Home Blog Page 1012

Yanjin ជាប់ចំណាត់ថ្នាក់ជាទីក្រុងតូចចង្អៀតបំផុតលើពិភពលោក

0

ប្រទេសចិន ៖ ពាក្យថា «ទីក្រុង» គឺតែងតែមានទីតាំងស្ថិតនៅបរិវេណធំទូលំទូលាយ និងបង្កលក្ខណៈងាយស្រួលដល់អ្នករស់នៅគ្រប់បែបយ៉ាង ប៉ុន្តែទីក្រុងមួយរបស់ចិនឈ្មោះ «Yanjin» គ្មានចំណុចទាំងអស់នេះទេ ។ ទីក្រុង Yanjin ត្រូវបានសាងសង់ឡើងនៅតាមចន្លោះជ្រលងភ្នំខ្ពស់ៗ និងចង្អៀតខ្លាំង ទើបធ្វើឱ្យទីក្រុងនេះជាប់ចំណាត់ថ្នាក់ជាទីក្រុងតូចចង្អៀតបំផុតនៅលើពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjX32V3lc9TvnMAEGgOvgLnaOrbRvknsXkBJKxorvK6cvfn0QhGOaU6ujKOchBDRxBUgQiefEMBLUT6RpGs4lpcyfx0Zg6-N0Pbb3RhhK8zQGUtb3r2Zp2azf-rUFTl8vqwlww_THNpNi_qsZydjOtgvx1Qo6VqyZ9S3JdiDCMBE-IB_b7ptwsQ9uH3iG4/s3000/DSC_00998_Edit_aa49146937.jpeg

Yanjin គឺជាទីក្រុងលាតសន្ធឹងនៅតាមបណ្តោយទន្លេណានស៊ី និងត្រូវបានគេសាងសង់ឡើងនៅកន្លែងដ៏តូចចង្អៀតស្ថិតនៅចន្លោះជួរភ្នំខ្ពស់ៗរបស់ខេត្តយូណាន ។ តាមរយៈការពិនិត្យមើលរូបភាពរបស់ទីក្រុង គឺទីតាំងនេះពុំសាកសមនឹងបង្កើតជាទីក្រុង និងមានមនុស្សរស់នៅនោះទេ ប៉ុន្តែវាសាកសមជាតំបន់ដាច់ស្រយាល ។

លំនៅឋានក្នុងទីក្រុងត្រូវបានសាងសង់ឡើងបែបសាមញ្ញៗ, មានអគារខ្ពស់ៗជាច្រើននៅតាមមាត់ទន្លេ និងមានពលរដ្ឋរស់នៅសរុបចំនួន៤៥ម៉ឺននាក់ ។ រីឯមូលហេតុធ្វើឱ្យ Yanjin ជាប់ចំណាត់ថ្នាក់ជាទីក្រុងតូចចង្អៀតបំផុតលើពិភពលោក គឺដោយសារចំណុចចង្អៀតបំផុតរបស់ទីក្រុងនេះ មានប្រវែងត្រឹមតែ៣០ម៉ែត្រប៉ុណ្ណោះ ខណៈចំណុចធំទូលាយរបស់ទីក្រុង មានប្រវែង៣០០ម៉ែត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAUl-Z3nOUPiPr3Ed0egP8EasB-forWPF3I2VAz5JW1kWDo8pX45Inh8-0U-kktmD9faiVwmSCRRrk2sF4q8RZZ2zyhwm6rU7-m_g4CGrO3ZtWBTfXcsMnS8o85xh-d423i6RBOFohrIVdDGC8nfGRNSFoF7lbGcbtqFzUqazy2xsTbVR7hX-uhNBy89c/s640/photo_2024-06-24_16-44-33.jpg

ចំពោះការធ្វើដំណើររបស់ពលរដ្ឋរស់នៅក្នុងទីក្រុងវិញ គឺពួកគេនឹងប្រើប្រាស់ផ្លូវធំនៅសងខាងទន្លេ ដែលលាតសន្ធឹងស្របគ្នាជាមួយទីក្រុងមានប្រវែងវែងជាច្រើនគីឡូម៉ែត្រ ។ ការធ្វើដំណើរចេញ-ចូលទីក្រុងទៅកាន់ទីក្រុងផ្សេង គឺពួកគេនឹងប្រើប្រាស់ផ្លូវតែ១ខ្សែប៉ុណ្ណោះ ហើយបើទោះជាទីក្រុងនេះស្ថិតនៅសងខាងទន្លេក្តី ប៉ុន្តែក្នុងទីក្រុងពុំមានស្ពានច្រើនកន្លែងសម្រាប់ឱ្យពលរដ្ឋឆ្លងកាត់ទេ ។

ក្រៅពីទីក្រុងមានសភាពតូចចង្អៀតហើយ អ្វីដែលធ្វើឱ្យប្លែកភ្នែកបំផុតនោះ គឺអាផាតមិន ឬអគារជាច្រើនកន្លែងនៅតាមមាត់ទន្លេណានស៊ី គឺបានសាងសង់ឡើងនៅលើបង្គោលខ្ពស់ ដើម្បីការពារទឹកជំនន់ដោយសារកម្រិតទឹកទន្លេឡើងខ្ពស់ ។ ហេតុនេះ អ្នកដែលបានឃើញរូបអគារទាំងនេះហើយនឹងមានអារម្មណ៍ភ័យខ្លាច និងគិតថា អគារទាំងនេះគ្មានសុវត្ថិភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLhgq4PRNeoumRv2UvFgWfQdkpp0kRSTI9D6xw32mBZijSBYxBFOXI33ieVqg3X6kTgKB49GDjoXQyjYMuu5vjxYdoLsOAn5ERRuhgIX9X7aTm-51XYg0Bwg4Qvsx0osD0JTp-ZN_T1GKxEwFoSupPbSadcvtL-ioWXIlvAZr4arTrTXuZqKiC5GcD7aM/s1280/photo_2024-06-24_16-44-48.jpg

ទីក្រុងនេះមានពលរដ្ឋរស់នៅរាប់រយឆ្នាំមកហើយ ហើយបើទោះជាវាមានសភាពតូចចង្អៀតក្តី ប៉ុន្តែពលរដ្ឋនៅទីនេះពុំចង់ផ្លាស់ប្តូរទីលំនៅចេញពីទីក្រុងទេ ។ ហេតុនេះ ពេលចំនួនពលរដ្ឋកើនឡើងកាន់តែច្រើន វាធ្វើឱ្យដីធ្លីក្នុងតំបន់មានកំណត់ និងពុំគ្រប់គ្រាន់សម្រាប់ពលរដ្ឋរស់នៅ ។

វិធីដោះស្រាយល្អបំផុត គឺពួកគេបានសម្រេចចិត្តសាងសង់អគារឱ្យកាន់តែខ្ពស់ជាងមុន ដើម្បីទប់ទល់នឹងកំណើនពលរដ្ឋក្នុងទីក្រុង ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZKmh0aK1QA-iNfE4fBUDDj_B6AsUttCA80IbMVJxqO5yYMzRnY3mWvG4BnTsqaMjhGEsJCLdQGC2yG34uMd4ZQHeVJrqJabBGkwf5aKkGFyQ8f3S_15Gk7C4MQZZaysDxBG1lPMZn3BuvZnjOTIBR3Ha3xxUja88_1CTXKgIiviEOzaOyyLTY6cpXR7I/s1042/photo_2024-06-24_16-44-54.jpg

គួរចៀសវាង! ឥរិយាបថទាំងនេះអាចធ្វើឱ្យស្បែករបស់អ្នកចាស់ជាងវ័យដល់ទៅ ១០ ឆ្នាំឯណោះ

0

ដើម្បីឱ្យស្បែកដងខ្លួន និងផ្ទៃមុខក្មេងជាងវ័យ មនុស្សភាគច្រើនតែងតែទទួលទានចំណីអាហារដែលមានប្រយោជន៍ចំពោះសុខភាពរាងកាយ ការធ្វើលំហាត់ប្រាណ និងវិធីថែទាំស្បែកផ្សេងៗទៀត។ ទោះជាយ៉ាងណា ទម្លាប់ហាត់ប្រាណ ញ៉ាំអាហារសុខភាព ក៏មិនអាចយកឈ្នះទម្លាប់រស់នៅប្រចាំថ្ងៃរបស់យើងបាននោះទេ ប្រសិនបើអ្នកមានទម្លាប់ទាំងនេះហើយគឺអាចធ្វើឱ្យស្បែក និងផ្ទៃមុខចាស់ជ្រីវជ្រួញដោយមិនបានដឹងខ្លួន។ ដូច្នេះគួរកែប្រែឥរិយាបថទាំងនេះចេញភ្លាមដើម្បីឱ្យស្បែករបស់អ្នកក្មេងជាងវ័យ៖

