Home ព័ត៌មានអន្តរជាតិ ក្រុមហ៊ុន Toyota ប្រកាសឈប់លក់រថយន្តសាំងនៅក្នុងទីផ្សារអូស្ត្រាលី

ក្រុមហ៊ុន Toyota ប្រកាសឈប់លក់រថយន្តសាំងនៅក្នុងទីផ្សារអូស្ត្រាលី

52
0

បរទេស៖ ក្រុមហ៊ុនជប៉ុន Toyota ថ្មីៗនេះបានប្រកាសឈប់លក់រថយន្តសាំងនៅក្នុងទីផ្សារអូស្ត្រាលី ដោយផ្តោតតែលើរថយន្តកូនកាត់ និងរថយន្តអគ្គិសនីប៉ុណ្ណោះ។ ដូច្នេះម៉ូដែលរថយន្តសាំងតួខ្ពស់ដូចជា RAV4, Kluger, Corolla Cross ក៏ដូចជារថយន្ត Camry និង Corolla នឹងលែងផលិតចាប់ពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ នេះតទៅ។
យោងតាម Toyota Australia បានឱ្យដឹងទៀតថា ក្រុមហ៊ុននឹងលក់តែម៉ូដែលកូនកាត់ និងអគ្គិសនីប៉ុណ្ណោះ នៅពេលដែលការលក់រថយន្តទាំងនេះឈានដល់ដំណាក់កាលល្អបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilNCgcPecGc4JVCeTzpY-a7wQ0jV7oto24du0zhi4Arvh1Na8lz85rtkP6O3-IhSZ39OvXrdi1CDyubd1N4cNXpnWvIp7WcyGsO5HUmmfHPja46OEXiDrU1oVaYOsuX0_HILWpgLqn2S_euemlA2o2vzwuqYIFTk59HmzSn0P2Cowi4zSEvCF2X1f81nk/s1280/photo_2024-06-07_09-42-27.jpg

លោក Sean Hanley អនុប្រធានផ្នែកលក់ ទីផ្សារនិង Franchise របស់ Toyota Australia បាននិយាយថា ការអភិវឌ្ឍន៍ដ៏សំខាន់នេះ នឹងពន្លឿននិន្នាការនៃការលក់រថយន្តកូនកាត់ឱ្យកាន់តែប្រសើរឡើង នៅពេលដែលរថយន្តនេះបានឈានដល់កម្រិតកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាន។ នៅក្នុងប្រទេសអូស្ត្រាលីបច្ចុប្បន្នការលក់រថយន្តកូនកាត់គឺមានច្រើនជាង ៩៥% នៃការលក់រថយន្តសាំង ខណៈរថយន្តសាំងលែងជាតម្រូវការរបស់ប្រជាជនអូស្ត្រាលីទៀតហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgS_Us4nQeoj-jvYPWGBkAwHAyxXKSUwRtIxtpmaH6x8kWNKcPk2lJdj52fbv_v8q8cSUkxmt0okwFlx9bM8Tu2_AjemrMkCmp6R5Ade9f1hsVNEYv8zNqmAVDbB_4Kl6J9tNS7SQaRGErz-XsFMwAniyaBFtXBeSfXg8iyEfuSg8Mi9rBoVysN_35wehQ/s1280/photo_2024-06-07_09-42-59.jpg

ទោះជាយ៉ាងណា រថយន្តដូចជា RAV4, Kluger, Corolla Cross, Camry និង Corolla គឺក្រុមហ៊ុនឈប់ផលិតជាប្រភេទកំណែម៉ាស៊ីនសាំង មានន័យថាក្រុមហ៊ុននឹងយករថយន្តទាំងនេះទៅផលិតកែច្នៃជារថយន្តកូនកាត់វិញ ដោយបង្កើនតម្លៃទ្វេរដង។ ជាឧទាហរណ៍ រថយន្តសាំង Kluger ជាធម្មតាមានតម្លៃជាង ៣៥,០០០ ដុល្លារ ប៉ុន្តែនៅពេល Update ទៅជារថយន្តកូនកាត់(សាំង-អគ្គិសនី) វិញគឺអាចមានតម្លៃចាប់ពី ៤ ម៉ឺនដុល្លារអាមេរិកឡើងទៅ។https://scene7.toyota.eu/is/image/toyotaeurope/P2-toy_cor19_hub_brandimgpackshot8xhybrid?wid=1280&fit=fit,1&ts=1658413169690&resMode=sharp2&op_usm=1.75,0.3,2,0

គួរបញ្ជាក់ដែរថា សព្វថ្ងៃនៅប្រទេសអូស្ត្រាលីគឺមានរថយន្តតូយ៉ូតាកូនកាត់ជាង ៤៣០,០០០ គ្រឿងត្រូវបានលក់ចាប់តាំងពីម៉ូដែល Prius ត្រូវបានដាក់លក់ក្នុងខែតុលា ឆ្នាំ ២០០១ ដែលក្នុងនោះប្រហែល ៣៣% ត្រូវបានលក់ក្នុងរយៈពេលពីរឆ្នាំកន្លងមក។ នៅក្នុងខែឧសភា រថយន្តកូនកាត់មានចំនួនរហូតដល់ ៤៨.៩% នៃការលក់របស់ក្រុមហ៊ុនតូយ៉ូតានៅក្នុងទីផ្សារនេះ។ នៅឆ្នាំ ២០២៣ ផលិតផលដែលបំពាក់ដោយម៉ាស៊ីនកូនកាត់មានចំនួនរហូតដល់ ៣៣.៥% នៃការលក់សរុប៕