រោះសម្រស់របស់នាងមើលទៅពិតជាក្មេងខ្លាំងណាស់។ IU បានប្រាប់សារព័ត៌មានថា មូលហេតុដែលនាងមានស្បែកស្អាត ក្មេងជាងវ័យ និងគ្មានស្នាម គឺដោយសារនាងអនុវត្តវិធីសាស្ត្រទាំងនេះ៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcL0M1_2SmQAjlDMSj0uEdafJATcsoxl3TpS7qV-k4Z6xjZsLwRMuAUJcai8KfV1HbxZxnLbkgT57VtarXsNWQjBaaQwapM0bwEXo-lhd5gf7TUGDSnP4RqgFypPWDOiTJgPMW-x0K0UZr-5Ky7CmOpOLSqskWdTmcJTXj81rfM-su53MkJzaDfEkA6DA/s1158/photo_2024-06-06_16-10-02.jpg

១.ប្រើរបាំងក្រដាសជាប្រចាំ៖ IU តែងតែប្រើក្រដាសបិទបាំងដើម្បីចិញ្ចឹមស្បែករបស់នាងបន្ទាប់ពីការងារមមាញឹក។ របាំងក្រដាសផ្តល់សារធាតុចិញ្ចឹមដូចជា វីតាមីន A, C, E, គុជខ្យង, កូឡាជែន… នាំឱ្យស្បែកភ្លឺ រលោង ស្រស់ថ្លា ក្នុងពេលជាមួយគ្នានោះ សារធាតុសំខាន់ៗនៅក្នុងរបាំងក្រដាសក៏ជាដំណោះស្រាយភ្លាមៗសម្រាប់ស្ថានភាពស្ងួត រលាក ឬស្បែកក្រហម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1wQn-7F5ES55le6eTl8M24MbF2yTA7T97uoKZ2mLSNBsT1xHXxp2QGc9V08q87kP_hsQdzQSH5LoTv6-eBwBBssVoZijxh65sLvu5nwGASPCSKRKhRKMEOVComZfe1RAzJEg9Xp6hpJExARnmotiFHw3S69BYyblH39VAZ8ghdU9CN8BK_G4T0TgTJQE/s1280/photo_2024-06-06_16-10-01.jpg

២.ប្រើវិធីសាស្រ្ត ៤-២-៤៖ IU បាននិយាយថា នាងតែងតែអនុវត្តវិធីសាស្ត្រនេះដោយ ៤ នាទីដើម្បីលុបគ្រឿងសម្អាង, ២ នាទីលាងមុខជាមួយនឹងទឹកក្តៅឧណ្ឌៗ, ហើយ ៤ នាទីទៀតលាងមុខជាមួយទឹកស្អាតធម្មតា។ វិធីនេះជួយសម្អាតយ៉ាងមានប្រសិទ្ធភាព ផ្តល់ឱ្យអ្នកនូវស្បែកស្រស់ថ្លា និងគ្មានសំណល់នៃគ្រឿងសម្អាង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEwxRtdWn7sNafQ7d48fHc14xNCQcFF8WRBjokdSQrdxaf4nl2ANpZ1l-8IBTX2U_E9fe2oCU1avrEK50isx2YUNLuqz1is2fxDRuTOyNzLXs1h_nqpVOsyf7uZhYt5ilPAeEwAs_psyR6_ZcnzYHauoyn585YeRKFJ-FpHyNl07HS7_g6AP5Za3LhwUg/s1200/photo_2024-06-06_16-10-00.jpg

៣.លាបឡេផ្តល់សំណើមពេលព្រឹក និងពេលយប់៖ តារាវ័យ ៣១ ឆ្នាំរូបនេះតែងប្រើក្រែមផ្តល់សំណើមជារៀងរាល់ថ្ងៃនៅពេលព្រឹក និងល្ងាច។ ដោយនាងប្រើក្រែមដែលមាន SPF និងសារធាតុសំណើមនៅពេលព្រឹក ដើម្បីជួយការពារស្បែករបស់នាងពីផលប៉ះពាល់នៃបរិយាកាសខាងក្រៅ និងកាំរស្មីយូវី។ ការជ្រើសរើសផលិតផលដែលផ្តល់សំណើមដល់ស្បែកគឺជាឱកាសដ៏ល្អបំផុតក្នុងការរក្សាសារធាតុចាំបាច់សម្រាប់ស្បែកដែលមានសំណើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYK4NqQA1ESYxrxLaRhTKE0mbHO9IzaFM9nb-iVoiv7KqzRa-V-yfM1VFoTPNwp7NYQ6t-KrRi7cPdczy-j3h8EkbTaRcwmYf2fqgqNoQx3fiNgxG-Ncw9Ydi2AMjLBQi4i3LssJI2JJmF06tX8uv5eHntd4tqecuTEA3X8n2Xi-0PHW5QZv7eTD9PEak/s1137/photo_2024-06-06_16-09-59.jpg

