Home Blog Page 1039

ភ្នំថ្មដុះធម្មជាតិអាយុកាលរាប់លានឆ្នាំមួយកន្លែង កំពុងលាក់ខ្លួននៅលើទឹកដីនៃខេត្តសៀមរាប!

0

ភ្នំពើងតានាន់ ជាតំបន់ព្រៃភ្នំនិងទេសចរណ៍ធម្មជាតិ ដែលមានពើងថ្មជាច្រើនដុះបន្តុបលើគ្នាយ៉ាងគួរឲ្យទាក់ទាញ អមជាមួយនឹងទេសភាពព្រៃព្រឹក្សាដ៏ខៀវស្រងាត់ព័ទ្ធជុំវិញ ខណៈកំពុងតែលាក់ខ្លួននៅលើទឹកដីនៃខេត្តសៀមរាប។

ក្រៅពីប្រាសាទបុរាណនៅតំបន់អង្គរវត្តជាទីតាំងប្រវត្តិសាស្រ្តខ្មែរដ៏ល្បីល្បាញ, ទឹកដីខេត្តសៀមរាប ក៏នូវមានទេសភាពធម្មជាតិរាប់មិនអស់ ដែលជាទីចាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ។ ភ្នំពើងតានន់ ឬ ភ្នំពើងតានាន់ មានទីតាំងស្ថិតនៅភូមិគោកភ្នៅ ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប និងមានចម្ងាយប្រមាណ ៧២ គីឡូម៉ែត្រ ពីរង្វង់មូលនាគព័ន្ធ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheFrCzcpOhwqaLwUFVVyMc48584aajn3TvZwNb4dDFkz0a16UcV7KN0eGRwQaywkp7Ihz1Rsc8vbfEgckjB_2qxvY7zpVDCRe8b5DwxG9b0t1FoaDmdydMZInu38wSQoa92Fn2mQi7hyphenhyphen4iAEXafJL0hfsZwa6F1UOhzPo1GOgmVISdMdsj38zAn4wY5do/s1000/4a50d1aee48347c7b2e3a0c71fedbeb8.jpg

ផ្ទាំងថ្មដុះមូលធំៗដេញពន្លឺភ្លឺផ្លេកៗត្រួតលើគ្នារប៉ាត់រប៉ាយរាប់ពាន់ដុំនៅលើខ្នងភ្នំ អមជាមួយនឹងទឹកអូរហូររិញៗកាត់ថ្ម ដើមឈើបៃតងស្រស់អមជាមួយវាលចម្ការនៅតាមជើងភ្នំ ផ្កាព្រៃភ្នំពណ៌ស ក្រហម រួមទាំងពន្លកផ្កាចាហួយចេញត្រួយខ្ចីដ៏ស្រស់បំព្រង។ នៅរដូវវស្សា ភ្ញៀវទេសចរគឺអាចមើលឃើញទិដ្ឋភាពដ៏ខៀវស្រងាត់ព័ទ្ធជុំវិញ បង្កើតបានជាអារម្មណ៍ស្រស់ស្រាយ។ នៅពេលឡើងទៅលើផ្ទាំងថ្ម អ្នកនឹងសំឡឹងឃើញទិដ្ឋភាព ក៏ដូចជាចម្ការដំណាំនានារបស់ប្រជាពលរដ្ឋតំបន់នោះរហូតដល់ទៅ១៨០ដឺក្រេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjP9tlBHGNtWS-5DogxFuHL-JnP4IgHpwwL6ZlsBtzMlEe7X-fG4K4oASe1VeF9RmJTfiCknuGI4O4ZwMpBrCoI7iPB1LrJ7JGu4-51eM7KCAZ2XcV4OKxra0ezf2VIHfRILBFRXUAx0U0pdmaByJ7X_wp1LuwNXqBjqwG7kzUYhMV6CSxpnpxHeene7yU/s1000/77b7dad5f58b434ca6981a2b7290b519.jpg

ចំណុចពិសេសនៃភ្នំពើងតានាន់នេះគឺស្ថិតនៅក្នុងប្រភេទព្រៃភ្នំ និងទេសចរណ៍ធម្មជាតិ។ សកម្មភាពជាច្រើនដែលអ្នកអាចរីករាយជាមួយដំណើរកម្សាន្តលើភ្នំនេះគឺមានដូចជា៖ ទស្សនាទេសភាពព្រៃភ្នំ, ពិកនិច, គយគន់ថ្ងៃលិច, គយគន់ថ្ងៃរះ, បទពិសោធន៍ឡើងភ្នំ, ដើរលេងថ្មើរជើង និងបោះតង់សម្រាកជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjE_T-VDgT_berpvFg6FFUbIl4YQzr1ubCV3Z7a8wvgHs9SfGG-WuOMs0aR2iaXgGKzjpyFGBOR2HfGa3TcHUC9yKY4OFdVVAgaKQUv9DGW6wjGZUQopA-cC9kZeOM89A0zpOhEQ1XIYIKfOW2UV8YR7D5_-n8dMW-kdv1vPIHx6GV875UF84mspoDL6vE/s2048/22791954_1494799860569785_7520466554858625738_o.jpg

បើយោងតាមវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គមបានឲ្យបញ្ជាក់ថា ថ្មដុះធម្មជាតិនៅលើភ្នំពើងតានាន់នេះ គឺមានអាយុកាលចន្លោះពី ៦៥ ទៅ ១៩០លានឆ្នាំមុន ដែលជាស្លាកស្នាមបង្ហាញថា ទីតាំងនេះធ្លាប់លិចទឹក ខណៈក៏បានរកឃើញស្លាកស្នាមផូស៊ីលលាយសមុទ្រខ្លះៗជាប់នឹងថ្មផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjz-R3BMOegF3hifuyWIGyfxbAUWb2WRSfUcHVSuECKrR_KsE-hhsx3lB8VPmQJNQd92fWkQpYoDutHpdPHzHh907AEWrkaqgkDNySvB1AOJXpQN1QL72wwzgVBLDESyUNchzjC_gI-bZn19lkkeKCNbte2xQHtUtybjkDBHPP5XHGUTLQ4Rlz7g92Yj4/s2048/22861844_1494799953903109_6713700402982057236_o.jpg

ក្រសួង​ បើកការស្រាជ្រាវ និងកោះហៅក្រុមរាំនៅក្នុងពិធីកាត់សក់អាពាហ៍ពិពាហ៍មួយ

0

ថ្មីៗនេះ គេបានសង្កេតឃើញនៅលើបណ្តាញសង្គម មានសកម្មភាពអសីលធម៌របស់ក្រុមសិល្បៈសម្តែងក្នុងពិធីកាត់សក់អាពាហ៍ពិពាហ៍មួយចំនួន បានធ្វើឱ្យអាប់ឱនដល់ប្រពៃណីដ៏ផូរផង់របស់ជាតិ និងបង្ហាញពីកាយវិការជ្រុលហួសហេតុ ខ្វះចំណេះដឹង និងការអប់រំ ដែលជាសកម្មភាពបែបអាត្មានិយម និងប៉ះពាល់ដល់ប្រយោជន៍សង្គមទាំងមូល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKi6c3u4YdBX47wldjZM1KnXqL3QS78Tt00R8LXUFf0YiEgW3XvlMOAopjBSWJJIYa6N4ZNhOkmO6FdQgGHUUkxW5KFr9_eh_x9vOQOvxVwzlDkvChQxMlyOe21TG1BeOxqOb-fOqPATI0hMZg6BgYDTRWoB6RO5i5cVSDxH9X5kh0-ZKYNx2CIrrR3sA/s551/Screenshot%202024-06-07%20134937.pngក្នុងន័យនេះ ក្រុមប្រឹក្សាក្រមសីលធម៌នៃអ្នកសិល្បៈ បានធ្វើការអំពាវនាវ និងកំណត់វិធានការអនុវត្ត ដូចខាងក្រោម៖