១.ឥរិយាបថនៃការគេង៖ នៅពេលដែលអ្នកមានទម្លាប់គេងផ្កាប់មុខ ដោយគេងសង្កត់ពោះជាប់នឹងគ្រែ ហើយបែរក្បាលមកចំហៀង ការគេងបែបនេះធ្វើឱ្យសសៃឈាមស្ទះ ខ្វះជីវជាតិចិញ្ចឹមទៅកាន់ខួរក្បាល ធ្វើឱ្យសាច់ដុំក្បាល និង-ក របស់អ្នកមានភាពតានតឹង ថែមទាំងធ្វើឱ្យរង្វង់ក្រោមភ្នែករបស់អ្នកឡើងខ្មៅ និងប៉ោងទៀតផង។ មួយវិញទៀតការជ្រើសខ្នើយកើយដែលខ្ពស់ជាង-ក និងក្បាលខ្លាំងក៏អាចធ្វើឱ្យស្ទះដល់លំហូរឈាម ជាហេតុធ្វើឱ្យមានស្នាមជ្រីវជ្រួញលើមុខ និង-កផងដែរ។ https://www.heart.org/-/media/Healthy-Living-Images/Healthy-Lifestyle/Sleep/woman_sleeping_in_her_bed_at_home.jpg?h=530&iar=0&mw=960&w=890&sc_lang=en

២.មិនពាក់វ៉ែនតាការពារកំដៅថ្ងៃ៖ គន្លឹះដែលធ្វើឱ្យអ្នកនៅតែស្រស់ស្អាតក្មេងជាងវ័យគឺការចៀសឆ្ងាយ និងការពារស្បែករបស់អ្នកពីកំដៅព្រះអាទិត្យ។ មិនថាតែស្បែកទេដែលត្រូវការថែទាំនោះ សូម្បីតែរង្វង់ភ្នែកក៏ត្រូវតែការពារផងដែរ ព្រោះតែស្បែកនៅក្រោមរង្វង់ភ្នែកមានសភាពស្តើងងាយនឹងយារធ្លាក់ និងមានស្នាមជ្រីវជ្រួញណាស់។ ដូច្នេះអ្នកគួរតែប្រើប្រាស់វ៉ែនតាការពារកម្តៅថ្ងៃ រាល់ពេលអ្នកចេញទៅក្រៅក្រោមពន្លឺថ្ងៃមិនថាទាំងរដូវក្តៅឬរដូវរងារនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXa_FcEnDpaAXKLixtfN4wPsykemDkCmXgH1ztuVjn8i_YCOatF0lTwJQwYZwng6SBIbQQSKCK0Fg6EOKZ-NBG1nDTbeJMmo4sO2Fz_TuRzovqN578Mv7RzaFzKDGWJD5e2wBghtGr_DOjacNXBchvQf9ctpGEEQnK2W8HOAykSICSWGNL-MEbYyFKeyY/s1200/NY-Comedy-Festival-copyright-Rido-Adobe-1200x675-1.jpg

៣.ការទទួលទាន៖ ប្រសិនជាអ្នកតែងតែចូលចិត្តទំពារចំណីអាហារ ដោយប្រើថ្គាមតែមួយចំហៀង វានឹងធ្វើឱ្យសាច់ដុំថ្ពាល់របស់អ្នកមួយចំហៀងឡើងរឹង និងតឹង ហើយថែមទាំងធ្វើឱ្យថ្ពាល់ទាំងសងខាងមានសភាពមិនស្មើគ្នាទៀតផង នេះក៏ជាមូលហេតុដែលធ្វើឱ្យអ្នកឆាប់ចាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirOPYLhDJ6vkeJWp2ubnpL6FfvLQHke7R7We5BHP-RsUOD0rvLUFtekQtRys6arj450H6SXV8uvDK47xUufMwuNztv9oWF6yLsJMIVrzNW9UH62DPEv_AbySjw92dd9zdayLHyRtRCgbTd5l6mTzqejCmxVf7HAOm_BsKgjUvG2xtUXD7UL-FhbFTZxkI/s1200/woman-eating-sweets.webp

៤.ការប្រើម៉ាស៊ីនត្រជាក់៖ ម៉ាស៊ីនត្រជាក់ធ្វើឱ្យអ្នកត្រជាក់ស្រួលក៏ពិតមែន តែម៉ាស៊ីនត្រជាក់នឹងទាញជាតិទឹកពីក្នុងខ្លួនរបស់អ្នកហើយធ្វើឱ្យស្បែករបស់អ្នកឡើងស្ងួត។ ហេតុនេះយល់ល្អ គួរតែកាត់បន្ថយការប្រើប្រាសម៉ាស៊ីនត្រជាក់ ហើយត្រូវផឹកទឹកឱ្យបានច្រើន ឬលាបផលិតផលផ្តល់សំណើមបន្ថែម ដើម្បីកុំឱ្យស្បែកឆាប់ជ្រីវជ្រួញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWuKvTvC-Nx78_gLHv9d9fg2j49g_lq_mIV-Zz7oxjq5SiLqkQpFK9Nkuc0O-OvUgjv3Yl5JURhNS3aO0DP13fTpqc9MFern9oVwyVDL_Fp0eEiGBkvVTa4efhmqqSX0SfdvAR7VEtnTm9KLdHTBAthOmQHcxuQth_3ipMJbsksq38hvf8r-Rm6PqTaaA/s2121/ductless-air-conditioning-in-home.jpg

៥.ការប្រើទូរស័ព្ទដៃ៖ មនុស្សភាគច្រើនតែងចូលចិត្តប្រើទូរស័ព្ទដៃ ដោយសំយុងក្បាលចុះក្រោមដើម្បីមើលទូរស័ព្ទ ដែលឥរិយាបថបែបនេះនឹងធ្វើឱ្យភ្នែករបស់អ្នកមានបញ្ហា ជាពិសេសធ្វើឱ្យ-ករបស់អ្នកមានស្នាមជ្រីញជ្រួញ យារធ្លាក់ជាដើម ដូច្នេះគួរតែចៀសវាងសំយុងក្បាលឱនមើលទូរស័ព្ទច្រើនពេក៕

តើគួរសាកថ្មទូរស័ព្ទប៉ុន្មានភាគរយ ទើបពុំឆាប់ខូចថ្ម?

0

យោងតាមការស្រាវជ្រាវថ្មីមួយបង្ហាញថា យើងពុំគួរសាកថ្មទូរស័ព្ទដៃពេញរហូតដល់១០០% នោះទេ ប៉ុន្តែគួរតែសាកថ្មត្រឹមតែ៨០% ដើម្បីកុំឱ្យវាឆាប់ខូចថ្ម និងអាចប្រើប្រាស់បានយូរអង្វែង ។ លើសពីនេះ បើពុំចង់ឱ្យថ្មឆាប់ខូច គួរតែចៀសវាងការសាកថ្មពេលទូរស័ព្ទកំពុងក្តៅខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaZfJozQOXwAnlGCDjXPEoqbWUUwrIHl__lbu7GHOiaxOGhz4ac6dV13CR6kmPg0q6BkKZRrf0gDcT8yrYxsrE-r6recGz3q-UnnIZHLHP75oyMqQ-DC60tAJubYZEsrTEw55qhb4vGHdfAI9dv3seKgXO-JrCUsioU82BGvfcm8UyarM1UiwdlghyphenhyphenG5E/s1280/photo_2024-06-24_15-34-26.jpg

មនុស្សភាគច្រើនយល់ឃើញថា គួរតែសាកថ្មទូរស័ព្ទឱ្យបាន១០០% ដើម្បីអាចប្រើប្រាស់ទូរស័ព្ទបានរយៈពេលយូរ ហើយពុំចាំបាច់មកអង្គុយសាកថ្មញឹកញាប់ ។ ប៉ុន្តែការពិត ការសាកថ្មពេញពេក បែរជាធ្វើឱ្យទូរស័ព្ទរបស់យើងឆាប់ខូចថ្ម ហើយយើងនឹងពុំអាចប្រើប្រាស់ទូរស័ព្ទបានយូរឆ្នាំទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTujS7I_2OuObNk6IVHX3mPHKkbpGmiN8-A-jbVX0oDyqgvilhrkPj2OwFvDOfJk-Yfog_idha0Q_NMXY04VozkndCblR7F4oj2zuNWf2qNxVeP8S49-H6y-gN8f2dddUEhlozjZu3gykNHZ_N1nqNNdVueuPk7MSQRuyyWKC4sFsdxQqWK6so9YdgZT0/s1280/photo_2024-06-24_15-34-27%20(2).jpg