៤.ការថែរក្សាភ្នែក៖ ស្បែកនៅជុំវិញភ្នែកមានភាពរសើប និងងាយរងគ្រោះ ដូច្នេះការថែរក្សា និងការពារតំបន់នេះគឺមានសារៈសំខាន់ខ្លាំងណាស់។ ការថែរក្សាភ្នែកមានគោលបំណងការពារ និងកាត់បន្ថយបញ្ហាដូចជា រង្វង់ភ្នែកខ្មៅ និងស្នាមជ្រួញជាដើម។https://images.lifestyleasia.com/wp-content/uploads/sites/2/2024/02/16003448/Untitled-design-2024-02-15T220435.160-1600x900.jpg

៥.ថែរក្សាស្បែកពីខាងក្នុង៖ ក្រៅពីទម្លាប់ថែរក្សាស្បែកប្រចាំថ្ងៃ IU តែងតែយកចិត្តទុកដាក់លើការថែរក្សាខ្លួនពីខាងក្នុង។ តារាស្រីរូបនេះតែងតែធានានូវរបបអាហារដែលមានសុខភាពល្អ ផ្តល់ជាតិទឹកគ្រប់គ្រាន់សម្រាប់រាងកាយរបស់នាង និងគេងឱ្យបានគ្រប់គ្រាន់បន្ទាប់ពីធ្វើការនឿយហត់ ដើម្បីថែរក្សាស្បែកឱ្យរលោង គ្មានស្នាម ហើយថែមទាំងជួយឱ្យនាងមានសុខភាពល្អ និងស្បែកភ្លឺថ្លាផងដែរ៕

ខំឡើងដល់កំពូលភ្នំដើម្បីមើលទឹកជ្រោះដែលមានកម្ពស់ខ្ពស់បំផុតនៅអាស៊ី តែក្លាយជាបែបនេះ

0

ប្រទេសចិន ៖ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ភ្ញៀវទេសចរដែលស្រឡាញ់ធម្មជាតិ និងព្យាយាមឡើងទៅលើកំពូលភ្នំ ដើម្បីគយគន់ទេសភាពទឹកជ្រោះមានកម្ពស់ខ្ពស់បំផុតនៅប្រទេសចិន និងតំបន់អាស៊ី បានស្រឡាំងកាំងនិយាយលែងចេញ ដោយសារតែឃើញថា វាជាទឹកជ្រោះក្លែងក្លាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsXsezB9ytRj8a8O2XYg2pdVIIKQMCRcF461Lf-o-aLa4zD0kcHh7e1Rz8I8DfQU_gH66izqHFPYbZIjD84wn58nIoAR3GZsxdrzwXoggne3zS-DmUi8_iX0Ya0q5XylXCx_wrKfCUmtoqqSjXvuMmcBJMSspZLKS95A506lKbIgaZTW8TAqeIqkAewkg/s2000/2t8r6m7.jpg

មនុស្សនៅទូទាំងពិភពលោកបានជ្រាបថា ជនជាតិចិនតែងតែចម្លងម៉ូដផលិតផលផ្សេងៗ និងចម្លងដូចផលិតផលដើមបេះបិទ ។ ប៉ុន្តែករណីមួយនេះបានធ្វើឱ្យមហាជនភ្ញាក់ផ្អើលគ្រប់គ្នា ជាពិសេស ភ្ញៀវទេសចរស្រឡាញ់ធម្មជាតិ ឬចូលចិត្តឡើងភ្នំ ពីព្រោះអ្វីដែលពួកគេមើលឃើញនោះ គឺមិនដូចនឹងការគិតទុកឡើយ ។

កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ ប្រព័ន្ធផ្សព្វផ្សាយបរទេសបានបង្ហាញពីទឹកជ្រោះមួយកន្លែងនៅភ្នំ Yuntai ខេត្ត Henan ប្រទេសចិន និងធ្វើឱ្យមហាជនរិះគន់យ៉ាងខ្លាំងថា វាជាទឹកជ្រោះក្លែងក្លាយ ប៉ុន្តែបែរជាជាប់ចំណាត់ថ្នាក់ជាទឹកជ្រោះមានកម្ពស់ខ្ពស់បំផុតនៅចិន និងតំបន់អាស៊ី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1mEV_zp5laXqcG2xYS8IW0t2XfxAhLKdLnpL1jec-xuz2xq32egx_MxpWzUNmr2sez77BgnyJKlJIJ5NTCd_dnBC53qKEu5xWxBIaPM_7zPIwxuikxzQCLMG1iA1jgzx88JDCxSRi2pUVEDl0sJzQXdWaXAoT4eax5EGEOauHAVWeb83sjzizFllJKFs/s940/05f81b9f-e47c-4843-afa6-5a504c9a90b7_0.jpg