  • សូមក្រុមសិល្បៈនានាដែលចូលរួមសម្តែងក្នុងពិធីមង្គលការខ្មែរ ត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាព អសីលធម៌ ហើយខិតខំស្វែងយល់ប្រឹងប្រែងរៀបចំឱ្យបានត្រឹមត្រូវទៅតាមប្រពៃណីទំនៀមទម្លាប់ដ៏ ថ្លៃថ្លារបស់ជាតិដែលជាកេរដំណែលពីដូនតាមក។
  • ក្រុមប្រឹក្សាក្រមសីលធម៌នៃអ្នកសិល្បៈ នឹងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ស្រាវជ្រាវ និងកោះហៅ ក្រុមសិល្បៈទាំងនោះ មកអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព។ ក្នុងករណី នៅតែបន្ត ប្រព្រឹត្តសកម្មភាពអសីលធម៌ទាំងនេះ វិធានការច្បាប់មួយ នឹងត្រូវប្រកាន់យកតាមគោលការណ៍ដែល មានជាធរមាន។
  • ពិធីអាពាហ៍ពិពាហ៍ គឺជាពិធីផ្តល់សិរីមង្គលដល់កូនៗដែលជាគូស្រករថ្មី។ ក្នុងន័យនេះ សូម អាណាព្យាបាលទាំងឡាយ គួរពិនិត្យ និងពិចារណាឱ្យបានជិតដល់ក្នុងការស្វែងរកក្រុមសិល្បៈនីមួយៗ ដែលមកចូលរួមក្នុងពិធីមង្គលដ៏សំខាន់បំផុតក្នុងជីវិតរបស់កូនចៅខ្លួន។
  • សូមប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន កុំចូលរួមចែករំលែកឃ្លីបវីដេអូ ឬរូបភាពអវិជ្ជមានណាមួយដែលជា សកម្មភាពអាស និងប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរនៃសង្គមជាតិ៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUayVjkPiN7uQJNxmLfyy-G4MiUr7vHhyphenhyphenXmEAfSn8QO_dUFYT-NinO1yEUgBqsqyiIp2JGycHlFu-sEEdaEf84o3-22OWJYfWdLJ604hevrDfI828xdwei24xZg-BeJzkxJaPjkhvIZZ1J19ljIiNzkCy78yzmPoxXA8Tl4lmhAIe-PAY15kWcAEethvk/s557/Screenshot%202024-06-07%20151939.png

 

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgv-sgwdTgTGAB3IlCmc9RyK-5xBAWaiFbYxYb2ZO-Y9XZUQ7M6mb7qkQHnQ2dKfil_FeayP2I9Npr8rNRQymT2PaZg5trTkV-SdlxuZtp_MtbnVlfYvHJwE7k_XRxoy310OKatCjc_-1vaX9jO5wbodZdV5bv_g4UzUiTxHIqqBV3XfKvRb9YoljtgjQo/s553/Screenshot%202024-06-07%20152005.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAONgWNbnfVqB-L07oxIEtpBH6rKx5QM_ndg6g5m-7NLDoY7R63KMd1Y-TabkRZsOo91frLUU_UJ06HGM-GrbcC9YhM5z6Kuy4dH-imriUkaNm-r_O22E9IpRmBru6nqtMHVVmuhS0cd3gE6qpS4PhX1FZUdi_S8FzaqXQzmUnj7M3HfguLeLGiY-m7VY/s1280/447269036_875317887965882_1948638320983580159_n.jpg

 

វ៉ាក់សាំងកូវីដអាចជាមូលហេតុធ្វើឱ្យមនុស្សស្លា.ប់ ច្រើននៅអាមេរិក និងប្រទេសលោកខាងលិច

0

វ៉ាក់សាំងការពារជំងឺកូវីដ-១៩ អាចជាកត្តាមួយបណ្តាលឱ្យមនុស្សស្លាប់យ៉ាងច្រើនក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ ដែលពុំធ្លាប់កើតឡើងនៅអាមេរិក និងបណ្តាប្រទេសលោកខាងលិច គិតចាប់ពីជំងឺកូវីដឆ្លងរាតត្បាតនៅទូទាំងពិភពលោក ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន New York Post ដែលផ្អែកតាមលទ្ធផលការស្រាវជ្រាវថ្មី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiklpHy07p4j14Jn4vZtAW6tme0y2DN73FGpls-vkZgRqAGY7bAr1hzGRI49RwKeBEn3Sf7NcxpPeJx3cZhUruq0yRNu5FdSUG8C_U3P1H3kUsSNyq5FIeQBGuPzT4n6Csb-6w9wUTvFVhLeTWGz5dW9E9i65FZcMU4Ygx3XOqJ2vjlZ5ELF6CdIR340Q/s960/0x0.webp

លទ្ធផលការវិភាគទិន្នន័យមនុស្សស្លាប់នៅបណ្តាប្រទេសលោកខាងលិចចំនួន៤៧ប្រទេស ដែលធ្វើដោយក្រុមអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ Vrije របស់ប្រទេសហូឡង់បង្ហាញថា ពលរដ្ឋរស់នៅប្រទេសលោកខាងលិចនៅតែស្លាប់ក្នុងកម្រិតខ្ពស់តាំងពីឆ្នាំ២០២០ បើទោះជាមានការចែកចាយវ៉ាក់សាំងយ៉ាងទូលំទូលាយ និងមានវិធានការការពារក្តី ។

ក្រុមអ្នកស្រាវជ្រាវនិយាយថា ចំនួនមនុស្សស្លាប់កើនឡើងជាបន្តបន្ទាប់បានធ្វើឱ្យពិភពលោកបារម្ភយ៉ាងខ្លាំង ហើយពួកគេអំពាវនាវឱ្យមេដឹកនាំរដ្ឋាភិបាល និងសមាជិករដ្ឋសភាទាំងអស់ស៊ើបអង្កេតយ៉ាងលម្អិតអំពីមូលហេតុនៃការស្លាប់កើនឡើង។ នេះបើតាមលទ្ធផលស្រាវជ្រាវដែលផ្សព្វផ្សាយក្នុងទស្សនាដ្តី BMJ Public Health ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioQIReE3i6qXLxg-GPTWPb8a5Fsc_RvCAPGDf3gltks2aFYAeEOtD-nrmX_9Mu49qrmwsVQckUWZG3gsyEGNqP2IirUdUTpyFqC5IxUGkyXtqZBvaxGq_tWbuxCV1lmQYxYBNtm3ezuS1bi-ajSeK93bKAMvdZt0sIpr7NWHHwZRq5Y6IZrqmYalHxIM0/s719/aug-2021-capsule1-young-man-getting-vaccination-hospital.jpg

បើតាមមជ្ឈមណ្ឌលចាត់ចំណាត់ថ្នាក់សាកលវិទ្យាល័យពិភពលោក បញ្ជាក់ថា សាកលវិទ្យាល័យ Vrije ស្ថិតក្នុងលំដាប់ទី១៥០ ក្នុងចំណោមសាកលវិទ្យាល័យជាង២ម៉ឺននៅទូទាំងពិភពលោក។ បើទោះជាវ៉ាក់សាំងកូវីដបានជួយការពារមនុស្សលើពិភពលោក កុំឱ្យឈឺថ្កាត់ និងស្លាប់ដោយសារជំងឺកូវីដក្តី ប៉ុន្តែក៏មានភស្តុតាងពាក់ព័ន្ធនឹងការស្លាប់គ្មានមូលហេតុផងដែរ ។

