តារាចម្រៀង លីម តិចម៉េង ម្ចាស់ពាន Cambodian Idol រដូវកាលទី៤ បានចេញវីដេអូមួយបន្ទាប់ពីឃើញវីដេអូភេទទី៣បង្ហាញកាយវិការមិនសមរម្យ អសីលធម៌ នៅក្នុងកម្មវិធីមង្គលមួយ។ ការចេញមកនិយាយរឿងនេះ តិចម៉េង ថាមិនមែនយកភាពជាតារាតែសុំយកឈ្មោះជាជនជាតិខ្មែរមកបញ្ចេញមតិមិនខឹងស្អប់ភេទទី៣ និងម្ចាស់ដើមការ តែលោកអន់ចិត្ត សោកស្តាយដែលវីដេអូនោះត្រូវបានចែកចាយយ៉ាងច្រើនរាប់រយខេនៅលើបណ្តាញសង្គមដែលនាំឱ្យជះឥទ្ធិពលមិនល្អដល់ក្មេងដែលមិនទាន់ដឹងសេចក្តីថាទង្វើនោះមិនល្អ។
.png)
វីដេអូ៥នាទីបង្ហោះចេញនៅយប់ថ្ងៃទី៥ មិថុនា តារាចម្រៀង លីម តិចម៉េង បានលើកយកបញ្ហាដែលល្បីផ្ទុះកក្រើកទៅលើភេទទី៣ម្នាក់បញ្ចេញកាយវិការមិនសមរម្យដែលអ្នកសិល្បៈផ្សេងទៀតដូចជា អ្នកនាង ខាត់ សុឃីម និង វ៉ាន់ នីឡា ជាដើមក៏បានបញ្ចេញមតិលើរឿងនេះ។ តិចម៉េង បានសូមការអធ្យាស្រ័យទុកជាមុនបើសិនជាលោកនិយាយទៅខុសឆ្គងត្រង់ណាមួយ។ ក្នុងវីដេអូននោះ លីម តិចម៉េង បាននិយាយថាខ្លួនមិនបានខឹងស្អប់ គំគួនម្ចាស់កម្មវិធីទាំងមូលអ្នកទាំងសម្តែងផ្ទាល់ដូចគ្នាគ្រាន់តែអន់ចិត្ត តូចចិត្តសោកស្តាយដែលវីដេអូនោះត្រូវបានចែករំលែកយ៉ាងច្រើនពីមួយទៅមួយទៅហើយ។ 
តិចម៉េង ថា មិនដឹងថាវីដេអូនេះជះឥទ្ធិពលទៅកាន់ក្មេងៗដែលជាទំពាងស្នងឫស្សីជំនាន់ក្រោយប៉ុណ្ណានោះទេ បើអ្នកមានអាយុប៉ិនលោក ឬប្អូនតិចតួចប្រាកដជាដឹងហើយថាធ្វើទង្វើបែបហ្នឹងមិនល្អទេ តែលោកបារម្ភក្មេងៗដែលមិនទាន់ដឹងសេចក្តីជាក់ស្តែងក្មេងនៅក្នុងវីដេអូនោះដែលមនុស្សធំៗជុំវិញខ្លួនសើចសប្បាយចំពោះសកម្មភាពមិនសមរម្យ ដែលមនុស្សចាស់បន្សល់ទុកឱ្យនឹងទៅជាយ៉ាងណាចំពោះរូបភាពមិនសមរម្យទាំងនេះឧទាហរណ៍ឪពុកម្តាយក្មេងនោះបានប្រាប់ថាទង្វើនោះមិនល្អមិនជាអ្វីនោះទេ ចុះប្រសិនជាឪពុកម្តាយនោះមិនបានប្រាប់ដោយការភ្លេចណាមួយទៅថ្ងៃមុខនឹងក្លាយជាយ៉ាងណា ហើយមិនត្រឹមតែក្មេងម្នាក់នៅក្នុងវីដេអូប៉ុណ្ណោះទេ ពេលនេះវីដេអូមួយនេះត្រូវបានចែករំលែករាប់ម៉ឺននាក់ទៅហើយ។ 
ម្ចាស់ពានរូបនេះថាលោកមានការសោកស្តាយជាខ្លាំងដែលមានរូបភាពនេះលេចឡើងនៅតាមបណ្តាញសង្គមដែលជារូបភាពទំពាំងស្នងឫស្សីមិនគួរទទួលបាន គួរតែទទួលបានអ្វីដែលទទួលបានតាមបណ្តាញសង្គមក្នុងការដុសខាត់សមត្ថភាព អត្តចរិតភាពជាខ្មែរមាននៅក្នុងខ្លួនឱ្យសមតម្លៃពូជពង្សជាខ្មែរ៕










