Home ព័ត៌មានអន្តរជាតិ តើគួរសាកថ្មទូរស័ព្ទប៉ុន្មានភាគរយ ទើបពុំឆាប់ខូចថ្ម?

តើគួរសាកថ្មទូរស័ព្ទប៉ុន្មានភាគរយ ទើបពុំឆាប់ខូចថ្ម?

99
0

យោងតាមការស្រាវជ្រាវថ្មីមួយបង្ហាញថា យើងពុំគួរសាកថ្មទូរស័ព្ទដៃពេញរហូតដល់១០០% នោះទេ ប៉ុន្តែគួរតែសាកថ្មត្រឹមតែ៨០% ដើម្បីកុំឱ្យវាឆាប់ខូចថ្ម និងអាចប្រើប្រាស់បានយូរអង្វែង ។ លើសពីនេះ បើពុំចង់ឱ្យថ្មឆាប់ខូច គួរតែចៀសវាងការសាកថ្មពេលទូរស័ព្ទកំពុងក្តៅខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaZfJozQOXwAnlGCDjXPEoqbWUUwrIHl__lbu7GHOiaxOGhz4ac6dV13CR6kmPg0q6BkKZRrf0gDcT8yrYxsrE-r6recGz3q-UnnIZHLHP75oyMqQ-DC60tAJubYZEsrTEw55qhb4vGHdfAI9dv3seKgXO-JrCUsioU82BGvfcm8UyarM1UiwdlghyphenhyphenG5E/s1280/photo_2024-06-24_15-34-26.jpg

មនុស្សភាគច្រើនយល់ឃើញថា គួរតែសាកថ្មទូរស័ព្ទឱ្យបាន១០០% ដើម្បីអាចប្រើប្រាស់ទូរស័ព្ទបានរយៈពេលយូរ ហើយពុំចាំបាច់មកអង្គុយសាកថ្មញឹកញាប់ ។ ប៉ុន្តែការពិត ការសាកថ្មពេញពេក បែរជាធ្វើឱ្យទូរស័ព្ទរបស់យើងឆាប់ខូចថ្ម ហើយយើងនឹងពុំអាចប្រើប្រាស់ទូរស័ព្ទបានយូរឆ្នាំទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTujS7I_2OuObNk6IVHX3mPHKkbpGmiN8-A-jbVX0oDyqgvilhrkPj2OwFvDOfJk-Yfog_idha0Q_NMXY04VozkndCblR7F4oj2zuNWf2qNxVeP8S49-H6y-gN8f2dddUEhlozjZu3gykNHZ_N1nqNNdVueuPk7MSQRuyyWKC4sFsdxQqWK6so9YdgZT0/s1280/photo_2024-06-24_15-34-27%20(2).jpg

បច្ចុប្បន្ន សារធាតុលីចូម ត្រូវបានគេប្រើប្រាស់ធ្វើជាសមាសធាតុផ្សំដ៏សំខាន់សម្រាប់ផលិតថ្មទូរស័ព្ទ ដោយសារវាមានគុណសម្បត្តិអាចសាកថ្មបានឆាប់រហ័ស និងមានសុពលភាពប្រើប្រាស់បានយូរជាងថ្មផ្សេងៗ ។ ហេតុនេះ ទើបក្រុមហ៊ុនផលិតទូរស័ព្ទដៃ និងសម្ភារៈអគ្គិសនីប្រើប្រាស់ថ្មទូទាំងពិភពលោក ងាកមកប្រើប្រាស់ថ្មផលិតពីសារធាតុលីចូមភាគច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4A-SK8FtfvuZX9MNZAavT01zAHcuj-AnqCBFWqej7hbMfiFF31lhWrO7S0k0huO9GXQcClugFdmcRsQMezUiz1Md9yzO2VsdaW2NcdAiiJ9T9sxQY9Rp-C7ob-KVD7fkuukwS6_XVojyNiH2EzkN-uTkoduK1r8mF6kqzldEnEW8kYItEJnYawoKY6Jk/s1280/photo_2024-06-24_15-34-27%20(3).jpg

ការស្រាវជ្រាវថ្មីបង្ហាញថា ថ្មផលិតពីសារធាតុលីចូមនឹងមានសុពលភាពប្រើប្រាស់រយៈពេលយូរជាងថ្មផ្សេងៗ បើយើងសាកថ្មត្រឹមតែ៨០% ។ ចំណុចសំខាន់ យើងពុំគួររង់ចាំរហូតដល់ទូរស័ព្ទអស់ថ្មរលីង ទើបយកវាមកសាក ឬសាកថ្មរហូតដល់១០០% ទេ ពីព្រោះការសាកថ្មពេញពេក វានឹងធ្វើឱ្យតង់ស្យុងឡើងខ្ពស់ ឬធ្វើឱ្យថ្មប្រើប្រាស់ពុំបានយូរ ។ នេះជាមូលហេតុធ្វើឱ្យទូរស័ព្ទ iPhone ថ្មីៗតែងតែផ្តាច់ចរន្តអគ្គិសនីដោយស្វ័យប្រវត្តិ ពេលយើងសាកថ្មបាន៨០% ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9ifrpv25L6INK3yjNO8hJQ6uEsHTHfr9ihSJhyphenhyphenIltMTpi46RpAk6LwnPsIy1YJPTEkdIKsaAlH8FxLBBKV65KlToRXnURxaRKe90aVaTsXM8GmUEcbf1raV6tKkXm_78i9ic3hWnivvq1uGZ7N3i9fySlLY6zXyDxb2zW_Y3qe4qnUfIxy6oGACSk-Ds/s1280/photo_2024-06-24_15-34-27.jpg
យើងគួរតែព្យាយាមសាកថ្មទូរស័ព្ទត្រឹមតែ៨០% បានហើយ និងគួរចៀសវាងការសាកថ្មនៅពេលទូរស័ព្ទកំពុងក្តៅ ។ បើទូរស័ព្ទក្តៅខ្លាំងពេលកំពុងសាកថ្ម ចូរឈប់សាកវាសិន ហើយយើងអាចសាកថ្មបន្តទៀតពេលទូរស័ព្ទត្រជាក់ ។ ហេតុនេះ បើអាចអនុវត្តតាមចំណុចខាងលើបាន វានឹងជួយធ្វើឱ្យថ្មទូរស័ព្ទយើងប្រើប្រាស់បានយូរអង្វែង ៕