របាយការណ៍របស់អ្នកស្រាវជ្រាវបញ្ជាក់ថា អ្នកជំនាញវេជ្ជសាស្ត្រ និងមនុស្សទូទៅបានរងរបួសធ្ងន់ធ្ងរ និងស្លាប់ជាបន្តបន្ទាប់ ក្រោយពេលពួកគេចាក់វ៉ាក់សាំងកូវីដរួច ។ ក្នុងអំឡុងពេលជំងឺកូវីដឆ្លងរាតត្បាតខ្លាំង អ្នកនយោបាយ និងប្រព័ន្ធផ្សព្វផ្សាយនានាបញ្ជាក់ថា ការស្លាប់ដោយសារជំងឺនេះជារឿងសំខាន់ ហើយមនុស្សគ្រប់គ្នាគួរតែទទួលបានការការពារតាមវិធានការទប់ស្កាត់ការឆ្លងទាំងឡាយ ។ ហេតុនេះ បច្ចុប្បន្ន ប្រទេសនានាគួរផ្តល់ភាពសំខាន់លើការស្លាប់របស់ពលរដ្ឋដូចគ្នាដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiL5kz2CYzBloECUI9oMJQrsFGMNoSnMOHajULBE3g5GO6v2hAb1lV7j3Vvt8CoWq7UZXgUqYiJ-oYHGYmXpoExJbCW7a3XEAXAXnDuDB23MYPCdF_ZsYua-EVNurE9papQxLZXhUYGWSeRvQZlSanelei8MFLfO7KryOYUcDpkMWBskf_J372bbEl6Jzo/s2935/KEWNZCYVVZKYLLYK2JILDRD2F4.jpg

លទ្ធផលការស្រាវជ្រាវបង្ហាញថា ចាប់ពីឆ្នាំ២០២០ រហូតដល់ឆ្នាំ២០២៤ មានមនុស្សស្លាប់រហូតដល់ជាង៣លាននាក់ នៅអាមេរិក, អឺរ៉ុប និងអូស្ត្រាលី ក្នុងនោះមនុស្ស១លាននាក់បានស្លាប់នៅឆ្នាំ២០២០ ជាអំឡុងពេលជំងឺកូវីដឆ្លងរាតត្បាតខ្លាំង ។ ចំនួនអ្នកស្លាប់នៅប្រទេសទាំងនេះនៅតែកើនឡើងខ្ពស់ជាបន្តបន្ទាប់ក្នុងអំឡុងឆ្នាំក្រោយៗ ហើយមនុស្សចំនួន១លាន២សែននាក់បានស្លាប់នៅឆ្នាំ២០២១ និង៨០ម៉ឺននាក់បានស្លាប់នៅឆ្នាំ២០២២ ។

ដោយឡែក ទិន្នន័យរបស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិកបង្ហាញថា ពលរដ្ឋអាមេរិកស្មើជាង១លាន១សែននាក់ បានស្លាប់ដោយសារជំងឺកូវីដ តាំងពីជំងឺនេះឆ្លងរាតត្បាតខ្លាំងលើពិភពលោក ៕

តើកម្មវិធីកាត់សក់បង្កក់សិរីជាទូទៅ ត្រូវបានគេប្រារព្ធឡើងយ៉ាងដូចម្តេច ដើម្បីឲ្យសមនឹងវប្បធម៌ប្រពៃណីខ្មែរ?

0

ថ្មីៗ បន្ទាប់ពីមានការបង្ហោះចែកចាយឃ្លីបវីដេអូមួយនៅលើបណ្តាញសង្គម ដែលបង្ហាញពីសកម្មភាព និងអាកប្បកិរិយាមិនគ.ប្បីរបស់ភេ.ទទី៣ នៅក្នុងកម្មវិធីមង្គលការតាមបែបប្រពៃណីខ្មែរ ដែលបានបណ្តាលឲ្យមហាជនខ្មែរជាច្រើនផ្ទុះ.ប្រ.តិកម្មយ៉ាងខ្លាំង។ ខណៈមតិជាច្រើនក៏បានលើកឡើងថា «កម្មវិធីកាត់សក់បង្កក់សិរីជាទូទៅ ត្រូវគេបានប្រារព្ធឡើងបានយ៉ាងសមសួន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDJNXXukqfCiJsMTQGhYm5bGeZ0a75WX6JlND2uqFuw_DRuYUZWtE5t1tE_mkVtEci1fXbCYqPVw7PLMYOMU1R_2qmYHhji2WCzlYWC1w11v1i1XP9MeuwM-W4uCHEi4Kq3EIhDmqFXIFXCS3IQoLPkh6oUbQZ2DWtL8yogdmApvXo8IoHRh1bwug7_J8/s1435/21.jpg

ជាការពិតណាស់ថានៅក្នុងកម្មវិធីកាត់សក់បង្កក់សិរី នៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍ខ្មែរ ជាទូទៅគឺគេតែងសង្កេតឃើញថាមានតួរអង្គប្រុសស្រីចំនួន២នាក់ ដែលតំណាងឲ្យទេវតានិងទេពធីតា ចុះមកដើម្បីប្រទានពរជ័យ សិរីសួស្តី ដល់កូនកំឡោះកូនក្រមុំ ដែលត្រូវជាព្រះអង្គម្ចាស់និងម្ចាស់ក្សត្រី។ ជាមួយគ្នានោះ តួអង្គទេវតានិងទេពធីតានៅក្នុងកិច្ចពិធីកាត់សក់ តែងប្រព្រឹត្តិទៅដោយមានវគ្គមានឃ្លា ច្រៀងអាយ៉ៃឆ្លើយឆ្លងគ្នា ដើម្បីញ៉ាំកម្មវីធីឲ្យកាន់តែសប្បាយរីករាយ ទើបពួកគេបន្តប្រារព្ធកិច្ចពិធីជាបន្តបន្ទាប់ទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3uNlnLdBcUe8Eh7MKfDGuvjA-OfeQcTiCEgeu3GqppI1BtGVKHlUdQUPk4_jNF8QY6_VGNpDyjqcVxVeB79pvz6bJXCkU4BCs0Xq_eiS-Loh_iCXZpsVVXETKdHleVTzZ3P2RlhX-Ykc99g1H0kFsrdJ0ou-_BfoktinMot6lQpT77ds7BPMQicW7bRs/s450/14035927771.jpg

ចម្រៀងអាយ៉ៃ គឺជាសិល្បៈប្រជាប្រិយខ្មែរមួយប្រភេទដែលបានបង្ហាញខ្លួននៅក្នុងប្រទេសកម្ពុជាតាំងពីយូរលង់ណាស់មកហើយ ខណៈការច្រៀងអាយ៉ៃគឺបានភ្ជាប់មកជាមួយនឹងវង់តន្ត្រីភ្លេងបុរាណខ្មែរ ព្រមជាមួយពាក្យកំណាព្យកាបឃ្លោង ចំណាប់ចុងចួន ពិរោះរណ្តំគួរជាទីទាក់ចិត្តបំផុត និងមិនត្រូវឲ្យភ្ជាប់មកជាមួយនឹងពាក្យអសុរោះ ឬក៏ពាក្យអព្វមង្គលជាដាច់ខាត។ ខណៈសិល្បៈករសិល្បៈការនីបច្ចុប្បន្ន ដែលត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថាបានអភិរក្សចម្រៀងអាយ៉ៃ និងមានទេពកោសល្យពិសេសក្នុងច្រៀងអាយ៉ៃប្រកបដោយទឹកដមសំឡេងពិរោះ គឺរួមមានលោកតាព្រហ្មម៉ាញ លោកដួង សុខគា អ្នកស្រីខាត់ សុឃីម និង លោកយាយយ៉យជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfCINypQ0w9gLrajG-eeIjooPsNuSOqhqPdlgjSoFLtAb2qVw_INqCPHrEA2Ri3Qlv0rGWC3nJxg0Vd4IeMUGcE6X5RI35Ehjg9dGX6nPxta1hdLjI9yCukToHr42aCGEDU002n7pNk1hKE7B5l1mWvxnfVk-AO8z6sp6G7ix7O9VY7tq5IW7wFAPMd0w/s551/Screenshot%202024-06-07%20134937.png

