អ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីមានគណនីមួយឈ្មោះថា « Makara Official » ដែលជាអ្នកប្រូម៉ូតផលិតផលនិងជាបុគ្គលមានប្រជាប្រិយភាពមួយរូប លើបណ្តាញសង្គមទម្លាយរឿង BA ជាស្រីស្អាតម្នាក់ជំពាក់លុយគេជិត៣ម៉ឺនដុល្លារ។ ម្ចាស់គណនីនេះលើកឡើងថា បើសិនមិនសងលុយគេទេ រឿងនេះមិនបញ្ចប់ឡើយ។ BA រូបនោះក៏បានទម្លាយរឿងលុយតុងទីនដែលកូនៗរត់ចោលត្រូវគេបោកដែរចំនួន២០ម៉ឺនដុល្លារ ខណៈបានអះអាងថារូបគេមិនបានគេចវេសសងនោះទេ គ្រាន់តែសុំពន្យារពេលប៉ុន្តែត្រូវបានគេបង្ហោះរូបទាំងមិនទាន់ដល់ថ្ងៃកំណត់។.png)
ព្រោះតែការទុកចិត្តនិងរាប់អានគ្នាជាមិត្តអ្នកប្រម៉ូតផលិតផលមានគណនីបណ្តាញសង្គម Makara Official បានឱ្យបុគ្គលជា BA ខ្ចីលុយយកទៅប្រើប្រាស់ ប៉ុន្តែមិនបានសងវិញតាមការសន្យា។ អ្នកប្រម៉ូតផលិតខាងលើនេះបានបង្ហោះរូបនិងបិទមុខនារីស្រស់ស្អាតនោះកាលពីល្ងាចថ្ងៃទី៥ មិថុនា ដោយភ្ជាប់មកជាមួយខ្លឹមសារថា « អ្នកឯងបើមិនឆាប់សងលុយខ្ញុំ ខ្ញុំលែងទុកមុខមនុស្សថោកទាប់ដូចអ្នកឯង ទៀតហើយ ខ្ញុំផុសមុខអ្នកឯង ឱ្យគេដឹងថា BA ថោកទាប ដូចអ្នកអ្នកឯង បោកប្រាស់លុយ និងទំនុកចិត្តខ្ញុំ។ ចាប់ពីថ្ងៃនឹងទៅលែងទុកមុខឱ្យហើយនិងផុសរាល់ថ្ងៃឱ្យកប់ក្នុងបាត និងបានបោះសម្តីធ្ងន់ៗថាឱ្យបុគ្គលនោះរលាយដូចអំបិលត្រូវទឹក។ តាមរយៈសំណេរដែលបានបង្ហោះ នារីរូបស្រស់មានឈ្មោះជា BA ជំពាក់លុយអ្នកប្រូម៉ូតផលិតផលរូបនេះជិត៣ម៉ឺនដុល្លារ។ 
នៅព្រឹកថ្ងៃទី៦ មិថុនា គណនី Makara Official បានបង្ហោះវីដេអូមួយទៀតពីសម្តីឆ្លើយឆ្លងការខ្ចីលុយរបស់ BA ម្នាក់នោះមានឈ្មោះថា «ម៉ី» ដោយបានសុំខ្ចីលុយខ្លួនចំនួន១ម៉ឺនដុល្លារបន្ថែមដើម្បីយកទៅប្រើប្រាស់កាត់ប្លង់និងយកដាក់ធនាគារដើម្បីយកលុយមកសងឱ្យគ្រប់។ វីដេអូដែលបានបង្ហោះនារីដែលមានឈ្មោះថា Mey បានសារភាពនៃការយឺតយ៉ាវក្នុងការសងលុយម្តងហើយម្តងទៀតដោយសារតែក្ស័ណធនតុងទីនត្រូវគេបោក២០ម៉ឺនដុល្លារគេរត់ចោលខ្លួនដូចគ្នា ដោយសន្យាថាមិនគេចវេសនឹងរកមកសងបណ្តើរៗ។
នៅថ្ងៃទី៦ មិថុនា ដដែល នារីជាអ្នកប្រម៉ូតផលិតផលដែលមានឈ្មោះថា Mey ក៏បានចេញមកបង្ហោះដែរថា « ខ្ញុំអស់គ្រប់យ៉ាងមកពីខ្ញុំធ្វើមេ.កុងទីនខ្ញុំមិនចេះធ្វើខ្ញុំចា.ញ់បោ.កគេគេអត់សងខ្ញុំទេ។តែរាល់ថ្ងៃនេះខ្ញុំប្រឹងធ្វើការរកសងបងៗទាំងអស់គ្នា។យកកិត្តិយសទៅធ្វើការដើម្បីរកលុ.យព្រោះខ្ញុំចេះតែសម្ដែងរឿងដើម្បីរកលុ.យ។តែឥឡូវនេះកិត្តិយសខ្ញុំបានបាត់បង់អស់ហើយទាំងលុ.យខ្ញុំរកសងបងៗរាល់ខែ។សុំទោសបងៗម្ចាស់ប្រេនខ្ញុំពិតជាសុំទោស»។ តាមការឱ្យដឹងបុរសជាប្តីរបស់នារីឈ្មោះ ម៉ី ទឹកប្រាក់ចំនួន៣ម៉ឺនគឺលុយតុងទីន ជាង២ម៉ឺននិងខ្ចីថែមចំនួន៣ម៉ឺនដុល្លារនិងបានសងខ្លះហើយនៅសល់ជាង២ម៉ឺនដុល្លារ។
ការបែកធ្លាយរឿងនេះដោយសារតែខែនេះយឺតយ៉ាវក្នុងការបង់ ដោយសុំម្ចាស់បំណុលលើកថ្ងៃ ប៉ុន្តែមិនទាន់ដល់ថ្ងៃផងស្រាប់តែមានការបង្ហោះរូបប្រពន្ធរបស់ខ្លួន ទោះបីជាបិទមុខក៏មានអ្នកដឹងថាជាប្រពន្ធរបស់លោកដែរ៕