បច្ចុប្បន្ន សារធាតុលីចូម ត្រូវបានគេប្រើប្រាស់ធ្វើជាសមាសធាតុផ្សំដ៏សំខាន់សម្រាប់ផលិតថ្មទូរស័ព្ទ ដោយសារវាមានគុណសម្បត្តិអាចសាកថ្មបានឆាប់រហ័ស និងមានសុពលភាពប្រើប្រាស់បានយូរជាងថ្មផ្សេងៗ ។ ហេតុនេះ ទើបក្រុមហ៊ុនផលិតទូរស័ព្ទដៃ និងសម្ភារៈអគ្គិសនីប្រើប្រាស់ថ្មទូទាំងពិភពលោក ងាកមកប្រើប្រាស់ថ្មផលិតពីសារធាតុលីចូមភាគច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4A-SK8FtfvuZX9MNZAavT01zAHcuj-AnqCBFWqej7hbMfiFF31lhWrO7S0k0huO9GXQcClugFdmcRsQMezUiz1Md9yzO2VsdaW2NcdAiiJ9T9sxQY9Rp-C7ob-KVD7fkuukwS6_XVojyNiH2EzkN-uTkoduK1r8mF6kqzldEnEW8kYItEJnYawoKY6Jk/s1280/photo_2024-06-24_15-34-27%20(3).jpg

ការស្រាវជ្រាវថ្មីបង្ហាញថា ថ្មផលិតពីសារធាតុលីចូមនឹងមានសុពលភាពប្រើប្រាស់រយៈពេលយូរជាងថ្មផ្សេងៗ បើយើងសាកថ្មត្រឹមតែ៨០% ។ ចំណុចសំខាន់ យើងពុំគួររង់ចាំរហូតដល់ទូរស័ព្ទអស់ថ្មរលីង ទើបយកវាមកសាក ឬសាកថ្មរហូតដល់១០០% ទេ ពីព្រោះការសាកថ្មពេញពេក វានឹងធ្វើឱ្យតង់ស្យុងឡើងខ្ពស់ ឬធ្វើឱ្យថ្មប្រើប្រាស់ពុំបានយូរ ។ នេះជាមូលហេតុធ្វើឱ្យទូរស័ព្ទ iPhone ថ្មីៗតែងតែផ្តាច់ចរន្តអគ្គិសនីដោយស្វ័យប្រវត្តិ ពេលយើងសាកថ្មបាន៨០% ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9ifrpv25L6INK3yjNO8hJQ6uEsHTHfr9ihSJhyphenhyphenIltMTpi46RpAk6LwnPsIy1YJPTEkdIKsaAlH8FxLBBKV65KlToRXnURxaRKe90aVaTsXM8GmUEcbf1raV6tKkXm_78i9ic3hWnivvq1uGZ7N3i9fySlLY6zXyDxb2zW_Y3qe4qnUfIxy6oGACSk-Ds/s1280/photo_2024-06-24_15-34-27.jpg
យើងគួរតែព្យាយាមសាកថ្មទូរស័ព្ទត្រឹមតែ៨០% បានហើយ និងគួរចៀសវាងការសាកថ្មនៅពេលទូរស័ព្ទកំពុងក្តៅ ។ បើទូរស័ព្ទក្តៅខ្លាំងពេលកំពុងសាកថ្ម ចូរឈប់សាកវាសិន ហើយយើងអាចសាកថ្មបន្តទៀតពេលទូរស័ព្ទត្រជាក់ ។ ហេតុនេះ បើអាចអនុវត្តតាមចំណុចខាងលើបាន វានឹងជួយធ្វើឱ្យថ្មទូរស័ព្ទយើងប្រើប្រាស់បានយូរអង្វែង ៕

មកស្គាល់បឹងដ៏ស្រស់ស្អាត និងជាកន្លែងស័ក្តិសិទ្ធិនៅប្រទេសកាណាដា

0

ប្រទេសកាណាដា ៖ រូបភាពដែលយើងគ្រប់គ្នាបានឃើញនេះ មិនមែនជាកម្រាលឥដ្ឋនោះទេ ប៉ុន្តែវាជាបឹងទឹកប្រៃពោរពេញទៅដោយរង្វង់មូលតូច-ធំជាច្រើន ដែលមានឈ្មោះថា «Spotted Lake» ហើយទឹកបឹងនេះពុំបានតភ្ជាប់ជាមួយទន្លេ ឬប្រភពទឹកខាងក្រៅទេ ។ បឹងនេះស្ថិតនៅខេត្ត British Columbia ប្រទេសកាណាដា ហើយអ្នកស្រុករស់នៅក្នុងតំបន់បានហៅបឹងនេះថា «Khiluk» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUAU5PmrmVJGSKLMedttMFoMKZXJ4yEhGT1Dn8GxmDD6kInKfU9verNDfT5Gyme-Rnozfo3fNtdTRUaiMzBeI9PySKmeDNcMNvToASDWLX4h_Cw5FxMARAMS1h1LC6Br1NREFHVhpfzvykOwghgixdOPa5XrXE0zJqFkmV6Vwkoh38GJr_SGxIT5Y2Dt4/s1000/Depositphotos_121666228_S.webp

ទឹកក្នុងបឹងបានមកពីដុំព្រិលរលាយនៅលើភ្នំ និងទឹកភ្លៀង ដែលប្រមូលផ្តុំគ្នាអស់រយៈពេលជាច្រើនឆ្នាំបង្កើតបានជាទឹកប្រៃ ។ ចំណែករង្វង់មូលតូច-ធំ ដែលយើងបានឃើញក្នុងបឹងនេះ វាជាសារធាតុរ៉ែប្រមូលផ្តុំគ្នាយ៉ាងក្រាស់ ដូចជា ៖ សារធាតុម៉ាញ៉េស្យូមស៊ុលហ្វាត, សូដ្យូមស៊ុលហ្វាត, កាល់ស្យូម និងសារធាតុរ៉ែជាច្រើនប្រភេទទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7bNw7MXjd9yfbR0FrzdEZjRtE1KhWRFwj1vTV85enZQFNXfKn_utUVSpdY-NbLnN192Jk8RsUkl1wk_ryuKwbu1g4DZ3vncS46uuxcnGJrCOs-_yECwbtnftSRTfWfVYQX9fjIfKDAxsi2XEMKmmJ8puZzPFOjmaJ9kOVF-A2irUxIQ3vLPDiSbK16_s/s678/EoABDoqXcAMqpki.jpg

អ្នកស្រុករស់នៅតាមជ្រលងភ្នំអូខាណាកែន ចាត់ទុកថា បឹង Spotted Lake គឺជាទីកន្លែងស័ក្តិសិទ្ធិមួយ ហើយពួកគេមានជំនឿថា ដីភក់ និងទឹកក្នុងបឹងនេះអាចជួយព្យាបាលជំងឺផ្សេងៗឱ្យជាសះស្បើយបាន ។

នៅរៀងរាល់រដូវក្តៅ កម្រិតទឹកក្នុងបឹងនឹងស្រកចុះជាបន្តបន្ទាប់ និងរីងស្ងួតអស់ ពេលនោះ រង្វង់មូលធំៗរាប់រយស្ថិតនៅបាតបឹងដែលគេពុំធ្លាប់បានឃើញ នឹងបង្ហាញរូបរាងឡើងមានពណ៌ចម្រុះគ្នា ដូចជា ៖ ពណ៌លឿង, ខៀវ និងបៃតង ។ វាបានក្លាយជាបឹងមួយមានពណ៌ស្រស់ស្អាតបំផុត ហើយដោយសារទឹកបឹងនេះពុំបានហូរចូលក្នុងទន្លេ ឬហូរទៅទីកន្លែងផ្សេង ទើបនៅពេលព្រិលរលាយហូរចូលក្នុងបឹង វាក៏នាំសារធាតុរ៉ែ និងអំបិលមកប្រមូលផ្តុំគ្នាអស់ជាច្រើនសតវត្សរ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIpkFDiZFo6IVH7Rxv7AsmJxvl-PBIwgyMHCrvCGoWQkqBuEWoM_XJ_yrw8kLo5eHWaGQ_OWFv6AQpxPSFQoDTo4glROpUFY60BBL8dW-kfNgSKw_Nff97wpYQjT9AYFpbseeTA0Anwr9aZmg2rNR89SUUTAupWSRZ8r1CdRzApEwcSWZ2loXvllxxHrs/s765/photo_2024-06-24_14-55-44.jpg

ក្នុងអំឡុងពេលសង្គ្រាមលោក លើកទី១ សារធាតុរ៉ែជាច្រើនកន្លែងក្នុងបឹងត្រូវបានគេយកទៅផលិតជាគ្រាប់កាំភ្លើង ។ នៅសម័យនោះ អ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភម្នាក់បានព្យាយាមទិញដីនៅជុំវិញបឹងនេះធ្វើជាកន្លែងម៉ាស្សា ប៉ុន្តែអាជ្ញាធរបានរក្សាវាទុកធ្វើជាសម្បត្តិធម្មជាតិសម្រាប់មនុស្សជំនាន់ក្រោយ ។