យ៉ាងណាមិញ តាមរយៈវីដេអូដែលបានបង្ហោះនៅលើបណ្តាញសង្គម គឺបានបង្ហាញឲ្យឃើញពីទិដ្ឋភាពនៅក្នុងកម្មវីធីកាត់សក់សក់បង្កក់សិរីដូចគ្នា ប៉ុន្តែអ្វីដែលហាក់ខុសប្លែកគឺនៅត្រង់ថាមានវត្តមានជនទី៣ចំនួន៣នាក់បានមកសម្តែងនៅក្នុងកម្មវិធីកាត់សក់ ហើយថែមទាំងប្រព្រឹត្តិទង្វើមិនសមរម្យជាច្រើន។

ជាមួយគ្នានោះ មហាជនខ្មែរជាច្រើនក៏បានធ្វើការបញ្ចេញមតិវែកញែកព្រោងព្រាត ដោយអ្នកខ្លះបានលើកឡើងថា «កម្មវិធីមង្គលការកាត់សក់ បើយកស្រីឱ្យស្រីសុទ្ធបើយកមនុស្សប្រុសឲ្យប្រុសសុទ្ធ កុំយកមនុស្សបីភេទឡើងកាត់សក់ កុំដើម្បីប្រជាប្រិយភាពធ្វើឲ្យបាត់បង់វប្បធម៌ប្រពៃណីដូនតា»។ អ្នកខ្លះថា «គាំទ្រ១០០%។ បើសួរថាស្រលាញ់វប្បធម៌ប្រពៃណីទេ នឹងឆ្លើយថាស្រលាញ់.តែការប្រព្រឹត្តិវិញគឺកំពុងបំផ្លាញវប្បធម៌ប្រពៃណីដោយមិនដឹងខ្លួន សឹងតែថាអាចបាត់បង់ប្រទេសជាតិទៀតផងណាអូន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJkUQBvypxc4pNUf5zmSw8TgQOIJiQoCN-6cRtViGuEDzlxv8e6hV-ELK8GQJ7vIcoTpXufbAyLM-qyqiq_XRS1YIxflMkeXSDl8KvjK19rEaQQWwXMQEzYx4uZWu1tt9yrdZYtTrq_2ygiL9WExceLHkI3or4f9_SHOjZYu18za2vs3r9qBvPkQPN5vs/s579/Screenshot%202024-06-07%20134840.png

អ្នកខ្លះថា«ភេទទី៣មួយចំនូនតូចតែងតែធ្វើឲ្យខូចមុខមាត់ស្ត្រីពិត ធ្វើឲ្យបរទេសយល់ច្រឡំ»។ អ្នកខ្លះថា«ចង់អោយគេអោយតម្លៃដល់ភេទទី៣ តែខ្លួនឯងមិនអោយតម្លៃខ្លួនឯងសោះ ក្នុងនាមជាភេទទី៣ មួយរូបអត់សប្បាយអរនឹងឃើញរូបភាពបែបនេះទេ អោយគេដៀលទាំងអស់»៕

ថៃជាប្រទេសនាំចេញទុរេននាំមុខ បែរជានាំចូលទុរេនវៀតណាមក្នុងលំដាប់ទី២

0

ប្រទេសវៀតណាម ៖ នៅដើមខែមិថុនា ឆ្នាំ២០២៤ សារព័ត៌មានវៀតណាមឈ្មោះ Vietnam News Agency រាយការណ៍ថា ចំនួនការនាំចេញទុរេនវៀតណាមសរុបក្នុងរយៈពេល៤ខែដំបូងឆ្នាំ២០២៤ ស្មើទឹកប្រាក់៤៧០លានដុល្លារអាមេរិក និងខ្ពស់ជាងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ កើនឡើង១៤៦% បើប្រៀបធៀបប្រចាំឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1QnpiI7rg2KuDzOeR5y3hmbieqlCuEqceGDu0ZE-MYT3tKeDfikiWO_rE9UUPwIAC3g9U6ctMlJzx7TR_smAxBwgpWmmom-yjUa8DgLi1DEWdWMdU1UE5uB-HWS_pH2gtRRIo6gLJRmRSuqR4ACo_U2sffG-Tt_xVJ5l7m4Wj6P4PgPX_5447CbixkiI/s1280/photo_2024-06-07_12-51-14.jpg

ប្រទេសចិនបាននាំចូលទុរេនវៀតណាមច្រើនជាងគេក្នុងរយៈពេល៤ខែដំបូង ស្មើទឹកប្រាក់៤៣២លានដុល្លារអាមេរិក ឬស្មើ៩២% នៃចំនួនការនាំចេញសរុប ។ រីឯថៃនាំចូលទុរេនវៀតណាមស្ថិតក្នុងលំដាប់ទី២ ក្នុងរយៈពេល៤ខែដំបូង ស្មើទឹកប្រាក់២២លាន៥សែនដុល្លារអាមេរិក (ឬស្មើប្រមាណ៨២៣លានបាត) កើនឡើង៨២% បើធៀបនឹងឆ្នាំ២០២៣ ។

Dang Phuc Nguyen អគ្គលេខាធិការសមាគមបន្លែ និងផ្លែឈើវៀតណាម បានពន្យល់ពីមូលហេតុដែលប្រទេសថៃនាំចូលទុរេនវៀតណាមរយៈពេល៤ខែដំបូងឆ្នាំ២០២៤ កើនឡើងជិតទ្វេដង បើធៀបនឹងចុងឆ្នាំ២០២៣ គឺបណ្តាលមកពីថៃជួបគ្រោះរាំងស្ងួត ។ ដូច្នេះ ធ្វើឱ្យបរិមាណទុរេនថៃធ្លាក់ចុះ បើទោះជាថៃជាប្រទេសនាំចេញទុរេននាំមុខគេក្តី ប៉ុន្តែថៃត្រូវទិញទុរេនវៀតណាមដើម្បីបំពេញតម្រូវការក្នុងស្រុក និងភ្ញៀវទេសចរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBJ6gMS2x2o1vR0qgL5fD4ATx6EptfYO3Y8XWP3JjRMwunFXwehUuyskAuz5aSmsYo83c3XUPBAh5GIEjMHimihieDLm2y0w7hZXvha5CoRnQjxrf2VTfP7mAVpDo3fD4ujPOW_vLYTmE4b2I3ugrDbOnu2TaA3X2l8SjwvvPnA6d4sDO8fc97hnmGsok/s800/photo_2024-06-07_12-51-16.jpg

រីឯនាយកក្រុមហ៊ុន Vinafruit ឈ្មោះ Nguyen Thanh Binh លើកឡើងថា ៖ «ចិនបាននាំចូលទុរេនស្រស់ច្រើនបំផុតពីវៀតណាម ប៉ុន្តែថៃនាំចូលទុរេនក្លាសេច្រើនបំផុតពីវៀតណាមដូចគ្នាដែរ» ។ ទុរេនក្លាសេដែលថៃនាំចូលភាគច្រើន ថៃនឹងលក់បន្តទៅប្រទេសទី៣ ភាគច្រើនលក់ឱ្យចិន ដោយសារវៀតណាមពុំអាចនាំចេញទុរេនក្លាសេដោយផ្ទាល់ទៅចិនបានទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsgmxCgZvmz9wPDJcwWfCUJFcff0TxqP0yXXdImfFA9ZTpZnw7ins7YwNQx4j2IpxwmX-PUClJPUwdv-JDRTsKuA5OkS9BQQzA3WYpDc5NtzrEgeTy5wnmwWd7vXwth2tk1Oe1HEelZkzmXuPAS0zwZAJgNWHkADOfVeGQqrXAwReKHfS8Oq5EbXzSMys/s1024/photo_2024-06-07_12-51-20.jpg

