Home ព័ត៌មានអន្តរជាតិ ឆ្កែមួយក្បាលនេះបានឈ្នះពានរង្វាន់ជាឆ្កែដ៏អាក្រ.ក់បំផុតក្នុងពិភពលោក

ឆ្កែមួយក្បាលនេះបានឈ្នះពានរង្វាន់ជាឆ្កែដ៏អាក្រ.ក់បំផុតក្នុងពិភពលោក

119
0

បរទេស៖ យោងតាម The Guardian ដែលបានចុះផ្សាយកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ថាកូនឆ្កែ Wild Thang បានឈ្នះពានរង្វាន់ជាឆ្កែដ៏អាក្រក់បំផុតរបស់ពិភពលោក បន្ទាប់ពីយកឈ្នះដៃគូប្រកួតប្រជែងចំនួន ៧ ក្បាលផ្សេងទៀតនៅក្នុងការប្រកួត Ugliest Dog នៃរដ្ឋ California សហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះ។
យោងតាម Ann Lewis ដែលជាម្ចាស់របស់ Wild Thang បាននិយាយថា កូនឆ្កែនេះគឺមានអាយុ ៨ ឆ្នាំ បានចូលរួមក្នុងការប្រលងឆ្កែ Ugliest Dog របស់ពិភពលោកចំនួន ៤ ដងហើយ ប៉ុន្តែមិនទទួលបានជោគជ័យទេ ទោះជាយ៉ាងណានៅការប្រកួតលើកទី ៥ វាក៏បានឈ្នះពានរង្វាន់ជាឆ្កែដ៏អាក្រក់បំផុតលើលោក ដែលនេះគឺជាជ័យជម្នះលើកដំបូងហើយរបស់វា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiU3fboLwg6vBNWgbBEqTna-iBGmOfrXcp5gBJpq8v8wpXdGkFYoF1qoYcJJOD5KkoWH1EbBzmvfxmNuiCH1YRAXsvdDFJbAvp2AJSkqRUmVxlsP355tIpOWHmbiBMSJa9ay2f1t1DcG_eesdvRWKlPsIK-HkqYv8To5x06_DKb9Pf_7-xWul5oHKPTfhY/s1200/5z3ua6hrjd8d1.jpeg

ការប្រលងឆ្កែដែលអាក្រក់បំផុតរបស់ពិភពលោកត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំអស់រយៈពេលជិត ៥០ ឆ្នាំមកហើយ ដោយមានគោលដៅសង្កត់ធ្ងន់លើសារៈសំខាន់នៃការស្រឡាញ់សត្វទាំងអស់ស្មើគ្នាៗ និងអត្ថប្រយោជន៍នៃការចិញ្ចឹមវា។ នៅក្នុងកម្មវិធីនោះ មានសត្វឆ្កែចំនួនប្រាំបីក្បាលបានប្រកួតប្រជែងនៅឯពិព័រណ៍ Sonoma-Marin ឆ្នាំ ២០២៤ នៃ Petaluma ក្នុងរដ្ឋ California សហរដ្ឋអាមេរិកកាលពីថ្ងៃទី២១ ខែមិថុនា។ ភាគច្រើនឆ្កែទាំងនេះរស់នៅក្នុងជម្រកសង្គ្រោះសត្វឆ្កែ មុនពេលវាត្រូវបានគេយកទៅចិញ្ចឹម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3FY_ov7GVDPahp0HzwurVuV3jJcVb_d3V0tZNb8upIyr34ah715BXF3NzNOE6HH0Em96JryGISEtRiHFZalQXItCRHIZ6XLW1QNnTLG89GDWc6KTJ_wMS-F_Fvr-ls2XR1Fij82TnI1GvLmJdTmC-U4vcJgk1JDHUoo0js3alUwLuNgU0f_Ogw2nh5xE/s800/download.jpg

កូនឆ្កែ Wild Thang មកពីទីក្រុង Coos Bay រដ្ឋ Oregon ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជម្ងឺ Care’s នៅពេលវាមានអាយុ ១០ ខែដែលធ្វើឱ្យវាមិនអាចមានធ្មេញ និងមានបញ្ហាសាច់ដុំនៅជើងម្ខាង ហើយមុខវិញគឺអាក្រក់ខ្លាំង។ Ann Lewis ដែលជាម្ចាស់របស់ Wild Thang ត្រូវបានគេរំពឹងថានឹងទទួលបានប្រាក់រង្វាន់ចំនួន ៥ ពាន់ដុល្លារហើយនឹងបង្ហាញខ្លួននៅក្នុងកម្មវិធី NBC Today ។ គណៈវិនិច្ឆ័យក្នុងឆ្នាំនេះ រួមមានអ្នករាយការណ៍ព័ត៌មាន NBC News លោក Gadi Schwartz សកម្មជនសិទ្ធិមនុស្ស Linda Witong Abrahm និងរតនាគាររដ្ឋកាលីហ្វ័រញ៉ា Fiona Ma ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHSR5IPEboQCFxFkp-SDPuJGdEZiYCWr6vNpceEcMI2XatRxwQE9_26wbFv2XXfWvYElEJ19CcIOVt94MBIWgID8-n4ePvZJePEOde1JVsC_iziaHB0GkDmrFS98vkSe0u4yvJAFIslKpi1dj36OlKfjtRnXq_49Fs09P2wfQ0fI63ajGRBsORqNnU5ok/s1020/photo_2024-06-24_14-59-47.jpg

គួរបញ្ជាក់ដែរថា សម្រាប់ចំណាត់ថ្នាក់លេខ ២ នៃការប្រកួតនេះគឺបានទៅលើសត្វឆ្កែអាយុ ១៤ ឆ្នាំឈ្មោះ Rome ហើយចំណាត់ថ្នាក់លេខ ៣ បានទៅលើសត្វឆ្កែពូជចម្រុះពណ៌ស Daisy Mae អាយុ ១៤។ បន្ថែមពីលើរង្វាន់ដែលសម្រេចដោយគណៈវិនិច្ឆ័យ សត្វឆ្កែដែលចូលរួមក៏មានឱកាសទទួលបានរង្វាន់ពីអ្នកបោះឆ្នោតតាមអ៊ីនធឺណិតផងដែរ ដូច្នេះនៅឆ្នាំនេះពានរង្វាន់ឆ្កែអាក្រក់បំផុតក្នុងលោកគឺជាកម្មសិទ្ធិរបស់ទីក្រុងរ៉ូម៕