បច្ចុប្បន្ន បឹង Spotted Lake បានក្លាយជាតំបន់វប្បធម៌ និងអេកូឡូស៊ីរបស់ប្រទេសកាណាដា ហើយអាជ្ញាធរបានធ្វើរបងការពារ និងរឹតបន្តឹងការចេញ-ចូលក្នុងបរិវេណនេះ ប៉ុន្តែភ្ញៀវទេសចរអាចមកកម្សាន្តនៅទីនេះនារដូវក្តៅបាន ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9pMG76NT9xLLhuZNBhyphenhyphenejFc9VagxcOA8wk1ATeJB2dgfTO38AmQbF2rIcwAbVC8sLt4W9bKv2b_qL0bjsQobi9NL9WSzr4EcIGvOauDwfAQ2hAbysuE1-GYWBctWlGHRDSnniTFRSDjHIZsBPXJFdqoMeh4zozPYMTL65pBz-eA6PNY1EWyfA7itjAUA/s640/This-spell-binding-spotted-lake-in-B.C.-changes-shapes-and-colours.webp

ឆ្កែមួយក្បាលនេះបានឈ្នះពានរង្វាន់ជាឆ្កែដ៏អាក្រ.ក់បំផុតក្នុងពិភពលោក

0

បរទេស៖ យោងតាម The Guardian ដែលបានចុះផ្សាយកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ថាកូនឆ្កែ Wild Thang បានឈ្នះពានរង្វាន់ជាឆ្កែដ៏អាក្រក់បំផុតរបស់ពិភពលោក បន្ទាប់ពីយកឈ្នះដៃគូប្រកួតប្រជែងចំនួន ៧ ក្បាលផ្សេងទៀតនៅក្នុងការប្រកួត Ugliest Dog នៃរដ្ឋ California សហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះ។
យោងតាម Ann Lewis ដែលជាម្ចាស់របស់ Wild Thang បាននិយាយថា កូនឆ្កែនេះគឺមានអាយុ ៨ ឆ្នាំ បានចូលរួមក្នុងការប្រលងឆ្កែ Ugliest Dog របស់ពិភពលោកចំនួន ៤ ដងហើយ ប៉ុន្តែមិនទទួលបានជោគជ័យទេ ទោះជាយ៉ាងណានៅការប្រកួតលើកទី ៥ វាក៏បានឈ្នះពានរង្វាន់ជាឆ្កែដ៏អាក្រក់បំផុតលើលោក ដែលនេះគឺជាជ័យជម្នះលើកដំបូងហើយរបស់វា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiU3fboLwg6vBNWgbBEqTna-iBGmOfrXcp5gBJpq8v8wpXdGkFYoF1qoYcJJOD5KkoWH1EbBzmvfxmNuiCH1YRAXsvdDFJbAvp2AJSkqRUmVxlsP355tIpOWHmbiBMSJa9ay2f1t1DcG_eesdvRWKlPsIK-HkqYv8To5x06_DKb9Pf_7-xWul5oHKPTfhY/s1200/5z3ua6hrjd8d1.jpeg

ការប្រលងឆ្កែដែលអាក្រក់បំផុតរបស់ពិភពលោកត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំអស់រយៈពេលជិត ៥០ ឆ្នាំមកហើយ ដោយមានគោលដៅសង្កត់ធ្ងន់លើសារៈសំខាន់នៃការស្រឡាញ់សត្វទាំងអស់ស្មើគ្នាៗ និងអត្ថប្រយោជន៍នៃការចិញ្ចឹមវា។ នៅក្នុងកម្មវិធីនោះ មានសត្វឆ្កែចំនួនប្រាំបីក្បាលបានប្រកួតប្រជែងនៅឯពិព័រណ៍ Sonoma-Marin ឆ្នាំ ២០២៤ នៃ Petaluma ក្នុងរដ្ឋ California សហរដ្ឋអាមេរិកកាលពីថ្ងៃទី២១ ខែមិថុនា។ ភាគច្រើនឆ្កែទាំងនេះរស់នៅក្នុងជម្រកសង្គ្រោះសត្វឆ្កែ មុនពេលវាត្រូវបានគេយកទៅចិញ្ចឹម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3FY_ov7GVDPahp0HzwurVuV3jJcVb_d3V0tZNb8upIyr34ah715BXF3NzNOE6HH0Em96JryGISEtRiHFZalQXItCRHIZ6XLW1QNnTLG89GDWc6KTJ_wMS-F_Fvr-ls2XR1Fij82TnI1GvLmJdTmC-U4vcJgk1JDHUoo0js3alUwLuNgU0f_Ogw2nh5xE/s800/download.jpg

កូនឆ្កែ Wild Thang មកពីទីក្រុង Coos Bay រដ្ឋ Oregon ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជម្ងឺ Care’s នៅពេលវាមានអាយុ ១០ ខែដែលធ្វើឱ្យវាមិនអាចមានធ្មេញ និងមានបញ្ហាសាច់ដុំនៅជើងម្ខាង ហើយមុខវិញគឺអាក្រក់ខ្លាំង។ Ann Lewis ដែលជាម្ចាស់របស់ Wild Thang ត្រូវបានគេរំពឹងថានឹងទទួលបានប្រាក់រង្វាន់ចំនួន ៥ ពាន់ដុល្លារហើយនឹងបង្ហាញខ្លួននៅក្នុងកម្មវិធី NBC Today ។ គណៈវិនិច្ឆ័យក្នុងឆ្នាំនេះ រួមមានអ្នករាយការណ៍ព័ត៌មាន NBC News លោក Gadi Schwartz សកម្មជនសិទ្ធិមនុស្ស Linda Witong Abrahm និងរតនាគាររដ្ឋកាលីហ្វ័រញ៉ា Fiona Ma ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHSR5IPEboQCFxFkp-SDPuJGdEZiYCWr6vNpceEcMI2XatRxwQE9_26wbFv2XXfWvYElEJ19CcIOVt94MBIWgID8-n4ePvZJePEOde1JVsC_iziaHB0GkDmrFS98vkSe0u4yvJAFIslKpi1dj36OlKfjtRnXq_49Fs09P2wfQ0fI63ajGRBsORqNnU5ok/s1020/photo_2024-06-24_14-59-47.jpg

គួរបញ្ជាក់ដែរថា សម្រាប់ចំណាត់ថ្នាក់លេខ ២ នៃការប្រកួតនេះគឺបានទៅលើសត្វឆ្កែអាយុ ១៤ ឆ្នាំឈ្មោះ Rome ហើយចំណាត់ថ្នាក់លេខ ៣ បានទៅលើសត្វឆ្កែពូជចម្រុះពណ៌ស Daisy Mae អាយុ ១៤។ បន្ថែមពីលើរង្វាន់ដែលសម្រេចដោយគណៈវិនិច្ឆ័យ សត្វឆ្កែដែលចូលរួមក៏មានឱកាសទទួលបានរង្វាន់ពីអ្នកបោះឆ្នោតតាមអ៊ីនធឺណិតផងដែរ ដូច្នេះនៅឆ្នាំនេះពានរង្វាន់ឆ្កែអាក្រក់បំផុតក្នុងលោកគឺជាកម្មសិទ្ធិរបស់ទីក្រុងរ៉ូម៕

ប្រទេសថៃរំពឹងថានឹងកើបចំណូលបានជាង២០០លានដុល្លារពីការថតភាពយន្តបរទេសក្នុងឆ្នាំនេះដោយសារភាពយន្ត Lisa សម្តែង

0

ក្រសួងទេសចរណ៍ និងកីឡាថៃរំពឹងថាប្រទេសថៃនឹងរកចំណូលបាន ៧.៥ ពាន់លានបាត ប្រមាណជាង២០៣លានដុល្លារអាម៉េរិកពីការផលិតភាពយន្តបរទេសនៅឆ្នាំនេះ ពោលគឺកើនឡើង ១០% បើធៀបនឹងតួលេខកាលពីឆ្នាំ២០២៣។ ការរំពឹងខ្ពស់បែបនេះដោយសារតែការថតរឿងហូលីវូដដែលជារឿងភាគ HBO កំពុងថតនៅទីក្រុងបាងកក ភូកេត និងកោះសាមុយដែលមាន Lisa ចូលរួមសម្តែង។ នេះបើតាមរបាយការណ៍កាសែត bangkokpost នាថ្ងៃទី២៤ មិថុនា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPueiIuH2qcMeo0W5Ms5X2w0I3GCU5svyWCvTrzYaIFc5HwfbiG8l4_1AANeejPrKIiBWnqtKU50STkP4AT3vFEXiFTkDdMvXK0YNVmLNIZ1tysMi6QoBLgU7pS0mWgXw-p4yy4SWu7TDimBbkCbZEGtLEP-2W63sTFTsy6w0XE-0XQiyionuVJMr28F4/s1534/image_2024-06-24_09-26-32%20(2).png