ចំណែកហុងកុងបាននាំចូលទុរេនវៀតណាម ស្ថិតក្នុងលំដាប់ទី៣ ចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៤ ស្មើទឹកប្រាក់៣លាន៦សែនដុល្លារអាមេរិក ។ ហេតុនេះ សហគមន៍អាជីវកម្មវៀតណាមសង្ឃឹមថា នឹងមានកិច្ចព្រមព្រៀងបឋមរវាងវៀតណាម និងចិន ដើម្បីកែលម្អការនាំចេញ និងជាប្រយោជន៍ដល់កសិករ ក៏ដូចជាអតិថិជនផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgQGjwlyXSpkqtTXakOzLP_nyjX0EkeFh3ScQs1JU6NO2IQRW-sdkNw_aTNM7qzegVKchdY76uaZqbet4MNOqQTyjfmcSX7-cMu44z7cHlatvo7UEJxZm42vHvvp3a82IohjP74ZR1Xuh1gVFRr9JEwDEPCFDz-Uo2er3K16RBxGLyLUIOJoMIUtahKs0/s900/photo_2024-06-07_12-51-23.jpg

សារព័ត៌មាន The Nation បានចុះផ្សាយពីការលើកឡើងរបស់លោក Atth Phisanwanich អ្នកជំនាញសេដ្ឋកិច្ចអន្តរជាតិ និងជាទីប្រឹក្សាក្រុមហ៊ុន Intelligent Research Consultancy ថា ៖ «អាកាសធាតុមិនអំណោយផលបានធ្វើឱ្យការដាំទុរេននៅថៃ ធ្លាក់ចុះ៤២% ឬស្មើប្រមាណ៥៤ម៉ឺនតោន» ៕

ភូមិរង្វង់មូលនៅដាណឺម៉ាកទាក់ទាញចំណាប់អារម្មណ៍មហាជន

0

ប្រទេសដាណឺម៉ាក ៖ សារព័ត៌មាន KBN នឹងនាំអារម្មណ៍លោកអ្នកមកទស្សនាភាពស្រស់ស្អាតរបស់ភូមិមួយនៅប្រទេសដាណឺម៉ាក ដែលភូមិនេះបានរចនាម៉ូដឡើងដើម្បីបង្ហាញនូវអត្តសញ្ញាណ និងមានភាពខុសប្លែកពីភូមិផ្សេង ។ បើគេថតរូបភាពភូមិនេះពីផ្នែកខាងលើ វានឹងកាន់តែបង្ហាញទិដ្ឋភាពស្រស់ស្អាតខ្លាំងឡើង ហើយធ្វើឱ្យអ្នកបានឃើញភូមិនេះហើយចង់ទៅរស់នៅគ្រប់ៗគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwOx1SsfYsbtbGsBSXaIH5mj5XDt_tmLWODTWn-R4O5bvPnz0SQXPxSHJEWJhkyslArq2PMZZjhf3GOLVGPYMP5ZB0Tski8_VZfPORIDGDsZhrFqahgyKGorZqFjGAooILTgtTduUash1VWT3PiyE15r_hFhDZtbnrm26qDpwLG1nIkHpMv9SdQRmMitM/s1000/photo_2024-06-07_11-57-49%20(2).jpg

Brondby Haveby គឺជាឈ្មោះភូមិមួយមានរាងជារង្វង់មូលយ៉ាងស្រស់ស្អាត ប្លែកភ្នែក ឬស្រដៀងគ្នានឹងភីសាដ៏ធំ ដែលបែងចែងជាចំណិតៗមានលំនៅឋានក្នុងនោះ ។ ភូមិនេះមានទំហំមិនធំប៉ុន្មាន ស្ថិតនៅទីក្រុង Brondby ប្រទេសដាណឺម៉ាក និងមានពលរដ្ឋរស់នៅជាង៣៥.០០០នាក់ ។

ភូមិរង្វង់មូលនេះបានរចនាឡើងដោយលោក Erik Mygind ដោយសារលោកបានទទួលគំនិតពីកម្មវិធីមួយឈ្មោះ «Runde Haver» ជារបស់ Carl Theodor Sorensen ដែលជាស្ថាបនិកដ៏អស្ចារ្យនៅដាណឺម៉ាក ។ ការរចនាម៉ូដបែបនេះ គឺដើម្បីឱ្យអ្នករស់នៅភូមិនេះមានឱកាសទទួលបានភាពស្ងប់ស្ងាត់ មិនរញ៉េរញ៉ៃ និងរស់នៅតាមបែបធម្មជាតិប្រកបដោយបរិយាកាសបរិសុទ្ធ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEK5hxYI-SnDZtRh9sgvlU6ejNEJjqd_kaqFcpn226MglyqyEfLCxzRz8fC1U2leIMjvJdRTO_WW8tPt7hF4AAHpkYvW5iG1TPUGdzc5-94hfJkZjnFWUvaCQDfT8HHf9AHgf_9_JJFDKUmDW96Y8HHhOL-DQdJnw4Ub0Cvvciv8bfDoPfCXfr3eEq2x0/s875/photo_2024-06-07_11-57-49.jpg

ភាពលេចធ្លោរបស់ភូមិ Brondby Haveby គឺវាមានរាងជារង្វង់មូលនៅជិតៗគ្នា និងមានផ្លូវតភ្ជាប់ពីរង្វង់មួយទៅរង្វង់មួយទៀត ។ ការរចនាម៉ូដបែបនេះធ្វើឱ្យពលរដ្ឋរស់នៅក្នុងលំនៅឋាននីមួយៗមានទីធ្លាធំទូលាយ និងស្រឡះល្អ ។ លើសពីនេះ ក្នុងភូមិក៏មានទីធ្លារួមសម្រាប់ឱ្យអ្នកភូមិជួបជុំជជែកគ្នា ឬធ្វើការងារអ្វីមួយរួមគ្នាផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSixVny5mA3w7C13X_6T2ZbnUMpl9rzUTLSaMPyd4iIxTOsYWwjraDhItkSrUJtQgGdEawmIN_OICXfQJpGqSSIiTZQqlhGgfDjnwyYUAblF7Vr43mqtaVNWzvcc6SjLxbv-hfhXA-NZALiQxyMy2wqdrDlrJk8n_-_rSFfIr1O6gLzRHkAKS_NhzwqUU/s1280/photo_2024-06-07_11-57-50%20(2).jpg

ក្រៅពីនេះ លំនៅឋានទាំងអស់សុទ្ធតែមានរបងដើមឈើពណ៌បៃតង និងមានសួនច្បារនៅខាងមុខសម្រាប់ធ្វើការងារផ្សេងៗ ។ ការរស់នៅក្នុងភូមិនេះងាយស្រួលយ៉ាងខ្លាំងសម្រាប់អ្នកស្រឡាញ់បរិស្ថាន ដោយសារគ្មានសំឡេងរំខាន ។ កាលពីឆ្នាំ១៩៦៤ អាជ្ញាធរទីក្រុង Brondby បានឯកភាពឱ្យបង្កើតទីក្រុងសួនច្បារ (Garden City) ហើយគម្រោង Brondby Garden City ក៏បានបង្ហាញរូបរាងឡើង ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBak1fuUJuhc77ZsoEHVZw89YM77GrKjcp5Fq4a5i8ocpaLa_ZdeeGSdEdjwJrMhtv0HrTQAwOYyJKPwwoptSbkoIybrWcrFAwSFpXoG0XsClyZo9A20PuN3EZYNhwkQnM8aHOHCmcdeO8mGRuFdhz7kqW7gUGzNM4G692PZYgpxfD-_NtwGdXH9mFGtM/s700/photo_2024-06-07_11-57-50.jpg

