Home តារាជាតិ ឯម រៀម ថាការច្នៃម៉ូតរបស់ខ្លួនត្រូវគេចោ.ទថាបំផ្លាញវប្បធម៌ប៉ុន្តែបែរជាសរសើរអ្នកទៅកម្មវិធី Met Gala

ឯម រៀម ថាការច្នៃម៉ូតរបស់ខ្លួនត្រូវគេចោ.ទថាបំផ្លាញវប្បធម៌ប៉ុន្តែបែរជាសរសើរអ្នកទៅកម្មវិធី Met Gala

82
0

លោក ឯម រៀម បានបង្ហាញអារម្មណ៍ហាក់ដូចជាអន់ចិត្តនៅពេលឃើញពលរដ្ឋខ្មែរមួយចំនួនបានសរសើរការស្លៀកពាក់របស់តារាល្បីៗចូលរួមកម្មវិធី Met Gala ប៉ុន្តែបែរជាចោទប្រកាន់រិះគន់លោកថាបំផ្លាញវប្បធម៌ខ្មែរមិនឱ្យតម្លៃស្រ្តី ទាំងម៉ូតសំលៀកបំពាក់នោះមានភាពស្រដៀងគ្នានឹងការរចនាម៉ូតរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmsyMUZysDaNkup-5jpjcvL90ZlJ1wRQK3PCEG02i7w57QiugMF_sT4LXDwpku75yMWExOl0iDfvhBzmS-57V2Vsv23H7mP5c0f0bOErfLW6aiABS0apte6Qqatm1Vb7cLwbeG77OU6GQjb6IKLyFfRfGwR4D_qGAHes1kmRsNJ7azh24mlTlD2ALr3K4/s2048/image_2026-05-06_09-00-37.png

ប្រិយមិត្តមួយចំនួនដែលតាមដានសង្គមសិល្បៈប្រាកដជាជ្រាបមកហើយថាកម្មវិធី Met Gala 2026 ដែលប្រព្រឹត្តទៅសហរដ្ឋអាម៉េរិកមានភាពទាក់ទាញយ៉ាងខ្លាំងដោយសារតែកម្មវិធីនេះពោរពេញដោយតារាល្បីៗចូលរួមជាពិសេសគឺបានឃើញពួកគេស្លៀកឈុតប្លែកៗដើរលើកម្រាលព្រំក្រហម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgC-WtCVdGwMLxqnMBhf2pNgeq4EIQEpz2Toc1LuRH5WOv9L5c3vlAjTcp4reR2ccGWDX-GE9KowCVnro-936V9DdBNCOYo2rG9W4ZLqOmc1r2nn4zaqNw_rQCgOJdc9z3H3f095XAo_zgFHuft3rTKlYFGKGyQ5UEoSzkazlLuJ6hQ5YPKeAKK1s5ec74/s2048/image_2026-05-06_09-00-32.png

មិនត្រឹមតែល្បីនៅអឺរ៉ុបប៉ុណ្ណោះទេប៉ុន្តែកម្មវិធីនេះក៏ទទួលបានការចាប់អារម្មណ៍ពីប្រជាជនកម្ពុជាមួយចំនួនដូចគ្នាខណៈអ្នកខ្លះក៏បង្ហាញការស្រលាញ់ឱ្យពិន្ទុទៅលើឈុតណាមួយដែលពួកគេពេញចិត្តសម្រាប់កម្មវិធីម៉ូតមួយនេះ។ ស្របពេលទស្សនិកជនមានការចាប់អារម្មណ៍លើកម្មវិធីនេះគេបានឃើញបណ្ឌិតច្នៃម៉ូត ឯម រៀម បង្ហោះសារហាក់ដូចជាអន់ចិត្តនឹងមហាជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMMmpbkkAkg4zPv62tR7KpZbwebKJMZuQ2GBsXbHrbgYTs2EEi8T35p0tZBjliDIHbJWO1F2KgJ1jXu8GQySKiFlX7r21oDMDwOCxD3hfemXxETObiKt8h3FWBAt7OdrFGeEviyRyLoXnNdmvU8FMnZKt10IY2rp1mxqriRORBQQatUs3kf0vidA_l0ZQ/s2048/image_2026-05-06_09-00-34.png

លោកបានបង្ហោះរូបភាពប៉ុន្មានសន្លឹកអមដោយពាក្យពេចន៍ថា «ឯម រៀម មានម៉ូតបែបនេះរួចហើយ ត្រូវបានបងប្អូនថា អាបំផ្លាញវប្បធម៌ មិនឱ្យតម្លៃស្ត្រី…ពេលម្សិលមិញនៅពិធី Met Gala 2026 ម៉ូតស្រដៀងគ្នា បងប្អូនបានចែករំលែកបន្ត ថាស្អាតណាស់»។ នៅក្នុងរូបភាពច្នៃម៉ូតដែលលោកបានយកមកបង្ហាញនេះមានដូចជាតារាល្បី Gigi Hadid , Hailey Bieber, Kylie Jenner និង Janelle Monáe ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFLIigmrx99hXT3kclvjJ1FJsNsp0ESjTKebbvmv1YIMMYCPadvNuh78tt6VxX7mzC3AMzkBiea1UeW-mLmr632kbMeIYXatMYVtvCZHr78_l40MAwmlwPKQNa_UnaWLVPOxvlcsiDR3Av4zUSw3Sqqr4Lou1H2QvqVAhlne9Pd1tOv83lpIZ7qrsadfU/s2048/image_2026-05-06_09-00-36.png

ការបង្ហោះសារក្នុងន័យអន់ចិត្តដែលប្រជាជនខ្មែរមួយចំនួនមិនទទួលស្គាល់ស្នាដៃរបស់ខ្លួនបែរជាសរសើរស្នាដៃជាតិសាសន៍ដទៃនេះ ក៏មានអ្នកគាំទ្រមួយចំនួនរបស់លោកបង្ហាញការលើកទឹកចិត្តនិងបង្ហាញថាពួកគេចូលចិត្តស្នាដៃរបស់លោក ឯម រៀម ផងដែរ៕