ដើម្បីឱ្យស្បែកដងខ្លួន និងផ្ទៃមុខក្មេងជាងវ័យ មនុស្សភាគច្រើនតែងតែទទួលទានចំណីអាហារដែលមានប្រយោជន៍ចំពោះសុខភាពរាងកាយ ការធ្វើលំហាត់ប្រាណ និងវិធីថែទាំស្បែកផ្សេងៗទៀត។ ទោះជាយ៉ាងណា ទម្លាប់ហាត់ប្រាណ ញ៉ាំអាហារសុខភាព ក៏មិនអាចយកឈ្នះទម្លាប់រស់នៅប្រចាំថ្ងៃរបស់យើងបាននោះទេ ប្រសិនបើអ្នកមានទម្លាប់ទាំងនេះហើយគឺអាចធ្វើឱ្យស្បែក និងផ្ទៃមុខចាស់ជ្រីវជ្រួញដោយមិនបានដឹងខ្លួន។ ដូច្នេះគួរកែប្រែឥរិយាបថទាំងនេះចេញភ្លាមដើម្បីឱ្យស្បែករបស់អ្នកក្មេងជាងវ័យ៖

១.ឥរិយាបថនៃការគេង៖ នៅពេលដែលអ្នកមានទម្លាប់គេងផ្កាប់មុខ ដោយគេងសង្កត់ពោះជាប់នឹងគ្រែ ហើយបែរក្បាលមកចំហៀង ការគេងបែបនេះធ្វើឱ្យសសៃឈាមស្ទះ ខ្វះជីវជាតិចិញ្ចឹមទៅកាន់ខួរក្បាល ធ្វើឱ្យសាច់ដុំក្បាល និង-ក របស់អ្នកមានភាពតានតឹង ថែមទាំងធ្វើឱ្យរង្វង់ក្រោមភ្នែករបស់អ្នកឡើងខ្មៅ និងប៉ោងទៀតផង។ មួយវិញទៀតការជ្រើសខ្នើយកើយដែលខ្ពស់ជាង-ក និងក្បាលខ្លាំងក៏អាចធ្វើឱ្យស្ទះដល់លំហូរឈាម ជាហេតុធ្វើឱ្យមានស្នាមជ្រីវជ្រួញលើមុខ និង-កផងដែរ។ https://www.heart.org/-/media/Healthy-Living-Images/Healthy-Lifestyle/Sleep/woman_sleeping_in_her_bed_at_home.jpg?h=530&iar=0&mw=960&w=890&sc_lang=en

២.មិនពាក់វ៉ែនតាការពារកំដៅថ្ងៃ៖ គន្លឹះដែលធ្វើឱ្យអ្នកនៅតែស្រស់ស្អាតក្មេងជាងវ័យគឺការចៀសឆ្ងាយ និងការពារស្បែករបស់អ្នកពីកំដៅព្រះអាទិត្យ។ មិនថាតែស្បែកទេដែលត្រូវការថែទាំនោះ សូម្បីតែរង្វង់ភ្នែកក៏ត្រូវតែការពារផងដែរ ព្រោះតែស្បែកនៅក្រោមរង្វង់ភ្នែកមានសភាពស្តើងងាយនឹងយារធ្លាក់ និងមានស្នាមជ្រីវជ្រួញណាស់។ ដូច្នេះអ្នកគួរតែប្រើប្រាស់វ៉ែនតាការពារកម្តៅថ្ងៃ រាល់ពេលអ្នកចេញទៅក្រៅក្រោមពន្លឺថ្ងៃមិនថាទាំងរដូវក្តៅឬរដូវរងារនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXa_FcEnDpaAXKLixtfN4wPsykemDkCmXgH1ztuVjn8i_YCOatF0lTwJQwYZwng6SBIbQQSKCK0Fg6EOKZ-NBG1nDTbeJMmo4sO2Fz_TuRzovqN578Mv7RzaFzKDGWJD5e2wBghtGr_DOjacNXBchvQf9ctpGEEQnK2W8HOAykSICSWGNL-MEbYyFKeyY/s1200/NY-Comedy-Festival-copyright-Rido-Adobe-1200x675-1.jpg

៣.ការទទួលទាន៖ ប្រសិនជាអ្នកតែងតែចូលចិត្តទំពារចំណីអាហារ ដោយប្រើថ្គាមតែមួយចំហៀង វានឹងធ្វើឱ្យសាច់ដុំថ្ពាល់របស់អ្នកមួយចំហៀងឡើងរឹង និងតឹង ហើយថែមទាំងធ្វើឱ្យថ្ពាល់ទាំងសងខាងមានសភាពមិនស្មើគ្នាទៀតផង នេះក៏ជាមូលហេតុដែលធ្វើឱ្យអ្នកឆាប់ចាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirOPYLhDJ6vkeJWp2ubnpL6FfvLQHke7R7We5BHP-RsUOD0rvLUFtekQtRys6arj450H6SXV8uvDK47xUufMwuNztv9oWF6yLsJMIVrzNW9UH62DPEv_AbySjw92dd9zdayLHyRtRCgbTd5l6mTzqejCmxVf7HAOm_BsKgjUvG2xtUXD7UL-FhbFTZxkI/s1200/woman-eating-sweets.webp

៤.ការប្រើម៉ាស៊ីនត្រជាក់៖ ម៉ាស៊ីនត្រជាក់ធ្វើឱ្យអ្នកត្រជាក់ស្រួលក៏ពិតមែន តែម៉ាស៊ីនត្រជាក់នឹងទាញជាតិទឹកពីក្នុងខ្លួនរបស់អ្នកហើយធ្វើឱ្យស្បែករបស់អ្នកឡើងស្ងួត។ ហេតុនេះយល់ល្អ គួរតែកាត់បន្ថយការប្រើប្រាសម៉ាស៊ីនត្រជាក់ ហើយត្រូវផឹកទឹកឱ្យបានច្រើន ឬលាបផលិតផលផ្តល់សំណើមបន្ថែម ដើម្បីកុំឱ្យស្បែកឆាប់ជ្រីវជ្រួញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWuKvTvC-Nx78_gLHv9d9fg2j49g_lq_mIV-Zz7oxjq5SiLqkQpFK9Nkuc0O-OvUgjv3Yl5JURhNS3aO0DP13fTpqc9MFern9oVwyVDL_Fp0eEiGBkvVTa4efhmqqSX0SfdvAR7VEtnTm9KLdHTBAthOmQHcxuQth_3ipMJbsksq38hvf8r-Rm6PqTaaA/s2121/ductless-air-conditioning-in-home.jpg

៥.ការប្រើទូរស័ព្ទដៃ៖ មនុស្សភាគច្រើនតែងចូលចិត្តប្រើទូរស័ព្ទដៃ ដោយសំយុងក្បាលចុះក្រោមដើម្បីមើលទូរស័ព្ទ ដែលឥរិយាបថបែបនេះនឹងធ្វើឱ្យភ្នែករបស់អ្នកមានបញ្ហា ជាពិសេសធ្វើឱ្យ-ករបស់អ្នកមានស្នាមជ្រីញជ្រួញ យារធ្លាក់ជាដើម ដូច្នេះគួរតែចៀសវាងសំយុងក្បាលឱនមើលទូរស័ព្ទច្រើនពេក៕