ទោះយ៉ាងណា មានច្បាប់ហាមឃាត់មួយ គឺពលរដ្ឋមិនអាចរស់នៅទីនេះជាអចិន្ត្រៃយ៍ទេ ព្រោះភូមិនេះសម្រាប់ឱ្យពលរដ្ឋទីក្រុងមកធ្វើកសិកម្មនៅទិទាឃរដូវ និងរដូវក្តៅ ។ រីឯអ្នកជួលលំនៅឋានអាចចូលស្នាក់នៅ ចាប់ពីថ្ងៃទី១ ខែមេសា រហូតដល់ថ្ងៃទី១ ខែតុលា ជារៀងរាល់ឆ្នាំ ព្រមទាំងថ្ងៃឈប់សម្រាកចុងសប្តាហ៍ ៕

ចុមយក្ស! គ្រាន់តែចូលខំមិនរូបភាពរបស់ Mbappe សោះក៏ Ronaldo បំបែកកំណត់ត្រាពិភពលោកដែរ

0

បរទេស៖ Cristiano Ronaldo បានបំបែកកំណត់ត្រាពិភពលោកជាមួយនឹងការចូលខំមិនរូបភាពរបស់ Kylian Mbappe ដោយការខំមិននេះមានអ្នកចូល Like ច្រើនជាងធម្មតា ពោលគឺរហូតដល់ជាង ៥ លាននាក់ឯណោះ ខណៈចំនួននេះគឺមិនធ្លាប់មានពីមុនឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiG9-zgmN8De3-ADxpNmSlKXd-DX1H5_vswz1qAQ45GN9ykcHq68IQ8Ve9JQ2TmOCBAVOfWYGiKHHyASW0-DZPa3Wj-xYcqaX385jyd-kHbP78p_gjyBkTpZXQO6Z8B5tq_g-TcNkILMB4jtsIJYl3V8QPysqzWLDB5Hl3eKB6HlIjly7THaSJgPyCYt30/s1280/photo_2024-06-07_11-03-52.jpg

យោងតាម Sportbible នៅពេលដែលកីឡាករ Kylian Mbappe បានផ្លាស់ប្តូរទៅកាន់ក្លឹបបាល់ទាត់ក្នុងក្តីស្រមៃរបស់លោកគឺ Real Madrid ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។ លោកក៏បានបង្ហោះរូបភាពខ្លួនពាក់អាវ Real Madrid កាលពីនៅក្មេងជាមួយ Idol ខ្លួនគឺ Ronaldo នៅលើ Instagram របស់លោក អមដោយសំណេរយ៉ាងវែងថា “សុបិន្តក្លាយជាការពិត” រីករាយ និងមោទនៈភាពណាស់ដែលខ្ញុំបានក្លាយជាកីឡាកររបស់ Real Madrid វាជាផ្នែកមួយនៃក្តីស្រមៃរបស់ខ្ញុំ វាមិនអាចទៅរួចទេក្នុងការពន្យល់ពីអារម្មណ៍រីករាយ និងរំភើបនៅពេលនេះ។ ខ្ញុំមិនអាចរង់ចាំជួបអ្នក Madridistas ហើយសូមអរគុណចំពោះការគាំទ្រដ៏អស្ចារ្យរបស់អ្នក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfBwYZQ8YdBpgNKaI6x2yjSCKXtqPwNA4Ykjc8_dfqHULtVBuBLGUxVImMRSyDejdHB83PBtliIgM64KrJKNrlw8HSPWpklG3cUJcKKBvzwwsx9IDlPas344s2Q5fr6xXyvbzJhP8r-1ApU-tKtib1aYyU1a_xA0npl3f3q1341sI1Howv25tqw-B8M-A/s828/photo_2024-06-07_11-04-41.jpg

ភ្លាមនោះ Ronaldo ដែលជាអតីតវិរបុរសរបស់ក្លឹបនេះក៏បានចូលខំមិនថា “រំភើបណាស់ដែលបានឃើញឈានជើងនៅ Bernabeu…hala Madrid”។ ជុំវិញការខំមិននេះ គឺបានធ្វើឱ្យ Cristiano Ronaldo បំបែកកំណត់ត្រាពិភពលោក ដោយការខំមិននេះមានអ្នកចូល Like ច្រើនជាងធម្មតា ពោលគឺរហូតដល់ជាង ៥ លាននាក់ឯណោះ ខណៈចំនួននេះគឺមិនធ្លាប់មានពីមុនឡើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_9F5sPGQ1Ckwu7REKiMS1sp0qj22JHSTGTc2d7vEVc9gEVnRx7_76sH_hyGkb-m0f6GQUy5TnIFupZvyri1ZMbgkthHNBUn589a64RSeBHyGYKEYhOqTHU6zcP4pDICiORaIRko5N9Y-Pn5SVnaWs3X2IOtBG72ILGYay4PWXX0X9rD6kKG4GMl4SkiA/s1280/photo_2024-06-07_11-05-07.jpg

គួរបញ្ជាក់ដែរថា Mbappe គឺជាអ្នកគាំទ្រដ៏កំពូលម្នាក់របស់ Ronaldo នៅពេលអ្នកទាំងពីរបង្ហាញភាពស្និតស្នាលគ្នានៅក្នុងបណ្តាញសង្គម ធ្វើឱ្យអ្នកគាំទ្រមានការរំភើបជាខ្លាំង។ កាលពីថ្ងៃទី៤ មិថុនា កន្លងទៅ ក្លឹប Real Madrid បានប្រកាសជាផ្លូវការអំពីការចុះកុងត្រាយកខ្សែប្រយុទ្ធឆ្នើម Kylian Mbappe ដោយគ្មានតម្លៃខ្លួន ក្នុងកុងត្រារយៈពេល ៥ ឆ្នាំ ខណៈការមកដល់របស់កីឡាករសញ្ជាតិបារាំងរូបនេះ ត្រូវបានគេរំពឹងថា នឹងធ្វើឱ្យក្រុមអធិរាជសក្លាយជាខ្លាដុះស្លាបតែម្តង៕

ហេតុអ្វីខ្សាច់ក្នុងសមុទ្រខ្សាច់មិនអាចប្រើប្រាស់ក្នុងការងារសំណង់បាន?

