Home ព័ត៌មានជាតិ កំពង់ផែធំជាងគេទី២នៅកម្ពុជា ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

កំពង់ផែធំជាងគេទី២នៅកម្ពុជា ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

125
0

នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ កំពង់ផែអន្តរជាតិកំពតដំណាក់កាលទីមួយ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្រោយចំណាយពេលសាងសង់៥ឆ្នាំ តាំងពីឆ្នាំ២០១៩ ក្នុងទំហំទឹកប្រាក់សាងសង់អស់១៤០លានដុល្លារ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrhFZ8ydKi2hA07LU5YBfhti2ufsaJcxWIO3sLQVXEPcEbYNHPTX3Nmw0n9UCMCW2h9yMXguLrPC5gkR7Yf5JxNAV0QVlnlxzoXKExveiZPMymWjHcAjazo2pYT4RH-J7Pa0D8UOABl90iiDj5fng0QayN6ecwZF8DA1OcCGeW2YNB4AjGCuIyUdpffcI/s1024/10d01cee44418fc8cb804ebb124780a5.jpg

កំពង់ផែនេះ ស្ថិតនៅភូមិគីឡូ ១២ សង្កាត់កោះតូច ក្រុងបូកគោ ខេត្តកំពត ជាគម្រោងវិនិយោគដោយក្រុមហ៊ុនកំពតផត លើផ្ទៃដី២០៧ហិកតារបស់អ្នកឧកញ៉ា វិញ ហ៊ួរ។

កំពង់ផែពហុបំណងកំពត ស្ថិតក្នុងភូមិសាស្រ្តដែលមានអំណោយផលល្អសម្រាប់ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនផ្លូវទឹក ផ្លូវគោក និងផ្លូវដែកមកកាន់រាជធានីភ្នំពេញ និងបណ្តាខេត្តនានា តាមរយៈផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវជាតិ លេខ៤១ ផ្លូវជាតិលេខ៤៨ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងតភ្ជាប់ផ្លូវដែកភាគខាងត្បូងទៅភាគខាងជើងរបស់កម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwsfW7Cd9etvWseJndejBFhiXgFwBYyegv-3AVIWtVAu5lLVsxL8WBGmx7D72xWm2ajun8iP1c2NBNkxr2Y6brb_33dgzcz_dwmN51rNkbSnduG-Rq1GUc57XAZbyv9YM_p2BIuITMKLD87amdZfYoito1APFcu3429oobHdaEMrIXI8a6x2us4YOJVxs/s1024/9287c261989d6cde1d98b64cbcddfe0e.jpg

កំពង់ផែនេះ ត្រូវសាងសង់ជាពីរជំហានធំៗគឺ៖
ជំហានទី១ ជាកំពង់ផែបម្រើដល់ការលើកដាក់ធ្យូងថ្ម ម្នាងសិលា និងវត្ថុធាតុដើមផ្សេងៗទៀត។ កំពង់ផែនេះបានបញ្ចប់ការសាងសង់នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ ។ ចំណតផែជំហានទី១ នេះ មានទំហំ ៣៥០ម៉ែត្រ គុណនឹង ៣១.៥ម៉ែត្រ ទទឹងអាងសម្រាប់នាវាបង្វិលខ្លួនប្រវែង ១៤០ម៉ែត្រ និងមានជម្រៅទឹក ៦.៥ម៉ែត្រ អាចឱ្យនាវាមានចំណុះផ្ទុក ៥០០០ តោន ចូលចតបាន។ កំពង់ផែ ក៏បានបំពាក់ជញ្ជីងសម្រាប់ថ្លឹងរថយន្តចំណុះ ៧០ តោន ចំនួន មួយគ្រឿង។ កំពង់ផែជំហានទី១នេះ បានបន្តធ្វើប្រតិបត្តិការរហូតដល់បច្ចុប្បន្ន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1dFZTDtornMh4sg2e6zmrILzQouMTnGqylutSLrPjJib-6SQnKlIDmUWEL9b2nevhvRq6XL5LZYjMUx4o1max5_1c4V7SG16J94PbL30AzuynLG7wQ3-byb-6ZI5IZXBAyWr0AQ9FoPatvAFiwBDLjzVujyjIN3yQB-KWUe_iZxemdpghKpty4hcAB4Y/s1280/f9556def7156e6019cdcc9fc67cc0dde.jpg

ជំហានទី២ ជាកំពង់ផែបម្រើដល់ការលើកដាក់ទំនិញទូទៅ កុងតឺន័រ និងអ្នកដំណើរ។ ក្រុមហ៊ុនបានទទួលលិខិតអនុញ្ញាតធ្វើប្រតិបត្តិការកំពង់ផែពីក្រសួងសាធារណការ និងដឹកជញ្ជូន ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។ កំពង់ផែនេះមានទំហំ ៤៥០ម៉ែត្រ គុណនឹង ៣០ម៉ែត្រ និងជម្រៅទឹកពី ១០ម៉ែត្រ ទៅ ១២ម៉ែត្រ អាចឱ្យនាវាមានចំណុះផ្ទុក ១០ ០០០ តោន ចូលចតបាន និងមានឃ្លាំងសម្រាប់ស្តុកទំនិញធំទូលាយទំហំ ៥០ម៉ែត្រ គុណនឹង ២០០ម៉ែត្រ និងទីលានផ្ទុកកុងតឺន័រលើផ្ទៃដីទំហំ ១០០ ហិកតា៕