អាថ៌កំបាំងត្រូវបានបែកធ្លាយ ក្រោយពីបុរសជាភ្ញៀវទេសចរម្នាក់ព្យាយាមឡើងទៅលើកំពូលភ្នំ Yuntai អស់ជាច្រើនម៉ោង ដើម្បីគយគន់ទេសភាពដ៏ស្រស់ស្អាតរបស់ប្រភពទឹកជ្រោះ ។ ប៉ុន្តែអ្វីដែលធ្វើឱ្យបុរសរូបនេះភ្ញាក់ផ្អើលខ្លាំងនោះ គឺវាមិនមែនជាទឹកជ្រោះកើតឡើងតាមធម្មជាតិទេ ការពិត ទឹកជ្រោះនេះហូរចេញពីបំពង់បង្ហូរទឹកម៉ាស៊ីន ។ ដូច្នេះ បុរសខាងលើក៏បានថតរូបភាពទឹកជ្រោះយកមកបង្ហោះក្នុងបណ្តាញសង្គម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEif-XY6ZbJ5JY2uJB29CKJ29NyOKg3Vn96JmorhEW7pbbebqM_lYT48_Lzpf6X7K5iSs7wePkLJJLryG4VYQKhDAnuaFOGZS11dXTs9ANvoLlrM7glzYH1JiYcs24H1EoiurlNIxLvdn5mQU2HDDGAhSkffmMxydGZU6CxHPEsp16q_xttIEMlA_4bjaSE/s640/52a1517af300f750ded890d4958a259a%20(1).jpg

ក្រោយពីរូបភាពទឹកជ្រោះនេះបានផ្សព្វផ្សាយក្នុងបណ្តាញសង្គម ធ្វើឱ្យគេចែកចាយយ៉ាងច្រើនរហូតដល់ល្បីល្បាញភ្លាមៗ និងពុំនឹកស្មានថា ទឹកជ្រោះមានកម្ពស់ខ្ពស់បំផុតនៅតំបន់អាស៊ី បែរជាហូរចេញពីទឹកម៉ាស៊ីនបែបនេះសោះ ។ កន្លងមក ទឹកជ្រោះនេះបានទាក់ទាញភ្ញៀវទេសចរមកកម្សាន្តរាប់មិនអស់ទេ ប៉ុន្តែការពិត វាជាទឹកជ្រោះក្លែងក្លាយតែប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjH6VieeumASZ4zwstsimGjTVmGUd0l4andkpxSfoCFOo8W5x7SS2Bt7__CktPEdjBI9-e1-5A1aOwAS5x5fP4brrAr220zymQrqGa8XB58Zxp5S6xBWIYfxEnfmOnLhJR8WgWqLrEKQif0PttGOqNmSyCiYrNnHOel8uHM0oLgnbwLzi_O1M7_DrVUxsg/s960/52a1517af300f750ded890d4958a259a.jpg

ភ្ញៀវទេសចរខ្លះនិយាយថា កាលពីឆ្នាំ២០២៣ ខ្លួនបានមកកម្សាន្តនៅទឹកជ្រោះនេះ និងផឹកទឹកជ្រោះទៀតផង ហើយវាមានក្លិនស្រដៀងនឹងទឹកម៉ាស៊ីន ។ រីឯភ្ញៀវទេសចរខ្លះទៀតប្រាប់ថា គួរឱ្យសោកស្តាយណាស់ដែលខំចំណាយប្រាក់អស់យ៉ាងច្រើន ពីព្រោះចង់ឃើញទិដ្ឋភាពបែបធម្មជាតិ ប៉ុន្តែដូចនាំគ្នាមកងូតទឹកម៉ាស៊ីន ៕

មានរឿងអ្វីទៅ? ក្រុមហ៊ុន Toyota ប្រកាសថានឹងប្រមូលរថយន្តប្រមាណ១០ម៉ឺនគ្រឿងចូលរោងចក្រវិញ