0

ដឹងអត់ថា ខ្សាច់សម្រាប់ប្រើប្រាស់ក្នុងការងារសំណង់ គឺគេយកពីក្នុងទន្លេ និងជាខ្សាច់ពុំបានកើតឡើងដោយសារការផ្ទុះភ្នំភ្លើង ។ រីឯខ្សាច់ក្នុងសមុទ្រខ្សាច់ ឬខ្សាច់នៅឆ្នេរសមុទ្រ វាមានសភាពល្អិតខ្លាំងពេក និងមានរូបរាងខុសគ្នាពីខ្សាច់ទន្លេ ទើបក្លាយជាមូលហេតុធ្វើឱ្យប្រសិទ្ធភាពនៃការស្អិតជាប់គ្នារបស់អគារតិចជាងខ្សាច់ទន្លេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkYAxRUMdoJ9_FGNAeSJakGiUWGSLiXIAlJH6ztSLapq38F8q5qFJNafowRwYfRg0oZTo8Qh5IjSNbXtjI5Bi7MSK5LOtrnxvMJYsyKl6yskQBwmjquXphmoqrXMUFQDgr9qjl_YS8WS8AXJZIJaf1yPehZplG4C7VTrqf3fDtX38wCNMhjDBlvfbYaug/s600/catbien-dbscl-592.jpg

ខ្សាច់ក្នុងសមុទ្រខ្សាច់ គឺសម្បូរដោយសារធាតុមិនបរិសុទ្ធជាច្រើន ថែមទាំងមានទំហំតូចៗផងដែរ ។ សារធាតុមិនបរិសុទ្ធក្នុងខ្សាច់ទាំងនេះ ក៏មានសារធាតុអំបិលផងដែរ ហើយការយកសារធាតុមិនបរិសុទ្ធចេញពីខ្សាច់ គឺត្រូវចំណាយប្រាក់ច្រើន និងពិបាក ។

រីឯការយកខ្សាច់នៅឆ្នេរសមុទ្រមកប្រើប្រាស់ក្នុងការងារសំណង់ គឺវាពុំអាចជាប់គ្នាបានល្អទេ ឬមិនណែន ទើបគេមិនយកវាមកប្រើប្រាស់ក្នុងការងារសំណង់ ។ ម្យ៉ាងទៀត ខ្សាច់ឆ្នេរសមុទ្រសម្បូរដោយសារធាតុអំបិលបង្កឱ្យសំណង់ពុំរឹងមាំ និងឆាប់បែកបាក់ ។ ហេតុនេះ បើពេលវេលាកន្លងផុតទៅច្រើនឆ្នាំ អគារទាំងមូលនឹងជ្រាបទឹក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh34aAjTmdFas0NLmjdcQOrcZU-WTfNemrgbTLITlLC0vHxVFG5k49mFPoafg9LTMJ6lgqanRr8OsWk8Z1V4TF0qNDuonAUuoauE4R87Ja9z7LKzk7yHSLpWX0IjNVI0A1DzPGZ7FTULnDR7xZ9wy2h_4a8n97Fv-bOoTbkz7ZVURu_5o6yXCfT1SIoCio/s1500/sand-mining-china-GettyImages-958529240-crop.webp

ប្រសិនបើយកខ្សាច់នៅឆ្នេរសមុទ្រមកប្រើប្រាស់ក្នុងការងារសំណង់ គឺសារធាតុអំបិលក្នុងខ្សាច់ឆ្នេរសមុទ្រនឹងទទួលយកជាតិសំណើមក្នុងអគារ ហើយវានឹងសន្សំសំណើមនេះកាន់តែច្រើនឡើងៗ ។ ដូច្នេះ គ្មានអ្នកណាម្នាក់ចង់ឱ្យលំនៅឋាន ឬអគាររបស់ខ្លួនមានសំណើម ឬមានក្លិនស្អុយទេ ។

ម្យ៉ាងទៀត ខ្សាច់នៅឆ្នេរសមុទ្រមានសារធាតុក្លរៃ ហើយសារធាតុនេះនឹងបំផ្លាញភាពទន់របស់ដែកក្នុងសំណង់អគារ ។ ពេលនោះ គុណភាពដែកនឹងធ្លាក់ចុះ ដោយសារដែក និងសារធាតុក្លរៃពុំស៊ីគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiA23hVEPHPPe_w5QuSB9owqkNtlJsThjkQQqEpTBqkUpRyh6xgWQA0iTD-bhzTrrnc7zuUASI6vD8XW7wX8g-kyQA4rXWvimhCzHgIbVAt_7sUvQ1j3JLBN-Bgjzdy5tH16gGrFLa9DAT2Xm_xCCzzzuGKKDXaO0R-GSA7x5lNzd9WtLkmqW_dD-ytkK4/s1200/download.jpg

សរុបមក ខ្សាច់ក្នុងសមុទ្រខ្សាច់មានភាគល្អិតស៊ីលីកាច្រើនខ្លាំង និងផុយស្រួយ ហើយបើយកវាមកប្រើក្នុងការងារសំណង់នឹងធ្វើឱ្យអគារឆាប់ប្រេះបាក់ ។ រីឯខ្សាច់នៅឆ្នេរសមុទ្រមានសារធាតុអំបិល និងជាតិអាស៊ីតច្រើនធ្វើឱ្យអគារពុំរឹងមាំដូចគ្នា ។ ហេតុនេះ ជម្រើសល្អបំផុត គឺត្រូវយកខ្សាច់ពីទន្លេមកប្រើប្រាស់ក្នុងការងារសំណង់ ទើបធ្វើឱ្យអគារមានសភាពរឹងមាំល្អ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMLcbE2w2XMKWJ1c9xkGxeQxRfMsIk_A_jJT5jaLxaBOsZfF7Md69u2J-JGuC2YK3oC56tSRtTF8pg501WAzlIKJXlaKyt-uqsSiEOfwwZPz2lDycN6dL6TaNeair6l_U7Vc2pE1sLNiVZyfGlbCRxceTmXvaE__SBsGe5-a9HTqYkJeOOXMLJwF4w53I/s840/mekong-delta-in-dire-need-of-construction-sand-b33866cbe2c240c39002bdbb329b0f8d.jpg

ភូមិបណ្តែតទឹកនៅលើឈូងសមុទ្រ Ha Long ប្រទេសវៀតណាម ទាក់ទាញភ្ញៀវទេសចរជុំវិញពិភពលោក!

0

Ha Long និង Bai Tu Long គឺជាឈូងសមុទ្រធំៗចំនួន២ ស្ថិតនៅក្នុងខេត្ត Quang Ninh ប្រទេសវៀតណាម នៅទីនោះគឺមានផ្ទាំងទស្សនីយភាពនៃធម្មជាតិគួរជាទីគន់គន់ ដែលត្រូវជាបេតិកភណ្ឌធម្មជាតិពិភពលោក។ ខណៈនៅលើឈូងសមុទ្រ Ha Long គឺរួមមានភូមិបណ្តែតទឹកដ៏លេចធ្លោចំនួន៥កន្លែង ទាក់ទាញភ្ញៀវទេសចរមិនដែលដាច់នោះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-nDvh21p_CgKKBIAZ_N4DChi29nvnFxlvb6iDurxcfgbDCkRPTg8yAku7JCmba-BrXpnUqqpOtzAfVw3WdFYiR6vs-lNi6Rz-Fks0ZyArEkV9FOEQZxSw8i7gCF0kkY2y894zfHOFOz25kplGeNUk_T6LzYy9-IBQwnRhK80LAKEhxh6ndJAMG4tpbjQ/s800/photo_2024-06-07_11-09-11.jpg

ដោយសារប្រជាជនខេត្ត Quang Ninh រស់នៅតាមមាត់សមុទ្រជាច្រើនជំនាន់ ភូមិនេសាទឬក៏ភូមិបណ្តែតទឹកនៅលើឈូងសមុទ្រ Ha Long នេះក៏បានលេចឡើងជាបន្តបន្ទាប់ និងបានប្រែក្លាយជាកន្លែងទេសចរណ៍ដ៏អស្ចារ្យបំផុតសម្រាប់ភ្ញៀវទេសចរគ្រប់ៗរូបដែលបានមកទស្សនាឈូងសមុទ្រ Ha Long និង Bai Tu Long ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYvGemgDNV_unIFGwXPQjc4tFlGclDwuZU2305W4XUyKebpHL-4seDGqJFYAXzniPx51nml_YNyWmnw7rEIXIHMartKnqqSpbSOvS2dbMnNQnn6LmKD1T7pENq9asF1CIcYgVQrUnQpJg-9slcT2LmaH3gCo07slcnhwRIvjHG00U7q3Mjq25adSCEpJs/s900/photo_2024-06-07_11-09-18.jpg