លោក ស៊ែមសាក់ ពុងផានិច (Sermsak Pongpanich) រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាកាលពីថ្ងៃទី២៣ មិថុនា បានមានប្រសាសន៍ថា ក្រសួងមានទំនុកចិត្តថា គោលដៅគឺអាចសម្រេចបាន ជាពិសេសបន្ទាប់ពីការថតរឿង White Lotus Season 3 ដែលជារឿងភាគ HBO ដែលកំពុងថតនៅទីក្រុងបាងកក ភូកេត និងកោះសាមុយ។លោកបានបន្តថា រដូវកាលទី ៣ គ្រោងនឹងមានតារាចម្រៀង K-pop ដើមកំណើតថៃ Lisa Manoban។ កាលពីថ្ងៃសុក្រ ទី២១ លោក Sermsak បានជួបលោក Scott Schaeffer អនុប្រធានជាន់ខ្ពស់នៃផលិតកម្ម HBO ។ លោកថា រដ្ឋាភិបាលទទួលស្គាល់ពីសារៈសំខាន់នៃការផលិតភាពយន្តបរទេសមិនត្រឹមតែបង្កើតប្រាក់ចំណូលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទាក់ទាញភ្ញៀវទេសចរដែលចង់ទស្សនាទីតាំងថតផងដែរ។ លោកបន្តថា ការផលិតភាពយន្តបរទេសក៏ជួយបង្កើតការងារ និងជំរុញសេដ្ឋកិច្ចក្នុងស្រុកផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6FmEJi2gMC_R7YsKDS3AvQGFjVQZ8kMij1-_6uFlZi3zw7W-sPnGoN6N-ndg_1KYzthmLaymxcGR5L2fW2TOeU6lGF5Q6jLbe9an2vT6Bi6UlJJIstJNrqNJRDREt7YOYjxNmY5Jj-T5C1QbUq5S87Z2GXbvKdU_lbvBBaa3dH5wd9JAZt0t0aKHQplw/s3000/image_2024-06-24_09-22-10.png

ចាប់តាំងពីជំងឺរាតត្បាតកូវីដ១៩មក ឧស្សាហកម្មផលិតភាពយន្ដបរទេសក្នុងប្រទេសថៃមានការកើនឡើងជាលំដាប់។

ក្នុងឆ្នាំ ២០២២ ប្រទេសនេះរកចំណូលបានប្រហែល ៦.៣៩ ពាន់លានបាតប្រមាណ ជាង១៧៣លានដុល្លារអាម៉េរិកពីផលិតកម្មភាពយន្តចំនួន ៣៤៨ ។ ប្រាក់ចំណូលបានកើនឡើងប្រហែល ៥.៣% ដល់ ៦.៧៥ ពាន់លានបាតប្រមាណជាង១៨៣លានដុល្លារកាលពីឆ្នាំ២០២៣ នៅពេលដែលប្រទេសថៃបានស្វាគមន៍ផលិតកម្មភាពយន្តចំនួន ៤៦៦ មកពី ៤០ ប្រទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYoXRT7mQJIu3bGq98-x_1KYshmljKp9rXnhFxvXaCmaAUQ9WEXNCoWE_WtCrX5NL0t6XOTwd6AQElmnDLp08yd0cfdUjYHoj3jnt0h4xyQFzKk8KJklnAbtpGcKm0ZCcSQPtZifRbXgfQU7WFRIgxRVJ1FOibPzmQrqZO-3rnYMI6XuNaLi0W_7Cm9ow/s1121/image_2024-06-24_09-22-10%20(2).png

សម្រាប់ឆ្នាំនេះ ក្រសួងរំពឹងថានឹងរកចំណូលបាន ៧,៥ ពាន់លានបាត ប្រមាណជាង២០៣លានដុល្លារអាម៉េរិពីឧស្សាហកម្មនេះ។រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថៃ បាននិយាយ បន្ថែមថា ក្នុងរយៈពេល ៥ ខែដំបូង ភាពយន្តបរទេសចំនួន ២១៤ ភាពយន្តត្រូវបានថតនៅក្នុងប្រទេសថៃ បង្កើតប្រាក់ចំណូលដល់ទៅ ៣.៥៣ ពាន់លានបាត (ប្រមាណជាង៩៦លានដុល្លារ) និងបង្កើតការងារសម្រាប់ប្រជាជនថៃជិត ១៤ ០០០ នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFt2DAYaapWO34DdioXxCR6cgv9xTKfMUzc_c12_s8EZBYr733ZwKJMt1pdX-aLIm6hYFrQIhexF1mtXxAXqQenbwIMfN4rgWNfpT8I-P2HQLslPPEqO5nkeNv-cB0lU_9eJIPsC79r5KVApdmvLWk_MxpnTtGTO2edBSJ580LOSUSpeVIy4NkbmhGCG8/s1024/image_2024-06-24_09-22-04.png

អនុប្រធានជាន់ខ្ពស់នៃផលិតកម្ម HBO បាននិយាយថា ការសម្រេចចិត្តជ្រើសរើសប្រទេសថៃជាទីតាំងភាពយន្តបានមកពីការលើកទឹកចិត្តក្នុងការបញ្ចុះពន្ធរបស់រដ្ឋាភិបាលដែល HBO និង Warner Bros ចាត់ទុកថាល្អបំផុតនៅអាស៊ី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlgb-NK5sE8zdN4KwVOEchw7vtrvjCx-HBsZWAddXi0vVvk5ln9GAeQXYAz3sFBWhH2BA4_Yhn6vN-au9YhN88Ik3G1qkN7SK_7s1GuizDd0Q2ebfrWmO9XJWFq1MYvEzI0dAkyLO-rD9Rh1GF36CYIPH4S4DyBBHEt9IlN3YvTvDCR4nGnPT9j3WrilE/s1440/image_2024-06-24_09-12-05.png

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាបាននិយាយថា រដ្ឋាភិបាលមានទំនុកចិត្តថា ផលិតកម្មភាពយន្តអន្តរជាតិកាន់តែច្រើននឹងជ្រើសរើសប្រទេសថៃធ្វើជាទីតាំងភាពយន្តរបស់ពួកគេ ដោយសារភាពសម្បូរបែប ទីតាំងដ៏ស្រស់ស្អាត បទពិសោធន៍ក្នុងការផលិតភាពយន្តទូទាំងពិភពលោករបស់ក្រុមការងារថៃ ការសម្របសម្រួលផ្តល់ដោយរដ្ឋាភិបាល ការបញ្ចុះតម្លៃ ២០% និង ការលើកលែងពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួនសម្រាប់តារាសម្តែង និងតារាសម្តែងបរទេស៕

ជី ដេវីត ទម្លាក់បទថ្មីជាមួយ DJ Soda ត្រូវអ្នកគាំទ្រថា MV «មិនចា.ញ់បរទេស»

0

ទីបំផុតបទចម្រៀង ជី ដេវីត ដែលសហការជាមួយ DJ ដ៏ល្បីប្រចាំប្រទេសកូរ៉េខាងត្បូងគឺ DJ Soda បានចេញលើទីផ្សារជាផ្លូវការហើយខណៈតារាបរទេសរូបនេះបានស្លៀកឈុតសំលៀកបំពាក់ប្រពៃណីខ្មែរ។ បទថ្មីនេះត្រូវបានហ្វេនៗសរសើរដែរ MV មិនចាញ់បរទេសប៉ុន្មាននោះទេក្នុងនោះក៏មានតារាចម្រៀង រ៉េដឃីង សរសើរដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxVHDQD9lm8EQ_RC3_3J9fPe6WSeWZX760ia1aBClDo1LUIizofD0ztTIf9GW3Oh6gGPOACWsix0qMeEUbGA9r-0LTFDyebp1HFDSoS1ErRcBDbKvzvhUTqLZKkPJSqD16yGiSbQLNRYdWVqlXk9YM5J98X9rYyYMW0dcTNHjZbu6sMOSnBiXEwTNLOgk/s1553/image_2024-06-24_10-01-01.png

