Home ព័ត៌មានជាតិ ភ្ញាក់ផ្អើល! បុរសម្នាក់ទម្លាយថាតារាចម្រៀង Billy ធ្វើស៊ីយកម៉ូតូតម្លៃ២០០០ដុល្លាររត់ទៅបាត់ស្រមោល

ភ្ញាក់ផ្អើល! បុរសម្នាក់ទម្លាយថាតារាចម្រៀង Billy ធ្វើស៊ីយកម៉ូតូតម្លៃ២០០០ដុល្លាររត់ទៅបាត់ស្រមោល

80
0

ទស្សនិកជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីបុរសម្នាក់ថ្លែងប្រាប់អ្នកសារព័ត៌មានថាតារាចម្រៀង Billy ដែលសហការជាមួយ ព្រីន ចេញបទ «អញ្ជើញចូលចុះបើស្រលាញ់» ផ្ទុះការគាំទ្រកាលពីកន្លងទៅនេះធ្វើស៊ីលោកនិងអតីតគូស្នេហ៍យកម៉ូតូ២គ្រឿងរត់ទៅបាត់ស្រមោលទាក់ទងលែងបាន។ បុរសរូបនេះអះអាងថាជាមិត្តជិតស្និទ្ធរាប់អាននឹងតារាចម្រៀង Billy និងបានទម្លាយតម្លៃម៉ូតូរបស់លោកខ្ទង់២០០០ដុល្លារ។បុរសរូបនេះថាបើសិនជាតារាចម្រៀងរូបនេះយកម៉ូតូសងលោកវិញលោកមិនរករឿងនោះទេ ប៉ុន្តែបើមិនប្រគល់ឱ្យខ្លួនទេនឹងចាត់វិធានការតាមហ្នឹង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCxRJYPVOwJ16CHPyh7MaVaG3Vd51QtlH8jcIpSlccXrIVcV892cOwjTwCrJqmrsloO1pO9BQL6uO_clGY6KbjbW3PVXRMCP_xNeYtXdQuGmf5OejffriM2r6cmdrnXdDYVb5W9nfRKMNKsQfQR_8r55NrxNwjJnbcKjk70bp5oxMZwCVa_Mq5XrvRrZw/s960/358632068_235363559429149_7262674855315091591_n.jpg

ឈានចូលថ្ងៃទី៦ មិថុនា បុរសម្នាក់ដែលមានឈ្មោះថា ស៊ីឡុង បានរត់អ្នកសារព័ត៌មានជួយផ្សព្វផ្សាយករណីរបស់ខ្លួនត្រូវបានមិត្តភក្តិធ្វើស៊ីយកម៉ូតូទៅដោយបានលើកឡើងថា អ្នកលួចយកម៉ូតូនោះមានឈ្មោះថា ហែល សក្កដា និងមានឈ្មោះក្នុងរង្វង់សិល្បៈមានឈ្មោះថា Billy ។ លោក និង Billy ធ្លាប់រៀនជាមួយគ្នាតាំងពីថ្នាក់ទី១០ បាន១ឆ្នាំ និង៤ឆ្នាំចុងក្រោយមានទំនាក់ទំនងស្និទ្ធស្នាលធ្លាប់ថតវីដេអូ ធ្វើcontent ជាមួយគ្នា។ បុរសរូបនេះអះអាងថាខ្លួនហ៊ានទទួលខុសត្រូវនូវអ្វីដែលបាននិយាយព្រោះវាជាការពិតដែលត្រូវបានតារាចម្រៀងរូបនេះធ្វើស៊ីយកម៉ូតូរបស់ខ្លួនតម្លៃ២ពាន់ដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKmdTm1kGY9EHeD90AIQj_HSwfk3Pb2jFJGAkkB9wPBTbtX0gprmnVgI2SfxMESQJivqvP4b5eWoDCWdblsigXBPzfZt_8sWMZK_7IJ0pLTAzbI-mVDx6MpUqMMVQGZ2nHAZN-lKBCkqR9MWxgjjwnDpaYE-wKMG3nKwr0-Eo665_4lnP4GBKMDx8-arU/s898/image_2024-06-06_11-04-05.png

បុរសអះអាងថាជាជនរងគ្រោះ បានរៀបរាប់ពីដើមហេតុដំបូងថា Billy បានខលមកខ្លួនមានបំណងចង់ស្នាក់អាស្រ័យ១យប់ដោយសាររើផ្ទះថ្មី ហើយក្រោយមកបានខ្ចីម៉ូតូរបស់ខ្លួនសិនខ្ទង់ម៉ោង៨យប់។ នៅម៉ោង៩យប់លោកបានទាក់ទងទៅ Billy ប៉ុន្តែទាក់ទងលែងបានទាំងតាមទូរសព្ទ និងបណ្តាញសង្គម រហូតបុរសរូបនេះព្យាយាមទាក់ទងបាននិយាយជាមួយគ្នា១ម្តងដោយខ្លីថា រូបគេកំពុងរវល់ ហើយក្រោយមកទៀតគឺទាក់ទងលែងបានទាំងអស់តែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDU3t4RSiJm0Oq_mANl9dI2DCinlm3-_cbOeajXCuSL91WP2dJ1Vt7cXeKeQmxlHlQNjEq32NKkDdA4W7H5CHAWfJsilSRSKugblnhKDyRnJH-TEBu_XhY8JN2_Ex1N_4Pv3sPVtdeUpvYSoFsEq0aaMlxTNAz3garJR2B_8v54OrbXlwq_HcIjtnTmFY/s1080/photo_2024-06-06_11-00-59.jpg

បុរសឈ្មោះ ស៊ីឡុង ថាមិនត្រឹមតែម៉ូតូខ្លួនប៉ុណ្ណោះទេ ម៉ូតូអតីតសង្សារ Billy ក៏តារាចម្រៀងរូបនេះយកទៅដូចគ្នា ខណៈលោកបាននិយាយថាតម្លៃម៉ូតូរបស់ខ្លួនគឺ២០០០ដុល្លារ។ ក្នុងនោះលោកក៏បាននិយាយទៀតថា បើសិនជា Billy ព្រមយកម៉ូតូឱ្យខ្លួនវិញមិនរករឿងអ្វីនោះទេ ប៉ុន្តែបើមិនប្រគល់ឱ្យវិញទេ នឹងចាត់វិធានការតាមផ្លូវច្បាប់។ យ៉ាងណាមិញ នេះគ្រាន់តែជាការអះអាងរបស់បុរសរូបនេះប៉ុណ្ណោះ ខណៈតារាចម្រៀង Billy មិនទាន់ចេញមកបញ្ជាក់ទៅលើការចោទប្រកាន់នេះនៅឡើយទេ។

គួរបញ្ជាក់ថា កាលពីកន្លងទៅនេះ ព្រីន បានសហការជាមួយ Billy បានចេញបទចម្រៀងមានចំណងជើងថា«អញ្ជើញចូលចុះបើស្រលាញ់»ដែលកែច្នៃបទពីដើមរបស់តារាចម្រៀងជើងចាស់លោកស្រី សុង សេងហ៊ន មានលាយជាមួយបារ៉ូលចម្រៀងថ្មី និងភ្លេងថ្មីបន្ថែមទៀតធ្វើឱ្យផ្ទុះការគាំទ្រយ៉ាងខ្លាំងរយៈពេល១០ខែ បទនេះទទួលបានការទស្សនា១០លានដង៕