Home ព័ត៌មានអន្តរជាតិ មានរឿងអ្វីទៅ? ក្រុមហ៊ុន Toyota ប្រកាសថានឹងប្រមូលរថយន្តប្រមាណ១០ម៉ឺនគ្រឿងចូលរោងចក្រវិញ

មានរឿងអ្វីទៅ? ក្រុមហ៊ុន Toyota ប្រកាសថានឹងប្រមូលរថយន្តប្រមាណ១០ម៉ឺនគ្រឿងចូលរោងចក្រវិញ

85
0

កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤នេះ ក្រុមហ៊ុនយក្ស Toyota ប្រកាសថានឹងប្រមូលរថយន្តទៅលើ២ម៉ូដែល ប្រមាណនឹង១០០,០០០ គ្រឿងមកវិញ ដោយបារម្ភថាមានកម្ទេចកម្ទីនៅខាងក្នុងម៉ាស៊ីនរថយន្តទាំងនោះ ដែលអាចនឹងបណ្តាលឱ្យវារលត់ ឬក៏មានបញ្ហាភ្លាមៗ អំឡុងពេលបើកបរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvB_whnhY9i4XbWcYWRo2rbovD9ipZf6ARDZNqHHcxpitRLtG00VXoNNMtIJiaufn1qMBpfBF9PEaymKrpqdrJG98FZqG4FI5alt7RXf926ftK-0hDzbtwiFCaKdo30Rww5sUpmp2UPGS-9fC31R1FLvBcB87zC5D1PvpR258nFOFIrv8h_XZH7MDMUyQ/s958/960x0.webp

យោងតាមរបាយការណ៍ពីរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេជាតិ (NHTSA) បានឲ្យដឹងថា ការប្រមូលមកវិញនេះគឺទៅលើតែប្រភេទរថយន្តចំនួន ២ម៉ូដែល ដែលផលិតក្នុងឆ្នាំ២០២២និង២០២៣ រួមមាន Lexus LX SUVs ប្រមាណនឹង ៣៥០០ គ្រឿង និងរថយន្តភីកអាប់ Toyota Tundra ប្រមាណជិត ១០០,០០០គ្រឿង ដែលនឹងនាំត្រូវចូលមកកាន់រោងចក្រវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPO9yrJPvu7yzq9L0Tr01CnAyePVMhv7HPe6n-E1lGzqX3RP-62Z_hRkAP2t_OVLntHO5M7AYcCtAMUCV5XbqfpxEhSBxszfG9Wfcg12CcIGJuZHrqetg_kKdUH9o0z7ohTgfwvADklXq7NyVkOOmEXDVcmyHh_CN4AM-cCZZnh8khAySgCi4H7q-zKyk/s1626/2023-toyota-tundra_100878721.jpg

បើយោងតាមភ្នាក់ងារជំនាញបានឲ្យដឹងថា ការដែលត្រូវប្រមូលរថយន្តមវិញនេះ គឺដើម្បីតាមដាននិងពិនិត្យឡើងវិញ ព្រោះថាម៉ូដែលទាំង២ខាងលើនេះត្រូវបានបំពាក់ជាមួយនឹងម៉ាស៊ីន V35A។ ខណៈពេលថ្មីៗនេះក្រុមហ៊ុនបានរកឃើញថា នៅក្នុងម៉ាស៊ីនដែលបានបំពាក់ក្នុងរថយន្តទាំងនោះ គឺមិនបានធ្វើបានសម្អាតកំទេចកំទីត្រឹមត្រូវក្នុងអំឡុងពេលដំឡើង ដែលនេះគឺអាចនឹងបណ្តាលឲ្យផ្នែកខ្លះរលុង ឬខូចម៉ាស៊ីនតែម្តង។

https://www.carpro.com/hs-fs/hubfs/toyota-tundra-plant-alabama-credit-toyota.jpg?width=1020&name=toyota-tundra-plant-alabama-credit-toyota.jpg

ដូច្នេះហើយ ការប្រមូលរថយន្តមកវិញលើកនេះ គឺជាមធ្យោបាយតែមួយគត់ដើម្បីដោះស្រាយបញ្ហា ខុសបច្ចេកទេសលើផលិតកម្មរថយន្តដែលបានចេញលក់ជាផ្លូវរួចទៅហើយនោះ។ ជាមួយគ្នានោះ ទីភ្នាក់ងារក៏បានបញ្ជាក់ទៀតថា ក្រុមហ៊ុននឹងចេញការជួសជុលដោយមិនគិតថ្លៃនោះទេ ហើយរបាយការណ៍លម្អិតនៃការប្រមូលរថយន្តមកវិញ ក្រុមហ៊ុននឹងផ្តល់ដំណឹងជូនម្ចាស់រថយន្តនាខែកក្កដានេះ។https://encrypted-tbn0.gstatic.com/images?q=tbn:ANd9GcRSCm58dJfC_H7TI1uQAgYIEGDxEUEMQfKkBA&s

គួរបញ្ជាក់ថា យាន្តយន្តដែលខុសបច្ចេកទេសនៃគ្រឿងម៉ាស៊ីនទៅលើម៉ូដែលសេរ៊ីក្រោយនេះ គឺអាចនឹងបង្កគ្រោះថា្នក់ជាយថាហេតុដល់អ្នកបើកបរ។ យ៉ាងណាមិញ ក្រុមហ៊ុនក៏នូវតែមិនទាន់ចេញនូវសេចក្តីប្រកាសទាក់ទងទៅនឹងការស្លាប់ឬក៏របួសជុំវិញករណីនេះនៅឡើយនោះទេ៕