0

កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤នេះ ក្រុមហ៊ុនយក្ស Toyota ប្រកាសថានឹងប្រមូលរថយន្តទៅលើ២ម៉ូដែល ប្រមាណនឹង១០០,០០០ គ្រឿងមកវិញ ដោយបារម្ភថាមានកម្ទេចកម្ទីនៅខាងក្នុងម៉ាស៊ីនរថយន្តទាំងនោះ ដែលអាចនឹងបណ្តាលឱ្យវារលត់ ឬក៏មានបញ្ហាភ្លាមៗ អំឡុងពេលបើកបរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvB_whnhY9i4XbWcYWRo2rbovD9ipZf6ARDZNqHHcxpitRLtG00VXoNNMtIJiaufn1qMBpfBF9PEaymKrpqdrJG98FZqG4FI5alt7RXf926ftK-0hDzbtwiFCaKdo30Rww5sUpmp2UPGS-9fC31R1FLvBcB87zC5D1PvpR258nFOFIrv8h_XZH7MDMUyQ/s958/960x0.webp

យោងតាមរបាយការណ៍ពីរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេជាតិ (NHTSA) បានឲ្យដឹងថា ការប្រមូលមកវិញនេះគឺទៅលើតែប្រភេទរថយន្តចំនួន ២ម៉ូដែល ដែលផលិតក្នុងឆ្នាំ២០២២និង២០២៣ រួមមាន Lexus LX SUVs ប្រមាណនឹង ៣៥០០ គ្រឿង និងរថយន្តភីកអាប់ Toyota Tundra ប្រមាណជិត ១០០,០០០គ្រឿង ដែលនឹងនាំត្រូវចូលមកកាន់រោងចក្រវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPO9yrJPvu7yzq9L0Tr01CnAyePVMhv7HPe6n-E1lGzqX3RP-62Z_hRkAP2t_OVLntHO5M7AYcCtAMUCV5XbqfpxEhSBxszfG9Wfcg12CcIGJuZHrqetg_kKdUH9o0z7ohTgfwvADklXq7NyVkOOmEXDVcmyHh_CN4AM-cCZZnh8khAySgCi4H7q-zKyk/s1626/2023-toyota-tundra_100878721.jpg

បើយោងតាមភ្នាក់ងារជំនាញបានឲ្យដឹងថា ការដែលត្រូវប្រមូលរថយន្តមវិញនេះ គឺដើម្បីតាមដាននិងពិនិត្យឡើងវិញ ព្រោះថាម៉ូដែលទាំង២ខាងលើនេះត្រូវបានបំពាក់ជាមួយនឹងម៉ាស៊ីន V35A។ ខណៈពេលថ្មីៗនេះក្រុមហ៊ុនបានរកឃើញថា នៅក្នុងម៉ាស៊ីនដែលបានបំពាក់ក្នុងរថយន្តទាំងនោះ គឺមិនបានធ្វើបានសម្អាតកំទេចកំទីត្រឹមត្រូវក្នុងអំឡុងពេលដំឡើង ដែលនេះគឺអាចនឹងបណ្តាលឲ្យផ្នែកខ្លះរលុង ឬខូចម៉ាស៊ីនតែម្តង។

https://www.carpro.com/hs-fs/hubfs/toyota-tundra-plant-alabama-credit-toyota.jpg?width=1020&name=toyota-tundra-plant-alabama-credit-toyota.jpg

ដូច្នេះហើយ ការប្រមូលរថយន្តមកវិញលើកនេះ គឺជាមធ្យោបាយតែមួយគត់ដើម្បីដោះស្រាយបញ្ហា ខុសបច្ចេកទេសលើផលិតកម្មរថយន្តដែលបានចេញលក់ជាផ្លូវរួចទៅហើយនោះ។ ជាមួយគ្នានោះ ទីភ្នាក់ងារក៏បានបញ្ជាក់ទៀតថា ក្រុមហ៊ុននឹងចេញការជួសជុលដោយមិនគិតថ្លៃនោះទេ ហើយរបាយការណ៍លម្អិតនៃការប្រមូលរថយន្តមកវិញ ក្រុមហ៊ុននឹងផ្តល់ដំណឹងជូនម្ចាស់រថយន្តនាខែកក្កដានេះ។https://encrypted-tbn0.gstatic.com/images?q=tbn:ANd9GcRSCm58dJfC_H7TI1uQAgYIEGDxEUEMQfKkBA&s

គួរបញ្ជាក់ថា យាន្តយន្តដែលខុសបច្ចេកទេសនៃគ្រឿងម៉ាស៊ីនទៅលើម៉ូដែលសេរ៊ីក្រោយនេះ គឺអាចនឹងបង្កគ្រោះថា្នក់ជាយថាហេតុដល់អ្នកបើកបរ។ យ៉ាងណាមិញ ក្រុមហ៊ុនក៏នូវតែមិនទាន់ចេញនូវសេចក្តីប្រកាសទាក់ទងទៅនឹងការស្លាប់ឬក៏របួសជុំវិញករណីនេះនៅឡើយនោះទេ៕