គេចាំបានថាកាលពីថ្ងៃទី៨ មិថុនា ជី ដេវីត បានទម្លាក់ Teaser ថ្មី នៃបទ« WE MADE IT»សហការជាមួយ DJ Soda ដោយគេបានឃើញ DJ Soda បានរំលេចខ្លួនជាមួយឈុតប្រពៃណីខ្មែរយ៉ាងស្រស់ស្អាតធ្វើឱ្យទស្សនិកជនក្នុងស្រុកនិងក្រៅស្រុកចាប់អារម្មណ៍យ៉ាងខ្លាំងហើយនេះជាកត្តាមួយជំរុញការផ្សព្វផ្សាយពីវប្បធម៌ខ្មែរទៅកាន់ពិភពលោក។ អ្វីដែលកាន់តែពិសេសនេះនោះឈុតប្រពៃណីដែល DJ Soda ស្លៀកនេះបានបំផុសគំនិតចេញពីឈុតស្បៃធំហ្លូងយាយកាលពីទសវត្សរ៍ទី៦០ ជាហេតុធ្វើឱ្យអ្នកជិតខាងកម្ពុជាឆេះឆួលមិនស្ទើរនោះទេរហូតឡាំបាថាជាសំលៀកបំពាក់របស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiePcSJlQGdDuVwP6is3NRvEQX-O6ffiSYxehH62mA9OFCt4fdkzqrx1oPHGxxgfOtJArN3_QomS08O48XbeMyxsOhQnN2we36CCfo6YwDIalu9u617I4U9P5amc8HRzhpuVlEaGST0-p6U-fj12YVX2cxuVHf921oKEBwzeGQDLpsg9OTj32-xtz6PtWY/s1440/image_2024-06-24_10-01-06.png

ក្រោយពីទន្ទឹមនឹងរង់ចាំយូរទីបំផុតបទ « WE MADE IT» របស់ ជី ដេវីត និង DJ Soda បានទម្លាក់ជាផ្លូវការហើយកាលពីយប់ថ្ងៃទី២៣ មិថុនា ស្របពេល ជី ដេវីត កំពុងសាងភាពផ្អែមល្អែមជាមួយ ទេព បូព្រឹក្ស នៅលើទឹកដីប្រទេសបារាំងមិនដឹងថាមានអ្វីពិសេសជូនអ្នកគាំទ្រទៀតទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhifiZa5Jh7QgoWDzZ-HH8brmtWJ9eNFUOdL0ewQAEVtT-exBOIR3hnDP62ftRmq_E7Exa-IVNZu56dG-UnHYLMsSQDfc5xlOuQs4oXJE5PEGyZ5DFCnzL4MJjvgZhE0CTE4MJ3SSrNwXF-JPYsndjkp8hrDChaNm9Rze9Xjyulpu-ogCbBB3g-evJqzb4/s1132/image_2024-06-24_10-01-02.png

បន្ទាប់ពីទស្សនាបទថ្មីនេះរួចមានទាំងរូបភាពបុរាណនិងសម័យទំនើប បានធ្វើឱ្យហ្វេនៗរបស់ ជី ដេវីត លើកសរសើរថា MV មួយបទនេះមិនចាញ់បរទេសប៉ុន្មាននោះទេ ឡូយខ្លាំងណាស់ បច្ចេកទេសការថតគឺល្អប្រសើរ។ មិនត្រឹមតែអ្នកគាំទ្រប៉ុណ្ណោះទេ ប៉ុន្តែតារាចម្រៀង រ៉េដឃីង (RedKing ) ម្ចាស់បទ «កុំឱ្យខ្ញុំដើរផ្លូវចាស់» ក៏បាននិយាយដែរថា «ឆ្ងាញ់ណាស់បងអើយ» ដោយបានដាក់ទង់ជាតិកូរ៉េខាងត្បូងនិងទង់ជាតិកម្ពុជា។ ទន្ទឹមនឹងមានការសរសើរក៏មានមតិមួយចំនួនរិះគន់ដែរថាបទនេះហាក់ស្តាប់មិនសូវបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivg3KrDdVLoZqEBtLzMR6htUJLFjKZwzjyay8slu8jPrz_wfsPL175YOo4FyV9Ckri7328vKc5fgc5shlO_hUmL72w3xNv5a9F-HjzahRZ545crVZqzqg_O0DooYwsGOWQ10cRrVRe7Xzgc9e62aI48wFzlWRll_CcHi-E4WEgT67xpwSmg9xesJxjnDA/s1169/image_2024-06-24_10-01-02%20(2).png

ក្នុងនោះដែរ ជាការកត់សម្គាល់របស់ហ្វេនចាប់តាំងពី ជី ដេវីត មិនមានផលិតកម្មជាខ្នងបង្អែកខំប្រឹងសាងស្នាដៃដោយបាតដៃខ្លួនឯងកាន់តែរីកចម្រើនពីមួយកម្រិតទៅមុខមួយកម្រិតមានការប្រគំតន្រ្តីផ្ទាល់ខ្លួនជាច្រើនដង បង្ហាញខ្លួនក្នុងកម្មវិធីដើរម៉ូតលំដាប់អន្តរជាតិ ផលិត MV លើកស្ទួយវប្បធម៌ខ្មែរសូម្បីតែបទចុងក្រោយនេះក៏ឆ្លៀតមានរូបភាព DJ Soda ច្រៀងជាភាសាខ្មែរបន្តិច និងស្លៀកឈុតប្រពៃណីខ្មែរ៕

ប្រទេសជប៉ុនមានបំណងស្វាគមន៍ភ្ញៀវអន្តរជាតិចំនួន ៦០ លាននាក់បន្ថែមទៀតនៅឆ្នាំនេះ

0

បរទេស៖ ទោះបីជាបច្ចុប្បន្នប្រទេសជប៉ុនមានភ្ញៀវទេសចរបរទេសមកទស្សនាលើសទម្ងន់ក៏ដោយ ក៏ប្រទេសនេះនៅតែចង់បង្កើនចំនួនភ្ញៀវអន្តរជាតិទ្វេដងរហូតដល់ ៦០ លាននាក់បន្ថែមទៀតនៅឆ្នាំនេះ ដោយផ្តោតលើអតិថិជនដែលមានការចំណាយខ្ពស់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGE0z6CU2Bdm06kjoKrITx7x0H770qiR90FWL6hYwk2ADBToO9gKOIcoeqx4B3cLSwrbuknG2dqSigvg9seMM3ulREHcl-dmJWe6QIxRYgIdVxkVAMJ_H9XLvzUERO3nxfgXHgTculEwq9BB5iI_IubUuVh6xd49sHQmn0NlO3fu7CRCRc6UUpbpGsjvw/s600/00xp-japan-overtourism-phmw-articleLarge.webp

យោងតាមស្នងការទីភ្នាក់ងារទេសចរណ៍ជប៉ុន (JTA) លោក Ichiro Takahashi កាលពីពេលថ្មីៗនេះបាននិយាយថា ប្រទេសជប៉ុនគឺមានកន្លែងជាច្រើនដែលភ្ញៀវអន្តរជាតិមិនស្គាល់ ឬមិនធ្លាប់បានទៅទស្សនា។ Takahashi រំពឹងថាប្រទេសជប៉ុននឹងស្វាគមន៍ភ្ញៀវទេសចរចំនួន ៦០ លាននាក់បន្ថែមទៀតនៅឆ្នាំនេះ ពោលគឺច្រើនជាងពីរដងបើធៀបកាលពីឆ្នាំមុនមានត្រឹមតែ ២៥ លាននាក់ប៉ុណ្ណោះ ហើយគោលដៅនៅឆ្នាំនេះគឺច្រើនជាង ៣៣ លានដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyew-6nWuOWISmuD1aWSqFFg63ydF3Zfp3xchSyTWUTCtEYso_i1HVaX1gkYtHTh5bhHHhAbx4yRHXCoLzXhl-d-zSD2pmBGRa5su3TF2dLQjBb8m0Oa86p19MBlomwNHeYZ8qVnmGSgA_wBsSckx-BSbb9agt8uR4IVrK05VBIUW5X1TW8kDHAIaSuuI/s660/6a34a579a6c7f1770a4fb9ca864b7160.webp