ថ្វីត្បិតតែអ្នកនេសាទមួយចំនួនត្រូវបានផ្លាស់ឲ្យទៅរស់នៅលើច្រាំងទៅហើយក្តី ប៉ុន្តែក៏នៅតែប្រជាជនវៀតណាមជាច្រើនទៀត ដែលកំពុងបន្តរស់នៅលើឈូងសមុទ្រតាំងពីបុរាណកាលរហូតមកដល់បច្ចុប្បន្ន ហើយក៏បានក្លាយជាតំបន់ទេសទេសចរណ៍ប្លែកៗនិងទាក់ទាញបំផុត។ ជាពិសេសនាពេលថ្មីៗនេះ ការអភិរក្ស និងកែសម្រួលនៃភូមិនេសាទបុរាណនៅលើឈូងសមុទ្រហាឡុងនេះរួមមាន៖ ការអភិរក្សផ្ទះក្បូនរបស់អ្នកនេសាទ សាលារៀន បណ្ណាល័យ ផ្សារទំនិញ អាជីវកម្ម កសិដ្ឋានគុជខ្យងជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDSt1NQGv8OZA_dIEs68zVAraIV4NZDqfSbsAyWD5mchUCXMKxnSpIY6OuATdwtBTbkOZnE7QLJTLQJFOFN3AfoAlg20vMzCrpKokMIWQieht9ty3xkkFrRY4Iwp0i2a75ALSM5Hq9fkzRwA8lgEbG5Ami42M_M8q0ETjIviKVU2z6zw4X0wyCzmZxc74/s900/photo_2024-06-07_11-09-20.jpg

ឈូងសមុទ្រ Ha Long មិនត្រឹមតែជាទេសភាពដ៏ប្លែកមួយប៉ុណ្ណោះទេ ប៉ុន្តែវាគឺបានឆ្លុះបញ្ចាំងពីវប្បធម៌ប្រពៃណីរបស់ជនជាតិវៀតណាម។ នៅពេលទៅទស្សនាភូមិនេសាទ ភ្ញៀវទេសចរនឹងអាចយល់ដឹងពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋទីនោះ ទាំងទំនៀមទម្លាប់ និងរបរចិញ្ចឹមជីវិតជាអ្នកនេសាទ។ អ្នកគឺអាចមើលឃើញពីទិដ្ឋភាពដ៏ស្រស់ត្រកាលនៃធម្មជាតិទីនោះ ស្វែងយល់អំពីរឿងរ៉ាវប្រវត្តិសាស្ត្រ វប្បធម៌ និងធ្វើការសិក្សាស្រាវជ្រាវនានាពីប្រព័ន្ធជីវចម្រុះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjIXm8e2Do9Nl-ccB0G-Opw2OzT-rSqVWukcrELXda1imPUI0-HTbmNEKdW-hKSXDZcjQ556EOqvTMOx793YQuXsa_jpVXZThJw5KgkzI5GniKfxjTQOni5Cy6bLshYIDEINoCd7i4K0wGR4pslvfvhZWwlbA_cWymTt6FadVxb0SrbrZFT41-BwXDk2A/s1280/photo_2024-06-07_11-07-26.jpg

គួរបញ្ជាក់ថា ភូមិបណ្តែតទឹកចំនួន៥ដែលស្ថិតនៅលើឈូងសមុទ្រហាឡុងនេះរួមមាន ភូមិបណ្តែតទឹក Cua Van ,ភូមិបណ្តែតទឹក Vung Vieng ,ភូមិបណ្តែតទឹក Ba Hang, ភូមិបណ្តែតទឹកCong Dam ,ភូមិបណ្តែតទឹក Viet Hai៕

បន្តិចទៀត! ចំណុចរង្វង់មូលគួចកាណុង នឹងលែងឱ្យមានការកកស្ទះទៀតហើយ

0

រដ្ឋបាលរាជធានភ្នំពេញ នឹងធ្វើការកែសម្រួលខ្លះៗ នៅចំណុចរង្វង់មូលគួចកាណុង ក្រោយសង្កេតឃើញពីស្ថានភាពចរាចរតែងមានការកកស្ទះជារៀងរាល់ថ្ងៃ ជាពិសសម៉ោងមមាញឹក ចន្លោះពីម៉ោង ៧:០០នាទីព្រឹក ដល់ម៉ោង ៨:៣០នាទីព្រឹក និងពីម៉ោង ១៦:៣០នាទីរសៀល ដល់ម៉ោង ១៩:០០នាទីយប់ ដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើរ និងសណ្តាប់ធ្នាប់សាធារណៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWVEnFBRiNpTRulX6lTa1U4uk9mSok4K2Hj14D3aUaGFaNK4Cojy-JrJnvUAetflNdMYx4-Oy_jUXEH5-_d840rJkz7wJZylorPhni9_WrBCqII1-fujcA3woFPoofgLMv7BI-YfO_dv4z_wGVPcl5EWQVVbuBhE7-uakOeG8u-1MRITyTdA7QOIBfS90/s750/P-7-3.jpg

ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ រដ្ឋបាលរាជធានីភ្នំពេញ មានគម្រោងរៀបចំកែសម្រួលប្រព័ន្ធចរាចរ ដូចខាងក្រោម៖
១. ដំឡើងភ្លើងសញ្ញាចរាចរនៅចំណុចប្រសព្វរវាងផ្លូវលេខ៧០ និងមហាវិថីព្រះមុនីវង្ស។
២. ដាក់ខឿនបែងចែកទ្រូងផ្លូវលើមហាវិថីព្រះមុនីវង្សចាប់ពីច្រមុះជ្រូករង្វង់មូលកួចកាណុង ដល់ផ្លូវលេខ៨០។
៣. រៀបចំផ្លូវឯកទិសលើផ្លូវលេខ៤៧ ទិសដៅឆ្ពោះទៅវត្តភ្នំ ចាប់ពីរង្វង់មូលគួចកាណុង ដល់ផ្លូវលេខ៨០។
៤. រៀបចំផ្លូវទ្វេទិស មានទិសដៅទៅមក ចាប់ពីផ្លូវលេខ៨០ ដល់រង្វង់មូលវត្តភ្នំ។ គម្រោងខាងលើ នឹងដាក់ឱ្យដំណើរការសាកល្បងចាប់ពីថ្ងៃសុក្រទី៧ ខែមិថុនា ឆ្នាំ២០២៤ តទៅ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYCJHTzRnqsLWMMqrpyaVoCzsGm8TsVRaCExGPUrMrX3wtIqQs9K8t8BPPFx52MH6eJ30ixmkujD_A1uu-Zf433dHL2h6cy1eRXV3MPl6ty_EENzXt2vBnmlaBxgtAMTnpmLi7WcrZSKgWHoCfdpbb5IM4eMW3kzFPwtuNzdGonQ-ah8X4uux063TiwhM/s750/sbm-lyynR1Zr156d7VMf2Koro.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQPQtq6DchqN_v2oQyGZWvehXdq5ncsHciP305DIVT25E16Zt35yGbC_ciPzGpK1blSpTyieeVa1gJy7nZ1_XZIoLEtHdFlOSwz-WDj6g25tpWAhfJ2Tk5thjbsU8Z59MnT9CmCS1J6749OrPKfYtJzRe0R-9Fo3YBsbc8Cpx6HDMnqum4yj1w7Phyphenhyphen3bU/s1280/a75102c6c9bd0a099a292f2be0ed0f4a.jpeg