Home តារាជាតិ ទោះបីកម្រិតណា វណ្ណដា នៅតែចង់ឱ្យមានអ្នកជំនាន់ក្រោយខ្លាំងជាងខ្លួនក្នុងវិស័យ Hip Hop

ទោះបីកម្រិតណា វណ្ណដា នៅតែចង់ឱ្យមានអ្នកជំនាន់ក្រោយខ្លាំងជាងខ្លួនក្នុងវិស័យ Hip Hop

82
0

ទស្សនិកជនមិនអាចបដិសេធបានទេថាកេរ្តិ៍ឈ្មោះរបស់តារារ៉េប ម៉ាន់ វណ្ណដា បានល្បីសុះសាយទាំងនៅក្នុងស្រុកនិងក្រៅស្រុកមានអ្នកគាំទ្ររាប់លាននាក់។ អ្វីដែលធ្វើឱ្យទស្សនិកជនកំពុងកោតសរសើរទៅកាន់ វណ្ណដា គឺពាក្យពេចន៍ដាក់ខ្លួនរបស់លោកទៅកាន់អ្នកជំនាន់ក្រោយនៅក្នុងវិស័យនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMHc9FnIWJNXtPygVQ6ZGgDbSfu3MIvUcnEt3BOspQ36jixoqOEQ0rASG70bYhE1VB7d07_q65U9kH8Xqh8mLMjoEsUGRkk7w2q8ArWFNtgOPdS_b97uTYG1pAzDYwKMOev3_VCXXaXSM69UulyLQ6UfkPME-gCrDyTLdjszq6R2sovdbRxn3kjLPK60Q/s2048/image_2026-05-04_14-20-17.png

ថ្លែងនៅក្នុងកម្មវិធីដែលទើបបញ្ចប់ថ្មីៗនេះ វណ្ណដា បាននិយាយថារូបលោកពិតជាមានមោទនភាពណាស់ក្នុងនាមជាគណៈកម្មការមួយរូបដែលដឹកនាំអ្នករ៉េបជំនាន់ក្រោយទៅកាន់ជំនាន់ថ្មីមួយទៀត។ ក្នុងពេលជាមួយគ្នានេះ វណ្ណដា បាននិយាយថាវិស័យដ៏ទូលាយនេះមិនអាចជាប់គាំងត្រឹមលោកឬ ឌីជេក្តិប ឬនរណាម្នាក់នោះទេគឺត្រូវតែទៅមុខទាំងអស់គ្នា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRqMFuUyWWTX24XnMs2t2ynS8jFi_OV-90NGMHCPVID9oNqLMckaUvY4pNVi_V8JGF4wIn-2OP8Jf7GJSyIJBqyqLKFWzRNdr69n50E8SZzAWCAxld66YcP18MpkjkSSi8LFbE7QFF2uBVGa3MQW4E00aXnWaHtQH5nNpTEgho-0p8Tdp9meyRZku3HQg/s2048/image_2026-05-04_14-20-12.png

វណ្ណដា បានអះអាងថានេះគឺជាផ្នត់គំនិតរបស់លោកហើយប្រសិនបើជាលោកអាចធ្វើជាគណៈកម្មការណាបន្ទាប់ទៀតលោកពិតជាសប្បាយចិត្តក្នុងការធ្វើវា។ លោកក៏សប្បាយចិត្តដែលប៉ាម៉ាក់លោកបង្កើតលោកមកសម្រាប់លើកទឹកចិត្តមនុស្សគ្រប់គ្នាដែលមានក្តីស្រមៃនៅក្នុងវិស័យតន្រ្តីមួយនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLKFLBLpb4nuBBktLoYiM4yX0VbbU6NjBeq9OLIkMOHr9o2gMj89wLExJaDkZp6a9ne-nH4qlB0ZNFHoTC_ZKktzquu28nt6SwnI1-ggwovLxULP_KApWoCpo-9hlf25Pi9L4geO7uW_TD4ZAtw3JG98VvKVmaELlC-B5QHNNvLwsepDRwvvJdjqUwxlQ/s2048/image_2026-05-04_14-20-13.png

ពាក្យសម្តីរបស់ វណ្ណដា ទទួលបាននូវមតិកោតសរសើរជាច្រើននៅតាមបណ្តាញសង្គមដែលអាចបញ្ជាក់ថាការរីកចម្រើនក្នុងវិស័យតន្រ្តីហ៊ីបហបនៅក្នុងប្រទេសកម្ពុជាមិនអាចបញ្ឈប់ត្រឹមនេះនោះទេត្រូវតែមានអ្នកខ្លាំងឱ្យច្រើន។ ជាពិសេសគឺបានផ្តល់ក្តីសង្ឃឹមនិងលើកទឹកចិត្តអ្នកជំនាន់ក្រោយក្នុងការកសាងស្នាដៃឱ្យល្បីល្បាញមានការទទួលស្គាល់ទាំងជាតិនិងអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhU4pCTEgkeNPCsRQOzjbiR6P2vGrxX8qCI2Azrdsthr5YbOFay9PuB5-FyDN1QOoYvtIVqGxNGs2OjLbCiJ60o_O71wqlj8HhkvVSkY1FbOq9qE8UPc9wKwltzmQlD30r7IucopcXwpBomzALWxhr9gs5ZvBGt7CRlUUzdIiJddwhRFv_KPw__GWv95_U/s2048/image_2026-05-04_14-20-15%20(2).png

គេចាំបានថា នៅក្នុងការប្រកួតប្រជែងកន្លងមក វណ្ណដា បានពោលពាក្យមិនចង់ឱ្យអ្នកជំនាន់ក្រោយល្បីដូចជាលោកនោះទេ ប៉ុន្តែចង់ឱ្យអ្នកជំនាន់ក្រោយល្បីខ្លាំងជាងលោកទៅទៀត។ នេះអាចបញ្ជាក់ពីផ្នត់គំនិតរបស់តារារ៉េបរូបនេះមិនចង់ល្បីល្បាញតែខ្លួនឯងប៉ុណ្ណោះទេ ផ្ទុយទៅវិញគឺចង់ឱ្យមានធនធានល្អៗកាន់តែខ្លាំងឡើយថែមទៀតដើម្បីប្រទេសកម្ពុជារីកចម្រើនក្នុងវិស័យតន្រ្តីឈរនៅលើឆាកអន្តរជាតិប្រកបដោយមោទនភាពក្នុងនាមជាកូនខ្មែរ៕