លោក Takahashi ជឿជាក់ថា គោលដៅនៃការមកទស្សនាចំនួន ៦០ លាននាក់អាចសម្រេចបាននៅឆ្នាំនេះ ប្រសិនបើប្រទេសជប៉ុនមានយុទ្ធសាស្រ្តត្រឹមត្រូវក្នុងការទាក់ទាញភ្ញៀវទេសចរ។ នៅក្នុងខែឧសភា ប្រទេសជប៉ុនបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជាង ៣ លាននាក់ កើនឡើង ៦០% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងជាខែទី ៣ ជាប់ៗគ្នាដែលឧស្សាហកម្មទេសចរណ៍របស់ប្រទេសនេះបានស្វាគមន៍ចំនួនភ្ញៀវទេសចរដ៏ខ្ពស់បែបនេះ។ បើយោងតាមទិន្នន័យពីទីភ្នាក់ងារផ្សព្វផ្សាយទេសចរណ៍ ក៏បានឱ្យដឹងទៀតថា ប្រាក់យ៉េនខ្សោយគឺជាមូលហេតុមួយដែលធ្វើឱ្យឧស្សាហកម្មទេសចរណ៍រីកចម្រើន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2DAMZ5-HkJYJ1C3-dQwzuMNmQ6Uo2mUtvwvfl_kzo6qIkyjtiChShLpyi0bmJwpxqzAtlA6BcIIzZFVrT5S8mACAW1aA9IzpmUss1qiFr8hTfDrchrQpCTvZKiY47K2tJyWe1uqmyJ6Ly6Oheh4MdX2Tm-70KbXYAxX3HaOFimhyT8UPkAqx2BSMwGCI/s1200/10789230.jpg

អ្នកទេសចរបានសម្រុកទៅកាន់ប្រទេសជប៉ុនដើម្បីរីករាយជាមួយសេវាកម្មលំដាប់ខ្ពស់ និងទិញទំនិញដែលមានគុណភាពល្អ តម្លៃសមរម្យ ដែលនាំមកនូវសេដ្ឋកិច្ចរបស់ប្រទេសចំនួន ១.៧៥ ពាន់ពាន់លានយ៉េន (ប្រមាណ ១១.១ ពាន់លានដុល្លារអាមេរិក) នៅក្នុងត្រីមាសទីមួយ។ ទីផ្សារដែលបញ្ជូនអ្នកទស្សនាច្រើនជាងគេទៅប្រទេសជប៉ុនសព្វថ្ងៃរួមមាន ចិន ឥណ្ឌា អារ៉ាប់រួម សហរដ្ឋអាមេរិក សិង្ហបុរី និងវៀតណាម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi51wIVbfQM0UDCvipr3hRpra5xNO6JKBmP6vxMk3swIv2CGggtYnpOLes1Y0pCDCVkReefxXyjqEMtwmAfUM2SscdxYj7DhYwJMNtv87jtSbfNzTOd4CQgJd9pVFEIGVlu9iMVX3YymH2iHdup6Ri4UckjwWPDgar06tfoS0UZOao5N1Z7BT0IAR8_tMs/s750/e83675091e532562998c039909bcfaaf.jpg

ទោះជាយ៉ាងណាក៏ដោយ ការប្រកាសរបស់លោក Takahashi ក្នុងការស្វាគមន៍ភ្ញៀវទេសចរពីរដងច្រើនជាងឆ្នាំមុន ត្រូវបានធ្វើឡើងក្នុងបរិបទនៃការព្រួយបារម្ភរបស់មនុស្សជាច្រើនអំពីបញ្ហាទេសចរណ៍លើសទម្ងន់។ ចាប់តាំងពីដើមឆ្នាំមក ប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត-ក្រុងបានត្អូញត្អែរជាបន្តបន្ទាប់អំពីចំនួនភ្ញៀវទេសចរណ៍ដែលមកលេងច្រើន និងប្រព្រឹត្តិខុស។ ទោះបីជាយ៉ាងនេះក្តី រដ្ឋាភិបាលជប៉ុននៅតែចង់បង្កើនចំនួនភ្ញៀវបរទេសទ្វេដង ដោយផ្តោតតែលើអតិថិជនដែលមានការចំណាយខ្ពស់ប៉ុណ្ណោះ៕

ខ្មែរយើងត្រៀមនឹងត្រូវតែចែកគ្នាដឹងរឿងទុរេន! ចិនប្រកាសផ្អាកនាំចូលទុរេនពីប្រទេសវៀតណាម ព្រោះតែមូលហេតុខាងក្រោមនេះ

0

ប្រទេសចិន ៖ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ នាយកដ្ឋានត្រួតពិនិត្យផ្លែឈើចិនបានប្រកាសផ្អាកនាំចូលទុរេនវៀតណាម ដែលបញ្ជូនពីរោងចក្រចំនួន១៥កន្លែង និងចម្ការផ្លែឈើ១៨កន្លែង ក្រោយពីរកឃើញទុរេនវៀតណាមចំនួន៧៧កុងតឺន័រ ផ្ទុកសារធាតុ Cadmium លើសស្តង់ដារ ។ ការប្រកាសផ្អាកនាំចូលទុរេនវៀតណាមនេះ គឺដើម្បីទប់ស្កាត់ផលប៉ះពាល់សុខភាពអ្នកបរិភោគ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSLoISyBJNh4gZcX1NkhoIDCar3eF04MzEnXJGfUB9tlzfIw1yu3rOP99wJexLwM5uy-KN5e1Mq_C_2Q-nC4nZ4V_yrKDvwSIR_dviHNzeY0ML0OtCMpTk81mi5xkg38kJ2ZGoD6gfuVhXzC56c9-uMZihdiZ9KqY9B-aZVdlQjkOV3IJonnyPhzmaW80/s900/4fff4f29571c4175b26bc4d4207e1a09.jpg

សារព័ត៌មានវៀតណាមរាយការណ៍ថា នាយកដ្ឋានត្រួតពិនិត្យផ្លែឈើចិនបានបញ្ជូនឯកសារទៅស្ថានទូតវៀតណាមនៅប្រទេសចិនថា ចិនបានត្រួតពិនិត្យឃើញទុរេនវៀតណាម ដែលនាំចូលមកចិនចំនួន៧៧កុងតឺន័រ លាយឡំសារធាតុ Cadmium ។ ហេតុនេះ ចិនសម្រេចចិត្តផ្អាកការនាំចូលទុរេនពីរោងចក្រ និងចម្ការផ្លែឈើវៀតណាម ចាប់ពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ តទៅ ។

នាយកដ្ឋានត្រួតពិនិត្យផ្លែឈើចិនបញ្ជាក់ថា ក្រៅពីនេះ ចិនក៏បានរកឃើញទិន្នផលកសិកម្មវៀតណាមមួយចំនួន ដែលពុំទទួលបានការបញ្ជាក់គុណភាពពីរោងចក្រផ្លែឈើវៀតណាម ចំនួន៣៣កន្លែង និងចម្ការផ្លែឈើវៀតណាមប្រមាណ៤០កន្លែងទៀត ។ ហេតុនេះ ប្រទេសចិនត្រូវតែអនុវត្តតាមច្បាប់សុវត្ថិភាពចំណីអាហារ ដើម្បីកុំឱ្យប៉ះពាល់សុខភាពពលរដ្ឋចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg97Dnf6y3XShpc3QV5B40BHvhS5tx65wi2ofyAfvsIaH82LipjO300fcusmPu-YpLqTCyOKdFaxe6FRLAGbSNoWP413Z-R5MqXDDXLee9u3s2duqlzEr54xWyIwOOybJf7Kl4YKYch-FxXHCl6C54YkGtphnEKGVrUQara0ei97wTz_e2U-MI2FobomgQ/s4032/6873de58-fb36-4d19-ac80-6cd0bb804242_8db53014.webp

មន្ត្រីសមាគមបន្លែ និងផ្លែឈើវៀតណាមលើកឡើងថា បានប្រកាសទៅកសិករអំពីការផ្អាកការនាំចូលទុរេនរបស់ចិន ហើយពួកគេនឹងទទួលខុសត្រូវបញ្ហានេះ ដោយការចុះត្រួតពិនិត្យក្នុងតំបន់ និងដាស់តឿនកសិករដើម្បីដោះស្រាយបញ្ហានេះយ៉ាងឆាប់រហ័ស ។ រីឯមូលហេតុធ្វើឱ្យទុរេនវៀតណាមផ្ទុកសារធាតុ Cadmium គឺបណ្តាលមកពីការប្រើប្រាស់ជី, ផ្ទៃដី, ការប្រើប្រាស់ទឹក ឬនៅពេលប្រមូលផល កសិករវៀតណាមបានយកទុរេនទៅត្រាំក្នុងទឹកគីមី ។

កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ នាយកដ្ឋានត្រួតពិនិត្យផ្លែឈើចិនធ្លាប់បានជូនដំណឹងម្តងហើយថា ពួកគេបានរកឃើញសារធាតុលោហៈក្នុងទុរេនវៀតណាមចំនួន៣០កុងតឺន័រ ដែលបាននាំចេញទៅលក់ឱ្យចិន ។ វាហួសពីស្តង់ដារដែលកំណត់ដោយច្បាប់សុវត្ថិភាពចំណីអាហារចិន ហើយចិនក៏បានបញ្ជូនទុរេនចំនួន៣០កុងតឺន័រនេះត្រឡប់មកឱ្យវៀតណាមវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiH-7w5I_K2F3GRQqG0y_rb_BB3C9yeUarwI9bkIFRumnnBdfWuLf2VzCT5U0_1uVD9MsOXdxRA5pAHmiabdh2q8ydd1ISovv1aGaBjn59uIyN_AQncbzTGStbdWdjGrTjhIHJB51O-NgyoWK3Z09B2Mgk7WxkuOfQqBCGlCnnI47KTpDAaObJF969sgAI/s779/2099662.png

ក្រសួងពាណិជ្ជកម្មវៀតណាមបញ្ជាក់ថា វៀតណាមក្លាយជាប្រទេសនាំចេញទុរេនទៅចិន ស្ថិតក្នុងលំដាប់ទី២ បន្ទាប់ពីថៃ ហើយក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំ២០២៤ វៀតណាមបាននាំចេញទុរេនទៅចិន កើនឡើងរហូតដល់ដល់៩១% ។ កំណើនការនាំចេញទុរេនវៀតណាមទៅចិន គឺដោយសារ ៖ ទុរេនវៀតណាមផ្តល់ទិន្នផលឆាប់រហ័ស, វៀតណាមនៅជិតចិន និងតម្លៃទុរេនវៀតណាមទាបជាងគូប្រជែង ។

អ្វីដែលជាក្តីបារម្ភរបស់សារព័ត៌មាន KBN NEWS យើងគឺថា តើទុរេនទាំងអស់នោះទំនងអាចនឹងបង្វែរទិសដៅចែកចាយលក់បន្តមកដល់ទីផ្សាកម្ពុជាយើងដែរឬទេ? ខណៈដែលប្រទេសយើងមានព្រំប្រទល់ជាប់គ្នាទាំងទឹកនិងគោក ដែលជាមូលហេតុបង្កជាភាពងាយស្រួល និងលទ្ធភាពលក់ផលិតផលកសិផលមកដល់ទីផ្សារកម្ពុជាយើងបានយ៉ាងងាយ ។ អ្វីជាក្តីបារម្ភ គឺប្រជាជនខ្មែរយើងមិនទទួលបានព័ត៌មានពិតពីប្រភពនៃកសិផលទាំងអស់នោះឡើយ ដោយគ្រប់អ្នកលក់សុទ្ធតែអះអាងថា ជាទុរេនកំពត ឬក៏ជារបស់ប្រទេសយើងនោះឯង ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7W8CxM34lA-xCHYUmrECFiWTX72m4mKM2_n7gXyOxewer3DEXegnFM3wYEIpYA3zv1s3X95ZWMDtn3FCR99v2YeDuPL4mS2BbH7HfhVs0XgY0URz1O4Kp-TSxo3zXlHaGRjtCqFPyk3FqmTxQuA39LfbJasFEK9rTiAfXxSxMR3vMiv8O8MwRJse2WEw/s1500/c1_2786550_240504080434.jpg

ស្មានតែភាពយន្តបរទេស! «សូម៉ា» ភាពយន្តខ្មែរបែបគុណភាពថ្មីមួយ ត្រៀមបង្ហាញខ្លួនឆាប់ៗនេះ

0

បច្ចុប្បន្នដោយសង្កេតឃើញថា ឧស្សាហកម្មភាពយន្តនៅកម្ពុជាកំពុងមានភាពរីកចម្រើនជាលំដាប់ ខណៈដែលសន្ទុះនៃការគាំទ្រភាពយន្តរបស់ខ្មែរនានាក្នុងចំណោមទាំងជនជាតិខ្មែរនិងជនបរទេសក៏កំពុងតែកើនឡើងយ៉ាងច្រើនផុសផុល។ ជាមួយគ្នានោះ កុនខ្មែរមួយរឿងទៀត ក្រោមចំណងជើងថា«សូម៉ា» ក៏កំពុងតែទទួលបាននូវចំណាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirzkukChfj9WDGnXdUuhYLsIpRb55nsVlffhWtP39frWXO9WH1_BFZi3JauXz8eYW7qux73q922oM3b98N59vm6fFsho9g2vn9j3dhH6Vwf8xxCLs7QwEh4Py038TDG0Yf1DKl00zun4AUKrK0ackNd2ouG1HASLMr-G3UAFMTgElqVXsFE8ozhdlfQ8Y/s1290/448917842_122158206470195945_7411661166906443631_n.jpg

យោងតាមគេហទំព័រ«រឿង សូម៉ា SOMA» កាលពីថ្ងៃនេះ២២ ខែមិថុនានេះគឺបានបង្ហោះរូបថតប៉ុន្មានសន្លឹក បង្ហាញពីសកម្មភាពថតនិងដឹកនាំសម្តែង លក្ខណៈជាភាពយន្តគុណភាពនិងស្តង់ដារទំនើប ដោយភ្ជាប់ជាមួយនឹងចំណងជើងថា«សូម៉ា ខ្សែភាពយន្តខ្មែរមួយដែលមានទម្រង់ថ្មីបំផុតក្នុងឧស្សាហកម្មកុនខ្មែរ សង្ឃឹមទស្សនិកជនខ្មែរចូលរួម»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrbhlPfM0gRCtDmSRBAyqPESvIDVtbn6SPsByu4NTeqxgI1pF96IFRfYdxo815R42qDXWCJ7hAOnUy6MJ3CtnOq_gyuL6JnnbKDBHrPL5P7q5qaC0eD9UCrfb6wLHwQlLbn5etC5JAWtNU2yQwAsiacbp5Qh8m6EA78QIORFXGCb8M3pBFwojxVFqejU8/s1290/448924368_122158206536195945_1486512394746377833_n.jpg

រឿង«សូម៉ា» ក្រោមផលិតកម្ម Wonder Film Entertainment ដែលសាច់រឿងឆ្លុះបញ្ចាំងពីជីវិតនារីម្នាក់ដែលមាន ជីវភាពក្រីក្រ គ្រួសាររបស់នាងរស់នៅក្នុងភូមិនេសាទតូចមួយ ខណៈតាមការបញ្ជាក់ពីផលិតកម្មបានឲ្យដឹងទៀតថា ខ្សែភាពយន្តមួយនេះ នឹងនាំអារម្មណ៍ទស្សនិកជនអោយប្លែកអារម្មណ៍នៅសាច់រឿងដ៏ល្អមួយ ផលិតកម្មសម្រិតសម្រាំងទាំងគុណភាព បច្ចេកទេស ជ្រើសរើសតារាសម្ដែងដែលមាន សមត្ថភាពច្រើនរូបដើម្បីចូលរួមក្នុងខ្សែភាពយន្តមួយនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWluHpyxmh8vBtM2vaC0MUMZWhlq3kgWB0h5I0qZRrpQDBwkPSJgVqCz465DgKXm04-srNC0JI4JlW420codGEUGyses1-AYagK4PyfNbJuluc17QMNyDL8a3n_QmBjDSZVwj4S4-T89FGCpJH3lK3iVcBoT1IKO0PMilAaGNzaXtuemxUywB2q7Se6lo/s1290/448929378_122158206566195945_7803783575844919110_n.jpg

យ៉ាងណាមិញ បន្ទាប់ពីមានការបង្ហោះពីសកម្មភាពថតនិងសម្តែងខាងលើនេះហើយ មហាជនខ្មែរជាច្រើនក៏បានចូលទៅបញ្ចេញមតិលើកទឹកចិត្តនិងគាំទ្រព្រៀងព្រោតដោយអ្នកខ្លះគឺបានលើកឡើងថា«ខ្ញុំជិះកាត់កន្លែងកំពុងរៀបចំថត ស្មានតែមានការធ្វើអន្តរាគមន៍ពិសេសអី តាមពិតថតរឿងសោះ»។ អ្នកខ្លះថា«ប្រភេទរឿងដែលចង់មើល»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmwR5UNdirq_-Y55n8VcVp2GDkCFwzYs0pELtKYHenMFMvpcjTIIV1cjyV-w92rtCtSG41lxs3H8Y8s-Q3Z6ie7dpG38IWwYO54qMFUdlVcaDU74upOrmsIOwhdBjz6Y40klkatof0xhDPCAepG6xpIgmbxq-YGgHblZCnd0XsTzelCL4J6I2SqnBOCQg/s2048/425722863_122112464726195945_2204732380131478758_n.jpg

អ្នកខ្លះ«ថាជ្រុលមានតួបរទេសចូលមកហើយ អាចទេផលិតរឿង action មួយដែលមានគុណភាព»។ អ្នកខ្លះថា«ចង់មើលឆាប់ៗចេញពេលណាបង»។ អ្នកខ្លះទៀតថា«ស៊ូៗ បង ដើម្បីផលិតភាពយន្តខ្មែរឱ្យល្អ បើមានឱកាសខ្ញុំ ចូលរួម»៕